Koh Santipheap Daily

Koh Santipheap Daily


កាមរី​​​ឆ្លាម​បោះពួយ​​បុករបាំង​ចែកផ្លូវ​​​ជ្រុះ​​ស្លាកលេខ​

Posted: 08 May 2011 12:24 AM PDT

​​កាង​មុខរថយន្ត​​ដែល​​បន្សល់ទុក​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​ការមី​មួយ​គ្រឿង​​ដែលគេអះអាង​ថា ​​អ្នកបើកបរ​​​ស្រវឹង​​​បានបើក​បោះពួយ​ក្នុងល្បឿន​លឿន​​ជ្រុល​ចង្កូត​​ទៅ​​បុក​ក្បាល​​​របាំងដែក ​ខណ្ឌចែកផ្លូវ បណ្តាល​​ឱ្យ​បាក់​បង្គោល​ភ្លើង​ប្រើ​ថាមពល​ព្រះអាទិត្យ ​និង​​ខូចខាត​​ប្រអប់​​អគ្គិសនី​​​ ហើយ​រថយន្ត​​បាន​បើក​​​គេ​ច​បាត់​​បន្សល់ទុក​​​កាង​មុខ និង​​ស្លាកលេខ ភ្នំពេញ 2O-1935 ។ ​គ្រោះថ្នាក់​ចរាចរណ៍​​​​បំផ្លិច​បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​​​​សាធារណៈនេះ ត្រូវសមត្ថ​កិច្ច​​​​ឱ្យ​ដឹង​ថា ​កើតឡើង​​កាលពី​​វេលាម៉ោង​​​១២​និង​​១០នាទី​​រំលង​អធ្រាត្រ​​​ឈានចូលថ្ងៃទី​​​៨ ឧសភា ​​នៅ​ចំណុច​ភ្លើង​ស្តុប​​​​ទួលគោក មហាវិថី​សហព័ន្ធ​​​រុស្ស៊ី ក្នុង​សង្កាត់​​ផ្សារ​​​ដេប៉ូទី​៣ ​​ខណ្ឌ​ទួល​គោក ។​

សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ផ្លូវក្រាល​​ក្រួស​ក្រហម​​​​ជូន​​​ដល់​​​សង្កាត់ថ្មី ដែល​​កាត់​បញ្ចូល​រាជ​ធានី​ភ្នំពេញ

Posted: 08 May 2011 12:06 AM PDT

ពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​​​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​​
រាជធានីភ្នំពេញ ៖ ​អាច​ចាត់ទុកថា ​​ជា​​ចំណង​ដៃ​​​លេចធ្លោ​​ថ្មី​បន្ថែមទៀត ​សម្រាប់​ប្រជា​ពលរដ្ឋ​​​​រស់នៅ​ក្នុងសង្កាត់ព្រែក​​កំពឹស និង​សង្កាត់​ស្ពានថ្ម​​ ដែល​ទើបកាត់​​​ពី​ខេត្ត​កណ្តាលបញ្ចូល​​​មក​ខណ្ឌ​ដង្កោ ​​រាជធានីភ្នំពេញ ​​​គឺ​បាន​​ទទួល​​ផ្លូវ​លំ​​​​ក្រាល​ក្រួស​​​ក្រហម​ចំនួន​​២ខ្សែ​​មាន​ប្រវែង​ជាង​​​​៦គីឡូម៉ែត្រ ​​ជា​ចំណង​ដៃ​ដ៏ថ្លៃថ្លា​​របស់​សម្តេច​​​តេជោហ៊ុន សែន ​​​តាម​​​រយៈសាលា​រាជធានី​ភ្នំពេញ ​​។ ពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​​​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​​ទាំង​ពីរ​​ខ្សែ​ខាងលើ​នេះ ធ្វើ​ឡើង​​កាលពីព្រឹកសៅរ៍ ទី​​៧ ឧសភា ​​​២០១១ ​​ក្រោម​អធិបតីភាព​​​លោក​ឧត្តម​​សេនីយ៍​​​ទោ ហ៊ុន ម៉ាណែត ​តំណាង​ដ៏ខ្ពង់ខ្ពស់​​​របស់​សម្តេច​តេជោ​​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​​​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​និង​លោក​​​កែប ជុតិមា ​​​អភិបាល​រា​ជ​ធានី​ភ្នំពេញ ​ដោយមាន​ការ​ចូលរួមពី​​​​មន្ត្រីរាជ​ការ ​ក្រោម​ឱវាទ​​​សាលារាជធានី​​ភ្នំពេញ ​អាជ្ញា​ធរ​ពាក់​ព័ន្ធ និងប្រជា​ពលរដ្ឋ​​​​​យ៉ាង​ច្រើ​នកុះករ ។​

អាល់​កៃ​ដា​អះ​អាង​ពីការស្លាប់​របស់អូសាម៉ា​ប៊ីនឡាដេន

Posted: 08 May 2011 12:04 AM PDT

ប៊ីនឡាដេន​កំពុង​មើល​ទូរទស្សន៍​នៅក្នុងផ្ទះលាក់ខ្លួន
ទូរទស្សន៍​ប៉ាគីស្ថាន​ EXPRESS ​រាយ​ការណ៍​ថា ក្រុមភេរវកម្ម​​អាល់កៃដា បាន​អះ​អាង​ពីការស្លាប់​របស់មេដឹកនាំ​របស់គេអូសាម៉ា ប៊ីនឡាដេន ។ ទូរទស្សន៍​ថ្លែងថា ក្រុមអាល់​កៃ​ដា​បានអះ​អាង​ពីការស្លាប់​របស់មេដឹកនាំ​ក្រុម​គេ​អូ​សាម៉ា ប៊ីនឡាដេន ក្នុង​សេចក្តី​ប្រកាស​មួយចេញ​ផ្សាយ​តាម​បណ្តាញអ៊ីនធើរណេត​របស់ពួក​ជីហាដ ។ ​ក៏ប៉ុន្តែ​ EXPRESS ពុំ​បានបញ្ជាក់​ពីកាលបរិ​ច្ឆេទ​នៃការ​ចេញផ្សាយ​សេចក្តី​ប្រកាសនោះ​ ឬ​កាល​បរិច្ឆេទ​ ឬពីមូលហេតុ​ដែលនាំឱ្យ​ប៊ីន​ឡា​ដេន ​ស្លាប់ឡើយ ។

ស្ត្រីមាន​វិបត្តិ​​​ធ្វើដំណើរ​​​​ទៅលោត​ទឹក​​ពីលើ​ស្ពាន​ជ្រោយចង្វា​​​

Posted: 08 May 2011 12:01 AM PDT

ស្ត្រី​​មានវិបត្តិ​​​លេប​ថ្នាំ​​ងងុយ​ដេក​​ឡើង​​ទន់ខ្លួន
រាជធានីភ្នំពេញ ៖ ​ស្ត្រី​​មានវិបត្តិ​​ម្នាក់​បាន​លេប​ថ្នាំ​​ងងុយ​ដេក​​ឡើង​​ទន់ខ្លួនស្ទើរដើរ​ពុំ​រួច បាន​ជិះម៉ូតូឌុប​​ទៅលោតទឹកប៉ង​​​សម្លាប់ខ្លួនពីលើ​​​ស្ពានជ្រោយចង្វា​​​​តែ​​នាង​​​ពុំ​អាច​តោង​បង្កាន់ដៃ​ស្ពាន​​លោត​ចុះទៅ​ក្នុងទន្លេ​​បាន ក៏​​ត្រូវ​​ប៉ូលិស​​​ឃាត់​​ខ្លួន​នាំ​​ទៅ​កាន់​​​​ស្នាក់ការ​​ទាក់ទង​​​ហៅ​រថ​យន្ត​​សាម៉ុយ​​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​​កាល់ម៉ែត​។​​​ការប៉ុនប៉ង​​​លោត​សម្លាប់ខ្លួន​បានធ្វើ​​ឱ្យ​មានការ​​​​ភ្ញាក់​ផ្អើល​​​​កាលពី​​វេលាម៉ោង​​៧​និង​​៥០នាទី​ព្រឹកថ្ងៃទី​​​៨ ឧសភា នៅ​លើ​ស្ពាន​​​ជ្រោយចង្វា​។​

ការស្បថ​ស្បែ​ជួយ​ឱ្យ​មន​ុស្ស​បន្ថយ​​ការ​ឈឺ​ចាប់​ ដោយ​រាង​កាយ​​នឹង​បង្កើន​​អ័រ​ម៉ូន​បំបាត់​ការ​ចុង​ចាប់​ក្នុង​ចិត្ត​

Posted: 07 May 2011 11:57 PM PDT

ការសច្ចាស្បថស្បែ
ការ​ស្រាវ​ជ្រាវ​ដែល​​​រៀប​​ចំ​ឡើង​​ដោយ​លោក​រីឆាត ​ស្ទី​វេន អ្នក​ចិត្ត​វិទ្យា ​ជន​ជាតិ​អង់​គ្លេស​ ប្រទះ​ឃើញ​ថា ការ​សច្ចា​ស្បថ​ស្បែ​អាច​ជួយ​​ឱ្យ​មនុស្ស​បន្ធូរ​បន្ថយ​​ការ​ឈឺចាប់​បាន។ លទ្ធ​ផល​ស្រាវជ្រាវ​បាន​រៀប​ចំឡើង​​ទៅ​លើ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​ចំនួន​ ៧០​មានអាយុ​ចាប់​ពី​១៨-៤៦​ឆ្នាំ ​ដោយ​ឱ្យ​ក្រុម​គំរូ​ដាក់​ដៃ​នៅ​លើ​ទឹក​កក​ឱ្យ​​បាន​យូរ​ដែល​អាច​​ធ្វើ​ទៅ​ បាន​សម្រាប់​​សាក​ល្បង​ការ​​អត់​​ធ្មត់ ។ ​លទ្ធ​ផល​បង្ហាញ​​ឱ្យ​ឃើញ​​ថា ក្រុម​​ដែល​​មិន​សូវ​ស្បថ​ស្បែ​អាច​ដាក់​​ដៃ​​​លើ​ទឹក​កក​បាន​យូរ​ជាង​​៤៥​ វិនាទី​ច្រើន​ជាង​អ្នក​មិន​ស្បថ​ស្បែ​សោះ ខណៈ​ពេល​ក្រុម​ដែល​តែង​តែមាន​ការ​សច្ចា​ស្បថ​ស្បែ​នឹង​ដាក់​ដៃ​លើ​ទឹក​កក​ បាន​យូរ​ដល់​ទៅ​៥៥​វិនាទី ។

សាលារាជធានី​ភ្នំពេញ​ហាមឃាត់​មិន​​ឱ្យ​ចត​​រថយន្ត​នៅជុំវិញ​​​ផ្សារ​ធំថ្មី​

Posted: 07 May 2011 11:47 PM PDT

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តី​ជូន​ដំណឹង​​​របស់សាលារាជធានី​​ភ្នំពេញចុះ​ថ្ងៃទី​​​​៥ ឧសភា ​​២០១១ ​​ដែល​កោះសន្តិភាព​ទទួលបាន​​​ឱ្យ​ដឹង​ថា ​សាលា​រាជធានី​​ភ្នំពេញ​មានកិត្តិយស​​​​សូមជំរាប​​​ជូនដំណឹង​​​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​​​ទាំង​អស់​​ឱ្យ​​បានជ្រាប​ថា ​បច្ចុប្បន្ន​​​​​ផ្សារ​ធំថ្មី​​​ដែល​​​ជា​​បេតិកភណ្ឌ​​​ជាតិត្រូវ​បាន​​ជួសជុលកែ​លំអ​​​ទាំង​ក្នុង និង​ហេដ្ឋា​រចនាសម្ព័ន្ធ​​​ខាងក្រៅ​​រួច​រាល់​​ជា​ស្ថាពរ​​ហើយ​។​

កង​កម្លាំង​កាដាហ្វី​វាយប្រហារ​​​​កន្លែង​ស្តុកប្រេង​ក្នុង​​ទីក្រុង​មីស្ត្រាតា​

Posted: 07 May 2011 11:41 PM PDT

ធុងស្តុកប្រេង​ដែល​រង​ការឆាប​ឆេះនៅលីប៊ី
កង​កម្លាំង​​​ដែលមាន​ភក្តី​ភាព​ចំពោះ​លោក​មូ​អាម៉ា កាដាហ្វី ​​កាលពី​ថ្ងៃទី​​៧ ​ឧសភា ​​កន្លងមក ​​បានបើក​ការវាយប្រហារ​​​​ប្រឆាំង​កន្លែង​​​ស្តុក​ប្រេង​​​ដ៏សំខាន់​ នៅក្នុងទីក្រុង​​​មីស្ត្រា​តា​​​បណ្តាល​​ឱ្យ​ធុង​ស្តុកប្រេង​​​ចំនួន​​៦​រង​ ​ការ​បំផ្លាញ​​ទាំងស្រុង ហើយ​បង្ក​ឱ្យមានភ្លើង​​ឆេះយ៉ាងសន្ធោសន្ធៅ ។ នេះបើ​តាម​​​ការ​ឱ្យ​ដឹង​ដោយ​​​​អ្នកនាំពាក្យ​​របស់​ពួក​ឧទ្ទាម​​។ ការវាយប្រហារ​​ប្រឆាំង​កន្លែង​​​ស្តុក​​ប្រេង​នេះ​​ធ្វើឡើង​​​ដោយ​ប្រើ​ យន្តហោះ​​ទម្លាក់​គ្រាប់​បែក​​​ពី​លើ​កន្លែង​​​ស្តុកប្រេង​នេះ​តែម្តង

បាក់​ដី​នៅ​ឥណ្ឌូ​ណេ​ស៊ី​ស្លាប់​17នាក់​ និង​បាត់​ខ្លួន​2​នាក់​

Posted: 07 May 2011 11:41 PM PDT

អាជ្ញា​ធរ​មូល​ដ្ឋាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៧ ឧសភា ថា មនុស្ស​១៧​នាក់​បាន​ត្រូវ​ស្លាប់​ និង​២​នាក់​បាត់​ខ្លួន​ ហើយ​មនុស្ស​៤​នាក់​ត្រូវ​របួស​ក្នុង​ការ​បាក់​ដី​មួយ​ដែល​កើត​មាន​ក្នុង​ ខេត្ត​ជ្វា​ខាង​លិច​របស់​ឥណ្ឌូ​ណេ​ស៊ី។ លោក​យ៉ា​យ៉ា​ហ៍​ ស៊ូ​ហ័រ​យ៉ាន​តូ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​ទី​ភ្នាក់​ងារ​គ្រប់​គ្រង​ និង​កាត់​បន្ថយ​គ្រោះ​មហន្ត​រាយ​នៃ​ខេត្ត​ជ្វា​ខាង​លិច​និយាយ​ប្រាប់​ទី​ ភ្នាក់​ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួ​តាម​ទូរ​ស័ព្ទ​ថា ​ការ​បាក់​ដី​នោះ​​កើត​មាន​កាល​ពី​រសៀល​ថ្ងៃ​ទី​៦

ប៉ាក់​គីអាវ បន្ត​ឯតទគ្គ​កម្ម​ឈ្នះរបស់​ខ្លួន​ទៅមូស្លី​ប្រកបដោយ​​ក្តីរំភើប​

Posted: 07 May 2011 11:33 PM PDT

មេនី ប៉ាក់គីអាវ ពេលប្រកួតជាមួយ សេន មូស្លី
តារាប្រដាល់​​​ដែល​ដក់ជាប់​ក្នុង​​​ក្រសែ​ភ្នែក​​​ទស្សនិកជន​​​ មេនី ប៉ាក់គីអាវ ​​បាន​​វាយឈ្នះ​​តារា​ប្រដាល់​​​សេន មូស្លី ដោយ​​ពិន្ទុ​​​​ច្រើន​​​លើ​ស​លប់​​បន្ទាប់ពី​ការ​ប្រកួត​បានចាប់​ផ្តើម​​តាំង​ពី​​​ទឹកទី​១ ​រហូត​ដល់​ទឹកទី​១២ ​​កាលពី​​វេលាម៉ោង​​​១១​ព្រឹក​​ថ្ងៃទី​​៨ ឧសភា ​​២០១១ ។​ ការប្រកួត​​រវាង​អ្នក​ទាំង​​២នេះ ​ចាប់ពី​​ទឹកទី​១​​ដល់ទឹកទី​​៣ ​​ឃើញ​ថា ​ការ​វាយ​​​សម្រុក​​មានស្ថា​នភាព​​ប្រហាក់ប្រហែល​​​គ្នា និង​​ប្រុងប្រយ័ត្ន​​​ការ​ពារ​កណ្តាប់ដៃ​​គ្នា​​រៀង​ៗ​​​ខ្លួន​​...​ប៉ុន្តែ​​នៅទឹក​​​ទី​៣​នេះ​​ស្រាប់តែ​ប៉ាក់គីអាវ ​វាយចូល​​សៀ​ត​ផ្កា​​​​របស់មូស្លី ​​១ដៃ​​​យ៉ាង​ខ្លាំង ​​ខណៈ​​មូស្លី ​ភ្លាត់​​ស្នៀត​បន្តិច​ ហើយ​អាជ្ញា​កណ្តាល​​​រាប់​ដល់​​៨ ទើប​​បន្តការប្រកួត​​ទៀត ។​

ផ្សារ​តា​កែវ​តែង​តែ​ជន់​លិច​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​

Posted: 07 May 2011 11:18 PM PDT

ផ្សារ​តា​កែវដែលជន់​លិច​ដោយសារ​ភ្លៀង​ធ្លាក់​
ខេត្ត​តា​កែវ​​ ៖ ស្រប​ពេល​ភ្លៀង​កំពុង​តែ​ធ្លាក់​ជា​បន្ត​បន្ទាប់​នោះ​ ក្នុង​ទី​ធ្លា​ផ្សារតា​កែវ​មួយ​ផ្នែក​​បាន​លិច​លង់​ដោយ​ទឹក​ភ្លៀង​ បង្កើត​ឱ្យ​មាន​ភក់​ជ្រាំ​ស្អុយ​រលួយ​ហៀរ​ចេញ​ពី​លូ​ដែល​ស្ទះ​ធ្វើ​ឱ្យ​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្សារ​លក់​​ដូរ ឬ​ទិញ​ម្ហូប​អាហារ​បាន​និយាយ​រិះ​គន់​មេ​ភាស៊ី​ផ្សារ​ថា មិន​បាន​គិតគូ​ពី​ការ​ស្តារ​ប្រព័ន្ធ​លូ​ក្នុង​ផ្សារ​​ឱ្យ​បាន​ល្អ​ដើម្បី​កុំ​ឱ្យ​ទឹក​ជន់​លិច​​នៅ​ពេល​ភ្លៀង​ធ្លាក់​នោះទេ គឺ​គិត​តែពី​​ប្រមូល​​លុយ​ប៉ុណ្ណោះ​។

កម្មកររោងចក្រមិថុនា​​​ឈានទៅ​​​​ប្រើ​កុបកម្ម​​​​ក្នុងការ​​​តវ៉ា​

Posted: 07 May 2011 08:30 PM PDT

កម្មកររោងចក្រមិថុនា​​ប្រើ​កុបកម្ម​​​​ក្នុងការ​​​តវ៉ា​
រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​រោង​ចក្រ​កាត់ដេរ​​មិថុនា​ប្រមាណ​​​៣​ពាន់​នាក់ ​​កាល​វេលាម៉ោង​​៩​​​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៨ ​ឧសភា ២០១១ នេះ​បានធ្វើ​​ការ​តវ៉ា​​យ៉ាង​​ខ្លាំង​ក្លា​​​ជា​បន្តទៀត ​នៅមុខ​​​រោង​ចក្រ​មិថុនា​របស់ខ្លួន​​ដោយ​ប្រើ​អំពើ​​ហិង្សា​​​យ៉ាង​គំហុក​ទៅវិញទៅមក​​​​ជាមួយ​សមត្ថកិច្ច​​ប៉ូលិស ប៉េអឹម​...​ពួក​កម្មករលើ​ក​​តុកៅអី និង​ឧបករណ៍ ​ធំៗ​មួយ​​ចំនួន​​​ទៅដាក់​កណ្តាល​​​ផ្លូវ​​សហព័ន្ធ​​រុស្ស៊ី​​​ដើម្បី​​​​បិទ​ការ​​ធ្វើដំណើរ​​​​ បង្ក​​​ឱ្យស្ទះ​​ចរាចរណ៍​ និង​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​...​មិនតែ​ប៉ុណ្ណោះ​ ពួក​កម្មករ​​​​បាន​ប្រើដុំ​ថ្ម​​​ ដបស្រា​បៀរ ​ដំបង​ឈើគប់ទៅលើ​​​ប៉ូលិស​ ប៉េអឹម ​​ដោយសារតែ​ខឹង​​​សមត្ថកិច្ច​​ទាំង​នោះ​​រារាំង​ពួកគេ​​ជា​ជាង​​ជួយ​ដោះស្រាយបញ្ហា​ ។ ​

តម្លៃ​ប្រេង​​​ឆៅធ្លាក់ចុះ​​វិញ​​ដល់ជិត​​15%រយៈ​ពេល​​​1សប្តាហ៍​

Posted: 07 May 2011 08:25 PM PDT

តម្លៃប្រេង​​​កាលពីថ្ងៃទី​​​៦ ឧសភា ​បានធ្លាក់​ចុះ​ដល់​ថ្ងៃទី​​​៥​​ជាប់​ៗគ្នា​​​មក​នៅត្រឹម​​​៩៧,១៨​ដុល្លារ ​​មួយធុង ដែលញ៉ាំង​​ឱ្យ​​ពួកអ្នក​​​វិនិយោគ​​​ទទួល​បាន​ប្រាក់​ចំណេញ​​​លើ​ វត្ថុធាតុដើម ។​ នៅទីផ្សារ​​​ប្រេង​ក្រុង​ញូវ​យ៉ក​ប្រេង​ឆៅ​​​អាមេរិក​​​មួយ​​ធុង​នា​ថ្ងៃទី​ ​​៦ ឧសភា ​​បាន​​ធ្លាក់​ចុះ​​២,៦២​ដុល្លារ​ទៀត​ឬ​​​២,៦៦% ​មកនៅត្រឹម​​​តែ​​៩៧,១៨ដ​ុល្លារ​​មួយធុង ។ ​ក្នុងរយៈ​ពេល​​​១សប្តាហ៍​​តម្លៃប្រេង​​ឆៅ​​បាន​ធ្លាក់​ចុះ​​វិញដល់​ទៅ​​ ១៦.៧៥ដុល្លារ​មួយធុង​​ ឬ​​១៤,៧% ។

កម្មកររោងចក្រមិថុនា​​​ឈានទៅ​​​​ប្រើ​កុបកម្ម​​​​ក្នុងការ​​​តវ៉ា​

Posted: 07 May 2011 08:24 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ កម្មករ​រោង​ចក្រ​កាត់ដេរ​​មិថុនា​ប្រមាណ​​​៣​ពាន់​នាក់ ​​កាល​វេលាម៉ោង​​៩​​​ព្រឹក​ថ្ងៃអាទិត្យ​ ទី​៨ ​ឧសភា ២០១១ នេះ​បានធ្វើ​​ការ​តវ៉ា​​យ៉ាង​​ខ្លាំង​ក្លា​​​ជា​បន្តទៀត ​នៅមុខ​​​រោង​ចក្រ​មិថុនា​របស់ខ្លួន​​ដោយ​ប្រើ​អំពើ​​ហិង្សា​​​យ៉ាង​គំហុក​ទៅវិញទៅមក​​​​ជាមួយ​សមត្ថកិច្ច​​ប៉ូលិស ប៉េអឹម​...​ពួក​កម្មករលើ​ក​​តុកៅអី និង​ឧបករណ៍ ធំៗ​មួយ​​ចំនួន​​​ទៅដាក់​កណ្តាល​​​

ហ្វូង​បាតុករ​​យេម៉ែន​​ច្រានចោល​ផែនការ​​ផ្ទេរ​អំណាច​​​របស់ GCC

Posted: 07 May 2011 07:54 PM PDT

ក្រុមបាតុករយែម៉ែន
ហ្វូង​បាតុករ​​​យេម៉ែន​​និយាយកាលពីថ្ងៃទី​៧ ឧសភា ​​កន្លងមក ​​​ថា ​ពួកគេមិន​ព្រម​ទទួល​​យក​ឡើយ​នូវ​ផែនការ​ផ្ទេរ​អំណាច​​ដែលសម្រប​សម្រួល​​ បានដោយក្រុមប្រឹក្សា​​កិច្ច​​សហប្រតិបត្តិ​​​​​ការ​ឈូងសមុទ្រ ​​(GCC) ដែល​មិន​រាប​់បញ្ចូល​នូវ​​ការ​លាលែង​ចេញពីតំណែង​ប្រធានាធិបតី​​ជា​បន្ទាន់​ របស់​​លោកអាលី​​អាប់ឌុលឡាហ៍​ សាឡេហ៍ ​និង​ការកាត់ទោស​​​លោក ។​ គណៈ​កម្មាធិការ​​រៀបចំ​ធ្វើបាតុកម្ម​នោះ​និយាយ​ក្នុង​​សេចក្តីថ្លែង​​ការណ៍​ ​​​មួយ​ថា ​«​យើង​សូម​ច្រានចោល​​នូវ​ផែនការ​ផ្ទេរ​អំណាច​​ដែលស្វះ​ស្វែង​​​​​​​រក​ការ​ ផ្តល់​​ដល់​លោកសាឡេហ៍

ប៉ះទង្គិចគ្នា​​ផ្នែកសាសនា​​នៅទីក្រុង​គែរ ប្រទេស​​​អេហ្ស៊ីប​​ស្លាប់6នាក់​

Posted: 07 May 2011 07:50 PM PDT

ព្រះវិហារ​អ៊ិស្លាមមួយ​រង​ការវាយប្រហារ
មន្ត្រី​អេហ្ស៊ីប​​នានា​និយាយ​​​​ថា មនុស្ស​យ៉ាង​ហោចណាស់​​​៦​នាក់​​បានស្លាប់​​​បាត់បង់ជីវិត​​​ និង​​​​​១២០នាក់ទៀត​​​រង​របួស​ក្នុងការប៉ះទង្គិចគ្នា​​​ដោយសារ​​​សាសនានៅ​ ខាង​ក្រៅវិហារ​មួយនៅ​ក្នុង​​ទីក្រុងគែរ កាលពីថ្ងៃទី​​​៧​ ឧសភា​ កន្លង​មក​ ។ ​ការប៉ះទង្គិចគ្នា​​​​​នោះបង្កឡើង​ដោយ​ក្រុម​​អ្នក​កាន់​សាសនា​​មូស្លីម​​ ដែល​ពោរពេញ​​ទៅដោយកំហឹង​​​ជាមួយក្រុម​អ្នក​កាន់សាសនា​​អូតូដុក ដោយ​​ដំបូង​​ពួក​អ្នក​​កាន់សាសនា​​​មូស្លីម​​​វាយ​ប្រហារ​លើ​​ក្រុមអ្នកកាន់ ​សាសនា​​​អូតូដុក ដោយសារ​របាយ​​​​​​​ការណ៍​​នានាដែល​​​ថា

យន្តហោះ​ឥណ្ឌូណេស៊ី​​មួយគ្រឿង​ធ្លាក់​ក្នុង​សមុទ្រស្លាប់​​អ្នកជិះ​​ទាំង​អស់​

Posted: 07 May 2011 07:36 PM PDT

តំបន់​សមុទ្រ​ដែល​យន្ត​ហោះ​ធ្លាក់
យន្តហោះ​ឥណ្ឌូណេស៊ី​​​មួយគ្រឿង​បានធ្លាក់​​ចូល​ក្នុង​​​សមុទ្រ​​នៅក្បែរ​​​ ខេត្ត​ប៉ា​ពូ​អាស៊ី​​ភាគ​​ខាង​លិច​ប្រទេស​​ កាលពីល្ងាច​ថ្ងៃទី​​​៧ ឧសភា ​​កន្លង​មក ​បណ្តាល​ឱ្យស្លាប់​​​អ្នកជិះ​ទាំងអស់ ។ ​អ្នក​នាំ​ពាក្យ​​​​​ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌូណេស៊ី លោក Bangbang Ervan និយាយ​​ឱ្យ​ដឹង​ថា ​មាន​អ្នក​ដំណើរ​​​​២១​នាក់ និងសមាជិកក្រុមយានិក​​​៦នាក់​ជិះ​​លើយន្តហោះ​នោះ ហើយ​ពេល​នេះ​​ក្រុម​អ្នក​ជួយសង្គ្រោះ​​កំពុង​ស្រាវ​ជ្រាវ​​​រក​អ្នក​​​នៅ​ រស់​ក្រោយពី​​​សាកសព​មនុស្ស​​​​១៥​នាក់​ត្រូវ​បាន​​រក​ឃើញ​​​ ហើយ​ស្រង់​ចេញ​ពី​ទឹក

​ពលរដ្ឋ​ខ្មែរ​​២នាក់​ដែល​ទាហាន​ឡាវ​ចាប់ខ្លួន​​ មិនទាន់​ប្រគល់​ឱ្យ​​​អាជ្ញាធរ​​​កម្ពុជា​ទេ​

Posted: 07 May 2011 06:59 PM PDT

ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ដោយឡែកប្រជា​ពល​រដ្ឋ​​​ខ្មែរ​​២នាក់​រស់នៅស្រុកសៀមប៉ាង​ ខេត្ត​ស្ទឹង​ត្រែង ​​ដែលត្រូវ​​ទាហាន​ព្រំដែន​​ឡាវ​ចាប់ខ្លួន​​កាល​ពីថ្ងៃទី​​៣០ មេសា កន្លងមក​នេះ ​ត្រូវ​បាន​អាជ្ញាធរ​​ស្រុកប៉ាត់​​តុផន​របស់ឡាវ បញ្ជូនទៅ​​ឃុំ​ខ្លួន​​បន្តនៅខេត្ត​​​​ចំប៉ា​សាក់ហើយ ​ដោយ​រង់ចាំ​​​ប៉ូលិស​​អន្តោប្រវេសន៍​​របស់ឡាវ​ចាត់ការ​តាម​ច្បាប់ ។ ​​បើ​តាម​​អ្នក​​ឆ្លើយ​ឆ្លង​​​ព័ត៌​មាន​​​កោះ​សន្តិភាព​ប្រចាំ​​​​​ខេត្ត​ស្ទឹង​ត្រែង​​បានបញ្ជាក់​​ទៀត​ថា នៅ​សប្តាហ៍​​ក្រោយ​នេះ ​នឹង​មាន​ការ​ប្រជុំគ្នា​​រវាង​អភិ​បាល​​ខេត្ត​ស្ទឹង​ត្រែង​​​ និង​ខេត្ត​ចំប៉ា​សាក់​ ហើយ​នៅ​​ពេល​នេះ​​លោក​ស៊ី​ សួន អភិបាល​​ស្រុក​សៀម​ប៉ាង ​ដែលចូល​រួម​ក្នុងកិច្ចប្រជុំនោះ​ដែរ ​នឹង​ស្នើ​សុំ​​ឱ្យ​មានការ​ដោះលែង​​ប្រជា​ពលរដ្ឋ​​​ខ្មែរ​​​ទាំង​​២​នាក់ ​ដែល​អាជ្ញាធរ​​​ឡាវ​ចាប់​​ខ្លួន​នោះ​។​

