The Phnom Penh Post - KHMER: “ការ​លក់​រថយន្ត​ធ្លាក់​​ចុះ​​នៅ​វៀតណាម​នា​ខែ​កុម្ភៈ​ធៀប​នឹង​ខែ​មករា” plus 7 more

The Phnom Penh Post - KHMER: “ការ​លក់​រថយន្ត​ធ្លាក់​​ចុះ​​នៅ​វៀតណាម​នា​ខែ​កុម្ភៈ​ធៀប​នឹង​ខែ​មករា” plus 7 more


ការ​លក់​រថយន្ត​ធ្លាក់​​ចុះ​​នៅ​វៀតណាម​នា​ខែ​កុម្ភៈ​ធៀប​នឹង​ខែ​មករា

Posted: 09 Mar 2011 01:44 AM PST

ហាណូយ៖ ការ​លក់​រថយន្ត​នៅ​ប្រទេស​វៀតណាម​កាល​ពី​ខែ​កុម្ភៈ​កន្លង​ ទៅ បាន​ធ្លាក់​ចុះ​មក​ដល់​ចំនួន ៧៨៨៩​គ្រឿង ពោល​គឺ​ធ្លាក់​ចុះ ២១​ភាគ​រយ​ចាប់​ពី​ខែ​មករា​មក។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​សមាគម​ផលិត​រថយន្ត​វៀតណាម នៅ​ថ្ងៃ​ពុធ​ ទី​០៩ មីនា​នេះ។

ធនាគារ​ពិភព​លោក​ប្រាប់​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ចេញ និង​ស្នើ​ផ្តល់​ជំនួយ

Posted: 09 Mar 2011 01:04 AM PST

ភ្នំពេញ៖ ធនាគារ​ពិភព​លោក បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ​ ទី​០៩​ មីនា​នេះ ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ចេញ​នូវ​ប្រជា​ពលរដ្ឋ​ចំនួន ១​ម៉ឺន​នាក់​ទៀត នៅ​លើ​ទីតាំង​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ដ៏​ចម្រូង​ចម្រាស​មួយ និង​បាន​ស្នើ​​ផ្តល់​ជំនួយ​ដល់​មនុស្ស​ទាំង​នោះ ដែល​បាន​បាត់​បង់​ផ្ទះ​សម្បែង​របស់​ពួកគេ។

កម្ពុជា​ពង្រីក​ចំណត​កំពង់ផែ​ទឹក​សាប​​ ​បំពេញ​តម្រូវ​ការ​ដឹក​ជញ្ជូន

Posted: 09 Mar 2011 12:33 AM PST

ខេត្ត​កណ្តាល៖ កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​ចាប់​ផ្តើម​សាង​សង់​ចំណត​កុងតឺន័រ​ដ៏​ធំ​លំដាប់​ទី​ពីរ​របស់​​ប្រទេស សម្រាប់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ដើម្បី​បំពេញ​តម្រូវ​ការ​​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ដង​ទន្លេ​ មេគង្គ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ប្រទេស​ចិន។

លោក កាន់​ តែង​តាំង​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​ចំ​ពេល​ការទូត​មាន​បញ្ហា

Posted: 09 Mar 2011 12:11 AM PST

ក្រុង​តូក្យូ៖ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក ណាអូតូ កាន់ នៅ​ថ្ងៃ​ពុធ​នេះ បាន​តែង​តាំង​នូវ​រដ្ឋ​មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ជាន់​ខ្ពស់​មួយ ​រូប ឲ្យ​ទទួល​តួនាទី​នៅ​ក្រសួង​ការ​បរទេស​ បន្ទាប់​ពី​​ប្រមុខ​ការទូត​របស់​លោក បាន​លា​លែង​ពី​តំណែង​យ៉ាង​ប្រញាប់​ប្រញាល់ ដែល​ធ្វើ​ឲ្យ​លោក​ជួប​នឹង​ឧបសគ្គ​យ៉ាង​ធំ ក្នុង​នោះ​មាន​ទាំង​ការ​គ្រប់​គ្រង​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​ចិន និង​ការ​រក្សា​ចំណង​ទាក់​ទង​ជា​មួយ​សម្ព័ន្ធ​មិត្ត​ក្រុង​វ៉ាស៊ីងតោន។

ប្រជា​កសិករ​ថៃ​ព្រមាន​ធ្វើ​បាតុកម្ម​ធំ​ទូទាំង​ប្រទេស ព្រោះ​រឿង​ដំឡើង​តម្លៃ​អង្ករ​ទាប

Posted: 08 Mar 2011 11:32 PM PST

បាងកក៖ ប្រជា​កសិករ​ថៃ​ជាង ៣០០​នាក់ មក​ពី​​ស្រុក​បាងរ៉ាគុម្ព ខេត្ត​​ពិស្ណុ​លោក នៅ​​ថ្ងៃ​ពុធ​នេះ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​ ដោយ​បាន​ទាម​ទារ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​នេះ យល់​ព្រម​ទៅ​តាម​ការ​ទាម​ទារ​របស់​ពួកគេ ដែល​ចង់​បាន​តម្លៃ​អង្ករ​ខ្ពស់​តាម​ការ​សន្យា និង​បាន​គំរាម​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​នៅ​ទូទាំង​ប្រទេស​ ប្រសិន​នាយក​រដ្ឋ​មន្ត្រី មិន​ព្រម​ឯកភាព។

បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​ក្នុង​ហ្វូង​មនុស្ស​នៅ​ប៉ាគីស្ថាន​ ស្លាប់​២០​នាក់ រាប់​សិន​នាក់​របួស

Posted: 08 Mar 2011 11:29 PM PST

ក្រុង​ប៉េហ្សាវ៉ា៖ មន្ត្រី​រដ្ឋាភិបាល​ម្នាក់ បាន​និយាយ​ថា ការ​វាយ​ប្រហារ​គ្រាប់​អត្ត​ឃាត​មួយ​ទៅ​លើ​ពិធី​បុណ្យ​សព​មួយ​នៅ​ទីក្រុង​ ប៉េហ្សាវ៉ា ភាគ​ពាយព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្លាប់​មនុស្ស​រហូត​ដល់​ទៅ ២០​នាក់។

អតុល្យ​ភាព​​អំណាច​យោធា​ខាង​លិច និង​ខាង​កើត កំពុង​ថយ​ចុះ​យ៉ាង​លឿន

Posted: 08 Mar 2011 11:05 PM PST

ក្រុង​ឡុងដ៍៖ ស្ថាប័ន​ស្រាវ​ជ្រាវ​ឈាន​មុខ​មួយ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ការ​កាត់​បន្ថយ​ថវិកា​យោធា​របស់​ពួក​បស្ចិម​ប្រទេស និង​ការ​បង្កើន​ចំណាយ​លើ​វិស័យ​យោធា​របស់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ កំពុង​លូត​លាស់​ខ្លាំង កំពុង​តែ​បាន​គូស​វាស​ផែនទី​យុទ្ធសាស្ត្រ​ពិភព​លោក​ឡើង​វិញ ខណៈ​ដែល​គ្រោះ​ថ្នាក់​នៃ​ជម្លោះ​រវាង​រដ្ឋ​ និង​រដ្ឋ ក៏​កំពុង​តែ​កើន​ឡើង។

ជម្លោះ​ព្រំ​ដែន​មិន​ប៉ះ​ពាល់​ក្រុម​ហ៊ុន​ថៃ​នៅ​កម្ពុជា​ តែ​ហានិភ័យ​នយោបាយ និង​អំពើ​ពុក​រលួយ​នៅ​តែ​ជា​ឧបសគ្គ​​ចម្បង​សម្រាប់​វិនិយោគិន​បរទេស

Posted: 08 Mar 2011 07:56 PM PST

ភ្នំពេញ៖ ជា​មួយ​នឹង​ការ​ខាត​បង់​ទឹក​ប្រាក់​ដល់​ទៅ ៤០៥​លាន​បាត កាល​ពី​ឆ្នាំ​មុន ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​ទូរស័ព្ទ​ចល័ត​​អឹមហ្វូន (Mfone) ដែល​ជា​ក្រុម​ហ៊ុន​ចំណុះ​នៃ​ក្រុម​ហ៊ុន Thaicom បាន​ធ្លាក់​ខ្លួន​កាន់​តែ​អាក្រក់​ជាង​ក្រុម​ហ៊ុន​​ទាំង​ឡាយ​មាន​មូលដ្ឋាន​ នៅ​ប្រទេស​ថៃ​ ដែល​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!