The Phnom Penh Post - KHMER: “កម្ពុជាស្នើឲ្យថៃឆ្លើយតបឲ្យបានឆាប់ទៅនឹងសំណើរបស់ប្រធានអាស៊ាន” plus 8 more |
- កម្ពុជាស្នើឲ្យថៃឆ្លើយតបឲ្យបានឆាប់ទៅនឹងសំណើរបស់ប្រធានអាស៊ាន
- ក្រុមហ៊ុនសំណង់ក្មេងវត្តត្រូវនាយករដ្ឋមន្ត្រីព្រមានរឿងសង់អគារមិនបានត្រឹមត្រូវ
- អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋនៅផ្សារដើមថ្កូវ ខណៈរដូវក្តៅចូលមកដល់
- សកម្មជនសិទ្ធិមនុស្សអំពាវនាវឲ្យអ្នកកាសែតជួយលើកស្ទួយសិទ្ធិមនុស្ស
- សម្តេចសង្ឃទីបេគ្រោងលាលែងពីតំណែងមេដឹកនាំនយោបាយទីបេ
- ទំនុកចិត្តអតិថិជនថៃធ្លាក់ចុះដោយសារប្រេងឡើងថ្លៃខ្ពស់ និងវិបត្តិនយោបាយ
- ជីល្លាដប្តេជ្ញាថែរក្សាមិត្តភាពជាមួយអាមេរិកឲ្យបានស្ថិតស្ថេរ និងកុំបារម្ភអំពីចិន
- អែលបារ៉ាដេ ប្រកាសឈរឈ្មោះជាប្រធានាធិបតីរបស់អេហ្ស៊ីប
- យានចម្លង Discovery បានវិលត្រឡប់មកដល់ផែនដីដោយសុវត្ថិភាពក្នុងដំណើរចុងក្រោយ
កម្ពុជាស្នើឲ្យថៃឆ្លើយតបឲ្យបានឆាប់ទៅនឹងសំណើរបស់ប្រធានអាស៊ាន Posted: 10 Mar 2011 02:02 AM PST បាត់ដំបង៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី១០ មីនានេះ បានអំពាវនាវទៅរដ្ឋាភិបាលថៃ ឲ្យឆ្លើយតបទៅនឹងលក្ខខណ្ឌនៃសំណើសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី និងកិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ មីនា ខាងមុខនេះ ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ។ |
ក្រុមហ៊ុនសំណង់ក្មេងវត្តត្រូវនាយករដ្ឋមន្ត្រីព្រមានរឿងសង់អគារមិនបានត្រឹមត្រូវ Posted: 10 Mar 2011 01:42 AM PST បាត់ដំបង៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានស្តីបន្ទោស និងព្រមានឈប់ជួលក្រុមហ៊ុនសំណង់ក្មេងវត្ត សម្រាប់រាល់គម្រោងសំណង់អគារទាំងឡាយរបស់លោកនាពេលខាងមុខ បន្ទាប់ពីក្រុមហ៊ុននេះ បានសាងសង់អគារមួយចំនួនមិនបានត្រឹមត្រូវ។
|
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋនៅផ្សារដើមថ្កូវ ខណៈរដូវក្តៅចូលមកដល់ Posted: 10 Mar 2011 01:14 AM PST ភ្នំពេញ៖ តាមប្រភពព័ត៌មានពីអ្នកយកព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាប់ឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅផ្តុំសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ |
សកម្មជនសិទ្ធិមនុស្សអំពាវនាវឲ្យអ្នកកាសែតជួយលើកស្ទួយសិទ្ធិមនុស្ស Posted: 10 Mar 2011 12:52 AM PST ភ្នំពេញ៖ សកម្មជនសិទ្ធិមនុស្សដ៏ល្បីល្បាញមួយរូប បានជំរុញឲ្យអ្នកសារព័ត៌មាន ដែលធ្វើសរសេរសរសើរចំណុចវិជ្ជមានរបស់អ្នកមានប្រាក់ និងអំណាច ងាកមកសរសេរពីគ្រប់ជ្រុងជ្រោយនៃបញ្ហាសង្គម ដើម្បីបានជាប្រយោជន៍ដល់ការលើកស្ទួយសិទ្ធិមនុស្សក្នុងសង្គម។ |
