Koh Santipheap Daily

Koh Santipheap Daily


​ឃាត់ខ្លួន​​ក្រុមចោរ​ប្លន់​​ ជួញដូរ និងប្រើប្រាស់​​គ្រឿងញៀន​7នាក់​

Posted: 15 Jul 2011 12:42 AM PDT

ជនសង្ស័យទាំង៧នាក់
រាជធានីភ្នំពេញ​​ ៖ ​​ជនសង្ស័យ​​ពីបទ​​ប្លន់​​ ជួញដូរ និង​ប្រើប្រាស់​​គ្រឿងញៀន និងអ្នក​​​​ទទួល​​​​ផល​​ចោរ​កម្មចំនួន​៧​នាក់ ត្រូវ​ប៉ូលិស​​​​ខណ្ឌ​ទួលគោកស្រាវជ្រាវ​​​​​ឃាត់ខ្លួន​​ជាបន្តបន្ទាប់​កាល​ ពី​ថ្ងៃទី​​១៣-១៤ កក្កដា ២០១១ ​ហើយ​បាន​ធ្វើ​​​សន្និសីទ​​បង្ហាញមុខ​ជាសាធារណៈ​កាលពីព្រឹក​ថ្ងៃទី​​​១៥ កក្កដា ​។

ប្រតិបត្តិការ​​ត្រួតពិនិត្យ​​ជាតិអាល់កុល និង​ច្បាប់ចរាចរណ៍​​១ម៉ោង​ឃាត់​ម៉ូតូ​​​១០គ្រឿង​​

Posted: 15 Jul 2011 12:25 AM PDT

ប៉ូលិសចរាចរកំពុងពិនិត្យជាតិអាល់កុល
​ខេត្តស្វាយ​រៀង​​​ ៖ ​​កាលពីវេលាម៉ោង​​​៧​យប់ថ្ងៃទី​​​១៤ កក្កដា ២០១១ ​​​កម្លាំង​​​សមត្ថកិច្ច​​​ចម្រុះ​មួយ​​ក្រុម​មានប៉ូលិស​​ និងប៉េអឹម ​​ដឹកនាំ​ដោយ​​លោកអនុសេនីយ៍​​ឯក​ហួត វន្ថា ​អធិការ​រង​​ក្រុង​ស្វាយរៀង​ ទទួលផ្នែក​​​សណ្តាប់ធ្នាប់​​បាន​​ចេញ​ប្រតិបត្តិការ​​​ឃាត់ផាក​ពិន័យ​​​​លើ​ អ្នក​​បើក​បរ​ម៉ូតូ​ ដែលគ្មាន​​ពាក់​មួក​​សុវត្ថិភាព ​​កញ្ចក់ និង​ស្លាក​លេខ

រដ្ឋមន្ត្រី​​ការ​បរទេសថៃ​​ទៅកាន់​​អាល្លឺម៉ង់​​ដោះស្រាយ​​​រឿង​​យន្តហោះ​​​រាជ​​ទាយាទ​​ដែល​ត្រូវ​រឹបអូស​

Posted: 15 Jul 2011 12:22 AM PDT


​ប្រទេសថៃ​​ដែលកំពុង​មាន​ភាពច្របូក​ច្របល់​​ក្រោយពីកា​របោះឆ្នោត​​ជាតិ​ដែលរៀបចំ​​ឡើងកាលពីថ្ងៃទី​​​​៣ កក្កដា កន្លង​​មក ​ពេលនេះ​​កំពុងជួបបញ្ហា​ដែលត្រូវ​ដោះស្រាយជា​បន្ទាន់​​ថ្មី​មួយ​​ទៀត ដោយ​​យន្តហោះ​មួយគ្រឿងធុនប៊ូអ៊ីង ៧៣៧ ប្រើប្រាស់​​​ដោយ​​​រាជទាយាទ​​វិចឡុងកន ដែល​នឹង​ឡើង​​គ្រង​រាជ​​​បល្ល័ង្កពីព្រះ​​បិតា​របស់​ព្រះ​អង្គ ត្រូវ​​​​រឹបអូស​

ស្ត្រីកោសជប់​ម្នាក់​​ដេកស្លាប់​មុខផ្ទះជួល​​សង្ស័យ​​​ប្រតិកម្មថ្នាំ​ ផ្អើល​មនុស្ស​ចោម​រោម​​មើល​

Posted: 15 Jul 2011 12:08 AM PDT

សពស្រ្តីជាអ្នកម៉ាស្សា
​ខេត្តស្វាយរៀង​​ ៖ ​​ប្រជាពលរដ្ឋ​​​រាប់​សិប​នាក់​​បានទៅចោមរោម​​មើលយ៉ាង​​​កកកុញ​​​នៅ​ពី​មុខ​ ផ្ទះ​ជួល​មួយ​កន្លែង ​​​បន្ទាប់ពី​មានការ​ភ្ញាក់​ផ្អើល​​​ថា ស្ត្រី​​​រកស៊ី​​​កោសជប់ខ្យល់​​​ម្នាក់​បាន​​​ដេក​ស្លាប់​​​លើប៉ៅ​ អ៊ីមុខផ្ទះ​ដោយ​មិន​​​ដឹង​មូលហេតុ ​​ ​​កាលពីវេលា​ម៉ោង​​​​៥​និង​​៣០នាទីល្ងាច​​ថ្ងៃទី​​​១៤ កក្កដា ​២០១១ ស្ថិត​ក្នុងភូមិ​​រោង​បន្លែ សង្កាត់​ស្វាយ​​រៀង

ម្ចាស់​​គេហទំព័រ​​​ប្រឆាំង​​ប្រុស​​ព្រាន​​ទទួល​រង​ការ​គំរាម

Posted: 15 Jul 2011 12:08 AM PDT

ស្ត្រី​​ម្ចាស់​គេហទំព័រ Geylang Checkers ដែល​​ជា​គេហទំព័រ​​​មួយ​មាន​វត្ថុ​បំណង​​​​វែក​មុខ​​​​ប្រុស​​ព្រាន​​​ឬ​ ប្រឆាំង​​នឹង​ការ​​​វង្វេង​​ផ្ទះ​របស់​​​លោក​​​ប្តី​​ទាំង​​ឡាយ ​​កាលពី​​ពេល​ថ្មីៗ​​នេះ​​ ​មាន​​​ការ​គំរាម​​​កំហែង​​តាម​​​រយៈ​ការ​​​​ផ្ញើ​សារ​​មកក្នុង​​អ៊ីម៉ែល​​​ របស់​នាង​​ ដោយ​ក្នុង​​សារទាំងនោះ​​មាន​អ្នក​ខ្លះ​​​សរសេរ​​​​ថា «​​គេនឹង​សម្លាប់​​​នាង​​ ប្រសិន​​ជា​ចាប់​​នាង​

លោកស្រី​​គ្លីន​តុន​ថា​នឹង​​​លាលែង​ចេញ​ពី​តំណែង​​​ក្រោយ​ការ​​បោះឆ្នោត​​​ឆ្នាំក្រោយ​

Posted: 14 Jul 2011 11:58 PM PDT

​រដ្ឋមន្ត្រី​​ការបរទេស​សហរដ្ឋ​អាមេរិក​​ លោក​ស្រី​​ហ៊ីលឡារី គ្លីនតុន
​រដ្ឋមន្ត្រី​​ការបរទេស​សហរដ្ឋ​អាមេរិក​​ លោក​ស្រី​​ហ៊ីលឡារី គ្លីនតុន ​កាលពីថ្ងៃទី​​១៤ កក្កដា ​កន្លង​មក បានថ្លែងអះអាង​បញ្ជាក់​សាជាថ្មី​ម្តង​ទៀតថា ​លោកស្រី​នឹង​​សុំ​លាលែង​ចេញ​ពីតំណែង​​ក្រោយ​ពី​​ការបោះឆ្នោត​​​នៅឆ្នាំក្រោយ ​​ដោយ​លោកស្រី​​ថ្លែង​ថា ​លោក​ស្រីមាន​​ការនឿយ​ហត់ ​​ផ្នែក​​រាង​កាយ​​យ៉ាងខ្លាំង ​ដោយសារ​ការ​​ធ្វើ​ដំណើរ​​តាម​យន្តហោះ​​ទៅវិញ​​ទៅមក​។​

ម៉ាស៊ីន​ត្រជាក់​​​ចំណាត់​​ថ្នាក់​លេខ​1នៅ​ប្រទេស​​​ចិន​មក​​ដល់​កម្ពុជា​​ហើយ

Posted: 14 Jul 2011 11:58 PM PDT

ប្រភេទម៉ាស៊ីនត្រជាក់ដែល​ល្អ
រាជធានីភ្នំពេញ​ ៖​ ម៉ាស៊ីន​ត្រជាក់​​ម៉ាក​ GREE គឺជា​​ផលិតផល​​​ដែល​​ផលិត​នៅ​ប្រទេស​​ចិន​តាម​​​បច្ចេក​​​វិទ្យា​​របស់​ ជប៉ុន​ ហើយ​​ក៏ជាផលិត​​ផល​​ដែល​មាន​ឈ្មោះ​​​ល្បី​​ជាប់​លំដាប់​​ថ្នាក់​​លេខ​​១​នៅ​ ​​ប្រទេស​ចិននោះ​ ពេល​នេះ​បានមក​​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា​​យើង​ហើយ ។​

ប្រធានាធិបតី​យេម៉ែន​​​​លោកសាឡេហ៍ ​​​នឹង​វិល​ត្រឡប់​​​ចូល​ស្រុក​​​ថ្ងៃទី​17​ កក្កដា

Posted: 14 Jul 2011 11:52 PM PDT

​ប្រធានាធិបតី​យេម៉ែន ​លោកអាលី អាប់​ឌុល​ឡាហ៍​ សាឡេហ៍
​ប្រធានាធិបតី​យេម៉ែន ​លោកអាលី អាប់​ឌុល​ឡាហ៍​ សាឡេហ៍ ​​​នឹង​ធ្វើមាតុភូមិ​​និវត្តន៍​​ទៅ​កាន់ប្រទេស​វិញ​នៅថ្ងៃទី​១៧ កក្កដា ​​ខាង​មុខនេះ ​​ដើម្បីរំលឹកខួប​​លើកទី​​​៣៣ឆ្នាំ នៃ​ការ​កាន់​អំណាច​​របស់​លោក​។ នេះ​បើ​តាម​​ការ​ឱ្យដឹង​ដោយ​មន្ត្រី​​​ជាន់ខ្ពស់​មួយរូប​​ក្នុង​​គណបក្ស​កំពុង​កាន់អំណាច​​របស់លោក ។ ​​មន្ត្រី​រូបនេះ​​លោក Zaid Thari ជាទីប្រឹក្សា​​ផ្នែក​

រថយន្តក្រុង​ធ្លាប់​កាក់កប​ដឹកឈើ​​ប្រណីត​ជាប់អន្ទាក់​​​​សមត្ថកិច្ច​​​

Posted: 14 Jul 2011 11:50 PM PDT

រថយន្តក្រុងដែល​ចាប់
​ខេត្តព្រះវិហារ​​​ ៖ ​​រថយន្ត​ក្រុង​មួយគ្រឿង​​​ជាប់​​អន្ទាក់​​​​សមត្ថកិច្ចរដ្ឋបាល​ព្រៃ​ឈើ​​​ ត្បែង​មាន​ជ័យ ​​នៅវេលាម៉ោង​​ប្រមាណ​​​៧ព្រឹក​ ​ខណៈ​​បន្លំ​ជា​​មួយ​រថយន្តក្រុង​​ជាច្រើន​​ទៀត​​​ដែលដឹក​​អ្នក​​ដំណើរ​​​ ចេញពីទីប្រជុំជន​​​ក្រុងព្រះវិហារ​​​ ឆ្ពោះទៅ​កាន់​រាជ​ធានីភ្នំពេញ ប៉ុន្តែ​រថយន្ត​​នោះ​បែរ​ជា​​ដឹកឈើប្រណីត​កែច្នៃ​​ពាក់​កណ្តាល​​​សម្រេច​ទៅ​ វិញ​។

ផ្ទុះ​ភ្នំភ្លើង​​នៅ​ឥណ្ឌូ​ណេ​ស៊ីប្រជាជន​​ចាក​ចេញ​ពី​លំនៅ​ឋាន​

Posted: 14 Jul 2011 11:50 PM PDT

ភ្នំភ្លើកំពុងផ្ទុះ
ទីភ្នាក់ងារ​​ AFP ផ្សាយ​ថា ​ភ្នំភ្លើង​​នៅ​ឥណ្ឌូ​ណេ​ស៊ី បាន​ផ្ទុះ​​កាល​ពី​​យប់​ថ្ងៃ​ទី​១៤ ក​ក្កដា ​ដោយ​បញ្ចេញ​​ផ្សែង ​​កំអែ​ និងឆេះ​​កម្ពស់​ជាង​១​ពាន់​​ម៉ែត្រ​​​ទៅ​​ក្នុង​លំហ​អាកាស ។ ​លោកគ្រី​ស្ទៀន​​តូ អ្នក​ឯក​ទេស​ផ្នែក​ភ្នំ​ភ្លើង​របស់​​រដ្ឋា​ភិបាល​​​​បាន​បញ្ជាក់​​ប្រាប់ AFP ថា «ភ្នំ​ភ្លើង​​ឡូហ្គុន​ ស្ថិត​នៅ​លើ​កោះ​ស៊ូឡា​វេ​ស៊ី បាន​ផ្ទុះ​​កាល​ពី​យប់​​ថ្ងៃ​ទី​១៤

ចោរ​រុស្ស៊ី​​ចូល​ប្លន់​​ហាង​កែ​សម្ផស្ស​​ត្រូវចាប់​ខ្លួន​ធ្វើ​ទាសករ​បម្រើ​ផ្លូវ​ភេទ​3​ថ្ងៃ

Posted: 14 Jul 2011 11:34 PM PDT

ប្រភេទថ្នាំសម្រើប
ទីភ្នាក់ងារព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃទី​១៤ កក្កដា បាន​ផ្សាយ​ថា ចោរ​ប្លន់​​ជន​ជាតិ​​រុស្ស៊ីម្នាក់​ត្រូវ​ប្រឈម​មុខ​នឹង​ជោគ​ជតា​ដ៏​អាក្រក់ ​​​ដែល​ក្រោយ​ពេល​សម្រុក​​ចូល​ប្លន់​ហាង​កែ​សម្ផស្ស​​មួយ​ បែរ​ជា​ត្រូវ​ចាប់​ខ្លួន​ធ្វើ​​ជា​ទាសករ​​បម្រើ​ផ្លូវ​ភេទ​រយៈ​ពេល​៣​ថ្ងៃ ​នៅ​មុនពេល​​ត្រូវ​​ប្តឹង ។

បារាំង​​បញ្ជូន​ប្រមុខ​​យោធា​ទៅ​អាហ្វហ្គានីស្ថាន​​​ក្រោយពី​​ទាហាន​ខ្លួន​​ស្លាប់​ជា​បន្ត​បន្ទាប់​

Posted: 14 Jul 2011 11:11 PM PDT


​ប្រធានាធិបតី​បារាំង លោកនីកូឡាស់ សាកូ​ហ្ស៊ី កាលពីថ្ងៃទី​​​១៤ កក្កដា ​​កន្លង​មក ​​បានបញ្ជូន​​​ប្រមុខយោធា​​​របស់​លោកទៅកាន់ប្រទេស​​អាហ្វ​ហ្គានីស្ថាន​ ដើម្បី​ប្រកាន់យកវិធានការ​​​​សន្តិសុខ​ថ្មីៗ​ សម្រាប់កង​ទ័ព​បារាំង​ទៅ​​ទីនោះក្រោយពី​ទាហានបារាំង​៦​នាក់​​ទៀត​បានត្រូវ​ស្លាប់ក្នុង​សប្តាហ៍​​នេះ ក្នុងប្រទេស​ដែល​​ហែកហួរ​ដោយ​សង្គ្រាម​​

តារា​ម៉ូដ​​សុដន់​​ធំ​លាត់​សំពត់​​​អប​អរ​ក្រុម​​ជម្រើស​ជាតិ​​ប៉ារ៉ាហ្គាយ

Posted: 14 Jul 2011 10:57 PM PDT


ចាត់ទុកថា​ ជា​ការ​ទាក់​ទាញ​ផ្លូវ​​ចិត្ត​ដល់​​ក្រុម​អ្នក​គាំទ្រ​បាល់​ទាត់ ខណៈ​ពេល​នាង​ឡារីស​សា រីហ្គេល​​ម៉េ តារា​ម៉ូដ​ជន​ជាតិ​​​ប៉ារ៉ា​ហ្គាយ បង្ហាញ​រូប​រាង​ដ៏​សិច​ស៊ី​រួម​ទាំង​យក​ដៃ​លាត់​សំពត់​​ធ្វើ​ឱ្យ​​មជ្ឈ​ដ្ឋាន​បាល់​ទាត់​​មាន​សភាព​អធិកអធម។ នាង​ឡា​រីស​សា រីហ្គេល​ម៉េ តារា​ម៉ូដ​ដើម​ទ្រូង​ធំ​ជន​ជាតិ​​​ប៉ារ៉ាហ្គាយ ​បាន​បង្កើត​​ភាព​ល្បី​ល្បាញ​របស់​ខ្លួន​នៅ​ក្នុង​មជ្ឈ​ដ្ឋាន​​បាល់​ទាត់​ពិភព​លោក ២០១០ នៅ​អាហ្រ្វិក​ខាង​ត្បូង និង​បាន​អូស​បន្លាយ​​រហូត​ដល់​ការ​ប្រកួត​កូប៉ា​អា​មេ​រិក ២០១១

តួកគី ៖ ​ទាហាន​១៣​នាក់​​ត្រូវ​​ពួកឧទ្ទាម​ឃើត​​​សម្លាប់​

Posted: 14 Jul 2011 09:03 PM PDT

​កងទ័ព​តួកគី​​​រាយការណ៍​ថា ទាហានតួកគី​​​​១៣​នាក់ ​និង​ពួកឧទ្ទាម​​​ឃើត​​៧នាក់​​បានត្រូវ​ស្លាប់​កាលពីថ្ងៃទី​​​១៤ កក្កដា ​​ក្នុងពេលមាន​​ការ​ប៉ះទង្គិច​​គ្នាមួយនៅភាគអាគ្នេយ៍​ប្រទេស​តួកគី​។​ ការប្រយុទ្ធ​គ្នា​​​នោះផ្ទុះឡើង​​ពេល​​​កង​ទាហាន​​ជួប​​ប្រទះ​នឹងពួក​​ឧទ្ទាម​ក្នុងព្រៃ​មួយ​ជិត​ភូមិ ​DOLAPDERE ខេត្ត​ឌីយ៉ា​​រ​បាគៀរ ។

ជនជាតិវៀតណាម​​​២នាក់​ចាក់គ្នា​​​របួស​ព្រោះ​​​ទំនាស់​លេង​បៀរ​ភ្នាល់​ដាក់​​កាហ្វេ​

Posted: 14 Jul 2011 08:52 PM PDT

ជនបង្ករបួសស្នាម
​ខេត្តស្វាយរៀង​​​ ៖ ​​​យុវជន​២​នាក់​លេង​បៀ​​ភ្នាល់​ដាក់​​កាហ្វេ​​​យូរៗ​ទៅប្រកែក​គ្នា​ក្លាយ​​ ​​ជា​ជ​ម្លោះ​​ចាក់​គ្នា​​​បណ្តាល​ឱ្យ​​​ភាគី​ម្ខាងរង​របួស​ធ្ងន់​​ចូលពេទ្យ ភាគី​ម្ខាង​​ទៀត​​ចូល​គុក ។ យុវជន​​​រងគ្រោះ​​ឈ្មោះង្វៀង វ៉ាំង​ដង អាយុ​២០ឆ្នាំ ​ជន​ជាតិ​វៀតណាម ​បាន​ត្រូវ​​ដៃគូ​ចាក់មួយកាំបិត​​​ចំខាង​​ក្រោម​ចុង​ដង្ហើម​​​លិច​​​ជម្រៅ​​ ១តឹក​កន្លះ​​ បណ្តាល​ឱ្យ​រង​

ផ្ទុះ​ភ្នំ​ភ្លើង​​ LOKON ​នៅ​ឥណ្ឌូ​ណេ​ស៊ី

Posted: 14 Jul 2011 08:52 PM PDT

ភ្នំ​ភ្លើង​ LOKON ស្ថិតនៅ​ភាគ​ខាង​ជើង​កោះ CELEBES របស់​ឥណ្ឌូ​ណេ​ស៊ី
អ្នក​ទទួល​ខុស​ត្រូវ​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​រាយ​ការណ៍​ថា ភ្នំ​ភ្លើង​ LOKON ស្ថិតនៅ​ភាគ​ខាង​ជើង​កោះ CELEBES របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​ផ្ទុះ​កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា ដោយ​បញ្ចេញ​កំអែ​ និង​ផ្សែង​ហុយ​ទៅ​លើ​អាកាស​ ហើយ​បណ្តាល​ឱ្យ​ប្រជាជន​ដែល​រស់​នៅ​តាម​ចង្កេះ​ភ្នំ​នេះ​នាំ​គ្នា​រត់​ភៀស​ខ្លួន​ចេញ​

ស៊ូដង់​​​ខាងត្បូង​​ក្លាយ​​​ជា​សមាជិក​​​ទី១៩៣ ​របស់​ ​អ.ស.ប ​ជាផ្លូវ​ការ​

Posted: 14 Jul 2011 08:44 PM PDT


​ស៊ូដង់​​ខាងត្បូង​​ដែលទើប​​ក្លាយ​​ជា​ប្រទេស​ថ្មី​បំផុតមួយ​​នៅលើពិភពលោក​​​ ក្រោយ​ពី​ប្រកាស​ឯករាជ្យ​​ពីស៊ូដង់​​​​ខាង​ជើង​​​ ពេលនេះ​​បានក្លាយ​​ជា​​សមាជិករបស់អង្គការ​សហប្រជាជាតិ​ដោយ​ក្លាយ​​​ជា​សមាជិក​ទី​១៩៣ ​​របស់អង្គការ​ពិភព​លោក​​នេះ​។ ​ស៊ូដង់​ខាង​ត្បូង​​បានក្លាយ​​ជា​សមា​ជិក​​​ អ.ស.ប ​ក្រោយពី​​​អនុសាសន៍​របស់​​ក្រុម​ប្រឹក្សា​​​សន្តិសុខ​​​

ខួប​៣​ឆ្នាំ​​ដ៏គួរ​ឱ្យឈឺ​ចាប់​​​ដែលសៀម​ឈ្លាន​​ពានទឹកដី​កម្ពុជា​​​រំលោភ​​ច្បាប់​អន្តរ​ជាតិ

Posted: 14 Jul 2011 08:23 PM PDT

ថ្ងៃ​​នេះទី​​​​១៥ កក្កដា ​​​២០១១ គឺខួប​ឆ្នាំទី​៣ ​​​ដែលទាហានថៃ​បាន​​លុកលុយ​​​ចូលឈ្លាន​ពាន​​បូរណភាព​ទឹកដី​កម្ពុជា​នៅ​តំបន់ ​​ព្រំដែន​ព្រះ​វិហារ​ ជាពិសេស​នៅ​​វត្តកែវ​សិក្ខាគិរីស្វារៈ លើ​ភ្នំ​​​ប្រា​សាទ​ព្រះវិហារ​។ ​​ការ​លើក​​ទ័ពចូលឈ្លានពាន​​​បូរណភាពទឹកដី ​​និង​អធិបតេយ្យ​​​​ជាតិកម្ពុជា ​​ពី​សំណាក់​ទាហានថៃ​​​កាលពី​​៣​ឆ្នាំ​​​មុននោះ គឺ​បាន​​

រុក្ខ​ទិវា​និង​ការ​ងារ​​សហគមន៍​ជាមួយ​​សាលា​រៀន​​ណត្ស​ឡាញន៍

Posted: 14 Jul 2011 08:23 PM PDT

សកម្មភាពសិស្ស​សាលា​ណត្ស​ឡាញន៍​ជាមួយ​សហគម
នៅថ្ងៃទី៩ កក្កដា ឆ្នាំ២០១១ ដែលជា​ថ្ងៃ​បុណ្យរុក្ខទិវា សាលារៀនណត្សឡាញន៍បាន​នាំយកអំណោយមួយចំនួនមានប៊ិច ខ្មៅដៃ និង​អាវ​ភ្លៀងជាមួយបុគ្គលិក សិស្សានុសិស្ស និង​អាណា​ព្យាបាលទៅធ្វើទស្សនសិក្សា និងដាំ​ដើម​កូន​ឈើនៅភូមិកោះស្លា ស្រុកឈូក ខេត្តកំពត ដែល​ជាភូមិអភិវឌ្ឍន៍របស់សម្តេចអគ្គមហា​សេនា​

ផ្ទុះ​អំពើ​ហិង្សា​ថ្មីៗ​នៅ​​ក្រុង​ការ៉ា​ជី​ស្លាប់​​១៤នាក់​

Posted: 14 Jul 2011 08:15 PM PDT


យោង​តាម​អាជ្ញា​ធរ​មូល​ដ្ឋាន​ថា រលក​នៃ​អំពើ​ហិង្សា​ថ្មីៗ​មាន​ប្រភព​នយោ​បាយ​ និង​ជន​ជាតិ​ភាគ​តិច​កើត​មាន​នៅ​ទី​ក្រុង​ការា៉​ជី​ជា​ទី​ក្រុង​សេដ្ឋ​កិច្ច​របស់​ប៉ា​គី​ស្ថាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​១៤​នាក់​ និង​របួស​២៥​នាក់​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី​១៣ កក្កដា មក​។ មនុស្ស​ម្នាក់​ទៀត​ក៏​ត្រូវ​ស្លាប់​ដែរ​នៅ​ទី​ក្រុង​ហ៊ី​ដឺរ៉ា​បាដ​ ជា​ទី​ក្រុង​មួយ​ស្ថិត​នៅ​ភាគ​ឥសាន​​ក្រុង​ការ៉ា​ជី​។

ខឹងមិត្ត​ភក្តិដណ្តើម​សង្សារ​​ដាច់ចិត្ត​លេប​ថ្នាំ​​​ជំនួយបេះ​ដូង​​ធ្វើអត្តឃាត​

Posted: 14 Jul 2011 08:08 PM PDT

នារីដែល​លេប​ថ្នាំ​ធ្វើ​អត្តឃាត
រាជធានីភ្នំពេញ​​ ៖ ​​នារី​​​ម្នាក់លេប​ថ្នាំ​​​ជំនួ​យ​បេះ​ដូង​​​ប៉ុនប៉ងធ្វើ​​អត្តឃាត​​ ដោយសារ​ខឹង​​​មិត្ត​​​​ភក្តិស្រីរបស់នាង​​​ដែលស្នាក់នៅ​​បន្ទប់ជួលជា​មួយ​ គ្នា​ហ៊ាន​លូកថ្លើម​​ទាក់ទង​ស្នេហា​​​​និយាយ​ទូរស័ព្ទ​​ជា​មួយ​បុរស​សង្សារ​ ​​របស់​​​នាង​រាល់ថ្ងៃ​។ ​​នារី​​គិត​ខ្លី​ម្នាក់​​​​នេះ​ស្នាក់​នៅ​​បន្ទប់ជួល​​ក្នុង​សង្កាត់​ទឹក​ ល្អក់​​​ទី​២ ខណ្ឌ​​ទួល​គោក ​​​​បាន​លេប​ថ្នាំ​ប៉ុន​ប៉ង​ធ្វើ​

លោក​កា​ដា​ហ្វី​​​អំពាវ​នាវ​ដល់​​ពួក​អ្នក​​គាំ​ទ្រ​​លោក​​លើក​ឆ្ពោះ​ទៅ​​ ​​​ក្រុង​បេន​ហ្គា​ហ្ស៊ី​ ​ហើយ​ចោទ​​លោក​សា​កូ​ហ្ស៊ី​ថា ​ឧក្រិដ្ឋ​ជន​សង្គ្រាម​

Posted: 14 Jul 2011 08:08 PM PDT

មេ​ដឹក​នាំ​លី​ប៊ី​លោក​មូ​អាម៉ា​ កា​ដា​ហ្វី
មេ​ដឹក​នាំ​លី​ប៊ី​លោក​មូ​អាម៉ា​ កា​ដា​ហ្វី កាល​ពីថ្ងៃ​ទី​១៤ កក្កដា បាន​អំពាវ​នាវ​ដល់​មនុស្ស​របស់​លោក​ឱ្យ​លើក​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​បេន​ហ្គា​ហ្ស៊ី រដ្ឋ​ធានី​របស់​ពួក​ឧទ្ទាម​នៅ​ភាគ​ខាង​កើត​ប្រទេស​ដើម្បី​រំដោះ​ទី​ក្រុង​នោះ​ពី​ពួក​ក្បត់​ដោយ​ចង់​សំដៅ​លើ​ពួក​បះ​បោរ​ដែល​គ្រប់​គ្រង​ទី​ក្រុង​នេះ។ ក្នុង​សារ​មួយចាក់​ផ្សាយ​បន្ត​តាម​ប្រដាប់​បំពង​សម្លេង​ដល់​ពួក​អ្នក​គាំ​ទ្រ​លោក

រដ្ឋាភិបាល​​​ពង្រឹង​​​មន្ត្រី​ព័ត៌មាន និង​​អ្នក​នាំ​ពាក្យសម្រាប់​កិច្ច​​ការ​​​សម​រភូមិ​​ និងសាធា​រណៈ​ដល់ប្រព័ន្ធ​​​ផ្សព្វផ្សាយ​

Posted: 14 Jul 2011 08:06 PM PDT

ទិដ្ឋភាពក្នុងកិច្ចប្រជុំ
រាជធានីភ្នំពេញ​​ ៖ ​​រដ្ឋាភិបាល​​បានបណ្តុះ​បណ្តាល​​​មន្ត្រីចំនួន​​​១៨រូប ​​កាលពីថ្ងៃទី​​​១៤ ​កក្កដា ​​២០១១ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​​​ឱ្យ​ក្លាយ​ទៅជា​​អ្នកនាំពាក្យ​​​ដែល​ អ្នកទាំង​នោះ​មក​​​​ពី​​ក្រសួង​ការពារជាតិ, អគ្គ​នាយក​​​ដ្ឋាន​កងទ័ពជើង​គោក នៃក្រសួង​​ការពារជាតិ​​ អគ្គ​នាយក​​​ដ្ឋាន​​នគរ​បាលជាតិ ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​​ពាក់​​​​​ព័ន្ធផ្សេងៗ​

ចូល​លេង​ផ្ទះមិត្ត​ភក្តិ​​កន្លះម៉ោង​ចេញ​មក​វិញ​​​ចោរ​លួច​​ម៉ូតូបាត់​

Posted: 14 Jul 2011 08:06 PM PDT

ទិដ្ឋភាពនៅកន្លែងបាត់ម៉ូតូ
រាជធានីភ្នំពេញ​​ ៖ ​​បុរស​ជាជាង​គំនូរ​ម្នាក់​​បានបាត់ម៉ូតូ​​ ខណៈខ្លួន​ទៅលេង​ផ្ទះមិត្ត​ភក្តិ​​​​កាល​ពី​ល្ងាចថ្ងៃទី​​​​១៣ កក្កដា ​​២០១១ ​​នៅ​ចំណុច​ទ្រុងមាន់ ​​សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ​​។ តាមសម្តី​​​​បុរស​រងគ្រោះ​​​​ជាជាង​គំនូរ​​ឈ្មោះ​​នេត ​សារុន ​​អាយុ​២៧​ឆ្នាំ ​ដែល​បានជិះម៉ូតូ​​ឌុប​​ទៅ​​​ប្តឹង​ប៉ូលិស​​​នៅ​​អធិការ​​ដ្ឋាន​​​ ខណ្ឌសែនសុខ បាន​ឱ្យ​ដឹង​

ប្រធានាធិបតី​​វេណេស៊ុយអេឡា​នឹង​ទៅកាន់​​​​​​​ប្រេស៊ីល​​​ព្យាបាល​​ជំងឺ​​មហារីក​

Posted: 14 Jul 2011 07:51 PM PDT

ប្រធានាធិបតី​​វេណេស៊ុ​យអេឡា​​ លោកហ៊ូ ហ្គោ ឆាវ៉េស
ប្រធានាធិបតី​​វេណេស៊ុ​យអេឡា​​ លោកហ៊ូ ហ្គោ ឆាវ៉េស ​​នឹង​អញ្ជើញ​​ទៅ​កាន់ប្រទេស​​ប្រេ​ស៊ីល​​​ដើម្បី​ទទួលការ​ព្យា​បាល​ជំងឺមហារីក​នា​ពេល​ខាង​មុខ​នេះ ជាសញ្ញា​​ថ្មីមួយបង្ហាញ​ថា មេ​ដឹកនាំ​​​សង្គមនិយម​​​រូបនេះ​​នៅតែ​​​តស៊ូ​ជាមួយនឹង​ជំងឺ​​មហារីក​នៅឡើយ ​​ក្រោយពី​​​ទទួលការ​វះ​កាត់​​ប្រក​បដោយ​​​ជោគជ័យ​នៅប្រទេស​គុយ​បា នា​ពេល​​កន្លង​មក

សាខា​កាក​បាទ​ក្រ​ហម​និង​សប្បុរស​ជន​ផ្តល់​អំណោយ​ដល់​ស្ត្រី​មហា​រី​ក​ស្បូន

Posted: 14 Jul 2011 07:36 PM PDT

ការប្រគល់​ថវិកាដល់​ស្រ្តី​
ខេត្ត​ព្រះ​សី​ហនុ ៖ ថវិកាចំនួន​១៦៩.០០០​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​លោក​​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ប៊ុន​ រ៉ា​នី​ ហ៊ុន សែន និង​សប្បុ​រស​ជន​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​ការងារ​ដែល​ដឹក​នាំដោយ​លោក​លូ គឹមឈន់ ​ប្រ​ធាន​សាខា​កាក​បាទ​ក្រហម​ខេត្ត​ និង​ជា​អគ្គ​នាយក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហនុ លោក​ស្រី​ប្រាក់ ច័ន្ទ​សុខា អភិ​

វិភាគបាល់ទាត់​ចម្រុះថ្ងៃនេះ ​Cottbus,​Frankfurt​ និង​ LASK​ ​សង្ឃឹមឈ្នះ​គូប្រកួត​ក្នុងផ្ទះ

Posted: 14 Jul 2011 07:12 PM PDT

ការប្រជែង​​ដណ្តើម​បាល់​​គ្នា​យ៉ាង​ស្វិត​​ស្វាញ​រវាង​​កីឡាករក្រុម  ​Cottbus ​ជាមួយ​​កីឡាករ​ក្រុម Manisapor ​កន្លង​មក​
ការ​ប្រកួត​បាល់ទាត់​ចម្រុះ​តំបន់​អឺរ៉ុប​សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​10ប្រកួត​។ ក្រុម​ជម្រើស​ល្អ​មាន​ Cottbus, Frankfurt និង LASK ។ Grenland 6ប្រកួត​ក្នុង​ផ្ទះគឺ 2-2-2 ទាត់​បាល់​បាន​​9គ្រាប់ និង​របូត​វិញ​10គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Molde 1-0 ក្នុង​ផ្ទះ ចាញ់ Brann 2-0 និង​ចាញ់ Haugesund 2-1 ក្រៅ​ផ្ទះ​។ Lillestrom 8ប្រកួត​ក្រៅ​ផ្ទះគឺ 2-3-3 ទាត់​បាល់​បាន​17គ្រាប់​ និង​របូត​វិញ​12គ្រាប់​។

Shamrock​ និង ​Sligo​ ​ប្រជែងគ្នា​យកលេខ​១ ​ខណៈ​ Monaghan​ ​សង្ឃឹមឈ្នះ​ Mervue

Posted: 14 Jul 2011 06:21 PM PDT

ការប្រជែង​ដណ្តើម​បាល់គ្នា​រវាង​កីឡាករក្រុម​ Cork Cityនិង​កីឡាករក្រុម ​Sligo
ការ​ប្រកួត​បាល់​ទាត់​អៀរ​ឡង់​ចម្រុះ​សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​6ប្រកួត​។ ក្រុម Sligo និង Shamrock ប្រជែង​គ្នា​យក​លេខ​1ក្នុង​តារាង​ ខណៈ​ពេល​ដែលក្រុម Monaghan រំពឹង​ឈ្នះ​ Mervue។​ Bray 11ប្រកួត​ក្នុង​ផ្ទះគឺ 4-1-6 ទាត់​បាល់​បាន​11គ្រាប់​ និង​របូត​វិញ​18គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Dundalk 5-1 ចាញ់ Sligo 3-0 ក្នុង​ផ្ទះ តែ​ឈ្នះ​ UCD 2-1

បុណ្យ​​​រុក្ខទិវា​​2011ខេត្ត​​កំពង់​ឆ្នាំងដាំកូនឈើ​​ប្រមាណ​5ពាន់​ដើម​

Posted: 14 Jul 2011 01:55 PM PDT

ការដាំដើមឈើ
​ខេត្តកំពង់​​ឆ្នាំង​​ ៖ ​លោក​ទូច ម៉ារីម ​អភិ​បាល​​ខេត្ត និង​លោក​ជំទាវ​​​​ កាលពី​​ពី​ព្រឹក​ថ្ងៃទី​​​១៤ ខែកក្កដា បាន​អញ្ជើញ​​ជា​អធិបតី​ភាព​ក្នុង​​​ឱកាស​​ប្រារព្ធ​រុក្ខទិវា​៩ កក្កដា ដែល​​​​​រៀបចំ​​ដោយ​​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​​​​កំពង់​ឆ្នាំង​ នៅ​ភូមិ​​ត្រពាំង​ម្លូ ឃុំ​ក្រាំងស្គា​ ស្រុក​​ទឹក​ផុស ។ អញ្ជើញ​ចូលរួម​​ក្នុង​ឱកាស​​នោះ​ មាន​លោក​ស្នង​ការ​ មេបញ្ជាការ​

ពិធី​សំណេះ​សំណាល​​ជាមួយគ្រួសារ​​កង​រាជអាវុធ​ហត្ថ​ពលីមរណៈ និងនិវត្តជន

Posted: 14 Jul 2011 01:00 PM PDT

ការចែក​អំណោយ​ដល់​គ្រួសារ​និវត្តជន
ខេត្តព្រៃវែង ៖ ​កាល​ពីថ្ងៃទី​១៣ ​កក្កដា ​​​នៅទីបញ្ជា​ការ​​​កង​រាជ​អាវុធ​​ហត្ថ​​​​ខេត្ត​​​បានប្រារព្ធ​ពិធីសំណេះ​ សំណាល​ជាមួយ​គ្រួសារ​​កង​រាជ​អាវុធ​ហត្ថ​​ជួបការ​លំបាក ពលី មរណៈ ​និងនិវត្តជន ​ក្រោម​អធិបតីភាព​​​លោក​ឧត្តម​សេនីយ៍​ត្រីសុខ ​គ្រីន ​មេបញ្ជា​ការ​​កង​រាជអាវុធ​ហត្ថ​​​ខេត្ត ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!