The Phnom Penh Post - KHMER: “ច្បាប់ថ្មីនឹងដាក់ទោសឧក្រិដ្ឋជនគ្រឿងញៀនឲ្យធ្ងន់ធ្ងរបំផុត” plus 9 more |
- ច្បាប់ថ្មីនឹងដាក់ទោសឧក្រិដ្ឋជនគ្រឿងញៀនឲ្យធ្ងន់ធ្ងរបំផុត
- ACU ចុះស៊ើបអង្កេតគុកក្រោយលេចរឿងគ្រឿងញៀនហូរចូល
- វៀតណាមស្វះស្វែងរកកម្ចីដើម្បីសាងសង់រោងចក្រនុយក្លេអ៊ែរ
- គ.ជ.ប. នឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌថ្មី
- ជប៉ុនប្រាប់អាស៊ានថា សេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញយ៉ាងលឿន
- ទីផ្សារភាគហ៊ុនកម្ពុជានឹងបើកដំណើរការនៅថ្ងៃស្អែក
- ICJ នឹងចេញបទបញ្ជាឲ្យថៃដកទ័ពនៅថ្ងៃទី១៨ កក្កដា
- អគ្គិភ័យមួយផ្តាច់ជីវិត១៦នាក់នៅអ៊ុយក្រែន
- រញ្ជួយដីដ៏ខ្លាំងមួយវាយប្រហារលើភាគឦសានជប៉ុនម្តងទៀត
- អាមេរិកប្តេជ្ញារក្សាកងទ័ពរបស់ខ្លួននៅអាស៊ី
ច្បាប់ថ្មីនឹងដាក់ទោសឧក្រិដ្ឋជនគ្រឿងញៀនឲ្យធ្ងន់ធ្ងរបំផុត Posted: 10 Jul 2011 03:02 AM PDT ភ្នំពេញ៖ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដ៏ចម្រូងចម្រាស ត្រូវបានគណៈរដ្ឋមន្ត្រី នាសម័យប្រជុំពេញអង្គថ្ងៃសុក្រ ទី០៨ ខែកក្កដា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រេចអនុម័ត ក្នុងគោលបំណងបង្កើនការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានការវិវត្តន៍ថ្មីៗ និងដាក់ទោសឧក្រិដ្ឋជនឲ្យបានធ្ងន់ធ្ងរបំផុតរហូតដល់ជាប់ ពន្ធនាគារមួយជីវិត។ |
ACU ចុះស៊ើបអង្កេតគុកក្រោយលេចរឿងគ្រឿងញៀនហូរចូល Posted: 10 Jul 2011 02:45 AM PDT បន្ទាយមានជ័យ៖ អាជ្ញាធរខេត្ត បានឲ្យដឹងថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានចុះធ្វើការស្រាវជ្រាវស៊ើប អង្កេតពន្ធនាគារខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៧ ខែកក្តដា បន្ទាប់ពីមានព័ត៌មានលេចលឺថា មានអ្នកទោសជាច្រើននាក់បានលួចសេពគ្រឿងញៀនរៀងរាល់យប់នៅក្នុង ពន្ធនាគារនេះ។ |
វៀតណាមស្វះស្វែងរកកម្ចីដើម្បីសាងសង់រោងចក្រនុយក្លេអ៊ែរ Posted: 10 Jul 2011 02:36 AM PDT ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសេចក្តីប្រកាសព័ត៌មានរដ្ឋាភិបាល បាននិយាយថា ប្រទេសវៀតណាមបានរៀបចំកិច្ចពិភាក្សាជាមួយប្រទេសជប៉ុន និងរុស្ស៊ី ដើម្បីស្វែងរកកម្ចីមូលនិធិ ក្នុងនោះមានទាំងកញ្ចប់ថវិកា ៧,៧ពាន់លានដុល្លារពីប្រទេសរុស្ស៊ី ដើម្បីកសាងរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួនផងដែរ។ |
គ.ជ.ប. នឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌថ្មី Posted: 10 Jul 2011 02:21 AM PDT ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ. ជ. ប. ) បានប្រកាសថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ នៅខែធ្នូខាងមុខ ដែលមានសមាជិកក្រុមប្រឹក្សាខណ្ឌចំនួន ១៩រូប ជាបេក្ខភាពក្នុងការប្រកួតប្រជែង។ |
ជប៉ុនប្រាប់អាស៊ានថា សេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញយ៉ាងលឿន Posted: 10 Jul 2011 01:46 AM PDT តូក្យូ៖ ទីភ្នាក់ងារព័ត៌មានក្យូដូ បានរាយការណ៍ថា រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន លោក បានរី កៃអេដា បានប្រាប់បណ្តាប្រទេសសមាជិកអាស៊ានថា សេដ្ឋកិច្ចជប៉ុនកំពុងតែងើបឡើងវិញក្នុងល្បឿនលឿនជាងការរំពឹងទុក កាលពីគ្រាដំបូងទៅទៀត ចាប់តាំងពីការរញ្ជួយដី និងរលកស៊ូណាមិដ៏មហន្តាយកាលពីថ្ងៃទី១១ ខែមីនាកន្លងមក។ |
ទីផ្សារភាគហ៊ុនកម្ពុជានឹងបើកដំណើរការនៅថ្ងៃស្អែក Posted: 10 Jul 2011 01:17 AM PDT ភ្នំពេញ៖ ទីផ្សារភាគហ៊ុន និងមូលបត្រកម្ពុជា នឹងបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃស្អែក ដែលនោះគឺជាបើកទំព័រថ្មីនៃប្រវត្តិសាស្ត្រកម្ពុជាផងដែរ នៅក្នុងវិស័យពាណិជ្ជកម្ម។
|
ICJ នឹងចេញបទបញ្ជាឲ្យថៃដកទ័ពនៅថ្ងៃទី១៨ កក្កដា Posted: 10 Jul 2011 12:44 AM PDT ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានមួយ បាននិយាយថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងចេញបទបញ្ជារបស់ខ្លួនតាមសំណើរបស់ប្រទេសកម្ពុជា ដែលបានស្នើឲ្យស្ថាប័ននេះចេញវិធានការបន្ទាន់នានា ដែលតម្រូវឲ្យប្រទេសថៃដកកងទ័ពរបស់ខ្លួនចេញពីតំបន់មានជម្លោះ។
|
អគ្គិភ័យមួយផ្តាច់ជីវិត១៦នាក់នៅអ៊ុយក្រែន Posted: 10 Jul 2011 12:14 AM PDT គីវ៖ ក្រសួងប្រកាសអាសន្ន បានឲ្យដឹងថា អគ្គិភ័យមួយនៅឯមណ្ឌលចូលនិវត្តន៍មួយនៅភាគខាងលិចប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស ១៦នាក់ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដានេះ។ |
រញ្ជួយដីដ៏ខ្លាំងមួយវាយប្រហារលើភាគឦសានជប៉ុនម្តងទៀត Posted: 09 Jul 2011 11:53 PM PDT តូក្យូ៖ រញ្ជួយដីដ៏ខ្លាំងមួយ បានធ្វើឲ្យកក្រើកភាគឦសាននៃប្រទេសជប៉ុននៅថ្ងៃអាទិត្យ ទី១០ កក្កដានេះ ដោយបង្កឲ្យមានការជម្លៀសនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាដែលរងគ្រោះដោយសាររញ្ជួយដី និងរលកស៊ូណាមិកាលពីខែមីនាកន្លងមកនោះ ប៉ុន្តែមិនមានសញ្ញាណាបញ្ជាក់ថា មានការខូចខាតបន្ថែមទៀតនៅឯរោងចក្រនេះឡើយ ឬមិនមានរបាយការណ៍ជាច្រើននិយាយពីចំនួនមនុស្សស្លាប់ និងរបួសនៅតាមបណ្តោយឆ្នេរសមុទ្រនេះដែរ។ |
អាមេរិកប្តេជ្ញារក្សាកងទ័ពរបស់ខ្លួននៅអាស៊ី Posted: 09 Jul 2011 11:16 PM PDT ប៉េកាំង៖ មន្ត្រីយោធាកំពូលបាននិយាយនៅប្រទេសចិននៅថ្ងៃអាទិត្យ ទី១០ ខែកក្កដានេះថា សហរដ្ឋអាមេរិក ប្តេជ្ញារក្សាវត្តមានរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយបន្ថែមថា ក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភថា ជម្លោះនៅតំបន់ដែនទឹកសម្បូរណ៍ទៅដោយធនធាន អាចនឹងនាំទៅរកជម្លោះធ្ងន់ធ្ងរ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |