The Phnom Penh Post - KHMER: “តុលាការកោះហៅ៥នាក់ អ្នកភូមិបុរីកីឡាលើកគ្នាទៅតវ៉ា” plus 9 more |
- តុលាការកោះហៅ៥នាក់ អ្នកភូមិបុរីកីឡាលើកគ្នាទៅតវ៉ា
- អ្នកភូមិ៦០នាក់លើកគ្នាមករកអន្តរាគមន៍ពីអភិបាលខេត្ត
- ឥណ្ឌាបញ្ជាទិញរថយន្តតូយ៉ូតា Etios កាន់តែច្រើន
- សហជីពស្នើឲ្យក្រសួងកែប្រែចំណុចមួយចំនួនក្នុងច្បាប់សហជីពថ្មី
- CCU ស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីជួយដល់កម្មកររោងចក្រមិថុនា
- ការវិនិយោគពីបរទេសចូលថៃកើនឡើងខ្លាំងនៅឆមាសទីមួយ
- យីងឡាក់ នឹងមិនកាន់កាប់តំណែងរដ្ឋមន្ត្រីការពារជាតិឡើយ
- បារាំងនឹងដកទ័ពចេញ១ពាន់នាក់ចេញពីអាហ្វហ្កានីស្ថាន
- តុលាការបើកសវនាការបុរសរំលោភភេទក្មេងប្រុស
- តុលាការបើកសវនាការជម្រះក្តីករណីដុល្លារក្លែងក្លាយ
តុលាការកោះហៅ៥នាក់ អ្នកភូមិបុរីកីឡាលើកគ្នាទៅតវ៉ា Posted: 12 Jul 2011 02:40 AM PDT ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ បានចេញដីកាកោះហៅប្រជាពលរដ្ឋ ៥នាក់ នៅភូមិ ១២ ក្នុងតំបន់អភិវឌ្ឍន៍បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ ៧មករា ចូលបំភ្លឺនៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្នកភូមិទាំងនោះ ត្រូវបានគេចោទប្រកាន់ពីបទប្រើអំពើហិង្សាទៅលើចៅសង្កាត់។ |
អ្នកភូមិ៦០នាក់លើកគ្នាមករកអន្តរាគមន៍ពីអភិបាលខេត្ត Posted: 12 Jul 2011 02:28 AM PDT បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ៦០នាក់ ក្នុងចំណោមអ្នកភូមិ ៨៣នាក់ មកពីភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក បាននាំគ្នាស្វែងរកកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តបន្ទាយមានជ័យ នៅក្នុងជម្លោះដីធ្លីមួយរវាងក្រុមអ្នកភូមិ និងក្រុមឈ្មួញ។
|
ឥណ្ឌាបញ្ជាទិញរថយន្តតូយ៉ូតា Etios កាន់តែច្រើន Posted: 12 Jul 2011 01:47 AM PDT តូក្យូ៖ ក្រុមហ៊ុនតូយ៉ូតា ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុននេះបានទទួលការបញ្ជាទិញរថយន្ត Etios ចំនួន ២៣ភាគរយបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌា ច្រើនជាងគោលដៅរបស់ក្រុមហ៊ុនទៅទៀត។ |
សហជីពស្នើឲ្យក្រសួងកែប្រែចំណុចមួយចំនួនក្នុងច្បាប់សហជីពថ្មី Posted: 12 Jul 2011 01:35 AM PDT ភ្នំពេញ៖ តំណាងសហជីពចំនួន ៧ ដែលមានសមាជិកជាង ៣០ម៉ឺននាក់ បានស្នើសុំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កែប្រែចំណុចចំនួនជាង ២០ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសហជីព នៃសហគ្រាសគ្រឹះស្ថាន មុននឹងបញ្ជូនសេចក្តីព្រាង ដ៏ចម្រូងចម្រាស់នេះ ទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីក្នុងពេលឆាប់ៗ ដើម្បីត្រួតពិនិត្យ និងអនុម័ត។ |
CCU ស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីជួយដល់កម្មកររោងចក្រមិថុនា Posted: 12 Jul 2011 01:27 AM PDT ភ្នំពេញ៖ ប្រធានសហព័ន្ធសហជីពកម្ពុជា (CCU) បានបញ្ជូនលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ដើម្បីស្នើសុំអន្តរាគមន៍ទៅក្នុងរោងចក្រកាត់ដេរមិថុនា ដែលមិនបានអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការផ្តល់សំណង និងអត្ថប្រយោជន៍ផ្សេងៗដល់ក្រុមកម្មករ។ |
ការវិនិយោគពីបរទេសចូលថៃកើនឡើងខ្លាំងនៅឆមាសទីមួយ Posted: 12 Jul 2011 12:36 AM PDT បាងកក៖ ក្រុមប្រឹក្សាវិនិយោគ (BOI) បាននិយាយនៅថ្ងៃអង្គារនេះថា ការវិនិយោគពីបរទេសចូលក្នុងប្រទេសថៃ បានកើតឡើង ៣៣,៦ភាគរយនៅក្នុងរយៈពេល ៦ខែឆ្នាំ២០១១នេះ ដោយសារតែគម្រោងថ្មី និងផែនការពង្រីកខ្លួនធ្វើឡើងដោយក្រុមហ៊ុនបរទេស ដែលបានចូលមកវិនិយោគរួចជាស្រេចហើយនៅក្នុងប្រទេសនេះ។ |
យីងឡាក់ នឹងមិនកាន់កាប់តំណែងរដ្ឋមន្ត្រីការពារជាតិឡើយ Posted: 12 Jul 2011 12:02 AM PDT បាងកក៖ នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបញ្ជាក់ជាថ្មីនៅថ្ងៃអង្គារនេះថា លោកស្រីនឹងមិនកាន់តំណែងជាន់គ្នាជារដ្ឋមន្ត្រីក្រសួងការពារជាតិ ឡើយ ហើយបានអះអាងថា មនុស្សខាងក្រៅនឹងត្រូវបានតែងតាំងចូលមកក្នុងគណៈរដ្ឋមន្ត្រី របស់លោកស្រី។ |
បារាំងនឹងដកទ័ពចេញ១ពាន់នាក់ចេញពីអាហ្វហ្កានីស្ថាន Posted: 11 Jul 2011 11:42 PM PDT កាប៊ុល៖ ប្រធានាធិបតីបារាំង នីកូឡាស សាកូហ្ស៊ី បានថ្លែងនៅអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្កានីស្ថាន នៅថ្ងៃអង្គារនេះថា ប្រទេសបារាំងនឹងដកកងទ័ព ១០០០នាក់ចេញពីបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសនេះ នៅត្រឹមដំណាច់ឆ្នាំ២០១២ ខណៈប្រទេសបារាំងបានបង្កើនល្បឿនដកទ័ពចេញជាមួយនឹងសហរដ្ឋ អាមេរិក។ |
តុលាការបើកសវនាការបុរសរំលោភភេទក្មេងប្រុស Posted: 11 Jul 2011 10:16 PM PDT ភ្នំពេញ៖ លោក ស៊ិន វិសាល ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃនេះថា តុលាការបានបើកសវនាការជំនុំជម្រះទោសបុរសម្នាក់ ដែលជាប់ចោទពីបទរំលោភសេពសន្ថវៈលើក្មេងប្រុសពីរនាក់។
|
តុលាការបើកសវនាការជម្រះក្តីករណីដុល្លារក្លែងក្លាយ Posted: 11 Jul 2011 10:05 PM PDT ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះក្តីប្រឆាំងនឹងបុរសម្នាក់ ដែលជាប់ចោទពីបទចរចរណ៍ក្រដាសប្រាក់ដុល្លារក្លែងក្លាយដល់ទៅរាប់ ម៉ឺនសន្លឹក នៅព្រឹកថ្ងៃនេះ។
|
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |