The Phnom Penh Post - KHMER: “អាស៊ាន​រៀប​ចំ​ផែនការ​សម្រាប់​អនាគត” plus 9 more

The Phnom Penh Post - KHMER: “អាស៊ាន​រៀប​ចំ​ផែនការ​សម្រាប់​អនាគត” plus 9 more


អាស៊ាន​រៀប​ចំ​ផែនការ​សម្រាប់​អនាគត

Posted: 08 May 2011 02:36 AM PDT

ហ្សាការតា ប្រធានា​ធិបតី​ប្រទេស​ឥណ្ឌូនេស៊ី លោក ស៊ូស៊ីឡូ បាំបាំង យុទ្ធោយូណូ បាន​អំពាវនាវ​ដល់​រដ្ឋ​សមាជិក​អាស៊ាន​ឲ្យ​បន្ត​បង្ហាញ​ការ​ឆ្លើយ​តប​ជា​ វិជ្ជ​មាន​ចំពោះ​ស្ថានភាព​ទូទៅ​របស់​សកល​លោក​ ដែល​មាន​ការ​ប្រែ​ប្រួល​ឆាប់​រហ័ស ដោយ​បន្ថែម​ថា សមាគម​នេះ​ត្រូវ​តែ​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ការ​ប្រែ​ប្រួល​ទាំង​នោះ និង​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​នានា។

នគរបាល​ និង​ក្រុម​កម្មការីនី​ប៉ះ​ទង្គិច​គ្នា​ បង្ក​ឲ្យ​របួស​១៥​នាក់

Posted: 08 May 2011 02:07 AM PDT

ភ្នំពេញ៖ នគរបាល និង​សាក្សី​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៥​នាក់ បាន​រង​របួស​នៅ​ពេល​​នគរបាល​ប្រដាប់​អាវុធ បាន​វាយ​បំបែក​​បាតុកម្ម​មួយ​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ​នេះ របស់​ក្រុម​កម្មការិនី​​យ៉ាង​តិច ២០០០​នាក់ ដែល​បាន​ទាម​ទារ​ប្រាក់​អតីតភាព​ការងារ​របស់​ពួកគាត់ បន្ទាប់​ពី​រោង​ចក្រ​មិថុនា ត្រូវ​បាន​បិទ​ទ្វារ​ដោយសារ​អគ្គិភ័យ​បាន​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពុំ​អាច​ដោះ​ស្រាយ​ជម្លោះ​កម្ពុជា-ថៃ

Posted: 08 May 2011 01:16 AM PDT

ហ្សាការតា៖ ក្រុម​មេដឹកនាំ​អាស៊ី​អាគ្នេយ៍ មិន​អាច​សម្រេច​បាន​នូវ​ច្រក​ណា​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​នៅ​តាម​ព្រំ​ដែន​​ រវាង​ប្រទេស​កម្ពុជា និង​ថៃ​នោះ​ឡើយ ខណៈ​ពេល​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​បាន​គ្រប​ដណ្តប់​លើ​កិច្ច​ប្រជុំ​ កំពូល​អាស៊ាន​ក្នុង​ទីក្រុង​ហ្សាការតា​ទាំង​មូល ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ដំណើរ​វិវត្តន៍​ឆ្ពោះ​ទៅ​រក​សមាហរណកម្ម​ សេដ្ឋកិច្ច​ក្នុង​តំបន់។

ធនាគារ​ចិន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​សាខា​ដំបូង​នៅ​កម្ពុជា

Posted: 08 May 2011 12:25 AM PDT

ភ្នំពេញ៖ ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ធនាគារ​ចិន (BC) បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​សាខា​ដំបូង​របស់​ខ្លួន​នៅ​រាជ​ធានី​ ភ្នំពេញ កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ជា​មួយ​គោល​បំណង​សំខាន់​របស់​ខ្លួន​គឺ​ដើម្បី​​គាំ​ទ្រ​ដល់​គម្រោង​វិនិយោគ​ ធំៗ​របស់​ក្រុម​ហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពង្រីក​​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ កម្ពុជា និង​ចិន។

រឿង​ក្តី​ប្រឆាំង​នឹង​លោក​ មឿង សុន គ្រោង​ប្រកាស​នៅ​ជិត​ចុង​ខែ​នេះ

Posted: 08 May 2011 12:09 AM PDT

ភ្នំពេញ៖ សាលា​ឧទ្ធរណ៍ គ្រោង​នឹង​ប្រកាស​សាល​ដីកា​​រឿង​ក្តី​របស់​លោក មឿង សុន នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា​នេះ ទាក់​ទង​នឹង​បណ្តឹង​រដ្ឋាភិបាល​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

អាជ្ញាធរ​ភ្នំពេញ​អនុញ្ញាត​ឲ្យ​មាន​ចំណត​ជុំ​វិញ​ផ្សារ​ធំ​ថ្មី​ឡើង​វិញ

Posted: 07 May 2011 11:51 PM PDT

ភ្នំពេញ៖ អភិបាល​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​អតិថិជន​នៅ​ផ្សារ​ថ្មី អាច​ចត​រថយន្ត​នៅ​បរិវេណ​ជុំ​វិញ​ជាប់​នឹង​ផ្សារ​ឡើង​វិញ នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​អាជីវករ​ផ្សារ​ទាំង​អស់​ប្រឆាំង​ទៅ​នឹង​សេចក្តី​សម្រេច​ជូន​ ដំណឹង​របស់​សាលា​រាជ​ធានី ចំពោះ​ការ​ដាក់​បម្រាម​ចត​រថយន្ត​នៅ​​សប្តាហ៍​នេះ។

មេដឹកនាំ​កម្ពុជា និង​ថៃ​ជួប​ពិភាក្សា​​រឿង​ជម្លោះ​ព្រំ​ដែន​នៅ​ជំនួប​កំពូល​អាស៊ាន

Posted: 07 May 2011 11:24 PM PDT

ហ្សាការតា៖ នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ថៃ បាន​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​មាន​សម្ពាធ​ពី​បណ្តា​មេដឹកនាំ​ដទៃ​នៅ​ក្នុង​តំបន់​ ឲ្យ​បញ្ចប់​​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម​នៅ​តាម​ព្រំ​ដែន ប៉ុន្តែ មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ស្តី​ពី​ការ​ទម្លុះ​ទម្លាយ​​ដើម្បី​ឈាន​ទៅ​ដោះ​ ស្រាយ​​ជម្លោះ​ដ៏​បង្ហូរ​ឈាម​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ នៅ​ក្នុង​រយៈ​ពេល​ជិត​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ។

មន្ត្រី៖ ប៊ិន​ឡាដិន​នៅ​តែ​សកម្ម​ក្នុង​ការ​វាយ​ប្រហារ​អាមេរិក

Posted: 07 May 2011 10:18 PM PDT

ក្រុង​វ៉ាស៊ីនតោន មន្ត្រី​ចារកម្ម​ជាន់​ខ្ពស់​ម្នាក់​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៧ ខែ​ឧសភា​ ខណៈ​ពេល​គាត់​បញ្ចេញ​វីឌីអូ​លោក អូសាម៉ា ប៊ិន ឡាដិន មើល​ខ្សែ​អាត់​រូប​ខ្លួន​គាត់ និង​ហាត់​សម​ថ្លែង​ការណ៍​ថា ភូមិ​គ្រឹះ​នៅ​ប្រទេស​ប៉ាគីស្ថាន​ដែល​កង​កុម្ម៉ង់ដូ​អាមេរិក​បាន​បាញ់​ សម្លាប់​មេ​ភេរវករ​អន្តរជាតិ​រូប​នោះ ​ជា​កន្លែង​បញ្ជា​ការ​យ៉ាង​សកម្ម​ដែល​លោក​បញ្ជា​ក្រុម​អាល់​កៃដា។

ប៉ាក់គីអៅ​បន្ត​គ្រប់​គ្រង​ជើង​ឯក​ WBO ក្រោយ​ឈ្នះ មូស្លេយ៍

Posted: 07 May 2011 10:11 PM PDT

ឡាសវ៉េហ្កាស៖ កីឡាករ​ប្រដាល់​លំដាប់​ពិភព​លោក ម៉ាន់នី ប៉ាក់គីអៅ របស់​ហ្វីលីពីន នៅ​តែ​បន្ត​គ្រប់​គ្រង​​ជើង​ឯក​ស្ថាប័ន WBO បន្ត​ទៀត បន្ទាប់​ពី​បាន​​យក​ឈ្នះ​លើ​កីឡាករ​ប្រដាល់​អាមេរិក សាន មូស្លេយ៍ ដោយ​ពិន្ទុ​នៅ​សង្វៀន​ប្រកួត​ MGM Garden នៅ​ថ្ងៃ​អាទិត្យ​នេះ។

ប៉ាក់គីអៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវ៉ាត់​ WBO ជា​មួយ​ មូស្លេយ៍

Posted: 07 May 2011 09:37 PM PDT

ឡាសវ៉េហ្កាស៖ កំពូល​កីឡាករ​ប្រដាល់​អន្តរជាតិ ម៉ាន់នី ប៉ាក់គីអៅ របស់​ហ្វីលីពីន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ឡើង​សង្វៀន​ប្រកួត​ជា​មួយ​កីឡាករ សាន ម៉ូស្លេយ៍ របស់​អាមេរិក ដើម្បី​ដណ្តើម​ខ្សែ​ក្រវ៉ាត់​ WBO នៅ​ឯ​ទីក្រុង​ឡាសវ៉េសហ្កាស សហរដ្ឋ​អាមេរិក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!