Koh Santipheap Daily

Koh Santipheap Daily


ក្រុង ​CIUDAD ​JUAREZ​ របស់​ម៉ិច​ស៊ិក​​ជួប​ទិវា​​យ៉ាង​​បង្ហូរ​ឈាម​​មួយ​ប្រចាំ​ឆ្នាំ​

Posted: 14 Jul 2011 12:34 AM PDT


អាជ្ញា​ធរ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា ថា ទី​ក្រុង CIUDAD JUAREZ ជា​ទី​ក្រុង​មួយ​កើត​មាន​អំពើ​ហិង្សា​ខ្លាំង​ជាង​គេ​បំផុត​របស់​ម៉ិច​ស៊ិច​កាល​ពី​ថ្ងៃ​ទី​១២ កក្កដា កើត​មាន​ការ​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​ដល់​ទៅ​២១​នាក់​ ដែល​នោះ​ជា​ទិវា​យ៉ាង​បង្ហូ​រ​ឈាម​បំផុត​នៅ​​ក្រុង​នេះ​ក្នុង​ឆ្នាំ​២០១១។

លោកអូបាម៉ា​ ​គាំទ្រ​​ដំណោះ​ស្រាយ​​ផ្នែក​នយោបាយ​​មានភ្ជាប់​​លក្ខខណ្ឌ​នៅលីប៊ី​ ខណៈ​​លោកស្រី​គ្លិនតុន ​ថា ​ពេលរបស់​​លោក​កាដាហ្វី ​អស់ហើយ​

Posted: 14 Jul 2011 12:22 AM PDT


​ប្រធានាធិបតី​​​សហរដ្ឋអាមេរិក​ លោក​បារ៉ាក់​អូបាម៉ា ថ្លែងប្រាប់​​រដ្ឋមន្ត្រីការបរទេស​​​រុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃទី​​១៣ កក្កដា ​​កន្លង​មក​ថា លោក​គាំទ្រ​ចំពោះកិច្ចខិត​ខំប្រឹង​ប្រែង​​របស់ក្រុង​ម៉ូស្គូ​ក្នុងការសម្រប​សម្រួល​ឱ្យ​មាន​​ដំណោះស្រាយ​​​​ជម្លោះ​នៅ​ប្រទេស​លីប៊ី ប៉ុន្តែ​​ក្នុង​លក្ខខណ្ឌ​ដែលមេ​ដឹកនាំ​​ផ្តាច់ការ​​​លីប៊ី​​​ លោកមូអាម៉ា កាដាហ្វី

សភាចិន​​អំពាវ​នាវ​​ដល់​សភា​​អាមេរិក​ឱ្យ​ផ្អាក​​ការ​លក់​​អាវុធ​ឱ្យ​​តៃ​វ៉ាន់​

Posted: 14 Jul 2011 12:10 AM PDT

គណៈ​ប្រតិ​ភូ​មួយ​របស់​សភា​​ប្រជា​ជន​ចិន​​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​ក្រុង​វ៉ា​ស៊ីន​តោន​ បាន​អំពាវ​នាវ​ដល់​សភា​អាមេរិក​ឱ្យ​ផ្អាក​ការ​លក់​អាវុធ​ឱ្យ​តៃ​វ៉ាន់​ដើ​ម្បី​ជំរុញ​ការ​ពង្រីក​ដោយ​សន្តិ​វិធី​នូវ​ទំនាក់​ទំនង​រវាង​ផ្នែក​ទាំង​២​នៃ​ច្រក​សមុទ្រ​តៃ​វ៉ាន់​។ គណៈ​ប្រតិ​ភូ​សភា​ចិន​នោះ​បាន​ប្រគល់​សារ​នេះ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​លើក​ទី​៦

ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ទឹក​ស្រែ​ជម្រៅ​ត្រឹម​ស្មង​ជើង​ដោយ​សារ​ខ្យល់​គរ

Posted: 13 Jul 2011 11:58 PM PDT

សព​ស្រ្តី​ដែល​តម្កល់​ទុក​ធ្វើ​បុណ្យ
ខេត្ត​ស្វាយ​រៀង ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញដេក​ស្លាប់​នៅក្នុង​ទឹក​ស្រែ​ជម្រៅ​ត្រឹម​ ស្មង​ជើង​ កាល​ពី​យប់​ថ្ងៃ​ទី​១២ កក្កដា ហើយ​ត្រូវ​បាន​ក្រុម​គ្រួ​សារ និង​អ្នក​ភូមិ​សន្និដ្ឋាន​ថា មូល​ហេតុ​មក​ពី​ខ្យល់​គរ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​យ៉ោក សុខ អាយុ​៤៤​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ទឹក​ស្រែ​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ​ចម្ងាយ​៥០​ម៉ែត្រ ស្ថិត​​ក្នុង​ភូមិ​

លោក​សូរ ឃុន នាំ​យក​ទៀន​វស្សា​​ និង​ទេយ្យ​វត្ថុ​​ទៅ​ប្រគេន​ព្រះ​ស​ង្ឃ​ចំនួន​44​វត្ត ​ក្នុង​ស្រុក​បាទី

Posted: 13 Jul 2011 11:44 PM PDT

លោក​សូ ឃុន និងក្រុម​ការងារ​ប្រគេន​ទៀន​ព្រះ​វស្សា​
ខេត្តតាកែវ ៖ នៅព្រឹក​ថ្ងៃទី​១៣ កក្កដា ​កន្លង​មក​នេះ លោក​សូរ ឃុន ​រដ្ឋ​​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​​ និង​ទូរ​គមនាគមន៍​ និង​លោក​ជំទាវ​ ព្រម​ទាំ​ង​លោក​ លោក​ស្រី​ជា​ម​ន្ត្រី​អ្នក​មុខ​អ្នក​ការ​ក្រោម​ឱវាទ​​ក្រសួង​​​បាន​នាំ​យក​ ទៀន​វស្សា​ និង​ទេយ្យ​វត្ថុ​​ទៅប្រគេន​ព្រះ​ស​ង្ឃ​គង់​ចាំ​ព្រះ​វស្សា​​អស់​កាល​ត្រី​ មាស​ក្នុង​វត្ត​អារាម​ចំនួន​៤៤​វត្ត នៅ​ស្រុក​​

ស្ត្រីបង្កើត​​គេហទំព័រ​​សម្រាប់​ចាប់​​ព្រាន​នារី

Posted: 13 Jul 2011 11:42 PM PDT

រូបស្រ្តី​ស្អាត​នៅក្នុង​គេហទំព័រ
​យោង​តាម​​​​គេហទំព័រ​​​មួយ​​នៅសិង្ហបុរី​​បាន​ឱ្យ​ដឹង​ថា មានស្ត្រី​មួយក្រុម​បានសហការគ្នា​​​​ក្នុង​គោល​បំណង​​ចាប់​ប្រុស​ព្រាន ឬ​​ព្រាន​នារី​​​នៅ​តំបន់ Geylang ។ ​បច្ចុប្បន្ន​​​ ពួក​នាង​​កំពុង​តែ​ប្រមូលស្ត្រី​​ដូចគ្នា​​ឱ្យ​​មានកម្លាំង​​​​កាន់​តែ​​ ច្រើន​ ដើម្បី​​រិះរ​ក​វិធី​សាស្ត្រ​​​ទប់​ទល់​ជាមួយ​បុរស​ខិល​ខូច​​​ទាំងនោះ ។ ​គេហទំព័រ​​ Geylang Checker បានបង្កើត​​​ឡើង​​តាំង​ពី​ដើម​ឆ្នាំ​២០១០មកម្ល ​និង​​បាន​ផ្តោត​​សំខាន់​តែមួយគត់​​​គឺ​ចាប់​បុរសចិត្ត​ព្រាន​​ដែលមក​ កម្សាន្ត​​​សប្បាយ​

សន្និសីទ​​​ស្តីពី «វគ្គពិភាក្សា​​ការងារ និង​ហ្វឹកហ្វឺន​​អ្នក​សារព័ត៌មាន និង​​អ្នកនាំ​ពាក្យ» ចាប់ផ្តើម​វេលា​ម៉ោង​​២រសៀល​នេះ​

Posted: 13 Jul 2011 11:40 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​មន្ត្រី​​​នៃទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​បាន​ឱ្យ​ដឹង​ កាលពីវេលាម៉ោង​​​១០​ព្រឹក​ថ្ងៃទី​​​១៤ កក្កដា ​​​​២០១១ ​​ថា គណៈរដ្ឋ​មន្ត្រី​​​​គ្រោងរៀបចំ​សន្និសីទ​សារព័ត៌មាន​​​ស្តីពី «វគ្គពិភាក្សា​​​ការ​ងារ​ និងហ្វឹកហ្វឺន​​​​​អ្នក​សារ​ព័ត៌​មាន​ និងអ្នក​នាំ ពាក្យ» នៅវេលាម៉ោង​​​​​២​រសៀល​ថ្ងៃទី​​១៤ កក្កដា ២០១១​ នេះ ។ កិច្ច​​ពិភាក្សា​​នឹង​គ្រោង​​​​

