Koh Santipheap Daily

Koh Santipheap Daily


ប្រចណ្ឌ​ប្រពន្ធ​​​វាយសម្លាប់​ប្អូនថ្លៃ​​​​ គេ​ចខ្លួន​​បាន​​២ថ្ងៃ ​​​​​ចេញមក​សារ​ភាពត្រូវ​​ចាប់​ខ្លួន

Posted: 11 May 2011 01:11 AM PDT

ជនជាឃាតក​​វាយ​សម្លាប់​​​ប្អូនថ្លៃ​​​ឯង ត្រូវ​​បានប៉ូលិស​​ខណ្ឌដង្កោ​ចាប់​ខ្លួន
រាជធានីភ្នំពេញ ៖ ​ជនជាឃាតក​​វាយ​សម្លាប់​​​ប្អូនថ្លៃ​​​ឯង ត្រូវ​​បានប៉ូលិស​​ខណ្ឌដង្កោ​ចាប់​ខ្លួន​​​បន្ទាប់ពី​រូបគេ​​គេចខ្លួន​​​រយៈ​ពេល​​២ថ្ងៃ ហើយ​គ្មាន​​កន្លែង​សម្រាប់​លាក់​ខ្លួន​​ ម្យ៉ាង​ពេល​វាយ​​សម្លាប់​នោះ​​មិនដឹង​ថា ជា​ប្អូនថ្លៃ​​នឹកស្មាន​ថា ​​ជា​ប្រុសសហាយ​​របស់​ប្រពន្ធ លុះក្រោយ​​​មក​ទើប​ដឹង​ថា ​ជា​ប្អូនថ្លៃ​​ក៏​បាន​ចេញមក​សារ​ភាព​ទទួលកំហុស​​ និងអុជ​ធូប​សុំ​​ខមាល​ទោសសព ហើយ​ក៏ត្រូវប៉ូលិស​​​ចាប់​ខ្លួន​តែម្តង

ប្រជាពល​រដ្ឋ​​ចោទ​ថា​មាន​ទីតាំង​ភ្នាល់បាល់២កន្លែង​ក្នុងក្រុងព្រះ​សីហនុ

Posted: 11 May 2011 01:01 AM PDT

​ទីតាំង​ភ្នាល់​បាល់
ខេត្តព្រះសីហនុ ៖ ទីតាំងភ្នាល់បាល់​២​កន្លែងធំៗ ស្ថិតនៅក្នុង​សង្កាត់លេខ២ និង​សង្កាត់​​លេខ​៣នៃក្រុង​ព្រះ​សីហនុ កំពុងបើកលេងយ៉ាង​រលូនដោយ​មិន​​ឃើញអាជ្ញាធរដែនដី ឬ​សមត្ថ​កិច្ចពាក់​ព័ន្ធណា​ធ្វើដឹងធ្វើឮឡើយ ។ តាម​ប្រជា​ពលរដ្ឋ​​បានបង្ហាញ​ថា ​ទីតាំង​ភ្នាល់​បាល់ទាំងនេះ គឺមានក្នុងសង្កាត់លេខ២ មួយ​​កន្លែងទល់មុខ​ធនាគារអេស៊ីលីដា និង​​នៅក្នុង​សង្កាត់៣មួយ​កន្លែងក្បែរផ្ទះសំណាក់ឌី ឌីម៉ាត

បាក់ដីនៅចិន​ស្លាប់5នាក់ និង​បាត់ខ្លួន​​17នាក់​

Posted: 11 May 2011 12:57 AM PDT

កន្លែងបាក់ដីនៅចិន
ពួកអ្នក​ជួយសង្គ្រោះ​​​អះអាង​ថា ​​មនុស្ស​​​៥​នាក់​បានត្រូវស្លាប់ ហើយ​​១៧​​នាក់​ទៀត​​បាត់​ខ្លួន កាលពីព្រឹកថ្ងៃទី​​​១០ ឧសភា ​ក្រោយការ​បាក់​ដី​​​នៅទីតាំង​​សាងសង់​​មួយ​កន្លែង​​​ក្នុង​តំបន់​​ស្វយ័ត​ ហ្ស៊ូអាង ខេត្ត​​ហ្គង់ស៊ី ។ យោង​តាម​​​ពួកអ្នក​ជួយសង្គ្រោះ​ថា ​​មនុស្ស​​២​នាក់​​ត្រូវ​បាន​ជួយ​សង្គ្រោះ​​​ហើយ​បញ្ជូន​​​​ទៅកាន់​ មន្ទីរពេទ្យ​​ តែ​អ្នក​របួស​ម្នាក់​​ក្រោយមក​​​បាន​ស្លាប់​នៅ​​មន្ទីរពេទ្យ​ ។ នាព្រឹក​ព្រលឹម​ថ្ងៃ​ទី​១១ ឧសភា ​ពួកអ្នក​​ជួយសង្គ្រោះ​​​បានរកឃើញ​​សាក​សព​មនុស្ស​​​៤នាក់ ​នៅ​កន្លែង​​​បាក់ដី​​​នេះ ចំណែក​​មនុស្ស​​១៧​នាក់ នៅតែ​បាត់ខ្លួន ។

