Koh Santipheap Daily

Koh Santipheap Daily


ពាក្យចចាម​អារ៉ាម​​បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​កាលពីថ្ងៃមុន​ជាការពិត

Posted: 09 May 2011 01:25 AM PDT

ពលករ​​ខ្មែរ៤​នាក់​ត្រូវ​សៀម​បញ្ជូន​មក​ឱ្យ​ប៉ូលិស​​អន្តោ​ប្រវេសន៍​នៅច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត
ក្រុងប៉ោយ​ប៉ែត ៖ ពាក្យ​ចចាម​អារ៉ាម​​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​ម្នា​ជា​ច្រើន​នៅក្រុង​ប៉ោយ​ប៉ែត រហូត​នាំគ្នា​ទៅ​មើលសាក​សព​​​ដែល​ល្បីថា​ មាន​ពល​រដ្ឋខ្មែរ​ជាច្រើន​បាន​ស្លាប់​ត្រូវ​​សៀម​​បញ្ជូនមកវិញ​កាលពីថ្ងៃទី៣០ ​មេសា ​មិន​ឃើញ​ និង​បានចាត់​ទុកថា ​ជា​រឿង​មិនពិត​​នោះ ប៉ុន្តែ​​មកដល់រសៀល​ថ្ងៃទី៨ ​ឧសភា ​ព័ត៌​មាន​​ខាង​​លើបានក្លាយ​ជា​

កង​កម្លាំង​លោក​កាដាហ្វី​​បង្កើន​ការ​វាយប្រហារ​​ប្រឆាំង​ពួក​ឧទ្ទាម​

Posted: 09 May 2011 01:21 AM PDT

រថក្រោះកងកម្លាំងកាដាហ្វី
កងកម្លាំង​​របស់លោក​មូអាម៉ា កាដាហ្វី ​​កាល​ពីថ្ងៃទី​​៨ ឧសភា ​​កន្លង​មកនេះ ​​បាន​​​បង្កើន​ការ​វាយប្រហារ​​​ដោយគ្រាប់​​រ៉ុក្កែត​​ប្រឆាំង​ពួក​ឧទ្ទាម​​ នៅតំបន់​ទាំង​ឡាយ​ជាប់​ភ្នំ​​ភាគខាង​លិច​ប្រទេស ​​ក្រោយពី​​​ការ​វាយប្រហារ​ដោយ​​ទម្លាក់​គ្រាប់បែក​​​ពីលើ​យន្តហោះប្រឆាំង​​ ​​កន្លែង​ស្តុក​​​​ប្រេង​​ដ៏សំខាន់​​ក្នុងទីក្រុង​​មីស្ត្រាតា​​បណ្តាល​ឱ្យ​ ​​​ធុង​ស្តុកប្រេង​ចំនួន​​​៦ ត្រូវ​បំផ្លាញ​​​ទាំងស្រុង ។ ​​ទន្ទឹម​នឹង​​​​នេះ ពួកឧទ្ទាម​​​និយាយ​ថា ​ប្រទេស​អ៊ីតា​លី​​នឹ​ងផ្តល់​ដល់​ពួកគេ​​​នូវអាវុធ​ទំនើបៗ​​ក្នុងនោះ​មាន​ អាវុធ​ការពារខ្លួន

ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ឆ្នាំង​ក្នុង​ខែ​មេសា គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើន​ឡើង

Posted: 09 May 2011 01:10 AM PDT

ខេត្ត​កំពង់​ឆ្នាំង ៖ លោក​អៀរ ប៊ុន​ធឿន នាយ​ការិយា​ល័យ​ចរា​ចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​ខេត្ត​​កំពង់​ឆ្នាំង ​មាន​ប្រសាសន៍​ថា គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្នុង​ខែ​មេសា កន្លង​ទៅ​​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដែល​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​ដល់​ទៅ​២២​នាក់

សាច់ជ្រូក​ឡើងថ្លៃ​រហូត​ដល់​ជាង​​២ម៉ឺន​រៀល ក្នុង​មួយគីឡូក្រាម ដោយសារ​តម្រូវ​ការ​​ជ្រូកកំពង់​ខ្វះខាត​

Posted: 09 May 2011 01:00 AM PDT

ជា​ក់ស្តែង​សាច់ជ្រូក​លក់លើទីផ្សារ​​ក្នុងរាជធានី​ភ្នំពេញឡើងថ្លៃ​រហូត​ដល់​ជាង​​២ម៉ឺន​រៀលក្នុង​មួយគីឡូក្រាម
រាជធានីភ្នំពេញ ៖ នៅតាម​ផ្សារ​​ក្នុង​រាជ​ធានី​ភ្នំពេញ ​​​ទំនិញ​គ្រាប់មុខ​មានការ​ឡើងថ្លៃ​​ជា​បន្ត​បន្ទាប់​ ជាពិសេស​គ្រឿង​ឧបភោគ​ បរិភោគ​​ធ្វើ​​ឱ្យអាជីវករ​ និងប្រជា​ពលរដ្ឋ​​​​​រអ៊ូរទាំ​​ជា​ខ្លាំង ។ ​ជា​ក់ស្តែង​សាច់ជ្រូក​លក់លើទីផ្សារ​​ក្នុងរាជធានី​ភ្នំពេញ ​ឡើង​រហូត​ដល់​​ទៅ​​​២១.០០០​រៀល ​ឬ​​២២.០០០​រៀល ក្នុងមួយ​​គីឡូក្រាម។ ​មូល​ហេតុ​ដែល​​នាំ​​ឱ្យ​សាច់​​ជ្រូក​

ក្រុម​ស្ទាវ​ជិះម៉ូតូ​​បំពាក់ស៊ីរ៉ែន​​​បង្កការ​ភ្ញាក់​ផ្អើល​​​​ត្រូវចាប់ខ្លួន

Posted: 09 May 2011 12:56 AM PDT

​យុវជនស្ទាវ​​​ពីរនាក់​ត្រូវ​ចាប់ខ្លួន
​ខេត្តកណ្តាល​ ៖ ​យុវជនស្ទាវ​​​ពីរនាក់​ត្រូវ​បាន​​កម្លាំង​​ប៉ូលិស​ព្រហ្មទណ្ឌ​​ស្រុកអង្គស្នួល​​ដេញ​តាម​ចាប់ខ្លួន​ ខណៈ​ពួក​គេ​ជិះម៉ូតូមួយគ្រឿង​​​ឌុបគ្នា​​​បំពាក់ស៊ីរ៉ែន​​​បើកបរ​ក្នុង​​ល្បឿន​​​យ៉ាង​លឿន និង​បើក​​សំឡេង​​ស៊ីរ៉ែន​​លាន់​ឮ​​យ៉ាង​​កង​រំពង​​​តាម​ដង​ផ្លូវ​​បង្កការ​ភ្ញាក់ផ្អើលដល់គេ​ឯង ​​កាលពី​​វេលាម៉ោង​​៤​និង​​៣០នាទី​​ល្ងាច​ថ្ងៃទី​​​៨ ឧសភា ​​២០១១ នៅ​លើ​កំណាត់​

ពាក់​ព័ន្ធគ្រឿងញៀន​​គេច​ខ្លួន​ពី​រាជធានីភ្នំពេញ ​ទៅ​លាក់​ខ្លួន​នៅ​ស្រុក​ថាឡាបរិ​វ៉ាត់​

Posted: 09 May 2011 12:45 AM PDT

ជនសង្ស័យ
ខេត្ត​ស្ទឹង​ត្រែង ៖ ​បុរស​សង្ស័យ​​ពាក់​ព័ន្ធ​គ្រឿង​ញៀន​​ម្នាក់​បាន​ត្រូវ​មន្ត្រី​ប៉ូលិសប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត ​​​សហការ​ជា​មួយ​ប៉ូលិសប៉ុស្តិ៍រដ្ឋ​បាល​ឃុំ​ព្រះ​រំកិល ចាប់​ខ្លួន​កាលពីវេលាម៉ោង២​និង៣០នាទី រសៀល ថ្ងៃទី​៨ ឧសភា ឆ្នាំ​២០១១ នៅភូមិ​ក្រោម ឃុំ​ព្រះ​រំកិល ស្រុកថាឡាបរិវ៉ាត់ តាម​ដីកា​របស់​​ចៅ​ក្រម​ស៊ើប​សួរ​នៃ​

សិក្ខាសាលា​​​ស្តីពីការ​ស្រាវជ្រាវ​​ព័ត៌មាន​​​តាមប្រព័ន្ធ​​​អ៊ីនធើរណេត​

Posted: 09 May 2011 12:29 AM PDT

សិក្ខាសាលា​​​ស្តីពីការ​ស្រាវជ្រាវ​​ព័ត៌មាន​​​តាមប្រព័ន្ធ​​​អ៊ីនធើរណេត​
​ខេត្ត​បាត់ដំបង​ ៖ ​សិស្សានុសិស្ស​​ថ្នាក់ទី​១២ ​ជាង​​២០០នាក់ ​​មកពីវិទ្យា​​ល័យ​នេត្រ​យ៉ង់ ​វិទ្យា​ល័យ​​​សម្តេច​ឪ និង​​វិទ្យាល័យ​​ព្រះមុនីវង្ស ​ក្នុង​ក្រុង​បាត់ដំបង​​បាន​មក​​ជួបជុំគ្នា​​​​នៅក្នុង​សាល​ប្រជុំ​​​សាកលវិទ្យាល័យ​​អន្តរជាតិ​ឌូវី ដើម្បី​​ធ្វើ​សិក្ខា​សាលា​​​ស្តីអំពី​​ការ​ស្រាវជ្រាវ​​​ព័ត៌​មាន​​​តាម​ប្រព័ន្ធ​​អ៊ីនធើរណេត ​នៅ​ព្រឹក​​ថ្ងៃ​ទី​​​៨ ឧសភា ​ក្រោម​​ការ​រៀបចំ​ពី​​​

បាតុ​កម្ម​នៅ​ម៉ារ៉ុក​ទាម​ទារ​ការ​កែ​ទម្រង់​

Posted: 09 May 2011 12:27 AM PDT

បាតុករម៉ារុក
ពួកបាតុ​ករ​ជា​ច្រើន​ពាន់​នាក់​បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា​ ក្នុង​វិថី​ទាំង​ឡាយ​នៃ​ទី​ក្រុង MARRAKECH ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​កែ​​ទម្រង់​នានា​នៅ​ម៉ារ៉ុក​ ហើយ​ក៏​ដើម្បី​ប្រឆាំង​នឹង​អំពើ​ហិង្សា​ភេរវ​កម្ម​ក្រោយ​ការ​វាយ​ប្រហារ​ យ៉ាង​បង្ហូរ​ឈាម​មួយ​ប្រឆាំង​ហាង​កាហ្វេ​នៃ​ទី​ក្រុង​ទេស​ចរណ៍​នោះ​កាល​ពី​ ថ្ងៃ​ទី​២៨ មេសា កន្លង​មក​នេះ​។ បាតុ​កម្ម​នៅ​ក្រុង MARRAKECH ជា​បាតុ​កម្ម​លើក​ក្រោយ​គេ​មួយ​បន្ទាប់​ពី​បាតុ​កម្ម​នានា​ដែល​រៀបច​ំ​ធ្វើ​ដោយ​ចលនា​របស់​ពួក​យុវ​ជន​។

សុន្ទ​រកថា​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​​សហរដ្ឋអាមេរិក Hillary Clinton ក្នុង​ទិវា​សេរីភាព​សារព័ត៌​មាន

Posted: 09 May 2011 12:23 AM PDT

រាជ​ធានី​ភ្នំពេញ ៖ យោងតាមស្ថាន​​ទូត​​អាមេ​រិក​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី៣​ ឧសភា​ ២០១១ ​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​​អាមេ​រិក​ Hillary Clinton ​បាន​ថ្លែងថា ​នៅ ​ពេល​យើង​អបអរទិវា​សេរីភាពសារ​ព័ត៌មាន​ពិភពលោក​ យើង​ឆ្លៀត​ពេល​នេះ​សូម​ផ្តល់​កិត្តិយស​​ដល់​អ្នក​ដែល​ជម្រុញ ​និង​ការពារ​សេរីភាព​​ក្នុង​​ការ​បញ្ចេញ​​មតិ​ហើយ​សម្តែង​

កីឡាករអាល្លឺម៉ង់ឈ្នះជើងឯក​ប្រណាំងរថយន្ត Turkish Grand Prix

Posted: 09 May 2011 12:10 AM PDT

កីឡាករប្រណាំងរថយន្តជនជាតិអាល្លឺម៉ង់​​លោក សេបាស្ទៀន វេតទែល
កីឡាករ​អាល្លឺម៉ង់​សេបាស្ទៀន វេតទែល​បាន​សំដែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ ឈ្នះជើងឯក​នៃការ​ប្រណាំង​រថយន្ត​ហ្វមមូឡាវ័ន​​កម្ម​វិធី​Turkish Grand Prixនៅ​ក្រុងអ៊ីស្តង់​ប៊ុល​ប្រទេស​តួកគី​កាល​ពី​ថ្ងៃអាទិត្យ​​ទី៨ ខែឧសភា​​កន្លង​ម​ក​នេះ​ ។​ វេតទែល​វ័យ​២៣ឆ្នាំ​បើក​បរ​ឲ្យ​ក្រុម​ប្រណាំង​រេដប៊ុល​បាន​បញ្ចប់​ការ​ ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា​១ម៉ោង​៣០​នាទី​និង១៧.៥៥៨​វិនាទី​ដណ្តើម​បាន​ ពាន​ជើង​ឯក​​ ។

រយៈ​ពេល៣ថ្ងៃ​ក្នុងខែឧសភា​មាន​ប្រជាពលរដ្ឋ​ស្លាប់​៦នាក់​

Posted: 09 May 2011 12:10 AM PDT

រយៈ​ពេល៣ថ្ងៃ​ក្នុងខែឧសភា​មាន​ប្រជាពលរដ្ឋ​ស្លាប់​៦នាក់​
ខេត្ត​ព្រៃ​វែង ៖ ​សមត្ថ​កិច្ច​​​ឱ្យ​​កោះ​សន្តិភាព​ដឹង​ថា ចាប់តាំងពីថ្ងៃទី​៤ ដល់៦ ឧសភា ឆ្នាំ​២០១១ មាន​ប្រជាពល​រដ្ឋ​​​រស់នៅ​តាមបណ្តា​ស្រុកមួយចំនួន​​ស្លាប់​ជាបន្តបន្ទាប់​បណ្តាល​មកពី​រន្ទះបាញ់​ លង់​ទឹក ​ចរន្ត​ភ្លើងឆក់​ និង​ដោយ​​គ្រោះ ថ្នាក់​ចរាចរណ៍ ។ ​​នៅ​ក្រុងព្រៃវែង​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ មួយ​កើត​ឡើង​នៅថ្ងៃទី៤ ឧសភា វេលាម៉ោង​៨ និង៤០នាទី​

កីឡាករអ៊ីតាលីប៉េតាស៊ីឈ្នះដំណាក់ទី2ប្រណាំងកង់ Giro d'Italia

Posted: 09 May 2011 12:08 AM PDT

កីឡាករប្រណាំងកង់អ៊ីតាលី លោក ប៉េតាស៊ី
កីឡាករ​អ៊ីតាលី​អាឡេសានដ្រូ ប៉េតាស៊ី​បាន​សំដែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ ណាក់​ទី​២​នៃការ​ប្រណាំង​កង់​កម្ម​វិធី​​Giro d'Italiaនៅ​ប្រទេសអ៊ីតាលី​​កាល​ពី​ថ្ងៃ​អាទិត្យ​​​ទី​​៨​ខែ​សភា​​កន្លង​មក​ នេះ​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​នេះ​បញ្ចប់​នៅ​ទី​ក្រុង​ប៉ាម៉ា។ ប៉េតាស៊ី​ដែល​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម​Lampre-ISD​បាន​យក​ឈ្នះ​ដំណាក់​ដែល ​មាន​ចម្ងាយ​ផ្លូវ​២៤៤​គីឡូម៉ែត្រ​ចេញដំណើរពី​ទី​ក្រុង​អាល់​បា​ឆ្ពោះ​​ទៅ​ កាន់​ទី​ក្រុងប៉ាម៉ា​​​ប្រទេសអ៊ីតាលី​​ដោយ​ប្រើ​អស់​ថិរវេលា​៥ម៉ោង​៤៥​នាទី​ និង៤០​វិនាទី​យក​ឈ្នះ​កីឡាករ​អង់​គ្លេស​ម៉ាក

លោកថាក់ស៊ីន ​ថា​នឹង​​​វិលត្រឡប់​មកកាន់ប្រទេស​​ថៃ​វិញ​នៅ​​ខែ​វិច្ឆិកា​

Posted: 09 May 2011 12:07 AM PDT

លោកថាក់ស៊ីន
​កាសែត​​ឌឹណេស្សិន​​នៅថ្ងៃទី​​៩ ឧសភា ​​ចេញផ្សាយ​​​ដោយ​ដកស្រង់​សម្តីលោក​​​ថាក់ស៊ីន ​ស៊ីណាវ៉ាត្រា ​​អតីត​នាយករដ្ឋ​មន្ត្រី​​ថៃ ដែល​មាន​ប្រជាប្រិយភាព​​​ដែលថ្លែង​​កាលពីថ្ងៃទី​៨ ឧសភា ​នេះ​ថា លោកនឹង​វិលត្រឡប់​​​មក​កាន់​ប្រទេស​ថៃ​​វិញ​នៅក្នុង​​ខែវិច្ឆិកា​ខាង​មុខនេះ ។ ប៉ុន្តែ​ទោះ​បី​ជា​​​បែបណា ក្នុង​ការ​​អះអាង​ពីការ​វិលត្រឡប់​មក​កាន់​ប្រទេសថៃ​វិញនេះ លោក​ថាក់ស៊ីន ​មិនបាន​​ឱ្យ​ដឹង​ថា ​​លោកអញ្ជើញ​​​មក​ក្នុង​គោលបំណង​អ្វី​នោះទេ

អូតង់​ត្រូវ​រំខាន​ដោយ​យុទ្ធ​សាស្ត្រ​ថ្មីរបស់​កង​ទ័ព​លី​ប៊ី​នៅ​ក្រុង​មី​ស្ត្រា​តា​

Posted: 09 May 2011 12:02 AM PDT

ផែនទីលីប៊ីបង្ហាញក្រុង​ដែល​មាន​ការប្រយុទ្ធគ្នា
កង​ទ័ព​របស់​លោក​មូ​អា​ម៉ា​ កា​ដា​ហ្វី ដែល​លាក់​រថ​ក្រោះ​ក្នុង​អគារ​ទាំង​ឡាយ ហើយ​លាក់​ខ្លួន​​ក្នុង​សង្កាត់​មាន​ប្រជា​ជន​រស់​នៅ​​​នៃ​​ទីក្រុង​មី​ ស្ត្រា​តា​ធ្វើ​ឱ្យ​ស្មុគ្រ​ស្មាញ​ដល់​ភារកិច្ច​របស់​អូតង់​ដែល​ប៉ុន​ប៉ង​​ បញ្ចប់​ការ​ហ៊ុម​ព័ទ្ធ​រយៈ​ពេល​២​ខែ​មក​ហើយ​នូវ​ទី​ក្រុង​ធំ​បំផុត​មួយ​នា​ ភាគ​ខាង​លិច​លី​ប៊ី​នេះ​ស្ថិត​​ក្នុង​កណ្តាប់​ដៃ​ពួក​បះបោរ​។ ទោះ​បី​ជា​មានការ​ទម្លាក់​គ្រាប់​បែក​ផ្ទួនៗ​របស់​អូតង់​ ក៏​កង​ទ័ព​លី​ប៊ី​នៅ​រក្សា​ការ​គាប​សង្កត់​​លើ​ទី​ក្រុង​នោះ​ដែល​ជា​ទី​លាន​ នៃ​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ស្វិត​ស្វាញ​រវាង​ក្រុម​ច្បាំង​គ្នា​ទាំង​ ២ដែរ។

កិច្ច​ប្រជុំ​​​បូក​​សរុប​​​លទ្ធផល​​ការងារ​​គយ​​និង​​រដ្ឋាករ​​ប្រចាំ​ខែ​​មេសា ឆ្នាំ​២០១១ ​ចំណូល​​​ពន្ធ​អាករ​​ខែ​មេសា​​​សម្រេច​​​បាន​ជាង​២៦៧​ពាន់​លាន​រៀល​​​មាន​​កំណើន​​ជាង​​ខែ​មេសា ​២០១០

Posted: 09 May 2011 12:00 AM PDT

ក្រោមអធិបតីភាព​​លោក​បណ្ឌិត​​ប៉ែន ស៊ីម៉ន
រាជធានីភ្នំពេញ ៖ ​កាលពី​រសៀល​​​ថ្ងៃទី​​៥ ​ខែឧសភា ឆ្នាំ២០១១ នៅ​សាលប្រជុំ​អគ្គ​នាយក​ដ្ឋាន​​​គយ​និង​រដ្ឋាករ​កម្ពុជា មាន​ប្រារព្ធ​កិច្ច​ប្រជុំ​បូក​សរុប​​លទ្ធផល​ការងារ​​គយ​និង​រដ្ឋាករ​ខែ​មេសា​ ឆ្នាំ២០១១ ក្រោមអធិបតីភាព​​លោក​បណ្ឌិត​​ប៉ែន ស៊ីម៉ន ​ប្រតិភូ​​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុក​ជា​អគ្គ​នាយក​គយ​និង​រដ្ឋាករ​កម្ពុជា​ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ

មន្ត្រី​ព្រៃឈើ​​សង្កាត់​​​ច្រប់​ដកកាំភ្លើង​បាញ់​គំរាម​​ប្រជាពលរដ្ឋ​កាប់​ព្រៃ​ធ្វើ​ចំការ

Posted: 08 May 2011 11:54 PM PDT

ខេត្តស្ទឹង​ត្រែង ៖​ ​ប្រជាពលរដ្ឋ​ម្នាក់​​ជា​ជន​ជាតិ​ដើម​ភាគ​តិច​បាន​រងនូវ​ការបាញ់​គំរាម​ពី​​សំណាក់​លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​​ក្បាល​រមាស​ស្រែគរ​ចំនួន​​មួ​យគ្រាប់​​ក្បែរ​​គុម្ព​ត្រចៀក​ខាងស្តាំ​បណ្តាល​ឱ្យ​ភ័យ​ស្លន់​ស្លោ​និង ​រកកល់​​ស្តាប់​អ្វី​ស្ទើរ​មិន​ឮ។ ​ហេតុការណ៍​​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១​នឹង​២០នាទី​​ព្រឹក​​​ថ្ងៃ​ទី៤ ​ឧសភា ​២០១១

​ប្រារព្ធ​​ពិធីទិវា​ពិភព​លោក​​កាក​បាទ​ក្រហម​​​អឌ្ឍ​ចន្ទ​ក្រហម​​៨ឧសភា ប្រមូល​បាន​វិភាគ​ទាន​​សប្បុរស​ធម៌​

Posted: 08 May 2011 11:44 PM PDT

​ប្រារព្ធ​​ពិធីទិវា​ពិភព​លោក​​កាក​បាទ​ក្រហម​​​អឌ្ឍ​ចន្ទ​ក្រហម​​៨ឧសភា ប្រមូល​បាន​វិភាគ​ទាន​​សប្បុរស​ធម៌​
ខេត្តព្រះវិហារ ៖ រសៀល​ថ្ងៃ​ទី​៧ ឧសភា ​នៅ​សាខា​កាក​បាទ​ក្រហម​ខេត្ត មាន​រៀប​ចំ​​ប្រារព្ធ​ពិធីទិវា​​ពិភព​លោក​​កាក​បាទ​ក្រហម​ អឌ្ឍ​ចន្ទ​ក្រហម ​៨ ឧសភា ​ឆ្នាំ​២០១១ ​ក្រោម​អធិបតី​​ភាព​លោក​នាយ​ឧត្តម​សេនីយ៍​ មាស សុភា អគ្គ​មេ​បញ្ជា​ការ​​រង​នៃ​កង​យោធ​​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ និង​ជា​ប្រធាន​ក្រុម​​ការ​ងារ​គណៈ​កម្មាធិ​ការ​

ផឹកស៊ី​​​ជាមួយគ្នា​​កើត​ទំនាស់​​​បន្តិចបន្តួច​​បង​ថ្លៃ​​វាយ​​សម្លាប់​ប្អូនថ្លៃ​​​ឯង​

Posted: 08 May 2011 11:41 PM PDT

សពជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​បុរសម្នាក់​​បានស្លាប់​បាត់បង់ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​​​ដោយសារ​តែ​បុរស​​ម្នាក់​​​ទៀត​ដែល​ត្រូវជា​បង​​​ថ្លៃ ​វាយនឹង​​ឈើជ្រុង​​​ ​ខណៈ​កំពុង​ដេក​នៅ​លើផ្ទះ ​បន្ទាប់​ពី​ពួក​គេ​ផឹកស៊ី​​​ជាមួយគ្នា ​​ហើយ​មាន​​ទំនាស់ពាក្យសម្តី​​​​បន្តិចបន្តួច​ប៉ុណ្ណោះ ។ ​​​ហេតុការណ៍​​នោះ​បាន​កើត​ឡើង​​កាលពីវេលា​ម៉ោង​​​១១​និង​​​៥០នាទី​​យប់​​ថ្ងៃ​ទី​​៨ ឧសភា ​​២០១១

បញ្ជា​ការ​យោធា​ស្រុក​រតន​មណ្ឌល​ប៉ះ​ទង្គិច​​ជា​មួយ​ប្រជា​ពល​​រដ្ឋ​រឿង​ដី​ធ្លី

Posted: 08 May 2011 11:25 PM PDT

បញ្ជា​ការ​យោធា​ស្រុក​រតន​មណ្ឌល​ប៉ះ​ទង្គិច​​ជា​មួយ​ប្រជា​ពល​​រដ្ឋ​រឿង​ដី​ធ្លី
ខេត្ត​បាត់​ដំបង ៖ ប្រភព​ព័ត៌​មាន​​ពី​​ស្រុក​​រតន​មណ្ឌល ​បាន​ឱ្យ​ដឹង​ថា ​មន្ត្រី​យោធា​​មួយ​ក្រុម​​ក្រោម​ឱវាទ​​រ​បស់​លោក​នួន មួន មេ​បញ្ជា​ការ​​ផ្នែក​សឹក​រង​ស្រុក​រតន​មណ្ឌល​ បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹង​តែង​ជា​មួយ​ក្រុម​តំណាង​ប្រជា​ពល​រដ្ឋ​ចំនួន​៨៤​​គ្រួសារ ដោយ​សារ​ការ​ដណ្តើម​​កាន់​កាប់​ដី​ធ្លី​មួយ​កន្លែងនៅ​ចំណុច​ភូមិ​បួរ​រុន ឃុំ​ត្រែង ​ស្រុក​រតន​មណ្ឌល

មនុស្ស​យ៉ាង​តិច​12នាក់​ត្រូវ​បាញ់​ស្លាប់​នៅ​ទី​ក្រុង HOMS របស់​ស៊ីរី​

Posted: 08 May 2011 11:22 PM PDT

រថក្រោះស៊ីរីលើករូប​ប្រធានាធិបតី
ទូរ​ទស្សន៍​អាល់​ហ្សា​ហ្ស៊ី​រ៉ា រាយ​ការណ៍​ថា ជន​ជាតិ​ស៊ីរី​យ៉ាង​តិច​១២​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ក្នុង​ទី​ក្រុង​ HOMS ភាគ​កណ្តាល​ស៊ីរី​​ក្រោយ​ការ​ដាក់​ពង្រាយ​កង​ទ័ព​ទ្រទ្រង់​​ដោយ​កង​រថ​ក្រោះ ​ក្នុង​ទី​ក្រុង​នោះ​មក​។ ដូច​ក្នុង​ទី​ក្រុង​ស៊ីរី​ជា​ច្រើន​ទៀត​ដែរ​ដែល​ក្នុង​នោះ​មាន​រដ្ឋ​ធានី​ ក្រុង​ដាម៉ាស់​ផង​ ក្រុង HOMS ក៏​កើត​មាន​បាតុ​កម្ម​ដែល​អំពាវ​នាវ​​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ស៊ីរី​ ដែរ​។ កង​ទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​ទី​ក្រុង DERAA ភាគ​ខាង​ត្បូង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​២៥ មេសា

យកម៉ូតូ​គេ​ទៅ​លក់នៅ​​សើច​ញញឹម​លុះ​ឃើញ​ទ្វារគុក​ទើប​ស្រក់​ទឹកភ្នែក

Posted: 08 May 2011 09:09 PM PDT

យុវជនម្នាក់ត្រូវសមត្ថ​កិច្ចនគរបាលខណ្ឌ៧មករា ឃាត់ខ្លួន
រាជ​ធានី​ភ្នំពេញ ៖ យុវជនម្នាក់ត្រូវសមត្ថ​កិច្ចនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនកាលពីថ្ងៃ​ទី៥ ឧសភា ដោយចោទប្រកាន់ថា បាន​យក​ម៉ូតូ​គេទៅលក់ ខណៈដែលម្ចាស់យក​ទៅ​ផ្ញើ ។ យុវ​ជន​នោះឈ្មោះ​ហេង កៀងសេង អាយុ២២ឆ្នាំ រស់​នៅផ្ទះលេខ​២០៨​អឺ០ហ្សិត ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា

ប្រជា​ពល​រដ្ឋ​​ខក​ចិត្ត​នឹង​អង្គ​ការ​មួយ​ធ្វើប្រឡាយ​ទឹកប៉ះ​ចំផ្ទះ​និងដីស្រែ

Posted: 08 May 2011 09:01 PM PDT


ខេត្តកំពត ៖ ប្រជា​ពល​រដ្ឋ​​​ជា​ច្រើន​គ្រួសារ​​នៅភូមិ​កន្លង់​ ឃុំ​​ស្តេច​គង់ខាងជើង​ ស្រុកបន្ទាយ​មាសបាន​ប្រាប់កោះ​សន្តិភាព​​ថា ​ពួក​គាត់​​ខក​ចិត្ត​​ដោយអង្គ​ការ​​​ក្រៅ​រដ្ឋាភិបាលមួយ​បាន​ធ្វើ​ប្រឡាយ​ទឹក​មួយខ្សែ​ប្រវែង៧គីឡូម៉ែត្រធ្វើឱ្យ​ប៉ះពាល់​​​ដីស្រែ​របស់ពួកគាត់ ។ អ្នក​ភូមិ​​ដែល​រង​ផល​ប៉ះ​ពាល់​​និយាយថា​ការ​ធ្វើប្រឡាយ​​ទឹក​របស់​អង្គ​ការ​នេះ​​ធ្វើឱ្យ​​បាត់បង់​

តូបលក់​សម្លៀកបំពាក់​ទំនើប​1​ក្នុងផ្សារ​​ចក្រី​ត្រូវ​ភ្លើង​ឆាបឆេះ

Posted: 08 May 2011 08:50 PM PDT

តូបលក់​សម្លៀកបំពាក់​ទំនើប​1​ក្នុងផ្សារ​​ចក្រី​ត្រូវ​ភ្លើង​ឆាបឆេះ
ខេត្ត​បន្ទាយ​មានជ័យ ៖ មាន​ការ​ភ្ញាក់ផ្អើល​​ទាំង​កណ្តាល​អធ្រាត្រ​​ដោយ​​​សារ​តែ​ភ្លើង​ឆាប​ឆេះ​សម្លៀកបំពាក់​ល្អៗ​​ក្នុងតូបនៅផ្សារ​ចក្រី ​បណ្តាល​ឱ្យខាត​​​បង់​ប្រាក់​រាប់​ម៉ឺន​បាត​ ។ ហេតុ​ការណ៍​​​នេះ​​កើត​ឡើង​​នៅវេលាម៉ោង​២ និង​១៥​នាទីរំលង​អធ្រាត្រថ្ងៃទី៧ ឧសភា ​​ឆ្នាំ២០១១ នៅភូមិ​ចក្រី ឃុំជប់វ៉ារី ​ស្រុកព្រះនេត្រព្រះ ​ខេត្ត​បន្ទាយ​មានជ័យ

ទៅ​ធ្វើ​​ច្បាប់រៀបចំ​ការកូន​មកដល់មុខផ្ទះ​មេភូមិ​រថយន្ត​បុកស្លាប់

Posted: 08 May 2011 08:47 PM PDT

រ​ថយន្ត​ក្រុង​ដឹក​​អ្នក​ដំណើរ​​​​មួយគ្រឿង​​ បាន​បុក​បុរសម្នាក់​ស្លាប់​នៅ​​នឹង​កន្លែង​កើត​ហេតុ
ខេត្តកំពត ៖ រ​ថយន្ត​ក្រុង​ដឹក​​អ្នក​ដំណើរ​​​​មួយគ្រឿង​​ បាន​បុក​បុរសម្នាក់​ស្លាប់​នៅ​​នឹង​កន្លែង​កើត​ហេតុ​​ ខណៈ​ពេល​បុរស​រងគ្រោះ​រូប​នោះ​ជិះ​ម៉ូតូ​បត់បម្រុងចូលផ្ទះមេភូមិ​ដើម្បី​ធ្វើ​​ច្បាប់​ការកូន ។ ហេតុ​ការណ៍​ដ៏អកុសល​នេះ​បាន​កើត​​ឡើង​កាលពី​វេលាម៉ោង​៧​​ និង​៣៥នាទី​ព្រឹក​ថ្ងៃទី៧ ឧសភា ​នៅលើ​កំណាត់​ផ្លូវ​ជាតិលេខ​៣ ​កំពត-​ភ្នំពេញ ​ត្រង់ចំណុច​

