Koh Santipheap Daily

Koh Santipheap Daily


រំលឹក​ខួប​អនុ​ស្សា​វរីយ៍​លើកទី​60​ថ្ងៃ​បង្កើត​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា

Posted: 26 Jun 2011 12:41 AM PDT

ទិដ្ឋភាពក្នុងពិធីរំលឹកខួប

​យុវជន​​វ័យក្មេង​10​នាក់បង្ហាញ​ស្នាដៃ​​និពន្ធ​រឿង​គំនូរ​

Posted: 26 Jun 2011 12:38 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​ក្រុម​យុវជន​​​វ័យ​ក្មេង​​​១០​នាក់ ​​មកពីអង្គការ​​ហ្វា​ពន្លឺសិល្បៈ បាន​នាំ យក​​នូវ​ផ្ទាំង​គំនូរ​​រឿង ដែលជា​​​ស្នាដៃ​របស់​ពួកគេ​មក​ចូលរួមក្នុង​ការ​តាំង​ពិព័រណ៍​​នៅមជ្ឈមណ្ឌល​​ ​វប្បធម៌​បារាំង ​ដែលនឹង​ប្រព្រឹត្ត​​​ទៅ​ចាប់ពីថ្ងៃទី​២៣ មិថុនា ឆ្នាំ​២០១១ នេះតទៅ ។​

អភិ​បាល​​ខណ្ឌ​ដាស់​តឿន​ឱ្យ​​ចុះ​ធ្វើ​រដ្ឋ​បាល​​ជាប់​​ជា​ប្រចាំ​​នៅតំបន់​​ស្មុគ​ស្មាញ

Posted: 26 Jun 2011 12:36 AM PDT

លោកអភិបាល​ខណ្ឌ​ក្នុងពិធី​ហែរក្បួន
រាជធានីភ្នំពេញ ៖ ​លោកគិត ​សុផា អភិ​បាល​​ខណ្ឌ​ដង្កោ​បាន​ជំរុញ​ឱ្យ​លោក​ចៅ​សង្កាត់​ និង​លោក​មេ​ប៉ុស្តិ៍​​ទាំង​២៦ ​របស់​ខណ្ឌ ចុះ​ធ្វើ​រដ្ឋ​បាល​​នៅ​តាម​បណ្តា​តំបន់​ស្មុគ​​​ស្មាញនានា​នៅ​ក្នុង​មូល​ ដ្ឋាន​​របស់​ខ្លួន​នីមួយៗ​​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​​​ ដើម្បី​បំបែក​សំបុក​​ការ​ចែក​ចាយ និង​ប្រើ​ប្រាស់​​គ្រឿង​ញៀន ។

ក្រុម​ហ៊ុន​​ប្រេង​​ផ្តល់​ថវិកា​​​​​កសាង​​​បណ្ណាល័យ​​នៅ​អនុវិទ្យាល័យ​​​​សម្តេចឪ

Posted: 26 Jun 2011 12:35 AM PDT

គណៈអធិបតីក្នុងពិធី
ខេត្តព្រះសីហនុ​ ៖ ​​នៅ​អនុវិទ្យា​ល័យ​​សម្តេច​ឪ​​​ក្រុងព្រះសីហនុ​​​ នាព្រឹក​ថ្ងៃទី​​​២៤ មិថុនា ​​មាន​រៀបចំពិធី​ចុះ​ហត្ថ​លេខា​​​​លើ​អនុស្សរណៈ​​នៃ​​ការ​យោគ​យល់​គ្នា​ រវាង​​អនុវិទ្យា​​ល័យ​​សម្តេច​​ឪ​ និង​អង្គការ​​​ផេក​កម្ពុជា ​​សម្រាប់​​គម្រោង​សាង​សង់​​​បណ្ណាល័​យ​​​ក្នុង​អនុវិទ្យាល័យ​​សម្តេច​ឪ​ ដោយ​​មាន​ការ​ឧបត្ថម្ភ​​​ថវិកា​

នេន​ខឹង​គ្រូ​សូត្រ​ស្តាំ​​ខោកក្បាល​គប់1កាំបិត​ចុង​ស្រួច​ធ្លាយ​​ពោះវៀន

Posted: 26 Jun 2011 12:29 AM PDT

គ្រូ​សូត្រ​ស្តាំ​រងគ្រោះ​
ខេត្តកំពង់ចាម ៖ ​សង្ឃ​​២​អង្គ​ គង់​នៅ​​​វត្ត​គិរី​​វណ្ណរាម ​ហៅវត្ត​ភ្នំចន្ទ ស្ថិត​នៅភូមិ​៦-១០ សង្កាត់​​វិហារហ្លួង ​​ក្រុង​សួង ​បាន​បាត់​បង់​​​ធម៌​ខន្តី ​​ និង​ក្លាយ​ជាបុគ្គ​ល​ដែល​យកទោសៈ​​មោហៈ​​មក​ធ្វើ​ជាត្រី​មុខ​ ទី​បំផុត​សង្ឃ​មួយ​អង្គរបួស​ធ្លាយ​ពោះ​វៀន​១ទ្រេល ​និង​មួយអង្គ​ទៀត​​ត្រូវ​បាន​ផ្សឹក ។​ ​ទាល់​​តែ​ជួប​បញ្ហា​​​

ជនរងគ្រោះ​​ដោយ​ជំងឺអេដស៍​​និង​ជន​ជរាពិការ​​ទទួល​អំណោយ​​សង្គ្រោះ

Posted: 26 Jun 2011 12:18 AM PDT

សកម្មភាពចែក​អំណោយ​របស់​កាកបាទក្រហមកម្ពុជារាជធានីភ្នំ​ពេញ
រាជធានីភ្នំពេញ​ ៖ ល្ងាច​ថ្ងៃ​ទី២៤ មិថុនា ឆ្នាំ២០១១ នៅ​វត្ដ​សូ​រិ​យា​ពោធិ​មាស ហៅ​ក្ដី​ចាស់ ប្រតិភូកាកបាទក្រហម​កម្ពុជា​សាខា​រាជ​ធានីភ្នំ​ពេញ​​រួម​មាន លោក​ជំទាវ អ៊ួ​ន សុវណ្ណ​រិ​ន្ទ ប៉ា សុ​ជាតិ​វង្ស អនុប្រធាន​គណៈកម្មាធិការ​ស្វែង​រក​មូលនិធិសាខា​, លោក​ឧកញ៉ា លោក​ជំទាវ លោក លោកស្រី​ក្នុង​ជួរ​

រថយន្ត​​ដឹក​ដើម​​​រាំង​ក្រឡាប់​បះជើង​ផឹកទឹក​​ស្រែនិង​បាក់​បង្កាន់ដៃស្ពាន

Posted: 26 Jun 2011 12:03 AM PDT

រថយន្ត​ធុនធំ​ក្រឡាប់​ដេក​ត្រាំ​ក្នុង​ទឹកស្រែ
ខេត្ត​កំពង់​ចាម​ ៖ លោកហ៊ុន ណេង អភិបាល​ខេត្ត បានចេញលិខិតមិន​អនុញ្ញាតឱ្យ​ក្រុមហ៊ុនប៉ូប៉ូ ដែលមានទីតាំង​នៅ​ស្រុកពញា​ក្រែក​ ប្រមូលទិញដើមឈើ​ក្នុង​ស្រុក​​មាន​​ដើម​​រាំង​​ ​ដើម​ពោធិ៍​ឬដើម​ឈើ​ផ្សេង​​ទៀតទេ​ ។ ទោះ​ជាបែប​​​នេះក្តី ក៏ក្រុមឈ្មួញមួយចំនួននូវតែផ្គើន​នឹង​លិខិត​​​ខាង​

ទទួល​ទាន​ស្រា​ត្រឹមកន្លះ​កែង​1ថ្ងៃ​បង្កើនអត្រាគ្រោះ​ថ្នាក់ពីជំ​ងឺ​មហារី​កដោះ​10%

Posted: 25 Jun 2011 11:55 PM PDT


បណ្តា​វេជ្ជ​បណ្ឌិត​អង់​គ្លេស​បាន​ព្រមាន​ថា​ ការទទួល​ទា​ន​ស្រា​ត្រឹម​តែ​កន្លះ​កែវ​ក្នុង​មួយ​ថ្ងៃ​ ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​នឹង​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​មហារីក​ដោះ​បាន​ ដល់​ទៅ​១០ភាគ​រយ​។ លោក​សាស្ត្រា​ចារ្យ​Sir lan Gilmoreបាន​ព្រមាន​ថា ការ​លេប​ចូល​អាល់កុល​១ឯកតាក្នុង​មួយ​ថ្ងៃ​(ផឹក​ស្រា​កន្លះ​កែវ​)​បង្កើន​ អត្រា​ប្រឈម​នឹង​ការកើត​ជំ​ងឺ​មហារីក​ដោះ​ដល់​ទៅ​១០​ភាគ​រយ​។ ការ​ព្រមានបែបនេះ​របស់​លោក​សាស្ត្រា​ចារ្យ​ដោយ​យោង​ទៅ​លើ​លទ្ធផល​នៃ​ការ​ សិក្សា​ដ៏ធំ​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យា​ល័យ​Oxford Universityលើ​ស្ត្រី​ជាង​១លាន​នាក់​។​

យូណេស្កូច្រាន​ចោល​ការ​រារាំង​​របស់​ថៃ​មក​លើ​កម្ពុជា​អំពី​បញ្ហា​ប្រាសាទព្រះវិហារ​

Posted: 25 Jun 2011 11:37 PM PDT

លោក​ឧបនាយករដ្ឋមន្រ្តី​សុខ​ អាន ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ
រាជធានីភ្នំពេញ​​ ៖ ​​រដ្ឋ​មន្ត្រី​​ធនធាន​ធម្មជាតិ និង​បរិស្ថាន​​ និងជា​ប្រធាន​​​​ប្រតិភូ​ថៃ លោកស៊ូវីត ​គុណ​គិទិ ​បាននិយាយ​ថា ​សេចក្តីព្រាង​​​​ដែល​រៀប​ចំ​​​​ដោយ​មជ្ឈមណ្ឌល​​​បេតិកភណ្ឌពិភព​លោក​​​​ដាក់ ​​ឱ្យ​គណៈ​កម្មាធិការ​​​បេតិកភណ្ឌ​ពិភពលោក​​ពិនិត្យ​សម្រេច​​នេះ វា​ដូច​​គ្នា​​នឹង​សំណើ​​របស់កម្ពុជា ​​​ដែល​សុទ្ធ​តែ​​

នាយករដ្ឋ​មន្ត្រី​​ចិនលោក​​វេន ជាបាវ ​​​បំពេញ​ទស្សនកិច្ច​​​​​ផ្លូវ​ការ​​នៅ​​អង់គ្លេស​

Posted: 25 Jun 2011 11:35 PM PDT

លោក​នាយករដ្ឋមន្រ្តី​ចិន​ពេលទៅ​ដល់​អង់គ្លេស
​នាយករដ្ឋមន្ត្រី​​​ចិន លោក​វេន ជា​បាវ ​កាល​ពីថ្ងៃទី​​២៥ មិថុនា ​កន្លង​មក បាន​​អញ្ជើញទៅ​កាន់​​​ប្រទេស​អង់គ្លេស ​ដើម្បីបំពេញ​ទស្សនកិច្ច​​​ផ្លូវ​ការ​​មួយនៅប្រទេស​នេះ សំដៅ​​ជំរុញ និងលើក​កម្ពស់​​​ទំនាក់ទំនង​​​ និងកិច្ច​​​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​២ ចិន-អង់គ្លេស ។ ​​ក្នុង​សុន្ទរកថា​ ជា​

នាងលីន ឈី លីងនិយាយរឿងស្នេហា

Posted: 25 Jun 2011 11:33 PM PDT

​នាង​លីន ឈី លីង
សុភមង្គល​ក្នុង​អាពាហ៍​ពិពាហ៍​ប្រសើរ​ជាង​អាពាហ៍​ពិពាហ៍​មាន​ទ្រព្យ​ធន នេះ​ជា​សម្តី​របស់តារា​ម៉ូ​ដែល​ចិន​តៃ​វ៉ាន់​នាង​លីន ឈី លីង។​ តារា​ម៉ូដែល​ល្បី​ឈ្មោះ ស្រស់​សោភាវ័យ​​៣៧​ឆ្នាំ​ដែល​ពេ​លនេះ​កំពុង​​ប្រឈម​មុខ​ជា​មួយ​សំណួរ​ពី​ភាព ​នៅ​ឯកោ​របស់​នាង​ក្នុង​ប្រទេស​ដ៏​ធំ​ដែល​​មនុស្ស​​ក្នុង​​ប្រទេស​​ទាំង​​ អស់​​សុទ្ធ​​តែ​​មាន​​ក្តី​ស្រមៃ​​រួម​​មួយ​ក្នុង​​ការ​​រៀ​ប​​ការ​​នៅ​​ ក្មេង​វ័យ​។ នា​ង​​បាន​​​ឆ្លើយ​​​ថា «ខ្ញុំ​​គិត​​ថា អ្នក​​ដែល​​ជា​​អ្នក​​សារ​ព័ត៌​​មាន​​ក៏​​មាន​​​​ភាព​​ធុន​​ទ្រាន់​​ដែរ ដោយ​​សារ​​ថា ហេតុ​​អ្វី​​​អ្នក​​​ត្រូវ​​សួរសំ​ណួរ​​ដដែលៗ​​បែប​នេះ​​? ​សូម​​​ទុក​​​ពេល​​​មួយ​​រយៈ សឹម​​សួរ​​ខ្ញុំ​​នូវ​​​សំណួរ​​​នេះ​​​ម្តង​​​ទៀត​​​ឬ? អ៊ីចឹង​​ឆ្នាំ​​នេះ​​មិន​​រៀប​កា​រ​ទេ ប៉ុន្តែ​​​ខ្ញុំ​​នឹង​​​ប្រាប់​​​ឱ្យ​​អស់​​លោក​​បាន​​ដឹង​​ភ្លាម ពេល​​ខ្ញុំ​​​រៀប​កា​​រ»។​

ចិន​ដោះលែង​​ជនប្រឆាំង​​លោក​​​ហ៊ូ ជា​

Posted: 25 Jun 2011 11:33 PM PDT

ជន​ប្រឆាំង​លោក ហ៊ូជា
​យោងតាម​​​ប្រពន្ធរបស់​​លោក ​​ជនប្រឆាំង​​ចិន​ម្នាក់ក្នុង​ចំណោម​​​ជន​ប្រឆាំង​ចិន​​ដែលល្បី​​​​ទាំង​ឡាយ ​ លោក​ហ៊ូ ជា ​​ត្រូវ​បានដោះលែង​​វិល​មក​​​​ជួបជុំគ្រួសារ​វិញហើយ​​​កាលពីថ្ងៃទី​​​២៦ មិថុនា ​ក្រោយ​ពីលោក​ជាប់​គុក​​៣​ឆ្នាំ​កន្លះ​​ពីបទធ្វើ​​​វិទ្ធ​ង្សនា​មក​។​

ផ្ទុះការប៉ះទង្គិចគ្នា​ជា​ថ្មី​នៅ​​ស៊ីរីបណ្តាល​​​ឱ្យស្លាប់​​​បាតុករ​​5នាក់​ទៀត​

Posted: 25 Jun 2011 11:28 PM PDT

ពួក​បាតុករ​ស៊ីរី​ដែល​មាន​កំហឹង
​នៅប្រទេស​ស៊ីរីមានការប៉ះទង្គិចគ្នា​​​ដោយ​ហិង្សា​​​ជាថ្មីទៀត​​ កាលពី​​ថ្ងៃទី​​២៥ ​មិថុនា កន្លង​មក បណ្តាល​ឱ្យស្លាប់​​ជនស៊ីវិល​​​៥​នាក់ ។ ការ​ប៉ះ​ទង្គិចគ្នា​​នេះ​​កើតឡើង​ក្នុងអំឡុងពេលនៃពិធី​បុណ្យ​​​​​សព​ដែល​​ ក្លាយ​​​ទៅជា​បាតុ​កម្មហិង្សា​​​ប្រឆាំង​​លោកប្រធានាធិបតី​​​បាចា​អាល់​ អាសាដ​។​

សៀមដកខ្លួនចេញជា​ផ្លូវការ​​ពីសមា​ជិក​​អង្គ​ការ​យូណេស្កូ ដោយសារ​តែ​​អាម៉ាស់​​ងើប​មុខ​មិនរួច​

Posted: 25 Jun 2011 11:25 PM PDT

លោក​ឧបនាយករដ្ឋមន្រ្តី​សុខ​ អាន ចូលរួម​កិច្ច​ប្រជុំ​នៅ​​​អង្គការ​យូណេស្កូ
រាជធានីភ្នំពេញ​​ ៖ ​​ដូច​តាមការ​​គ្រោងទុក​​ប្រទេសថៃ បាន​ដកខ្លួន​​ចេញពី​អនុសញ្ញា​​បេតិក​ភណ្ឌ​ពិភពលោក​​ និង​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​បេតិកភណ្ឌ​​ពិភពលោក​ហើយ ​បន្ទាប់ពី​​បរា​ជ័យ​ក្នុង​​ការ​សុំ​ឱ្យ​​​អង្គការយូណេស្កូ​​​ពន្យារ​ ការពិចារ​ណា​​ផែនការ​អភិវឌ្ឍ និង​​អភិរក្ស​ប្រាសាទព្រះ​វិហារ​​​ដែលស្នើ​​

ចិន​៖ រន្ទះ​បាញ់​សម្លាប់​មនុស្ស​15នាក់​ក្នុង​ខែមិថុនា

Posted: 25 Jun 2011 08:42 PM PDT

ក្រសួង​កិច្ច​ការ​ស៊ីវិល​ចិន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ថា រន្ទះ​បាញ់​បាន​សម្លាប់​មនុស្ស​១៥​នាក់​ក្នុង​ខែ​មិថុនានេះ​ ខណៈ​ដែល​គ្រោះ​មហន្ត​រាយ​បណ្តាល​មក​ពី​ខ្យល់​ខ្លាំង​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​មាន​ដុំ​ព្រិល​បង្ក​ការ​ខូច​ខាត​ខាង​សេដ្ឋ​កិច្ច​ ដោយ​ផ្ទាល់​ចំនួន​២,៥៨​ពាន់​លាន​យន់​(៣៩៨​លាន​ដុល្លារ​)។

វាយ​ប្រហារ​អត្ត​ឃាត​ជិត​មន្ទីរ​ពេទ្យ​មួយ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​រវាង​ពី​20ទៅ​35នាក់​

Posted: 25 Jun 2011 08:40 PM PDT

ប្រភព​ព័ត៌​មាន​​ជា​ផ្លូវ​ការ​ទាំង​ឡាយ​រាយ​ការណ៍​ថា ការ​វាយ​ប្រហារ​​អត្ត​ឃាត​ដោយ​ប្រើ​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​បណ្តាល​ ឱ្យ​មនុស្ស​ស្លាប់​រវាង​ពី ២០​ទៅ​៣៥​នាក់​ ហើយ​មនុស្ស​ជា​ច្រើន​សិប​នាក់​​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា នៅ​ជិត​មន្ទីរ​ពេទ្យ​មួយ​នៃ​តំបន់​ដាច់​ស្រយាល​ភាគ​ខាង​កើតអាហ្វ​ហ្គា​ នីស្ថាន។

ខណ្ឌទួលគោក​​​ដង្ហែ​​ក្បួន​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​

Posted: 25 Jun 2011 08:11 PM PDT

​​​​ពិធីអបអរ​​​ និងដង្ហែ​​​​​ក្បួន​​​នៅតាមដង​ផ្លូវ​​​​សាធា​រណៈ
រាជធានីភ្នំពេញ​​ ៖ ​​​ព្រឹកថ្ងៃទី​​២៦ មិថុនា ​​២០១១ ដែលជាថ្ងៃ​​​ទិវា​អន្តរជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀន សាលា​ខណ្ឌទួលគោក​បានប្រារព្ធ​​​​ពិធីអបអរ​​​ និងដង្ហែ​​​​​ក្បួន​​​នៅតាមដង​ផ្លូវ​​​​សាធា​រណៈ ដោយមាន​​លើកបដា និង​ប្រគំតន្ត្រី​​​របស់​ក្រុម​យុវជនកាកបាទក្រហម​​កម្ពុ​ជា ក្នុង​​​​គោល​បំណង​​​ដើម្បី​​​រួមគ្នា​​​ធ្វើសកម្មភាពប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​​​ ដើម្បី​សុខ​ភាព និងសហគមន៍​​​គ្មាន​គ្រឿងញៀន​។

បារាំង​​​បាត់បង់ទាហាន​​ទី​63នៅអាហ្វហ្គានីស្ថាន​

Posted: 25 Jun 2011 07:58 PM PDT

ទាហានបារាំងពេលកំពុង​ធ្វើ​ប្រតិបត្តិការ
​កាលពីព្រឹកថ្ងៃទី​​​២៥ មិថុនា ​ទាហានបារាំង​ទី​​៦៣ ​បានត្រូវ​​ស្លាប់នៅអាហ្វហ្គានីស្ថាន​​​ដោយ​សារ​ការបាញ់ប្រហារ​មួយ​របស់​ ពួកបះបោរ​​ ខណៈ​ដែល​​ទាហាន​រូបនេះ​​​កំពុងដើរ​បំពេញ​​បេសក​កម្ម​​​​ស៊ើប​ការណ៍​​ ក្នុងខេត្ត​​កាពីសា ភាគ​ខាង​កើតប្រទេស​។​ នេះជា​​ការ​​ប្រកាស​របស់​វិមាន​​​ប្រធានាធិបតីបារាំង​។​

វាយប្រហារ​​​ដ៏សាហាវ​​នៅភាគពាយ័ព្យ​ប៉ាគីស្ថាន​​ស្លាប់​​17នាក់​

Posted: 25 Jun 2011 07:55 PM PDT

កន្លែងមានការវាយប្រហារ
​មានការ​វាយប្រហារ​​​យ៉ាង​សាហាវ​មួយ​នៅ​ភាគពាយ័ព្យ​​ប្រទេស​ប៉ាគីស្ថាន​ កាលពី​ថ្ងៃទី​​​២៥ មិថុនា ​​កន្លង​មក ​​​គឺ​ការ​​វាយប្រហារ​​​ប្រឆាំងប៉ុស្តិ៍​​ប៉ូលិស​​មួយ​បណ្តាល​ឱ្យស្លាប់​​​ ប៉ូលិស​​​១២​នាក់ និង​ច្រើននាក់​​ទៀត​​រង​របួស​។​

អូតង់បន្ត​​ការវាយប្រហារ​​តាមអាកាស​នៅលីប៊ី​ ​ស្លាប់​ជន​ស៊ីវិល​​15នាក់ទៀត​

Posted: 25 Jun 2011 07:53 PM PDT

ផ្សែងហុយ​ដោយ​សារ​ការ​វាយប្រហារ
​មន្ត្រីរដ្ឋាភិបាល​​លីប៊ី​និយាយ​​ថា អង្គ​ការ​អូ​តង់​បាន​​បើក​ការ​វាយប្រហារ​​តាមអាកាស​នៅ​​លីប៊ី​​​ជាថ្មីទៀត កាលពីថ្ងៃទី​​​២៥​ មិថុនា ​កន្លង​មក​ ដោយ​​ទម្លាក់​​គ្រាប់​បែក​ត្រូវ​ចំ​ហាង​ដុត​​នំប៉័ង និង​ភោជន​ីយដ្ឋាន​​​មួយនៅក្នុងទីក្រុង​​​ប្រេ​ហ្គា ​បណ្តាល​​ឱ្យ​​ស្លាប់ជនស៊ីវិល​​១៥​នាក់ ប៉ុន្តែ​​​អង្គការ​អូតង់​​បានបដិសេធ​​​

​ថៃ​​ក្រពុលមុខ​​ដើរ​ខាំ​​គេ​​ ខាំ​ឯង ​បន្ទាប់​ពី​​ដឹង​ថា បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​យូណេស្កូ​

