Koh Santipheap Daily

Koh Santipheap Daily


រញ្ជួយ​ដី​កម្លាំង​6,1​រីស្ទ័រ​នៅព្រំដែន​ចិន-រុស្ស៊ី

Posted: 12 May 2011 12:56 AM PDT

មជ្ឈ​មណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិនរាយ​ការណ៍​ថា ការរញ្ជួយ​ដី​មួយ​មានកម្លាំង​៦,១​រីស្ទ័រ បាន​ កើត​​មាន​កាលពីថ្ងៃទី១១ ឧសភា ​វេលាម៉ោង​២៣ និង​២៦នាទីម៉ោង​នៅក្រុង​ប៉េកាំង​ក្នុងតំបន់​ព្រំ​ដែន​មួយរវាង​ចិន និងរុស្ស៊ី ។ ចំណុច​កណ្តាល​នៃការរញ្ជួយ​ដីនេះ​នៅជម្រៅ​៥៦០គ.​ម ​ស្ថិត​នៅកន្លែង​មួយចម្ងាយ​៨០គ.ម ពី​ទីប្រជុំ​ជន​ស្រុក​ហ៊ុន​ជុន និងចម្ងាយ​១៤០គ.ម ពីទីក្រុង​យ៉ានជី ក្នុង​ខេត្តជីលីន ។​ តំបន់​នេះ​ធ្លាប់​រង​ការប៉ះពាល់​ជាច្រើន​លើក​ដោយ​សារ​ការ​រញ្ជួយ​ដី​ មានកម្លាំង​៦ និង៧រីស្ទ័រ ​ក៏ប៉ុន្តែ​ក្នុង​ការ​រញ្ជួយ​ដី​លើក​នេះ ពុំ​មាន​សេចក្តី​រាយការណ៍​ណាមួយ​ពីជន​រងគ្រោះ​ ឬ​ការ​ខូច​ខាត​ឡើយ​

សមត្ថ​កិច្ច​​ឆែក​ឆេរ​​លើកទី២ក្នុង​ហាង​ The happy Bar ទីតាំងគ្រឿងញៀន

Posted: 12 May 2011 12:50 AM PDT


ខេត្តព្រះ​​សីហនុ៖ ថ្នាំញៀនជាច្រើនប្រភេទ​ត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី១០ និង​ព្រឹកថ្ងៃទី១១ ខែឧសភា នៅក្នុង​ហាងផឹកស៊ី​មួយ​កន្លែងយីហោ The happy Bar ដែលស្ថិត​នៅ​ក្នុងក្រុមទី២៤ ភូមិ៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហនុ ជាទីតាំងដែលសមត្ថកិច្ចកង​រាជ​អាវុធ​ហត្ថខេត្តព្រះសីហនុធ្លាប់​បានឃាត់ខ្លួនមនុស្ស​ចំនួន​៨​នាក់កាលពី​

យេ​ម៉ែន ៖ ស្លាប់់​19នាក់​ របួស​ច្រើន​រយ​នាក់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​សន្តិ​សុខ​ និង​ពួក​បាតុករ​

Posted: 12 May 2011 12:49 AM PDT

ពេទ្យកំពុងជួយសង្រ្គោះ​អ្នករងរបួសធ្ងន់
សាក្សី​ទាំង​ឡាយ និង​ប្រភព​មន្ទីរ​ពេទ្យ​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​១៩​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​ជា​ច្រើន​រយ​នាក់​ទៀត​ត្រូវ​របួស​​កាល​ពី​ថ្ងៃ​ទី​១១ ឧសភា ពេល​កង​កម្លាំង​សន្តិ​សុខ​យេ​ម៉ែន​បាញ់​ប្រហារ​ដើម្បី​បំបែក​ពួក​បាតុ​ករ​នៅ ​ក្រុង​សា​ណា​ ព្រម​ទាំង​ក្នុង​ខេត្ត​ជា​ច្រើន​ទៀត។ នៅ​រដ្ឋ​ធានី​សាណា​ កង​កម្លាំង​សន្តិ​សុខ​បាន​បាញ់​កាល​ពី​យប់​ថ្ងៃ​ទី​១១ ឧសភា លើ​បាតុ​ករ​ប្រឆាំង​រដ្ឋា​ភិ​បាល​ជា​ច្រើន​សិប​​ពាន់​នាក់​ដែល​ប្រមូល​ផ្តុំ ​គ្នា​នៅ​លើ​ទី​លាន​មួយ​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​យ៉ាង​តិច​១៤​នាក់​ និង​របួស​២៣៦​នាក់​ ចំណែក​មនុស្ស​២៤១​នាក់​ត្រូវ​របួស​ដោយ​សារ​ដំបង

រញ្ជួយ​ដី​នៅអេស្ប៉ាញ​ស្លាប់​យ៉ាង​តិច​10នាក់

Posted: 12 May 2011 12:46 AM PDT

មនុស្សម្នាផ្អើលមកនៅកណ្តាលវាល
មនុស្ស​យ៉ាង​​តិច១០​នាក់​បានត្រូវស្លាប់​ក្នុង​ការរញ្ជួយ​​ដី​មានកម្លាំង​ ៥,១រីស្ទ័រ ​កាលពី​ថ្ងៃ​ទី១១ ឧសភា ​នៅភាគអាគ្នេយ៍​អេស្ប៉ាញ​បង្កឱ្យ​មានការ​ជ្រួលច្របល់ក្នុង​ទីក្រុង LORCA ជា​កន្លែង​​ដែល​អគារ​ជាច្រើន​ត្រូវ​​បាក់ ។​​ ការរញ្ជួយ ដី​​នោះ​​កើត​មាន​បន្ទាប់ពីការរញ្ជួយ​ដី​លើកទី​មួយ ​មានកម្លាំង​​៤,៤រីស្ទ័រមុននេះ ។ ក្នុង​វិថី​​ទាំងឡាយ​នៃទីក្រុង​នេះដែល​រា​យ​ប៉ាយ​ដោយ​កំទេច​បាក់​បែក​រូបភាព ​នានា​តាម​ទូរទស្សន៍​បង្ហាញពីអគារ​ដែលរង​ការ​បំផ្លាញ​ជញ្ជាំង​ផ្ទះ​បែកបាក់ រថយន្តត្រូវ​បំផ្លាញ​ក្រោម​គំនរ​បាក់បែក ។

ឆែកឆេរ​ផ្ទះ​​​ឈ្មួញគ្រឿងញៀន​រកឃើញម៉ា​ទឹកក និង​​យ៉ាម៉ា​

Posted: 12 May 2011 12:42 AM PDT

សមត្ថកិច្ច​ជំនាញបាន​ឆ្មក់​ចូល​​ឆែកឆេរ​លំនៅ​ឋាន​​របស់ឈ្មួញ​​​ចែកចាយ​​ថ្នាំញៀន
​ខេត្តបាត់ដំបង​ ៖ ​សមត្ថកិច្ច​ជំនាញ​នៃស្នង​ការ​ដ្ឋាន​ខេត្ត បាន​ឆ្មក់​ចូល​​ឆែកឆេរ​លំនៅ​ឋាន​​របស់ឈ្មួញ​​​ចែកចាយ​​ថ្នាំញៀនមួយកន្លែង​កាលពី​វេលាម៉ោង​​​១០ព្រឹក​​ថ្ងៃទី​​១២ ឧសភា ​២០១១ នៅ​​ចំណុច​​​ក្រុមទី​​៤ ភូមិ​រំចេក​៣ ​សង្កាត់រតនៈ ក្រុង​បាត់​ដំបង ។ កិច្ចប្រតិបត្តិការ​​នេះ​សមត្ថកិច្ច​​​បានរក​ឃើញថ្នាំញៀន​​ប្រភេទ​​​មេតំហ្វេ​តាមីន​​​​២៣២​​គ្រាប់

ប៉េអឹម​​ក្រុងប៉ោយ​ប៉ែត​​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​ថ្នាំញៀន

Posted: 12 May 2011 12:33 AM PDT

ជន​សង្ស័យ​ម្នាក់​ត្រូវ​​​​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន
ក្រុង​ប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​​​​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ឃាត់​ខ្លួន​កាល ពីវេលាម៉ោង​៣ និង៣០​នាទីរសៀលថ្ងៃទី១០ ​ឧសភា នៅ​ភូមិ​​ក្បាលស្ពាន សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ​ខណៈរូប​គេ​​កំពុង​​នាំ​យកថ្នាំ​ញៀន​ទៅឱ្យម៉ូយ​​ ។ ​ជនសង្ស័យ​ឈ្មោះ​លុយ ​ព្រីង ភេទ​ប្រុស អាយុ​២៦ឆ្នាំ​​ ជា​អ្នក​រត់ម៉ូតូ​ឌុប ​បច្ចុប្បន្ន​​រស់​នៅ​ក្នុងភូមិ​បាលិលេយ្យ

ចាប់​រថយន្ត​​ដឹកឈើ​បេង​ខុសច្បាប់​របស់​មន្ត្រី​ប៉ូលិស​ធំ​ម្នាក់​ក្នុង​ខេត្ត

Posted: 12 May 2011 12:26 AM PDT


ខេត្តរតនគិរី ៖ រថ​យន្ត​ប៉ាហ្សេរ៉ូ ​ពណ៌​ត្រេអ៊ី ​​គ្មានស្លាក​លេខ​មួយគ្រឿង​ដែលដឹក​ឈើ​ប្រណីត​ប្រភេទ​​នាងនួន ដាក់​តាម​សិប្បកម្ម ក្នុងក្រុង​បាន​លុង ត្រូវ​ប៉ូលិស​សេដ្ឋកិច្ច​​ចាប់​កាលពីវេលាម៉ោង​២​រសៀល ថ្ងៃទី១១ ​ឧសភា ​ដោយ​រួ​ម​សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​ក្រុង​បានលុង ​និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​សង្កាត់​​កាចាញស្ទាក់​ចាប់​​បាន​រួច​បញ្ជូន​ទៅ​

រយៈពេល​1ខែ​​បង្ក្រាប​គ្រឿង​ញៀន​​២០ករណីឃាត់ខ្លួន​៥៦នាក់​

Posted: 12 May 2011 12:21 AM PDT


ខេត្តកំពង់​ចាម៖ មន្ត្រី​​ប៉ូលិស​បាន​ឱ្យដឹងថា យុទ្ធ​នាការ​បង្ក្រាប​គ្រឿង​ញៀន​​ក្នុង​​រយៈពេល​១​​ ខែ​កន្លង​មក​នេះ​ សមត្ថ​​កិច្ច​​បង្ក្រាប​បាន​២០​ករណី​ ​និង​បាន​​ឃាត់​ខ្លួន​អ្នក​​ពាក់​ព័ន្ធ​​៥៦​នាក់ ក្នុង​​នោះ​​​មាន​ស្ត្រី​​១១​នាក់​​ផងដែរ ។ ការ​​​ប្រកាស​​ឱ្យ​ដឹង​​នេះបាន​​​ធ្វើ​ឡើង នៅព្រឹក​​ថ្ងៃទី​​១១ ឧសភា ក្នុង​​កិច្ចប្រជុំ​​បូក​​សរុប​​លទ្ធ​ផល​នៃ​យុទ្ធ​នាការ​​ការ​ងារ​​ប្រឆាំង​គ្រឿង​ញៀន​

