The Phnom Penh Post - KHMER: “តួលេខ​អ្នក​ស្លាប់​គ្រោះ​ថ្នាក់​លិច​នាវា​នៅ​រុស្ស៊ី​ឡើង​ដល់​១០០​នាក់” plus 9 more

The Phnom Penh Post - KHMER: “តួលេខ​អ្នក​ស្លាប់​គ្រោះ​ថ្នាក់​លិច​នាវា​នៅ​រុស្ស៊ី​ឡើង​ដល់​១០០​នាក់” plus 9 more


តួលេខ​អ្នក​ស្លាប់​គ្រោះ​ថ្នាក់​លិច​នាវា​នៅ​រុស្ស៊ី​ឡើង​ដល់​១០០​នាក់

Posted: 13 Jul 2011 12:15 AM PDT

មូស្គូ៖ មន្ត្រី​​ម្នាក់​ក្រសួង​ស្ថានការណ៍​គ្រា​អាសន្ន បាន​ឲ្យ​ដឹង​ថា តួ​លេខ​អ្នក​ស្លាប់​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​​លិច​នាវា​ចម្លង​នៅ​ប្រទេស​ រុស្ស៊ី បាន​កើន​ឡើង​ដល់ ១០០​នាក់​ហើយ​គិត​មក​ដល់​ថ្ងៃ​ពុធ​នេះ បន្ទាប់​ពី​ក្រុម​អ្នក​មុជ​ទឹក​បាន​រក​ឃើញ​សាក​សព​ជា​ច្រើន​ទៀត​នៅ​ក្នុង​ នាវា​លិច​លង់​នោះ។

យីងឡាក់​មាន​ជឿ​​ថា ភឿ​ថៃ​គេច​ផុត​ពី​ការ​ចោទ​ប្រកាន់​

Posted: 12 Jul 2011 11:39 PM PDT

110713_b02

បាងកក៖ នាយក​រដ្ឋ​មន្ត្រី​ជាប់​ឆ្នោត​ថ្មី​របស់​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​ស្រី​មាន​ជំនឿ​ចិត្ត​ថា គណ​បក្ស​របស់​លោ​ក​ស្រី​នឹង​គេច​ផុត​ពី​ការ​ស៊ើប​អង្កេត នៅ​ក្នុង​ករណី​រំលោភ​​នានា ដែល​​នាំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​ដល់​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ ថ្ងៃ​ទី​០៣ ខែ​កក្កដា។

ឃាត់​ខ្លួន​មនុស្ស​៣​នាក់​សង្ស័យ​សម្លាប់​ស្ត្រី​ម្នាក់​នៅ​កំពង់ស្ពឺ

Posted: 12 Jul 2011 10:05 PM PDT

កំពង់ស្ពឺ៖ មន្ត្រី​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ ៣​នាក់ ក្រោម​ការ​សង្ស័យ​ថា​បាន​សម្លាប់​ស្ត្រី​ម្នាក់​កាល​ពី​​ថ្ងៃ​ទី​១០ ខែ​កក្កដា​កន្លង​មក​នៅ​ក្នុង​ភូមិ​អង្គ ឃុំ​មហា​ឫស្សី ស្រុក​គងពិសី។

China Telecom គ្រោង​ទទួល​លក់​ទូរស័ព្ទ iPhone នៅ​ចិន

Posted: 12 Jul 2011 09:41 PM PDT

110713_b01

ហុងកុង៖ ប្រភព​នានា បាន​និយាយ​ថា ក្រុម​ហ៊ុន​ China Telecom Corp មាន​ផែនការ​ទទួល​ទូរស័ព្ទ​​​ដ៏​ល្បី​ល្បាញ​iPhone របស់​ក្រុម​ហ៊ុន Apple មក​លក់​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ជិត​ដំណាច់​ឆ្នាំ​២០១១​នេះ ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ក្លាយ​ជា​ប្រតិបត្តិករ​​ទីពីរ​ ដែល​ទទួល​ចែក​ចាយ​ទូរស័ព្ទ​នេះ នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ធំ​បំផុត​នៅ​លើ​ពិភព​លោក។

WikiLeaks ថ្មីៗ​នេះ​បាន​ទម្លាយ​ឯកសារ​សំខាន់ៗ​ទាក់​ទង​នឹង​កម្ពុជា

Posted: 12 Jul 2011 09:29 PM PDT

ភ្នំពេញ៖ គេហ​ទំព័រ​ជើង​ខ្លាំង​ខាង​ទម្លាយ​ឯកសារ​ការទូត​សម្ងាត់​ របស់​សហ​រដ្ឋ​អាមេរិក ថ្មីៗ​នេះ​បាន​បញ្ចេញ​នូវ​ឯកសារ​ជា​ច្រើន​ទំព័រ​នៅ​លើ​គេហ​ទំព័រ​របស់​ខ្លួន ដែល​មាន​និយាយ​អំពី​ប្រទេស​កម្ពុជា។

បណ្តឹង​សារ​ទុក្ខ​របស់​ ជា ជុង ត្រូវ​តុលាការ​កំពូល​បដិសេធ

Posted: 12 Jul 2011 09:13 PM PDT

ភ្នំពេញ៖ បណ្តឹង​សារទុក្ខ​របស់​ជន​ជាប់​ចោទ​៤នាក់ លើ​សំណុំ​រឿង​ផលិត និង​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ធំ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ឆ្នាំ​២០០៧ ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​តម្កល់​សាល​ដីកា​សាលា​ឧទ្ទរណ៍ ដែល​កាត់​ទោស​ឲ្យ​ជន​ជាប់​ចោទ​ម្នាក់ៗជាប់​ពន្ធនាគារ​ចន្លោះ​ពី​ ២០​ ទៅ​ ២៥​ឆ្នាំ​ ដោយ​សំអាង​ថា ជន​ជាប់​ចោទ​ទាំង​បួន​គ្មាន​ភស្តុតាង​ដោះ​បន្ទុក។

អ្នក​ភូមិ​រក​អាជ្ញាធរ​ឲ្យ​ចុះ​រុះ​រើ​ផ្ទះ​សង់​លើ​ផ្លូវ​សាធារណៈ

Posted: 12 Jul 2011 08:55 PM PDT

កំពង់ចាម៖ ប្រជា​ពលរដ្ឋ​ម្នាក់​​ បាន​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា អ្នក​ភូមិ ១០​នាក់ ដែល​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ ២០០​គ្រួសារ​ នៅ​ភូមិ​សារាយ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ឃុំ​ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នេះ ចុះ​រុះ​រើ​ផ្ទះ​មួយ​ខ្នង​របស់​គ្រួសារ​មួយ ដែល​​បាន​សាង​សង់​នៅ​លើ​ផ្លូវ​សាធារណៈ។

តុលាការ​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ តុប ច័ន្ទសិរីវុធ

Posted: 12 Jul 2011 08:12 PM PDT

ភ្នំពេញ៖ តុលាការ​កំពូល​  នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ បាន​បដិសេធ​សំណើសុំនៅ​ក្រៅ​ឃុំ​របស់​អតីត​ព្រះ​រាជ​អាជ្ញា​សាលាដំបូង​ខេត្ត​ ពោធិសាត់ តុប​ ច័ន្ទសិរី​វុធ ដែល​រង​ការ​ចោទ​ប្រកាន់​ថាបាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជំរិតទារ​ប្រាក់ និង​បង្ខាំង​មនុស្ស​​ខុស​ច្បាប់ ហើយ​ត្រូវ​សាលាដំបូង​ខេត្ត​​បាន​កាត់​ទោស​ជាប់ពន្ធនាគារ ​១៩​ឆ្នាំ​។

ក្រុម​កម្មករ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​ក្រុម​ហ៊ុន​គ្មាន​ទំនួល​ខុស​ត្រូវ

Posted: 12 Jul 2011 04:54 AM PDT

កោះកុង៖ មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង បាន​ប្រាប់​ឲ្យ​ដឹង​ ថា ក្រុម​កម្មករ​នៅ​ទំនប់​វារី​អគ្គីសនី​ឫស្សីជ្រុំ​ដែល​ស្ថិត​នៅ​ភូមិ​កោះ​ប៉ោ ឃុំ​បាក់​ខ្លង ​ស្រុក​មណ្ឌល​សីម៉ា​ ខេត្ត​កោះកុង​ នៅ​ថ្ងៃ​នេះ ​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​ទៅ​នឹង​​ក្រុម​ហ៊ុន​សាង​សង់​ទំបន់​វារី​ អគ្គីសនី​មួយ​នេះ បន្ទាប់​តំណាង​ម្នាក់​របស់​ក្រុម​ហ៊ុន​នេះ​ បាន​បដិសេធ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​កម្មករ​វ័យ ​៤៥​ឆ្នាំ​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​១១ ខែ​កក្កដា។

កូន​លោក​ធំ​ម្នាក់​ដក​កាំភ្លើង​បាញ់​បោះ​ដោយ​សេរី

Posted: 12 Jul 2011 04:42 AM PDT

ភ្នំពេញ៖ ប្រជា​ពលរដ្ឋ​ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ បាន​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃ​នេះថា មាន​សំឡេង​អាវុធ​បាន​ផ្ទុះ​លាន់​ឡើង​នៅ​មុខ​ភោជនីយដ្ឋាន​អាហារ​សមុទ្រ​ តាយតាយ កាល​ពី​យប់​ថ្ងៃ​ចន្ទ​ម្សិល​មិញ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​បី​នាក់។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!