ដេវីដ​បេក​ខាំ ជួប​​គ្រោះ​ថ្នាក់​​​ចរា​ចរណ៍រថយន្ត​បុក​គ្នា​ប៉ុន្តែ​គ្មាន​របួស​

Posted: 08 May 2011 08:45 PM PDT

​កីឡា​ករ​​ដេវីដ បេកខាំ ​ខ្សែ​បម្រើ​​វ័យ​ចំណាស់​ក្លឹប Los Angeles Galaxy ក្រប​ខណ្ឌ​បាល់​ទាត់​​ «មេ​ជឺ លីក សុក​គ័រ» ​ជួប​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដោយ​រថយន្ត​កាលពី​ព្រឹក​ថ្ងៃ​ សុក្រ ​កន្លង​មក ប៉ុន្តែ​​សំណាង​ល្អ​មិន​រង​របួស​អ្វី​ឡើយ ។ ប៉ូលិស​​ក្នុង​ទី​ក្រុង​ឡូស អេន​ជឺ​ឡេស បាន​ទទួល​របាយ​ការណ៍​ថា មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដោយ​រថយន្ត​២​គ្រឿង​បុកគ្នា​​តាម​បណ្តោយ​ផ្លូវ​ មួយ​ក្នុង​រដ្ឋ​កាលី​ហ្វ័រ​នី​ញ៉ា ខណៈ​ពេល​ចរា​ចរណ៍​កំពុង​កក​ស្ទះ ​គឺ​កីឡា​ករ​ដេវីដ បេក​ខាំ បើក​បរ​រថយន្ត​​របស់​ខ្លួន​បុក​ជា​មួ​យ​រថយន្ត​​ផ្សេង​​មួយ​ទៀត ។

អ្នក​គាំទ្រ​ក្លឹប​​បិសាច​ក្រហម​ Man Utd មិន​ពេញ​ចិត្ត​ម្ចាស់​ក្លឹប​ដំឡើង​ថ្លៃ​​សំបុត្រ​ខណៈ​ពេល​ក្លឹប QPR ត្រូវ​សមា​គម​បាល់​ទាត់​​អង់​គ្លេស (FA) អនុ​ញ្ញាតឱ្យចូល​លេង​​ក្នុង​ប្រឺ​មី​ញេ​លីក 2011-2012

Posted: 08 May 2011 08:45 PM PDT

កីឡាករ​ក្រុម​ Man Utd រ៉ូនី
*អ្នក​គាំទ្រ​​ក្លឹប​បិសាច​ក្រហម Man Utd ខឹង​ម្ចាស់​ក្លឹប​​ដំឡើង​​ថ្លៃ​សំបុត្រ​​ចូល​ទស្សនា ​ក្រុម​អ្នក​គាំទ្រ​​ក្លឹប Man Utd សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​​ម្ចាស់​​ក្លឹប​​ដែល​ត្រៀម​ដំឡើង​​​ថ្លៃ​ សំបុត្រ​​ចូលទស្សនា​​ការ​ប្រកួតមួយ​លើក​ចំនួន​១​ផោន ​ឬ​ប្រហែល​១,៥​ដុល្លារ​​នៅ​រដូវកាល​ក្រោយ (២០១១-២០១២) ។ ការ​​ត្រៀម​ដំឡើង​ថ្លៃ​សំបុត្រ​​ចូល​ទស្សនា​​ការ​ប្រកួត​បាល់​ទាត់​​របស់​ ក្លឹប​ Man Utd នឹង​​ធ្វើ​​ឱ្យ​សំបុត្រ​​ចូល​​ទស្សនា​​ប្រចាំ​ឆ្នាំ​​ដែល​ថ្លៃ​បំផុត​របស់​​ ក្លឹប​​មាន​តម្លៃ​៩៥០​ផោន សម្រាប់​ទស្សនា​​ការ​ប្រកួត​នៅ​ក្នុង​ផ្ទះ​ចំនួន​១៩​លើក ​រួម​ទាំង​ការ​ប្រកួត​ក្រប​ខណ្ឌ​បាល់​ទាត់​​យូហ្វាឆេម​ពាន​លីក និង FA Cup ។

