The Phnom Penh Post - KHMER: “ឡាវ​គ្រោង​ស្នើ​ឲ្យ​​​ក្រុម​ហ៊ុន​ Ch. Karnchang ផ្តល់​ប្រាក់​សម្រាប់​​សិក្សា​ឡើង​​វិញ​ផល​ប៉ះ​ពាល់​នៃ​ទំនប់​វារី​អគ្គិសនី” plus 9 more

The Phnom Penh Post - KHMER: “ឡាវ​គ្រោង​ស្នើ​ឲ្យ​​​ក្រុម​ហ៊ុន​ Ch. Karnchang ផ្តល់​ប្រាក់​សម្រាប់​​សិក្សា​ឡើង​​វិញ​ផល​ប៉ះ​ពាល់​នៃ​ទំនប់​វារី​អគ្គិសនី” plus 9 more


ឡាវ​គ្រោង​ស្នើ​ឲ្យ​​​ក្រុម​ហ៊ុន​ Ch. Karnchang ផ្តល់​ប្រាក់​សម្រាប់​​សិក្សា​ឡើង​​វិញ​ផល​ប៉ះ​ពាល់​នៃ​ទំនប់​វារី​អគ្គិសនី

Posted: 10 May 2011 02:47 AM PDT

វៀងចន្ទន៍៖ ប្រទេស​ឡាវ​នឹង​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ថៃ Ch. Karnchang Plc បង់​ប្រាក់​សម្រាប់​ចំណាយ​ទៅ​លើ​ការ​សិក្សា​ឡើង​វិញ​លើ​ទំនប់​វារី​អគ្គិសនី ​តម្លៃស ៣,៨​ពាន់​លាន​ដុល្លារ នៅ​តាម​ដង​ទន្លេ​មេគង្គ​ បន្ទាប់​ពី​​បណ្តា​ប្រទេស​នៅ​តាម​ទន្លេ​នេះ បាន​អំពាវ​នាវ​ឲ្យ​ពន្យារ​ពេល​ដើម្បី​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត​ចំពោះ​ផល​ ប៉ះ​ពាល់​ផ្នែក​បរិស្ថាន។

​គ្រូ​ពេទ្យ​​ជាតិ​ និង​អន្តរជាតិ​មួយ​ក្រុម​​គ្រោង​ជួយ​វះ​កាត់​កុមារ​ឆែប​មាត់​ឥត​គិត​ថ្លៃ

Posted: 10 May 2011 02:17 AM PDT

ភ្នំពេញ៖ អង្គការ ​Operation Smile កម្ពុជា​ សហការ​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​មក​ពី​ប្រទេស​ហ្វីលីពីន សិង្ហបុរី និង​អាមេរិក គ្រោង​នឹង​ចុះ​ទៅ​​ជួយ​វះ​កាត់​មាត់​ឆែប​ដល់​កុមារ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​តាកែវ ចាប់​ពី​ថ្ងៃ​ទី​២៣ រហូត​ដល់​ថ្ងៃ​ទី​២៧ ឧសភា​ខាង​មុខ​នេះ។

សវនការ​ក្តី​ សម រង្ស៊ី ត្រូវ​ពន្យារ​ពេល​ដោយ​សារ​គ្មាន​វត្តមាន​មេធាវី​ការពារ​ចុង​ចោទ

Posted: 10 May 2011 02:07 AM PDT

ភ្នំពេញ៖ តុលាការ​សាលា​ឧទ្ធរណ៍ បាន​​លើក​ពេល​បើក​សវនការ​រឿង​ក្តី​​ប្រឆាំង​នឹង​​មេដឹកនាំ​គណ​បក្ស​ជំទាស់ សម រង្ស៊ី ជុំ​វិញ​​បណ្តឹង​​ចោទ​ប្រកាន់​ពី​បទ​បន្លំ​ឯកសារ​សាធារណៈ​ពាក់​ព័ន្ធ​នឹង​ បញ្ហា​ព្រំ​ដែន​ភាគ​ខាង​ប្រទេស​កម្ពុជា។

ប្អូន​ស្រី​ពៅ​របស់​​​ថាក់ស៊ីន ដាក់​ពាក្យ​ឈរ​ឈ្មោះជា​បេក្ខជន​បក្ស​ភឿ​ថៃ

Posted: 10 May 2011 01:40 AM PDT

បាងកក៖ អ្នក​នាំ​ពាក្យ​គណ​បក្ស​ភឿ​ថៃ លោក ព្រំភួង ណុបផារិទ្ធ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​ស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា បាន​ដាក់​ពាក្យ​ធ្វើ​ជា​បេក្ខជន​នៅ​ក្នុង​គណ​បក្ស​​ភឿ​ថៃ​សម្រាប់​ការ​បោះ​ ឆ្នោត​ជា​សកល​នា​ពេល​ខាង​មុខ​នេះ។

ការ​នាំ​ចេញ​របស់​ហ្វីលីពីន​កើន​ឡើង​តិច​ជាង​ការ​រំពឹង​ទុក

Posted: 10 May 2011 01:12 AM PDT

ម៉ានីល៖ កំណើន​នៃ​ការ​នាំ​ចេញ​របស់​ហ្វីលីពីន បាន​ធ្លាក់​ចុះ​កាល​ពី​ខែ​មីនា ពោល​គឺ​កើន​ឡើង​តិច​ជាង​ការ​ព្យាករ​ទុក បន្ទាប់​ពី​ការ​លក់​គ្រឿង​អេឡិច​ត្រូនិច​ បាន​ធ្លាក់​ចុះ និង​ខណៈ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​បំផុត​នៅ​ប្រទេស​ជប៉ុន​រំខាន​ដល់​ ពាណិជ្ជកម្ម​នៅអាស៊ី។

ក្រុម​មេដឹកនាំ​អាវ​លឿង​ចូល​បំភ្លឺ​នៅ​អង្គភាព​បង្ក្រាប​បទ​ល្មើស

Posted: 10 May 2011 12:06 AM PDT

បាងកក៖ ក្រុម​មេដឹកនាំ និង​អ្នក​គាំ​ទ្រ​សម្ព័ន្ធ​ភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (PAD) ឬ​ក្រុម​អាវ​លឿង ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ប៉ូលិស​ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​​រាំង​ខ្ទប់​​ព្រលាន​យន្ត​ហោះ​ដនមឿង និង​សុវណ្ណភូមិ នៅ​ឆ្នាំ​២០០៨​នោះ បាន​រាយការណ៍​ទៅ​ប៉ូលិស​អង្គភាព​បង្ក្រាប​បទ​ល្មើស (CSD) ​នៅ​ថ្ងៃ​អង្គារ​នេះ។

ប៉ាគីស្ថាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ជុំវិញ​បញ្ហា​ប៊ិនឡាដិន

Posted: 09 May 2011 10:01 PM PDT

អ៊ីស្លាម៉ាបាដ នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន លោក យូស៊ូហ្វ រ៉ាហ្សា ហ្គីឡានី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ចន្ទ ទី ៩ ខែ​ឧសភា​ ដែល​ថា ប្រតិបត្តិ​ការ​ដែល​ផ្តាច់​ជីវិត​លោក អូសាម៉ា ប៊ិន ឡាដិន នៅ​ក្បែរ​រដ្ឋ​ធានី​អ៊ីស្លាម៉ាបាដ​ពី​សំណាក់​កង​កុម្ម៉ង់ដូ​អាមេរិក​បង្ហាញ​ ថា ប៉ាគីស្ថាន​អ​សមត្ថ​ភាព ឬ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លាក់​បំពួន​មេ​ដឹក​នាំ​បណ្តាញ​ភេរវកម្ម​រូប​នេះ។

មេដវ៉េដេវ​សន្យា​បំពាក់​សព្វា​វុធ​ទំនើប​ដល់​យោធា​រុស្ស៊ី

Posted: 09 May 2011 09:41 PM PDT

មូស្គូ៖ លោក​ប្រធានា​ធិបតី ឌីមីទ្រី មេដវ៉េដេវ បាន​ចូល​រួម​ប្រារព្ធ​ខួប​ជ័យ​ជម្នះ​លើ​របប​ណាហ្ស៊ី​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ ​ចន្ទ ទី០៩ ខែ​ឧសភា​ម្សិល​មិញ ជាមួយ​ពាក្យ​សន្យា​បំពាក់​ឲ្យ​កង​ទ័ព​រុស្ស៊ី​នូវ​សព្វា​វុធ​បច្ចេក​វិទ្យា​ ទំនើប​ចុង​ក្រោយ​បង្អស់ និង​ជំរុញ​កំណែ​ទម្រង់​ក្នុង​វិស័យ​យោធា​ដែល​តាម​យាយី​ដោយ​បញ្ហា​អ​សីលធម៌ និង​ឧបករណ៍​អន់ៗ។

តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​​អតីត​កម្មការិនី​ពីរ​នាក់​បង​ប្អូន

Posted: 09 May 2011 09:30 PM PDT

ភ្នំពេញ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​​ប្រឆាំង​នឹង​អតីត​កម្មការិនី​ ២​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ចាប់​ជំរិត​ និង​ឃុំ​ខ្លួន​​ក្មេង​ស្រី​ម្នាក់​អាយុ ១៨​ឆ្នាំ​ ដោយ​ខុស​ច្បាប់​នៅ​រាជ​ធានី​ភ្នំពេញ។

ផ្តន្ទាទោស​មេ​បន​ប្តី​ប្រពន្ធ​ឲ្យ​ជាប់​គុក​១០​ឆ្នាំ​ម្នាក់

Posted: 09 May 2011 09:18 PM PDT

ភ្នំពេញ៖ មេ​បន​​ជា​ប្តី​ប្រពន្ធ ២​នាក់ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ ផ្តន្ទា​ទោស​ដាក់​ពន្ធាគារ​ម្នាក់​ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ៤​លាន​រៀល ពី​បទ​​ធ្វើ​សញ្ចារកម្ម​​ទាក់​ទង​នឹង​ពេស្យា​កុមារ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!