Koh Santipheap Daily

Koh Santipheap Daily


គ្រោះ​ថ្នាក់​រ​ថភ្លើង​​ធ្លាក់​ផ្លូវ​​នៅ​​ឥណ្ឌា​​អ្នក​ស្លាប់​ឡើង​​ដល់៥៣នាក់​ ​ខណៈ​​រថ​ភ្លើង​​​មួយ​ទៀត​​​រង​គ្រាប់​​​បែក​​របួស​​១០០នាក់​

Posted: 11 Jul 2011 01:26 AM PDT


គ្រោះ​ថ្នាក់​រថ​ភ្លើង​​ដឹក​មនុស្ស​ប្រមាណ​ជា​១.០០០​នាក់​ និង​រថ​យន្ត​ប្រមាណ​ជា​៥០​គ្រឿង​លើរថ​ភ្លើងដែល​ធ្លាក់​ពី​ផ្លូវ​ដែក​ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៥៣​នាក់​ ហើយ​មនុស្ស​២៤៩​នាក់​ត្រូវ​របួស។ រថ​ភ្លើង​នោះ​បាន​រត់​ធ្លាក់​ផ្លូវ​​ដែក​កាល​ពី​​ថ្ងៃ​ទី​១០ កក្កដា នៅ​ភាគ​ខាង​ជើង​ឥណ្ឌា​ចម្ងាយ​១៥០​គីឡូ​ម៉ែត្រ​​ពី​ទី​ក្រុង LUCKNOW រដ្ឋ​​ធានី​របស់​រដ្ឋ​អ៊ុត​តា​ប្រាដេស​

សម្ពោធ​បើក​ការ​ដ្ឋាន​​សាង​សង់​​​គម្រោង​​អភិ​វឌ្ឍន៍​​ទីក្រុង​រណប​​តំបន់​ បឹង​កក់ដំណោះ​ស្រាយ​ផលប៉ះពាល់​បានប្រើ​​ពេល​​អស់​4​ឆ្នាំ​​រហូត​​ឈាន​ដល់​ ថ្ងៃ​បើក​ការ​ដ្ឋាន

Posted: 11 Jul 2011 01:12 AM PDT

គំរូប្លង់​ដែល​ត្រូវ​សាងសង់
រាជ​ធានីភ្នំពេញ ៖ ​គម្រោង​​​​អភិវឌ្ឍន៍​​​តំបន់​បឹង​កក់​​​​ដែល​មាន​​ទំហំ​​ប្រមាណ​​​១៣៣​ ហិកតា ​​ត្រូវ​បាន​​ដាក់​សម្ពោធ​​​គម្រោង​​​ និង​បើ​ក​ការ​ដ្ឋាន ​​សាង​សង់​​​ហើយ​កាល​​ពី​ព្រឹក​ថ្ងៃ​ទី១១ ​​កក្កដា ឆ្នាំ ២០១១ នេះ ​​ដោយ​មាន​ការ​ចូល​រួម​ជា​អធិបតី​​​ពី​លោក​កែប ជុតិមា ​​ទីប្រឹក្សា​ផ្ទាល់​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន ​សែន ​​នាយក​រដ្ឋ​​មន្ត្រី​នៃព្រះ​

វាយ​ប្រហារ​នៅ​​ខេត្ត​២ភាគ​ខាងត្បូងថៃ ​ស្លាប់​២នាក់​ ​របួស​១០នាក់​

Posted: 11 Jul 2011 01:06 AM PDT

ការ​វាយ​​ប្រហារ​​​ដោយការបំផ្ទុះ ​គ្រាប់បែក​​​ ​នៅខេត្ត​​​២​​​ភាគខា​ងត្បូងថៃ
​នៅខេត្ត​​​២​​​ភាគខា​ងត្បូងថៃ ដែល​​មាន​អស្ថេរ​ភាព​បំផុតគឺ​ខេត្ត​​​ណារ៉ាធីវ៉ាត់ ​​និង​​ខេត្ត​យ៉ាឡា ​មាន​​ការ​​វាយប្រហារ​​ដោយការ​ដាក់​បំផ្ទុះ​គ្រាប់​បែក​​​ជា​ថ្មីទៀត​​​កាលពីព្រឹកថ្ងៃទី​​​១១ កក្កដា ​ដោយ​​​​នៅ​ខេត្ត​ណារ៉ាធីវ៉ាត់ ​មេដឹកនាំ​​​សាសនា​​មូស្លីម​​​​ម្នាក់ និង​ប្រពន្ធរបស់​ខ្លួនត្រូវ​​បាញ់​ស្លាប់​​​​ ខណៈ​​ពេល​កំពុង​ជិះម៉ូតូ​​​ទៅធ្វើការ​នៅក្នុងស្រុក Rangar

ការ​ប្រយុទ្ធ​​គ្នា​នៅ​​លី​ប៊ី​ដើម្បី​​មូល​ដ្ឋាន​​មួយ​នៅ​ក្បែរ​​ក្រុង​ទ្រី​ប៉ូលី​

Posted: 11 Jul 2011 12:57 AM PDT

កង​ទ័ព​របស់​លោក​​មូ​អាម៉ា កា​ដា​ហ្វី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា បាន​ធ្វើ​ការ​បាញ់​ប្រហារ​ដោយ​កាំ​ភ្លើង​ធំ​យ៉ាង​ខ្លាំង​ក្លា​លើ​មូល​ដ្ឋាន​អាល់​កា​អ៊ូ​លីក​ ដែល​ធ្លាក់​​ក្នុង​កណ្តាប់​ដៃ​ពួក​ឧទ្ទាម​ដែលមាន​បំណង​បើក​ផ្លូវ​​ឆ្ពោះ​មក​កាន់​ទី​ក្រុង​ទ្រី​ប៉ូលី។ ខាង​ក្រោយ​ភូមិ​នេះ​ដែល​ស្ថិត​នៅ​ចម្ងាយ​១០០​គីឡូ​ម៉ែត្រ​ខាងត្បូង​ក្រុង​ទ្រី​ប៉ូលី​មាន​ផ្លូវ​ថ្នល់​សំខាន់មួយ​

លោកឡាយ សុខុម អ្នកយកព័ត៌​មាន​កាសែត​កម្ពុជាថ្មី​រង​របួសធ្ងន​់ចូល​សម្រាក​​ព្យា​បាល​នៅ​មន្ទីរ​​ពេទ្យកាល់ម៉ែត​

Posted: 11 Jul 2011 12:52 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​ក្លឹប​អ្នកកាសែត​​កម្ពុជា (ក.អ.ក) ​មានកិត្តិយស​សូមជម្រាប​​​លោក​ លោក​ស្រី​​ អ្នក​នាង កញ្ញា​ ​សមាជិក សមាជិកា ​​ក.អ.ក ​និងអ្នក​​​សារ​ព័ត៌​មាន​​​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​​៧ កក្កដា ​​​២០១១ ​កន្លងទៅនេះ ​លោក​ឡាយ សុខុម ​​អ្នក​យកព័ត៌មាន​​​កាសែត​កម្ពុជាថ្មី ​​ជា​សមា​ជិក​ ក.អ.ក ​និង​ជាអ្នក​​កាសែត​​​ដ៏​​សកម្ម​ម្នាក់​បាន​​

អ្នក​នយោបាយ​​​ដែលធ្វើ​​ឱ្យ​ពិភពលោក​​ចាប់​អារម្មណ៍​​​បំផុត​​​កាលពី​សប្តាហ៍​មុន​

Posted: 11 Jul 2011 12:43 AM PDT

លោកស្រីយីង​ឡាក់ ​ស៊ីណាវ៉ាត្រា
​កាលពីសប្តាហ៍​មុន​​​​ឃើញ​មាន​អ្នក​នយោ​បាយ​​​មួយ​ចំនួន​ធ្វើ​​​ឱ្យពិភពលោក​មានការ​ចាប់​អារម្មណ៍​​​​បំផុត ហើយ​​ត្រូវ​បានកាសែត​ធំៗ​លើ​ពិភពលោក​​​​​ចុះផ្សាយ​​ក្នុងទំព័រ​​កាសែត​​​របស់ខ្លួន​​ផងដែរ ​ដែលអ្នក​នយោបាយ​​​ទាំងនេះ​​មានចាប់​​ពី​ស្ត្រី​ដ៏​ស្រស់​ស្អាត​ឡើងកាន់​តំណែង​​​នាយករដ្ឋ​មន្ត្រី​​​រហូត​ដល់​អ្នក​នយោបាយ​​​ជើងចាស់​​​វិល​ត្រឡប់​ចូល​​ស្រុកវិញ

ប្រទះឃើញ​​​សព​ស្ត្រីម្នាក់​ត្រូវគេ​សន្និ​ដ្ឋាន​​​ថា រំលោភ​​​សម្លាប់​​ដោយ​មាន​ស្នាម​អារ.ក​

Posted: 11 Jul 2011 12:32 AM PDT

​ខេត្ត​កំពង់ស្ពឺ​​ ៖ ​​តាមប្រភពព័ត៌​មាន​​​ជំហាន​ដំបូង​បាន​ឱ្យ​​ដឹង​ថា ស្ត្រីម្នាក់ត្រូវ​បានគេ​ប្រទះ​ឃើញ​ដេកស្លាប់​​អាក្រាតកាយ​នៅ​ក្បែរ​គុម្ពោត ​​​ព្រៃ​តាម​ដង​ផ្លូវ​​ជាតិ​​លេខ​​៣ ស្ថិត​ក្នុងភូមិ​​​អង្គ​សំរោង ​ឃុំ​​មហា​ឫស្សី ​ស្រុកគងពិសី ​កាលពី​វេលា​ម៉ោង​​​៧ព្រឹក ថ្ងៃទី​​១១ កក្កដា ​​២០១១ ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​​ និង​​រន្ធត់​​ផងដែរ​។​

សេនេហ្គាល់​​ផ្អាក​​ការធ្វើ​​​​បត្យា​ប័ន​​អតីត​​ប្រធានា​ធិបតី​ឆាដ​

Posted: 11 Jul 2011 12:01 AM PDT


​ប្រទេស​សេនេហ្គាល់​កាលពីថ្ងៃទី​​​១០ កក្កដា ​​បានផ្អាកវិញនូវការ​​​សម្រេ​ចចិត្ត​​របស់ខ្លួនបញ្ជូន​​អតីតប្រធានាធិបតី​​​ឆាដ​លោក​ហ៊ីស សេន ហា​ប្រេ មកកាន់​​ប្រទេស​​​លោកវិញ ដើម្បី​​​ឆ្លើយ​​ចំពោះ​​ការចោទប្រកាន់​​​​ពីបទ​​ឧក្រិដ្ឋ​​​ទាំងឡាយ ដែលប្រព្រឹត្ត​​​​ពេលលោក​កាន់​អំណាច​​​កាលពី​​​ទស​វត្ស​​ឆ្នាំ​១៩៨០​

សម្តេច​​តេជោហ៊ុន សែន ​​កំពុង​ប្រារព្ធ​​ពិធី​អបអរ​សាទរ​ការបញ្ចូល​​​ឆ្នេរ​សមុទ្រ​​​ ខេត្តព្រះសីហនុ ជា​ឆ្នេរ​​ស្អាត​លំដាប់​ថ្នាក់​ពិភព​លោក​

Posted: 10 Jul 2011 11:53 PM PDT

​ខេត្តព្រះសីហនុ​​​ ៖ ​​សម្តេច​តេជោ​​​ហ៊ុន​ សែន នាយករដ្ឋ​មន្ត្រី ​បាន​​អញ្ជើញ​​​ជាអធិបតី​​​ក្នុងពិធី​​​​អប​អរ​សាទរ​​បើក​សម្ពោធ​​​ ឱ្យប្រើប្រាស់​​​ក៏ដូច​ជា​ការ​អភិវឌ្ឍ​ជា​​ផ្លូវ​ការ​​នូវឆ្នេរ​សមុទ្រ​​ ខេត្តព្រះ​សីហនុ ដែល​ត្រូវ​​​បាន​ចុះបញ្ជី​​ជាឆ្នេរ​​​ស្អាត​ជាង​គេ​បំផុត​លំដាប់​ថ្នាក់​​ ពិភព​លោក កាលពីវេលា​ម៉ោង​២​និង​​​៣០នាទី​​រសៀល​ថ្ងៃទី​​១១ កក្កដា ​២០១១។

អំណោយ​​តាម​រយៈ​ការ​​ប្រគំ​តន្ត្រី​​មនុស្ស​ធម៌​អន្តរ​ជាតិ​​ផ្តល់​ដល់​កុមារ​កំព្រា​​ និង​ជន​ជរា

Posted: 10 Jul 2011 11:44 PM PDT

ពិធីចែកអំណោយរបស់​ក្រុម​សិល្បករខ្មែរ
រាជធានីភ្នំពេញ ៖ ​កាល​ពី​ល្ងាច​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១១​ តំណាង​ក្រុម​ហ៊ុន​​មាស​សត្យា​​គ្រុប និង​តំណាង​សិល្ប​ករ សិល្ប​ការិនី​ រួម​មាន​លោក​​សាម៉ន ​បណ្ឌិត លោក​រចនា ដួង លោក​សាយ សៀ​រ៉ា កញ្ញា​គង់ ចាន់​ស្រី​មុំ កញ្ញា​សុវណ្ណ លីន​ដា និង​ក្រុម​សិល្ប​ករ​ សិល្ប​ការិនី​​ជា​ច្រើន​រូប​បាន​នាំ​យក​អំណោយ​ជា​​​គ្រឿង​ឧប​ភោគ​បរិ​ភោគ​​​ ​

សមាជិក​ព្រឹទ្ធ​សភា​ភូមិ​ភាគ6ជួប​ក្រុម​ប្រឹក្សា​ឃុំស្រុក​ពាម​ជរ-ពាមរក៍

Posted: 10 Jul 2011 11:44 PM PDT

គណៈអធិបតីក្នុងពិធី
ខេត្ត​ព្រៃ​វែង ៖ កាល​ពី​ថ្ងៃ​ទី​៩ កក្កដា កន្លង​មក​ នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ស្រុក​ពាមរក៍​បាន​ប្រា​រព្ធ​ពិធី​សំណេះ​សំណាល​រវាង​សមា​ជិក​ព្រឹទ្ធ​សភា​ ភូមិ​ភាគ​៦ ជា​មួួយ​ក្រុម​ប្រឹក្សា​ឃុំ​ទាំង​១១​នៅស្រុក​ពាម​ជ​រ និង​បន្ត​មក​ជួ​ប​ក្រុម​ប្រឹក្សា​​ ឃុំ​ទាំង​៨​របស់​ស្រុក​ពាមរក៍​​ក្រោម​អធិប​តី​ភាពរបស់​លោក​ជំទាវ​មាន សំអាន សមា​

ការ​ជ្រើស​រើស​កញ្ញា​ឯក Fino 2011 ​​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​

Posted: 10 Jul 2011 11:44 PM PDT

ពិធីជ្រើសរើស​កញ្ញាឯក​របស់ ហ្វ៊ីណូ
រាជធានីភ្នំពេញ ៖ កម្ម​វិធី​​ប្រឡង​ជ្រើស​​រើស​កញ្ញាឯក Fino ឆ្នាំ​២០១១​ដែល​រៀប​​​ចំ​ឡើង​កាល​ពី​​ដើម​ខែ​មេសា ឆ្នាំ​២០១១ រាល់​​​ថ្ងៃ​អាទិត្យ ​វេលា​ម៉ោង​៥​ល្ងាច ​ដល់​ម៉ោង​៧​​យប់​ដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុន YAMAHA សហ​ការ​ជា​មួយ​ផលិត​កម្ម​​ហាយ​ស្តារ និង​ស្ថានីយ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៩ រហូត​មក​ដល់​ពេល​នេះ​បាន​ឈាន​ដល់​​វគ្គ​​ពាក់​

រឿង​​អាស្រូវ​នៃ​​ការ​លួច​​ស្តាប់​​កាសែត​​ NEWS OF THE WORLD ​បិទ​តាម​​រយៈ​លេខ​​ចុង​ក្រោយ​​របស់​ខ្លួន​

Posted: 10 Jul 2011 11:38 PM PDT

កាសែត​ NEWS OF THE WORLD ដែល​ជា​កាសែត​ធំ​ជាង​គេបំផុត​របស់​អង់គ្លេស​ដែល​ត្រូវ​បិទ​ជា​ស្ថាពរ
«THANK YOU AND GOODBYE» (អរគុណ​ ហើយ​សុំ​លា​រហូត​) នេះ​ជា​លេខ​ចេញ​ផ្សាយ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា របស់​កាសែត​ NEWS OF THE WORLD ដែល​ជា​កាសែត​ធំ​ជាង​គេបំផុត​របស់​អង់គ្លេស​ដែល​ត្រូវ​បិទ​ជា​ស្ថាពរ​ក្រោយ​ពី​ចេញ​ផ្សាយ​រយៈ​ពេល​ដល់​ទៅ​១៦៨​ឆ្នាំ​មក​ហើយ​ ដោយ​សារ​តែ​រឿង​អាស្រូវ​នៃ​ការ​លួច​ស្តាប់​ទូរ​ស័ព្ទ​នៅ​

​ទុក្ខ​ប្តី​​ប្រពន្ធ​កាន់​លុយ​ម៉ៅស្វិត​បំផ្លាញ​សុភមង្គល​គ្រួសារ​

Posted: 10 Jul 2011 11:35 PM PDT


ប្រាកដ​ណាស់​នៅ​ក្នុងសង្គម​​​គ្រួសារ​មួយ​​រមែង​តែ​​​ច​ង់បាន​ នូវសេចក្តីសុខ ​សុភមង្គល ​ជីវ​ភាពធូរធារ​​និង​សេចក្តីថ្លៃថ្នូរ ដូច្នេះហើយ​​​ទើ​បភរិ​យា​​គ្រប់​រូប​​តែង​តែ​​ខិតខំ​សន្សំ​សំចៃ​​ថវិកា ធ្វើ​យ៉ាង​ណា​​​ដើម្បីដោះស្រាយ​​​រាល់បញ្ហា​​គ្រប់បែប​យ៉ាង​​​ នៅក្នុងជីវភាពប្រចាំ​ថ្ងៃ ។ ​ប៉ុ​ន្តែ​​​ប្រសិន​បើ​​ការសន្សំ​​​​សំចៃ​របស់​ភរិយា​​​ជ្រុល​ហួស​​ហេតុពេក​ នោះ សុភមង្គល​ក្នុង​គ្រួសារ​ប្រាកដ​​​ជា​មិន​អាច​កើត​មាន​ឡើយ​។​

ក្រុមប្រឆាំង​​​​យេម៉ែន​​​ប្រកាស​​បង្កើន​ការ​ធ្វើបាតុកម្ម​​​​ប្រឆាំង​​​លោក​សាឡេហ៍​

Posted: 10 Jul 2011 08:52 PM PDT

​​​ក្រុមប្រឆាំង​​យេម៉ែន
​​​ក្រុមប្រឆាំង​​យេម៉ែន ​កាលពីថ្ងៃទី​​​១០ កក្កដា ​​កន្លង​មក ​​បាន​សច្ចា​ថា ​នឹង​បង្កើន​ការ​ធ្វើ​​បាតុកម្ម​​ក្រោយពី​លោកប្រធានាធិបតី​សាឡេហ៍ ​​ថ្លែង​​​​នៅ​មន្ទីរ​​​ពេទ្យ​​ក្នុងរាជធានី​រីយ៉ាដ ​របស់អារ៉ាប៊ី ​សាអូ​ឌីត ​​ថា ផែន​ការ​ផ្ទេរ​អំណាច​របស់​ក្រុមប្រឹក្សា​​កិច្ច​សហប្រតិបត្តិ​ការ​​ឈូងសមុទ្រ​​​ (GCC) ដែល​លោក​បដិសេធ​មិនចុះហត្ថលេខា​​នោះ នឹង​ធ្វើ​​ឱ្យ​​

ស្រវឹង​​ធ្លាក់​ភ្នែក​បោះពួយ​ឡើងទ្រូង​​ផ្លូវ​ទៅបុកបង្គោល​ភ្លើងបាក់​​​១ដើម​

Posted: 10 Jul 2011 08:49 PM PDT

រថយន្ត​បង្ក​ហេតុ
រាជធានីភ្នំពេញ​​ ៖ ​​បុរសជនជាតិចិន​​​​២នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​បានបោះពួយ​​​​រថយន្ត​​ កាមរីគូទ​ហើម ​ឡើងទ្រូងផ្លូវ​​​ទៅបុក​បង្គោល​ភ្លើង​​បាក់​អស់​​១ដើម ។ ​ហេតុការណ៍​​​នេះកើតឡើង​​​កាលពី វេលាម៉ោង​​​​​១១​យប់​​ថ្ងៃទី​​​១០ កក្កដា ២០១១ ​​តាមបណ្តោយផ្លូវ​​​​​លេខ​២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែន​សុខ ​។​

លោកប្រធានខ្ញុំ (បទកាកគតិ)

Posted: 10 Jul 2011 08:40 PM PDT


-​ លោកប្រធានខ្ញុំ គោលការណ៍ជាធំ ខ្ញុំសូមខ្លាចហើយ រឿងខ្ញុំតូចសោះ ដូរដោះឆ្លងឆ្លើយ មិនលើកទោសឡើយ អាងលើគោលការណ៍។ - ប្រធានធ្វើត្រូវ ទុក្ខសោកខ្ញុំនៅ ក្រៀមក្រំចិន្តា ខុសពីរបីថ្ងៃ ចង្រៃអស្ចារ្យ ថាខុសគោលការណ៍ លួចម៉ោងការងារ។ - បើឃើញខ្ញុំខុស ចាប់ភ្លាមទៅចុះ នៅក្នុងវេលា ខ្ញុំក៏មិនខឹង ទទឹងទាមទារ ដល់ហួសច្រើនគ្រា ទើបនឹកបកក្រោយ។ - គោលការណ៍ធំពិត បើមិនពិនិត្យ ពិតអាចបណ្តោយ កូនឈ្លោះនឹងមេ លួចជេរមុខក្រោយ ម្យ៉ាងអាចនាំអោយ បែកបាក់សាមគ្គី។

ប៉ះទង្គិចគ្នា​​ជាថ្មីនៅ​យេម៉ែន​ស្លាប់​៨នាក់​ ​ខណៈ​​អាមេរិក​​ទទូច​​ឱ្យ​​លោក​​សឡេហ៍ ​លាលែង​​ចេញពី​​តំណែង​

Posted: 10 Jul 2011 08:22 PM PDT


​មនុស្សយ៉ាង​ហោចណាស់​​៨នាក់បានស្លាប់​បាត់បង់ជីវិត​នៅភាគខាង​ត្បូង​យេម៉ែន ក្នុង​ឧប្បត្តិហេតុ​​​​២ដាច់ដោយឡែកពីគ្នា​កាលពីថ្ងៃទី​​១០ កក្កដា ​​កន្លង​មក​ ​ខណៈ​មន្ត្រី​ជាន់ខ្ពស់​​ប្រឆាំង​​ភេរវ​កម្ម​របស់ប្រធានាធិបតី​អាមេរិក ​​លោក​បារ៉ាក់ ​អូបាម៉ា ​​​ជួបពិភាក្សា​​​​ជា​មួយ​​​លោក​ប្រធា​នា​ធិបតី​​​អាលី អាប់ឌុលឡាហ៍ ​សាឡេហ៍ ​​​ដើម្បី​ទទូច​​​ឱ្យ​លោកសាឡេហ៍ ​​

អ៊ីរ៉ង់​ទាមទារ​​ឱ្យ​ដក​បណ្តា​​​នាវា​​ចម្បាំង​​​​បរទេស​ចេញ​​ពី​​ឈូង​​សមុទ្រ​​ពែរ្ស៍​

Posted: 10 Jul 2011 08:20 PM PDT

​ទីភ្នាក់ងារ​​ព័ត៌មាន​អ៊ីរ៉ង់ MEHR រាយ​ការណ៍​​​កាលពី​​ថ្ងៃទី​​​១០ កក្កដា ​​ថា មេ​បញ្ជា​ការ​​កង​ទ័ព​​​អាកាស​របស់​កង​ឆ្មាំ​​បដិវត្តន៍​អ៊ីរ៉ង់​​ឧត្តម​សេនីយ៍​​អាមៀរ អាលី ​ហាជី​ហ្សាដេ បានអំពាវ​នាវ​​ឱ្យដក​​បណ្តា​​នាវាចម្បាំង​​បរទេស​​ចេញពី​ឈូង​​​សមុទ្រ​ពែរ្ស៍​ដោយគូស​បញ្ជាក់​ថា ​​​ពេលវេលា​​នៃការ​ចាកចេញ​​របស់​នាវា​​ទាំងនេះ​​មកដល់​ហើយ

លិច​នាវា​​ទេស​ចរណ៍​មួយ​គ្រឿង​ក្នុង​ទន្លេ​​វ៉ុល​ហ្គា​​រុស្ស៊ី​​ស្លាប់​ម្នាក់​ ​បាត់​ខ្លួន​ច្រើន​​សិប​នាក់​

Posted: 10 Jul 2011 08:13 PM PDT


យោង​តាម​ក្រសួង​សភាព​ការណ៍​​បន្ទាន់​រុស្ស៊ី​ថា នាវា​ទេស​ចរណ៍​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​១៨២​នាក់​បាន​លិច​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ក្នុង​ទន្លេ​វ៉ុល​ហ្គា​នៅ​សាធារណ​រដ្ឋ​តាតា​ស្ថាន របស់​រុស្ស៊ី​។ មនុស្ស​ម្នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា ស្លាប់​ ហើយ​មនុស្ស​​១១១​នាក់​ទៀត​បាត់​ខ្លួន​។

អាមេរិក​​ផ្អាក​ជំនួយ​​យោធា​មួយ​ផ្នែក​ដល់​​ប៉ា​គី​ស្ថាន​

Posted: 10 Jul 2011 08:07 PM PDT

សកម្មជនប៉ា​គី​ស្ថាន​​ចោលដំថ្មសំដៅស្ថានទូតអាមេរិកនៅទីក្រុង​អ៊ីស្លាម៉ា​បាដ​
រដ្ឋការ​របស់​ប្រធានាធិបតី​អាមេរិក ​លោក​បារ៉ាក់ អូបាម៉ា ថ្លែង​កាលពីថ្ងៃទី​​១០ កក្កដា ​​​ថា អាមេរិក​​ពេលនេះ​បានសម្រេច​​​​ផ្អាក​​​ជំនួយ​​៨០០​លានដុល្លារទៅ​​ឱ្យប្រទេស​ប៉ាគីស្ថាន ជា​ជំនួយ​ផ្នែក​​យោធា​ ដើ​ម្បី​​ជាការ​បង្ហាញ​​​ការ​មិន​ពេញចិត្ត​របស់អាមេរិក​ចំពោះការ​កម្រិត​​ទិដ្ឋាការ​​សម្រាប់​បុគ្គលិក​​​យោធា​​អាមេរិក និង​​ការ​កាត់​បន្ថយ​​​អ្ន​ក​ហ្វឹក​ហ្វឺន​​​យោធា​

ដណ្តើម​គ្នា​​ទៅមុន​រៀង​ៗខ្លួន​បង្ក​ឱ្យស្ទះ​ចរាចរណ៍ជាង​​៣ម៉ោង​នៅគល់ស្ពាន​​ថ្មី​​ ភូមិ​​ឫស្សី សង្កាត់​​ស្ទឹង​មានជ័យ​

Posted: 10 Jul 2011 08:05 PM PDT

ទិដ្ឋភាពស្ទះចរាចរណ៍នៅ​ចំណុច​ស្ពាន​ថ្ម​ភូមិ​ម័រ​ផ្លូវ​ចំការដូង
រាជធានីភ្នំពេញ​​ ៖ ​​ជារៀង​រាល់ថ្ងៃ​​​​ចរា​ចរណ៍​តែង​​តែកកស្ទះ​​ពី​​៣ទៅ​៤​ម៉ោង​នៅ​ចំណុច​​ គល់ស្ពាន​ថ្មី​ ស្ថិតក្នុង​​​ភូមិ​សាស្ត្រ​​​ព្រំប្រទល់​​ភូមិ​ឫស្សី​ និង​ភូមិ​​​ម័រ សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌ​មាន​ជ័យ ​​​។ ការស្ទះចរាចរណ៍​នេះ​​​​ធ្វើ​​​​ឱ្យអ្នក​​ដំណើរ​​រអ៊ូរទាំ​​​ស្រែកដាក់គ្នា​​ ​តាំង​ពី​ចំណុច​​ផ្លូវ​ចំការ​ដូង​កែង​​ផ្លូវ​​៣៧១ ​ហើយពួកគាត់​បានស្នើ​​ឱ្យ​​អាជ្ញាធរ​​រាជ​​

លទ្ធ​ផល​កិច្ច​ប្រជុំ​​​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​ និង​សម័យ​​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធ​សភា

Posted: 10 Jul 2011 07:28 PM PDT

រាជធានីភ្នំពេញ ៖ អគ្គ​លេខាធិការ​​ដ្ឋាន​​ព្រឹទ្ធ​សភា​បាន​ឱ្យដឹងថា ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៧ កក្កដា ​​កន្លង​មក​នេះ ​​វេលា​ម៉ោង​៨​​ព្រឹក​នៅ​​វិមាន​​ព្រឹទ្ធ​សភា​ បាន​បើក​កិច្ច​ប្រជុំ​​គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​​ព្រឹទ្ធ​សភា ​ក្រោម​​អធិបតី​ភាព​​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​ស៊ីសុវត្ថិ ជីវ័ន​មុនី​រ័ក្ស ​​ប្រធាន​​ព្រឹទ្ធ​សភា​​ស្តី​ទី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​​មាន​

ប្រទះឃើញ​​​សព​ស្ត្រីម្នាក់​ត្រូវគេ​សន្និ​ដ្ឋាន​​​ថា រំលោភ​​​សម្លាប់​​ដោយ​មាន​ស្នាម​អារ.ក​

Posted: 10 Jul 2011 07:27 PM PDT

ខេត្ត​កំពង់ស្ពឺ​​ ៖ ​​តាមប្រភពព័ត៌​មាន​​​ជំហាន​ដំបូង​បាន​ឱ្យ​​ដឹង​ថា ស្ត្រីម្នាក់ត្រូវ​បានគេ​ប្រទះ​ឃើញ​ដេកស្លាប់​​អាក្រាតកាយ​នៅ​ក្បែរ​គុម្ពោត ​​​ព្រៃ​តាម​ដង​ផ្លូវ​​ជាតិ​​លេខ​​៣ ស្ថិត​ក្នុងភូមិ​​​អង្គ​សំរោង ​ឃុំ​​មហា​ឫស្សី ​ស្រុកគងពិសី ​កាលពី​វេលា​ម៉ោង​​​៧ព្រឹក ថ្ងៃទី​​១១ កក្កដា ​​២០១១ ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​​ និង​​រន្ធត់​​ផងដែរ​។​

រថភ្លើង​​ធ្លាក់ផ្លូវ​នៅ​​ឥណ្ឌា​​​ស្លាប់២០​នាក់​របួស​​១០០នាក់​

Posted: 10 Jul 2011 07:26 PM PDT


​បណ្តា​មន្ត្រី​​ផ្នែក​​ផ្លូវ​ដែក​ឥណ្ឌា​​​រាយការណ៍​ថា ​​មនុស្សយ៉ាង​​តិច​​២០​នាក់ ​បានត្រូវស្លាប់​​​​ ហើយ​​​១០០នាក់ទៀត​ត្រូវ​​របួស​ដោយ​​សារ​រថភ្លើង​​​មួយ​ខ្សែ​​ធ្លាក់ពី​ផ្លូវដែក​​​កាលពីថ្ងៃទី​​​១០ កក្កដា ​ក្នុង​រដ្ឋ​​អ៊ុត​​​តា​ប្រាដេស ​ភាគខាង​ជើង​ឥណ្ឌា​។​ រថភ្លើងនេះ​​​ដែល​រត់​ចាកចេញពីទីក្រុង HOWRAH ក្នុង​រដ្ឋ​បឹង​ហ្គាល់​ខាង​លិច​ទៅកាន់​ក្រុង​ញូវ​ដែល្លី​បានរត់ធ្លាក់​ពីផ្លូវ​ដែក​​

ព្យាករណ៍​បាល់ទាត់ចម្រុះ​នៅតំបន់អឺរ៉ុប​សម្រាប់ថ្ងៃ​ចន្ទនេះមាន​៩ប្រកួត ក្រុម​ជម្រើសល្អមាន៖ ​Helsingborg,​Valur ​និង ​Lahti

Posted: 10 Jul 2011 06:35 PM PDT

ការជួបគ្នា​កន្លង​មក​រវាង​កីឡាករក្រុម ​​Helsingborg​និង​កីឡាករក្រុម ​Djurgarden
ការ​ប្រកួត​បាល់​ទាត់​ចម្រុះ​តំបន់អឺរ៉ុប​សម្រាប់​រាត្រី​ថ្ងៃ​ចន្ទ​នេះ​មាន​9ប្រកួត​។ ក្រុម​ជម្រើស​ល្អ​មាន Helsingborg (ស៊ុយ​អែត) Valur(អ៊ីស្លង់) និង​ Lahti (ហ្វាំង​ឡង់​)។ Helsingborg 7ប្រកួត​ក្នុង​ផ្ទះ​គឺ 5-2-0ទាត់​បាល់​បាន​15គ្រាប់ និង​របូត​វិញ​5គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Halmstad 2-1 ក្រៅ​ផ្ទះ​ ស្មើ Kopenhagen 0-0 និង​ស្មើ Djur garden 1-1 ក្រៅ​ផ្ទះ​។