ចាប់ស្ត្រី​ខារ៉ា​អូខេ​២នាក់​លាក់​គ្រឿង​ញៀន​ក្នុង​ផ្ទះ​ជួល​របស់ខ្លួន

Posted: 11 May 2011 12:53 AM PDT

អ្នក​ចែកចាយ​​និង​ប្រើ​ប្រាស់​​គ្រឿងញៀន​៣នាក់
ខេត្ត​កំពង់ធំ ៖ ​ក្រោមការ​ចង្អុល​បង្ហាញពី​​លោក​​អភិបាលក្រុង ​និង​បញ្ជាពី​លោក​ឧត្តម​​សេ​នីយ៍​ត្រី​ស្នងការ ​អ្នក​ចែកចាយ​​និង​ប្រើ​ប្រាស់​​គ្រឿងញៀន​៣នាក់​ក្នុង​នោះ​មាន​ស្រី​​ខារ៉ាអូខេ​ ​២នាក់​ផង​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ​សហការ​ជា​មួយ​​​សមត្ថ​កិច្ច​​អធិ​ការ​ដ្ឋាន​​ក្រុង​ស្ទឹងសែន​ឃាត់​ខ្លួន​កាល​ពី​​វេលា​ម៉ោង១១ ​និង​៥០នាទី​

ច្រក​អានសេះ​បើក​ឡើង​វិញ​ហើយ​បន្ទាប់ពី​បិទ​អស់​រយៈ​ពេល​ជាង​បី​ខែ​ពីភាគី​សៀម

Posted: 11 May 2011 12:44 AM PDT


ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ឧសភា​កន្លង​មក​នេះ ​ច្រក​អានសេះ​​ដែល​ជា​ច្រក​តំបន់​​រវាង​​កម្ពុជា-ថៃបានបើក​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​បិទ​អស់​រយៈកាល​ជាង​បី​ខែ​នៅ​ដើមឆ្នាំ​២០១១​ ​ពី​សំណាក់​ភាគី​​សៀម​បន្ទាប់​ពី​មានការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​​កាលពី​ថ្ងៃ​ទី​៤ ​ខែ​កុម្ភៈ ​កន្លង​ទៅ​ ។ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ឧសភា​​ នៅ​លើ​ខ្នងភ្នំ​ច្រក​អានសេះ​មាន​ការ​ចេញចូល

នាយករដ្ឋ​មន្ត្រី​ជប៉ុន​គ្រោង​រុះរើរដ្ឋាភិបាលលោក

Posted: 11 May 2011 12:42 AM PDT

លោកនាយករដ្ឋមន្រ្តីជប៉ុន
នាយក​រដ្ឋ​មន្ត្រី​​ជប៉ុន​​លោកណាអូ​ តូកាន ​គ្រោង​រុះរើ​រដ្ឋាភិបាល​​លោកក្រោយ​សម័យ​ប្រជុំ​​សភា​បច្ចុប្បន្ន​​ដែលត្រូវ ​​បញ្ចប់​នា​ថ្ងៃ​ទី២២ ឧសភា ​​ខាង​មុខ​នេះ ។ នេះ​ជា​សេចក្តី​រាយ ​ការណ៍​កាល​ពី​ថ្ងៃទី១១ ឧសភា ​របស់សារព័ត៌​មាន​ជប៉ុន ។ ដោយ​ដក​ស្រង់​​ប្រភពព័ត៌​មាន​ជិត​ដិត​នឹង​​លោកកាន ទី ភ្នាក់​ងារព័ត៌​មាន​​ជប៉ុន​ក្យូដូ ញូវ គូស​បញ្ជាក់​ថា ការរុះរើ​នេះសំដៅ​ពង្រឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​នានា​សំដៅ​ដល់​ការងារ​កសាង ​ឡើង​វិញ ក្នុង​បណ្តា​តំបន់​ដែល​រងការ​បំផ្លាញ​ដោយ​សារការរញ្ជួយ​ដី​ និងស៊ូណាមី កាលពីថ្ងៃទី១១ មីនា ។

ដោះលែង​​អតីតប្រធានាធិបតី​​នីហ្សេ​

Posted: 11 May 2011 12:33 AM PDT

អតីតប្រធានាធិបតីនីហ្សេរីយ៉ា
អតីតប្រធានាធិបតី​​នីហ្សេ លោក MAMADOU TANDJA ដែលត្រូវ​​ផ្តួលរំលំ​​ដោយ​​​សារ​រដ្ឋ​​ប្រហារ​​យោធា​មួយកាលពីឆ្នាំ​​២០១០ ត្រូវ​បាន​ដោះលែង​​​វិញ ​កាលពីថ្ងៃទី​​​១០ ឧសភា ​ដោយសារ​​ការ​តវ៉ារបស់ពួក​អ្នកគាំទ្រ​​លោក​​​ និងក្រោយពី​​ការ​បោះបង់ចោល​​ការចោទប្រកាន់​រូបលោកពីបទ​ពង្វាង​​យកមូល​និធិ​​ សាធារណៈ​មក​ ។​ ធ្វើ​​ប្រមុខរដ្ឋ​​នីហ្សេ​ពីឆ្នាំ​១៩៩៩ ​រហូត​ដល់​ឆ្នាំ​​២០១០ លោក​ MAMADOU TANDJA តែង​បដិសេធ​​ជានិច្ច​​នូវការ​ចោទ​ប្រកាន់ទាំង​ឡាយ​​ប្រឆាំង​រូបលោកដោយ​រប​ បយោធា​​​តាំង​ពី​លោកត្រូវ​​​ចាប់ខ្លួន​ពីខែ​កុម្ភៈ ឆ្នាំ​២០១០ មក ។

