Koh Santipheap Daily

Koh Santipheap Daily


មហោស្រព​ភាពយន្ត​ក្រុង​កានប្រចាំ​ឆ្នាំ​​2011មានខ្សែ​ភាពយន្ត​​​20រឿង​ចូល​រួម​ប្រកួត​

Posted: 13 May 2011 01:08 AM PDT

ការសម្តែងក្នុងមហោស្រពភាពយន្ត​នៅក្រុងកាន
មហោស្រពភាពយន្ត​អន្តរជាតិ​​លើកទី​​៦៤ ប្រចាំ​ឆ្នាំ​២០១១ ដែលប្រារព្ធ​​​ធ្វើឡើងនៅ​ក្នុង​ទីក្រុងកានភាគខា​ងត្បូង ប្រទេសបារាំង ​បាន​ចាប់​ផ្តើម​​​ប្រព្រឹត្ត​ទៅ​​កាលពីថ្ងៃទី​​​១២ ឧសភា ​កន្លងមក​ មានការ​ចូលរួម​​ដោយតារាភាពយន្ត​​ល្បីឈ្មោះ​​ជាច្រើននាក់​​​ទាំង​តារាភាពយន្ត ​​​បរទេស និង​តារាភាពយន្ត​​អាស៊ី ។​ ​មហោស្រព​​ភាពយន្ត​​​អន្តរជាតិ​​ក្រុង​កាន​​ជា​មហា​​ស្រព​​ភាព​ យន្តប្រចាំឆ្នាំ​​ដ៏ធំ ហើយ​​មាន​សារសំខាន់បំផុត​ប្រារព្ធ​​ធ្វើឡើង​​នៅក្នុង​​ទីក្រុង​កាន​​​ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​​ប្រគល់​រង្វាន់​ស្លឹកដូង​​​មាស​​ដល់​ខ្សែ​​ភាព​យន្ត​​​ដែល​ ល្អបំផុតប្រចាំឆ្នាំ និង​ប្រគល់​​រង្វាន់​ដល់​តារា​ភាព​យន្ត​​​ប្រុស­ស្រី​ដែល​មាន​​ទេពកោសល្យ​​​ ​ល្អ​បំផុត ។​

ពេល​ផ្តាច់រ៉ក​​គេធ្វើ​ស្ពាន ឬ​ក្បូន​ចម្លង​ទំនិញ​កាត់​អូរព្រំ​ដែន

Posted: 13 May 2011 01:04 AM PDT

ពេល​ផ្តាច់រ៉ក​​គេធ្វើ​ស្ពាន ឬ​ក្បូន​ចម្លង​ទំនិញ​កាត់​អូរព្រំ​ដែន
ក្រុងប៉ោយ​ប៉ែត ៖ ​ខ្សែរ៉ក​តាមបន្ទាត់​ព្រំ​ដែន​ខាងត្បូង​ផ្លូវ​ជាតិ​លេខ​៥ ថ្វីដ្បិត​តែ​មួយ​រយៈ​នេះ​ត្រូ​វបាន​គេ​មើល​ឃើញ​ថា ត្រូ​វ​កាត់​ផ្តាច់​អស់​ក៏​ដោយ​ ប៉ុន្តែ​ទំនិញ​ដែល​​​ឆ្លង​​ទៅ​មក​កាត់​ព្រំ​ដែន​ខ្មែ​រ-សៀម គឺ​នៅ​តែ​បន្ត​​ដដែល ខណៈ​ឈ្មួញ​​​ឃុប​​ឃិត​​គ្នា​ជាមួយ​សមត្ថកិច្ច​​ប្តូរយុទ្ធ​សាស្ត្រ​ថ្មី​គឺ ​ធ្វើ​ស្ពាន និង​​ក្បូន​​ដើម្បី​​នាំ​ទំនិញឆ្លង​កាត់ ​​

អាមេរិក​ចំណាយ​ប្រាក់​លើ​ការវាយប្រហារ​លីប៊ី​ឡើង​ដល់​៧៥០លានដុល្លារ

Posted: 13 May 2011 12:51 AM PDT


ស្រាវជ្រាវ ៖ លោក​រ៉ូប៊ើត ហ្គេត ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​​​ជាតិ​ សហរដ្ឋអាមេរិក ​បង្ហើបឱ្យ​ដឹងថា ការ​ចំណាយ​របស់​អាមេរិក​ក្នុងការ​វាយប្រហារ​​តា​ម​ផ្លូវ​អាកាស​​ក្នុង​ប្រទេស​លីប៊ី មានប្រហែល​៧៥០​លាន​ដុល្លារ ចាប់​តាំង​ពីចាប់​ផ្តើម​វាយ​ប្រហារ​​រហូត​ដល់​ពេលបច្ចុប្បន្ន​ គឺ​ច្រើន​ជាង​​ការព្យា​ករណ៍​​ទុក​ពីលើក​ដំបូង ។ ក្រសួង​​ការពារ​ជាតិ​អាមេរិក​បាន​ព្យា​ករណ៍

វាយប្រហារ​​អត្តឃាត​​2លើក​ជាប់​ៗ​គ្នា​​​នៅប៉ាគីស្ថាន​​ស្លាប់​​​70នាក់​

Posted: 13 May 2011 12:41 AM PDT

បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ
មនុស្សយ៉ាង​ហោចណាស់​​​៧០នាក់​​ស្លាប់​ និង​ជាង​​​៨០នាក់​ទៀត​រង​របួស​នៅ​ក្នុងការ​​វាយ​ប្រហារ​​អត្តឃាត​ ដោយការបំផ្ទុះ​​គ្រាប់បែក​​​២​លើក​​​កើត​ឡើង​​​ដំណាលគ្នា​​កាលពីព្រឹកថ្ងៃទី ​​១៣ ឧសភា ​នៅ​ជំរំហ្វឹកហ្វឺន​​យោធាមួយនៅ​ក្នុង​ទី​ក្រុង Chars​adda ​​​ចម្ងាយប្រហែល​​៣០គីឡូ​ម៉ែត្រ​ ភាគ​ឦសាន​​​ក្រុង​ប៉េ​សាវ៉ា ​ភាគពាយ័ព្យ​​ប្រទេ​សប៉ាគីស្ថាន ។ ​​ប៉ូលិស​ក្រុង​ Charsadda ឱ្យ​​ដឹង​ថា ការវាយប្រហារ​​ដោយការ​បំផ្ទុះ​​គ្រាប់​បែក​​​​នោះបណ្តាល​ឱ្យស្លាប់​​​មនុស្ស ​​​យ៉ាង​តិច​​៧០នាក់​ និង​ជាង​​៨០នាក់​​ទៀត​រង​របួស ហើយ​ថា ​ចំនួន​អ្នកស្លាប់​​​អាច​កើន​ឡើង​ថែមទៀត​​ដោយសារ​នៅ​​មន្ទីរពេទ្យ​​​ ក្នុងក្រុងនេះ​​ខ្វះគ្រឿង​បរិក្ខា​រ ពេទ្យ។​

កុមារា​ផ្ទុក​មេរោគ​អេដស៍​ទ្រាំ​រស់​យ៉ាង​លំបាក​ជាមួយ​ជីដូន​

Posted: 13 May 2011 12:33 AM PDT

កុមារា​រូប​នេះ​​កំពុង​ទទួល​បាន​ការ​បី​បាច់​ថែ​រក្សា​ពី​ជី​ដូន​ចាស់ជរា​ម្នាក់
រាជ​ធានី​ភ្នំពេញ​ ៖ រត់​ប្រឡែង​​គ្នា​ និង​សើច​​យ៉ាង​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​​ក្នុង​បរិ​វេណ​សាលា​បឋម​សិក្សា​ព្រែក​តា​ពៅ ក្រុង​តា​ខ្មៅ​កុមារា​អភ័ព្វ​​ម្នាក់​នេះហាក់​ដូច​ជា​មិន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​មេរោគ​​អេដស៍​ដែល​កំពុង​តែ​ព្យាយាម​រំខាន​សេចក្តី​សុខ​របស់​គេ​ទេ​។ កុមារា​រូប​នេះ​​កំពុង​ទទួល​បាន​ការ​បី​បាច់​ថែ​រក្សា​ពី​ជី​ដូន​ចាស់ជរា​ម្នាក់​

ចូលទៅ​​កោសជប់ និង​​ម៉ាស្សា​​ចាប់រំលោភ​​​ក្មេងស្រី​

Posted: 13 May 2011 12:28 AM PDT

​ជនសង្ស័យ​​ដែលត្រូវ​​ចាប់​ខ្លួន
រាជធានីភ្នំពេញ ៖ យុវជនម្នាក់​​​បាន​​ត្រូវ​ចាប់ខ្លួន​​​បន្ទាប់ពី​​ធ្វើសកម្មភាព​ចាប់រំលោភ​​​សេព​សន្ថវៈ​​​​នារី​ម៉ាស្សា​​ និងកោសជប់​​រហូត​បាន​សម្រេច និង​​បានគំរាម​សម្លាប់​​​ដោយមិន​​ឱ្យ​នាង​​និយាយប្រាប់​គេឡើយ ប៉ុន្តែ​ដោយ​សារ​មិន​អាច​​អត់​ទ្រាំទៅនឹងទង្វើ​​​ដ៏​លាមក​នោះ​បាន​ទើប​ក្រោយ​​​ពេលរំលោភ​​បាន​មួយថ្ងៃ​នាងសម្រេច​ចិត្ត​ប្តឹង​​ឱ្យប៉ូលិស​ប៉ុស្តិ៍​​​កាកាប​​

មន្ត្រី​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ ACU ទៅ​កាន់​ប្រទេស​ជប៉ុន​

Posted: 13 May 2011 12:23 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាសព័ត៌​មាន​​របស់​ស្ថាន​ទូត​ជប៉ុន​នៅ​ថ្ងៃទី​១២ ឧសភា បាន​ឱ្យ​ដឹង​ថា មន្ត្រី​២​០រូប​មក​​ពី​អង្គ​ភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​(ACU)នឹង​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១១ ក្រោម​កម្ម​វិធី​បណ្តាញ​ផ្លាស់​ប្តូរ​និស្សិត​ និង​យុវ​ជន​ជប៉ុន​-អាស៊ី​បូព៌ា​ ហៅ​កាត់​ថា JENESYS សម្រាប់​រយៈ​ពេល​៨​ថ្ងៃ​

រន្ទះ​​​អប្រិយ​​ប្រល័យ​ជីវិត​មនុស្ស​៣នាក់​នៅ​ស្រុក​ម៉ាឡៃ​

Posted: 13 May 2011 12:11 AM PDT

ប្រជា​កសិ​ករ​​ប្រុស​​​ស្រី​ចំនួន​៣​នាក់​​​បាន​​ស្លាប់​​​នៅ​ក្នុង​ចម្ការ​ដំឡូង​​​ ដោយ​សារ​រន្ទះ​បាញ់
ខេត្តបន្ទាយមានជ័យ ៖ ​ប្រជា​កសិ​ករ​​ប្រុស​​​ស្រី​ចំនួន​៣​នាក់​​​បាន​​ស្លាប់​​​នៅ​ក្នុង​ចម្ការ​ដំឡូង​​​ ដោយ​សារ​រន្ទះ​បាញ់​ ។ ​ហេតុ​ការណ៍​ដ៏​​រន្ធត់​​នេះ​បាន​កើត​ឡើង​​នៅវេលា​​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​១២ ឧសភា ​ឆ្នាំ​២០១១ នៅ​ចំណុច​ស្ពាន​ផ្តាច់​ស្នេហ៍​ ស្ថិត​ក្នុង​ភូមិ​ល្វា​ ឃុំ​បឹង​បេង​ ស្រុក​ម៉ាឡៃ

ទ្រាំ​ការ​ធ្វើ​បាប​ពី​សំណាក់​ប្តី​សាហាវ​មិន​បាន​ប្តឹង​ប៉ូលិស​

Posted: 13 May 2011 12:04 AM PDT

ធ្វើ​ការ​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​ជា​ប្តី​
ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ប្តី​ដែល​តែងតែ​ប្រើ​អំពើ​ហិង្សា​​វាយ​ធ្វើ​បាប​លើ​រូប​រាង​កាយ​ប្រពន្ធ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត ចាប់​​​ខ្លួន​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលា​​ដំបូង​​ខេត្ត ​បន្ទាប់​ពី​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​បាន​ប្តឹង​មក​សមត្ថ​កិច្ច​ដោយសារ​​​ទ្រាំ​លែង​បាន​​នឹង​ការវាយ​ដំ​ពី​សំណាក់​បុរស​ជា​ប្តី។ ​​ការ​ចាប់​​ឃាត់​ខ្លួន​បុរ​សជា​ប្តី​នេះបាន​ធ្វើ​

ក្រោយ​​ឆាប​ឆេះ​​គ្មាន​អ្នក​ទទួល​​ខុស​ត្រូវ​ម្តាយ​ និង​កូន​ប្តឹង​ប៉ូលិស​​

Posted: 12 May 2011 11:58 PM PDT

២​នាក់​ម្តាយ​ និង​កូន​​ដែល​ផ្ទៃ​មុខ​ និង​ដង​ខ្លួនបាន​នាំ​​គ្នា​មក​ប្តឹង​នៅ​អធិ​ការ​នគរបាល​ក្រុង​ ដើម្បី​ឱ្យ​ជួយ​រក​យុត្តិ​ធម៌
ក្រុងប៉ោយប៉ែត ៖ ២​នាក់​ម្តាយ​ និង​កូន​​ដែល​ផ្ទៃ​មុខ​ និង​ដង​ខ្លួន ព្រម​ទាំង​ដៃ​ជើង​ត្រូវ​​ភ្លើង​ឆេះ​រោល​​រលាក​​ក្នុង​ហេតុ​ការណ៍​ប្តី​ចាក់​សាំង​ដុត​ប្រពន្ធ កាល​​ពីរសៀល​ថ្ងៃ​ទី​២២ មេសា ​នៅ​កន្លែង​​លក់​សាំង​ដប​ចំណុចផ្ញើ​ម៉ូតូ​​មាត់​អូរ​​ព្រំ​ដែន​ក្នុង​ភូមិ​​ក្បាល​ស្ពាន ហើយ​មក​ទល់​ពេល​នេះ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ ​​​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា កន្លង​មក​

លោក​ហូស្នី​មូបារ៉ាក់​និងភរិយា​សួរ​ចម្លើយ​ពីរឿង​ទ្រព្យសម្បត្តិ

Posted: 12 May 2011 11:53 PM PDT

លោក​មូបារ៉ាក់​
​ការិយាល័យ​ពួកអ្នក​ស៊ើប​អង្កេត​​អេហ្ស៊ីប​​បញ្ជាក់​ថា​ អតីត​​ប្រធានាធិបត​ី​អេហ្ស៊ីប​លោក​ហូស្នី មូបារ៉ាក់ ​និងភរិយា​លោកស្រី​ស៊ូហ្សាន​បាន​ត្រូវ​សួរ​ចម្លើយ​កាលពីថ្ងៃទី១២ ឧសភា ​អំពី ទ្រព្យ​​សម្បត្តិ​​ដែលប្រមូល​បាន​ដោយ​ខុស​ច្បាប់។ ​អ្នក​ស៊ើបអង្កេត​មួយ​ក្រុម​បច្ចុប្បន្ន​បាន​សួរ​ចម្លើយ​អតីត​ប្រធានាធិបតី​ និងភរិយា​​នៅ CHARM EL-CHEIKH ជាទីក្រុង​កម្សាន្ត ​មាត់​សមុទ្រ​​ស្ថិត​នៅ​ជាប់មាត់សមុទ្រ​​ក្រហម ។ ​នេះ​ជាលើក​ដំបូង​ដែល​លោកមូបារ៉ាក់​ត្រូវ​សួរចម្លើយ​​​ដោយ​ក្រុម​នេះ​របស់​ ក្រសួង​យុត្តិធម៌ ​ដែលស្រាវជ្រាវ​​រកភស្តុតាង​នានា​អំពីការ​រំលោភ​​បំពាន​អំណាច​ ដើម្បី​ប្រមូល​ទ្រព្យ​សម្បត្តិ​ដោយ​ខុស​ច្បាប់ ។

ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​លេច​ជា​ថ្មី​នៅ​ហូឡង់​សម្លាប់​បក្សី​អស់​ជា​ច្រើន​

Posted: 12 May 2011 11:53 PM PDT

អាជ្ញា​ធរ​ហូឡង់​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ថា មាន់​ចំនួន​៨.៨០០​ក្បាល​នឹង​ត្រូវ​សម្លាប់​ចោល​ក្នុង​កសិ​ដ្ឋាន​ចិញ្ចឹម​ សត្វ​មួយ​កន្លែង​​នៅ​ភាគ​កណ្តាល​ហូ​ឡង់​ក្រោយ​ការ​រក​ឃើញ​​​ជំងឺ​គ្រុន​ ផ្តាសាយ​បក្សី​ជា​លើក​ទី​២​ក្នុង​រយៈ​ពេល​២​ខែ​។ កសិ​ដ្ឋាន​ចំនួន​៦០​ស្ថិត​ក្នុង​រង្វង់​៣​គីឡូ​ម៉ែត្រ​ជុំ​វិញ​កសិ​ដ្ឋាន​ KOOTWIJKERBROEK ត្រូវ​ជា​កម្ម​វត្ថុ​នៃ​ការ​ត្រួត​ពិនិត្យ​។ ក្រសួង​កិច្ច​ការ​សេដ្ឋ​កិច្ច​ កសិ​កម្ម​ និង​កែ​ប្រែ​ថ្មី​ហូ​ឡង់​​និយាយ​ថា ក្រសួង​នេះ​បាន​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន​បក្សី ស៊ុត និង​ផលិតផល​ពី​បក្សី​ទាំង​ឡាយ​ក្នុង​តំបន់​ស្ថិត​ក្នុង​រង្វង់​៣​គីឡូ​ ម៉ែត្រ​ជុំ​វិញ​កសិ​ដ្ឋាន​ខាង​លើ​នេះ​។

អតីតប្រធានាធិបតី​​ហុងឌូរ៉ាស់ ​លោកម៉ា​នូអែល ​ហ្សេ​យ៉ា​ឡា គ្រោង​វិលត្រឡប់​​ចូលស្រុកវិញ​​

Posted: 12 May 2011 11:53 PM PDT

រយៈ​ពេលជិត​​​២ឆ្នាំ​​​ក្រោយពី​​​ត្រូវ​បាន​​ទម្លាក់​​ចេញពីតំណែង ​​​អតីត​ប្រធានាធិបតី​ហុងឌូរ៉ាស់ ​​​លោក​ម៉ានូអែល ​​ហ្សេ​យ៉ា​ឡា ​ពេលនេះ​បាន​ត្រៀម​​​ខ្លួន​រួចជាស្រេច​​​ ដើម្បី​​វិលត្រឡប់​​ទៅ​កាន់​ស្រុកកំណើត​​បស់លោកវិញ ។ ​លោកហ្សេ​យ៉ា​ឡា ​បច្ចុប្បន្ន​កំពុង​​រស់នៅ​​នីរទេស​​ក្នុងសាធារណ​រដ្ឋ​​​​ដូមីនី​​ក​ ​ក្រោយ​ពី​រដ្ឋប្រហារ​​​ថ្ងៃទី​​២៨ មិថុនា ​​​ឆ្នាំ​​២០០៩ ​ទម្លាក់​​លោក​ចេញពី​តំណែង​​។​ ពេល​នេះលោក​កំពុង​មានផែនការ​​​វិលត្រឡប់​​​ទៅកាន់​ប្រទេស​ហុងឌូរ៉ាស់​​​វិញ នៅមុនថ្ងៃទី​៥ មិថុនា ខាងមុខ ដែល​នោះ​ជា​​កាលបរិច្ឆេទ​​​សម្រាប់​​ការ​ចាប់ផ្តើម​​មហា​សន្និបាត​​​នៃ​ អង្គការ​​​រដ្ឋ​​​អាមេរិក ។​

រថយន្តកាមរី​ឆ្លាមរបស់​កូន​អភិបាល​រង​ខេត្ត​ម្នាក់​​​បើកបុក​​ផ្ទះគេប៉ូលិស​កំពុង​ប្រមាញ់​

Posted: 12 May 2011 11:41 PM PDT

បណ្តាល​ឱ្យទ្វារ​ផ្ទះ ទូតាំង​ទំនិញ ​​និង​សម្ភារ​​បានរង​ការ​ខូចខាត​​
រាជធានីភ្នំពេញ ៖ ​រថយន្តកាមរី​ឆ្លាម​​​ ពណ៌​ស្ករ ​​ពាក់ស្លាកលេខ ​ភ្នំពេញ 2M-9959 មួយ​គ្រឿង​​​ដែលគេអះអាង​ថា ជា​កូន​លោកអភិបាល​រង​​​ខេត្ត​កោះកុង​ម្នាក់​​​បានជួបគ្រោះថ្នាក់​​​ចរា​ចរណ៍បើកបុក​ចូលផ្ទះ​​​ប្រជាពលរដ្ឋ​​​នៅ​តាម​ផ្លូវ​​​ព្រះ​មុនីរ៉េត​​ សង្កាត់​ផ្សារ​ដើមគ ​បណ្តាល​​ឱ្យរង​​​ការ​ខូចខាត​​ធ្ងន់ធ្ងរ ហើយ​​រថយន្ត​បានព្យា​យាម​បើកគេ​ចចូលទៅ​​សម្ងំ​លាក់ខ្លួន​

តំណាង​រាស្ត្រ​គណ​បក្សសម រង្ស៊ី ​​​​១៣​រូប​ស្នើ​សុំសម្តេច​​​តេជោ​យកថ្ងៃទី​​​​៤ មិថុនា ​​ជា​ទិវា​កាន់​ទុក្ខ​របស់​​​ខ្មែរ​គ្រប់​រូប​

Posted: 12 May 2011 11:36 PM PDT

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​១២ ឧសភា ​​២០១១ ​តំណាង​រាស្ត្រ​គណបក្សសម រង្ស៊ី ​​ចំនួន​១៣រូប ​បានស្នើទៅសម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​ យកថ្ងៃទី​​​៤ មិថុនា ​ជាទិវា​កាន់​ទុក្ខ​​​របស់ខ្មែរ​គ្រប់រូប​​ ។​​ លិខិត​នេះ​ត្រូវបាន​ដាក់​​​ផ្ញើជូនទៅ​​​​សម្តេចតេជោ​​តាមរយៈ​សម្តេច​ហេង​សំរិន​ ​​ប្រធានរដ្ឋសភា

សាក​បើក​ម៉ូតូសណ្តោង​រ៉ឺម៉ក​រេ​ទៅ​បុក​រថយន្ត​កូរ៉េ​បាក់.ក​ធ្លាយពោះ​វៀន​ស្លាប់

Posted: 12 May 2011 10:12 PM PDT

សពជន​រងគ្រោះ​ក្នុងឧប្បត្តិ​ហេតុ​​នោះ
ខេត្តកណ្តាល ៖ ជា​ង​រៀន​ជួស​ជុល​ម៉ូតូ​ម្នាក់​​សាក​ល្បង​បើក​ម៉ូតូ​​សណ្តោង​​រ៉ឺម៉ក​​បាន​រេ​ទៅ​បុក​រថយន្ត​កូរ៉េ​​ដែលនៅចំពីមុខ​យ៉ាងពេញ​ទំហឹង​បណ្តាល​ឱ្យ​រថយន្ត​កិន​ធ្លាយ​ពោះ​វៀន និងបាក់​.ក ​ស្លាប់​នៅ​កន្លែង​កើតហេតុ​លើ​ផ្លូវ​ជាតិ​លេខ​១១០ ​ក្នុង​ភូមិ​ស្វាយ​ប្រទាល ​ឃុំ​ស្វាយ​ប្រទាល ​ស្រុក​ស្អាងកាលពីវេលាម៉ោង២ និង​២០​នាទី​រសៀល​​ថ្ងៃទី១១ ​ឧសភា

ប្រជា​ពលរដ្ឋ​ជាង​១០០គ្រួសារ​​នាំគ្នា​​តវ៉ា​​នៅ​មុខ​​សាលា​ខេត្ត​ពី​វិវាទ​ដីធ្លី

Posted: 12 May 2011 09:50 PM PDT

ប្រជា​ពលរដ្ឋ​ជាង​១០០គ្រួសារ​​នាំគ្នា​​តវ៉ា​​នៅ​មុខ​​សាលា​ខេត្ត​ពី​វិវាទ​ដីធ្លី
ខេត្ត​បន្ទាយ​មានជ័យ ៖ កាលពីព្រឹកថ្ងៃទី ១២ ឧសភា ២០១១កន្លង​ទៅ​នេះ មានប្រជា​ពលរដ្ឋប្រមាណជាង១០០នាក់ រស់នៅភូមិ​ថ្នល់​បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បាន​នាំគ្នាមក​ជួប​ជុំនៅមុខសាលា​ខេត្តជាលើកទី២ ដើម្បីតវ៉ា​សុំ​ឱ្យអាជ្ញាធរខេត្តជួយដោះស្រាយកុំឱ្យមានការ​ឈូសឆាយ ដាំដុះ និងកសាងអ្វីនៅលើដីដែល​កំពុងមានវិវាទ

បើក​មហោ​ស្រព​ខ្សែ​ភាព​យន្ត​លើក​ទី64នៅ​ក្រុង​កាន​

Posted: 12 May 2011 08:56 PM PDT

ក្នុងពិធីបើកមហោស្រពខ្សែភាពយន្ត
មហោ​ស្រព​ខ្សែ​ភាព​យន្ត​លើក​ទី​៦៤​នៅ​ទី​ក្រុង​កាន​បាន​បើក​ធ្វើ​ជា​ផ្លូវ​ ការ​​កាល​ពី​យប់​ថ្ងៃ​ទី​១១ ឧសភា កន្លង​​​​មក​នេះ​ដោយ​មាន​ការ​ចូល​រួម​របស់​លោក ROBERT DE NIRO ប្រធាន​គណៈ​មេ​ប្រយោគ ​តារា​ភាព​យន្ត​ និង​អ្នក​ដឹក​នាំ​ថត​ខ្សែ​ភាព​យន្ត​ល្បីៗ​នៃ​ពិភព​លោក​។ ខ្សែ​ភាព​យន្ត​ចំនួន​២០​រឿង​ត្រូវ​បានសំរាំង​ជ្រើស​រើស​មក​ចូល​រួម​ប្រកួត​ ក្នុង​មហោ​ស្រព​ខ្សែ​ភាព​យន្ត​លើក​ទី​៦៤​នោះ​ដែល​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​ បញ្ចាំង​ខ្សែ​ភាព​យន្ត​របស់​លោក

តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​​នឹង​ចេញដីកា​​ចាប់ខ្លួន​​លោកកាដាហ្វី​

Posted: 12 May 2011 08:54 PM PDT

លោកកាដាហ្វី
ទីភ្នាក់ងារ​ព័ត៌មានផ្លូវ​ការ​​ ANSA របស់អ៊ីតាលី​​បានដកស្រង់​សម្តី​រដ្ឋ​មន្ត្រី​​ការបរទេស​​អ៊ីតា​លី លោក Franco Frattini ដែលថ្លែង​ថា តុលា​ការ​​​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ (ICC) ទំនងជា​​នឹង​ចេញដីកា​​ចាប់ខ្លួន​​មេ​ដឹកនាំផ្តាច់ការ​​លីប៊ី លោក​មូអាម៉ា កាដាហ្វី ​​នៅ​ចុងខែ​​នេះ ។ លោក​ Franco Franttini ថ្លែង​​ឱ្យ​ដឹង​​ដូច្នេះ​​នៅពេល​លោក​លើកឡើង​​ពីកាលបរិច្ឆេទ​​​​ដែលបេសក​កម្ម ​​​របស់យោធា​អ៊ីតាលី​​នៅប្រទេស​នេះ​អាច​ត្រូវ​​បញ្ចប់ ។​

មន្ទីរប៉ង់តាហ្គោន ៖ ការធ្វើសង្គ្រាម​​នៅលីប៊ី​ធ្វើ​ឱ្យ​អាមេរិក​ចំណាយ​​អស់ជាង​700​លានដុល្លារ​

Posted: 12 May 2011 08:17 PM PDT

លោក​រ៉ូប៊ែតហ្គេត រដ្ឋមន្រ្តីការពារប្រទេសអាមេរិក
រដ្ឋមន្ត្រីការ​បរទេស​​​សហរដ្ឋអាមេរិក​​លោក​រ៉ូ​ប៊ែត ​​ហ្គេត ថ្លែង​ថា ការធ្វើសង្គ្រាម​​នៅប្រទេស​លី​ប៊ី​ធ្វើ​ឱ្យ​​អាមេរិក​ខាត​​បង់​​​ប្រាក់​ ដល់ទៅ​​​៧៥០​លាន​ដុល្លារ ។ ​លោករ៉ូប៊ែត ហ្គេត ​​​​ឱ្យ​​ដឹង​ដូច្នេះ​ក្នុង​អំឡុង​ពេល​លោកបំពេញ​​ទស្សន​កិច្ច​​នៅ​មូល​ដ្ឋាន ​​យោធា​មួយ​​នៅរដ្ឋ​​​ការ៉ូ​លី​ន​ខាង​ជើង ​កាល​ពី​ថ្ងៃទី​​១២​ ឧសភា កន្ល​ងមក ។​ មន្ទីរប៉ង់តាហ្គោនធ្លាប់បាន​ប៉ាន់ស្មាន​ថា ​​ប្រតិ​បត្តិ​​​នៅ​លីប៊ី​​នឹង​​ធ្វើ​​ឱ្យ​អាមេរិក​​ចំណាយប្រាក់​​អស់​យ៉ាង​ ​ហោចណាស់ ជាង​​​៦០០​​​​លាន​ដុល្លារ​​ ដោយ​គិត​ចាប់ពីការ​​បើកការ​វាយប្រហារ​​តាម​​អាកាស​​របស់អន្តរជាតិប្រឆាំង​ ប្រទេស​នេះ​​​ពី​ថ្ងៃទី​​​១៩ មីនា ​​ដល់ត្រឹម​​ថ្ងៃទី​​៤ មេសា​ ។​

រញ្ជួយ​ដី​នៅអេស្ប៉ាញ​មនុស្ស​ច្រើនពាន់​នាក់​បាត់បង់​ទីជម្រក

Posted: 12 May 2011 08:16 PM PDT

ដំឡើងតង់សំរាប់​អ្នក​បាត់បង់​ជំរកនៅ​អេស្ប៉ាញ
​មនុស្ស​ជា​ច្រើន​ពាន់នាក់​​កាលពី​​យប់ថ្ងៃទី ១២ ឧសភា​​បាន​មក​ស្នាក់នៅក្រោម​តង់​​ក្រោយ​ការរញ្ជួយ​ដី​មួយដែលបណ្តាល​ឱ្យ​ មនុស្ស​ស្លាប់​​៩នាក់ នៅក្រុង​ LORCA ភាគ​អាគ្នេយ៍​​អេស្ប៉ាញ​ ហើយ​​បង្ក​ឱ្យ​គេហដ្ឋាន​ជា​ច្រើន​ត្រូ​វរង​​ការ​បាក់បែក​ខូ​ច​ខាត​នាភាគ​ កណ្តាល​ទី​ក្រុង​នោះ។ ​លោក ALFREDO PEREZ RUBAL-CABA រដ្ឋ​មន្ត្រី​​មហា​ផ្ទៃ​​អេស្ប៉ាញ​​រាយ​ការណ៍​​​ថា ​អាជ្ញា​ធរ​អេស្ប៉ាញ​​ត្រៀម​ជំរំ​​ និង​តង់ ​សម្រាប់​មនុស្ស​​បាត់បង់​​ទីជម្រក​​៣.៥០០នាក់​ហើយ​ប្រសិនបើ​ចាំ​បាច់​បន្ត​ បន្ថែម​តង់សម្រាប់​មនុស្ស ១.៥០០នាក់ទៀត ។

រថយន្តមែរសឺដេសដេញ​​បំបុក​កាមរី​បាឡែន​ បាក់​បង្គោល​​ភ្លើង និង​ខូច​​រថយន្ត​យ៉ាង​ដំណំ​

Posted: 12 May 2011 07:50 PM PDT

រថយន្តមែរសឺ​ដេស​​​​ដែលបុក​រថ​យន្ត​កាមរី​​បា​ឡែន​​ពីក្រោយទាំង​កំរោល​នោះក៏​បាន​ខ្ទេច​​មុខ​​យ៉ាង​ខ្លាំង​ផងដែរ
រាជធានីភ្នំពេញ ៖ ​រថយន្តពីរគ្រឿង​​ មួយ​គ្រឿងម៉ាក​​កាមរី​បាឡែន ពណ៌ស្ករ ស៊េរី​​២០០៣ ពាក់ស្លាកលេខ ​ភ្នំពេញ 2J-7281 និងមួយគ្រឿង​ទៀត​ម៉ាក​​មែរសឺដេស​ ពណ៌ខ្មៅ ​ស៊េរី S430 ពាក់​ស្លាកលេខ ភ្នំពេញ 2M-2827 បានបើក​​​ដេញ​បុក​​គ្នា​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅទិសខាងកើត​បង្ក​ឱ្យ​មាន​​ការភ្ញាក់ផ្អើល​​​ដូច​ក្នុង​​រឿង​វីដេអូ​បរទេស

ពួកសកម្មប្រយុទ្ធ​​សូម៉ាលី​សច្ចា​ថា​នឹង​សង​សឹក​​​ឱ្យប៊ីនឡាដេន​

Posted: 12 May 2011 07:46 PM PDT

​ពួក​សកម្មប្រយុទ្ធ​​​សូម៉ាលី​ដែលមានទំនាក់​ទំនង​​​​ជិត​ស្និទ្ធ​​ជាមួយក្រុមអាល់កៃ​ដា​​​និយាយ​ថា ​ពួកគេ​នឹង​​​បើកការ​វាយប្រហារ​​​សង​សឹក​ឱ្យ​មេ​ដឹក​នាំ​​​ភេរ​វកម្ម​អាល់កៃដា​​​អូសាម៉ា ប៊ីនឡាដេន ​។ ​​ក្រុមនេះ​បានសច្ចា​​ដូច្នេះក្នុង​​អំឡុង​​ពេល​នៃ​​ការ​ចូល​រួម​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធ​ប៊ីនឡាដេន ដែល​ប្រារព្ធ​​ធ្វើ​ឡើង​​នៅ​តំបន់​កសិ​កម្មម​ួយ​មានចម្ងាយ​​​ប្រហែល​​​

ស៊ីរីដាក់​ចេញ​កំណែ​ទម្រង់​​ថ្មីខណៈ​អ្នកស្លាប់​​ក្នុងបាតុ​កម្ម​កើនឡើង​​ដល់ជាង​៧០០នាក់​

Posted: 12 May 2011 07:45 PM PDT

ក្នុង​កិច្ច​​​ខិតខំប្រឹងប្រែង​​ថ្មីមួយ​ដើម្បីបង្ហាញ​​ពី​ការ​​ប្តេជ្ញា​ចិត្ត​របស់​​ខ្លួន​ដើម្បី​​ជំរុញ​​ឱ្យ​​មានការ​ធ្វើ​កំណែទំរង់​​ ប្រទេស​ស៊ីរី​បានដាក់​ចេញនូវ​កញ្ចប់​កំណែ​ទម្រង់​ថ្មីមួយ ខណៈ​ពេលដែល​កង​​កម្លាំង​​រដ្ឋាភិបាល​​បញ្ចប់បេសក​កម្ម​​​របស់ខ្លួននៅក្នុង​ទីក្រុង Homs ភាគកណ្តាល​​ប្រទេស​។​ នាយករដ្ឋ​មន្ត្រី​​​ស៊ីរី​លោក Adel Safar បាន​​សម្រេច​បង្កើត​​​

ឃាត់​ខ្លួន​​បុរស​​ចំណាស់​​ចោទ​ពីបទ​បង្ក​របួស​ស្នាម​

Posted: 12 May 2011 07:36 PM PDT

ស​​ចំណាស់​ម្នាក់​​​ត្រូវ​សមត្ថ​កិច្ច​​ប៉ូលិស​​​ក្រុង​ប៉ោយ​​ប៉ែត​​ឃាត់​ខ្លួន​
ក្រុង​ប៉ោយ​ប៉ែត ៖ បុរស​​ចំណាស់​ម្នាក់​​​ត្រូវ​សមត្ថ​កិច្ច​​ប៉ូលិស​​​ក្រុង​ប៉ោយ​​ប៉ែត​​ឃាត់​ខ្លួន​ដោយ​ចោទ​ប្រកាន់​​ពីបទ​បង្ក​របួស​ស្នាម​​ទៅ​លើ​ស្ត្រី​​​រងគ្រោះ​ឈ្មោះ​​សៅ ឈឿន អាយុ​​៥៤ឆ្នាំ រស់​នៅ​​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​​ប៉ោយ​ប៉ែត​។​ តាម​ការ​បំភ្លឺ​ពីសមត្ថ​កិច្ច​​បាន​ឱ្យ​ដឹងថា បុរស​ចំណាស់​​ដែល​ឃាត់​ខ្លួននោះ​ឈ្មោះ​​ជ័យ ម៉េត​ អាយុ​​៥១ឆ្នាំ​ រស់​នៅ​​ជាមួយ​ជនរងគ្រោះ​

សម្តេចក្រុមព្រះ​​នរោត្តម រណឫទ្ធិ ​​គ្រោង​​យាង​ជួប​​សកម្មជន​គណបក្ស​​នៅ​ខេត្តព្រៃវែង និង​​កំពង់​ចាម​

Posted: 12 May 2011 07:28 PM PDT

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​​​ជូន​ដំណឹង​​​របស់អគ្គលេខាធិការ​គណបក្ស​​នរោត្តម រណឫទ្ធិ ​​ចុះ​​ថ្ងៃទី​​​១០ ឧសភា ​២០១១ ​ចុះ​ហត្ថ​លេខា​​ដោយ​​​លោក​​​ជា ច័ន្ទ​​បរិបូរណ៍ ដែល​កោះ​សន្តិភាព​​​ទទួលបាន​​​​ឱ្យ​​​ដឹងថា ​នាយក​ដ្ឋាន​ឃោសនាការ​​ព័ត៌​មាន និងទំនាក់ទំនង​​​សាធា​រណៈ​នៃគណបក្ស​​​នរោត្តម រណឫទ្ធិ ​មាន​​កិត្តិ​យស​​សូមជូនដំណឹង​​ជម្រាប​​

កម្មកររោង​ចក្រ​​មិថុនា​រាប់​ពាន់​នាក់​​យល់ព្រម​​បើក​ប្រាក់​​ឧបត្ថ​ម្ភ​​​​២០ដុល្លារ​

Posted: 12 May 2011 07:23 PM PDT

​កម្មកររោងចក្រកាត់​ដេរ​មិថុនា រាប់​ពាន់​​នាក់​បាន​យល់ព្រម​បើក​ប្រាក់​​ឧបត្ថម្ភ​​​​ចំនួន​​​២០​ដុល្លារ​​​​សម្រាប់​កម្មករ​ម្នាក់​ៗ
រាជធានីភ្នំពេញ ៖ ​កម្មកររោងចក្រកាត់​ដេរ​មិថុនា រាប់​ពាន់​​នាក់​បាន​យល់ព្រម​បើក​ប្រាក់​​ឧបត្ថម្ភ​​​​ចំនួន​​​២០​ដុល្លារ​​​​សម្រាប់​កម្មករ​ម្នាក់​ៗ​​ដែល​តំណាង​​រោងចក្រ​​តម្រូវ​ឱ្យប៉ុណ្ណឹង​​ ខណៈ​ពួក​គេ​​​ (កម្មករ​) ​ព្យាយាមធ្វើការ​តវ៉ា​​អស់រយៈ​ពេល​ជិត​​២ខែមក​ហើយ ​ប៉ុន្តែ​មិនទទួលបាន​លទ្ធ​ផល​​​ជា​ទីគាប់ចិត្ត​​ទៅ​តាម​ច្បាប់ការងារ​​សោះ ។ ​​សកម្ម​ភាព​​បើក​​ប្រាក់​

ចេញពី​​លក់គ្រឿង​អលង្ការ​​នៅ​ផ្សារ​​អូឡាំពិក ចោរស្ទាក់​​​​បាញ់ប្លន់​​​យកអស់​ជាង​៤ម៉ឺន​ដុល្លារ​

Posted: 12 May 2011 07:13 PM PDT

កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ស្ត្រី​អាជីវ​ករ​​​លក់​គ្រឿង​អលង្ការ​មាស-ប្លាទីន​នៅផ្សារ​អូឡាំពិក២នាក់​ម្តាយ​-កូន​​ត្រូវ​ចោរ​​ប្រដាប់អាវុធ​ខ្លី​​២​នាក់​តាម​ភ្ជង់​​ប្លន់​​កញ្ឆក់​​យក​កាបូប​​គ្រឿង​អលង្ការ​​​ចំនួន​​២​កាបូប​ទៅបាត់ ​ដោយ​បាញ់​​​ផ្ញុច​ដី​​គំរាម​​​១គ្រាប់​​ទៀតផង ​ខណៈស្ត្រី​​​អាជីវ​ករ​​២​នាក់​​ម្តាយ​-កូន​​រូប​នេះ​ចេញ​​ពីហាងអ៊ុតសក់​មួយកន្លែង ​ហៀប​នឹង​​ឡើង​រថយន្ត​​របស់គាត់ជិះ​

អ្នក​រត់​ម៉ូតូ​ឌុប​មុខ​សាលា​ខេត្ត របួស​បែក​ក្បាល​ដេរ​៧​ថ្នេរ ដោយសារ​ស្វា​ធ្វើ​បាក់​មែក​ស្វាយ

Posted: 12 May 2011 07:07 PM PDT

អ្នក​រត់​ម៉ូតូ​ឌុប​របួសក្បាល​​​គ្រូ​ពេទ្យកំពុង​ដេរ
ខេត្ត​កំពង់​ឆ្នាំង​​ ៖ បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​​រង​របួស​បែក​ក្បាល​ដេរ​៧​ថ្នេរ​ដោយ​សារ​តែ​​​សត្វ​ស្វា​នៅ​លើ​ដើម​ស្វាយ​ធំៗ​ក្នុង​សាលា​ខេត្ត​អង្រួន​បណ្តាល​ឱ្យ​បាក់​មែក​ធ្លាក់​មក​លើ​ក្បាល​​។ បុរស​រង​គ្រោះ​ឈ្មោះ​យិន សារិត​ អាយុ​៣៥​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ម៉ុង​បារាំង​ សង្កាត់​ប្អេរ​ ក្រុង​កំពង់​ឆ្នាំង​។ ទាក់​ទិន​នឹង​គ្រោះ​ថ្នាក់​ដ៏​កម្រ​នេះ​ត្រូវ​បាន​ដឹង​ថា

ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​រុករក​រ៉ែ​មាសធំ​មួយ​នៅ​អូ​រយ៉ា​ដាវ​ ក្រុម​ជនឧក្រិដ្ឋ​ដឹងខ្លួន​មុន​គេច​បាត់​អស់

Posted: 12 May 2011 06:56 PM PDT

មន្ត្រីសមត្ថកិច្ចដែលបានសហការគ្នាចុះបង្ក្រាបទីតាំងរ៉ែមាស

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!