The Phnom Penh Post - KHMER: “វិទ្យុសកម្មកម្រិតស្រាលធ្លាយពីរោងចក្រនុយក្លេអ៊ែរមួយទៀតរបស់ជប៉ុន” plus 9 more |
- វិទ្យុសកម្មកម្រិតស្រាលធ្លាយពីរោងចក្រនុយក្លេអ៊ែរមួយទៀតរបស់ជប៉ុន
- តុលាការសម្រេចទម្លាក់ចោលការចោទប្រកាន់លើបុរសអាមេរិកម្នាក់
- Apple គឺជាម៉ាកផលិតផលមានតម្លៃខ្ពស់ជាងគេលើពិភពលោក
- នគរបាល៖ មានមនុស្សរងគ្រោះនៅពេលពិដានធ្លាក់សង្កត់លើ តែមិនដឹងចំនួនជនរងគ្រោះ
- ឥណ្ឌូនេស៊ីព្យាយាមដាក់ទោសមេដឹកនាំអ៊ីស្លាមជ្រុលនិយមបាសៀរមួយជីវិត
- ប្រមុខការទូតកម្ពុជា និងថៃ ជួបពិភាក្សាគ្នានៅហ្សាការតា
- ស្ទង់មតិ៖ ពលរដ្ឋកម្ពុជាជាងពាក់កណ្តាលខ្វះចំណេះដឹងផ្នែកបម្រែបម្រួលអាកាសធាតុ
- បុរសអង់គ្លេសម្នាក់ជាប់ទោស១០ឆ្នាំពីបទរំលោភសេពសន្ធវៈអនីតិជន
- ស៊ីនហួ៖ ចិនគ្រោងវិនិយោគ១១៥ពាន់លានដុល្លារលើផ្លូវដែកនៅឆ្នាំនេះ
- ចិន និងអាមេរិក កំពុងតែពិភាក្សាគ្នាជុំវិញជម្លោះសេដ្ឋកិច្ចរបស់ពួកគេ
វិទ្យុសកម្មកម្រិតស្រាលធ្លាយពីរោងចក្រនុយក្លេអ៊ែរមួយទៀតរបស់ជប៉ុន Posted: 09 May 2011 02:48 AM PDT តូក្យូ៖ ម្ចាស់ភាគីធំនៃក្រុមហ៊ុនថាមពលអគ្គិសនី Japan Atomic Power (JAP) បាននិយាយនៅថ្ងៃចន្ទនេះថា ហ្គាសដែលមានធាតុវិទ្យុសកម្មកម្រិតស្រាលមួយ បានលេចចេញពីរោងចក្រនុយក្លេអ៊ែរ Tsuruga នៅភាគខាងលិចប្រទេសជប៉ុនកាលពីថ្ងៃម្សិលមិញ ប៉ុន្តែ ក្រុមហ៊ុននេះនិយាយថា កម្រិតវិទ្យុសកម្មនោះ ស្ថិតនៅក្រោមកម្រិតច្បាប់ ហើយមិនប៉ះពាល់ដល់បរិស្ថាននោះឡើយ។ |
តុលាការសម្រេចទម្លាក់ចោលការចោទប្រកាន់លើបុរសអាមេរិកម្នាក់ Posted: 09 May 2011 02:11 AM PDT ភ្នំពេញ៖ តុលាការកម្ពុជា នៅថ្ងៃចន្ទនេះ បានទម្លាក់ចោលការចោទប្រកាន់មួយប្រឆាំងនឹងបុរសជនជាតិអាមេរិក អាយុ ៦០ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជន ២នាក់នៅកម្ពុជា។ |
Apple គឺជាម៉ាកផលិតផលមានតម្លៃខ្ពស់ជាងគេលើពិភពលោក Posted: 09 May 2011 01:50 AM PDT ឡុងដ៍៖ យោងតាមការសិក្សាថ្មីមួយដែលធ្វើឡើងដោយទីភ្នាក់ងារម៉ាកទំនិញ សកលលោក Millward Brown បានឲ្យដឹងថា ក្រុមហ៊ុន Apple បានយកឈ្នះក្រុមហ៊ុន Google ក្នុងនាមជាផលិតផលម៉ាកដែលមានតម្លៃខ្ពស់ជាងគេបំផុតរបស់ពិភពលោក ដោយបញ្ចប់អាណត្តិរយៈពេល ៤ឆ្នាំជាអ្នកនាំមុខផ្នែកម៉ាស៊ីនស្វែងរកនៅលើអ៊ីនធឺណិត។ |
នគរបាល៖ មានមនុស្សរងគ្រោះនៅពេលពិដានធ្លាក់សង្កត់លើ តែមិនដឹងចំនួនជនរងគ្រោះ Posted: 09 May 2011 01:43 AM PDT កំពត៖ នគរបាលស្រុកកំពង់ត្រាច បានឲ្យដឹងនៅថ្ងៃចន្ទនេះថា មានមនុស្សរងគ្រោះនៅក្នុងកាស៊ីណូសាន់ដេ មានទីតាំងនៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត់ នៅពេលពិដានមួយបានធ្លាក់សង្កត់លើកាលពីថ្ងៃ០៧ ខែឧសភាកន្លងមក។ |