សម្តេចសង្ឃទីបេគ្រោងលាលែងពីតំណែងមេដឹកនាំនយោបាយទីបេ Posted: 09 Mar 2011 11:35 PM PST ធម្មសាលា៖ សម្តេចសង្ឃនិរទេសខ្លួន ដាឡៃ ឡាម៉ា បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះអង្គមានគម្រោងចុះចេញជាផ្លូវការពីតួនាទីជាមេដឹកនាំនយោបាយ នៅក្នុងដំណើរត្រូវបានគេសង្ឃឹមទុកជាទូទៅមួយថា ជាការធ្វើទំនើបកម្មរដ្ឋាភិបាលទីបេនិរទេស នៅចំពោះមុខសម្ពាធរបស់ចិន។ |
ទំនុកចិត្តអតិថិជនថៃធ្លាក់ចុះដោយសារប្រេងឡើងថ្លៃខ្ពស់ និងវិបត្តិនយោបាយ Posted: 09 Mar 2011 10:58 PM PST ក្រុងបាងកក៖ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ទំនិញជនជាតិ ថៃ បានធ្លាក់ចុះជាលើកដំបូងនៅក្នុងខែកុម្ភៈ ក្នុងអំឡុងពេល ៣ខែនេះ ដោយសារតែការឡើងថ្លៃប្រេងឥន្ធនៈ ការចំណាយដ៏ខ្ពស់លើការរស់នៅ និងក្តីបារម្ភអំពីនយោបាយនៅមុនការបោះឆ្នោតនៅពាក់កណ្តាលឆ្នាំ នេះចូលមកដល់។ នេះបើយោងតាមការស្ទាបស្ទង់របស់សាកលវិទ្យាល័យមួយបានបង្ហាញនៅ ថ្ងៃព្រហស្បតិ៍នេះ។ |
ជីល្លាដប្តេជ្ញាថែរក្សាមិត្តភាពជាមួយអាមេរិកឲ្យបានស្ថិតស្ថេរ និងកុំបារម្ភអំពីចិន Posted: 09 Mar 2011 08:34 PM PST ក្រុងវ៉ាស៊ីនតោន៖ លោកស្រីនាយករដ្ឋមន្ត្រីអូស្ត្រាលី ជូលៀ ជីល្លាដ បានថ្លែងសុន្ទរកថាដោយក្តីរំជួលចិត្តម្តងម្កាលចំពោះមុខសភាអាមេរិក ដោយបានប្តេជ្ញារួមរស់ជាមួយអាមេរិកជារៀងរហូត ប៉ុន្តែ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ |
អែលបារ៉ាដេ ប្រកាសឈរឈ្មោះជាប្រធានាធិបតីរបស់អេហ្ស៊ីប Posted: 09 Mar 2011 08:15 PM PST ក្រុងគែរ៖ លោក មូហាមេដ អែលបារ៉ាដេ អ្នកកំណែទម្រង់របស់ប្រទេសអេហ្ស៊ីប បានប្រកាសកាលពីពុធ ទី៩ មីនា ថា លោកនឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ អេហ្ស៊ីបនៅឆ្នាំនេះ និងបានអំពាវនាវឲ្យមានរដ្ឋធម្មនុញ្ញថ្មីពេញលេញមួយ ជំនួសឲ្យរដ្ឋធម្មនុញ្ញបណ្តោះអាសន្នទើបធ្វើវិសោធនកម្ម។ |
យានចម្លង Discovery បានវិលត្រឡប់មកដល់ផែនដីដោយសុវត្ថិភាពក្នុងដំណើរចុងក្រោយ Posted: 09 Mar 2011 07:43 PM PST ផ្លរីដា៖ យានចម្លង Discovery បានបញ្ចប់បេសកកម្មសាងសង់យ៉ាងជោគជ័យ ដោយបានចុះចតយ៉ាងរលូននៅរដ្ឋផ្លរីដា នៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះបានបញ្ចប់នូវការងារហោះហើររយៈពេល ២៧ឆ្នាំ សម្រាប់ដំណើរហោះហើរក្នុងអវកាសរបស់ NASA ខណៈដែលទីភ្នាក់ងារនេះ ប្រឈមមុខនឹងអនាគតមិនប្រាកដប្រជាមួយ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |