The Phnom Penh Post - KHMER: “ធនាគារ​ក្រុង​ថៃ​ចង់​ពង្រីក​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ាន” plus 9 more

The Phnom Penh Post - KHMER: “ធនាគារ​ក្រុង​ថៃ​ចង់​ពង្រីក​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ាន” plus 9 more


ធនាគារ​ក្រុង​ថៃ​ចង់​ពង្រីក​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ាន

Posted: 08 Mar 2011 12:17 AM PST

បាងកក៖ នាយក​ធនាគារ​​ក្រុង​ថៃ ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ និង​ជា​ធនាគារ​កម្ចី​ធំ​ទី​ពីរ​របស់​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ធនាគារ​កំពុង​តែ​បង្កើន​​ល្បឿន​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ អាស៊ី​អាគ្នេយ៍ ចាប់​ពី​ឆ្នាំ​នេះ ដោយសារ​​បាន​​ទទួល​កំណើន​ដ៏​ខ្លាំង​ក្លា​នៅ​ក្នុង​ប្រទេស។

ចិន​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ រោងចក្រ​តូចៗ​បិទ​ទ្វារ តែ​ជួយ​ដល់​សេដ្ឋកិច្ច​ចិន

Posted: 07 Mar 2011 11:11 PM PST

ក្រុង​ប៉េកាំង៖ មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ការងារ​របស់​ប្រទេស ​ចិន បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​ចិន កំពុង​តែ​បង្ខំ​ឲ្យ​សហគ្រាស​តូចៗ​មួយ​ចំនួន បិទ​ទ្វារ​អាជីវកម្ម​របស់​ពួកគេ ប៉ុន្តែ វា​មាន​សារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​​តាម​រយៈ​ សង្វាក់​ផលិត​កម្ម។

អូបាម៉ា នឹង​តែង​តាំង​លោក ឡូក ជា​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​ចិន

Posted: 07 Mar 2011 10:03 PM PST

ក្រុង​វ៉ាស៊ីងតោន៖ មន្ត្រី​រដ្ឋបាល ​២​រូប បាន​និយាយ​ថា ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នឹង​​ស្នើ​តែង​តាំង​​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម លោក ហ្គារី ឡូក ដែល​បាន​រិះ​គន់​​លើ​ប្រទេស​ចិន​ចំពោះ​ការ​មិន​បើក​ចំហរ​ទីផ្សារ​របស់​ខ្លួន ធ្វើ​ជា​​អគ្គ​រដ្ឋ​ទូត​អាមេរិក​ថ្មី ប្រចាំ​ទីក្រុង​ប៉េកាំង។

ចិន​សម្លឹង​រក​ការ​បញ្ជា​ទិញ​យន្ត​ហោះ​ជាង​២​ពាន់​គ្រឿង​នៅ​៥​ឆ្នាំ​ទៀត

Posted: 07 Mar 2011 07:51 PM PST

ហុងកុង៖ មន្ត្រី​រដ្ឋាភិបាល​ម្នាក់ បាន​និយាយ​ថា ចិន​រំពឹង​ថា​នឹង​​បញ្ជា​ទិញ​យន្ត​ហោះ​ដឹក​ជញ្ជូន​ថ្មីៗ​ចំនួន ១១០០​គ្រឿង និង​យន្ត​ហោះ​​ធន់​តូច​ចំនួន ១០០០​គ្រឿង នៅ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ខាង​មុខ​ទៀត ខណៈ​តម្រូវ​ការ​សម្រាប់​សេវាកម្ម​អាកាសចរណ៍ បាន​កើន​ឡើង​នៅ ក្នុង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទីពីរ​របស់​ពិភព​លោក។

វៀតណាម​នឹង​កាត់​បន្ថយ​កំណើន​ GDP ប្រចាំ​ឆ្នាំ​ព្រោះ​តែ​កំណើន​អតិផរណា​ដ៏​ខ្ពស់

Posted: 07 Mar 2011 07:38 PM PST

ក្រុង​ហាណូយ៖ កាសែត​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សេដ្ឋកិច្ច​វៀតណាម អាច​រីក​លូត​លាស់​នៅ​ចន្លោះ ៦,៥​ភាគ​រយ ទៅ ៧​ភាគ​រយ នៅ​ឆ្នាំ​នេះ ពោល​គឺ​ចំនួន​នេះ​ស្ថិត​នៅ​ក្រោយម​គោល​ដៅ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​ ខណៈ​ប្រទេស​នេះ​បាន​ផ្តោត​អារម្មណ៍​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អតិផរណា។

គ្រួសារ​ពលករ​រង​គ្រោះ​ទាម​ទារ​សំណង​​ពី​ក្រុម​ហ៊ុន​បន្ថែម​ទៀត

Posted: 07 Mar 2011 03:38 AM PST

ភ្នំពេញ៖ ក្រុម​គ្រួសារ​​ស្ត្រី​ម្នាក់​ ដែល​បាន​ស្លាប់​កាល​ពី​ខែ​មុន​នៅ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​​ IIS ក្នុង​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ប្រឆាំង​នឹង​ក្រុមហ៊ុន​នេះ ដើម្បី​ស្វែង​រក​សំណង​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​គ្រួសារ​ជន​រង​គ្រោះ​បាន​អះ​អាង​នៅ​ថ្ងៃ​ចន្ទ​នេះ។

រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ

Posted: 07 Mar 2011 02:52 AM PST

ភ្នំពេញៈ គណៈ​កម្ម​ការ​ប្រឹក្សា​ការងារ​ នៃ​ក្រសួង​ការងារ ​បាន​ឯកភាព​លើ​អត្ថ​ប្រយោជន៍​សម្រាប់​កម្មករ​ហើយ ហើយ​វា​នឹង​ចាប់​ផ្តើម​មាន​ប្រសិទ្ធ​ភាព​ពី​ថ្ងៃ​ទី​១ ខែ​មីនា​នេះ​ត​ទៅ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការងារ​នៅ​​ថ្ងៃ​ចន្ទ​នេះ។

Benzema និង Ozil ជួយ​ឲ្យ Real បន្ត​ឈ្នះ​ទោះ​បី​អវត្តមាន Ronaldo

Posted: 07 Mar 2011 02:35 AM PST

ទីក្រុង​ម៉ា​ឌ្រីត៖ មាន​កីឡាករ Karim Benzema និង កីឡាករ Mesut Ozil បញ្ជាក់​ឲ្យ​ឃើញ​ថា Real Madrid អាច​ទៅ​មុខ​បាន​ដោយ​គ្មាន​ Ronaldo នៅក្នុង​ក្រប​ខ័ណ្ឌ La Liga ខណៈ​ដែលពួក​គេ​ជួយ​ឲ្យ​ក្រុម​​នេះ​ទទួល​ជ័យ​ជម្នះ​លើ​​ក្រុម​ Racing Santander កាល​ពី​ថ្ងៃ​អាទិត្យ។

គម្រោង​សាង​សង់​ខែ​មករា​ឆ្នាំ​២០១១​កើន​ឡើង​​ជាង​៣០​ភាគ​រយ

Posted: 07 Mar 2011 02:21 AM PST

ភ្នំពេញ៖ តម្លៃ​គម្រោង​សាង​សង់​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ រដ្ឋាភិបាល បាន​កើន​ឡើង​ប្រហែល ១/៣ នៅ​ក្នុង​ខែ​មករា​កន្លង​មក បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ​២០១០។ នេះ​បើ​យោង​តាម​មន្ត្រី ដែល​បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ចន្ទ​នេះ។

គ្រូ​បង្រៀន​ស្នើ​សុំ​នាយក​រដ្ឋ​មន្ត្រី​ផ្តល់​ប្រាក់​២​ម៉ឺន​រៀល​ឡើង​វិញ

Posted: 07 Mar 2011 02:10 AM PST

ភ្នំពេញ៖ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ស្នើ​ទៅ​រាជ​រដ្ឋាភិបាល​ឲ្យ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជីវភាព​ចំនួន ២​ម៉ឺន​រៀល​​ក្នុង​មួយ​ខែៗ​ដល់​លោក​គ្រូ អ្នក​គ្រូ​ ឡើង​វិញ​សម្រាប់​ឆ្នាំ​២០១១។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​របស់​សមាគម​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!