ថ្លៃ​ប្រេង​​នៅលើ​ទី​ផ្សារ​អន្តរជាតិ​​ធ្លាក់​ចុះ ​កម្ពុជា​​បែរជា​​​ឡើង​ថ្លៃ​

Posted: 07 May 2011 06:54 PM PDT

រាជធានីភ្នំពេញ ៖ តម្លៃ​ប្រេងសាំង​​នៅ​ក្នុងរាជធានីភ្នំពេញនៅថ្ងៃ​សៅរ៍​ ទី​៧ ឧសភា ២០១១ នេះ នៅ​តាម​ស្ថានីយ​ប្រេង​កាល់តិច និង​​តូ​តាល់ ​ប្រេង​ធម្ម​តា​បានឡើងដល់​តម្លៃ​​​៥.៣០០​រៀល ​ក្នុង​១លីត្រ ​និងសាំង​​ស៊ុបពែរ ​​មាន​តម្លៃ​​​​៥.៦០០​រៀល ក្នុង​១​លីត្រ ​ខណៈ​​​ពេលដែល​តម្លៃ​ប្រេង​នៅ​​លើទីផ្សារ​​អន្តរជាតិ​បានធ្លាក់​ចុះអស់ប្រហែល​​​៩​ភាគ​រយ មក​នៅ​​ក្រោម​​​តម្លៃ​​​​១០០​ដុល្លារ​ក្នុង​​​១បារ៉ែល​។​

គោ​ដឹក​ចូល​កុងស៊ី​មួយ​ក្បាលបោលបុក​រថយន្ត​តារា​ភាពយន្ត លោក​ ស៊ុក សុភា ឱ្យជួយ​សង្គ្រោះ

Posted: 07 May 2011 06:43 PM PDT

រាជ​ធានី​ភ្នំពេញ ៖ ​គោ​១​ក្បាល​ដែល​ឈ្មួញ​ដឹក​យក​ទៅ​កាប់​នៅ​ទីសត្ត​ឃាត​បឹង​សាឡាង ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក បាន​​ធ្លាក់​ពី​លើ​រថយន្ត ហើយ​រត់​ពេញ​ផ្លូវ​​ជល់​​រថយន្ត​​ម៉ាក​មែរសឺដេស​របស់​លោក​ស៊ុក សុភា ហៅ​នាយ​ខៀវ ជា​ពិធី​ករ​ទូរ​ទស្សន៍ និង​ជា​តារា​សម្តែង បណ្តាល​ឱ្យ​បែក​កញ្ចក់​ចំហៀង និង​កញ្ចក់​មុខ​អស់​​មួយ​ផ្នែក​ធំ។

ស្ត្រី​អេមីរ៉ា​ត​អារ៉ាប់​រួម​ប្តឹង​ទារ​​ពី​ប្តី​​ជាង​10​លាន​ដុល្លារ​​ពី​បទ​អ​សមត្ថ​​ភាព​ផ្លូវ​ភេទ​

Posted: 07 May 2011 06:41 PM PDT

ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បរទេស​​ផ្សាយ​ឱ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​អេមីរ៉ាតអារ៉ាប់​រួម​​ម្នាក់​​បង្កើត​នូវរឿង​រ៉ាវ​ល្បី​ រន្ទឺ​ដោយ​ប្តឹង​តុលា​ការ​ក្នុង​ទី​ក្រុង​​ឌូបៃ ទាម​ទារ​ថ្លៃ​ខូច​ខាត​ជា​ទឹក​ប្រាក់​ចំនួន​១០,៩៩​លាន​​ដុល្លារ ​ពី​បទ​មិន​អាច​​មាន​ការ​រួម​រ័ក និង​ធ្វើ​ឱ្យ​នាង​មាន​សេចក្តី​សុខ​ផ្នែកផ្លូវភេទ​បាន រហូត​ធ្វើ​ឱ្យ​​នាង​មាន​ការ​តប់​ប្រមល់​ផ្លូវចិត្ត ។

ឆ្នាំ​2050 ​ប្រជា​ជន​​អាស៊ី​​ប្រហែល​3.000​លាន​នាក់​​នឹង​មាន​​ទ្រព្យ​ស្តុក​ស្តុម្ភ

Posted: 07 May 2011 06:34 PM PDT

ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី (ADB)
របាយ​ការណ៍​​ប្រចាំ​ឆ្នាំ​របស់​ធនា​គារ​អភិ​​វឌ្ឍន៍​អាស៊ី​ (ADB) ​បញ្ជាក់​ឱ្យ​ដឹង​ថា ជន​ជាតិ​អាស៊ី​​ប្រហែល​​៣.០០០​​លាន​នាក់ ​អាច​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​នៅ​ក្នុង​ឆ្នាំ​២០៥០ ​ប្រសិន​បើ​​អាស៊ី​នៅ​រក្សា​អត្រា​រីក​ចម្រើន​​ផ្នែក​សេដ្ឋ​កិច្ច​បាន​ជា​ បន្ត ។​ នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​​​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី (ADB) ដែល​ផ្សព្វ​ផ្សាយ​​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុង​​ហាណូយ ​ប្រទេស​វៀត​ណាម កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ​កន្លង​មក បញ្ជាក់​ថា ​ជន​ជាតិ​អាស៊ីប្រហែល​​៣.០០០​លាន​នាក់​ អាច​មាន​ទ្រព្យ​សម្បត្តិ​​ស្តុក​ស្តម្ភ​​ក្នុង​ឆ្នាំ​២០៥០ ឬ​ប្រហែ​ល​៣៩​ឆ្នាំ​ខាង​មុខ ​ប្រសិន​បើ​ភូមិ​ភាគ​អាស៊ី​​អាចរក្សា​ភាព​រីក​ចម្រើន​សេដ្ឋ​កិច្ច​ដូច​ពេល​ បច្ចុ​ប្បន្ន​បាន​ជា​បន្ត​ទៀត ។

ក្នុងមួួយឆ្នាំ​ប្រទេសកម្ពុជា​​នាំចូល​​ផ្លែ​ឈើ​ពីថៃតម្លៃ​1.500លានបាត

Posted: 07 May 2011 06:26 PM PDT

ទិដ្ឋភាពកាត់ខ្សែបូសម្ពោធការតាំងពិព័រណ៍ផ្លែឈើ
រាជធានីភ្នំពេញ ៖ នាយកដ្ឋាន​​ជំរុញ​​ការ​នាំ​​ចេញ​នៃក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​​សហការ​ជា​មួយ​​ផ្សារទំនើប​​ផារ៉ាហ្កន​ រៀបចំ​ពិធី​​តាំង​ពិព័រណ៍​​​​ផ្លែ​ឈើ​​​​ថៃ​ឆ្នាំ​២០១១​នេះ ​រយៈពេល​​៤​ថ្ងៃ​​ នៅ​ផ្សារ​​ទំនើប​​ផារ៉ាហ្កន​ គឺ​ចាប់​​ពីថ្ងៃទី៥​ ដល់​ទី​៨​ ឧសភា ហើយ​ពិធី​​សម្ពោធ​​ការ​តាំងពិព័រណ៍​​នេះ​ ត្រូវ​បានធ្វើ​ឡើង​​ក្រោម​អធិបតី​ភាព​​លោក​ ស៊ុម​ ប៉ងសះងួនបាន់ ឯកអគ្គ​រាជ​ទូត​ថៃ​ប្រចាំ​​នៅ​កម្ពុជា​ ។

ឆោម ប៊ុន​យ៉ុង បង្ហាញ​ខ្លួនជាថ្មី ​ក្រោយពី​បាត់​មុខ​​អស់រយៈពេល​3ឆ្នាំ

Posted: 07 May 2011 06:23 PM PDT

លោក ​​ឆោម ប៊ុនយ៉ុង
រាជធានីភ្នំពេញ ៖ រយៈពេល​ប្រមាណ​បីឆ្នាំ​មក​ហើយ ដែល​អ្នក​ចម្រៀង​​ឆោម ប៊ុនយ៉ុង​ បាត់​មុខ​ តែពេល​​នេះ​លោក​បាន​ចាប់​អាជីព​របស់​​ខ្លួន​វិញ​​ហើយ និង​បាន​​បង្ហាញ​មុខ​ជាសាធារណៈ​ក្នុង​កម្ម​វិធី​​​ប្រគំ​តន្ត្រី​​របស់​ ស្ថានីយ​​ទូរទស្សន៍​​ផងដែរ។​ ​លោក​ឆោម ប៊ុនយ៉ុង ជាអ្នក​​ចម្រៀង​​​មាន​រាង​ខ្ពស់​​សង្ហា​ និង​ច្រៀង​​​​ពីរោះ​។ លោក​បាន​​ចូល​​​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​​នា​ឆ្នាំ​១៩៩៧ ដោយ​ដំបូង​​​ច្រៀង​​​នៅ​​ភោជនីយ​ដ្ឋាន​​និង​រង្គ​សាលក្នុង​​រាជធានី​ភ្នំពេញ ​ ។ បន្ទាប់​មក​ដោយ​សារ​លោក​មាន​ទឹក​ដម​សម្លេងពីរោះ​​ ត្រូវ​ផលិត​កម្ម​​​​នៅ​ក្នុង ​និង​ក្រៅ​ប្រទេស​​ហៅ​​ឱ្យ​​ចូលរួម​​ថត​សម្លេង​ចូល​ស៊ីឌី និង​សម្តែង​​​​កាយ​វិការ​​ខារ៉ាអូខេ​ ។

ឌុប​មិត្ត​ស្រី​ចេញ​ពី​ហាង​រវល់​ងាក​ក្រោយ​សាសងបុក​រថយន្ត​ពី​ក្រោយ

Posted: 07 May 2011 06:22 PM PDT

រថយន្តចតអែបផ្លូវ​ដែលគេជិះម៉ូតូបុកពីក្រោយ​
រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ឧសភា បុរស​ម្នាក់​ជិះ​ម៉ូតូ​គុប​ជ្រុង​៥០ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភព ១​ឃ ០៩៧១ បាន​ជួប​នឹង​​គ្រោះ​ថ្នាក់​ចរាចរណ៍​ ខណៈ​ឌុ​ប​មិត្ដ​ស្រី​ចេញពី​ហាង​ផឹកស៊ី​​ដែល​ទំនង​រវល់​តែ​ប្រឡែង​គ្នា​មិន​បាន​មើលទៅ​មុខក៏​​បណ្ដាល​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​ពីក្រោយ​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2​L-0494 ដែល​ឈប់​នៅ​​លើ​ចិញ្ចើមថ្នល់​ខាងស្ដាំ បណ្ដាល​ឱ្យ​ដួល​ទៅ​នឹង​ថ្នល់​សន្លប់​តែ​ម្ដង។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​នៅ​មុខ​វិទ្យាល័យ​បឹង​ត្របែក​តាម បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!