The Phnom Penh Post - KHMER: “កងទ័ព៖ ជាង៨០នាក់ស្លាប់ក្នុងអំពើហិង្សានៅស៊ូដង់ខាងត្បូង” plus 9 more |
- កងទ័ព៖ ជាង៨០នាក់ស្លាប់ក្នុងអំពើហិង្សានៅស៊ូដង់ខាងត្បូង
- កម្ពុជាទាត់ចោលការទាមទាររបស់ថៃឲ្យដកទ័ពចេញពីប្រាសាទព្រះវិហារ
- រដ្ឋាភិបាលបង្ហាញផែនការសុវត្ថិភាពចរចរណ៍រយៈពេល១០ឆ្នាំខាងមុខ
- តុលាការបើកសវនការក្តីបុរសម្នាក់ជាប់ចោទរំលោភកុមារីអាយុ៥ឆ្នាំ
- ចិនបន្ធូច្បាប់ពាណិជ្ជកម្ម បើកឱកាសធំសម្រាប់ក្រុមហ៊ុនអាមេរិក
- បុរសម្នាក់ត្រូវចាប់ខ្លួនដោយប្រើហិង្សាលើប្រពន្ធ
- មន្ត្រីជាន់ខ្ពស់ថា ការបង្ក្រាបរបស់សមត្ថកិច្ចលើអ្នកភូមិបឹងកក់ មិនមែនជាការរំលោភសិទ្ធិមនុស្ស
- ស្ត្រីម្នាក់ជាប់ទោស២ឆ្នាំពីបទពង្រាត់កុមារីម្នាក់
- អតីតសមាជិកសភារងការបាញ់ប្រហារ ជាសញ្ញានៃការចាប់ផ្តើមអំពើហិង្សាមុនការបោះឆ្នោត
- ពួកបះបោរអះអាងថា ពួកគេដណ្តើមបានទីក្រុងមីស្រាតា
កងទ័ព៖ ជាង៨០នាក់ស្លាប់ក្នុងអំពើហិង្សានៅស៊ូដង់ខាងត្បូង Posted: 11 May 2011 03:00 AM PDT ជូបា៖ ក្រុមយោធា បានឲ្យដឹងកាលពីថ្ងៃអង្គារ ទី១០ ខែឧសភាថា ក្រុមឧទ្ទាម និងជនស៊ីវិលច្រើនជាង ៨០ នាក់ បានបាត់បង់ជីវិត នៅពេលក្រុមបះបោរវាយប្រហារលើជំរំមួយនៅស៊ូដង់ខាងត្បូង ជាអំពើហិង្សាចុងក្រោយបង្អស់ដែលយាយីរំខានដំណើរការរៀបចំប្រកាស ឯករាជភាពរបស់តំបន់នេះ។ |
កម្ពុជាទាត់ចោលការទាមទាររបស់ថៃឲ្យដកទ័ពចេញពីប្រាសាទព្រះវិហារ Posted: 11 May 2011 02:52 AM PDT ភ្នំពេញ៖ ប្រទេសកម្ពុជា បានទាត់ចោលជាថ្មីម្តងទៀតនូវការលើកឡើងរបស់រដ្ឋមន្ត្រីការ បរទេសថៃ ដែលបានទាមទារឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ជម្លោះនៅជិត ប្រាសាទព្រះវិហារ។
|
រដ្ឋាភិបាលបង្ហាញផែនការសុវត្ថិភាពចរចរណ៍រយៈពេល១០ឆ្នាំខាងមុខ Posted: 11 May 2011 02:42 AM PDT ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធនេះ បានប្រកាសឲ្យដឹងជាលើកដំបូងនូវផែនការសុវត្ថិភាពចរាចរណ៍រយៈពេល ១០ឆ្នាំ សម្រាប់ប្រទេសមួយនេះ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ព្រមទាំងផ្តល់សេវាសង្គ្រោះដល់ជនរងគ្រោះ ដែលអាចជួយស្រោចស្រង់ជីវិតមនុស្សបាន ៤៧០០នាក់ក្នុងរយៈពេលនេះ។ |
តុលាការបើកសវនការក្តីបុរសម្នាក់ជាប់ចោទរំលោភកុមារីអាយុ៥ឆ្នាំ Posted: 11 May 2011 02:21 AM PDT ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានបើកសវនការកាត់ទោសបុរសម្នាក់ ជាប់ចោទពីបទរំលោភកុមារីអាយុ ៥ឆ្នាំ ដែលប្រព្រឹត្តឡើងកាលពីឆ្នាំមុននៅរាជធានីភ្នំពេញ។ |
ចិនបន្ធូច្បាប់ពាណិជ្ជកម្ម បើកឱកាសធំសម្រាប់ក្រុមហ៊ុនអាមេរិក Posted: 11 May 2011 02:03 AM PDT វ៉ាស៊ីនតោន៖ ប្រទេសចិននៅថ្ងៃពុធនេះ បានសន្យាបើកឱកាសកាន់តែងាយស្រួលថែមទៀតសម្រាប់ក្រុមហ៊ុន អាមេរិកចូលទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការលុបបំបាត់ចោលនូវរបាំងពាណិជ្ជកម្មនានា ដើម្បីចូលទៅកាន់ទីផ្សារដ៏ធំរបស់ខ្លួន នៅក្នុងកិច្ចសន្យារបស់រដ្ឋាភិបាល និងតាមរយៈការផ្តល់នូវមូលដ្ឋានមួយទៅដល់ក្រុមហ៊ុនវិនិយោគទុន អាមេរិក។ |
បុរសម្នាក់ត្រូវចាប់ខ្លួនដោយប្រើហិង្សាលើប្រពន្ធ Posted: 11 May 2011 01:18 AM PDT កំពង់ចាម៖ បុរសវ័យ ៤៧ឆ្នាំ ត្រូវបានកម្លាំងនគរបាលសង្កាត់សំបួរមាស ក្រុងកំពង់ចាម ចាប់ខ្លួននៅព្រឹកមិញនេះ បន្ទាប់ពីបុរសម្នាក់នោះ បានប្រើអំពើហិង្សាទៅលើប្រពន្ធរបស់គាត់ ដែលបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ដោយសារតែស្ត្រីជាភរិយាបានបដិសេធរួមសង្វាសជាមួយខ្លួន។ |
Posted: 11 May 2011 01:04 AM PDT ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការបង្ក្រាបរបស់អាជ្ញាធរទៅលើប្រជាពលរដ្ឋបឹងកក់ ដែលបានតវ៉ានៅមុខសាលារាជធានីភ្នំពេញ កាលពីខែមេសាកន្លងមកនេះ ជុំវិញជម្លោះដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីន មិនមែនជាការរំលោភសិទ្ធិមនុស្សទេ។ |
ស្ត្រីម្នាក់ជាប់ទោស២ឆ្នាំពីបទពង្រាត់កុមារីម្នាក់ Posted: 11 May 2011 12:16 AM PDT ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ បានសម្រេចដាក់ទោសលើស្ត្រីវ័យ ៣៣ឆ្នាំម្នាក់ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទពង្រាត់កុមារីអាយុ ៣ឆ្នាំម្នាក់ពីគ្រួសាររបស់កុមារីនេះកាលពីឆ្នាំមុន។
|
អតីតសមាជិកសភារងការបាញ់ប្រហារ ជាសញ្ញានៃការចាប់ផ្តើមអំពើហិង្សាមុនការបោះឆ្នោត Posted: 10 May 2011 11:54 PM PDT ក្រុងបាងកក៖ អតីតសមាជិកសភាគណបក្សភឿថៃមណ្ឌលខេត្តសមុទ្រប្រាកាន លោក ប្រជា ប្រសព្វឌី រងនូវការបាញ់ប្រហារកាលពីរាត្រីថ្ងៃអង្គារ ទី ១០ ខែឧសភា នៅក្នុងអ្វីដែលគេយល់ថាជាអំពើហិង្សាទាក់ទងនឹងការបោះឆ្នោត ដំបូងចាប់តាំងពីមានការរំលាយសភាកាលពីថ្ងៃចន្ទមក។ |
ពួកបះបោរអះអាងថា ពួកគេដណ្តើមបានទីក្រុងមីស្រាតា Posted: 10 May 2011 11:43 PM PDT ទ្រីប៉ូលី៖ ក្រុមបះបោរលីប៊ី បាននិយាយថា ពួកគេបានដណ្តើមបានមកវិញហើយនូវជាយភាគខាងត្បូង និងភាគខាងកើត នៃទីក្រុងកំពង់ផែមីស្រាតា ដោយបានវាយរុញច្រានកងទ័ពរបស់ មួម៉ារ កាដាហ្វី ឲ្យដកថយទៅវិញ និងបានឡោមព័ទ្ធពួកគេនៅឯព្រលានយន្តហោះក្នុងទីក្រុងនេះ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |