Koh Santipheap Daily

Koh Santipheap Daily


ថៃ ៖ ការបោះឆ្នោត​​សភា​មុនកាលកំណត់​​នឹង​ធ្វើ​​នាថ្ងៃទី3 កក្កដា​

Posted: 10 May 2011 12:34 AM PDT

នាយករដ្ឋ​មន្ត្រី​ថៃ លោកអាប់ភីស៊ីត ​​វ៉េចាជី​វ៉ា ប្រកាស​កាលពី​​ថ្ងៃទី​​​៩ ឧសភា ​ពីការ​រំលាយ​សភា​​ និង​ការ​រៀបចំធ្វើ​ការបោះឆ្នោត​​​សភា​​ថ្មីនា​ថ្ងៃ​ទី​​​៣ កក្កដា ​ខាង​មុខនេះ ។​ ក្នុងសុន្ទរកថា​​មួយទៅកាន់ប្រជាជាតិ​​តាម​ទូរទស្សន៍​​​ លោកអាប់ភីស៊ីត ​អះអាង​ថា ​ការ​បោះ​ឆ្នោត​​​ថ្មីនេះ​នឹង​អាច​ដោះស្រាយ​​បញ្ហា​ទាំង​ឡាយ​ដែលប្រទេស​ កំពុង​តែប្រឈម​មុខ​។​ លោកអាប់ភីស៊ីត ​​ប្រធានគណប​ក្ស​​​​ប្រជា​ធិបតេយ្យ​​​​បាន​ទទួល​​ស្គាល់​ថា ​ថៃ​​ប្រឈមមុខ​​​នឹង​បញ្ហា​​​ជា​ច្រើន​​ក្នុងនោះ​មានអំពើ​ពុក​រលួយ​ គ្រឿងញៀន

សហ​ភាពអឺរ៉ុប​អនុ​ម័ត​ជា​ផ្លូវ​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​ស៊ីរី​

Posted: 10 May 2011 12:34 AM PDT

ប្រធានាធិបតីស៊ីរី
យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​សហ​ភាព​អឺរ៉ុប​ថា ទណ្ឌ​កម្ម​នានា​ប្រឆាំង​អ្នក​ទទួល​ខុស​ត្រូវ​ស៊ីរី​១៣​រូប និង​ការ​ហ៊ុម​ព័ទ្ធ​អាវុធ​ត្រូវ​បាន​អនុ​ម័ត​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ដោយ​សហ​ភាព​អឺរ៉ុប​ ហើយ​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​១០ ឧសភា ទៅ​យោង​តាម​ការ​សំរេច​ចិត្ត​ប្រកាន់​យក​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា កន្លង​មក​នេះ។ ក្រុម​ប្រឹក្សា​អឺរ៉ុប​បាន​អនុ​ម័ត​សេចក្តី​សំរេច​ចិត្ត​​មួយ​ដែល​ដាក់​ការ​ ហ៊ុម​ព័ទ្ធ​លើ​ការ​នាំ​ចេញ​ឆ្ពោះ​មក​កាន់​ប្រទេស​ស៊ីរី​នូវ​អាវុធ

HTC រួម​ជា​មួយ Skywav ​បើក​ដំណើរ​ការ​​ហាង HTC Concept Store ​នៅ​កម្ពុជា

Posted: 10 May 2011 12:29 AM PDT

HTC រួម​ជា​មួយ Skywav ​បើក​ដំណើរ​ការ​​ហាង HTC Concept Store ​នៅ​កម្ពុជា
រាជធានីភ្នំពេញ ៖ មជ្ឈ​មណ្ឌល​​ដំបូង​គេ​ដែល​ផ្តល់​​ជូន​នូវ​ផលិត​ផល HTC សេវា​កម្ម​បន្ទាប់​ពី​ការ​លក់​សេវា​កម្ម​បណ្តុះ​បណ្តាល​ និង​ការ​បង្ហាញ​​ផលិត​ផល​ចុង​ក្រោយ​​បំផុត គឺ​​ជា​ការ​បង្ហាញ​​នូវ​ការ​ឆ្ពោះ​ទៅ​មុខ​មួយ​ទៀត​សម្រាប់ HTC ដែល​បាន​ប្រកាស​ពី​ភាព​ជា​ដៃ​គូ​របស់​ខ្លួន​ជា​មួយ​ Skywav Pte Ltd និង​តំណាង​​ដៃ​គូ​ក្នុង​ស្រុក The Mehk ដើម្បី​បើក​

ឃាត់​ខ្លួន​យុវជន​ពីរ​នាក់​លួច​មិនរើស​មុខ​នៅ​ស្រុក​​ក្រគរ

Posted: 10 May 2011 12:24 AM PDT

ជន​សង្ស័យ​ទាំងពីរ​នាក់
ខេត្តពោធិ៍​សាត់ ៖ អនុ​វត្ត​ដីកា​របស់​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១១ សមត្ថ​កិច្ច​នគរ​បាល​​បាន​ធ្វើ​ការ​​ឃាត់​ខ្លួន​យុវជន​ពីរ​នាក់​ពី​បទ​ចោរ​កម្ម ។ ​លោក​អនុ​សេនីយ៍ឯក ​គុយ ញឿន ​នាយ​រង​ការិយា​ល័យ​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិតស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​ដឹងថា យុវ​ជន​​ជាប់​ចោទ​ពីរ​នាក់​

អាប់ភីស៊ីត ​​ប្រតិ​កម្ម​ចំពោះ​​ម៉ាឡេស៊ី​

Posted: 10 May 2011 12:15 AM PDT

លោកអាប់​ភីស៊ីត ​វ៉េចាជីវ៉ា
បណ្តាញ​​ព័ត៌មានថៃ​នៅថ្ងៃទី​​​១០ ឧសភា ​​ផ្សាយ​ឱ្យ​ដឹង​ថា ​នាយករដ្ឋ​មន្ត្រី​ថៃ លោកអាប់​ភីស៊ីត ​វ៉េចាជីវ៉ា បាន​ប្រតិ​កម្ម​​យ៉ាង​ខ្លាំង​ចំពោះ​​ការ​ស្តីបន្ទោស​​ដល់​​ប្រទេសថៃ ​ដោយ​អនុរដ្ឋ​មន្ត្រី​​ការបរទេស​​​ម៉ាឡេស៊ី ​​ដែលថា ថៃ​ជា​​អ្នក​បង្ក​ជម្លោះ​​​ជាមួយកម្ពុជា ។​ កាសែតថៃ​មួយបានដកស្រង់​​សម្តី​លោក​អាប់​ភីស៊ីត ​ដែលថ្លែង​ថា

ខ្យល់ព្យុះ​លាយ​ភ្លៀង​​​មួយប្រា​​វ​បោក​បក់​​រំលំផ្ទាំង​ប៉ាណូ​ធំៗ សង្កត់ម៉ូតូ-​រថយន្ត​

Posted: 10 May 2011 12:13 AM PDT

រាជធានីភ្នំពេញ ៖ ​ខ្យល់ព្យុះ​​មួយប្រាវ​​​បោក​បក់​​យ៉ាងខ្លាំង​​បណ្តាល​ឱ្យផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​​​​​ធំៗ​​៣​ផ្ទាំង​​បាក់រលំ​​ដល់​ដី​ និងធ្វើ​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​ដល់ប្រជាពលរដ្ឋ​​​ទៅចោម​​រោម​មើល​​​​កាលពីវេលាម៉ោង​​​១២​និង​​​៣០នាទី​រសៀល​​ថ្ងៃទី​​១០ ឧសភា ​​​២០១១ នៅភូមិ​​​១ ​និង​ភូមិ​​​២ ​សង្កាត់ជ្រោយ​ចង្វា ខណ្ឌ​ឫស្សីកែវ

ទឹម​ រដ្ឋា ក្នុង​វិថីសិល្បៈ​ប្រកប​ដោយ​ជោគជ័យតាម​ប្រាថ្នា

Posted: 10 May 2011 12:12 AM PDT

កញ្ញា​ទឹម ​រដ្ឋា ច្រៀងលើវេទិកា
រាជ​ធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​ជ័យ​លាភី​​ស្រី​ស្អាត​​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​​រាជ​ធានី​ ​ភ្នំពេញ ក្នុងកម្ម​វិធី​ស្រីស្អាត​ ប្រុសស្អាតរបស់​ស្ថានីយ​​ទូរ​ទស្សន៍​ CTN ​នា​ឆ្នាំ២០០៥ មក ​កញ្ញា​ទឹម ​រដ្ឋា បានក្លាយ​ជា​អ្នកដើរបង្ហាញ​ម៉ូដ និង​ជា​​អ្នក​សម្តែង​កាយ​វិការ​ខារ៉ា​អូ​ខេ​ និងភាព​យន្ត​​ដោយ​ទទួលបានជោគជ័យ​ជាបន្តបន្ទាប់​។ ​នៅ​រាត្រី ​ថ្ងៃទី៨ ឧសភា ឆ្នាំ២០១១ នៅ​ពេល​ឡើង​ច្រៀង​​ជាកិត្តិយស​​ក្នុង​កម្ម​វិធី​ប្រគំតន្ត្រី​​យុវ​វ័យ​​រីក ​រាយ​របស់ស្ថានីយ​​ទូរទស្សន៍​អប្សរាប៉ុសិ៍្ត​លេខ​១១ នៅ​សួន​ចំការ​ព្រីង​នាង​ច្រៀង​​ភ្លេច​​ទំនុកត្រូវ​ប្រិយ​មិត្ត​​ទស្ស​និក​ជន ​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​កងរំពង ។ ​​ពេលនោះ​នាង​ត្រូវ​​​អ្នក​រៀប​ចំ​កម្ម​វិធី​តម្រូវ​ឱ្យ​ច្រៀង​ចំនួន​៣បទ គឺ​បទទី១ «បាក់អំនួត» បទទី២ «បង​មិន​ឈឺ​ចាប់​តែ​អូ​ន​ឈឺ​ចាប់» និងបទចុង​ក្រោយ​គឺបទ «​មនុស្ស​ខ្ញុំ​កំពុង​លួច​​មាន​អ្នក​​ផ្សេង» ។ ទាំង​២​បទ​ចុង​ក្រោយ​នេះ​ នាង​ច្រៀង​ភ្លេច​ទំនុក ។

ជុំ​វិញជំនួប​ត្រីភាគី​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​នៅ​ក្រុងហ្សាការតា​