មាន​មន្ត្រី​​រាជ​ការជាង​​២ម៉ឺន​នាក់​​បានប្រកាស​​ទ្រព្យសម្បត្តិ​​នៅសល់ជាង​​​៣០​០​នាក់​ទៀតមិនទាន់ប្រកាស​

Posted: 11 May 2011 12:28 AM PDT

រាជធានីភ្នំពេញ ៖ ​កាលពីព្រឹកថ្ងៃទី​​១១ ឧសភា ​២០១១ នៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​​​ជា​ផ្លូវ​ការនូវ​​​អគារ​​ស្ថាប័ន​​ប្រឆាំង​អំពើ​ពុក​រលួយ​​ ​លោក​ឱម​ យ៉ិនទៀង ​​ប្រធាន​អង្គភាព​​ប្រឆាំង​​អំពើពុកលរួយ​​បានថ្លែង​ថា មានមន្ត្រី​​​រាជ​ការ​សរុប​​ចំនួន​​២៤.៨៣៧​នាក់ ​បាន​មក​ប្រកាស​​ទ្រព្យស​ម្បត្តិ​​​​នៅស្ថាប័ន​ប្រឆាំងអំពើពុករលួយ​​​ក្នុង​ខែ​​មេសា ឆ្នាំ២០១១

អូតង់​អាច​វាយ​ប្រហារ​លើប្លុក​និវេសន​ដ្ឋាន​របស់​លោក​កា​ដា​ហ្វី​នៅ​ក្រុង​ទ្រី​ប៉ូលី​ទៀត​

Posted: 11 May 2011 12:28 AM PDT

ប្លុក​អគារ​និវេសនដ្ឋានលោក​កាដាហ្វី ដែល​រងការ​វាយ​ប្រហារ
សាក្សី​ទាំង​ឡាយ​រាយ​ការណ៍​ថា បណ្តា​មី​ស៊ីលរបស់​អូតង់​បាន​វាយ​ប្រហារ​មក​លើ​គោល​ដៅ​ជា​ច្រើន​ក្នុង​ទី​ ក្រុង​ទ្រី​ប៉ូលី​ ដែល​ក្នុង​នោះ​​ហាក់​ដូច​ជា​មាន​ប្លុក​អគារ​និវេសន​ដ្ឋាន​របស់​លោក​មូ​អាម៉ា កា​ដា​ហ្វី ផង​ដែរ​។ មេ​ដឹក​នាំ​លី​ប៊ី​រូប​នេះ​បាន​បាត់​មុខ​មិន​ឃើញ​​បង្ហាញ​ខ្លួន​ជា​ សាធារណៈចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ មេសា មក​ ក្រោយ​ការ​វាយ​ឆ្មក់​តាម​អាកាស​មួយ​សំដៅ​លើ​អគារ​នៃ​ប្លុក​និវេសន​ដ្ឋាន​ BAB AL AZIZIAH របស់​លោក​ដោយ​សម្លាប់​កូន​ប្រុស​ពៅ​អាយុ​២៩​ឆ្នាំ​របស់​លោក​ និង​ចៅ​៣​នាក់​ទៀត។

នគរ​បាល​​ខណ្ឌ​ដូនពេញ​​ចាប់ជន​សង្ស័យ​ជួញដូរ​ថ្នាំញៀន​​​បានម្នាក់​

Posted: 11 May 2011 12:23 AM PDT

ឃាត់ខ្លួន​ជនសង្ស័យ​​​​ជួញដូរថ្នាំញៀន​​​ម្នាក់​​
រាជធានីភ្នំពេញ ៖ ​នគរបាលផ្នែក​ព្រហ្ម​ទណ្ឌ​​នៃអធិការដ្ឋាន​​​ខណ្ឌដូនពេញ​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​​​​ជួញដូរថ្នាំញៀន​​​ម្នាក់​​ កាលពី​ថ្ងៃទី​​៩ ឧសភា ​​២០១១ ​វេលាម៉ោង​​១៧​និង​​​​៣០នាទី​ ​​នៅចំណុចផ្ទះ​​លេខ​​១៦១​ ខា​ង​ត្បូង​​សាលា​គរុ​កោសល្យ​​​ ភូមិ​ទី​​៤ សង្កាត់ចតុ​មុខ​ ខណ្ឌដូនពេញ ​​​​​បន្ទាប់ពី​​សមត្ថកិច្ច​​​​ឆែ​ក​ឆេរ​​​រកឃើញថ្នាំញៀន​ប្រភេទម៉ាទឹកកក​

ការប្រែប្រួលអាកាសធាតុក្នុងទសវត្ស​កន្លង​មក​​នេះ​​នៅ​កម្ពុជា​​តម្រូវ​​ឱ្យ​​មាន​​ការ​​ស្វែង​​យល់​​ពី​ការ​គំរាម​កំហែង

Posted: 11 May 2011 12:08 AM PDT


លោក​​ប្រាយ​អ៊ិន ឡាន់ នាយក​អង្គការ​​អុក​ស្វាម​ប្រចាំ​តំបន់​អាស៊ី​​ខាង​កើត​បាន​ថ្លែង​ថា ​ការ​ប្រែប្រួល​អាកាសធាតុ​ បង្កការគំរាម​​កំហែង​ដល់​ជីវភាពរស់​នៅ សុខភាព និង​សន្តិសុខ​របស់​​ប្រជាជន​រាប់​​លាន​នាក់​នៅលើ​​​សាកល​លោក និងកំពុង​​យាយី​ដល់​សមិទ្ធផល​​​នៃកិច្ច​ខិតខំប្រឹង​ប្រែង​​អភិវឌ្ឍន៍​នានា​រាប់​ទសវត្ស​​​កន្លង​មក

ទាហានបារាំង​ទី​​57ស្លាប់​នៅ​អាហ្វហ្គានីស្ថាន​​

Posted: 11 May 2011 12:00 AM PDT

កងទាហានបារាំងកំពុងល្បាតនៅអាហ្វហ្គានីស្ថាន
វិមានប្រធានាធិបតី​បារាំង ELYSEE រាយ​ការណ៍​​​កាលពីថ្ងៃទី​​១០ ឧសភា ថា ទាហាន​បារាំង​​​ម្នាក់បានត្រូវស្លាប់​​កាលពីព្រឹកថ្ងៃទី​​​១០ ​ឧសភា ក្នុង​​ការ​ផ្ទុះគ្រាប់បែក​​ច្នៃមួយ​គ្រាប់​​​ពេល​​​​គេ​កំពុង​បំពេញ​​បេស​ កកម្ម​​ស៊ើបការណ៍​ក្នុងខេត្ត​​​​កា​ពីសារ​បស់​​អាហ្វហ្គានីស្ថាន ។​ ប្រធានាធិបតី​​​​បារាំង លោកនីកូឡាស់ សាកូ​​ហ្ស៊ី ​​មានប្រសាសន៍​ថា ​លោកមាន​ការ​ក្តុកក្តួល​យ៉ាង​ខ្លាំង​​ចំពោះ​​​ព័ត៌មាន​​នៃការ​ស្លាប់​​​របស់ ​ទាហាន​បារាំង​រូបនេះ ។ ​​រដ្ឋមន្ត្រី​​ការ​ពារ​ប្រទេស​​បារាំង​​លោក GORARD LONGUET បញ្ជាក់​ថា ​គ្រាប់បែក​​​នេះ​វាយប្រហារ​​​​សំដៅ​​កង​ឯក​ភាព​បើ​ក​ផ្លូវ​​​ ទទួលបន្ទុករៀបចំ​​​ទីលាន​សម្រាប់ធ្វើ​​​ប្រតិ​បត្តិការ​​ក្នុង​តំបន់​​​ ជ្រលង​ភ្នំ​ TAGAB ។

រថយន្ត​ប៉ូលិស​បិទ​និមិត្ត​សញ្ញា​​បញ្ច្រាស

Posted: 10 May 2011 11:58 PM PDT

រថយន្តដែលមាន​និមិត្តសញ្ញាប្លែកមួយនេះ តែងតែឈប់ចត​ចល័តលើ​ដងផ្លូវជាតិលេខ៧ ក្នុងខេត្តស្ទឹង​ត្រែង
ខេត្ត​ស្ទឹងត្រែង ៖ រថយន្តចម្លែកមួយគ្រឿង​មាន​បិទនិមិត្តសញ្ញាប៉ូលិស ហើយអក្សរសសេរ អមជុំវិញនិមិត្តសញ្ញានោះ​ដាក់​ថា ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋ ក៏ដូច​ជា​មន្រ្តីរាជ​ការ​ក្នុងខេត្ត​មាន​ការ​ងឿងឆ្ងល់ថា ហេតុអ្វី​រថយន្ត​មួយគ្រឿងនេះ បិទនិមិត្ត​សញ្ញាមានរូបសិង្ហ​បែរ​មុខ​រត់ទៅក្រោយ​វិញ​ដូច្នោះ ​ព្រោះនិមិត្ត​សញ្ញា​

រដ្ឋសភា​​អនុម័ត​​វិសោធន​កម្ម​ច្បាប់​ស្តីពី​​ការបោះឆ្នោត​​​ជ្រើសរើស​​ក្រុមប្រឹក្សា​​ឃុំ​-​សង្កាត់​​​កំណត់យក​ថ្ងៃទី​​៣ មិថុនា ​២០១២​

Posted: 10 May 2011 11:55 PM PDT

រាជធានីភ្នំពេញ ៖ ​រដ្ឋសភា​កាលពីព្រឹក​ថ្ងៃ​ទី​​១១ ឧសភា ​​២០១១ ​បានអនុម័ត​​​វិសោធន​កម្ម​​​ច្បាប់​មាត្រា​​១៩០ថ្មី (ពីរ) នៃច្បាប់​ស្តីពី​​ការ​​បោះ​ឆ្នោត​​ជ្រើសរើស​​​ក្រុមប្រឹក្សា​​ឃុំ​-សង្កាត់​​ ការ​រៀប​ចំ​​បោះឆ្នោត​​​ជ្រើសរើស​ក្រុម​​​ប្រឹក្សា​ឃុំ-សង្កាត់​ សម្រាប់​អាណត្តិ​​​ទី​៣ ត្រូវ​ប្រព្រឹត្ត​​ទៅនៅថ្ងៃ​​​ទី​​៣ ​មិថុនា ​២០១២ ដោយ​​​សំឡេង​គាំទ្រ​​​សរុប​​៧៩​លើ​​៩៩​

ប៉ូលិស​​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក្រសួង​មហាផ្ទៃ​ធ្វេសប្រហែស​ធ្វើ​ឱ្យ​​ជនជនសង្ស័យ​ជួញដូរគ្រឿងញៀន​​​រត់​រួច​