នាយករ​ដ្ឋ​​មន្ត្រី​ជប៉ុន​​លើកឡើង​ពី​​ប្រជាជាតិ​មួយ​គ្មាន​​នុយ​ក្លេ​អ៊ែរ

Posted: 13 Jul 2011 11:11 PM PDT


នាយក​រដ្ឋ​​មន្ត្រី​​ជប៉ុន​លោកណា​អូតូ​កាន​ថ្លែង​​កាលពីថ្ងៃទី១៣ កក្កដា ​​ថា លោក​នឹង​បន្ត​អនុវ​ត្ត​​​ប្រភព​ធនធាន​ថាមពល​​កកើតឡើង​វិញ និ​ង​​ធម្ម​ជាតិ​ជាមុំ​ចង្ក្រាន​​​នៃ​នយោ​បាយ​​ថាមពល​​នា​ ពេល​​អនាគត​​របស់ជប៉ុន​ ក៏ប៉ុន្តែ​​លោក​បាន​បដិ​សេធ​​​មិន​លើក​ឡើង​​ពីកាលបរិច្ឆេទ​​​នៃការ​លា​លែង​​​ឡើយ​​​ក្រោយ​ការ​គ្រប់គ្រង​​មិនល្អ​ចំពោះ​វិបត្តិ​​​នុយ​ក្លេ​អ៊ែរ​​បច្ចុប្បន្ន

សមតកិច្ច​ខេត្ត​ប៉ៃ​លិន​បង្ហាញ​មុខ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​៧នាក់​ ដែល​ល្បី ល្បាញ​នៅ​ភាគ​ខាង​លិច

Posted: 13 Jul 2011 09:10 PM PDT

​ខេត្តប៉ៃលិន​​​ ៖ ​​ជនជាប់សង្ស័យ​​​ជួញដូរ-​ចែកចាយគ្រឿងញៀន​៧​នាក់​ ដែលត្រូវ​សមត្ថ​កិច្ច​​​ចាប់ឃាត់ខ្លួន​​ជ​ាបន្តបន្ទាប់​​នៅ​កន្លែង​​ផ្សេង​ គ្នា​រយៈ​ពេល​​២ថ្ងៃ គឺ​ថ្ងៃទី​​១២ និង​ទី​១៣ កក្កដា ​​​២០១១ កន្លង​មកនេះ ត្រូវ​បាន​ស្នងការ​ដ្ឋាន​នគរបាល​​​ខេត្តប៉ៃលិន ធ្វើសន្និសីទកាសែត​​បង្ហាញមុខ​ជាសាធារណៈ​​​ ដោយមានការ​​​ចូល​រួម​ពីលោក​​ជា

ជនប្រដាប់អាវុធ​​មិនស្គាល់​អត្ត​សញ្ញាណ​​​ជិះម៉ូតូ​​បាញ់បោះ​​​សេរី​​​លើ​មហាវិថី​​ព្រះ​នរោត្តម​

Posted: 13 Jul 2011 09:08 PM PDT

រាជធានីភ្នំពេញ​​ ៖ ​យោងតាមប្រភព​​​ព័ត៌មាន​​​​ច្បាស់ការណ៍​មួយបាន​ឱ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​​​១​និង​​​៣០នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​​១៤ កក្កដា ​នៅលើ​ដង​​មហាវិថី​ព្រះ​នរោត្តម​ ចំណុច​ក្បែរ​ភ្លើងស្តុប​​​ជលផល ស្ថិត​​ក្នុង​សង្កាត់​​ទន្លេបាសាក់ ខណ្ឌ​​​​​ចំការមន ​​មានជន​​ប្រដាប់អាវុធ​​​មួយក្រុម​​​ជិះម៉ូតូ​​ដេញ​​​គ្នាប្រមាណ​​​​​៣ទៅ​​

រន្ទះ​បាញ់​​ឆក់​យក​ជីវិត​ស្ត្រី​ម្នាក​់​ទុក​ឱ្យ​កូន​ប្រុស​អាយុ​​4​ឆ្នាំ​​កំព្រា​

Posted: 13 Jul 2011 08:58 PM PDT

សព​ស្រ្តី​ដែល​ត្រូវ​រន្ទះ​បាញ់​ស្លាប់
ខេត្តស្វាយរៀង ៖ ស្ត្រី​​ម្នាក់​​​បាន​ត្រូវ​ត្រូវ​រន្ទះ​បាញ់​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​ និង​ស្ត្រី​ម្នាក់​ទៀត​ជា​ម្តាយ​​មីង​​សន្លប់​ស្តូក​ស្តឹង​ពេល​រត់​ទៅ​ដល់​ ផ្ទះ ធ្វើ​ឱ្យ​​អ្នក​ភូមិ​មាន​ការភ្ញាក់​ផ្អើល​ និង​ភ័យ​ខ្លាច​​យ៉ាង​ខ្លាំង ។ ​ករណី​រន្ទះ​បាញ់​នេះ​បាន​កើត​ឡើង​​កាល​ពី​​ថ្ងៃ​ទី​១៣ កក្កដា ​ឆ្នាំ​២០១១ វេលា​ម៉ោង​​២​និង​១៥​នាទី​​រសៀល នៅភូមិ​នារា​ទេន ឃុំ​ឈើ​

​រថយន្ត​ដឹក​សំពីង​សំពោង​​លើ​ស​ចំណុះ​នៅ​តែ​បន្ត​​មាន​លើ​​ដង​ផ្លូវ​ជាតិ​លេខ​5

Posted: 13 Jul 2011 08:58 PM PDT

រថយន្ត​ដែល​ដឹក​ហួស​ចំណុះ
ខេត្ត​បន្ទាយមានជ័យ ៖ ​​មួយ​រយៈ​កន្ល​ង​មក​នេះ ទោះ​បី​​ច្បាប់​ចរាចរណ៍​​ផ្លូវគោក​​ត្រូវ​បាន​គេ​មើល​ឃើញថា សមត្ថកិច្ច​​គ្រប់​ខេត្ត​-​ក្រុង​​​ពង្រឹង​​​ការ​ទប់ស្កាត់​គ្រប់បែបយ៉ាង​ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​​​គ្រប់​រូប​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​​ ពិសេស​​​បញ្ចៀស​​បានគ្រោះថ្នាក់​​​ដែល​អាច​នឹង​កើត​​ឡើង​​ជាយ​ថា​ហេតុក្តី ក៏នៅ​លើ​ដងផ្លូវជាតិ​លេខ​៥ ​​ពិសេស​ក្នុង​​​ភូមិ​

​មួយចេញពីហូបការ​ មួយចេញពី​ក្លឹប​​ស្រវឹង​ធ្លាក់​ភ្នែក​​​បើក​រថយន្តបុកគ្នា​

Posted: 13 Jul 2011 08:54 PM PDT

រថយន្តដែល​បើកបុកគ្នា
រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​​​១១​និង​​​៤៥នាទីយប់ថ្ងៃទី​​១៣ កក្កដា ​​នៅមុខហាង​​លក់គ្រឿង​សំណង់​​​គ្រប់ប្រភេទ​​យីហោ បូទីកា ស្ថិតតាមបណ្តោយ​​ផ្លូវលេខ​​​២៧១ ​ក្រុមទី​​​៣ ភូមិ​១ សង្កាត់បឹង​សាឡាង ខណ្ឌទួលគោក ​​​មាន​​​​រថយន្ត​​តូយ៉ូតា​វីស្តា​បាន​បុក​គ្នាជាមួយ​​រថយន្ត​ម៉ាក MITSUBISHI ។ ​ហេតុការណ៍​នេះ​​បណ្តាល​ឱ្យ​​​

លោកទូច មុយស័រ អតីត​ប្រធានការិ​យាល័យ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជាប់​​ពន្ធនាគារ​​​១២​ឆ្នាំ ពិន័យប្រាក់​​៤០​លាន​រៀល

Posted: 13 Jul 2011 08:49 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​លោកទូច មុយស័រ ​អតីត​ប្រធានការិយាល័យ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៃស្នងការ​​ដ្ឋាននគរបាល ​​​រាជធានីភ្នំពេញ ត្រូវ​បាន​សាលា​ដំបូង​​រាជធានីភ្នំពេញ ​ប្រកាស​សាល​ក្រម​​កាត់ទោស​​​ឱ្យជាប់ពន្ធនាគារ​រយៈ​ពេល​​​១២ឆ្នាំ និង​ពិន័យ​​ជាប្រាក់​​​៤០លានរៀល ។ ពិធីប្រកាស​សាលក្រម​​នេះត្រូវ​បានធ្វើឡើង​​​នៅ​

ប៉ូលិសប៉ុស្តិ៍​​ផ្សារ​ដើម​គបង្ក្រាប​​អ្នក​ចែក​ចាយ​​​ និងជក់គ្រឿងញៀន​បាន​​៥នាក់​

Posted: 13 Jul 2011 08:42 PM PDT

ជនជាប់​ចោទ​មានស្រី​មាន​ប្រុស
រាជធានីភ្នំពេញ​​ ៖ ​​ប៉ូលិសប៉ុស្តិ៍​ផ្សារ​ដើម​គ​​​សហការជាមួយ​ចៅសង្កាត់ និងមេ​ភូមិ​​៩ ​បាន​ចុះ​​ឆែកឆេរ​ផ្ទះ​ជួលលេខ​​៤៦ ផ្លូវ​​២២០Z ក្រុម​​​​៥២ ភូមិ​​​៩ មណ្ឌល​៧ ​​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោក ​កាលពីវេលាម៉ោង​​៤​និង​​​​​៣០នាទី​​​​រសៀល ថ្ងៃទី​​១៣ កក្កដា ​ព្រមទាំង​ចាប់​ឃាត់ខ្លួន​​អ្នក​ចែក​ចាយ និង​​​ជក់​គ្រឿងញៀន​​ចំនួន​​​៥នាក់ ក្នុង​នោះ

​វាយប្រហារ​​ភេរវ​កម្ម​៣នៅ​ទីក្រុងមុំ​បៃ​​ ​ប្រទេស​​ឥណ្ឌា​​​ស្លាប់​២១នាក់​

Posted: 13 Jul 2011 08:31 PM PDT


ការ​វាយប្រហារ​​ភេរវ​កម្ម​​ដោយការបំផ្ទុះ​គ្រាប់បែក​​ជា​បន្តបន្ទាប់​​​គ្នា​៣លើក​​បាន​​ធ្វើ​ឱ្យ​​កក្រើក​​​ទីក្រុងមុំ​បៃ​​ ដែលជា​​មជ្ឈ​មណ្ឌល​​ហិរញ្ញ​វត្ថុ​​ដ៏​សំខាន់​របស់​ឥណ្ឌា​​ កាលពីយប់ថ្ងៃទី​​១៣ កក្កដា ​​កន្លងមក បណ្តាល​ឱ្យស្លាប់​មនុស្ស​​​២១​នាក់ និង​​​​១១៣​នាក់ទៀត​រង​របួស ។ ​មេប៉ូលិស​​ក្រុង​មុំ​បៃ​​លោក Arup Patnaik និយាយ​ថា​ ការ​វាយ​ប្រហារ​​​បំផ្ទុះ​គ្រាប់បែក​​​

កង​កម្លាំង​​សន្តិសុខ​​​​ស៊ីរីបាញ់​​សម្លាប់​​បាតុករ៤​នាក់​ទៀត​

Posted: 13 Jul 2011 08:20 PM PDT


​កង​កម្លាំង​​សន្តិសុខ​ស៊ីរី​​បានបាញ់​សម្លាប់​បាតុ​ករ​​​៤នាក់ទៀត​ កាលពីថ្ងៃទី​​១៣ កក្កដា ​​កន្លង​មក ​​ខណៈ​ពេលប្រទេស​លោកខាង​លិច​​បង្កើន​សម្ពាធ​​​ឱ្យមានការ​ចាត់វិធានការ​​របស់ក្រុមប្រឹក្សាសន្តិ​សុខ​​អង្គការ​សហប្រជាជាតិ ប្រឆាំង​ក្រុង​ដាម៉ាស់​ ។ បាតុករ​​៤នាក់​​នេះ​ត្រូវ​បានបាញ់​​​ស្លាប់​​​នៅ​​តំបន់ Jebel al-Zawiya ជា​​កន្លែង​មាន​​ដាក់ពង្រាយ​​កងទ័ព​

ស្ត្រី​ចំណាស់​អាយុ60ឆ្នាំពិការ​និង​ស្លាប់​មួយ​ចំហៀ​ង​ខ្លួនទទួល​អំណោយ

Posted: 13 Jul 2011 08:06 PM PDT

ប្រគល់​អំណោយ​ដល់​ស្រ្តី​ចំណាស់​ស្លាប់​មួយ​ចំហៀង​ខ្លួន
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​​ចំណាស់​​ម្នាក់អាយុ​៦០​ឆ្នាំ ​នៅ​ភូមិ​គោក​ទ្រាស ឃុំ​ឈ្នួ​​រ​មាន​ជ័យ ស្រុក​ព្រះ​នេត្រ​ព្រះ​ ដែល​ពិ​ការ​និង​ស្លាប់​មួយ​ចំហៀងខ្លួន​គ្មាន​កូន​ចៅ​​ជា​ទី​ពំនាក់​ហើយ​​​ បាន​អ្នក​ជិត​ខាង​ និង​អ្នក​ភូមិ​ឧបត្ថម្ភ​​​ផ្តល់​ជា​ម្ហូប​អាហារនោះ នៅ​ព្រឹក​ថ្ងៃទី១២ កក្កដា ឆ្នាំ​២០១១ បុគ្គ​លិក​វិទ្យុ FM 96.5 បាន​នាំ​យក​អំណោយ​សប្បុ​រស​

​ទាហាន​​បារាំង​៥នាក់​​ស្លាប់​នៅ​អាហ្វ​ហ្គានីស្ថាន​​៤នាក់​​ទៀត​របួស

Posted: 13 Jul 2011 07:58 PM PDT


​​វិមាន​ប្រធានាធិបតី​បារាំង​រាយ​ការណ៍​ថា ​​​ទា​ហាន​​បារាំង​៥នាក់​បាន​ស្លាប់​កាលពីថ្ងៃទី១៣ កក្កដា ​និង​៤​នាក់​ទៀត​របួសធ្ងន់​ធ្ងរ​​ក្នុងការ​វាយ​ប្រហារ​​​ដោយគ្រាប់បែក​មួយ​ក្នុង​ខេត្ត​​កាពីសា នាភាគ​​ខាង​កើត​​អាហ្វហ្គានីស្ថាន ។ ​ការ​ស្លាប់​ទាហាន​បារាំង​៥នាក់នោះ​ទៀត​​​​ធ្វើ​ឱ្យ​ចំនួនទាហាន​បារាំង​ស្លាប់​នៅអាហ្វហ្គានីស្ថាន ​​ឡើង​ដល់​៦៩​នាក់ ហើយ​​ចាប់តាំង​

ធ្លាក់​​យន្ត​ហោះ​​ធុន​ស្រាល​​មួយ​នៅ​​ប្រេ​ស៊ីល​​ស្លាប់​១៦នាក់

Posted: 13 Jul 2011 07:53 PM PDT


កង​ទ័ព​​អាកាស​​ប្រេស៊ីល​រាយការណ៍​ថា យន្ត​ហោះ​​​ស្រាល​មួយ​គ្រឿង​ធុន LET-410 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ NOAR AIRLINES បានធ្លាក់​​កាលពី​ព្រឹក​ថ្ងៃទី១៣ កក្កដា ​នៅ​ទីក្រុង ​​RECIFE ទីប្រជុំ​​ជន​នៃ​ខេត្ត​​​ព័រណាម​ ប៊ូកូ របស់​ប្រេស៊ីល​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៦​នាក់ ។ ​​យន្ត​ហោះនេះ​​ហោះចេញ​ពីទីក្រុង RECIFE

បើក​ហាង​កាហ្វេ​-គុយ​ទាវ​លើ​ដី​សាធារណៈ​អាជ្ញា​ធរ​ដោះ​ស្រាយ​មិន​ចេញ​

Posted: 13 Jul 2011 07:50 PM PDT

ខេត្ត​កំពង់​ចាម​ ៖​ ដោយ​សារ​តែ​ការ​ទាម​ទារ​របស់​ប្រជា​ពល​រដ្ឋ​ជាង​២០០​គ្រួសារ​រស់​នៅ​ក្នុង​ ភូមិ​សារាយ​ ឃុំ​បុស​ខ្នុរ​ ស្រុក​ចំការ​លើ​ តម្រូវ​ឱ្យ​គ្រួសារ​របស់​លោក​ម៉ន ហឿន អ្ន​ក​លក់​គុយ​ទាវ​កា​ហ្វេ លើ​ដី​សាធារណៈ​របស់​រដ្ឋ​ចាក​ចេញ​ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា មាន​ការ​ប្រជុំ​ដោះ​ស្រាយ​ជា​បន្ទាន់​ធ្វើ​ឡើង​នៅ​សាលា​ឃុំ​បុស​ខ្នុរ​

កង​រាជ​អាវុធ​ស្រុក​ម៉ា​ឡៃ​ចាប់​ឃាត់​ខ្លួន​ស្ត្រី​​ចែក​ចាយ​គ្រឿង​ញៀន

Posted: 13 Jul 2011 07:46 PM PDT

ស្រ្តីដែល​ត្រូវ​ឃាត់​ខ្លួន
បន្ទាយ​មាន​ជ័យ ៖ អនុវ​ត្ត​តាមបទ​បញ្ជា​របស់​លោក​មេ​បញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ក្នុង​ ការ​ស្រាវ​ជ្រាវ​ទប់​ស្កាត់​បង្រាប​រាល់​បទ​ល្មើស​ ការ​ផលិត​ ការ​ជួញ​ដូរ ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ គឺសំដៅ​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព​។

ព័ត៌​មាន​​ស្តីពី​ការ​​ដោះដូរ​​កីឡា​ករ​​នៅ​​​អឺរ៉ុប​​ក្នុង​រដូវ​​កាល​​​​២០១១-​២០១២

Posted: 13 Jul 2011 07:24 PM PDT


ខ្សែបម្រើ​ក្លឹប​​ Blackpool អាដាម ​បាន​​​ផ្លាស់​មក​​លេង​​ឱ្យ​ក្លឹប​​ Liverpool ក្នុង​​​តម្លៃ​ខ្លួន​​៨​លាន​​ផោន​ រួមទាំង​ចុះ​ហត្ថ​លេខា​​ជាមួយ​ក្លឹប​ថ្មី​រយៈពេល​​៤ឆ្នាំ ។ ក្រោយពី​​បាន​​ឆ្លង​ផុត​ ការ​ត្រួត​ពិនិត្យ​​​សុខភាព​​កីឡាករ​​អាដាម​ បាន​បង្ហើប​ឱ្យ​ដឹង​ពីអារម្មណ៍​​​នៃ​​សមាសភាព​ជា​កីឡាករ​ថ្មី​របស់​​ក្លឹប​​ Liverpool ថា​ «​ខ្ញុំ​​មាន​ការ​​ពេញ​ចិត្ត​​​ដែល​បាន​មក​​លេង​​​ឱ្យ​​​​ក្លឹប​​​Liverpool។ Liverpool ជាក្លឹប​​​ល្បី​សម្បូរ​​​ទៅ​​ដោយយ​កីឡាករ​​ល្បីៗ​​ ខ្ញុំ​មាន​​ភាព​ត្រេកអរ​ដែល​​សម្រេច​ចិត្ត​​​ចាក​ចេញ​​ពី​ក្លឹប​ Blackpool និង​​សង្ឃឹម​​​ថា

កុំឆាប់ចង់ខ្លី (បទឆត្របីជាន់)

Posted: 13 Jul 2011 07:22 PM PDT


-នាងអើយគួរគិតណា៎គួរអើយនាង ស្លៀកពាក់មើលរូបរាងមើលពាក់ស្លៀក ច្រៀកជើងខោខ្លីផងខោជើងច្រៀក អាវដៃវាលដល់ក្លៀកវាលដៃអាវ ។ -អាងអួតជើងសខ្ចីជើងអួតអាង សាវក្មេងខ្លួនសំណាងខ្លួនក្មេងសាវ ស្រាវជ្រាវប្រឹងរៀនគ្មានប្រឹងជ្រាវស្រាវ ប្រឹងកុំឆាប់ឆេវឆាវឆាប់កុំប្រឹង ។

សាលាដំបូង​សម្រេច​ឃុំខ្លួន​​បុរសម្នាក់​​ពាក់ព័ន្ធ​​​ករណីចែកចាយ​គ្រឿងញៀន​

Posted: 13 Jul 2011 07:21 PM PDT

ព្រឹកនេះ​សម្តេច​តេជោហ៊ុន​ សែន ​កំពុង​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីចែក​​សញ្ញា​បត្រ​​ដល់​និស្សិត​

Posted: 13 Jul 2011 07:06 PM PDT

​​ខេត្តព្រះសីហនុ​​​ ៖ ​​វេលាព្រឹក​នេះ​​ថ្ងៃទី​​​១៤ កក្កដា ​២០១១ ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​នៃព្រះរាជា​ណា​ច​ក្រ​កម្ពុជា ​​អម​ដោយ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិ​បាលជា​ច្រើន​នាក់​ ​​បាន​អញ្ជើញ​​ជាអធិបតី​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​​ថ្នាក់​បរិញ្ញា​បត្រ​ រង, បរិញ្ញា​បត្រ និង​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ដល់និស្សិត​សាកល​

ព្យាករណ៍​បាល់ទាត់​ចម្រុះ​យូហ្វាខាប់ជុំទី២ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​២០​ប្រកួត ​Maccabi,​Fulham,​Valerenga,​Lokomotiv Sofia ​ជាក្រុមល្អ

Posted: 13 Jul 2011 06:32 PM PDT

ការ​ប្រកួត​បាល់​ទាត់​ជម្រុះ​យូ​ហ្វា​ខាប់​ជុំ​ទី2ជើង​ទី​1សម្រាប់រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​20ប្រកួត​។ ក្រុម​ជម្រើស​ល្អ​មាន Maccabi Tel Aviv, Fulham, Valerenga និង Lokomotiv Sofia។ Paksi(ហុង​គ្រី​)លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​ឈ្នះរហូត គឺ 5-0-0 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ MTK 4-3 ឈ្នះ Santa 1-0 ក្រៅ​ផ្ទះ និង​ឈ្នះ Santa 4-0 ក្នុង​ផ្ទះ​

ខេត្ត​កណ្តាល​​និង​ខេត្ត​អានយ៉ាង​បើកកិច្ច​ប្រជុំ​​BLOលើកទី3​​ស្តីអំពីបញ្ហា​គ្រឿង​​ញៀន​

Posted: 13 Jul 2011 03:30 PM PDT

ទិដ្ឋភាពក្នុងកិច្ចប្រជុំ​
ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០១១ នៅសាលប្រជុំសាលាខេត្ត កណ្តាល បានបើកកិច្ចប្រជុំលើកទី៣ ឆ្នាំ២០១១​ស្តីពីការអនុវត្តយន្តការទប់​ស្កាត់និងការកាត់​បន្ថយ​ បញ្ហាគ្រឿងញៀន​រួមចំណែកឆ្ពោះ​ទៅ​ រក​អាស៊ានឆ្នាំ២០១៥ គ្មានគ្រឿងញៀនរវាង​ការិយា​ល័យBLOខេត្តកណ្តាលនៃព្រះរាជាណាចក្រ​កម្ពុជា

ចែក​អំណោយ​​ដល់គ្រួសារ​​ទ័ព​ក្នុង​​ភូមិសែនរុង​រឿង​​​មួយច​ំនួន370គ្រួសារ

Posted: 13 Jul 2011 03:15 PM PDT

លោកអភិបាលខេត្ត អ៊ុំ​ ម៉ារ៉ា ចែក​អំណោយ
ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ កក្កដា​លោក​អ៊ុំ​ ម៉ា​រ៉ា​ អភិបាល​​ខេត្ដ​​បាន​នាំ​យក​អំណោយ​ផ្ទាល់ខ្លួន​របស់​លោក​ជា​អង្ករ​ចំនួន​៥​ តោន​, ​សារុង​ចំនួន​៣៧០,​ អាវយឺត​៣៧០ កូន​ស្វាយ​ចំនួន​១០០០​ដើម ថវិកា​មួយ​ចំនួន​ និង​ផ្ទាំង​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ និង​លោក​ជំទាវ​ក​ិត្ដិ​ព្រឹទ្ធបណ្ឌិត​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន​សែន​

16ឆ្នាំ​​មជ្ឈមណ្ឌល​​​អភិវឌ្ឍន៍​​ប៊ុន រ៉ានី ​ហ៊ុន សែន ​​ពោធិ៍សាត់​​បណ្តុះបណ្តាល​សិស្ស2545​នាក់

Posted: 13 Jul 2011 02:45 PM PDT

គណៈអធិបតីក្នុងពិធី
ខេត្តពោធិ៍សាត់ ៖ ​វគ្គបណ្ដុះបណ្ដាលមុខ​វិជ្ជាជីវៈជំនាន់ទី២៧ នៅមជ្ឃមណ្ឌលអភិវឌ្ឍន៍​ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ដែលបាន​ដំណើរ​ការរៀនសូត្រអស់រយៈពេល៦ខែកន្លងមកនេះ បានធ្វើពិធីបិទវគ្គចែកសញ្ញាបត្រ និងបើកវគ្គ​ថ្មីជំនាន់ទី២៨ បន្តនាព្រឹកថ្ងៃទី១៣ មិថុនា ២០១១

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!