សមាជិកក្រុម​ប្រឹក្សា​ខណ្ឌពោធិ​សែន​ជ័យ​ចំនួន​​​១៩រូប គ្រោង​បោះឆ្នោត​​​​ជ្រើស​តាំង​នៅ​ថ្ងៃទី​១១ ធ្នូ​

Posted: 10 Jul 2011 06:31 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោង​តាម​​​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​គណៈ​កម្មាធិការ​ជាតិរៀប​ចំ​​​ ការបោះឆ្នោត​​ (គ.ជ.ប) ​​ដែល​កោះសន្តិ​ភាព​ទទួល​បាន​​ឱ្យ​​ដឹង​ថា ​​សមាជិក​ក្រុមប្រឹក្សា​​​ខណ្ឌ​ពោធិ​សែនជ័យ​​សរុប​​១៩រូប​​ គ្រោង​បោះឆ្នោត​​ជ្រើសតាំង​​​​នៅថ្ងៃទី​​​១១ ​​ធ្នូ ​២០១១ ខាង​មុខ​​​នេះ​។ ខណ្ឌ​ពោធិ​សែនជ័យ​​​ជា​ខណ្ឌ​មួយទើបតែ​​​បង្កើត​ថ្មី​

រសៀលថ្ងៃនេះសម្តេច​​តេជោហ៊ុន សែន ​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីអបអរ​សាទរ​ការបញ្ចូល​​​ឆ្នេរ​សមុទ្រ​​​ ខេត្តព្រះសីហនុ ជា​ឆ្នេរ​​ស្អាត​លំដាប់​ថ្នាក់ពិភពលោក​

Posted: 10 Jul 2011 06:24 PM PDT

​ខេត្តព្រះសីហនុ​​​ ៖ ​នៅរសៀលនេះ​ថ្ងៃទី​១១ ​កក្កដា ​​២០១១ ​សម្តេច​តេជោ​​​ហ៊ុន​ សែន នាយករដ្ឋ​មន្ត្រី នឹង​អញ្ជើញ​​​ជាអធិបតី​​​ក្នុងពិធី​​​​អប​អរ​សាទរ​​បើក​សម្ពោធ​​​ ឱ្យប្រើប្រាស់​​​ក៏ដូច​ជា​ការ​អភិវឌ្ឍ​ជា​​ផ្លូវ​ការ​​នូវឆ្នេរ​សមុទ្រ​​ ខេត្តព្រះសីហនុ ដែល​ត្រូវ​​​បាន​ចុះបញ្ជី​​ជាឆ្នេរ​​​ស្អាត​ជាង​គេ​បំផុត​លំដាប់​ថ្នាក់​​ ពិភព​លោក ។ ពិធីនេះ​​អម​ដោយ​លោក​ថោង ខុន ​

ប្លន់ផ្អើល​ក្រុង​ប៉ៃ​លិន​2​ថ្ងៃ​មុន ចាប់​ខ្លួន​ជន​សង្ស័យ​2នាក់​នៅ​បន្ទាយ​មាន​ជ័យ

Posted: 10 Jul 2011 05:31 PM PDT

ជនសង្ស័យទាំង២នាក់
ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ចោរ​ប្លន់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​​ប្រាសាក់ ដែល​មាន​គ្នី​គ្នា​​​ចំនួន​៤​នាក់ ​ក្នុងនោះ​២​នាក់ ​ត្រូវ​​សមត្ថ​កិច្ច​​ស្រាវជ្រាវចាប់​​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​​ដោយ​ ម្នាក់​ចាប់​​ឃាត់​ខ្លួន​បាន​នៅ​ខេត្ត​ប៉ៃលិន ​ឯ​ម្នាក់​ទៀត​ចាប់​ឃាត់​​ខ្លួន​បាន​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ។

បញ្ឈប់​កា​រ​ប្រើ​ពាក្យ​ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី​5-6 កក្កដា ​ថា​ជា​រដ្ឋ​ប្រហារ​

Posted: 10 Jul 2011 05:00 PM PDT

រាជធានីភ្នំពេញ ៖ ក្រសួងព័ត៌​មាន​​បាន​ធ្វើ​ការ​ក្រើន​រំលឹក​ថា ថ្មីៗ​នេះ​មាន​បណ្តាញ​​​សារ​ព័ត៌​មាន​មួយ​ចំនួន​​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ ​របស់​ខ្លួន​ពាក់​ព័ន្ធ​​នឹង​ព្រឹត្តិ​ការណ៍​ថ្ងៃទី​៥-៦ កក្កដា​ឆ្នាំ​១៩៩៧ ​ដោយ​ប្រើ​ពាក្យថា ​ជារដ្ឋ​ប្រហារ​ទៅ​វិញ ដែល​អាច​​នឹង​ធ្វើ​ឱ្យ​សាធារណ​ជន​​ទូទៅ​មាន​ការ​យល់​ច្រឡំ​ចំពោះ​ព្រឹត្តិ​ ការណ៍​នេះ ។ ​រាជ​រដ្ឋា​ភិបាល​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!