Posted: 10 May 2011 11:34 PM PDT

ការធ្វេស​ប្រហែស​​របស់ប៉ូលិស​ដែល​មិន​​គួរ​ឱ្យ​ជឿ​នេះ
រាជធានីភ្នំពេញ ៖ ​ជនជាប់សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ពីរនាក់ប្តី-ប្រពន្ធ​ត្រូវ​បាន​​ប៉ូលិស​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​នាំខ្លួន​ចេញពីផ្ទះរបស់​ពួកគេ​ដោយ​នៅ​ដៃ​ជាប់ខ្នោះ​ម្នាក់​មួយ​គូៗ​​ក្នុង​បំណង​​ទៅឃុំ​ទុក​នៅ​ក្រសួង​​មហាផ្ទៃ ប៉ុន្តែខណៈ​កំពុង​​បណ្តើរ​ចេញ​​មក​នោះ ស្រាប់តែ​បុរសជាប្តី​ដែលដើរ​​ក្រោយគេ​​នោះ លោតចុះពីលើ​ផ្ទះ​​

ម៉ូតូដឹកឈើនិងរថយន្តទួរីសបុក​គ្នារាលដាល បុកគេឯង​ពេញ​ផ្លូវ​

Posted: 10 May 2011 11:30 PM PDT

ម៉ូតូ​ដឹក​ឈើ​ធ្នង់​មួយ​គ្រឿង
ខេត្ត​ក្រចេះ​ ៖ គ្រោះថ្នាក់ចរាចរណ៍​មួយ​បាន​កើតឡើងទាំងព្រលឹម​អុរ​​បង្ក​ឡើង​រវាង​រថយន្ត និងម៉ូតូបណ្តាលឲ្យប្តី-ប្រពន្ធពីរនាក់​រង​របួសជាទម្ងន់ដោយ​បាក់​ជើង​ខ្ទេចទាំងសង​ខាង និង​មនុស្សបី​នាក់​​ទៀត ក៏​រងរបួស​ធ្ងន់​-ស្រាល​ក្នុង​​ហេតុ​ការណ៍​​នេះ​ដែរ ដែល​បង្ក​​ឡើង​ដោយ​​រថយន្តទួរីស​មួយ​​គ្រឿង​បានបើកបុកជាមួយម៉ូតូ​ដឹក​ឈើ​ធ្នង់​មួយ​គ្រឿង

ពល​ករ​​ខ្មែរ​២៧​នាក់ ​ចាញ់​បោក​ជន​ទុច្ច​រិត​អស់​ប្រាក់​​ម្នាក់​១៥.០០០​បាត

Posted: 10 May 2011 11:08 PM PDT

ពល​ករ​​ខ្មែរ​២៧​នាក់ ​ចាញ់​បោក​ជន​ទុច្ច​រិត​អស់​ប្រាក់​​ម្នាក់​១៥.០០០​បាត
ខេត្ត​បន្ទាយមានជ័យ ៖ ជា​រឿង​អយុត្តិ​ធម៌​​ណាស់​​សម្រាប់​ពល​ករ​ខ្មែរ​ដែល​មាន​បំណង​​ចង់​ទៅរក​ការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ស្រប​ច្បាប់​ ប៉ុន្តែ​​ទី​បំផុត​ត្រូវ​បរា​ជ័យ​ដោយ​សារ​តែ​ចាញ់​ល្បិច​កល​ជន​ទុច្ច​រិត​មួយ​​ក្តាប់​តូច​​​ដែល​គិត​តែ​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​មិន​គិត​ពី​ទុក្ខ​​លំបាក​របស់​​ពួក​គាត់​​ឡើយ ។ នេះ​គឺ​ជា​រូប​​ពល​ករ​រង​គ្រោះ​ប្រុស​-ស្រី​ចំនួន​២៧​នាក់

ពួកកូន​ៗ​ប៊ីនឡាដេន​​ចង់ប្តឹង​លោក​អូបា​ម៉ា​ទៅតុលាការ

Posted: 10 May 2011 08:56 PM PDT

កូនប្រុសម្នាក់របស់ប៊ីនឡាដេន
ពួក​​កូនៗ​របស់​អូសា​ម៉ា ប៊ីន​ឡា​ដេន ​​បាន​គំរាម​ប្តឹង​​ប្រធានាធិបតី​អាេមរិក​លោក​បារ៉ាក់ អូបា​ម៉ា ទៅ​តុលា​ការ​ពី​បទ​ទទួល​ខុសត្រូវ​លើ​​ការ​សម្លាប់​ឪពុក​របស់ពួកគេ​ កាលពីថ្ងៃទី២ ឧសភា ​កន្លងមកនេះ ​ហើយ​យល់ថា ​ជា​ការពុំ​អាច​​ទទួល​យកបាន​ និង​ជារឿង​​អាម៉ាស់​ដែល​យក​សាកសព​ឪពុក​ពួកគេ​​ទៅទម្លាក់​ចោល​ក្នុង​ ទឹកសមុទ្រ ។​ ពួក​កូនៗ​ប៊ីនឡាដេន​​បានគំរាម​ប្តឹង​បែប​នេះ ​ក្នុងសារ​មួយ​ចេញផ្សាយ​កាលពីថ្ងៃទី​១០ ឧសភា ​​ដោយ​អីុន​ធើរ​ណេត​​​អ៊ិ​ស្លាម​មួយ។ ​

ហោ ណាំហុង ៖ កងទ័ពកម្ពុជា​​មិន​ដែលពឹង​ផ្អែក​​ទំនិញ​​ពីប្រទេសថៃ​ជាការ​​ផ្គត់​ផ្គង់​​​ឡើយ​

Posted: 10 May 2011 08:47 PM PDT

លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង
រាជធានីភ្នំពេញ ៖ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង ​​​បានមានប្រតិ​កម្ម​​​ឆ្លើយ​តប​ទៅ​ភាគី​សៀម​​​វិញ​ថា ​តាំង​ពីណា​ពីណី​មក​ ​កង​ទ័ពកម្ពុជា​មិនដែល​​​ពឹង​ផ្អែក​​ទំនិញ​ពីប្រទេសថៃ​​​ដើម្បី​​​យកមកផ្គត់ផ្គង់​​កងទ័ពឡើយ ​​ហើយ​កម្ពុជា​ក៏មិនខ្វះ​ប្រភពទំនិញ​​ដែរ ។ ​លោក​ឧបនាយករដ្ឋ​​មន្ត្រី​​​បានថ្លែង​​យ៉ាង​ដូច្នេះ​​​គឺ​​ធ្វើឡើង​​​បន្ទាប់ពី​​មេ​ទ័ព​​​ភូមិភាគ​​​២ របស់ថៃ ​​

មូល​និធិ​ស្ត្រី​សម្តេច​រស្មី​សោភ័ណ​ចែក​អំណោយ​ដល់​កុមារ​១៣៥នាក់

Posted: 10 May 2011 08:39 PM PDT

មូល​និធិ​ស្ត្រី​សម្តេច​រស្មី​សោភ័ណ​ចែក​អំណោយ​ដល់​កុមារ​១៣៥នាក់
រាជ​ធានី​ភ្នំពេញ ៖ មូល​និធិ​ស្ត្រី​សម្តេច​រស្មី​សោភ័ណ ដែល​មាន​ទីតាំង​នៅ​ជាប់​ក្រសួង​ឧស្សាហ​កម្ម រ៉ែ និង​ថាមពល បាន​រៀបចំ​ពិធី​ចែក​អំណោយ​ដល់​កុមារ​​ក្រីក្រ​បំផុត​ចំនួន​១៣៥​នាក់។ ពិធី​ចែក​អំណោយ​នេះ​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា នៅ​ទីស្នាក់​ការ​មូល​និធិ​ ក្រោម​អធិ​បតី​ភាព​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម ម៉ារី ទីប្រឹក្សា​​អម​ព្រះ​រាជ​ខុទ្ទ​កាល័យ​ព្រះ​មហា​ក្សត្រ

សាក​សព​មនុស្ស​58នាក់​បោះ​ចោល​ក្នុង​សមុទ្រ​

Posted: 10 May 2011 08:38 PM PDT

ក្រសួង​មហា​ផ្ទៃ​ទុយ​នី​ស៊ីរាយ​ការណ៍​ថា សាក​សព​មនុស្ស​៥៨​នាក់​ដែល​គេ​ទម្លាក់​ចោល​ក្នុង​សមុទ្រ​ត្រូវ​បាន​រក​ឃើញ​ កាល​ពី​ខែ​មេសា​នៅ​តាម​ឆ្នេរ​សមុទ្រ​របស់​ទុយ​នី​សីុ​។ ក្នុង​សេចក្តី​ប្រកាស​មួយ​ផ្សាយ​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ TAP ក្រសួង​នេះ​វាយ​តម្លៃ​ថា សាក​សព​មនុស្ស​​ទាំង​នោះ​ប្រហែល​ជា​សាក​សព​របស់​ពួក​អន្តោ​ប្រវេសន៍​លួចលាក់ ​ ។ យោង​តាម​សេចក្តី​​ប្រកាស​នោះ​ថា សាក​សព​ទាំង​ឡាយ​ដែល​រក​ឃើញ​បាន​ហើម​រលួយ​រួច​ត្រូវ​ប្រទះ​ឃើញ​ដោយ​បណ្តា​កង ​ឯក​ភាព​ឆ្មាំ​ឆ្នេរ​សមុទ្រ​ជាតិ​ និង​កង​ទ័ព​។

មនុស្ស​ម្នាក់​ធ្វើ​អត្ត​ឃាត​ដោយ​លោត​ពី​អគារ​ខ្ពស់​ជាង​គេ​បំផុត​នៃ​ពិភព​លោក​

Posted: 10 May 2011 08:38 PM PDT

ម៉ាស៊ីន​ឃោសនា​ក្នុង​ស្រុក​រាយ​ការណ៍​ថា បុរស​ម្នាក់​បាន​ធ្វើ​អត្ត​ឃាត​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា នៅ​ក្រុង​ឌូ​បៃ​ដោយ​លោត​ពី​អគារ​ BURJ KHALIFA ជា​អគារ​ខ្ពស់​ជាង​គេ​លើ​ពិភព​លោក​ដែល​មាន​កំពស់​១៤៧​ជាន់​។ លោក EMAAR PROPERTIS ម្ចាស់​របស់​អគារ​ខ្ពស់​នោះ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​​មួយ​ថា មាន​ឧប្ប​ត្តិ​ហេតុ​លោត​សម្លាប់​ខ្លួន​ពី​អគារ​នោះ​នា​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១០ ឧសភា ។ អាជ្ញា​ធរ​ដែល​ពាក់​ព័ន្ធ​អះ​អាង​ថា នោះ​ជា​ការ​ធ្វើ​អត្ត​ឃាត​មួយ​មុន​ពេល​ដែល​បុរស​នេះ​ធ្លាក់​ទៅ​ទើរ​លើ​ដំបូល ​អគារ​មួយ​ដែល​មាន​កំពស់​១០៨​ជាន់​។

ការប្រកាស​ផែនការ​​ទសវត្ស​សុវត្ថិភាព​ចរាចរណ៍​នៅកម្ពុជា​

Posted: 10 May 2011 08:29 PM PDT

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​​ទី​១១ ឧសភា ​​នេះ ប្រទេស​ជា​ច្រើនទូទាំង​ពិភពលោក​​ចាប់ផ្តើម​​​ប្រកាស​ជាលើកដំបូង​​​នូវ​ទសវត្ស​​សុវត្ថិភាព​​ចរា​ចរណ៍​​​​២០១១-២០២០ ។ ​ទសវត្ស​​​សុវត្ថិភាព​ចរា​ចរណ៍​រិះរកមធ្យោបាយ​​​ការពារ​ពី​​ការស្លាប់​​ និងរបួស​​ស្នាម​ដោយសារ​គ្រោះថ្នាក់​ច​រាចរណ៍ ​ដែលតាមអ្នកជំនាញ​​បានប៉ាន់ប្រមាណ​​​ថា​នឹង​​បណ្តាល​ឱ្យ​​​មានមនុស្ស​​​

ចែក​អំណោយ​​ជូន​គ្រួសារ​ក្រីក្រ ចាស់​ជរា​ពិការ​ និងផ្ទុកមេរោគអេដស៍១០គ្រួសារ

Posted: 10 May 2011 08:18 PM PDT

ចែក​អំណោយ​​ជូន​គ្រួសារ​ក្រីក្រ ចាស់​ជរា​ពិការ​ និងផ្ទុកមេរោគអេដស៍១០គ្រួសារ
រាជ​ធានី​ភ្នំពេញ ៖ មន្ត្រីអនុ​សា​ខា​កាកបាទ ក្រហម​កម្ពុជា​ខណ្ឌ​ប្ញស្សី​កែវ​​រួម​ដំណើរ​​ជា​មួយ​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ ​ខឹម សម្បត្តិ​​​​​ ប្រធាន ​​សហគមន៍​​មូលនិធិ​​នគរ​​កាយ​វត្ត​ព្រះពុទ្ធ​សាសនា ​កម្ពុជា ​និង​ជា​ចៅ​​អធិការវត្ត​​ញាណរង្សី ​កាល​ពី​ព្រឹក​ថ្ងៃទី១០ ឧសភា ​បាននាំ​យកអំណោយ​​ទៅ​ចែក​ជូន​​​ប្រជាពលរដ្ឋ​​ក្រីក្រ ចាស់ជរា ពិការ គ្មាន​ទីពឹង

ផ្ទៃ​ដី​ទំហំ១,៥០ហិកតា​​ក្លាយជាជម្លោះរវាងគ្រូបង្រៀននិងអ្នកភូមិ

Posted: 10 May 2011 08:09 PM PDT


ខេត្ត​កំពង់​ឆ្នាំង​ ៖ បាតុភាព​ស្រួច​ស្រាល់​មួយ​បាន​ផ្ទុះ​ឡើងកាលពី​ព្រឹក​​ថ្ងៃទី​​១០ ឧសភា នៅ​មុខ​​​សាលា​បឋម​សិក្សា​​ភូមិ​ក្រួស ឃុំ​រលាប្អៀរ ស្រុក​​រលា​ប្អៀរ ដែល​​ផ្តើម​​ឡើង​​ដោយ​សារ​​​ដី​ស្រែ​​ទំហំ​១,៥០​​ហិកតា បាន​ក្លាយ​ជាចំណុច​​ដណ្តើម​​​គ្នា​​​កាន់​កាប់​​​ដោយ​​ភាគី​​ម្ខាង​​គឺ​​​លោក​គ្រូ អ្នក​គ្រូ​ចំនួន​១៤​នាក់​ និង​​​​ម្ខាង​ទៀត​​ជា​ប្រជាពល​រដ្ឋ​​ ក្នុង​ភូមិ​​ក្រួស

គាស់​​ទ្វារ​​បង្អួច​​តាម​សាលា​​រៀន​យក​សំភារ​ត្រូវ​ចាប់ខ្លួន​ពីរនាក់

Posted: 10 May 2011 08:06 PM PDT

ជន​សង្ស័យ​​​ពីរ​​នាក់​​បាន​ធ្វើ​សកម្ម​ភាព​គាស់​​​ទ្វារ​បង្អួច​សាលា​រៀន​២កន្លែង
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​​​ពីរ​​នាក់​​បាន​ធ្វើ​សកម្ម​ភាព​គាស់​​​ទ្វារ​បង្អួច​សាលា​រៀន​២កន្លែង​​ ​ផ្សេងគ្នា​​លួច​បាន​សំភារ​​រួម​មាន​ម៉ាស៊ីន​កុំព្យូទ័រ​ និង​​លុយ​កាក់​មួួ​យចំនួន​​បាន​សម្រេច​ជាបន្ត​បន្ទាប់ ហើយ​​គេច​ខ្លួន​​បាន​រយៈពេល​​២​ថ្ងៃ​ក៏​​ជាប់​អន្ទាក់​​ប៉ូលិស​​​ខណ្ឌ​ដង្កោ ។ ជន​សង្ស័យ​​​​ត្រូវ​​​បាន​ចាប់​ខ្លួន​​​កាលពី​វេលា​​ម៉ោង​៧​និង​១០​នាទី​​ព្រឹក​​ថ្ងៃទី​​៩ ​ខែឧសភា ​