Posted: 10 May 2011 12:02 AM PDT

ជំនួប​ត្រីភាគី​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​នៅ​ក្រុងហ្សាការតា​
​ជំនួបពិភាក្សា​ត្រីភាគី​​រវាង​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង ​​ជា​មួយ​​​​​ប្រមុខការ​ទូត​​ថៃ លោក​កាស៊ីត ភិរម្យ ​​និង​ប្រមុខការទូត​​​ឥណ្ឌូណេស៊ី​​ លោក​ម៉ាទី ណា​តា​ឡេ​ហ្គាវ៉ា ត្រូវ​​បានរៀបចំ​​ឡើង​ជាលើកទី​២ នៅ​ក្នុង​​ទីក្រុង​​ហ្សាការតា ​រដ្ឋធានី​​សាធារណរដ្ឋ​​​ឥណ្ឌូ​ណេ​ស៊ី ​កាលពី​ថ្ងៃទី​៩ ឧសភា ​​កន្ល​ងមក ​ដោយ​ធ្វើ​​​រយៈ​ពេលជាង​​២ម៉ោង

បង្កើត​ហិប​បរិច្ចាគ​​ក្នុង​​នាម​ស្ត្រី​​សម្រាប់ប្រមូល​ប្រាក់​​​​ឧបត្ថម្ភ​​​យុទ្ធ​ជន​សមរភូមិ​​មុខ​

Posted: 09 May 2011 11:58 PM PDT

​ខេត្ត​សៀម​រាប ៖ ​អនុរដ្ឋ​លេខាធិការ​​ក្រសួង​​ទេសចរណ៍​នៃប្រទេស​កម្ពុជា​​​បានថ្លែង​ថា ​​ហិប​​​បរិច្ចាគប្រាក់​មួយដែលមានឈ្មោះ​​ «កម្មវិធី​​ស្ត្រី​​​ផ្សារ​ភ្ជាប់​​ជាមួយ​សមរភូមិ​មុខ» ​នឹង​ត្រូវ​​​បង្កើត​ឡើង​​​នាពេល​​ខាង​មុខ​​នេះ​តាម​រយៈ​​តំណាង​ស្ត្រី ​​ក្នុង​សវនកម្ម​​ឧស្សាហ៍​កម្ម​ទេស​ចរណ៍​នានា​នៅទូទាំង​ប្រទេស ដើម្បីប្រមូល​ថវិកា​​យក​ទៅ​​ប្រគល់ជូន​​កង​យោធ​ពល​​ខេមរ​ភូមិន្ទ​​

ពិធីប្រគល់​​រថយន្តគិលានសង្គ្រោះ​ដល់​មន្ទីរពេទ្យ​​បង្អែក​​ស្រុក​​​រមា​សហែក​

Posted: 09 May 2011 11:52 PM PDT


​ខេត្តស្វាយរៀង​ ៖ នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​រមាស​ហែក​កាលពីព្រឹក​ថ្ងៃទី​៨ ឧសភា មាន​រៀប​ចំ​​​ពិធីប្រគល់​​​រថយន្ត​គិលាន​សង្គ្រោះ​ក្រោម​អធិបតី​​ភាព​​លោកជំទាវ​ម៉ែន សំអន ​​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​​ ដោយមាន​ការចូលរួម​​​ពី​​តំណាង​រាស្ត្រ​​​​មណ្ឌល​​​ស្វាយរៀង​​ អភិបាលរង​ខេត្ត ​អភិបាល​-អភិបាលរងស្រុក ​​ប្រធាន-អនុ​ប្រធាន​​មន្ទីរ​សុខាភិបាល​​​ខេត្ត​​ ​

តម្រួត​សៀម​​ឃាត់ខ្លួន​ពលរដ្ឋខ្មែរ​​​មួយរយៈ​​​ដែលបើក​​គោ​យន្ត​​ចូល​ទិញ​ជី​

Posted: 09 May 2011 11:47 PM PDT

​ខេត្ត​បន្ទាយមានជ័យ​ ៖ ​ប្រជា​ពលរដ្ឋ​​​​ខ្មែរ​ចំនួន​៩នាក់ ​​បានបើកគោ​យន្ត​​​៤គ្រឿង​ចូល​​ទៅទឹក​ដី​សៀម ​តាមច្រក​​​​របៀង​​មហោស្រព ​ដើម្បីរក​​​ទិញជីនៅស្រុក​​​​តាប់​ប្រាយ៉ា ​ខេត្ត​ស្រះ​កែវ​​ ត្រូវ​បាន​​​តម្រួត​សៀម​ចាប់ឃាត់ខ្លួន​​មួយ​រយៈ​ រួច​ទើប​ដោះលែង​មក​​​វិញ នៅវេលា​ម៉ោង​​៨​​និង​១៥នាទី​យប់ថ្ងៃទី​​៧ ​​ឧសភា ​​ឆ្នាំ​២០១១ ​តាម​ច្រក​របៀង​​​មហោស្រព

ខ្លួន​មួយ​ជីវិត​ពីរ​ពេទ្យ​ឆ្មប​សង្គ្រោះ​មិន​បាន​ ឈឺ​ពោះ​ឆ្លង​ទន្លេ​រហូត​ដាច់​ខ្យល់​ទើប​ចាត់​ចែង​បញ្ជូន​ឱ្យ​ផុត​​ពី​ដៃ

Posted: 09 May 2011 11:37 PM PDT

គ្រួសារសពថតរូបមុនពេលបូជា​ដោយក្តីអាឡោះ​អាល័យ
រាជ​ធានី​ភ្នំពេញ​​ ៖ ​ស្ត្រី​ម្នាក់​រួម​ទាំង​កូន​ប្រុស​ក្នុង​ផ្ទៃ​បាន​ស្លាប់​បាត់​បង់​ជីវិត​​ បន្ទាប់​ពី​ឈឺ​ពោះ​គ្រប់​ខែ​ ហើយ​ត្រូវ​​ប្តី​ និង​ម្តាយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​សម្តេច​ឪ​ដែល​មាន​ទី​តាំង​នៅ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ ។ ការ​ស្លាប់​ទាំង​ម្តាយ​ និង​កូន​​នេះ​បាន​ធ្វើ​ឱ្យ​មាន​ប្រតិ​កម្ម​យ៉ាង​ខ្លាំង​ពី​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ និង​មិន​អស់​ចិត្ត​​ពី​សំណាក់​ក្រុម​គ្រួសារ​​ដោយ​អះ​អាង​ថា

លោកអូបាម៉ា​ទទួលបានការគោរព​ពីកងយោធា

Posted: 09 May 2011 11:23 PM PDT

លោក​អូបាម៉ា​ពេល​ជួប​ជាមួយ​កង​យោ​ធា
ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់​ អូបាម៉ា ​បានទទួល​​ការគោរព​​​ និង​ទំនុកចិត្ត​​របស់កង​ទ័ព​​អាមេរិក​ដោយសារ​ការ​សម្រេច​​ចិត្ត​ដ៏ក្លាហាន ​របស់​លោក​ប្រឆាំង​អូសាម៉ា ប៊ីនឡាដេន ។​​ ៣​ថ្ងៃ​ក្រោយ​ការ​វាយឆ្មក់​​មួយនៅប៉ាគីស្ថាន​​ដោយ​សម្លាប់​មេដឹកនាំ​ អាល់កៃដា​អូសា​ម៉ា ​ប៊ីនឡាដេន ​​លោក​អូ​បាម៉ា បានជួបនៅ​សេត​វិមាន​​ជាមួយ​បណ្តា​អតីត​យុទ្ធ​ជន​ដែល​ត្រូវ​ដាច់​ជើង​​អង្គុយ ​លើ​រទេះ​កង់​ ឬកៅអី​​មានកង់រៀបចំ​​ចេញ​ដំណើរ​សម្រាប់​​ធ្វើការ​ប្រណាំង​គ្នាតាម​ការផ្តល់​ សញ្ញា​​របស់ប្រធានាធិបតី ។

ឃាត់ខ្លួន​​យុវ​ជនទំនើង​​ផឹក​ស៊ី​​ស្រវឹង​ច្រៀង​​ខារ៉ាអូខេ​​​មិន​ឱ្យលុយ​​​ និងអុកឡុក​

Posted: 09 May 2011 10:05 PM PDT

ជន​ទំនើង​នេះ​ឈ្មោះ​​​ទុយ​ ធី
ខេត្តក្រចេះ​ ៖ ​យុវជនទំនើង​ម្នាក់​ដែល​ស្រវឹង​​​ស្រា​បង្ក​ការ​​អុកឡុក​​​ពេលចូលច្រៀង​​ខារ៉ា​អូ​ខេ ​​មិន​ឱ្យ​លុយ​​​ ត្រូវម្ចាស់​​​ហាង​ប្តឹង​​​ប៉េអឹម​​​ឱ្យ​​​ចាប់​​​ឃាត់​​ខ្លួន​​មកធ្វើ​ការ​​​អប់រំណែនាំ​​​រួច​ប្រគល់​​​​ទៅ​ក្រុម​​គ្រួសារ​​វិញ ។​ ជន​ទំនើង​នេះ​ឈ្មោះ​​​ទុយ​ ធី ​មានទីលំនៅ​​ភូមិកោះ​​ទ្រង់ ​​សង្កាត់​​កោះទ្រង់ ​​ក្រុងក្រចេះ ​​បានទៅធ្វើ​សកម្ម​ភាព​អុក​ឡុក​​ហាង​ខារ៉ាអូខេ​​​មួយកន្លែង ​​​យី​ហោ​មហា​ហេង ​មានទីតាំង​នៅ​​សង្កាត់​អូរឫស្សី​ ក្រុង​ក្រចេះ

រដ្ឋសភា​បានបើក​​​កិច្ចប្រជុំ​​ស្តីពី​បញ្ហា​ហិរញ្ញវត្ថុ​​​ថ្នាក់ក្រោមជាតិ​ និងបញ្ហា​​​​ព្រំ​ដែន​

Posted: 09 May 2011 09:10 PM PDT

រាជធានីភ្នំពេញ ៖ រដ្ឋសភា​​​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​​​១០ ឧសភា ​​២០១១ ​នេះ​ បានបើក​កិច្ចប្រជុំ​​​ដើម្បីពិភាក្សា​​​ និងអនុម័ត​​លើ​របៀប​វារៈ​​​ចំនួន​២ គឺ​​ការ​ពិភាក្សា​​​ និងអនុម័ត​​​​សេចក្តីព្រាង​​​ច្បាប់ស្តីពី​ហិរញ្ញវត្ថុ​​​ និងការគ្រប់គ្រង​​​ទ្រព្យ​សម្បត្តិ​​របស់រដ្ឋ​​​បាលថ្នាក់ក្រោមជាតិ ​និង​ការ​ពិភាក្សា​​​ និង​អនុ​ម័ត​​​​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​​​​អនុម័ត​យល់ព្រម​​លើ​

សិក្ខាសាលា​​​ស្តីពីបញ្ហា​ដីធ្លី​​​បានចាប់​ផ្តើម​​​​ពិភាក្សា​​​​យ៉ាង​ផុស​ផុល​

Posted: 09 May 2011 09:07 PM PDT

រាជធានីភ្នំពេញ ៖ សិក្ខាសាលា​ស្តីពី​​ស្ថាន​ភាព​បច្ចុប្បន្ន​​​នៃ​បញ្ហា​ដីធ្លី​​​ និង​យន្តការ​ដោះ​ស្រាយ​នៅកម្ពុជា​​ ត្រូវបាន​ចាប់ផ្តើម​​​​ប្រារព្ធ​​​ធ្វើ​ឡើង​​​នៅ​សណ្ឋាគារ​​កាំបូឌីយ៉ាណា ​ព្រឹកថ្ងៃអង្គារ ទី​​​១០ ឧសភា ​២០១១ ​​នេះ​ក្នុង​​​រាជធានីភ្នំពេញ​។ ​យោងតាម​​សេចក្តីប្រកាស​ព័ត៌​មាន​​របស់គណៈ​កម្មាធិការ​​ប្រព្រឹត្តិ​កម្ម​នៃ​​​​អង្គការ​​-សមាគម​​ការ​ពារ​សិទ្ធិមនុស្ស​​​កម្ពុជា​ចុះថ្ងៃទី​​​៩ ឧសភា ​​២០១១ ​បាន​ឱ្យ​ដឹង​ថា

មន្ត្រីនគរបាល​​ម្នាក់​ត្រូវ​​ប្រពន្ធ​ប្តឹង​​​​ចោទ​ថា ​បានប្រើ​​​អំពើហិង្សា​​​​​

Posted: 09 May 2011 08:59 PM PDT

មន្ត្រី​នគរបាល​ដែលត្រូវ​​បាន​ឃាត់ខ្លួន​​​
រាជធានីភ្នំពេញ ៖ មន្ត្រី​នគរបាល​​​ក្រសួង​មហាផ្ទៃ​មួយរូប​ត្រូវបានសមត្ថកិច្ច​​នគរ​បាល​ប៉ុស្តិ៍​ទន្លេ​បាសាក់ ​​ខណ្ឌ​ចំការមន ​​ឃាត់​ខ្លួន​​កាលពី​យប់​ថ្ងៃទី​​៧ ឧសភា ​​ឆ្នាំ​២០១១ នៅ​​​ផ្ទះ​​ជួល​របស់ខ្លួន​ ​​បន្ទាប់ពីបានធ្វើសកម្មភាព​​វាយ​បង្ក​របួស​ស្នាម​​លើ​ស្ត្រី​​ជាភរិយា​​​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ។​ មន្ត្រី​នគរបាល​ដែលត្រូវ​​បាន​ឃាត់ខ្លួន​​​ខាង​លើ​​​នេះ​ឈ្មោះ​​គូ ដាណេ

នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី​បញ្ជូន​កង​ទ័ព​ទៅ​សំអាត​កាក​សំណល់​នៅ​ក្រុង NAPLES

Posted: 09 May 2011 08:49 PM PDT

មួយ​សប្តាហ៍​មុន​ការ​បោះ​ឆ្នោត​មូល​ដ្ឋាន​លោក​ស៊ីល​វី​យ៉ូ ប័រ​លូ​ស្កូ​នី បាន​បញ្ជូន​កង​ទ័ព​ទៅ​កាន់​ទី​ក្រុង NAPLES ដើម្បី​​ប្រមូល​កាក​សំណល់​ទាំង​ឡាយ​ដែល​នៅ​រាយ​ប៉ាយ​តាម​ដង​វិថី​នៃ​ទី​ ក្រុង​នោះ​។ ទោះ​បី​ជា​មាន​ការ​សន្យា​ផ្ទួនៗ​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​របស់​ប្រមុខ ​រដ្ឋា​ភិបាលអ៊ីតាលី​ថា នឹង​ដោះ​ស្រាយ​បញ្ហា​កាក​សំណល់​ក្នុង​ទី​ក្រុង​នោះ​ក្តី​ក៏​គំនរ​សំរាម​ទាំង ​ឡាយ​មាន​នៅ​សល់​យ៉ាង​ច្រើន​ដែរ​។

សម្លាប់​សន្តិសុខក្រុមហ៊ុន​ឯកជន​​ម្នាក់​​រួចហើយ​​យកទៅ​ចង.ក​​​ជាប់​បង្គោល​​​ភ្លើង​ក្នុង​​ភូមិគ្រឹះ​

Posted: 09 May 2011 08:41 PM PDT

រាជធានីភ្នំពេញ ៖ សន្តិសុខ​​ក្រុមហ៊ុន​​​ឯក​ជន​​ ​PSP ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញស្លាប់​ដោយ​​មាន​ចង​​ខ្លួន​ផ្អោប​​​ជា​មួយ​​បង្គោល​​ភ្លើង​​​បំភ្លឺ​ក្នុង​ភូមិ​គ្រឹះមួយកន្លែង​ស្ថិត​​​នៅផ្ទះលេខ​​​២៨១ ផ្លូវ​លេខ​​​៦៣ កែង​ផ្លូវ​​លេខ​​​៣៦០ ​សង្កាត់​​បឹង​កេង​កង​ទី​​១​ ខណ្ឌ​ចំការមន​ ​កាលពីព្រឹកព្រលឹម​ថ្ងៃទី​​១០ ឧសភា ​​​២០១១​

កង​កម្លាំង​​​សន្តិសុខ​ស៊ីរី​ប្រើប្រាស់​​​ពហុ​កីឡដ្ឋាន​​ជា​​មន្ទីរឃុំឃាំង​

Posted: 09 May 2011 08:35 PM PDT

រថក្រោះ​យោធាស៊ីរីពេលចាកចេញពីទីក្រុង
កង​កម្លាំង​សន្តិសុខ​​ស៊ីរី​​កំពុងប្រើប្រាស់​​ពហុ​កីឡដ្ឋាន​​​​នានា​ជា​ ពន្ធនាគារ​បណ្តោះ​អាសន្ន​​នៅ​ក្នុងទីក្រុងធំ​​២​គឺ​​ទីក្រុង​​​ Banias និង​ទីក្រុង Daraa ក្រោយពី​​​​វាយឆ្មក់​​លើ​លំនៅ​ឋាន​​ជា​ច្រើន​​​ ហើយ​ចាប់ខ្លួន​​ពលរដ្ឋ​ជា​​ច្រើនរយនាក់។ ​​លើសពីនេះ​​ទៀត​កង​កម្លាំង​​សន្តិសុខ​​នោះ​ក៏​បាន​​វាយ​​ឆ្មក់​​លើ​លំនៅឋាន ​​ច្រើនទៀត​ ហើយ​​ចាប់​ពល​រដ្ឋ​​​ដាក់​ពន្ធនាគារ​​នៅ​តំបន់ Rami Abdul-Rahman ជាយក្រុង​​ដាម៉ាល់ ដែលនៅទីនោះ​ក៏​មាន​សេចក្តី​រាយការណ៍​​អំពីការ​បាញ់ប្រហារ​ផង​ដែរ​។​

កង​កម្លាំង​សន្តិសុខ​​យេម៉ែន​​បាញ់​សម្លាប់​​បាតុករ​​​6នាក់ទៀត​

Posted: 09 May 2011 08:35 PM PDT

កងកម្លាំង​សន្តិសុខ​យេម៉ែន​ប្រើ​កាណុង​បាញ់ទឹក​បំបែកបាតុករ
​កង​កម្លាំង​សន្តិសុខ​​យេម៉ែន​​កាលពីថ្ងៃទី​៩ ឧសភា ​បានបាញ់រះ​​លើហ្វូង​បាតុករ​​​នៅក្នុងទីក្រុង​ Taiz បណ្តាល​ឱ្យស្លាប់មនុស្ស​​​៦​នាក់ ​និង​​ជា​ច្រើន​រយ​នាក់ទៀត​រង​របួស ។ ​កង​កម្លាំង​សន្តិសុខ​​​នោះ​បាន​​រុល​ចូល​​ក្នុងទីក្រុង​នោះ ដើម្បី​​បំបែកហ្វូង​បាតុ​ករ​​ដែលធ្វើ​​​បាតុកម្ម​​​ដើរហែ​ក្បួន​​ដោយប្រើ​​ ដំបងឆក់ ​និង​ឧស្ម័ន​​បង្ហូរទឹកភ្នែក​​​មុនពេល​បាញ់​​គ្រាប់ពិត​រះ​លើហ្វូងបាតុករ ។​ នេះ​បើ​តាម​​​ការ​ឱ្យ​ដឹងដោយ​​​សាក្សីនានា ។​

ទិវា​កាក​បាទ​ក្រហម​​អឌ្ឍ​ចន្ទ​ក្រហម​​នៅ​ស្វាយ​រៀង​ទទួល​បាន​​ថវិកា​ជាង​៦ម៉ឺនដុល្លារ

Posted: 09 May 2011 08:32 PM PDT

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ជំទាវ​បណ្ឌិត​ ម៉ែន សំអន
ខេត្ត​ស្វាយ​រៀង ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៧ ឧសភា នៅ​ទី​ស្នាក់​ការ​កាក​បាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​ស្វាយ​រៀង​​បាន​រៀប​ចំ​ពិធី​អប​អរ​ខួប​ទី​១៤៨​ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម​​៨ ឧសភា ក្រោម​ប្រធាន​បទ​កម្លាំង​អ្នក​ស្ម័គ្រ​ចិត្ត​ប្រសិទ្ធ​ភាព​មនុស្ស​ធម៌​។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ជំទាវ​បណ្ឌិត​ ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​

កូត​ឌី​វ័រ​ ៖ សាក​សព​មនុស្ស68នាក់​រក​ឃើញ​ក្នុង​រណ្តៅ​នានា​

Posted: 09 May 2011 08:32 PM PDT

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​អ.ស.ប​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ថា សាក​សព​មនុស្ស​៦៨​នាក់​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា កន្លង​មក​នេះ​ក្នុង​រណ្តៅ​ចំនួន​១០​ដោយ​ក្រុម​មួយ​របស់​ស្នង​ការ​ជាន់​ខ្ពស់ ​អ.ស.ប​ខាង​សិទ្ធិ​មនុស្ស​ក្នុង​សង្កាត់​ YOPOUGON ក្រុង​អាប៊ីដ​ហ្សាន់។ រណ្តៅ​រួម​២​ដោយ​រណ្តៅ​មួយ​មាន​សាក​សព​មនុស្ស​៣១​នាក់​ ហើយ​រណ្តៅ​មួយ​ទៀត​មាន​សាក​សព​មនុស្ស​២១​នាក់​ត្រូវ​បាន​រក​ឃើញ​​ក្នុង​ សង្កាត់​នោះ​ដែល​ធ្លាប់​ជា​ទី​តាំង​បង្អែក​របស់​ពួក​ជីវ​ពល​ដែល​ស្មោះ​ត្រង់ ​នឹង​អតីត​ប្រធានា​ធិបតី​លោក​ឡូរ៉ង់ ហ្សេ​បា​បូ​។

លិច​នាវា​ក្នុង​បឹង​មួយ​នៅ​តូហ្គោ​ស្លាប់36នាក់

Posted: 09 May 2011 08:32 PM PDT

រដ្ឋាភិបាល​ និងពួក​អ្នកនៅ​រស់រាន​មានជីវិត​​​រាយ​​ការណ៍ថា មនុស្ស​យ៉ាង​តិច​៣៦នាក់​បានត្រូវ​ស្លាប់​កាលពីយប់ថ្ងៃទី៨ ឧសភា ​កន្លងមកនេះ ពេល​នាវា​របស់ពួកគេ​លិចក្នុងបឹងតូហ្គោ​ស្ថិត​នៅ​ចម្ងាយ​៥០គ.ម ខាងកើត​រដ្ឋធានីឡូមេ​។ អ្នក​នៅរស់​រាន​មានជីវិត​ម្នាក់និយាយ​ប្រាប់​វិទ្យុ​តូហ្គោ​​មួយថា ពួកអ្នក​ដំណើរ​​ដែលត្រឡប់​​មកពីចូលរួម​ក្នុងពិធី​បញ្ចុះ​សព​ត្រូវ​រង​ការ​ វាយ​ប្រហារ​ដោយខ្យល់បោកបក់​យ៉ាង​ខ្លាំង​​អម​ដោយ​​ភ្លៀងធ្លាក់​​យ៉ាងខ្លាំង​ ផង​ដែរ ។​ បណ្តា​នារី និងកុមារ​ស្ថិតក្នុង​ចំណោមជនរងគ្រោះ​​ដោយ​សារ​​ការលិច​នាវា​នោះ ។

រដ្ឋធានី​ទ្រីប៉ូលី​​របស់​លីប៊ី​​រង​ការ​​វាយប្រហារ​​តាម​អាកាស​ទៀត​

Posted: 09 May 2011 08:32 PM PDT

រដ្ឋធានីទ្រីប៉ូលី​​របស់​ប្រទេស​​លីប៊ីរង​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ឈុត ​ថ្មី​​ទៀត កាលពី​​ព្រឹកថ្ងៃទី​​១០ ឧសភា ​ដោយ​មូលដ្ឋាន​​កាន់កាប់​មួយ​របស់មេ​ដឹកនាំ​​​ផ្តាច់ការ​ប្រទេស​នេះ លោក​មូ​អាម៉ា កាដាហ្វី ​​ការរង​ប៉ះពាល់​ដោយការ​វាយ​ប្រហារ​នោះ​​ដែរ ។​ ក្នុងការវាយប្រហារ​​​នោះ​គេ​បាន​​ឮ​ការ​​ផ្ទុះ​ចំនួន​៦លើក ​នៅក្បែរ​​បន្ទាយ ដែល​លោកកាដាហ្វី ​​ស្នាក់នៅ​ ហើយ​ភ្លាម​ៗ​នោះ​គេ​មិន​​បានដឹង​ថា មាន​មនុស្ស​​ស្លាប់​ឬ​ក៏​​​អត់នោះទេ​។​

ចន្លោះ​ពេល៦​ម៉ោង​​មនុស្ស​២នាក់​​​ស្លាប់ ដោយ​សារ​គ្រោះថ្នាក់​ចរា​ចរណ៍

Posted: 09 May 2011 08:21 PM PDT

អ្នក​ស្លាប់​​នៅ​ក្នុង​ហេតុ​ការណ៍​ គ្រោះថ្នាក់​​​​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២
រាជធានីភ្នំពេញ ៖ មនុស្ស​២​នាក់​​​បាន​ស្លាប់​បាត់​បង់​ជីវិត​​ដោយ​សារគ្រោះថ្នាក់​​ចរាចរណ៍​២​កន្លែង ​ផ្សេង​គ្នា​ដែល​​មួយ​កន្លែង​កើត​​ឡើងនៅ​ចំណុច​មុខ​សាលា​​ IIC ស្ថិត​នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ មាន​ជ័យ កាលពីវេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៧ ឧសភា ​ឆ្នាំ ២០១១ ​និង​មួយ​កន្លែង​ទៀត​​កើត​​ឡើង​

ការ​យល់ព្រម​​របស់រដ្ឋ​​​មន្ត្រីការ​បរទេស​ថៃ​​​លើ​បញ្ហា​​ដាក់​អ្នកសង្កេត​ការណ៍​​ជា​រឿង​​​វែង​ឆ្ងាយ​​ណាស់​ត្រូវ​​ការ​ឱ្យ​អន្តរជាតិ​​​ចាប់​បង្ខំ​​​បន្តទៀត​

Posted: 09 May 2011 08:00 PM PDT

រាជធានីភ្នំពេញ ៖ យោង​តាម​​ប្រសាសន៍​​របស់​លោកឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំ​ហុង ​ដែលបាន​​លើកឡើង​​នៅ​ឯសន្និសីទ​​មួយនា​ក្រុង​​​ហ្សាការតា​​ ប្រទេស​ឥណ្ឌូណេស៊ី ​ក្រោយ​កិច្ច​ប្រជុំ​​ពិភាក្សា​​របស់រដ្ឋ​​មន្ត្រី​ការ​បរទេស​​ទាំង​​​៣​គឺ​កម្ពុជា-ថៃ​ និង​ឥណ្ឌូណេស៊ី​ កាលពីវេលា​ម៉ោង​ប្រមាណ​៨​យប់ ​​​ថ្ងៃទី​៩ ឧសភា ​​​​២០១១ នោះ​ បង្ហាញ​ថា

ខ្លាញ់​ចង្កេះបង្កើន​អត្រា​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​ខ្ពស់​

Posted: 09 May 2011 07:32 PM PDT

អ្នកដែលមានខ្លាញ់ចង្កេះច្រើន
យោង​តាម​បណ្តា​អ្នក​ស្រាវ​ជ្រាវ​នៅ​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា​ អ្នក​កើតជំងឺ​បេះ​ដូង​នឹង​ប្រឈម​ជា​មួយ​អត្រា​ស្លាប់​ខ្ពស់​ ប្រសិន​ជា​ពួក​គេ​មាន​ខ្លាញ់​នៅ​ជុំ​វិញ​ចង្កេះ​ច្រើន​។ ក្រុម​ស្រាវ​ជ្រាវ​ដែល​មាន​ឈ្មោះ​ថា​Mayo Clinicបាន​ធ្វើ​វិភាគ​ទិន្ន័យព័ត៌​មាន​ក្នុង​លទ្ធផល​នៃការ​សិក្សា​ចំនួន​ ៥ពាក់​ព័ន្ធ​ជា​មួយ​អ្នក​ជំ​ងឺ​១៥.៩២៣នាក់​។ ក្រោយ​ពី​ការ​វិភាគ​យ៉ាង​ល្អិត​ល្អន់​ ក្រុម​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ បញ្ហា​នេះ​បាន​ប៉ះ​ពាល់​ទៅលើ​អ្នក​ដែល​មាន​រាង​កាយ​ធាត់​ដុះ​ពោះ​កំប៉ោង​។ នៅ​ក្នុង​ព្រឹត្តិបត្រ​American College of Cardiology​បាន​និយាយ​ថា​ បណ្តា​មនុស្ស​ដែល​មាន​ខ្លាញ់​ច្រើន​នៅ​ជុំ​វិញ​ចង្កេះ​គួរតែ​ព្យាយាម​បញ្ចុះ ​ទម្ងន់​។

សមាគម​ផ្តៅ​កម្ពុជាក្លាយជា​​សមាជិក​​អង្គការ​សម​ធម៌​ពាណិជ្ជ​កម្ម​​ពិភពលោក​

Posted: 09 May 2011 07:24 PM PDT

រាជធានីភ្នំពេញ ៖ ​បន្ទាប់ពី​​​​ឆ្លង​កាត់​​​នីតិវិធី​​នៃ​ការ​ដាក់​​ពាក្យ​​​សុំ​ក្លាយជា​សមាជិកដែលមាន​​រយៈ​ពេល​យូរ និង​ល្អិត​ល្អន់ ​សមាជិក​​ភាពរបស់​​​​សមាគម​​ផ្តៅ​កម្ពុជា​​​​ត្រូវ​បាន​​ទទួល​​​ការ​ឯក​ភាព​​​នា​ពេលកន្លង​ទៅ​​នេះ ​ដោយក្រុម​​​​ប្រឹក្សា​​​ភិ​បាល​នៃ​​​អង្គការ​​សមធម៌ ​​​ពាណិជ្ជ​កម្ម​​ពិភពលោក ​(WFTO) ។ ក្នុងន័យនេះ​​​​​សមាគម​ផ្តៅ​​កម្ពុជា​​បាន​ក្លាយ​​​​ជា​សមាជិក​

ស្រឡាញ់​ដល់​ឆ្អឹង​មិន​បាន​ខ្លួន​ដេញចាប់​នាងអារ.កក្លាយជាឧក្រិដ្ឋជន

Posted: 09 May 2011 07:11 PM PDT

នារីរងគ្រោះដោយការចាប់អារ.កក្នុងចំការចេក
ខេត្ត​កំពង់ចាម ៖​ យុវជន​អគតិ​ម្នាក់​​បាន​ធ្វើ​ឱ្យ​ល្បែង​ស្នេហា​​របស់​ខ្លួន​ក្លាយ​​ទៅ​ជា​បទ​ឧក្រិដ្ឋ​​ជំនួស​ឱ្យ​ទឹក​ចិត្ត​​ភក្តី​ភាព ។​ ជា​ការ​ពិត​ណាស់​ ទោះ​បី​ជា​ស្រឡាញ់​ស្ទើរ​លេប​ក៏​ដោយ ក៏​ត្រូវ​មាន​ព្រំដែន​ដែរ មិន​ត្រូវ​មាន​​ចិត្ត​ចង្អៀត​​រហូត​​បិទ​ទ្វារ​បេះដូង ហើយ​​ជ្រើស​រើស​ផ្លូវ​ទាល់​ច្រក​មួយ​ដែល​មាន​ន័យ​ថា បើ​មិន​បាន​នាង​មក​ធ្វើ​ជា​គូ​អនាគត​​បុរស​ណា​ក៏​មិន​អាច​បាន​ដូច​គ្នា​​ដែរ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!