Posted: 25 Jun 2011 07:31 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​អ្នក​​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​មាន​​ និងប្រតិ​កម្ម​​​រហ័ស​នៃ​​​ទីស្តីការគណៈរដ្ឋ​មន្ត្រី សូម​ធ្វើ​ការ​បដិសេធ​​​​ចោល​ទាំង​​ស្រុង​​នូវ​ការ​​លើក​ឡើង​​របស់​លោក​នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ​វ៉េ​ចាជីវ៉ា ​ដែលបាន​​ប្រឌិត​​ជាថ្មី​ម្តង​ទៀត​នូវ​​ការ​ភូត​កុហក បំភ័ន្ត ​​​ប្រាស​ចាក​​ពីការ​ពិត តាម​រយៈ​ការ​ចុះ​ផ្សាយ​​​ក្នុងបណ្តាញ​​​​ព័ត៌មានថៃ​ ASTV Manager Online និង Post Today នៅថ្ងៃទី​​​​២៥ មិថុនា ​២០១១ នេះ ដោយ​និយាយ​បំផ្លើស​​ថា «ស​ម្តេច​​​តេជោហ៊ុន សែន ​​​នឹង​ដក​ខ្លួន​ចេញ​ពី​ភាគី​សមាជិក​គណៈ​កម្មាធិការ​​បេតិកភណ្ឌ​ពិភព​លោក​»​។​

បណ្តា​​ខេត្ត​​ភាគ​ខាង​ត្បូង​​ចិន​ប្រកាស​អាសន្ន​​ពេលព្យុះ MEARI ជិត​មកដល់

Posted: 25 Jun 2011 07:21 PM PDT

នាវាចូលទៅ​កន្លែង​សុវត្ថិភាព
ខេត្ត​ចំនួន​៥នៅ​ភាគ​ខា​ង​ត្ពូង​ចិន​បាន​ចេញ​ការ​ប្រកាស​​អាសន្ន​​ខណៈ​​ ដែលខ្យល់ព្យុះ​​​ត្រូពី​កាល់​​ឈ្មោះ MEARI ដែល​ត្រូវ​បង្កើន​កម្លាំង​ទៅជាព្យុះ​ទីហ្វុង កំពុង​បោក​បក់​ជិតមក​ដល់ ។ ​កកើតឡើង​កាលពី​​ប៉ុន្មាន​ថ្ងៃ​មុននេះ​ក្នុង​ដែន​ទឹកនៃ​ឆ្នេរ​សមុទ្រ​ហ្វ៊ី​ លីពីន ព្យុះ MEARI ដែល​ពេលនេះ​កំពុង​បោកបក់​​ឆ្ពោះ​

ខ្លាំងអីតែឯង (បទពាក្យប្រាំបី)

Posted: 25 Jun 2011 07:13 PM PDT


-ក្អែកយន្តសៀមហើររំលងដែនខ្មែរ ញុះញង់ហោះឆ្វែលមកឈ្លបយកការណ៍ រំលោភដែនអាកាសច្បាស់ចេតនា រឹតសភាពការណ៍បង្កសង្គ្រាម ។ -វីរយុទ្ធជនខ្មែរអត់ធ្មត់ខ្ពស់ ជៀសវាងជម្លោះឈ្លោះបង្ហូរឈាម ស្រឡាញ់សន្តិភាពស្អប់ខ្ពើមសង្គ្រាម រក្សាទំនៀមមិនឈ្លានពានគេ ។ -តែមិនបណ្តោយឱ្យគេទន្ទ្រាន ហ៊ានចូលព្រមានឱ្យស្គាល់ដៃខ្មែរ មួយមីល្លីម៉ែត្រក៏មិនបាត់ដែរ ការពារដីខ្មែរស៊ូប្តូរជីវិត ។

កម្សាន្តចុងសប្តាហ៍

Posted: 25 Jun 2011 06:46 PM PDT


យុវ​ជន​ម្នាក់​ចូល​ចិត្ត​លេង​តឺន្នីស ស្រាប់​តែ​ថ្ងៃ​មួយ​​ជួប​គ្រោះ​ថ្នាក់​​ចៃដន្យ​​ដោយ​​គ្រាប់​​តឺន្នីស​​ដែល​ ​​​គូ​ប្រកួត​វាយ​ខ្លាំង​ពេក​វា​​ជ្រែក​ខ្យល់​ហើរ​​មក​បុក​ចំ «ផ្នែក​​ទន់» របស់​ល្វែង​ក្រោម បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ ។ យុវ​ជន​យើង​ដួល​គ្រឹប​សន្លប់​​នៅ​នឹង​កន្លែង​ ហើយ​​បាន​មិត្ត​ភក្តិ​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ ។ ​ពេល​ដឹង​ខ្លួន​វិញ យុវ​ជន​ចូល​ចិត្ត​លេង​តឺន្នីស​​សួរ​លោក​វេជ្ជ​បណ្ឌិត ៖ -របួស​​ប្រដាប់​​ខ្ញុំ​ធ្ងន់​​ធ្ងរ​ទេ​​លោក​វេជ្ជ​បណ្ឌិត? ​សប្តាហ៍​ក្រោយ​ខ្ញុំ​ដល់​ពេល​រៀប​ការ​​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​​ផង ។ ប្រពន្ធ​ខ្ញុំ​ជា​ស្រី​ព្រហ្ម​ចារី​​បរិ​សុទ្ធ តើ​​ខ្ញុំ​អាច​... -មិន​អី​ទេ, ចាំ​ខ្ញុំ​ផ្អោប​ឈើ​​លាប​ថ្នាំ​ឱ្យ​វា​ត្រង់​ឡើង​វិញ ។ ប្អូន​ឯង​​នៅ​ក្មេង​កំពុង​ពេញ​កម្លាំង, ធានា​ពីរ​សប្តាហ៍​​ក្រោយ​វា​អាច​លូត​​ត្រង់​​ខ្លួន​ប្រើ​ការ​បាន​ដូច​ដើម ។ និយាយ​​រួច​លោក​វេជ្ជ​បណ្ឌិត​​ចាប់​ផ្តើម​​ផ្អោប​ឈើ​៤​បន្ទះ ហើយ​យក​ថ្នាំ​ម្សៅ​ទឹក​បំពោក​​យា៉ង​ក្រាស់​ មើល​ទៅ​ឃើញ​​ដូច​ប្រអប់​​តូច​មួយ ។

បុរស​កើតជំងឺ​ទាច​ទឹក​បានស្លាប់​ហើយ ​ក្រោយ​​ទទួលអំណោយ​កាកបាទ​ក្រហម​មួយ​ថ្ងៃ​

Posted: 25 Jun 2011 06:38 PM PDT

បុរ​សកើតជំងឺ​ទាច​ទឹកពេល​ទទួលអំណោយ​​កាក​បាទ​​ក្រហម​​​
ខេត្តព្រះសីហនុ​​​ ៖ ​​បុរ​សកើតជំងឺ​ទាច​ទឹក​បាន​ផុត​រលត់ជីវិត​ហើយ​​កាលពីវេលាម៉ោង​​១២​អាធាត្រ​​ថ្ងៃទី​​២៤ ឈាន​ចូលថ្ងៃទី​២៥ មិថុនា ​គឺ ស្លាប់​​នៅ​លំនៅ​ឋាន​​របស់គាត់​ដោយសារ​​អាការ​ជំងឺធ្វើទុក្ខ​​ខ្លាំង​ពេក ជាពិសេស​ឡើង​ស្លេស្ម​ស្ទះ​​បំពង់​.ក​ ដកដង្ហើម​មិន​រួច ។ ​ការស្លាប់​របស់​គាត់​គឺ​​កើតឡើង​​ក្រោយពេល​ទទួលអំណោយ​​កាក​បាទ​​ក្រហម​​​របស់​លោក​​​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​បាន​មួយថ្ងៃ ​ហើយ​នៅ​​ថ្ងៃ​ធ្វើ​បុណ្យ​​​សពនោះដែរ ​ខាង​កាកបាទ​ក្រហម​​ខេត្ត​ព្រះ​សីហនុ ​បាន​ឧបត្ថម្ភ​​ប្រាក់​​​៥០​ម៉ឺន​រៀលទៀត ដើម្បីជួយចាត់ចែង​​កង្វះខាត​​ផ្សេងៗ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!