The Phnom Penh Post - KHMER: “ហ៊ីយ៉ាន់ដាយចេញលក់រថយន្តម៉ូដែល Verna នៅឥណ្ឌា” plus 9 more |
- ហ៊ីយ៉ាន់ដាយចេញលក់រថយន្តម៉ូដែល Verna នៅឥណ្ឌា
- ព្រះមហាក្សត្រយាងត្រឡប់ពីប្រទេសចិនវិញ
- មេធាវីថា កុមារីរងគ្រោះជាជនស្លូតត្រង់ ស្នើឲ្យតុលាការដោះលែង
- តម្លៃអង្ករនៅអាស៊ីប្រែប្រួលតិចតួច ខណៈការបោះឆ្នោតនៅថៃជិតចូលមកដល់
- សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាស្វែងរកកីឡាកមានទេពកោសល្យ
- មន្ត្រីនគរបាលខេត្តកំពង់ចាម៥នាក់រងការចោទប្រកាន់ថាវាយបុរសម្នាក់គ្មានហេតុផល
- តម្លៃស្បៀងអាហារបន្តឡើងខ្ពស់ដោយសារប្រេងឆៅឡើងថ្លៃឥតឈប់
- ជប៉ុនគ្រោងបង្ហាញផែនការផ្តល់សំណងរបស់ក្រុមហ៊ុន TEPCO
- ពលរដ្ឋជាង២០០គ្រួសារតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យជុំវិញជម្លោះដីធ្លី
- ANZCMCទទូចឲ្យថៃបញ្ឈប់ការប្រើប្រាស់គ្រាប់ចង្កោម និងវិលចូលក្នុងអនុសញ្ញាអន្តរជាតិវិញ
ហ៊ីយ៉ាន់ដាយចេញលក់រថយន្តម៉ូដែល Verna នៅឥណ្ឌា Posted: 12 May 2011 02:59 AM PDT សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor បានដាក់បង្ហាញរថយន្តស៊េរីថ្មីម៉ាក Verna នៅប្រទេសឥណ្ឌា ដោយកំណត់គោលដៅលក់រថយន្តនេះឲ្យបាន ៤៥ ០០០គ្រឿងនៅឆ្នាំនេះ ខណៈក្រុមហ៊ុននេះកំពុងព្យាយាមបង្កើនលទ្ធភាពទទួលប្រាក់ចំណេញពីការ លក់រថយន្តដែលផ្តល់ប្រាក់ចំណេញខ្ពស់នៅពេលកំណើនប្រាក់ចំណេញនេះ កំពុងធ្លាក់ចុះ។ |
ព្រះមហាក្សត្រយាងត្រឡប់ពីប្រទេសចិនវិញ Posted: 12 May 2011 02:48 AM PDT ភ្នំពេញ៖ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានយាងមកនិវត្តន៍មកដល់មាតុភូមិវិញហើយ បន្ទាប់ពីព្រះអង្គបានយាងទៅត្រួតពិនិត្យព្រះរាជសុខភាពនៅប្រទេស ចិនអស់រយៈពេលជិត ១ខែមកនេះ។ |
មេធាវីថា កុមារីរងគ្រោះជាជនស្លូតត្រង់ ស្នើឲ្យតុលាការដោះលែង Posted: 12 May 2011 02:36 AM PDT ភ្នំពេញ៖ មេធាវីក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួយដូរថ្នាំញៀន និងកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសនាពេលនេះ បានអំពាវនាវទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ ឲ្យទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងកូនក្តីរបស់លោក និងស្នើឲ្យដោះលែងពីការឃុំខ្លួន ដោយសារក្មេងស្រីម្នាក់នោះ គឺជាជនស្លូតត្រង់។ |
តម្លៃអង្ករនៅអាស៊ីប្រែប្រួលតិចតួច ខណៈការបោះឆ្នោតនៅថៃជិតចូលមកដល់ Posted: 12 May 2011 02:16 AM PDT បាងកក៖ តម្លៃអង្ករអាស៊ី ប្រែប្រួលបន្តិចបន្តួចនៅសប្តាហ៍នេះ ហើយតម្រូវការបន្ថែម មិនមានច្រើននោះទេ ប៉ុន្តែតម្លៃ ទំនងជាស្ថិតក្នុងស្ថានភាពល្អសម្រាប់រយៈពេលពីរបីខែទៅមុខទៀតនៅ ក្នុងប្រទេសថៃ ដោយសាររដ្ឋាភិបាល អាចនឹងធ្វើអន្តរាគមន៍មុនពេលបោះឆ្នោតមកដល់។ នេះបើតាមការឲ្យដឹងពីក្រុមពាណិជ្ជករកាលពីថ្ងៃពុធ។ |
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាស្វែងរកកីឡាកមានទេពកោសល្យ Posted: 12 May 2011 02:12 AM PDT ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (TFC) បានដាក់ចេញនូចសេចក្តីអំពាវនាវជាសកលមួយទៅកាន់រាល់ប្រជាជន កម្ពុជាក្រៅស្រុកទាំងអស់ដែលលេង ឬក៏គាំទ្រវិស័យកីឡាវាយកូនបាល់ដើម្បីចូលរួមក្នុងកម្មវិធី បង្រួបបង្រួមជាតិរបស់ពួកគេ។ |
មន្ត្រីនគរបាលខេត្តកំពង់ចាម៥នាក់រងការចោទប្រកាន់ថាវាយបុរសម្នាក់គ្មានហេតុផល Posted: 12 May 2011 02:02 AM PDT ភ្នំពេញ៖ ប្រជាពលរដ្ឋម្នាក់បានដាក់ពាក្យបណ្តឹងនៅតុលាការខេត្តកំពង់ចាម និងសមាគមសិទ្ធិមនុស្សអាដហុក នៅថ្ងៃព្រហស្បតិ៍នេះ ប្រឆាំងនឹងមន្ត្រីនគរបាលខេត្តកំពង់ចាម ៥នាក់ ដោយបានចោទប្រកាន់ពីបទប្រើហិង្សាបង្ករបួសដោយចេតនា ទៅលើរូបគាត់។ |
តម្លៃស្បៀងអាហារបន្តឡើងខ្ពស់ដោយសារប្រេងឆៅឡើងថ្លៃឥតឈប់ Posted: 12 May 2011 01:51 AM PDT បាងកក៖ អង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) បានឲ្យដឹងថា តម្លៃស្បៀងអាហារនឹងបន្តកើនឡើង ដោយសារតម្លៃប្រេងឆៅឡើងថ្លៃខ្ពស់ ដែលជំរុញឲ្យសម្ពាធអតិផរណាកើនឡើងនៅតាមបណ្តាប្រទេសនានា រួមទាំងប្រទេសចិន និងអាមេរិកផងដែរ។ |
ជប៉ុនគ្រោងបង្ហាញផែនការផ្តល់សំណងរបស់ក្រុមហ៊ុន TEPCO Posted: 12 May 2011 01:35 AM PDT តូក្យូ៖ ប្រទេសជប៉ុន ត្រូវបានគេរំពឹងថានឹងលាតត្រដាងនូវយុទ្ធសាស្ត្រមួយនៅថ្ងៃ ព្រហស្បតិ៍នេះ ដែលក្នុងនោះមានទាំងការចាក់បញ្ជូលទឹកប្រាក់ទំហ ៦២ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុន TEPCO ធ្វើសំណងដល់ជនរងគ្រោះនៃវិបត្តិនុយក្លេអ៊ែរ នៅបរិវេណរោងចក្រនុយក្លេអ៊ែរ ដែលរងការបំផ្លិចបំផ្លាញដោយរលកស៊ូណាមិ និងសម្រាប់ជួយសង្គ្រោះក្រុមហ៊ុនថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅ អាស៊ីមួយនេះ គេចផុតពីវិបត្តិហិរញ្ញវត្ថុ។ |
ពលរដ្ឋជាង២០០គ្រួសារតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យជុំវិញជម្លោះដីធ្លី Posted: 12 May 2011 01:11 AM PDT បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង ២០០គ្រួសារ មកពីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រមុខផ្តុំគ្នានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យមានអន្តរាគមន៍ពីអភិបាលខេត្តមួយនេះ។ |
ANZCMCទទូចឲ្យថៃបញ្ឈប់ការប្រើប្រាស់គ្រាប់ចង្កោម និងវិលចូលក្នុងអនុសញ្ញាអន្តរជាតិវិញ Posted: 12 May 2011 12:32 AM PDT ភ្នំពេញ៖ អង្គការសម្ព័ន្ធគ្រាប់បែកចង្កោមណូវែលហ្សេឡង់ (ANZCMC) ដែលជាផ្នែកមួយនៃអង្គការសម្ព័ន្ធគ្រាប់បែកអន្តរជាតិ បានសម្តែងក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះការប្រើប្រាស់គ្រាប់ បែកចង្កោមរបស់ប្រទេសថៃ វាយប្រហារមកលើប្រទេសកម្ពុជា និងបានជំរុញឲ្យប្រទេសវិលត្រឡប់ទៅអនុវត្តឡើងវិញច្បាប់អន្តរជាតិ ស្តីពីបម្រាមប្រើប្រាស់គ្រាប់បែកប្រភេទនេះ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |