The Phnom Penh Post - KHMER: “វៀតណាម​​កម្រិត​កម្ចី​ជា​ប្រាក់​បរទេស​ ខណៈ​មាន​ឱនភាព​ពាណិជ្ជកម្ម” plus 6 more

The Phnom Penh Post - KHMER: “វៀតណាម​​កម្រិត​កម្ចី​ជា​ប្រាក់​បរទេស​ ខណៈ​មាន​ឱនភាព​ពាណិជ្ជកម្ម” plus 6 more


វៀតណាម​​កម្រិត​កម្ចី​ជា​ប្រាក់​បរទេស​ ខណៈ​មាន​ឱនភាព​ពាណិជ្ជកម្ម

Posted: 07 Mar 2011 01:41 AM PST

ហាណូយ៖ មន្ត្រី​ធនាគារ​កណ្តាល​ម្នាក់ បាន​ឲ្យ​ដឹង​ថា វៀតណាម​នឹង​ដាក់​បញ្ជា​ឲ្យ​ធនាគារ​ពាណិជ្ជ​ កំណត់​ទំហំ​កម្ចី​របស់​ពួកគេ​ ដែល​ធ្វើ​ឡើង​​ជា​រូបិយ​ប័ណ្ណ​បរទេស​ ខណៈ​ដែល​ក្រុម​អ្នក​រៀប​ចំ​គោល​នយោបាយ​​ព្យាយាម​កាត់​បន្ថយ​ឱនភាព​ ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ និង​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​របស់​ខ្លួន។

អាជ្ញាធរ​ភ្នំពេញ​គ្រោង​សង់​ផ្លូវ​ធំ​បំផុត​ដាក់​ឈ្មោះ​លោក​នាយក​រដ្ឋ​មន្ត្រី

Posted: 07 Mar 2011 01:05 AM PST

ភ្នំពេញ៖ យោង​តាម​គេហ​ទំព័រ​របស់​សាលា​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មហា​វិថី​ធំ​បំផុត​មួយ នឹង​ត្រូវ​បាន​គេ​សាង​សង់​ឡើង​ ដើម្បី​ត​ភ្ជាប់​​តំបន់​​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់ ទៅ​នឹង​ផ្លូវ​ជាតិ​លេខ ២។

ព្រះ​អង្គ​ម្ចាស់​រាជ​ទាយាទ​​បារ៉ែន​ព្រមាន​ប្រឆាំង​ការ​រីក​ធំ​ឡើង​នៃ​បាតុកម្ម

Posted: 07 Mar 2011 12:17 AM PST

ទីក្រុង​ឌូបៃ៖ ព្រះ​អង្គ​ម្ចាស់​រាជ​ទាយាទ​របស់​ប្រទេស​បារ៉ែន បាន​ព្រមាន​ទៅ​ដល់​គ្រប់​ភាគី​ទាំង​អស់​ ប្រឆាំង​នឹង​​ការ​រីក​ធំ​ឡើង​នៃ​ភាព​ទាល់​ច្រក​ជា​មួយ​ក្រុម​​ស៊ីអ៊ីត ដែល​ព្យាយាម​​ចង់​បាន​រដ្ឋាភិបាល​​បោះ​ឆ្នោត​មួយ នៅ​ក្នុង​រាជា​ណាចក្រ​​ឈូងសមុទ្រ​អារ៉ាប់​មួយ​នេះ ដោយ​ព្រះ​អង្គ​ម្ចាស់​បាន​ស្នើ​សុំ​​ឲ្យ​មាន​ភាព​អត់​ធ្មត់​នៅ​មុន​កិច្ច​ ពិភាក្សា​ជាតិ​មួយ​ចូល​មក​ដល់។

ចិន​តម្រូវ​ឲ្យ​អាមេរិក​បញ្ឈប់​ការ​លក់​សព្វាវុធ​ឲ្យ​កោះ​តៃវ៉ាន់

Posted: 06 Mar 2011 09:01 PM PST

ប៉េកាំង៖ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សហ​រដ្ឋ​អាមេរិក​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ដ៏​ប្រសើរ​ជា​មួយ​ក្រុង​ប៉េកាំង​ ជួប​គ្រោះ​ថ្នាក់ ប្រសិន​បើ​ក្រុង​វ៉ាស៊ីងតោន មិន​បញ្ឈប់​​ការ​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​ទេ​នោះ។

អ្នក​វិទ្យសាស្ត្រ​កំពុង​តាម​ដាន​បន្ទុះ​ភ្នំ​ភ្លើង​​នៅ​លើ​រដ្ឋ​ហាវ៉ៃ

Posted: 06 Mar 2011 08:21 PM PST

ហូណូលូលូ៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ នៅ​ថ្ងៃ​ចន្ទ​នេះ កំពុង​តែ​តាម​ដាន​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​លើ​សកម្មភាព​កម្រើក​ឡើង​​នៃ​​ភ្នំ​ភ្លើង​គីឡូវអៀ នៅ​លើ​កោះ​ធំ​នៃ​រដ្ឋ​ហាវ៉ៃ ក្រោយ​ពី​ភ្នំ​ភ្លើង​នេះ​បាន​ព្រួស​ចេញ​ម៉ាក់ម៉ា​​ទៅ​ក្នុង​លំហរ​អាកាស​​កម្ពស់​ដល់​ទៅ ២០​ម៉ែត្រ។

 

បក្ស​ជំទាស់​ទាំង​ពីរ​ឯកភាព​លើ​​គោលការណ៍​​កំណត់​អាណត្តិ​ប្រធាន​បក្ស

Posted: 06 Mar 2011 03:00 AM PST

ភ្នំពេញ៖ ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សា​​ស្តី​ពី​ច្របាច់​បញ្ជូល​គ្នា​រវាង​គណ​បក្ស​​ជំទាស់​ទាំង​ ពីរ​របស់​ប្រទេស​កម្ពុជា បាន​ឈាន​ដល់​​ការ​កំណត់​អាណត្តិ​ប្រធាន​គណ​បក្ស និង​កំណត់​តុល្យ​ភាព​អំណាច​​ហើយ ក្រុម​មន្ត្រី​អះ​អាង​ថា នេះ​ជា​ជោគ​ជ័យ​នៃ​កិច្ច​ពិភាក្សា​ ដែល​ភាគី​ទាំង​ពីរ​អាច​ទទួល​យក​បាន។

ពួក​បះ​បោរ​មូស្លីម​ភាគ​ខាង​ត្បូង​ថៃ​ វាយ​ប្រហារ​សម្លាប់​មនុស្ស​២​នាក់

Posted: 06 Mar 2011 02:38 AM PST

ផាត់តានី៖ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ជា​ក្រុម​បះ​បោរ​អ៊ីស្លាម​និយម បាន​បាញ់​សម្លាប់​ប៉ូលិស​ចូល​និវត្តន៍​ម្នាក់​ ខណៈ​ដែល​ប៉ូលិស​រូប​នោះ​​កំពុង​រត់​ហាត់​ប្រាណ​នៅ​ជិត​ផ្សារ​មួយ​កន្លែង និង​បុរស​វ័យ​ក្មេង​ជា​ពុទ្ធសាសនិក​មួយ​រូប នៅ​ក្នុង​ការ​​វាយ​ប្រហារ​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ​ នៅ​តំបន់​​មាន​ភាព​តាន​តឹង​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!