ឥណ្ឌូនេស៊ីព្យាយាមដាក់ទោសមេដឹកនាំអ៊ីស្លាមជ្រុលនិយមបាសៀរមួយជីវិត Posted: 09 May 2011 01:25 AM PDT ហ្សាការតា៖ ប្រធានតុលាការក្នុងរដ្ឋធានីហ្សាការតា នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ព្រះរាជអាជ្ញារបស់ឥណ្ឌូនេស៊ី បានព្យាយាមដាក់ទោសជាប់គុកមួយជីវិតលើបុព្វជិតសាសនាអ៊ីស្លាម អាប៊ូ បាការ បាសៀរ ដែលបានជាប់ចោទពីបទបានជួយផ្តល់ហិរញ្ញវត្ថុដល់ជំរំហ្វឹកហ្វឺន យោធាមួយកន្លែង។ |
ប្រមុខការទូតកម្ពុជា និងថៃ ជួបពិភាក្សាគ្នានៅហ្សាការតា Posted: 09 May 2011 12:43 AM PDT ហ្សាការតា៖ ប្រមុខការទូតកម្ពុជា និងថៃ កំពុងតែជួបពិភាក្សាគ្នានៅទីក្រុងហ្សាការតានៅថ្ងៃនេះ ពិភាក្សាអំពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៨នាក់ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបរាជ័យក្នុងការបង្កើតឲ្យមាន វឌ្ឍនភាពថ្មីនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន។ |
ស្ទង់មតិ៖ ពលរដ្ឋកម្ពុជាជាងពាក់កណ្តាលខ្វះចំណេះដឹងផ្នែកបម្រែបម្រួលអាកាសធាតុ Posted: 09 May 2011 12:36 AM PDT ភ្នំពេញ៖ របាយការណ៍មួយ បានបង្ហាញថា ជាងពាក់កណ្តាលនៃប្រជាពលរដ្ឋកម្ពុជា ទទួលបានចំណេះដឹងតិចតួចបំផុត អំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ហើយពួកគេគ្មានលទ្ធភាព និងសមត្ថភាពឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះឡើយ។ |
បុរសអង់គ្លេសម្នាក់ជាប់ទោស១០ឆ្នាំពីបទរំលោភសេពសន្ធវៈអនីតិជន Posted: 09 May 2011 12:24 AM PDT ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសម្នាក់ នៅថ្ងៃចន្ទនេះ ត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសកំបាំងមុខ ដោយដាក់ពន្ធនាគារ ១០ឆ្នាំ និងពិន័យជាប្រាក់ ២៥លានរៀល (៥០០០ដុល្លារអាមេរិក) ក្រោមបទចោទប្រកាន់ថាបានរំលោភសេពសន្ធវៈលើកុមារីអាយុ ១៧ឆ្នាំម្នាក់ នៅរាជធានីភ្នំពេញ។ |
ស៊ីនហួ៖ ចិនគ្រោងវិនិយោគ១១៥ពាន់លានដុល្លារលើផ្លូវដែកនៅឆ្នាំនេះ Posted: 09 May 2011 12:14 AM PDT ប៉េកាំង៖ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន បាននិយាយថា ប្រទេសចិននឹងវិនិយោគទឹកប្រាក់ ១៤៥,៥ពាន់លានយន់ (១១៤,៨ពាន់លានដុល្លារ) ទៅក្នុងវិស័យផ្លូវដែករបស់ប្រទេសនេះ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កញ្ចប់ថវិកានេះនឹងត្រូវបានកាត់បន្ថយវិញក្រោយពីមានការដកហូត តំណែងរបស់ប្រធានផ្លូវដែករបស់ប្រទេសនេះក៏ដោយ។ |
ចិន និងអាមេរិក កំពុងតែពិភាក្សាគ្នាជុំវិញជម្លោះសេដ្ឋកិច្ចរបស់ពួកគេ Posted: 08 May 2011 11:38 PM PDT វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងចិន បានចាប់ផ្តើមនូវកិច្ចប្រជុំពិភាក្សារយៈពេល ២ថ្ងៃនៅថ្ងៃចន្ទនេះ ដែលនឹងផ្តល់ឱកាសដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីរ នេះដើម្បីគ្រប់គ្រងលើការខ្វែងគំនិតគ្នាផ្នែកគោលនយោបាយដ៏តឹង តែងរបស់ពួកគេ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |