Koh Santipheap Daily

Koh Santipheap Daily


ចាប់​គោ​ទាំង​ហ្វូង​លែង​ចោល​ពេល​បាត់​​ប្រាប់​ថា​អត់​ដឹង

Posted: 13 May 2011 03:33 AM PDT

​គោដែល​អ្នក​ចាប់យក​​ទៅ​លែង​ចោល​នៅ​ដីឡូត៍​​មួយ​​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី
រាជ​ធានី​ភ្នំពេញ ៖ ប្រធាន​ការិយា​ល័យ​បសុ​ព្យាបាល​នៃ​នាយក​ដ្ឋាន​បសុ​ព្យាបាល​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​កសិ​កម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​​រង​ការ​រិះ​គន់​ពី​ឈ្មួញ​រក​ស៊ី​ទិញ​សត្វ​គោ និង​កាប់​គោ​ថា បាន​ចាប់​គោ​របស់​ពួក​គេ​ចំនួន​១​​រថយន្ត នៅ​​ផ្សារ​ឧត្តុង្គ ខេត្ត​កំពង់​ស្ពឺ ហើយ​យក​​ទៅ​លែង​ចោល​នៅ​ដីឡូត៍​​មួយ​​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី

ចាប់​ខ្លួន​ជន​សង្ស័យ​​ចំណាស់​ជាប់ពាក់ព័ន្ធ​លួច មេគោ ពីរក្បាល

Posted: 13 May 2011 03:29 AM PDT

​ជន​សង្ស័យ​​ម្នាក់​ក្នុង​ចំណោម​​បក្សពួក​ពីរនាក់​ជាប់ពាក់ព័ន្ធ​លួចគោ
ខេត្តកណ្តាល ៖ ​ជន​សង្ស័យ​​ម្នាក់​ក្នុង​ចំណោម​​បក្សពួក​ពីរនាក់​ជាប់ពាក់ព័ន្ធ​លួចគោ ​ពីរ​ក្បាល​បាន​ត្រូវ​ប៉ូលិសស្រុក​ស្អាង​ចាប់​ខ្លួន​កាល​ពីវេលាម៉ោង​៣​រសៀល​ថ្ងៃទី១២ ឧសភា ​ឆ្នាំ ២០១១ ​នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំរកាខ្ពស់​​ ស្រុក​ស្អាង ​​ខណៈ​​ជននេះ កំពុង​ស្រាយចំណងគោ​ដែល​លួច​បាន​ហើយ​យក​មក​លាក់​ទុកនៅ​ខាង​ក្រោយ​ភូមិ

ការវិភាគ​ក្រោយ​ការបោះ​ឆ្នោត​នៅថៃ​នឹង​មានការប្រឈមមុខ​គ្នា​ជាថ្មី

Posted: 13 May 2011 03:21 AM PDT

លោកស្រី​យីងឡាក ស៊ីណាវ៉ាត្រា​​ និងលោក​អាប់ភីស៊ីត វេចា​ជីវ៉ា
តាមទីភ្នាក់​ងារ​វ៉ាស៊ីនតោន​ប៉ុសិ៍្ត​កាលពី​ថ្ងៃទី១៣ ឧសភា បាន​ផ្សាយ​​អត្ថបទ​​មួយ​ដែល​មាន​ចំណង​ជើង​ថា «ប្រទេស​ថៃ​បែកបាក់​នៅ​ពេល​ប្អូនស្រី​លោក​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា ​ចូល​រួមបោះឆ្នោត​ ។ អត្ថបទ​វិភាគនេះ​បានធ្វើឡើង​ ខណៈ​ពេល​​នយោ​បាយ​​ថៃបាន​ឈានឆ្ពោះ​​ទៅ​រក​ការ​បោះ​ឆ្នោត ​ក្រោយពីលោក​អាប់ភីស៊ីត វេចា​ជីវ៉ា ​ប្រកាស​រំលាយ​សភា

នាង​ឈ្លោះ​ប្រកែក​ជាមួយ​ប្អូន​ស្រី​គិត​ខ្លី​ផឹក​ថ្នាំ​ពុល​ប៉ង​សម្លាប់​ខ្លួន​

Posted: 13 May 2011 03:01 AM PDT

ត្រូវ​ឪពុក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​​បាន​ទាន់​ពេល
រាជ​ធានី​ភ្នំពេញ​ ៖ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​ដែល​ឈ្លោះ​ប្រកែក​ជាមួយ​ប្អូន​ស្រី​បែរ​ជា​គិត​ខ្លី​ផឹក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​អស់​កន្លះ​ថង់​ប៉ុន​ប៉ង​សម្លាប់​ខ្លួន តែ​ត្រូវ​ឪពុក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​​បាន​ទាន់​ពេល។ ហេតុ​ការណ៍​​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​១២ ឧសភា​ស្ថិត​ក្នុង​ភូមិ​លេខ​១

របួសធ្ងន់-ស្រាល១៣នាក់ដោយសារអ្នកបើកបរនិយាយទូរស័ព្ទ

Posted: 13 May 2011 02:54 AM PDT

ខេត្ត​កំពង់​ធំ ៖ យ៉ាង​ហោចណាស់មាន​ភ្ញៀវ​​ទេសចរ​ក្នុងស្រុក​ចំនួន​១៣នាក់ បានរង​របួស​​ធ្ងន់ និងស្រាល ដោយសារតែរថយន្ត​ប្រភេទ​ទេសចរណ៍៣២កៅអីមួយគ្រឿង​ក្រឡាប់​​ធ្លាក់ថ្នល់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី​១៣ ឧសភា នៅចន្លោះគីឡូម៉ែត្រ​លេខ២២៨ និង​​លេខ​២២៩ ក្នុងភូមិក្រែក ឃុំប្រឡាយ ស្រុក​ស្ទោង

អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នាទៅ​វត្ត​សំរោង​អណ្តែត​ស្តាប់​ឱវាទ​អប់រំ

Posted: 13 May 2011 02:44 AM PDT

អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នាទៅ​វត្ត​សំរោង​អណ្តែត​ស្តាប់​ឱវាទ​អប់រំ
រាជធានីភ្នំពេញ ៖ ​ក្រុម​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ប្រមាណ​ជិត​២០០​នាក់ ​បាន​នាំគ្នា​​ទៅ​វត្ត​សំរោង​អណ្តែត កាល​ពីថ្ងៃ​ទី​១៣ ឧសភា ​ដើម្បី​​ថ្វាយ​បង្គំ​​ព្រះ និង​ស្តាប់​​ការ​ផ្តល់​​ឱវាទ​​អប់រំ​​ណែ​នាំ​ដល់​ពួក​គេ​ឱ្យ​ស្រឡាញ់​​ជីវិត ។​ ការ​ជួប​ជុំ​គ្នា​​ច្រើន​​បែ​បនេះ ​សុទ្ធ​តែ​បាន​ណាត់​គ្នា​ជា​មុន ។ ​ព្រះ​សង្ឃ ​បាន​មាន​ថេរ​ដីកា​ពី​ទ្រឹស្តី​របស់​​ព្រះ​ពុទ្ធ​សាសនា​ដែល​

មេដឹកនាំ​​​អាវក្រហម​​​លោកចាទុផន ​ព្រំផាន់ ត្រូវនាំខ្លួន​ទៅ​ដាក់​ពន្ធនាគារ​

Posted: 13 May 2011 02:43 AM PDT

លោកចាទុផន ព្រំផាន់ មេដឹកនាំក្រុម​អាវក្រហមសៀម ពេលនាំខ្លួន​ចូលពន្ធនាគារ
កាសែត​បាង​កកប៉ុស្តិ៍​​របស់ថៃ​នៅថ្ងៃទី​១៣ ឧសភា ​​ផ្សាយ​ឱ្យ​ដឹង​ថា ​លោក​ចាទុ​ផន ព្រំ​ផាន់ មេ​ដឹកនាំ​ដ៏សំខាន់​​មួយរូប​​របស់ក្រុមអាវ​ក្រហម​​ដែលគាំទ្រ​​លោកថាក់ស៊ីន ​ស៊ីណាវ៉ាត្រា ​​​អតីត​នាយករដ្ឋ​មន្ត្រី​​​ថៃ ដែល​​​មានប្រជាប្រិយភាព​​ត្រូវ​បាន​​នាំខ្លួន​​ដាក់ពន្ធនាគារ​​ ក្នុងទីក្រុងបាង​កក​ ក្រោយ​​​​ពីតុលាការ​បាន​​​សម្រច​​​​លុបចោលវិញ​នូវ​ការនៅក្រៅឃុំ​​ដោយ​ការបង់ ​ប្រាក់់ធានា​សម្រាប់​​លោកមក ។ ​អ្នក​វិភាគ​ពីស្ថានការណ៍​​នយោ​បាយក្នុង​​​ប្រទេសថៃ​និយាយ​ថា ការនាំខ្លួន​លោក​ចាទុ​ផន ដាក់​​ពន្ធនាគារ​​នេះ​ជា​ការ​​សំពងយ៉ាង​ដំណំមួយ ​​ចំពោះ​គណបក្សប្រឆាំង​របស់​​​​ថៃ

សម​យុទ្ធ​​កង​នាវា​ចរណ៍​រួម​រវាង​នូវែល​ហ្សេ​ឡង់​ និង​អាមេរិក​

Posted: 13 May 2011 02:42 AM PDT

កង​ម៉ារីន​នូ​វែល​ហ្សេ​ឡង់​បានបញ្ចប់​សម​យុទ្ធ​ជា​ប្រវត្តិ​សាស្ត្រ​ជាមួយ​ កង​ម៉ារីន​អាមេរិក​ក្នុង​កោះ​ទាំង​ឡាយ​ក្នុង​មហា​សមុទ្រ​ប៉ា​ស៊ីហ្វិក​។ នាវា​ពិឃាត​នូវែល​ហ្សេ​ឡង់​ HMNZS CANTERBURY បាន​ធ្វើ​ជាមួយ​នាវា​ដឹក​ជញ្ជូន​ទំនើប​អាមេរិក​ USS CLEVELAND នូវ​សម​យុទ្ធ​រួម​មួយ​មាន​រយៈ​ពេល​១​ខែ​ ដែល​នោះ​ជា​សម​យុទ្ធ​ជើង​ទឹក​លើក​ដំបូង​រៀប​ចំ​ធ្វើ​ឡើង​ដោយ​ប្រទេស​ទាំង​២​ ចាប់​តាំង​ពី​នូវែល​ហ្សេ​ឡង់​ប្រកាស​ខ្លួន​ជា​ប្រទេស​គ្មាន​នុយ​ក្លេ​អ៊ែរ​ កាល​ពី​ឆ្នាំ​១៩៨៥​មក​។

សាលា​ដំបូង​ឃុំ​ខ្លួន​មនុស្ស​ពីរ​នាក់​​ ម្នាក់​​​សេព​​គ្រឿងញៀន​​​និង​ម្នាក់​​ពាក់​ព័ន្ធ​ប្លន់​

Posted: 13 May 2011 02:17 AM PDT

ជាប់​ចោទ​ពី​​បទ​​ប្រើ​ប្រាស់​​គ្រឿងញៀន
ខេត្តស្ទឹងត្រែង ៖ សាលាដំបូងខេត្ត​ បាន​សម្រេចឃុំខ្លួន​មនុស្ស​ពីរនាក់កាលពីព្រឹកថ្ងៃទី​១២ ឧសភា ដោយម្នាក់​ជាប់​ចោទ​ពី​​បទ​​ប្រើ​ប្រាស់​​គ្រឿងញៀន និងម្នាក់ទៀត​ពី​បទ​ប្លន់ទ្រព្យ​សម្បត្តិ​​តាំង​ពីឆ្នាំ២០១០។ សិស្សថ្នាក់ទី១២ម្នាក់នៃវិទ្យា​ល័យព្រះរាជបូ​ជយនីកិច្ចឈ្មោះឡុំ ផល្លា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់នៅភូមិកណ្តាល សង្កាត់​ស្ទឹង​ត្រែង

ធ្លាយ​កេ​រ៉ូ​ហ្សែន​ពុល​ក្នុង​មូល​ដ្ឋាន​អាកាស​ចរណ៍​អ៊ីស្រា​អែល​មួយ​របួស​មនុស្ស​ច្រើន​សិប​នាក់​

Posted: 13 May 2011 02:08 AM PDT

ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុក​រាយ​ការណ៍​ថា ទាហាន​ចំនួន​ប្រមាណ​ជា​៣៤​នាក់​ត្រូវ​របួស​ស្រាល​កាល​ពី​ថ្ងៃ​ទី​១២​ ឧសភា ក្រោយ​ការ​ផ្ទុះ​សារធាតុ​គីមី​ដែល​មាន​ជាតិ​ពុល​ខ្ពស់​មួយ គឹ​កេរ៉ូ​ហ្សែន​ពុល​នៅ​ឯ​មូល​ដ្ឋាន​ RAMAT DAVID របស់​កង​ទ័ព​អាកាស​​អ៊ីស្រា​អែល​។ បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ខាង​យោធា​និយាយ​ថា ទាហាន​ទាំង​នោះ​រង​ការ​ប៉ះ​ពាល់​ដោយ​ប្រេង​ហ៊ីដ្រា​ហ្ស៊ីន​ HYDRAZINE ជា​ប្រេង​ម្យ៉ាង​ប្រើ​ប្រាស់​សម្រាប់​បណ្តា​​យន្ត​ហោះ​ប្រយុទ្ធ​។ មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្លាយ​ប្រេង​ប្រភេទ​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅ​ ឡើយ​។

រដ្ឋាភិបាល​ជប៉ុនគាំទ្រ​កម្មវិធី​ចេញ​​​សងការ​ខូចខាត​​ដល់​ក្រុមហ៊ុន TEPCO

Posted: 13 May 2011 02:08 AM PDT

រដ្ឋាភិបាល​​ជប៉ុន​បាន​​អនុម័ត​​កាលពីថ្ងៃទី​១៣ ឧសភា នូវ​ផែនការ​​​មួយដែល​​​សំដៅ​​ជួយដល់​​ក្រុមហ៊ុន TEPCO ចេញសង​ការ​​​ខូចខាត​ដល់​បណ្តា​​​ជនរងគ្រោះ​​​ដោយសារ​​គ្រោះមហន្តរាយ​​នុយ​ ក្លេអ៊ែរ​​​ដែលកើត​មាន​នៅឯមជ្ឈ​មណ្ឌល​​​នុយ​ក្លេអ៊ែរ​​​ហ្វូគូស៊ីម៉ា ដែលក្រុម​ហ៊ុននេះ​​ជា​អ្នក​គ្រប់គ្រង​ធ្វើអាជីវ​កម្ម​។​ យោងតាម​​ក្យូដូ​ញូវ​ថា រដ្ឋាភិបាល​ជប៉ុន​​បាន​សម្រេច​​​បង្កើត​​​ស្ថាប័ន​មួយ​គាំទ្រ​ដោយ​រដ្ឋ ដើម្បី​​ជួយ​ក្រុមហ៊ុន TEPCO ក្នុងការ​​ចេញសង​​ការ​ខូច​ខាត​​ដល់បណ្តាអ្នក​រង​គ្រោះ ។

លួច​យក​ប្រាក់​​ និង​គ្រឿង​​អលង្កា​រគេច​ខ្លួន​បាន​​៥​ថ្ងៃ​​ត្រូវ​ចាប់ខ្លួន​

Posted: 13 May 2011 02:04 AM PDT

ជន​ស​ង្ស័យ
រាជធានីភ្នំពេញ ៖ ​ជន​ជាតិ​​ខ្មែរ​​អ៊ិស្លាម​ម្នាក់​​​បាន​ត្រូវប៉ូលិស​​ប៉ុស្តិ៍​ជ្រោយ​ចង្វា​ចាប់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១២ ឧសភា ​បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លប​​ចូល​ក្នុង​ផ្ទះ​អ្នក​ភូមិ​ក្បែរ​​គ្នា​លួច​យក​ប្រាក់ និង​គ្រឿង​អលង្ការ​​កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ​ឈាន​ចូល​​ថ្ងៃ​ទី​៧ ឧសភា ហើយ​គេច​​​ខ្លួន​ទៅ​ខេត្ត​កំពង់​ចាម​បាន​៥​ថ្ងៃ​ត្រឡប់​​មក​វិញ​​ត្រូវ​ចាប់​ខ្លួន

អាបែន​ដឹក​ដី​ចាក់​គួ​ខ្លាំង​ពេក​បោក​ខ្លួន​ដេក​​ស្តូក​លើ​ចិញ្ចើម​ផ្លូវ

Posted: 13 May 2011 01:53 AM PDT

អាបែន​ដឹក​ដី​ចាក់​គួ​ខ្លាំង​ពេក​បោក​ខ្លួន​ដេក​​ស្តូក​លើ​ចិញ្ចើម​ផ្លូវ
ខេត្ត​កំពត ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បាន​ក្រឡាប់​ដោយ​ខ្លួន​​ឯង​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ឧសភា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ពី​កំពត​ទៅ​ត្រពាំង​រពៅ​​ក្នុង​ភូមិ​ទទឹង​​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹក​​ឈូក។ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ ឃុំ​បឹង​ទូក​និយាយ​ថា រថយន្ត​​នេះ​ពាក់​ស្លាក​លេខ​បាត់​ដំបង 3A-0588 បើក​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​

អូតង់​បដិ​សេធ​ថា មិន​បាន​វាយ​ប្រហារ​ស្ថាន​ទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​លី​ប៊ី

Posted: 13 May 2011 01:41 AM PDT

ពួកបះបោរលីប៊ី
អង្គ​ការ​អូតង់​បាន​បដិ​សេធ​ព័ត៌​មាន​ទាំង​ឡាយ​ដែល​ថា​ ស្ថាន​ទូត​កូរ៉េ​ខាង​ជើង​ប្រ​ចាំ​ក្រុង​ទ្រី​ប៉ូលី​រង​ការ​ខូច​ខាត​ដោយ​សារ​ ការ​វាយ​ប្រហារ​​តាម​អាកាស​របស់​អូតង់​លើ​រដ្ឋ​ធានី​លី​ប៊ី​។ ក្នុង​សេចក្តី​ប្រកាស​មួយ​អូតង់​និយាយ​ថា អូតង់​ទទួល​ការ​ចោទ​ប្រកាន់​ថា វាយ​ប្រហារ​លើ​ស្ថាន​ទូត​កូរ៉េ​ខាង​ជើង​ដែល​ជា​រឿង​ពុំ​ពិត​ឡើយ​។ តាម​ការ​ពិត​ស្ថាន​ទូត​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​​៥០​០ម៉ែត្រ​ពី​គោល​ ដៅ​ដែល​យើង​វាយ​ប្រហារ​។

ចាប់ខ្លួន​ភេរវករ​2នាក់​នៅក្រុង​ញូវយ៉ក

Posted: 13 May 2011 01:41 AM PDT

ភេរវករ២នាក់​ដែលត្រូវចាប់ខ្លួន
​អភិបាល​​ក្រុង​ញូវយ៉ក​​លោក MICHEAL BLOOMERG រាយ​ការណ៍​កាលពីថ្ងៃទី១២ ឧសភា ថា មនុស្ស២នាក់​ជាប់សង្ស័យ​ថា ​រៀប​ចំ​ការវាយប្រហារ​​ភេរវកម្ម​នានានៅក្រុង​ញូវយ៉ក​បាន​ត្រូវ​​​ប៉ូលិស​ ចាប់ខ្លួន ។ ​យោ​ងតាម​លោក BLOOMBERG ថា មនុស្ស​២នាក់ត្រូវ​ចាប់ខ្លួនពេល​ពួកគេ​ប៉ុនប៉ង​ទិញអាវុធពីនាយទាហាន​ម្នាក់​ ដែលគេពុំប្រាប់​អត្ត​សញ្ញាណ​ ។​ ជនសង្ស័យ​ទាំង​២នាក់​ម្នាក់​ជា​ពល​រដ្ឋ​អេមរិក និងម្នាក់ទៀត​​ជា​ជន​បរ​ទេស​រស់​នៅ​​ខុសច្បាប់​ក្នុង​សហរដ្ឋអាមេរិក​មានបំណង ​ដាក់​គ្រឿង​​​ផ្ទុះ​កំទេច​ព្រះវិហារ​ជ្វីហ្វមួយនៅ​ម៉ាន់ ហាតាន់ ។

Man Utd រីក​រាយ​ត្រឹម​ស្មើ Blackburn​ ដើម្បី​លើក​ពាន (ថ្ងៃ​សៅរ៍​ )​ខណៈ​ Arsenal,Wigan,Blackpool ត្រូវ​ការឈ្នះ​គូ​ប្រកួត​(ថ្ងៃ​អាទិត្យ )

Posted: 13 May 2011 01:35 AM PDT

ការ​ប្រជែង​ដណ្តើម​បាល់​គ្នា​រវាង​កីឡាករ​ក្រុម Spursនិងកីឡាករ​ក្រុម Blackpool
នេះ​គឺ​ជា​ការ​ប្រកួត​ជុំ​ទី​37 នៅ​សល់​តែ​មួយ​ប្រកួត​ទៀត​បញ្ចប់​​រដូវ​កាល​ហើយ​សម្រាប់​បាល់​ទាត់​អង់​ គ្លេស​ប្រឺមី​ញេលីក។ ការ​ប្រកួត​នៅ​ថ្ងៃ​នេះ ក្រុម Man Utd រីក​រាយ​ត្រឹម​ស្មើ Black​burn ដើម្បី​លើក​ពាន​ ខណៈ​ពេល​ដែល​ក្រុម Arsenal, Blackpool និង Wigan ត្រូវ​ការ​ជ័យ​ជម្នះ​នៅ​ថ្ងៃ​នេះ។ ថ្ងៃ​សៅរ៍ Blackburn(15) v Man Utd(1) Blackburn ក្នុង​ផ្ទះ​18​ប្រកួត​គឺ 7-6-5 ទាត់​បាល់​បាន​21​គ្រាប់ និង​របូត​វិញ​15​គ្រាប់។ 3​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Man City 1-0, ឈ្នះ Bolton 1-0 ក្នុង​ផ្ទះ, បន្ទាប់​មក​លេង​ស្មើ Wesst Ham 1-1 ក្រៅ​ផ្ទះ។Man Utd ត្រូវ​ការ​ត្រឹម​តែ​1​ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន​បញ្ឈឺ​ចិត្ត Chelsea។ ក្រៅ​ផ្ទះ​18​ប្រកួត​គឺ

អេ​ស្ប៉ាញ​ព្រី​មេ​រ៉ា​លី​ហ្គា​ជុំទី​37សម្រាប់​ថ្ងៃ​អាទិត្យ​Sevilla,Atletico និង Valencia ជា​ក្រុម​ល្អ

Posted: 13 May 2011 01:30 AM PDT

ការ​ជួប​គ្នា​កន្លង​មករ​វាងកីឡាករ​ក្រុម Atletico​ជាមួយ​កីឡាករ​ក្រុម Barcelona
ការ​ប្រកួត​​បាល់​ទាត់​អេស្ប៉ាញ​ព្រីមេរ៉ា​លីហ្គា ជុំ​ទី​37 នៅ​ចុង​សប្តាហ៍​នេះ​មាន​10​ប្រកួត។ ក្រុម Sevilla, Atletico និង Valencia ត្រូវ​ការ​ឈ្នះ​គូប្រកួត​នៅ​​រាត្រី​ថ្ងៃ​​អាទិត្យ​នេះ។ ថ្ងៃ​អាទិត្យ Almeria(20) v Mallorca(13) Almeria ក្នុង​ផ្ទះ​18​ប្រកួត​គឺ 6-2-10 ទាត់​បាល់​បាន​20​គ្រាប់ និង​របូត​វិញ​34​គ្រាប់។ 3​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Sevilla 1-0 ក្នុង​ផ្ទះ, ចាញ់ Getafe 2-0 ក្រៅ​ផ្ទះ, បន្ទាប់​មក​លេង​ស្មើ Villarreal 0-0 ក្នុង​ផ្ទះ។ Mallorca ក្រៅ​ផ្ទះ​18​ប្រកួត​គឺ​ 3-4-11 ទាត់​បាល់​បាន​15​គ្រាប់ និង​របូត​វិញ​34​គ្រាប់។ 3​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Santander 2-0 ក្រៅ​ផ្ទះ, ស្មើ Villarreal 0-0 ក្នុង​ផ្ទះ, និង​ស្មើ Hercules 2-2 ក្រៅ​ផ្ទះ។ ប្រវត្តិ​ជួប​គ្នា​10​ប្រកួត Mallorca ឈ្នះ​4, Almeria ឈ្នះ​3, ស្មើ​3។

ការ​ប្រកួត​បាល់​ទាត់​អាល្លឺ​ម៉ង់​ប៊ុន​ដេស្លី​ហ្គា​បញ្ចប់​ដូវ​កាល​ថ្ងៃ​សៅរ៍

Posted: 13 May 2011 01:29 AM PDT

ការប្រកួតរវាងក្រុម​ Bayern ជាមួយក្រុម​ Leverkusen
​ថ្ងៃនេះ​គឺជា​ការ​ប្រកួត​​បញ្ចប់​រដូ​វកាល​បាល់​ទាត់​​អាល្លឺម៉ង់​​ប៊ុន​ដេ ​ស្លីហ្គា ​។ ក្រុម Dortmund លើក​ពាន​រួច​ហើយ, Leverkusen ត្រូវ​ការ1ពិន្ទុ ដើម្បី​​ការ​ពារ​តំណែង​លេខ2 ​លេង​នៅ​ឆេម​​ពាន​លីក តែ​បើ​ចាញ់​ហើយ Bayern ឈ្នះ​គូ​ប្រកួត​នោះ​ក្រុមរបស់​គេត្រូវ​ធ្លាក់មក​តំណែង​លេខ​3 ​​​ជម្រុះ​​ឆេម​ពានលីក​ ។ ក្រុម​លេខ 4 Hannover​និង​លេខ 5 Mainz ប្រកួត​ដោយ​អត់​បារម្ភ​​ ព្រោះ​មាន​កៅ​អី1 ​លេង​​នៅយូហ្វា​ខាប់​រួច​ហើយ

Inter មាន​ប្រវត្តិ​មិន​ល្អ​នៅ​ផ្ទះ Napoli​ ឯ​ Roma និង Sampdoria ត្រូវការឈ្នះ

Posted: 13 May 2011 01:22 AM PDT

ការប្រកួតរវាងក្រុម Inter ជាមួយក្រុម Lazio
ការ​ប្រកួត​បាល់​ទាត់​អ៊ីតា​លី​ស៊េរី​Aនៅ​ចុង​សប្តាហ៍​នេះ​មាន​10ប្រកួត​។ ក្រុម​ Inter មាន​ប្រវត្តិ​​មិន​ល្អ​នៅ​ផ្ទះ Napoli ខណៈ​ពេល​ដែល​ក្រុម​ Roma និង Sampdoria ត្រូវ​ការ​ឈ្នះ​គូ​ប្រកួត​ថ្ងៃ​នេះ។ ថ្ងៃ​សៅរ៍ Lazio(6) V Genoa(10) Lazio លេខ​6ក្នុង​តារាង​មាន​60ពិន្ទុ​ ស្ថិត​ក្នុង​​តំបន់​លេង​យូ​ហ្វា​ខាប់​។ ក្នុង​ផ្ទះ​18ប្រកួត​ គឺ 12-3-3 ទាត់​បាល់​បាន​27គ្រាប់ និង​របូត​វិញ​13គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​​លេង​ចាញ់​ Inter 2-1 ក្រៅ​ផ្ទះ​ ចាញ់ Juventus 1-0 ក្នុង​ផ្ទះ​និង​ប​ន្ត​ចាញ់ Udinese 2-1 ក្រៅ​​ផ្ទះ​។

គ្រូបង្វឹក​​​បាល់​ទាត់​​ជន​ជាតិ​ជប៉ុន​​ផ្តល់​​ជំនឿ​​ដល់​​កីឡាក​រ​កម្ពុជា​​ដែល​មាន​អាយុ​​ក្រោម​​16ឆ្នាំ​

Posted: 13 May 2011 01:16 AM PDT

គ្រូ​បង្វឹក​ជន​ជាតិ​ជប៉ុន​កំពុង​ណែ​នាំ​ដល់​កីឡាករ​កម្ពុជា
រាជធានីភ្នំពេញ ៖ ​លោក​ Daisuke Yoshioka ​គ្រូបង្វឹក​​​កីឡាបាល់​ទាត់​​ជប៉ុន​មាន​ជំនឿ​​ចិត្ត​​​ថា​ ក្រុម​កីឡា​បាល់​ទាត់​​ជម្រើស​យុវជន​​អាយុ​ក្រោម​១៦ឆ្នាំ​កម្ពុជា​ នឹង​មាន​អនាគត​ល្អ​ ហើយ​និង​​មាន​សង្ឃឹម​​ច្រើន​​​ក្នុង​ការ​​ឈាន​ទៅ​​ដល់​វគ្គ​​ពាក់​កណ្តាល​​ ផ្តាច់​ព្រ័ត្រ​​សម្រាប់​​ការ​​ទៅ​ចូល​រួម​​​ប្រកួត​បាល់​ទាត់​​ក្របខណ្ឌ​​ អាស៊ាន​ U16 AFF Championship ​ដែល​ត្រូវ​រៀបចំ​​ធ្វើ​​​នៅ​ប្រទេស​ឡាវ​​ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​​២០ ខែកក្កដា​​ ខាង​មុខនេះ ។ លោក​ Daisuke Yoshioka ដែល​​បាន​ធ្វើ​ការ​​យ៉ាង​ជិត​ស្និទ្ធ​​ជាមួយ​សហព័ន្ធ​កីឡា​​បាល់ទាត់​​កម្ពុជា​

សាក្សី​បំភ្លឺ​ជុំវិញ​​ការយក​​អ្នករបួសទៅប្លុង​ចោល​នៅមន្ទីរពេទ្យ​​ប៉ុន្មាន​ម៉ោង​​ក្រោយ​ស្លាប់​

Posted: 13 May 2011 01:13 AM PDT


​ខេត្ត​កណ្តាល​ ៖ ​បន្ទាប់ពីមាន​​​ជន​មិនស្គាល់​មុខ​​​​​​​ឌុប​​យុវជន​​ម្នាក់ឈ្មោះភី​ សុផាត អាយុ​១៩​ឆ្នាំ នៅភូមិ​ព្រែក​ហូរ​ខាងលិច ​សង្កាត់​ព្រែក​ហូរ ក្រុងតាខ្មៅ ​ដែលមាន​របួស​ធ្ងន់ធ្ងរ​​​សន្លប់​​យក​ទៅ​ប្លុង​ចោលនៅ​​ខាងមុខ​អគារ​សង្គ្រោះ​បន្ទាន់​​នៃ​មន្ទីរ​ពេទ្យ​ជ័យជំនះ​ កាលពីយប់ថ្ងៃទី​​៨ ឧសភា ​កន្ល​ង​មក ​ហើយ​ជនរងគ្រោះ​​បាន​​​​ស្លាប់​នៅ​វេលា​ម៉ោង​​​៤ទៀប​ភ្លឺ​​

សង្វៀន​បាយ័ន ៖ ​សូយ យក្ស​តឿ ​ចង់​សាក​វិជ្ជា​គុន​ជា​មួយ ​ពេជ្រ​ សម្បត្តិ

Posted: 13 May 2011 01:12 AM PDT

កីឡាករ​ប្រដាល់ សូយ យក្សតឿ និង កីឡាករ​ប្រដាល់ ពេជ្រ សម្បត្តិ
រាជធានីភ្នំពេញ ៖ ​​សូយ យក្ស​តឿ ​អ្នក​ប្រដាល់​​មក​ពី​ក្លឹប​​អូដឹម​កីឡា ​ដែល​ពី​មុន​គេ​ស្គាល់​ថា ​ឈ្មោះ​ឆេង ធិធិ និង​បាន​បាត់​មុខ​ពី​សង្វៀន​​ប្រដាល់​ជា​យូរ​មក​ហើយ​នោះ បាន​ត្រឡប់​មក​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​​ម្តង​ទៀត​ហើយ ។ បន្ទាប់​ពី​បាត់​មុខ​បែប​នេះ​ ​ពេល​​ត្រឡប់​មក​វិញ យក្សតឿ ​​បាន​សាក​ល្បង​​វិជ្ជា​គុន​២​ទៅ​៣​ប្រកួត​ហើយ​ដែរ ។ ​លើក​នេះ​យក្ស​តឿ បាន​ប្រកាស​ជួប​ជា​មួយ​ពេជ្រ សម្បត្តិ ​ជើង​ខ្លាំង​មក​ពី​ក្លឹប​​ក្រសួងការ​ពារ​ជាតិ​ដោយ​ត្រូវ​ប្រកួត​គ្នា​នៅ​ សង្វៀន​​បាយ័ន ​ថ្ងៃទី​១៥ ឧសភា ខាង​មុខ​នេះ។ សូយ យក្ស​តឿ ​កាល​ពី​ជំនាន់​ដែល​គេ​ប្រើ​ឈ្មោះ​ឆេង

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!