The Phnom Penh Post - KHMER: “Leopard Capital នឹង​ចាប់​ផ្តើម​វិនិយោគ​៧៥​លាន​ដុល្លារ​នៅ​កម្ពុជា និង​ឡាវ” plus 9 more

The Phnom Penh Post - KHMER: “Leopard Capital នឹង​ចាប់​ផ្តើម​វិនិយោគ​៧៥​លាន​ដុល្លារ​នៅ​កម្ពុជា និង​ឡាវ” plus 9 more


Leopard Capital នឹង​ចាប់​ផ្តើម​វិនិយោគ​៧៥​លាន​ដុល្លារ​នៅ​កម្ពុជា និង​ឡាវ

Posted: 11 Jul 2011 03:00 AM PDT

បាងកក៖ ក្រុម​ហ៊ុន​វិនិយោគ​ទីផ្សារ​ព្រំដែន Leopard Capital បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ មាន​គម្រោង​ចាប់​ផ្តើម​​បោះ​ទឹក​ប្រាក់ ៧៥​លាន​ដុល្លារ​អាមេរិក ដោយ​ផ្តោត​លើ​ការ​វិនិយោគ​នៅ​សេវា​ហិរញ្ញវត្ថុ វិស័យ​កសិកម្ម និង​ថាមពល​នៅ​ក្នុង​ប្រទេស​ឡាវ និង​កម្ពុជា ដើម្បី​ទាញ​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា​របស់​ប្រទេស​ទាំង​ ពីរ​នេះ។

បើក​សវនាការ​កាត់​ទោស​​ជន​ជួញ​ដូរ​គ្រឿង​ញៀន​៣​នាក់

Posted: 11 Jul 2011 02:40 AM PDT

ភ្នំពេញ៖ មន្ត្រី​យោធា​កម្ពុជា​ម្នាក់ និង​ឈ្មួញ​ជន​ជាតិ​វៀតណាម ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​មក​កាត់​ក្តី​នៅ​ថ្ងៃ​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ជា​អន្តរជាតិ ពាក់​ព័ន្ធ​នឹង​ការ​បញ្ជូន​កញ្ចប់​គ្រឿង​ញៀន​ ៣​គីឡូ​ក្រាម​ពី​ប្រទេស​ឥណ្ឌា មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន។

១២​នាក់​ស្លាប់​ ៤​នាក់​បាត់​ខ្លួន​​នៅ​ក្នុង​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ត្បូង

Posted: 11 Jul 2011 02:15 AM PDT

សេអ៊ូល៖ មជ្ឈ​មណ្ឌល​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ ទី ១០ ខែ​កក្កដា​ថា ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង​លើ​តំបន់​ភាគ​ខាង​ត្បូង និង​កណ្តាល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ដោយ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ១២​នាក់​បាត់​បង់​ជីវិត និង​បួន​នាក់​ទៀត​កំពុង​បាត់​ខ្លួន។

ប្រទះ​សព​ស្ត្រី​អាក្រាត​កាយ​ម្នាក់​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣

Posted: 11 Jul 2011 02:02 AM PDT

កំពង់ស្ពឺ៖ សព​ស្រ្តី​​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ភូមិ​អង្គ ឃុំ​មហា​ឬស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ចន្ទ​ ទី​១១ ខែ​កក្កដា​នេះ ក្នុង​ស្ថានភាព​អាក្រាត​កាយ និង​ដៃ​ជើង​ជន​រង​គ្រោះ​ត្រូវ​ចង​ជាប់ និង​មាន​ស្នាម​អារក​សម្លាប់។

៣​ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​អ្នក​កាសែត ឃឹម សម្បូរ

Posted: 11 Jul 2011 01:57 AM PDT

ភ្នំពេញ៖ រយៈ​ពេល ៣​ឆ្នាំ​ហើយ ដែល​សព​លោក ឃឹម សម្បូរ អ្នក​និពន្ធ​កាសែត​មនសិការ​ខ្មែរ វ័យ ៤៧​ឆ្នាំ និង​កូន​ប្រុស ឈ្មោះ ខាត់ សារិនភាតា អាយុ ២១​ឆ្នាំ នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ ក្រោយ​ការ​បាញ់​ប្រហារ​សម្លាប់​ពី​សំណាក់​ឃាតករ ២​នាក់ នៅ​ជិត​ស្តាត​អូឡាំពិក កណ្តាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០០៨។

Suzuki នឹង​ចំណាយ​ប្រាក់​៦២០​លាន​ដុល្លារ​ទប់​ទល់​គ្រោះ​រញ្ជួយ​ដី

Posted: 11 Jul 2011 01:19 AM PDT

110711_b04

តូក្យូ៖ ក្រុម​ហ៊ុន​ Suzuki Motor បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​កក្កដា​នេះ​ថា ក្រុម​ហ៊ុន​នេះ​នឹង​ចំណាយ​ប្រាក់​ប្រហែល ៥០​ពាន់​លាន​យ៉េន (៦២០​លាន​ដុល្លារ) ដើម្បី​ផ្លាស់​ប្តូរ​​រោង​ចក្រ​ផលិត និង​អភិវឌ្ឍន៍​មួយ​ចំនួន​របស់​ខ្លួន​នៅ​ក្នុង​ស្រុក ទៅ​កាន់​ទីតាំង​ថ្មី​នៅ​ប្រទេស​ជប៉ុន ដើម្បី​ការពារ​​គ្រោះ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​ធំៗ។

អាភីស៊ីត​បើក​កិច្ច​​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ស្អែក

Posted: 11 Jul 2011 12:46 AM PDT

បាងកក៖ លោក ផានីតាន់ វឌ្ឍនាយ៉ាកន អគ្គ​លេខាធិការ​រង​របស់​នាយក​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណៈ​រដ្ឋ​មន្ត្រី​របស់​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ អាភីស៊ីត វេចាជីវ៉ា នឹង​រៀប​ចំ​កិច្ច​ប្រជុំ​របស់​ខ្លួន​ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ស្អែក។

ចិន​ចាំ​បាច់​ត្រូវ​បន្ត​រឹត​បន្តឹង​រូបិយ​ប័ណ្ណ​ដើម្បី​ទប់​ស្កាត់​អតិផរណា

Posted: 11 Jul 2011 12:16 AM PDT

110711_b02

ប៉េកាំង៖ សេដ្ឋវិទូ​របស់​រដ្ឋាភិបាល​ចិន បាន​ឲ្យ​ដឹង​ក្នុង​​ចំណាប់​អារម្មណ៍​ដែល​បាន​ចុះផ្សាយ​នៅ​​ថ្ងៃ​ចន្ទ​​នេះ​ ថា ចិន​ចាំ​បាច់​ត្រូវ​បន្ត​ដំឡើង​អត្រា​ការ​ប្រាក់​ដើម្បី​ទប់​ស្កាត់​ អតិផរណាក្នុង​រយៈ​ពេល​ចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ បើ​ទោះ​ជា​មាន​ក្តី​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ក៏​ដោយ។

សាលា​រាជ​ធានី​គ្រោង​លុប​បឹង​ធំៗ​នៅ​ជុំ​វិញ​ភ្នំពេញ

Posted: 11 Jul 2011 12:07 AM PDT

110711_b01

ភ្នំពេញ៖ ដើម្បី​អភិវឌ្ឍន៍​រាជ​ធានី​ភ្នំពេញ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​«គជ់»​ដ៏ស្រស់​ ស្អាត​ផ្តាច់​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នា​ពេល​អនាគត ​ បឹង​ធម្ម​ជាតិ​ធំៗ​នៅ​ក្នុង​ទី​ក្រុង​ដ៏​ចំណាស់​មួយ​នេះ ​នឹង​ត្រូវ​បូម​ចាក់​បំពេញ​ដោយ​ដី​ និង​ខ្សាច់​។​ នេះ​ជា​ការអះអាង​របស់​លោក​អភិបាល​សាលា​រាជ​ធានី​ភ្នំពេញ​ កែប ​ជុតិមា ​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​​ក្នុង​ពិ​ធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​គម្រោង​ អភិវឌ្ឍន៍​​បឹង​កក់។

ក្រុម​អាភីស៊ីត​ស្វែង​រក​កំហុស​ដាក់​បន្ទុក​គណ​បក្ស​ភឿ​ថៃ

Posted: 11 Jul 2011 12:00 AM PDT

បាងកក៖ លោក ប៊ូនយ៉ូត សុខធិនថៃ អ្នក​នាំ​ពាក្យ​ស្តី​ទី​នៃ​គណ​បក្ស​ប្រជាធិបតេយ្យ​ថៃ បាន​ស្នើ​ឲ្យ​គណៈកម្មការ​បោះ​ឆ្នោត​ ស៊ើប​អង្កេត​ថា​ តើ​គណ​បក្ស​ប្រឆាំង​ភឿ​ថៃ​ បាន​ប្រព្រឹត្ត​ការ​បោក​ប្រាស់​​នៅ​អំឡុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ថ្ងៃ ​ទី​០៣ ខែ​កក្កដា​កន្លង​មក​ថ្មីៗ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!