The Phnom Penh Post - KHMER: “បុគ្គលិក​រដ្ឋ និង​ឯកជន​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការ​ត្បិត​ត្បៀត​នៅ​ក្រិច” plus 9 more

The Phnom Penh Post - KHMER: “បុគ្គលិក​រដ្ឋ និង​ឯកជន​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការ​ត្បិត​ត្បៀត​នៅ​ក្រិច” plus 9 more


បុគ្គលិក​រដ្ឋ និង​ឯកជន​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការ​ត្បិត​ត្បៀត​នៅ​ក្រិច

Posted: 28 Jun 2011 03:00 AM PDT

អាតែន៖ បាតុករ​រាប់​ពាន់​នាក់ បាន​ចាប់​ផ្តើម​ប្រមូល​គ្នា​នៅ​មុខ​វិមាន​រដ្ឋ​សភា​ក្រិច នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​មិថុនា​នេះ ដែល​ជា​ការ​ចាប់​ផ្តើម​​បាតុកម្ម​រយៈ​ពេល​ ២​ថ្ងៃ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​​ផែនការ​កាត់​បន្ថយ​ ដែល​តម្រូវ​ដោយ​​ស្ថាប័ន​ផ្តល់​កម្ចី​អន្តរជាតិ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត។

ជន​ជាតិ​ស៊ុយអែត​ម្នាក់​ជាប់​ចោទ​៤​ករណី​នៅ​កម្ពុជា

Posted: 28 Jun 2011 02:28 AM PDT

ភ្នំពេញ៖ បុរស​ជន​ជាតិ​ស៊ុយអែត​ម្នាក់ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា​នេះ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ជា​មួយ​នឹង​បទ​ល្មើស​​ ៤​ករណី ប្រព្រឹត្ត​ឡើង​នៅ​ប្រទេស​កម្ពុជា។

លោក វ៉េន អំពាវ​នាវ​ឲ្យ​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នៅ​ចិន

Posted: 28 Jun 2011 02:05 AM PDT

110628_b07

ឡុងដ៍៖ នាយក​រដ្ឋ​មន្រ្តី​ចិន លោក វ៉េន ជាប៉ាវ កាល​ពី​ថ្ងៃ​ចន្ទ ទី​២៧ មិថុនា បានអំពាវ​នាវ​ឲ្យ​មាន​សេរី​ភាព​ និង​លទ្ធិ​​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​នៅ​ចិន​ បើ​ទោះ​បី​ជា​ក្រុង​ប៉េកាំង​ បាន​បង្ក្រាប​លើ​ក្រុម​ប្រឆាំង​​នៅ​ឆ្នាំ​នេះ​ក្តី​​ បន្ទាប់​ពី​ការ​អំពាវ​នាវ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​ពាស​វាល​ពាស​កាល​ឲ្យ​មាន ​បដិវត្តន៍​​​«​ផ្កា​ម្លិះ»​​ស្រដៀងគ្នា​​​នឹង​ការ​បះបោរ​​នៅ​ពិភព​អារ៉ាប់។

យោធិន​ពិការ​ខេត្ត​សៀមរាប​ទាម​ទារ​ឲ្យ​មន្ទីរ​សង្គម​កិច្ច​បើក​ប្រាក់​ឲ្យ​ពួក​គាត់

Posted: 28 Jun 2011 02:01 AM PDT

សៀមរាប៖ ក្រុម​យោធិន​ពិការ​ប្រមាណ ៣០​នាក់ មក​ពី​ស្រុក​ចំនួន ៤ ក្នុង​ខេត្ត​សៀមរាប បាន​បន្ត​ធ្វើ​កូដកម្ម​រយៈ​ពេល ២​ថ្ងៃ​មក​ហើយ រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ​នៅ​មុខ​មន្ទីរ​សង្គម​កិច្ច​អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា ដើម្បី​ទាម​ទារ​បើក​ប្រាក់​របប​គោល​នយោបាយ​របស់​ពួក​គាត់ ដែល​បាត់​ជាង ៣ឆ្នាំ។

សហគ្រាស​លឹម ហៀងយូ បដិសេធ​សំណើ​របស់​កម្មករ

Posted: 28 Jun 2011 01:49 AM PDT

កំពង់ស្ពឺ៖ ប្រភព​ពី​ក្រុម​កម្មករ បាន​ឲ្យ​ដឹង​ថា គម្រោង​ធ្វើ​កូដកម្ម​របស់​កម្មករ​ ប្រឆាំង​នឹង​សហគ្រាស​ផលិត​នំ និង​ស្ករ​គ្រាប់ លឹម ហៀងយូ នៅ​ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​ផ្អាក​ទៅ​វិញ​ហើយ​ បន្ទាប់​ពី​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត បាន​កោះ​ហៅ​ភាគី​ម្ចាស់​សហ​គ្រាស និង​តំណាង​កម្មករ​មក​ផ្សះ​ផ្សា​គ្នា ប៉ុន្តែ ត្រូវ​បាន​ភាគី​កម្មករ​អះ​អាង​ថា កិច្ច​ផ្សះ​ផ្សា​​ពុំ​មាន​ផ្តល់​ផល​ល្អ​សម្រាប់​កម្មករ​នោះ​ឡើយ។

រដ្ឋាភិបាល​កាត់​មួយ​ផ្នែក​នៃ​ឡូត៍​នេសាទ​លេខ​៧០ ទុក​ឲ្យ​ប្រជា​សហគមន៍​នេសាទ

Posted: 28 Jun 2011 01:32 AM PDT

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​កាត់​​ដែន​នេសាទ​ទំហំ ៨២,៥៧​ហិកតា​បន្ថែម​ទៀត ចេញ​ពី​ដែន​ឡូត៍​នេសាទ​លេខ ០៧ ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ ទុក​សម្រាប់​ប្រជា​ពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​វិញ។

អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ពីរ​នាក់​​ជាប់​គុក​១០​ខែ

Posted: 28 Jun 2011 01:06 AM PDT

ភ្នំពេញ៖ មនុស្ស​ពីរ​នាក់ នៅ​ថ្ងៃ​នេះ​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ទោសឲ្យ​ជាប់​ពន្ធនាគារ ១០​ខែ និង​ផាក​ពិន័យ​ប្រាក់​ម្នាក់ ១​លាន​រៀល​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​រាជ​ធានី​ភ្នំពេញ។

បណ្តា​ធនាគារ​​នៅ​កម្ពុជា​មាន​បំណង​ជំរុញ​កំណើន​វិស័យ​កសិកម្ម

Posted: 28 Jun 2011 12:51 AM PDT

110628_b06

ភ្នំពេញ៖ ធនាគារ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​សង្ឃឹម​ថា កំណើន​វិនិយោគ​នៅ​ក្នុង​វិស័យ​កសិកម្ម​ នឹង​នាំ​មក​នូវ​អតិថិជន​ជា​ច្រើន ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ចាប់​យក​កម្ចី​ពី​ធនាគារ​ និង​យក​សាច់​ប្រាក់​នេះ​បង្ហូរ​ទៅ​កាន់​តំបន់​ជន​បទ​ដាច់​ស្រយាល នៃ​ប្រទេស​កម្ពុជា ដែល​មាន​វិស័យ​ធនាគារ​រីក​ដុះ​ដាល​យ៉ាង​ណែន​ណាន់​តាន់​តាប់។

កម្មករ​រោង​ចក្រ​មិថុនា​ប្រកាស​រៀប​ចំ​ការ​តវ៉ា​នៅ​ដើម​ខែ​ក្រោយ

Posted: 28 Jun 2011 12:25 AM PDT

ភ្នំពេញ៖ កម្មករ​រោង​ចក្រ​មិថុនា ដែល​ត្រូវ​បាន​បិទ​ទ្វារ​ទាំង​ស្រុង​ក្រោយ​​ទទួល​រង​អគ្គិភ័យ​កាល​ពី​ចុង​ខែ ​មីនា​នោះ គ្រោង​រៀប​ចំ​ការ​តវ៉ា​​ធំ​មួយ​នៅ​​សួន​សេរីភាព នា​ដើម​ខែ​កក្កដា​នេះ ដើម្បី​ទាម​ទារ​ឲ្យ​ថៅកែ​រោង​ចក្រ​មួយ​នេះ អនុវត្ត​ទៅ​តាម​សេចក្តី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ក្នុង​ការ​ដោះ​ស្រាយ​ប្រាក់​បំណាច់ និង​អត្ថប្រយោជន៍​ដទៃ​ទៀត​ជូន​កម្មករ។

ឡេឌី ហ្កាហ្កា រង​ការ​ចោទ​ប្រកាន់​​កឹប​កេង​ប្រាក់​សម្រាប់​ជន​រង​គ្រោះ​នៅ​ជប៉ុន

Posted: 28 Jun 2011 12:02 AM PDT

110628_b05

ឡូសអេនជឺឡែស​៖ តារា​ចម្រៀង​ប៉ុប ឡេឌី ហ្គាហ្គា ​ត្រូវ​គេ​បាន​ប្ដឹង​ពីបទ​លក់​ខ្សែដៃ​ខ្លួន​សម្រាប់​កិច្ច​ប្រឹង​ប្រែង​ជួយ​ ជន​រង​គ្រោះ​ដោយសារ​រញ្ជួញដី​នៅ​ជប៉ុន ប៉ុន្ដែ​​ក្នុង​បណ្ដឹងនោះ​​​បាន​បញ្ជាក់​ថា​ប្រាក់​ចំណូល​ខ្លះ​មិន​បាន​ ធ្លាក់​ដល់​ដៃ​ជនរងគ្រោះ​ដូច​ដែល​នាង​បាន​សន្យា​នោះ​ទេ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!