រថយន្ត​​កូរ៉េ​ដឹក​​ទឹកកក​​បោះពួយ​បុក​របាំង​ចែកផ្លូវ​ខ្ទេច​មុខ

Posted: 12 May 2011 12:18 AM PDT

រថយន្ដ​កូរ៉េ​ដឹក​ទឹកកក​​១គ្រឿង​បាន​បោល​បុក​របាំង​ចែកផ្លូវ​​ពេញទំហឹង
រាជ​ធានី​ភ្នំពេញ ៖ រថយន្ដ​កូរ៉េ​ដឹក​ទឹកកក​​១គ្រឿង​បាន​បោល​បុក​របាំង​ចែកផ្លូវ​​ពេញទំហឹង បណ្ដាល​ឱ្យ​ខ្ទេច​ផ្នែកខាង​មុខ ប៉ុន្ដែមិន​បណ្ដាល​ឱ្យ​រង​របួស​ដល់​មនុ​ស្ស​ជិះ​លើ​រថយន្ដ​ទេ ។ ករណី​នេះ​កើត​ទ្បើ​ង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រថ្ងៃ​ទី​១១ ឧសភា​ នៅ​មុខ​វត្ដ​ទឹកថ្លា​តាម​ដង​មហា​វិថី​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ

កម្មករ​​សំណង់​​ម្នាក់​ត្រូវ​​​ជន​មិន​ស្គាល់​​​មុខ​កាប់​​ប្រហារ​​​ផុង​​សៀត​ផ្កា​

Posted: 12 May 2011 12:07 AM PDT

​កម្មករសំណង់​ម្នាក់​ត្រូវ​​ជនមិនស្គាល់​មុខកាប់ផុងសៀត​ផ្កា​​​ខាង​ឆ្វេង
រាជធានីភ្នំពេញ ៖ ​កម្មករសំណង់​ម្នាក់​ត្រូវ​​ជនមិនស្គាល់​មុខកាប់ផុងសៀត​ផ្កា​​​ខាង​ឆ្វេង ​​បណ្តាល​ឱ្យ​​រ​ងរបួសធ្ងន់​​​កាលពីវេលាម៉ោង​​​១១​និង​​​៤៥​នាទី​យប់ថ្ងៃទី​​​១០ ឧសភា ​នៅ​ចំណុច​​​លូ​​៥ ​ភូមិទ្រាទី​​៣ សង្កាត់ស្ទឹងមានជ័យ ​ខណ្ឌមាន​ជ័យ។ តាម​ប្រភពព័ត៌មាន​ពីឈ្មោះ​​​សុខ ល័ក្ខ ​​ភេទ​ប្រុស អាយុ​​​៣២​ឆ្នាំ ​​ជា​កម្មករសំណង់

សមត្ថ​កិច្ច​​ច្រក​តំបន់​​បឹង​ត្រកួន​ឃាត់​ខ្លួន​​ប្តី​ប្រពន្ធ​​នាំ​ព្រះ​បដិ​មា​ទៅ​សៀម​

Posted: 11 May 2011 11:49 PM PDT

ជន​សង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ ត្រូវ​បានឃាត់​ខ្លួន​
ក្រុង​ប៉ោយ​ប៉ែត ៖ ​ជន​សង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ការ​ពារ​ព្រំដែន​គោក​​វរ​សេនា​តូច​លេខ​៨០៧ ​ប៉ុស្តិ៍​ច្រក​តំបន់​បឹង​ត្រកួន ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា បន្ទាប់​ពីឆែក​ឆេរ​រក​ឃើញថា​ ពួក​គេ​ជា​ប់​ពាក់​ព័ន្ធ​​​នឹង​ការ​លួច​នាំ​យក​ព្រះ​បដិ​មា​មួយ​អង្គ​ទៅ​លក់​នៅ​ស្រុក​សៀម ។ ប្តី​ប្រពន្ធ​២​នាក់​នេះ

ប្រជាពល​រដ្ឋ​​ជាង​៧០គ្រួសារ​​តវ៉ា​ការ​រំលោភ​បំពាន​ដី​ធ្លី និង​ដុត​ផ្ទះ​

Posted: 11 May 2011 11:29 PM PDT

ប្រជា​ពល​រដ្ឋបាន​ចោទ​ប្រកាន់​ទៅ​​លើ​ក្រុម​ហ៊ុន​មួយ​​ឈ្មោះ​​បូណា​រីតា ថា ​បាន​រំលោភ​យក​ដី​ធ្លី​​របស់​ពួក​គាត់
ខេត្ត​ស្ទឹងត្រែង ៖ ​ប្រជា​ពល​រដ្ឋ​ជាង​៧០​គ្រួសារ នៅ​ភូមិ​សាម​គ្គី សង្កាត់​សាម​គ្គី ក្រុង​ស្ទឹង​ត្រែង ​បាន​ចោទ​ប្រកាន់​ទៅ​​លើ​ក្រុម​ហ៊ុន​មួយ​​ឈ្មោះ​​បូណា​រីតា ថា ​បាន​រំលោភ​យក​ដី​ធ្លី​​របស់​ពួក​គាត់​ដែល​បាន​កាន់​កាប់​តាំងពី​ឆ្នាំ​២០០០ ​មក​ម៉្លេះ ។ ប្រជា​ពល​រដ្ឋ​ម្នាក់​ឈ្មោះ ​ជាប ជា ក្នុង​ចំណោម​​ច្រើន​គ្រួសារ​​ដែល​តវ៉ា​នេះ​បាន​បញ្ជាក់​ថា

លើក​មុន​យកឈើរុកប្រដាប់ភេទ​ ពេលនេះ​​ល្បួង​​ចាប់​រំលោភ​​ត្រូវចាប់ខ្លួន​

Posted: 11 May 2011 11:18 PM PDT

ក្មេងប្រុស​ជំទង់​ម្នាក់​នេះ​​​ឈ្មោះអឿន ​ថា ហៅ​តឹង ​អាយុ​​១៦​ឆ្នាំ
រាជធានីភ្នំពេញ ៖ ​ក្មេង​ប្រុស​ជំទង់ម្នាក់​​​បានធ្វើសកម្មភាព​​ចាប់​រំលោភ​​​សេព​សន្ថវៈ​​​ក្មេង​ស្រី​អាយុ​​៨​ឆ្នាំម្នាក់ ប៉ុន្តែ​​មិន​បាន​សម្រេច​នោះ​ទេ ក៏ត្រូវម្តាយក្មេង​ស្រី​​ប្តឹង​ប៉ូលិស​​​​ឱ្យចាប់ខ្លួនកសាង​សំណុំរឿង​​ចាត់ការ​តាមផ្លូវ​ច្បាប់​ ​​​​កាល​ពីវេលា​ម៉ោង​​​​៩​និង​​៣០នាទីព្រឹកថ្ងៃទី​​​១០ ឧសភា ២០១១ នៅ​​រោងបាយ​​​ផ្ទះ​ជនសង្ស័យ​​រូប​នោះ ស្ថិត​​​ក្នុងភូមិ​

រថយន្តទេស​ចរណ៍​វៀត​ណាម​ឆក់​ជីវិត​ស្ត្រី​ជិះ​ម៉ូតូ​​កិន​បែក​ក្បាល

Posted: 11 May 2011 08:57 PM PDT

​សពស្ត្រី​រង​គ្រោះ​ឈ្មោះ​​ម៉ៅ ណាវី អាយុ​២៦​ឆ្នាំ
ខេត្តស្វាយរៀង ៖ រថយន្តទេស​ចរណ៍​វៀត​ណាម MAILINH មួយ​គ្រឿង​បាន​ផ្តាច់​ជីវិត​ស្ត្រី​ម្នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ​​ដោយ​សារ​​តែ​បុក​ពី​ក្រោយ​​​កិន​បែក​ក្បាល​ និង​បាក់​.ក​ស្លាប់​​យ៉ាង​អាណោច​អាធ័ម​ ។ ករណី​ដ៏​រន្ធត់​​នោះ​​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ឧសភា ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ផ្លូវ​ចូល​តំបន់​

រថយន្តកាមរី​​​ដឹកឈើគ្រញូងចូល​ភ្នំពេញ​​​បុកម៉ូតូ៣​គ្រឿង​​របួស​ធ្ងន់​​​៣នាក់​​ ស្រាល​១នាក់​

Posted: 11 May 2011 08:48 PM PDT

​រថយន្តកាមរី​ដឹកឈើ​គ្រញូង​បើកលឿន​ស្លេវ​បានបើក​បុក​ម៉ូតូ​៣​គ្រឿង ​បន្តបន្ទាប់គ្នា
រាជធានីភ្នំពេញ ៖ ​រថយន្តកាមរី​ដឹកឈើ​គ្រញូង​បើកលឿន​ស្លេវ​បានបើក​បុក​ម៉ូតូ​៣​គ្រឿង ​បន្តបន្ទាប់គ្នា បណ្តាល​ឱ្យ​ដួលរេល​នៅលើ​ចិញ្ចើម​ថ្នល់ និង​កណ្តាលថ្នល់ ហើយ​ភ្លាម​នោះ​​​បុរស​​​៣​នាក់រង​​របួសធ្ងន់ និង​​១នាក់​ទៀត​របួស​ស្រាល​ បង្ក​ឱ្យ​​អ្នកដំណើរ​​ភ្ញាក់ផ្អើល​​​ និង​​រន្ធត់​​យ៉ាង​ខ្លាំង​។ ​ហេតុការណ៍​​នេះ​​បាន​​​កើតឡើង​​កាលពីវេ​លា​ម៉ោង​​​​៥​និង​​៤៥នាទី​​

ប្រជា​ពលរដ្ឋ​​នាំគ្នា​​​ផ្អើល​​​ដាំ​ដំឡូងមី​ព្រោះមាន​ហាង​ឆេង​នៅក្រៅប្រទេស​

Posted: 11 May 2011 08:42 PM PDT

ប្រជា​ពលរដ្ឋ​​នាំគ្នា​​​ផ្អើល​​​ដាំ​ដំឡូងមី​ព្រោះមាន​ហាង​ឆេង​នៅក្រៅប្រទេស​
ខេត្ត​ឧត្ត​រមានជ័យ​ ៖ ​ប្រជាពលរដ្ឋ​​នៅ​​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ​បាននិយាយ​​ថា ​​កសិករ​​​​ដែល​រស់នៅ​​តាមបណ្តា​​​ស្រុក​​ប្រមាណ​​​៨០ភាគរយ កំពុង​​នាំគ្នា​​​ដាំ​ដំណាំ​​​ដំឡូងមី ​ព្រោះ​តែ​មាន​ហាង​ឆេង​​លក់​ទៅ​ក្រៅប្រទេស​​មាន​​តម្លៃ​ខ្ពស់ ។​ លោកវណ្ណ​ កុសល អភិបាល​​ស្រុក​​ត្រពាំង​ប្រាសាទ ​មានប្រសាសន៍​ថា ​​បើ​តាមការ​​​​សង្កេត​​​គឺនៅឆ្នាំ​២០១០ ​កន្លងទៅ

លោកទេសរដ្ឋមន្ត្រី​​​អ៊ឹម ឈុនលឹម ​អញ្ជើញជា​អធិបតី​​ក្នុងពិធី​សម្ពោធ​ជាផ្លូវ​ការ​អគារ​សិក្សា​​ពុទ្ធិក​វិទ្យាល័យ​អ៊ឹម ឈុន​លឹម ក្រចេះ និង​​ពិធី​បើក​បវេសនកាល​

Posted: 11 May 2011 08:33 PM PDT

ពិធីសម្ពោធ​​​ដាក់​ឱ្យ​​ប្រើប្រាស់​​​ជា​ផ្លូវ​ការ​​​​អគារ​​សិក្សា​​ពុទ្ធិក​វិទ្យា​ល័យ​​អ៊ឹម ឈុន​លឹម ​ក្រចេះ
​ខេត្តក្រចេះ​ ៖ ​កាលពីរសៀល​ថ្ងៃទី​​៨ ឧសភា​ ​ឆ្នាំ​២០១១ លោក​ទេសរដ្ឋមន្ត្រី​​អ៊ឹម ឈុន​លឹម ​សមាជិក​​គណៈអចិន្ត្រៃយ៍​នៃគណៈ​កម្មា​ធិការ​​​កណ្តាល​​​គណបក្ស​​ប្រជាជនកម្ពុជា ​ប្រធាន​​​ក្រុម​​ការងារ​ថ្នាក់​​កណ្តាល​​ចុះ​ជួយ​ខេត្តក្រចេះ ​និង​ខេត្ត​​មណ្ឌលគិរី និង​​ជា​រដ្ឋ​មន្ត្រី​​​ក្រសួង​​រៀប​ចំ​ដែនដី នគរូបនីយ​កម្ម និង​​សំណង់ ​បានអញ្ជើញ​​​ជា​អធិប​តី​​ក្នុងពិធីសម្ពោធ​​​

អតីត​ព្រះរាជ​អាជ្ញា​ខេត្ត​​ពោធិ៍សាត់​ត្រូវ​​​បានផ្តន្ទាទោស​​​ជាប់ពន្ធនាគារ​​​១៩​ឆ្នាំ និង​បក្សពួក​​១៨, ១៦, ១៥​ឆ្នាំ​

Posted: 11 May 2011 07:46 PM PDT

អតីត​ព្រះរាជ​អាជ្ញា​ខេត្ត​​ពោធិ៍សាត់​ត្រូវ​​​បានផ្តន្ទាទោស​​​ជាប់ពន្ធនាគារ​​​១៩​ឆ្នាំ
ខេត្ត​ពោធិ៍សាត់​ ៖ អតីត​ព្រះរាជអាជ្ញា​​​ខេត្ត​ពោធិ៍សាត់ ​លោកតុប ចន្ទ​សិរីវុធ ត្រូវ​​បាន​សាលា​ដំបូង​​ខេត្តពោធិ៍សាត់​​​ប្រកាស​​សាល​​ក្រម​ផ្តន្ទាទោស​​​ដាក់ពន្ធនាគារ​ចំនួន​​១៩​ឆ្នាំ ​ពីបទ​​ចាប់​​​ជម្រិត ​​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ស៊ីសំណូក​​។ ​​​ការប្រកាស​​​សាលក្រម​​ផ្តន្ទាទោស​​​​លោក​​​តុប ចន្ទ​សិរីវុធ នេះ​ធ្វើ​ឡើង​កាលពី​វេលាម៉ោង​​​៨ព្រឹក​ថ្ងៃទី​​​១២ ឧសភា ​​២០១១

អាជ្ញាធរ​ខណ្ឌ​ចំការមននាំ​អំណោយ​​ឧបត្ថម្ភ​​ដល់​​កងទ័ព​​

Posted: 11 May 2011 07:21 PM PDT

អាជ្ញាធរ​ខណ្ឌ​ចំការមននាំ​អំណោយ​​ឧបត្ថម្ភ​​ដល់​​កងទ័ព​​
ខេត្ត​ព្រះវិហារ​ ៖ ​អំណោយឧបត្ថម្ភ​ដល់​វរ​សេនាតូច​លេខ​​​៣៩២ ​ចំណុះ​កង​ពល​តូច​អន្តរា​គមន៍​​លេខ​៩ ការពារ​​តំបន់ប្រាសាទ​​ព្រះវិហារ​ រួមមាន​​មី​​៨០​កេស ត្រីខ​​​កំប៉ុង​២កេស ​សាប៊ូ​​១កេស ថ្នាំ​សេរ៉ូម ​​(០,៩%) ៤០​ប្លោក ​និង​​ស្កាល់​វ៉េន ទ្រុស ៤០ ថ្នាំ​ IMORYZ ២៥ប្រអប់​ ស្មើ​​​២.៥០០​គ្រាប់ ថ្នាំ ANTIGOLD ២០​ប្រអប់ ស្មើ​​២.០០០​គ្រាប់

លោក​សាស្ត្រាចារ្យ​រាជ សម្បត្តិ ​​ទទួល​មរណ​ភាព​​​យប់មិញ​នៅមន្ទីរពេទ្យកាល់​ម៉ែត​គួរ​ឱ្យ​សោកស្តាយ​

Posted: 11 May 2011 07:12 PM PDT

​លោក​រាជ សម្បត្តិ ​​​ប្រធាន​ផ្នែក​​​​​កិច្ចការ​សាធារណៈ​នៃសាលាក្តី​ខ្មែរ​ក្រហម
រាជធានីភ្នំពេញ ៖ ​លោក​រាជ សម្បត្តិ ​​​ប្រធាន​ផ្នែក​​​​​កិច្ចការ​សាធារណៈ​នៃសាលាក្តី​ខ្មែរ​ក្រហម បានទទួលមរណ​ភាព​​គួរ​ឱ្យ​​សោកស្តាយ​ក្នុង​វ័យ​៤៧ឆ្នាំ កាលពី​​​វេលាម៉ោង​​៩​យប់​ថ្ងៃទី​១១ ឧសភា ​២០១១ នៅ​លើ​គ្រែ​ពេទ្យ​​នៃ​មន្ទីរ​ពេទ្យ​​កាល់ម៉ែត ដោយសារ​​ជំងឺ​លើសឈាម​ធ្ងន់ធ្ងរ​គឺ​ដាច់សរសៃ​ឈាម​​ក្នុង​ខួរ​ក្បាល ខណៈ​ដែល​​ក្រុម​គ្រួសារ​​ហៀបនឹង​បញ្ជូនទៅ​កាន់មន្ទីរ​ពេទ្យ​ទំនើប​មួយ​នៅ​ក្រុង​បាង​កក ប្រទេសថៃ

ប្រជាពលរដ្ឋ​​​រួមគ្នា​​ស្ថាប​នា​លូ​រំដោះទឹក​នៅភូមិ​​​ស្លែង​រលើង​

Posted: 11 May 2011 07:05 PM PDT

ប្រជាពលរដ្ឋ​​​រួមគ្នា​​ស្ថាប​នា​លូ​រំដោះទឹក​នៅភូមិ​​​ស្លែង​រលើង​
រាជធានីភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្លែង​រលើង​ ​សង្កាត់​ទឹកថ្លា​​​ ខណ្ឌ​សែនសុខ​ បាន​រួប​រួមគ្នា​​​​ស្ថាបនា​​ដាក់លូមួយខ្សែប្រវែង​​៥២៥​ម៉ែត្រ ​ទំហំ​​០,៨០ម៉ែត្រ ​ដើម្បី​រំដោះទឹក​បញ្ចៀស​​ពីការ​​ជន់លិច​ទឹក​ភ្លៀង​នៅ​ក្នុង​រដូវ​​វស្សា​​នេះ ។ ការរៀប​ចំ​ដាក់លូ​​​រំដោះទឹក​​ក្នុង​ភូមិ​​ស្លែង​​​រលើងនេះ​ក្រោម​ការ​​​ផ្តួច​ផ្តើម​​​ចលនា​​​ប្រជា​ពល​រដ្ឋ​​​ពីសំណាក់​​លោកគង់ សៅ

មឹង រីសា តារា​​និយម​សិច​ស៊ី​​តែមិនធ្វើ​បាប​​បុរស​ណាទេ

Posted: 11 May 2011 07:03 PM PDT

កញ្ញា​​​មឹង រីសា
រាជធានីភ្នំពេញ ៖ ​​​កែវ​ភ្នែក​​មុត​ថ្លា ​គួប​ផ្សំ​ នឹង​ភាព​​សិចស៊ី​​គួរ​​ឱ្យ​​​ទាក់​ទាញ​​ចិត្ត​បុរស ​​នោះ​​គឺកញ្ញា​​​មឹង រីសា វ័យ​២៧ឆ្នាំ ជា​អ្នក​​​ចម្រៀង​ថ្មី​ប្រចាំ​ភោជនីយដ្ឋាន​​វ៉ាស៊ីន​​តោន​​ ស្ថិត​​នៅ​តំបន់​​​ព្រែក​លៀប​ តាម​ដង​ផ្លូវ​ជាតិ​​លេខ​​៦A ​។ សម្រាប់​​អ្នក​ចេញ​ចូល​ភោជនីយដ្ឋាន​​នោះ​​គេ​ពិត​ជា​ធ្លាប់​​ស្គាល់​​​នាង​ យ៉ាង​​ច្បាស់​​​ ព្រោះ​​​នាង​មិន​​ត្រឹម​តែជា​អ្នក​ចម្រៀង​ទេ គឺជា​ពិធី​ការិនី​ដែល​មាន​​វោហា​​រក្បោះ​ក្បាយ​​ទៀត​ផង ។ ​ ទស្សនិកជន​ជា​​ច្រើន​ទៀត​ ក៏ធ្លាប់​​បាន​ឃើញ​​នាង ​​និង​​ស្តាប់​​​​សំនៀងរបស់​នាង​ពេល​នាង​​ច្រៀងនៅលើ​​ឆាក​​ប្រគំតន្ត្រី​​​ ចុង​សប្តាហ៍​​តាម​​ស្ថានីយ​ទូរទស្សន៍​​​នានា​ដូចជា​​​កម្ម​វិធី​​​​ប្រគំ​ តន្ត្រី​​នៃ​​ស្ថានីយ​​ទូរទស្សន៍​ CTN បាយ័ន​​និង​ប៉ុស្តិ៍​​លេខ​៥ ជា​ដើម ។ ជាពិសេស​​នោះ​គេ​ស្គាល់​​នាងច្បាស់​​តាម​​រយៈ​​បទ​«មិនយកទេ​​ប្រុស​ញៀន​​ ថ្នាំ»ដែល​ជា​​បទ​​អប់រំ​អំពី​គ្រឿង​ញៀន ។