រដ្ឋសភា​បន្តកិច្ច​​ប្រជុំ​ពិភាក្សា​​​ហិរញ្ញវ​ត្ថុ​​និង​ការ​គ្រប់គ្រង​​ទ្រព្យសម្បត្តិ​​​រដ្ឋ​បាល​​ថ្នាក់​ក្រោមជាតិ​

Posted: 10 May 2011 07:51 PM PDT

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​១១ ​ឧសភា​២០១១ នេះ ​រដ្ឋសភា​បាន​​បន្ត​​កិច្ច​ប្រជុំ​ពិភាក្សា​​​ និងអនុម័ត​​សេចក្តីព្រាង​​​ច្បាប់​ស្តី​ពី​របប​ហិរញ្ញ​វត្ថុ​​​និង​ការគ្រប់​គ្រង​ទ្រព្យសម្បត្តិ​​​របស់​រដ្ឋ​បាល​​ថ្នាក់​ក្រោម​ជាតិ​ជា​បន្តទៀត ​​បន្ទាប់​ពី​កាល​ពីថ្ងៃម្សិល​មិញ​រដ្ឋសភា​​​បានពិភាក្សា​​​ និងអនុម័ត​ដល់​​​២ជំពូក ​ក្នុងចំណោម​​​៨​ជំពូក ​៥៦​មាត្រា​នោះ​រួចមក

លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន ៖ ការ​ប្រឆាំង​អំពើ​ពុករលួយ​គឺត្រូវ​​​មានការ​​ចូលរួមពីយើងទាំង​អស់​គ្នា​

Posted: 10 May 2011 07:32 PM PDT

ក្រោម​​អធិបតីភាព​​លោក​​​ឧបនាយករដ្ឋមន្ត្រី​​​សុខ អាន​
រាជធានីភ្នំពេញ ៖ អគារ​ទីស្តី​ការ​​​​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​​ត្រូវ​បាន​​សម្ពោធ​ដាក់​​ឱ្យ​ប្រើប្រាស់​​ជាផ្លូវ​ការ​​​ហើយ​កាលពី​វេលាម៉ោង​​៨ព្រឹក​​ថ្ងៃ​ពុធ ទី​១១ ឧសភា ២០០១ នេះ ​ក្រោម​​អធិបតីភាព​​លោក​​​ឧបនាយករដ្ឋមន្ត្រី​​​សុខ អាន​ រដ្ឋ​មន្ត្រី​​ទទួលបន្ទុក​​​ទីស្តី​​ការ​គណៈរដ្ឋ​មន្ត្រី អម​ដោយ​​​លោកទេស​​រដ្ឋ​​ឱម យ៉ិនទៀង ​ប្រធាន​អង្គ​​​ភាព​ប្រឆាំង​អំពើ​ពុករលួយ​

លោក​រាជ សម្បត្តិ ​​រង​ជំងឺ​​លើស​ឈាម​ធ្ងន់​ធ្ងរ​​​ព្យួរ​សេរ៉ូម​ជាប់ជាប្រចាំ​​នៅមន្ទីរពេទ្យ​កាល់​ម៉ែត

Posted: 10 May 2011 07:11 PM PDT

រាជធានីភ្នំពេញ ៖ ​លោក​រាជ សម្បត្តិ ​​​ប្រធាន​ផ្នែក​​​​​កិច្ចការ​សាធារណៈ​នៃសាលាក្តី​ខ្មែរ​ក្រហម បានទទួលរង​ជំងឺ​លើសឈាម​ធ្ងន់ធ្ងរ​ត្រូវ​​ក្រុមគ្រួសារ​​បញ្ជូនទៅសង្គ្រោះ​​​បន្ទាន់​នៅមន្ទីរ​ពេទ្យ​​កាល់ម៉ែត ​កាលពីវេលាល្ងាច​ថ្ងៃទី​​​១០ ឧសភា ​​២០១១ ​​បន្ទាប់ពី​​អាការ​បែបនេះ​​បាន​​យា​យី​​​រូបលោក​ច្រើន​​​ខែមក​​ហើយ​

សាធារណ​មតិជាតិ​ជុំវិញ​​ការ​ឈ្លានពាន​​របស់​ប្រទេសសៀម​​មកលើ​កម្ពុជា​

Posted: 10 May 2011 07:06 PM PDT

ប្រជាពលរដ្ឋ​នាំ​គ្នា​តាមដាន​ព័ត៌មាន​តាម​កាសែត
​ខេត្ត​ស្ទឹង​ត្រែង​ ៖ ប្រជា​ពលរដ្ឋ​​​ក្នុងខេត្ត​​​កំពុងតែ​​តាមដានយ៉ាង​យកចិត្តទុកដាក់​​​អំពី​ព័ត៌​មាន​​ទាក់ទង​​ទៅនឹង​បញ្ហា​​​ជម្លោះព្រំដែន​​​រវាង​ប្រទេសថៃមកលើ​កម្ពុជា ។ ​ពួកគាត់​ដែលជា​ប្រជា​ពលរដ្ឋ​​បាន​មើល​​ព័ត៌​មាន​​​តាមរយៈ​កាសែត​ ទូរទស្សន៍​ វិទ្យុ ​និង​តាមរយៈ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ផ្សេងទៀត ​​ដើម្បីចង់​ដឹងពី​ហេតុការណ៍​​​នៃការ​​វិវឌ្ឍន៍​ជាថ្មី ​ពីបញ្ហា​ជម្លោះឈ្លាន​ពាន​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!