Koh Santipheap Daily

Koh Santipheap Daily


វេ​ណេ​ស៊ុយ​អេ​ឡា​៖ ​រដ្ឋា​ភិ​បាល​ចង់​​បញ្ជាក់​ពី​​ស្ថាន​ភាព​​សុខ​ភាព​​លោក​ឆា​វេស​

Posted: 29 Jun 2011 01:18 AM PDT


រដ្ឋ​មន្ត្រី​ក្រសួង​ថាម​ពល​ និង​ប្រេង​កាត​វេណេ​ស៊ុយ​អេឡា​ លោក​រ៉ា​ហ្វា​អែល រ៉ា​មី​រេស អះ​អាង​កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ថា លោក​ប្រធានា​ធីបតី​ហ៊ូ​ហ្គោ​ឆា​វេស​ ដែល​សម្រាក​ព្យា​បាល​នៅ​គុយ​បា​ក្រោយ​ពី​ទទួល​ការ​វះ​កាត់​ដំបៅ​មួយ​ត្រង់​ក្រោម​ពោះ​នោះ​តែង​ទូរ​ស័ព្ទ​មក​កាន់​បណ្តា​រដ្ឋ​មន្ត្រី របស់​លោក​រៀង​រាល់​ថ្ងៃ​ ហើយ​បាន​បញ្ជាក់​ពី​ការ​ជា​សះ​ស្បើយ​វិញ​

ខ្ចី​ម៉ូតូ​គេ​ទៅ​បញ្ចាំ​ចូល​ច្រៀង​ខារ៉ាអូ​ខេ​គេច​ខ្លួន​បាន​មួយ​រយៈ​អស់​លក្ខណ៍

Posted: 29 Jun 2011 01:00 AM PDT

បុរសជាប់ចោទត្រូវចាប់ខ្លួន
ខេត្តរតនគិរី ៖ ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​ខេត្ត​​ បាន​បញ្ជូន​​ជន​សង្ស័យ​មួយ​រូប​​ប្រគល់​ឱ្យ​​ព្រះ​រាជ​អាជ្ញា​​នៃ​សាលា​ ដំបូង​ខេត្ត នៅ​​ព្រឹក​​ថ្ងៃ​​ទី​២៨ មិថុនា ​បន្ទាប់​ពី​ការ​​ស៊ីប​អង្កេត​​ចាប់​ខ្លួន​​បាន​នៅ​ខេត្ត​ស្ទឹង​ត្រែង​ កាល​ពីថ្ងៃ​ទី​២៦ មិថុនា ​ឆ្នាំ​២០១១ យោង​តាម​ពាក្យ​បណ្តឹង​​របស់​ជន​រងគ្រោះ​​​បាន​ប្តឹង​ពី​បទ​

ពិធី​បំពាក់​​មេ​ដាយ​មុនី​​សារា​ភ័ណ្ឌ​ដល់​​គ្រូ​បង្វឹក​ ​គ្រូ​ជំនួយ និង​​ថ្នាក់​ដឹកនាំ និង​​បំពាក់​គ្រឿង​​ឥស្ស​រិយយស​​ថ្នាក់​​ធិប​ឌិន្ទ​​ដល់​កីឡាករ​-​កីឡា​​ការិនីពិការ​​១៣នាក់

Posted: 29 Jun 2011 12:58 AM PDT


រាជ​ធានី​ភ្នំពេញ ៖ នៅ​ទី​ស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា កាល​ពី​រសៀល​ថ្ងៃទី​២៨ មិថុនា មាន​រៀប​ចំ​ពិធី​បំពាក់​មេ​ដាយ​​មុនី​សារា​ភ័ណ្ឌ​ដល់​គ្រូ​បង្វឹក-​គ្រូ​ជំនួយ​ ថ្នាក់​ដឹកនាំ​ និង​កីឡាករ​-កីឡាការិនី​ ជន​ពិការ ចំនួន​១៣​នាក់ និង​គ្រឿង​ឥ​ស្សរិយយស​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាថ្នាក់​ធិប​ឌិន្ទ​ចំនួន​១​គ្រឿង ជូន​លោក​យី វាសនា អគ្គ​លេ​ខា​ធិការ​

សប្បុរសជន​ខ្មែរ​​ផ្តល់​អំណោយ​ដល់​មជ្ឈមណ្ឌល​​កុមារកំព្រា​អង្គការមូលនិធិ​ដើមត្នោត

Posted: 29 Jun 2011 12:55 AM PDT

កុមារ​នៅក្នុង​មជ្ឈមណ្ឌលទទួលអំណោយពី​សប្បុរស​ជនខ្មែរមកពីប្រទេសបារាំង
រាជធានីភ្នំពេញ​ ៖ អំណោយជាសំភារ​សិក្សា សម្លៀកបំពាក់ ស្បែកជើងរបស់សប្បុរស​ជនខ្មែរមកពីប្រទេសបារាំង, ហ្វាំងឡង់ ប៉ាគី​ស្ថាន​ ​និងអ៊ីតាលីដែលដឹកនាំដោយអ្នកស្រី Soroseline (ហៅក្រៅសូ សុខនី)មកពីប្រទេស បារាំងនោះ ត្រូវបានយកទៅផ្តល់ឱ្យមជ្ឈមណ្ឌល​

រុស្ស៊ី​គំរាម​កាត់​ផ្តាច់​​​ការ​​ផ្គត់​ផ្គង់​​​ថាមពល​អគ្គិសនី​​ដល់​​​បេឡា​រុស្ស​

Posted: 29 Jun 2011 12:54 AM PDT

​ប្រទេស​រុស្ស៊ី​កាលពីថ្ងៃទី​​​២៨ មិថុនា​ ​កន្លង​មក ​បានគំរាម​​​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​​ថាមពល​ដល់​ប្រទេស​​បេឡារុស្ស ​ក្រោយពី​ប្រទេស​​​នៅក្បែរ​​ខាង​ខ្លួន​មួយ​​នេះ ខក​ខានមិនបាន​​​​សង​​បំណុល​​ដោយ​លើកឡើង​​​ពីវិបត្តិ​​សេដ្ឋកិច្ច ។ ​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​​ថាមពល​​រុស្ស៊ី Inter RAO UES និយាយ​​​ថា ការ​​កាត់ផ្តាច់​​ការ​ផ្គត់ផ្គង់​​​ថាមពលនេះ​

ប៉ះទង្គិចគ្នា​​​​ជាថ្មី​​រវាង​​កង​កម្លាំង​​​សន្តិសុខ ​និង​ពួក​​បាតុ​​ករ​នៅ​​​អេហ្ស៊ីប​​របួស​​​ច្រើននាក់​

Posted: 29 Jun 2011 12:50 AM PDT

ការប៉ះទង្គិចគ្នា​​​រវាង​កង​​កម្លាំង​​​សន្តិសុខ និង​ហ្វូងបាតុករ​​​
​ការប៉ះទង្គិចគ្នា​​​រវាង​កង​​កម្លាំង​​​សន្តិសុខ និង​ហ្វូងបាតុករ​​​បានកើតឡើង​ជា​ថ្មី​នៅ​ប្រទេស​អាហ្ស៊ីប កាលពីថ្ងៃទី​​២៨ មិថុនា កន្លង​មក បណ្តាល​​ឱ្យ​​​​របួស​​បាតុករ​ជា​ច្រើន​នាក់ ។ ការប៉ះ​ទង្គិច​គ្នា​នេះ​កើតឡើង​នៅទីលាន Tahri Square ជា​កន្លែង​កើតមាន​​បាតុក​ម្ម​​យ៉ាង​ខ្លាំងក្លា ដែល​ទម្លាក់​​​ប្រធានាធិបតី​ប្រទេស​នេះ លោកហូ​ស្នី មូ​បារ៉ាក់

អូតង់​​​បើកការ​​វាយប្រហារ​​តាម​អាកាស​​ជា​​ថ្មី​នៅ​លីប៊ី​​បណ្តាល​​​ឱ្យស្លាប់​​ជន​ស៊ីវិល​​៨នាក់​​ទៀត​

Posted: 29 Jun 2011 12:47 AM PDT

​អង្គ​ការ​អូតង់​​​បាន​បើកការ​វាយប្រហារ​​តាម​អាកាស​​នៅប្រទេស​​​លីប៊ីជា​ថ្មី​​ទៀត
​អង្គ​ការ​អូតង់​​​បាន​បើកការ​វាយប្រហារ​​តាម​អាកាស​​នៅប្រទេស​​​លីប៊ីជា​ថ្មី​​ទៀត​ កាលពី​​យប់​ថ្ងៃទី​​២៨ មិថុនា ​កន្ល​ងមក ​ដោយវាយប្រហារ​​លើ​ទីក្រុង Towragh មានចម្ងាយ​​ប្រហែល​​៣០០គីឡូម៉ែត្រ ​​ភាគខាងកើត​​​រដ្ឋធានី​ទ្រីប៉ូលី ។ ទីភ្នាក់ងារ​​​ព័ត៌មាន​​​ផ្លូវការ​​លីប៊ីរាយការណ៍​​ថា ការ​​វាយប្រហារ​​តាមអាកាស​​នោះ យន្តហោះ​​ចម្បាំង​​​របស់អូតង់​​បានទម្លាក់​​គ្រាប់​ត្រូវ​​

ប្រកាស​​អាសន្ន​នៅ​ឯ​​ស្ថានីយ​​អវ​កាស​អន្តរ​ជាតិ​​ ISS

Posted: 29 Jun 2011 12:43 AM PDT

ទី​ភ្នាក់​ងារ​អវ​កា​សរុស្ស៊ី​រាយ
ទី​ភ្នាក់​ងារ​អវ​កា​សរុស្ស៊ី​រាយ​ការណ៍​ថា អវ​កាស​យានិក​៦​នាក់​ដែលប្រចាំ​ការ​នៅ​ឯ​ស្ថានីយ​អវ​កាស​អន្តរ​ជាតិ​ ISS ត្រូវ​ភៀស​ខ្លួន​​កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ទៅ​កាន់​យាន​ SOYUZ ២​គ្រឿង​ ខណៈ​ដែល​មាន​បំណែក​អវ​កាស​ពុំ​ដឹង​មក​ពី ណា​ហោះ​មក​ជិត​ស្ថានីយ​អវ​កាស​នោះ​។ អ្នក​ប្រចាំ​ការ​ទាំង​នោះ​ភៀស​ខ្លួន​ចេញ

វេទិកា​​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ និង​​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​848​នាក់​

Posted: 29 Jun 2011 12:40 AM PDT

លោកទិត វុទ្ធី អភិបាលស្រុកព្រៃនប់ ចែក​អត្តសញ្ញាណប័ណ្ណ​ជូនប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃទី២៧ មិថុនា នៅវត្តវាលមាស ស្ថិតក្នុងភូមិវាលមាស ឃុំ​វាលរេញ ស្រុកព្រៃនប់ មានរៀបចំពិធីបើក​វេទិកា​សហគមន៍​សាធារណៈ (ភូមិ-ឃុំមាន​សុវត្ថិ​ភាព)ជាលើកទីពីរ និងចែកអត្តសញ្ញាណប័ណ្ណ​ជូនប្រជាពលរដ្ឋមកពីភូមិចំនួនបីក្នុងឃុំវាលរេញ​ មានចំនួន៨៤៨នាក់។

រដ្ឋមន្ត្រី​​​ហិរញ្ញវត្ថុ​បារាំង​​លោកស្រី​ ​Lagarde ​ក្លាយជា​ប្រមុខ​​ថ្មី​​ IMF

Posted: 29 Jun 2011 12:39 AM PDT

លោកស្រី​ ​Lagarde ​ក្លាយជា​ប្រមុខ​​ថ្មី​​ IMF
លោកស្រី Christine Lagarde រដ្ឋមន្ត្រី​​​ក្រសួង​​ហិរញ្ញវ​ត្ថុ​​បារាំង ​​ត្រូវ​បានបោះឆ្នោត​​​ជ្រើស​រើស​​ជា​អគ្គ​នាយក​​ថ្មី​របស់​មូលនិធិ​​​រូបិយ​វត្ថុ​អន្តរ​ជាតិ ​(IMF) កាល​ពីថ្ងៃទី​​២៨ មិថុនា ​កន្លងមក​ ធ្វើ​ឱ្យ​​លោក​ស្រី​​ក្លាយ​ជា​​ស្ត្រី​ដំបូង​គេ​​ដែល​គ្រប់​គ្រង​​​ស្ថាប័ន​ហិរញ្ញវត្ថុ​​សាកល​លោកនេះ​ បន្ត​វេន​ពី​លោក Dominique Strauss-Kahn

ចិនអំពាវ​​នាវ​ដល់​​វៀត​ណាម​ឱ្យ​​អនុវត្ត​រួម​គ្នា​​នូវកុង​សង់​​ស៊ុស​ស្តី​ពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

Posted: 29 Jun 2011 12:35 AM PDT


ប្រទេស​ចិន​បាន​អំពាវ​នាវ​កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ដល់​វៀត​ណាម​ឱ្យ​បង្កើត​រួម​គ្នា​នូវ​កុង​សង់​ស៊ុស​ទ្វេ​ភាគី​មួយ​ដែល​ទាក់​ទិន​ដល់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្រេច​បាន​ក្នុង​ឱកាស​នៃ​ទស្សន​កិច្ច​នៅ​ចិន​របស់​បេសក​ជន​ពិសេស​មេ​ដឹក​នាំ​វៀត​ណាម​លោក HO XUAN SON កាល​ពី​ចុង​សប្តាហ៍​មុន​

វាយប្រហារ​​​​ប្រឆាំង​​សណ្ឋាគារ​​​មួយ​នៅ​ក្នុង​​​​រដ្ឋធានី​​​អាហ្វហ្គានីស្ថាន​​ស្លាប់​១៦នាក់​

Posted: 29 Jun 2011 12:26 AM PDT

​ការ​វាយប្រហារ​​​ប្រឆាំង​​​សណ្ឋាគារ​​ INTERCONTINENTAL ​ដ៏ប្រណីត​មួយ​នៅ​ក្នុង​ទីក្រុងកាប៊ុល​
ខ្មាន់កាំភ្លើង​​តាលីបង់​ និងជនអត្តឃាត​​​៦​នាក់ បានបើ​ក​ការ​វាយប្រហារ​​​ប្រឆាំង​​​សណ្ឋាគារ​​ INTERCONTINENTAL ​ដ៏ប្រណីត​មួយ​នៅ​ក្នុង​ទីក្រុងកាប៊ុល​ រដ្ឋ​ធានី​​អាហ្វហ្គា​នីស្ថាន​ កាល​ពី​យប់ថ្ងៃទី​​២៨ មក​២៩ មិថុនា បណ្តាល​ឱ្យស្លាប់​មនុស្ស​​​១៦​​នាក់ ។ ​​ការ​វាយប្រហារ​​​នេះ​​មានរយៈ​ពេលជា​ច្រើន​ម៉ោង បណ្តាល​​ឱ្យ​​ឆេះ​សណ្ឋាគារ​​យ៉ាង​

ម្តាយ​រវល់​​លក់​ដូរ​ឪពុក​រវល់​ឱ្យ​​បាយ​ជ្រូក​​កូន​ប្រុស​2ឆ្នាំ​​លង់​ទឹក​ស្រះ​​តែ​ជួយ​​ទាន់​​

Posted: 29 Jun 2011 12:24 AM PDT

ក្មេងប្រុសអាយុ​៤​ឆ្នាំ​ម្នាក់​បាន​លង់​ទឹក​​​ស្រះ​កំពុង​ជួយសង្រ្គោះ
ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសអាយុ​៤​ឆ្នាំ​ម្នាក់​បាន​លង់​ទឹក​​​ស្រះ​ក្បែរ​​ផ្ទះ ប៉ុន្តែ​​សំណាងល្អ​​មិន​ស្លាប់​​ដោយ​សារ​បាន​បង​ស្រី​​អាយុ​៧​ឆ្នាំ ឆាប់​ដឹង​​រត់​ទៅ​ប្រាប់​ឪពុក​ម្តាយ​ស្រោច​​ស្រង់​បាន​ទាន់​ពេល​ ។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​២៨ មិថុនា ​ឆ្នាំ​២០១១ វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​នៅ​ភូមិ​​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ​​ក្រុង​ពោធិ៍​សាត់ ។

ផ្ទុះ​​​បាតុកម្ម​​ហិង្សា​​​នៅ​ប្រទេស​ក្រិច​​ប្រឆាំង​ការ​​ដាក់​​ចេញ​​ច្បាប់​​​ស្តារ​​សេដ្ឋ​កិច្ច​​តឹង​រ៉ឹង​

Posted: 29 Jun 2011 12:22 AM PDT

នៅ​ប្រទេស​​​ក្រិច​​​មានផ្ទុះ​បាតុកម្មហិង្សា​​​ទ្រង់ទ្រាយ​​​យ៉ាង​ធំ
នៅ​ប្រទេស​​​ក្រិច​​​កាលពីថ្ងៃទី​​​២៨ មិថុនា ​​កន្លង​​​មក ​​មានផ្ទុះ​បាតុកម្មហិង្សា​​​ទ្រង់ទ្រាយ​​​យ៉ាង​ធំប្រឆាំង​ការ​គ្រោង​ដាក់​​ចេញ​​ច្បាប់​ស្តារ​សេដ្ឋ​កិច្ច​តឹង​រ៉ឹង​​ដោយ​ហ្វូងបាតុករ​​ក្នុង​ចំនួន​ដ៏ច្រើន​​បាន​ប្រមូលផ្តុំ​គ្នា​​នៅ​ក្នុង​រដ្ឋ​​​ធានីអាថែន ហើយ​​ប៉ូលិស​​ជា​ច្រើន​​នាក់​បាន​​​បាញ់​ឧស្ម័នបង្ហូរទឹក​ភ្នែក​ដើម្បី​​​បំបែកហ្វូង​បាតុ​ករទាំង​នោះ ។ ​ប៉ូលិស​​​មួយ​រូប​​​និយាយ​ថា ​

EZECOM ​ជាក្រុមហ៊ុន​​អ៊ីនធើរណេត​​​ទីមួយនៅកម្ពុជា​​ដែល​ទទួលស្គាល់​​​ពីអង្គការ ISO

Posted: 29 Jun 2011 12:17 AM PDT

ទីតាំងរបស់ក្រុម​ហ៊ុន EZECOM
រាជធានីភ្នំពេញ​​ ៖ ​នៅ​ថ្ងៃ​អង្គារ​ ទី​២១ មិថុនា ឆ្នាំ​២០១១ ​​​ក្រុមហ៊ុន EZECOM សម្រេច​បាន​​ភាព​​ជោគជ័យ​តាមរយៈ​ការ​ទទួល​បាន​​នូវលិខិត​​បញ្ជាក់ ISO 9001:2008 ដែល​ទទួលស្គាល់​​​ពីអង្គការ​ ISO។ EZECOM គឺជា​ក្រុម​​ហ៊ុនអ៊ីនធើរណេត​ទីមួយនៅ​កម្ពុជា​​ដែល​​ទទួលបាននូវ​​​ ការទទួលស្គាល់​​​​ជាលក្ខណៈ​អន្តរ​ជាតិ​បែបនេះ ។ ​

​លីប៊ី​មានកាតព្វ​កិច្ច​​​ចាប់ខ្លួន​​​លោកកាដាហ្វី​

Posted: 29 Jun 2011 12:14 AM PDT

​រដ្ឋអាជ្ញា​តុលាការ​​​ឧក្រិដ្ឋ​​​កម្មអន្តរជាតិ CPI លោក LUIS MORENO OCAMPO អះអាង​​​កាលពី​ថ្ងៃទី​​២៨ មិថុនា ​​ថា ប្រទេស​លីប៊ី​​មាន​កាតព្វ​កិច្ច​​អនុវត្ត​ដីកា​ចាប់ខ្លួន​​​ប្រឆាំង​លោក​មូ​អាម៉ា កាដាហ្វី ។ រដ្ឋអាជ្ញា​រូប​នេះ​ក្នុងសេចក្តីប្រកាស​មួយ​ថ្លែង​ថា ​តុលាការ​​​​ CPI ស្នើ​ដល់​​​មនុស្សនៅ​ក្បែរ​លោក​កាដាហ្វី

បូមខ្យល់​កង់​រថយន្តផ្ទុះ​​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​

Posted: 29 Jun 2011 12:12 AM PDT

សពបុរសរងគ្រោះ​នៅក្នុង​មន្ទីរ​ពេទ្យ
ខេត្ត​​​បន្ទាយ​មានជ័យ​​​ ៖ ​​នេះគឺជា​​​បុរស​ទី​២ ហើយ​​ដែលបានរង​គ្រោះ​ថ្នាក់​​​​​​ផ្ទុះកង់​​រថយន្ត ​ខណៈ​​បូមខ្យល់​​តឹង​ពេក បណ្តាល​ឱ្យស្លាប់​​​បាត់​បង់​ជីវិត​នៅ​ខេត្ត​​បន្ទាយមានជ័យ​។ ​​ជាក់ស្តែង​​​ដូចជា​បុរស​ម្នាក់​នេះ​ជា​ដើម ​​ដែល​មាន​​មុខ​របរ​​ជា​អ្នក​បូម​​ខ្យល់​​កង់​រថយន្ត បាន​ភ្លាត់​ស្នៀត​​បូម​ខ្យល់​​​តឹ​ងពេក ផ្ទុះ​​កង់​រថយន្ត​រង​របួសធ្ងន់ ​

សមត្ថកិច្ច​​​ព័ទ្ធ​​​ចាប់ខ្លួន​ក្រុម​​ជនស​ង្ស័យ​​​លួចម៉ូតូ​​ដែល​ធ្វើ​​សកម្ម​ភាព​​២ខេត្ត

Posted: 28 Jun 2011 11:27 PM PDT

ជនសង្ស័យ
​ខេត្ត​​កំពង់ស្ពឺ ៖ ​ជន​៣​នាក់​ត្រូវ​​ប៉ូលិស​​ស​ង្ស័យ​ថា ជា​ចោរលួច​ម៉ូតូ​​ពីរ​ខេត្ត ​គឺ​ខេត្ត​កណ្តាល និង​ខេត្ត​​​កំពង់ស្ពឺបាន​រាប់សិប​​គ្រឿង​​ តែនៅ​ថ្ងៃ​ទី២៧ ​មិថុនា ​​ជា​ថ្ងៃ​ស៊យ​​​ ត្រូវ​​​​​សមត្ថ កិច្ច​​ព័ទ្ធ​ចាប់​បាន​ពេលកំពុង​​ហូប​បាយ​​នៅផ្សារ​ថ្នល់​ទទឹង ។ លោក​អធិការ​រង​​នគរ​បាល​ស្រុក​សំរោង​ទង ​​ហែម ​ផាន ​​ឱ្យ​ដឹង​ថា

៦០០នាក់ ​​មកពីគណបក្ស​​​ចំនួន​៣​ផ្តាច់ខ្លួន​​ចូលគណបក្ស​ហ្វុ៊ន​ស៊ីនប៉ិចនៅ​ទូទាំង​ប្រទេស​

Posted: 28 Jun 2011 11:21 PM PDT

លោកញឹក ប៊ុន​ឆៃ ​​ប្រធានប្រតិបត្តិ​​​​របស់គណបក្ស​ហ្វ៊ុនស៊ីនប៉ិច
រាជធានីភ្នំពេញ​​ ៖ ​​លោកញឹក ប៊ុន​ឆៃ ​​ប្រធានប្រតិបត្តិ​​​​របស់គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ​​បានថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​​២៩ មិថុនា ​២០១១ ថា មាន​​​សមាជិក​មកពីគណបក្ស​​សម រង្ស៊ី, នរោត្តម ​រណឫទ្ធិ និង​គណបក្ស​​​សិទ្ធិមនុស្ស​​ចំនួន​​​៦០០នាក់ បានមក​ចូល​រួមជាមួយ​គណបក្ស​ហ្វ៊ុន​ស៊ីនប៉ិច ការ​ថ្លែង​​​របស់​​លោក​ញឹក ប៊ុនឆៃ ​បែប​នេះ បានធ្វើ​ឡើង​

ស្ថានភាព​​យោធានៅ​តាមព្រំដែន​​​ស្ងប់​ស្ងាត់ ប៉ុន្តែ​កម្ពុជា​​​​ប្រុងប្រយ័ត្ន​ខ្ពស់​ ខណៈ​សៀម​​បង្កើន​​​ទ័ព​

Posted: 28 Jun 2011 11:20 PM PDT

ព្រំដែន​​កម្ពុជា​-ថៃ​ ៖ ​​មានសេចក្តីរាយ​ការណ៍​​មក​ថា ស្ថានភាព​​យោធា​មាន​​សភាពស្ងប់​ស្ងាត់​​ធម្ម​តា ​​ប៉ុន្តែ​បើ​តាម​​អ្នក​ឆ្លើយ​ឆ្លង​​ព័ត៌​មាន​កោះសន្តិភាព​ប្រចាំ​ព្រំដែន​​ ប្រាសាទព្រះវិហារ​បាន​បញ្ជាក់​​ឱ្យ​​ដឹង​​នៅ​ព្រឹកថ្ងៃទី​​២៩ មិថុនា នេះ ថា បើ​ទោះបីជា​ស្ថានភាពយោធា​​មាន​ភាពស្ងប់​ស្ងាត់​​ក៏ដោយ ​ក៏​កង​ទ័ព​​កម្ពុជា​​​មាន​ការប្រុង​​​ប្រយ័ត្ន​

រថយន្តយីឌុប​​ដឹក​ស៊ីម៉ង់ត៍​​៤៧​តោន​​​ក្រឡាប់​​​ដេក​​ក្នុង​ស្រែ​

Posted: 28 Jun 2011 11:08 PM PDT

 រថយន្ត​ធុន​យីឌុប​ដឹក​ស៊ីម៉ង់ត៍បាន​ក្រឡាប់​​ចូល​ស្រែ​
ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ធុន​យីឌុប​មួយ​គ្រឿង​ដឹក​ស៊ីម៉ង់ត៍​​​ទម្ងន់​៤៧​តោន ​​បាន​ក្រឡាប់​​ចូល​ស្រែ​កាល​ពីវេលា​​ម៉ោង​៨​ព្រឹក​ ថ្ងៃទី​២៨ មិថុនា ​​នៅចំណុច​​ផ្លូវលំ បែក​ចេញពី​ផ្លូវ​ជាតិ​លេខ​៥១​ស្ថិត​ក្នុង​​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​​បាក់ ស្រុក​​រលា​ប្អៀរ។ ​ទោះបីជា​បែប​ណា​​ពុំ​មាន​​អ្នក​​រង​របួស​ក្នុង​ហេតុ​ការណ៍​នោះ​ទេ

និស្សិត​​ម្នាក់​បើក​រថយន្ត​កូរ៉ូឡា​បុក​វិមាន​ឯករាជ្យ​ត្រៀមចូល​គុក​

Posted: 28 Jun 2011 08:37 PM PDT

រថយន្តកូរ៉ូឡាមួយ​គ្រឿងបានបុកខឿនវិមានឯករាជ្យបណ្តាល​ឱ្យ​ខ្ទេចមុខ
រាជ​ធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាមួយ​គ្រឿង​ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ​2A 2538 បានបុកខឿនវិមានឯករាជ្យបណ្តាល​ឱ្យ​ខ្ទេចមុខ​កាល​ពី​វេលា​រំលង​អធ្រាត្រ​ម៉ោង​១ ​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃទី​២៩ ​មិថុនា ស្ថិតក្នុង​សង្កាត់​បឹង​កេង​កងទី១​ ខណ្ឌ​ចំការមន ។ ប្រភព​ព័ត៌មាននៅកន្លែងកើតហេតុ​ឱ្យ​​ដឹង​​ថា

អត់ចេះ​ជាង​ចង់​​ធ្វើ​មេ​ជាង​​សំណង់​ខឹង​​គេ​ឱ្យ​ធ្វើ​​កូន​ជាង​​ចាក់​គេ​​ធ្លាយ​ពោះ​

Posted: 28 Jun 2011 08:21 PM PDT

ជន​រងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​​ទៅសង្គ្រោះ​​​នៅមន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​ជា​បន្ទាន់
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជា​មេ​ជាង​សំណង់​បាន​ត្រូវ​ជន​កំរោល​ម្នាក់​​​ចាក់នឹង​កូន​កាំបិត​​ចុង​​ស្រួច​ ​បណ្តាល​ឱ្យ​ធ្លាយ​​​ពោះ​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​ ដោយ​សារ​​ទំនាស់​ពាក្យ​សំដី​គ្នា​បន្តិច​បន្តួច​​ពេល​កំពុងផឹក​ស៊ី​​ជុំ​គ្នា​រឿង​ជន​ដៃ​ដល់​​ចង់​ធ្វើ​មេ​ជាង​សំណង់ ប៉ុន្តែ​​ជន​រងគ្រោះ​​ឱ្យ​ធ្វើ​ត្រឹម​កូន​ជាង ព្រោះ​ជន​​នោះ​អត់​​ចេះ​អ្វី​ទាំង​អស់​

នាយករដ្ឋមន្ត្រីសៀមស្ទើរភ្លើង (បទពាក្យប្រាំពីរ)

Posted: 28 Jun 2011 08:01 PM PDT


-នាយករដ្ឋមន្ត្រីស្ទើរភ្លើង កើតឡើងចេញពីរដ្ឋប្រហារ តែវ៉ែឡែឡប់ខុសតម្រា បានសេចក្តីថាប្លន់អំណាច ។ -នាយករដ្ឋមន្ត្រីស្ទើរភ្លើង ជាក្មេងទំនើងហើយកោងកាច រាស្ត្រ​ខ្លួនលើសលប់មិនកោតខ្លាច ព្រោះគ្រងអំណាចមិនស្របច្បាប់ ។ -នាយករដ្ឋមន្ត្រីស្ទើរភ្លើង ជម្រុញឡើងទ្រើងទាំងប្រញាប់ ដោយពួកឯកអាមាត្រមួយក្តាប់ ឈូឆរលើកចាប់ដាក់បង្ខំ ។

បង់​សំណាញ់តាម​​ប្រឡាយ​រន្ទះបាញ់​ស្លាប់បង​ថ្លៃឯប្អូន​ថ្លៃសន្លប់

Posted: 28 Jun 2011 07:57 PM PDT

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង​១២​ថ្ងៃ​ត្រង់រហូតដល់ម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ មិថុនា ភ្លៀង​បាន​ធ្លាក់​លាយឡំ​ទៅ​ដោយ​ផ្លេកបន្ទោរនៅលើអាកាស​គួរឱ្យ​ខ្លាច​បាន​បង្កឲ្យ​មាន​បាតុភូតធម្មជាតិរន្ទះបាញ់លាន់​​ឮ​កក្រើក​ដី និង​ធ្វើ​​ឱ្យ​បុរសខ្មែរអ៊ិស្លាម​២នាក់បង​ប្អូន​ថ្លៃ​ដែលកំពុងតែបង់សំណាញ់យក​ត្រីនៅ​តាម​ប្រឡាយ

លក់​​ព្រហ្ម​ចារី​​យ៍ ទិញ​​ iPhone4

Posted: 28 Jun 2011 07:27 PM PDT


យោង​ទៅតាម​​​ប្រភព​ព័ត៌​មាន​​អេសីវ័ន​ចេញ​ផ្សាយ​​កាលពី​ថ្ងៃសុក្រ ទី ២៤ មិថុនា ​បាន​ឱ្យដឹង​ថា យុវ​តី​ជន​ជាតិ​ចិន​ម្នាក់​​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​តាមគេហ​ទំព័រ​ twitter របស់​នាងថា Jiulinghou បាន​ប្រកាស​​លក់​ព្រហ្ម​ចារី​យ៍ ដើម្បី​​យក​​ប្រាក់​ទិញ​ទូរស័ព្ទ​ iPhone4។ នាង Jiulinghou បាន​និយាយថា ៖ ​សុបិនរបស់​ខ្ញុំ​គឺ​ចង់​បាន​ទូរស័ព្ទ​ដៃ​ iPhone4 មួយ​គ្រឿង​​ ប៉ុន្តែ​ឪពុក​រ​បស់​​ខ្ញុំ​​មិន​អនុញ្ញាត និង​ផ្តល់​ប្រាក់​​ឱ្យ​ខ្ញុំ​​ទិញ​វា​នោះទេ ដូច្នេះ​ខ្ញុំ​ជ្រើស​រើស​​យក​វិធី​នេះ ​ដើម្បី​​ទទួល​បាន​​ទូរស័ព្ទ​ដែល​មាន​បច្ចេក​វិទ្យា​ទំនើប​​មួយ​នេះ​ប្រើ​ ប្រាស់ ។

បិសាច​​តណ្ហា​​ឃោរឃៅ ក្មេង​ស្រី​​ខ្មែរ​អ៊ីស្លា​ម​​២​នាក់​​បងប្អូន​​ត្រូវ​ជន​​កំណាច​​រំលោភ​​រួច​​មួ​ល.ក​​សម្លាប់

Posted: 28 Jun 2011 07:17 PM PDT

ខេត្ត​ពោធិ៍​សាត់​ ៖ ក្មេង​ស្រី​​ខ្មែរ​អ៊ិស្លាម​ពីរ​នាក់​បង​ប្អូន​បង្កើត​បាន​ត្រូវ​ជន​អគតិ​មិន​ស្គាល់​មុខ​ចាប់​រំលោភ​សេព​សន្ថវៈ និង​មួល​ក​សម្លាប់យ៉ាង​ឃោរ​ឃៅ​បំផុត រួច​ហើយ​យក​សព​បោះ​ក្នុង​ទឹក​ប្រឡាយ​​។ នេះ​ជា​អំពើ​ដ៏​ឃោរ​ឃៅ​​មួយ​ថ្មី​ទៀត​​កើត​ឡើង​នៅ​​ខេត្ត​ពោធិ៍​សាត់​ បន្ទាប់​ពី​អំពើ​ឃោរ​ឃៅ​មួយ​ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ស្រុក​ត្រគរ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​

គ្រាន់​តែ​​មើល​មុខ​គប់​​គេ​មួយ​ចាន ​​ពេល​គេ​រក​​វាយ​បើក​រថ​យន្ត​​គេចបុក​​​ជញ្ជាំង​​ក្រុមហ៊ុន

Posted: 28 Jun 2011 07:08 PM PDT

រថយន្តទំនើបម៉ាក LEXUS​៤៧០ ពណ៌ខ្មៅ
ខេត្ត​ព្រះ​សីហនុ​ ៖ រថយន្តទំនើបម៉ាក LEXUS​៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះ​សីហនុ២C១៨១៨បើកបរដោយ​កូន​ប្រុស​ទំនើងរបស់មន្រ្តីសាលាខេត្តម្នាក់​ទទួលបន្ទុក​កម្ម​វិធីសិលាបានបុកទីតាំងក្រុមហ៊ុនលក់ម៉ូតូស្ថិតក្នុង ក្រុម៨ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខណៈ​បើកគេច​ពីភាគីម្ខាងទៀតដែល​តាម​វាយ​សង​សឹក

ជន​៤​នាក់​​យក​​ឈ្មោះ​​តារា​ចម្រៀង​​បោក​អ្នក​ភូមិ​​ចាប់​​ខ្លួន​បញ្ជូន​​ទៅ​​តុលាការ

Posted: 28 Jun 2011 07:00 PM PDT

ជនទាំង​៤​នាក់​​ដែល​ត្រូវ​​សមត្ថកិច្ច​​ចាប់​ខ្លួន
ខេត្ត​តាកែវ ៖ ​ជន​ឆបោក​ចំនួន៤​នាក់​​ត្រូវ​​បាន​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃស្នង​ការ​ដ្ឋាន ​នគរ​បាល​ខេត្ត​​​​ចាប់ខ្លួន ​និង​កសាង​​សំណុំរឿង​​​បញ្ជូន​ទៅ​កាន់សាលា​​ដំបូង​ខេត្ត​​ ដើម្បីកាត់​ទោស​​​​តាម​ផ្លូវច្បាប់​​កាលពីថ្ងៃទី២៨ ​មិថុនា ​​ក្រោម​ការ​​ចោទប្រកាន់​​ពីបទ​បាន​យកឈ្មោះ​តារា​ចម្រៀង​​​ទៅឆបោក​​ប្រជាពលរដ្ឋ​​នៅតាម​ភូមិ

​គណបក្សប្រជាជន​​​កម្ពុជា​​​រំឭក​ខួប​ទី៦០​​ថ្ងៃ​​បង្កើត​​​គណបក្ស​​ គាំទ្រ​​សម្តេច​តេជោហ៊ុន សែន ​​ជា​នាយក​រដ្ឋមន្ត្រី​​​សម្រាប់​​​អាណត្តិ​ទី​៥​ និង​អាណត្តិ​បន្ត​​

Posted: 28 Jun 2011 06:46 PM PDT

 ប្រមុខដឹកនាំទាំង៣​និងលោក​ជំទាវលែង​ព្រាបនិមិត្តរូប​សន្តិភាព
រាជធានីភ្នំពេញ​​ ៖ ​គណបក្សប្រជាជន​កម្ពុជា ​​ដែលកំពុង​កាន់អំណាច​​ និងជា​គណប​ក្ស​​ដែលប្រជា​ជន​គាំទ្រ​​ច្រើនជាង​គេ បានប្រារព្ធ​​​​មីទ្ទីញ​រំឭកខួបលើកទី​​​៦០ ថ្ងៃបង្កើត​គណបក្ស​​ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១១) ដែលមាន​​​សមាជិក សមាជិកា​ចូលរួម​ប្រមាណ​​១៥.០០០​នាក់ ​​នៅទីស្នាក់ការ​​កណ្តាល​​គណបក្ស​​ក្នុង​រាជធានី​​ភ្នំពេញ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!