អាជ្ញាធរ​ខណ្ឌ​​មានជ័យ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​​បេតុង​ឫស្សី​នៅ​បឹង​ទំពុន​

Posted: 11 May 2011 07:00 PM PDT

ការចុះពិនិត្យ​​​ការដ្ឋាន​ស្ថាបនា​ផ្លូវ​​បេតុង​​​មួយខ្សែ​​​ស្ថិតនៅ​​ភូមិ​សន្សំ​កុសល​ ដែលស្ថាបនា​​​ឡើងក្នុង​​គម្រោង​​ថវិកា​​​​៥០+៥០
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី​១០ ឧសភា ​​ឆ្នាំ​​២០១១ ​លោកគួច ចំរើន ​អភិបាល​ខណ្ឌ​​​មានជ័យ ​​​អម​ដំណើរ​​ដោយលោក​ប្រាជ្ញ សីហា ​និង​លោកសួស សារិន ​ចៅសង្កាត់​​បឹង​ទំពុន​​​ បានចុះពិនិត្យ​​​ការដ្ឋាន​ស្ថាបនា​ផ្លូវ​​បេតុង​​​មួយខ្សែ​​​ស្ថិតនៅ​​ភូមិ​សន្សំ​កុសល​ ដែលស្ថាបនា​​​ឡើងក្នុង​​គម្រោង​​ថវិកា​​​​៥០+៥០​

អគារអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ

Posted: 11 May 2011 06:57 PM PDT

អគារស្ថាប័ន​ប្រឆាំង​អំពើពុក​រលួយ
រាជធានីភ្នំពេញ ៖ លោកឱម យិន​ទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​មាន​ប្រសាសន៍ថា រហូតមកដល់ពេលនេះ មានមន្រ្តី​រាជការចំនួន២៤.៨៣៧នាក់បានប្រកាស​ទ្រព្យ​សម្បត្តិ តែមានមន្រ្តីចំនួន​៣៧០​នាក់ នៅ​មិន​ទាន់​បានប្រកាសទ្រព្យសម្បត្តិ​ទេ។ លោក​ថ្លែង​បែប​នេះ ក្នុង​ពិធី​សម្ពោធ​​អគារ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

ការ​សិក្សា​​ឡើងវិញ​​ពីលទ្ធភាព​សាង​សង់​​ទំនប់​​វារីអគ្គិសនី​នៅលើ​​ដងទន្លេ​មេគង្គ

Posted: 11 May 2011 05:55 PM PDT

ទីក្រុង​គ្លង់ ប្រទេស​ស្វ៊ីស ៖ អង្គការ​WWF ​បាន​ស្នើ​​យ៉ាងទទូច​ថា បណ្តា​ក្រុម​ហ៊ុន​ដែល​មាន​បំណង​ចូលរួម​​​​ដេញ​ថ្លៃ​យក​ការ​សិក្សា​​វាយ​តម្លៃ​​ឡើង​វិញ​មួយ​លើ​ការសាង​សង់​​ទំនប់​​វារីអគ្គិសនី​​ សាយ៉ាបូរី ​ដែល​គេ​បាន​​ស្នើ​ឡើង​នៅលើ​ដង​​ទន្លេ​​​​មេគង្គ​​​ក្រោម ​ត្រូវ​​តែ​បង្ហាញ​​ឆន្ទៈ​​អនុវត្ត​បច្ចេកទេស​សិក្សា និង​វាយ​តម្លៃ​ដែល​មាន​លក្ខណៈ​​ស្តង់​ដា​​ត្រឹម​ត្រូវ​​

ម៉ា​ឡេ​ស៊ី​ផ្ដល់​យុត្ដិធម៌ បើ​ថៃ​អនុញ្ញាត​ឱ្យ​​មាន​​អ្នក​​សង្កេត​ការណ៍ ​ការ​វាយ​​ប្រយុទ្ធ​​គ្នា​ក៏​​មិន​​អាច​​កើត​​ឡើ​ង​​បាន​ទេ

Posted: 11 May 2011 04:24 AM PDT

ជំហរ​យុត្តិធម៌​​របស់ម៉ាឡេស៊ី​ស្តីពី​ជម្លោះ​​កម្ពុជា-ថៃ ពិត​ជា​ធ្វើ​ឱ្យ​រដ្ឋាភិបាល​សៀម​​បាក់មុខ​បាក់មាត់​មិនធម្មតា​​នោះទេ ​ដែល​ពុត​ត្បុត​ក្រឡិច​​ក្រឡុច​របស់ខ្លួន​ត្រូវ​បានមើលឃើញ ។ តាម​ប្រសាសន៍​​របស់អនុ​រដ្ឋ​មន្ត្រីការ​បរ​ទេស​​​ម៉ា​ឡេស៊ី​​​លោក​រីឆាត ​រ៉ៃអត ជែម ដែល​ត្រូវ​បាន​​ស្រង់​សម្តី​ចុះ​​ផ្សាយ​​ដោយបណ្តាញ​សារព័ត៌​មាន​នានា​កាលពីថ្ងៃទី៩ ​និងថ្ងៃទី១០ ឧសភា ​ឆ្នាំ ២០១១ ​មកនេះ

លោក​យាយអាយុ​៧០​ឆ្នាំត្រូវ​អារក្ខ​បបួល​លោត​​ចូល​​អណ្តូង​មាន​​ទឹក​ជម្រៅ​​៥​ម៉ែត្រ​

Posted: 11 May 2011 04:14 AM PDT


ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​យាយ​​មួយ​រូប​ទំនង​មក​ពី​ការ​ដិត​ដាម​ក្នុង​ជំនឿ​អរូបី​ជ្រុល​ពេក​ទើប​គាត់​ទៅ​លោត​ចូល​អណ្តូង​ទឹក ​(អណ្តូង​លូ​) ដែល​មាន​ជម្រៅ​​១២​ម៉ែត្រ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ និង​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់​​រួម​គ្នា​រក​មធ្យោ​បាយ​ជួយ​ស្រង់​ពី​បាត​អណ្តូង​វិញ​។ ការ​សង្គ្រោះ​បាន​ចំណាយពេល​ដល់​ទៅ​៤០​នាទី​ទើប​ស្រង់​លោក​យាយ​នោះ​បាន​

ប៉ូលិស​ឆ្មក់​ចូល​ទីតាំង​រក​ស៊ីផ្លូវ​ភេទ​ជ្រក​ក្រោម​ស្លាក​កោស​ជប់ និង​ម៉ាស្សា

Posted: 11 May 2011 03:54 AM PDT

ដោយ​​ឃាត់​ខ្លួន​មនុស្ស​៧​នាក់​​ក្នុងនោះ​មាន​​មេ​បន​ម្នាក់​ផង
រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិស​​​ប៉ុស្តិ៍​ចោម​ចៅ ​​បាន​ឆ្មក់​​ចូល​ផ្ទះ​បម្រើ​​សេវា​ផ្លូវ​ភេទ​ជ្រក​ក្រោម​ស្លាក​យី​ហោ​កោស​ជប់ និង​ម៉ាស្សា​១៦៨​ ដោយ​​ឃាត់​ខ្លួន​មនុស្ស​៧​នាក់​​ក្នុងនោះ​មាន​​មេ​បន​ម្នាក់​ផង​ នាំ​យក​ទៅ​សាក​សួរ និង​កសាង​សំណុំ​រឿងបញ្ជូន​ទៅ​តុលា​ការ ។ ​សកម្ម​ភាព​នេះបាន​ធ្វើឡើង​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ​២០១១

ពិធី​ជូនដំណើរ​​អដ្ឋិធាតុ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ធ្វើ​មាតុ​ភូមិ​និវត្តន៍

Posted: 11 May 2011 03:50 AM PDT


ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា កន្លង​ទៅ​នេះ​ នៅ​ទីលាន​អតីត​ព្រះរាជ​ដំណាក់ នា​មាត់​ស្ទឹង​សែន ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ មាន​រៀបចំ​ពិធី​ប្រគល់អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ដ​វៀតណាម​ចំនួន​២៨​អដ្ឋិធាតុ ដែល​ជា​លើក​ទី​៧​ហើយ​ បន្ទាប់​ពី រដ្ឋាភិបាល​វៀតណាម និង​​កម្ពុជា​បាន​ព្រមព្រៀង​ក្នុង​ការ

ចាប់ខ្លួន២​នាក់​ប្តី​ប្រពន្ធ​​ចែក​ចាយ​ថ្នាំញៀន​នៅក្រុង​សំរោង

Posted: 11 May 2011 03:41 AM PDT

ជនសង្ស័យ​​ប្តី​ប្រពន្ធ​​​ត្រូវ​បាន​​ចាប់​ខ្លួន
ខេត្ត​ឧត្តរ​មានជ័យ ៖ ជនសង្ស័យ​​ប្តី​ប្រពន្ធ​​​ត្រូវ​បាន​​ចាប់​ខ្លួន​នៅ​ភូមិ​គិរី​វ័ន្ត ​​សង្កាត់​កូនក្រៀល ​ក្រុង​សំរោង​ពីបទ​ជួញដូរ​ថ្នាំ​ញៀន​​ចំនួន​៤៦គ្រាប់ ​កាលពីវេលាម៉ោង​១០ និង​៣០នាទី​ព្រឹក​ថ្ងៃទី៩ ឧសភា ​។​​ ជនសង្ស័យ​ជា​ប្តី​​ឈ្មោះ​គន់ ភៀន ​​អាយុ​៣៣​ឆ្នាំ​ និងប្រពន្ធឈ្មោះ​សិទ្ធ សារ៉ន ​អាយុ​៣១​ឆ្នាំ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!