ការបះបោរ​បង្ហូរឈាម​​ក្នុង​ពន្ធនាគារ​អ៊ីរ៉ាក់​មួយ​

Posted: 08 May 2011 08:43 PM PDT

ក្នុងពន្ធនាគារ​មួយនៅ​អ៊ីរ៉ាក់​ដែល​មាន​ការ​បះបោរ
សមាជិក​​​អាល់កៃ​ដា​​​ដែលជាប់​​ឃុំឃាំង​​​១១​នាក់ ​និង​ប៉ូលិស​​អុីរ៉ាក់​​​៦​នាក់​បានត្រូវ​ស្លាប់ ​កាល​ពីយប់ថ្ងៃទី​​​៧ ឧសភា ​នៅក្រុង​​​​បាដាដ ​បន្ទាប់ពី​ការបះបោរ​ក្នុងពន្ធនាគារ​មួយ បង្កឡើង​​​ដោយ​ពួក​អ្នកទោស​ដែល​ទទួលការ​ចោទប្រកាន់​​​ពី​បទ​​វាយប្រហារ​​​ ព្រះវិហារ​​​កាតូលិក​​មួយនៅ​​រដ្ឋធានី​​អ៊ីរ៉ាក់​កាលពីខែ​​តុលា​កន្លងមក​​​ នេះ ។​ ការ​​បាញ់តគ្នា​​កើតឡើង​​ខណៈ​ពេល​​​កង​កម្លាំង​សន្តិសុខ​​​​មាន​ការសង្ស័យ​​ លើការ​​ជ្រើស​រើស​​​​ជន​​សកម្មប្រយុទ្ធ​​នៃ​សាខា​អ៊ិស្លាម​​​ជ្រុល​និយម​​ មួយក្នុង​ពន្ធនាគារ​អ៊ីរ៉ាក់នេះ ក្រោយការ​ស្លាប់​​​របស់ប្រមុខ​របស់​ពួក​​​គេ​ អូសាម៉ា ប៊ីនឡា​ដេន ។

បណ្តា​ភរិយា​ និង​ពួក​កូនៗ​ប៊ីន​ឡា​ដេន​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​

Posted: 08 May 2011 08:37 PM PDT

នារី​ប៉ាគីស្ថាន​ដែល​រស់​នៅ​ជិត​កន្លែង​លាក់​ខ្លួន​របស់​ប៊ីនឡា​ដេន
ក្រសួង​ការ​បរទេស​ប៉ា​គី​ស្ថាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ថា បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ប៉ា​គី​ស្ថាន​បន្ត​សួរ​ចម្លើយ​បណ្តា​ភរិយា​ និង​ពួក​កូនៗ​របស់​អូសាម៉ា ប៊ីន​ឡា​ដេន ហើយ​ពុំ​មាន​ប្រទេស​ណា​មួយ​ទាម​ទារ​ធ្វើ​បត្យា​ប័ន​​ពួក​គេ​ឡើយ​រហូត​មក​ទល់ ​ពេល​នេះ​។ ប្រទេស​ប៉ា​គី​ស្ថាន​ទទួល​ភារៈ​ឃុំ​ទុក​ភរិយា​​ប៊ីន​ឡា​ដេន​ជន​ជាតិ​យេ​ម៉ែន នាង​​អាម៉ាល់​ អា​ម៉េដ​ អាប់​ដាល់​ហ្វាត​តាហ៍ និង​សមា​ជិក​ដទៃៗ​ទៀត​នៃ​គ្រួសារ​របស់​ប៊ីន​ឡា​ដេន​ក្រោយ​ពី​កង​កុំម៉ង់​ដូ​ ​មួយ​កង​របស់​អាមេរិក​បាន​សម្លាប់​ប្រមុខ​អាល់​កៃ​ដា​ក្នុង​ការ​វាយ​ឆ្មក់​ មួយ​ប្រឆាំង​នឹង​និវេសន​ដ្ឋាន​របស់​គេ​នៅ​ក្រុង

សម្តេចតេជោហ៊ុន សែន អញ្ជើញ​មក​ដល់​​កម្ពុជាវិញ ​ខណៈ​​ភាគីថៃ​​​មុខក្រាស់​​​អា​ម៉ាស់​​​​នៅ​ឥណ្ឌូណេស៊ី​

Posted: 08 May 2011 08:31 PM PDT

រាជធានីភ្នំពេញ ៖ សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​អញ្ជើញ​​​និវត្តន៍​មក​​ដល់​​ព្រះរាជាណាចក្រ​កម្ពុជា​​ ប្រកបដោយ​សុវត្ថិ​ភាព​​ហើយកាលពីវេលាម៉ោង​​​៦​និង​​​៤៥​នាក់​ល្ងាច​ថ្ងៃ​ទី​​​៨ ឧសភា ​​បន្ទាប់ពីសម្តេចតេជោ​​​បានអញ្ជើញ​​ចូលរួម​​ក្នុង​កិច្ច​​ប្រជុំ​​​កំពូលអាស៊ាន​​​លើកទី​​១៨ ដែល​​ប្រារព្ធ​ធ្វើនៅ​​ទីក្រុងហ្សាការតា​​​ ប្រទេស​​ឥណ្ឌូណេស៊ី ​​រយៈ​​ពេល​​២ថ្ងៃ​​​នោះរួចមក​

ប្រើស​រត់​ចេញ​ពី​ទ្រុង​ក្នុង​វត្ត​ដេញ​វ័ធ​អ្នក​ភូមិ​ស្លាប់​ម្នាក់​របួស​ម្នាក់​

Posted: 08 May 2011 08:27 PM PDT

ខេត្ត​កំពង់​ចាម ៖ ប្រើសឈ្មោល១ក្បាល​​មានទម្ងន់ជាង២០០គីឡូក្រាម បានរួចចេញ​ពី​ក្នុង​ទ្រុងដែលព្រះចៅអធិការវត្ត​សន្ធរ​រង្សីចិញ្ចឹម ស្ថិតនៅភូមិអន្លង់សំឡី ឃុំខ្ពប​តាងួន ស្រុក​ស្ទឹង​ត្រង់ កាលពីវេលាម៉ោង​៨និង​៤៥​នាទីព្រឹក ថ្ងៃទី​៨ ឧសភា ២០១១ ។ ពេល​រួច​ចេញ​ពី​ទ្រុង​​នោះ​សត្វ​ប្រើស​ឈ្មោល​មួយ​ក្បាល​នេះ ប្រៀប​បាន​ទៅ​នឹងដំរីចុះប្រេង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!