Koh Santipheap Daily

Koh Santipheap Daily


នាយករដ្ឋមន្ត្រី​​​អេហ្ស៊ីប​​ប្រកាស​រុះរើ​គណៈ​រដ្ឋ​មន្ត្រី​

Posted: 12 Jul 2011 12:30 AM PDT

​នាយក​​រដ្ឋ​មន្ត្រី​​​អេហ្ស៊ីប លោក Essam Sharaf
​នាយក​​រដ្ឋ​មន្ត្រី​​​អេហ្ស៊ីប លោក Essam Sharaf ថ្លែង​កាលពីថ្ងៃទី​​​១១ កក្កដា ​កន្លង​មក​នេះ​​ថា លោកនឹង​រុះរើ​​​គណៈរដ្ឋមន្ត្រីរបស់​លោក​​ក្នុង​រយៈ​ពេល​មួយ​​សប្តាហ៍ ​ហើយ​អំពាវ​នាវ​​​ឱ្យ​មាន​ការ​កាត់ទោស​អតីត​​មន្ត្រី ដែលរង​ការ​ចោទ​ប្រកាន់​​​ពីបទ​​សម្លាប់​​បាតុករ​ជា​សាធា​រណៈ ។ ការប្រកាស​​របស់លោក Essam គឺធ្វើឡើង​​​​ដើម្បី​ធ្វើ​​ឱ្យ​ហ្វូង​បាតុករ​ស្ងប់​ចិត្ត

ផ្ទុះ​ក្នុងមូលដ្ឋាន​​នាវា​ចរណ៍​​មួយនៅ​​កោះស៊ីប​​​អ្ន​កស្លាប់​​​ឡើង​​ដល់​​​១២នាក់​

Posted: 12 Jul 2011 12:27 AM PDT

អាជ្ញាធរ​​រាយការណ៍​ថា ឃ្លាំង​ស្តុកគ្រឿង​អាវុធ​​របស់អ៊ីរ៉ង់​ដែល​កោះស៊ីប​ចាប់រឹបអូស​​​បាន​ផ្ទុះ​​កាលពីថ្ងៃទី​​​១១ កក្កដា ​ក្នុងមូលដ្ឋាន​​នាវា​ចរណ៍​មួយ​​របស់ដែនកោះនេះ​​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​យ៉ាង​តិច​​១២នាក់ ក្នុងនោះ​មាន​​ទាំងមេ​បញ្ជាការ​​កងម៉ារីន​​ និង​មូលដ្ឋាន​​​នាវាចរណ៍​នេះ​ផង។ ទាហាន​​៤នាក់ទៀត​​​ ព្រមទាំង​​​អ្នក​ពន្លត់​​ភ្លើង​​​៦​នាក់​ក៏ត្រូវ​ស្លាប់ក្នុង​​ការ​

លោកអូបាម៉ា ៖ ​អាមេរិក​ត្រៀម​​ខ្លួន​ជា​​ស្រេច​​​សម្រាប់​​ការ​​ចរចា​​ធ្វើ​​អន្តរ​កាល​​​នៅ​​លីប៊ី​

Posted: 12 Jul 2011 12:21 AM PDT

​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​​លោកបារ៉ាក់ អូបាម៉ា
​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​​លោកបារ៉ាក់ អូបាម៉ា ថ្លែង​​​កាលពីថ្ងៃទី​​១១ កក្កដា ​ថា ពេល​នេះ​​​អាមេរិក​បាន​ត្រៀមខ្លួន​​រួចជាស្រេច​​​ដើម្បី​គាំទ្រ​​​ការចរចា​ដែលនាំ​ទៅ​ដល់​ការធ្វើ​អន្តរកាល​​លទ្ធិ​ប្រជាធិបតេយ្យ​​​​នៅប្រទេស​​​​លីប៊ី​​ ក្រោយ​​ពី​​មេ​ដឹក​នាំ​​​ផ្តាច់ការ​ប្រទេសនេះ​លោក​មូអាម៉ា កាដា​ហ្វី ​លាលែង​ចេញពីតំណែង ។ ​ទន្ទឹមនឹង​នេះ លោក​អូបាម៉ា

​ប្រធានាធិបតី​បារាំង​​​​​ទៅកាន់​​​​​អាហ្វហ្គានីស្ថាន​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​

Posted: 12 Jul 2011 12:18 AM PDT

​ប្រធានាធិបតី​​​បារាំង លោកនីកូឡាស់ សាកូ​ហ្ស៊ី
​ប្រធានាធិបតី​​​បារាំង លោកនីកូឡាស់ សាកូ​ហ្ស៊ី ​​កាលពីព្រឹកថ្ងៃទី​​១២ កក្កដា ​បានទៅ​បំពេញ​ទស្សនកិច្ច​​​គួរ​ឱ្យ​​ភ្ញាក់ផ្អើល​​​នៅ​​​ប្រទេស​អាហ្វហ្គា​នី​ស្ថាន​។ ​​នេះបើ​តាម​ការ​​​ឱ្យដឹង​​ដោយ​មន្ត្រី​​អាហ្វហ្គា​នីស្ថាន​​មួយរូប ។​ អ្នកនាំពាក្យ​រង​ប្រចាំ​វិមាន​ប្រធានាធិបតី​​​អាហ្វហ្គានីស្ថាន​ លោកហាមីដ​​​អែល​មី និយាយ​ថា ក្នុងអំឡុង​ពេលនៃ​​ទស្សន​កិច្ច​​​នេះ​

អូស្ត្រាលីត្រៀម​​​យកពន្ធ​​លើការ​​បញ្ចេញ​​​កាបូនឌីអុកស៊ីដ​នៅឆ្នាំក្រោយ

Posted: 12 Jul 2011 12:17 AM PDT

ផ្សែងខ្មួលខ្មាញ់ចេញពីបំពុងរោងចក្រ
តាម​ប្រភព ​​AFP ​ផ្សាយ​ថា​​ អូស្ត្រាលី​​បាន​​ប្រកាស​​​ពីផែន​ការ​​ប្រមូល​​ពន្ធ​​លើ​ជាតិ​ពុល​ កាបូនឌីអុកស៊ីដ​​ក្នុងតម្លៃ​​​​២៣ដុល្លារ​​អូស្ត្រាលី​​ ឬ​ប្រហែល​​​២ដុល្លារ​អាមេរិក​ក្នុង១​តោន សម្រាប់​​ជួយកាត់​​​បន្ថយ​កម្តៅ​​ផែន​ដី​។ ស្របពេល​ជាមួយ​​គ្នា​​នេះ​ រដ្ឋា​​ភិបាល​​ក្រុង​​កេន​ប័ររ៉ា​ ក៏​បាន​ត្រៀម​​​ជំរុញ​​កម្ម​សិទ្ធិ​​​បញ្ញា​​​ពាណិជ្ជកម្ម​​​​បញ្ចេញ​ជាតិ​ ពុល​ រួមទាំង​​​បង្កើត​មូល​និធិ​ទ្រទ្រង់​​​​អ្នក​ផលិត​ឱ្យ​ងាក​ទៅរក​​​ការ​ប្រើ​ ប្រាស់​​ថាមពល​ជំនួស។

ធ្លាក់​ភ្លៀង​ខ្លាំង​​ប៉ុន្មាន​ថ្ងៃ​​​​ជាប់គ្នា​​នៅ​កូរ៉េ​​ខាង​​ត្បូង​​​ស្លាប់​​មនុស្ស​៩នាក់​

Posted: 12 Jul 2011 12:13 AM PDT

​ការធ្លាក់​ភ្លៀង​ខ្លាំង​​បាន​វាយប្រហារ​​​លើ​ប្រទេស​​កូរ៉េ​ខាងត្បូង​
​ការធ្លាក់​ភ្លៀង​ខ្លាំង​​បាន​វាយប្រហារ​​​លើ​ប្រទេស​​កូរ៉េ​ខាងត្បូង​កាលពី​​​២-៣ថ្ងៃ​​កន្លង​មក ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​​​​៩នាក់ និង​​ម្នាក់ទៀត​​​បាត់​ខ្លួន ។ ​ទីភ្នាក់ងារ​​​គ្រប់គ្រង​ស្ថាន​ភាព​បន្ទាន់​ជាតិកូរ៉េ​​ខាងត្បូង​និយាយ​ក្នុង​​សេចក្តីថ្លែង​ការណ៍​​​មួយថា ​ការ​ធ្លាក់​ភ្លៀង​​ខ្លាំង​នេះ​​បង្ក​ឱ្យកើតមាន​​គ្រោះទឹកជំនន់​​ និងការបាក់ដី​បណ្តាល​ឱ្យ​​ស្លាប់​មនុស្ស​​​​ចាប់តាំង​ពី​ប៉ុន្មានថ្ងៃ​​​មកហើយ​

អំណោយ​​​សប្បុរស​ជន​​5ម៉ឺន​រៀល​ជូន​លោកយាយ​សួន តែម ​​ដែលឯកោ

Posted: 12 Jul 2011 12:01 AM PDT

ការប្រគល់អំណោយដល់​លោកយាយ
ខេត្តកំពត ៖ ​ប្រាក់​អំណោយ​​​​​របស់ក្រុម​ហ៊ុន​ទេស​ចរ​ណ៍​វើល​​ដ៍​​ ផប ​​ចំនួន​៥ម៉ឺន​​រៀល ​ត្រូវ​​បាន​​ភ្នាក់​ងារ​កោះសន្តិ​ភាព​​​នាំ​យក​​ទៅ​ប្រគល់​ជូន​លោកយាយ​​​ សួន តែម ​​អាយុ​៧៨ឆ្នាំ ​​​ដែល​អ្នក​ភូមិ​សង​់​តូប​ឱ្យ​ស្នាក់​នៅ​​ម្នាក់​ឯង​​​​ឯកោ​​ជាប់​​​ផ្លូវ​ ​លំ​ក្នុង​ភូមិស្រែ​​​រោង ឃុំ​​ភ្នំកុង ​ស្រុក​អង្គរ​ជ័យ​​កាលពី​ព្រឹក​ថ្ងៃទី១០ កក្កដា ​​។ ក្នុង​ការ​ផ្តល់​​ប្រាក់​

ហូប​មី​ឆា​​ជំពាក់​លុយ​ អ្នក​លក់​​ទារ​​បែរជា​វាយ​បែក​កញ្ចប់​មាត់​ផ្អើល​​ទាំង​យប់​

Posted: 11 Jul 2011 11:59 PM PDT

ទិដ្ឋភាពកន្លែងមានជម្លោះ
រាជធានីភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១១ កក្កដា នៅ​តាម​បណ្ដោយវិថី​ព្រះ​មុនី​រ៉េ​ត ទល់មុខ​មន្ទីរ​ពហុ​ព្យា​បាល​វិសាល​​សុខ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​​គោក មាន​ករណី​វាយតប់​គ្នា​រវាង​អ្នក​ហូប​មីឆា​និង​អ្នកលក់​មីឆា បណ្ដាល​ឱ្យ​អ្នកលក់​បែក​កញ្ចប់មាត់ និង​អ្នក​ហូប​មីឆា​បែកក្បាល។ ករណី​នេះ​បាន​ប​ង្ក​

ផលិត​ផល​សម្ភារ​បន្ទប់​ទឹក​ម៉ាក JUSTIMEបាន​ចូល​មក​ដល់ទី​ផ្សារ​កម្ពុជា

Posted: 11 Jul 2011 11:44 PM PDT

ការ​បង្ហាញ​ផលិផលរបស់​ក្រុមហ៊ុន
ខេត្ត​សៀម​រាប ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៩ កក្កដា​ក្រុម​ហ៊ុន Polin International បាន​ប្រារព្ធ​សិក្ខា​សាលា​បង្ហាញ​ផលិត​ផលម៉ាក JUSTIME ​ដែល​មាន​ការតាំង​បង្ហាញ​ផលិត​ផលជា​ច្រើន​នៅ​ក្នុង​សណ្ឋា​គារ​បុរី​អង្គរ​រី ​សត និង​ស្ប៉ាខេត្ត​សៀម​រាប​ ។​ សិក្ខា​សាលា​នេះ​ គឺក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ជំរុញ​ឱ្យ​ផលិត​ផល​ម៉ាក JUSTIME ​​កាន់តែ​មាន​

សៀមបាន​​បន្ថែមកម្លាំង​​​ទ័ពនៅ​តាមព្រំដែន​​ ហើយបែរជា​​ចោទ​កម្ពុជា​

Posted: 11 Jul 2011 11:44 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​អ្នក​នាំពាក្យ​​​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​ លោក​ផៃ ស៊ីផាន ​​បានច្រានចោល​​ការ​ចោទប្រកាន់​​របស់ថៃ​​​ដែល​ថា ទាហាន​​​កម្ពុជា​បាន​បន្ថែម​​​កម្លាំង​​ គ្រឿងសព្វាវុធ ​និង​រថពាស​ដែក​ នៅតំបន់ព្រំដែន​ប្រាសាទព្រះវិហារ​។ ការ​ច្រាន​ចោលរបស់​​លោក​​ផៃ ស៊ីផាន ​​នា​ពេល​នេះ​គឺ​បានធ្វើឡើង​​បន្ទាប់ពីកាសែត​​

ក្រុម​ជន​​មិន​ស្គាល់​មុខ​8​នាក់​​​ព្រួត​ចាក់​ប្រហារ​កម្ម​ករ​ទូក​នេសាទ​

Posted: 11 Jul 2011 11:34 PM PDT

ជនរងគ្រោះ​កំពុងនៅ​ក្នុង​មន្ទីរពេទ្យ
ខេត្តព្រះសីហនុ ៖ យុវជនម្នាក់បានត្រូវគេ​ដឹកមកសង្រ្គោះនៅមន្ទីពេទ្យ​បង្អែកចម្ការចេក ក្រុងព្រះសីហនុ នាវេលាម៉ោង​១​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១១ កក្កដា បន្ទាប់ពីត្រូវ​ក្រុម​​យុវ​ជន​ដែលមានគ្នា៨​នាក់ព្រួតចាក់​ឱ្យ​របួសធ្ងន់ កាល​ពីវេលាម៉ោង​៩និង៥០នាទីយប់ថ្ងៃទី១០ កក្កដា នៅ​ភូមិ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះ​កុង

បង្ខំ​ឱ្យ​ផឹក​​បែរ​ជា​ដើរ​ចេញ​ពី​វង់​​ត្រូវ​គេ​ព្រួត​វាយ​និង​កាប់​​រង​​របួស​ធ្ងន់ធ្ងរ​

Posted: 11 Jul 2011 11:34 PM PDT

ជនរងគ្រោះកំពុង​សំរាក​ក្នុង​មន្ទីរ​ពេទ្យ
រាជធានីភ្នំពេញ ៖ បុរស​​ជាជាង​ផ្សារ​ដែក​ម្នាក់​​ ត្រូវ​បាន​អ្នក​ជិតខាង​ព្រួត​វាយ ខណៈ​ពេល​ដែល​អ្នក​ជិតខាង​​បង្ខំ​ឱ្យ​ផឹក​ចាក់​​ហុច​ៗ​ទ្រាំ​មិន​បាន​ក៏​ងើប​ ដើរមក​ផ្ទះ​វិញ ស្រាប់​តែ​​អ្នក​ផឹក​ជាមួយ​ដែល​ស្រវឹង​ធ្លាក់​​ភ្នែក​​ស្ទុះ​មក​ទាត់​ធាក់ និង​ខ្លះ​យក​កាំបិត​ ខ្លះ​​ដាវ​សាម៉ូ​រ៉ៃ​​ មក​កាប់​ចាក់​រហូត​រង​របួសធ្ងន់ធ្ងរ។ ករណី​នេះ​បាន​​កើត​ឡើង​កាលពី​

បង់​ក្លាដែស ៖ ​រថយន្ត​​កាំមីញ៉ុង​​​​ដឹកសិស្ស​​​ក្រឡាប់​​ចូល​ប្រឡាយ​​​ស្លាប់​មនុស្ស​​​​៤៤នាក់​

Posted: 11 Jul 2011 11:26 PM PDT


ប៉ូលិស​​​រាយការណ៍​​​ថា រថយន្ត​​​កាំមីញ៉ុង​​មួយ​គ្រឿង​​ដែលដឹក​​​ជាពិសេស​​​នូវសិស្ស​​សាលា​មានអាយុ​ពី​​​៨ទៅ​​​១២​ឆ្នាំ ​បានក្រឡាប់​ធ្លាក់​​ចូល​ក្នុង​ប្រឡាយទឹក​មួយ​កាលពីថ្ងៃទី​​​១១ កក្កដា ​​នៅ​​​ស្រុក​​ជីត​តាហ្គុង ​ភាគអាគ្នេយ៍បង់​ក្លាដែស ​​បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​ដល់ទៅ​​​៤៤នាក់​​។​ លោក​អ៊ីហ្វ​តឺខារ ​​ហា​សាន់ ​​អ្នកទទួលខុស​ត្រូវ​​ម្នាក់របស់​ប៉ូលិស​​បង់ក្លាដែស​និយាយ​ថា

ពួកបាតុករ​គាំទ្រ​​រដ្ឋាភិបាល​ស៊ីរី​​ធ្វើបាតុកម្ម​​​ប្រឆាំង​ស្ថានទូត​បារាំង និង​អាមេរិក​ ​ខណៈ​​​​រដ្ឋ​មន្ត្រី​​​ការបរទេស​អាមេរិក​​​​ថា លោក​ប្រធានាធិបតី​​​អាសាដ បាត់បង់​ភាពស្របច្បាប់​

Posted: 11 Jul 2011 11:20 PM PDT


​បាតុករ​ស៊ីរី​​ដែលគាំទ្រ​រដ្ឋាភិបាល​ជា​ច្រើន​រយ​នាក់ កាលពីថ្ងៃទី​​១១ កក្កដា ​​កន្លង​មក បាន​ប្រមូលផ្តុំគ្នា​​ធ្វើបាតុកម្មនៅបរិវេណ​​ទល់មុខស្ថាន​ទូត​ចំនួន​​២ ប្រចាំ​​ទីក្រុង​​​​ដាម៉ាស រដ្ឋធានី​ស៊ីរី គឺ​ស្ថាន​ទូត​របស់​ប្រទេសបារាំង​​ និងស្ថានទូត​​​សហ​រដ្ឋ​​អាមេរិក ​ដើម្បី​ប្រឆាំង​​គោលជំហរ​​របស់​បារាំង​​ និង​អាមេរិក​​​ចំពោះ​ស៊ីរី ។ ​ក្នុងអំឡុង​ពេល​​បាតុកម្មនេះ​​​

ផឹក​ស្រា​ស្រវឹង​ចុះ​ហែល​ទឹក​ក្នុង​រណ្តៅ​ដី​លង់​ស្លាប់​​ម្នាក់​

Posted: 11 Jul 2011 10:00 PM PDT

កំពុងរាវរកសពក្នុងទឹក
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ផឹ​កស្រា​ស្រវឹង​រួច​​ចុះ​ហែល​ទឹក​​លេង​នៅ​ក្នុង​រណ្តៅ​ដី​ដ៏​ ជ្រៅ​​មួយ​កន្លែង​ហើយ​បាន​លង់​ស្លាប់​បាត់​បង់​ជីវិត​​បង្ក​ឱ្យ​មាន​ការ​ ភ្ញាក់​​ផ្អើល​​ រីឯ​សាក​សព​​គេ​​ពុំ​ទាន់​រក​ឃើញ​ភ្លាម​ៗ​នោះ​ទេ រហូត​១​យប់​ និង​១​ថ្ងៃ​ ទើប​​រក​ឃើញ ។ ​ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​​៦​ល្ងាច ថ្ងៃទី​១០ កក្កដា ​ឆ្នាំ​២០១១

ទំនាស់ពាក្យ​សម្តី​​ក្នុង​​វង់​ផឹកស៊ី​ចាក់​ស្លាប់​ម្នាក់​​​ចាប់ខ្លួន​​​៤​នាក់​​

Posted: 11 Jul 2011 08:42 PM PDT

ជនដៃដល់​ទាំង៤នាក់​ដែល​ត្រូវបានចាប់​ខ្លួន
រាជធានីភ្នំពេញ​​ ៖ ​​កម្មករ​សំណង់​ម្នាក់​ក្នុង​ចំណោមបក្ស​ពួក​​ចំនួន​៣នាក់​​​ ត្រូវ​​ជន​១ក្រុម​​​មាន​គ្នា​​​៤នាក់​​ព្រួតគ្នា​​វាយ​ និង​ចាក់​​​នឹង​កូនកាំបិត​សាំង​គីម ​​ដែក​ចំពុះ​ទុង​ច្នៃ ត្រូវ​ជាច្រើន​កន្លែង បណ្តាល​​ឱ្យដួលស្លាប់​​លើ​ដង​ផ្លូវ​​​ បន្ទាប់ពី​មាន​​ទំនាស់​ពាក្យ​សម្តី​​គ្នាបន្តិច​បន្តួច​។ ​ទោះបីជា​យ៉ាង​ណា​​ ក្រុម​យុវជន​បង្ក​ហេតុ​ចំនួន​៤​នាក់​​​នោះ​ត្រូវ​សមត្ថ​កិច្ច​​​​

អ្នក​ភូមិ​ភ្នំ​បាត្រ​ទាំង​ចាស់​ទាំង​ក្មេង​ព្រួត​គ្នា​វាយ​កំចាយ​​ក្មេង​ទំនើង3ភូមិ

Posted: 11 Jul 2011 08:42 PM PDT

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ភ្នំ​បាត្រ​ទាំង​ចាស់​ទាំង​ក្មេង​​បាន​ព្រួត​គ្នា​វាយ​ក្មេង​ ទំនើង​ប្រ​មាណ​២០​នាក់ មក​ពី​៣​ភូមិ​ ឃុំ​ជា​មួយ​គ្នា ដែល​មក​លប​ពួន​ស្ទាក់​វាយ​យុវ​ជន​ម្នាក់​ ខណៈ​ពេល​ជូន​យុវ​ជន​ម្នាក់​ទៀត​មកពី​​ចូល​រួម​ពិ​ធី​ឡើង​​គេ​ហដ្ឋាន​ថ្មី​នៅ ​​ភូមិ​ភ្នំ​បាត្រ ឃុំ​ជើង​រាល់ ស្រុង​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ នា​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៦​ កក្កដា។ ក្នុង​

គណបក្សសម រង្ស៊ី ​នឹងរើ​សម្ភារ​​​ចេញពី​​ស្នាក់ការ​​ចាស់​​​ទៅកាន់​ស្នាក់​ការ​ថ្មី​​​ក្នុង​សង្កាត់ចាក់​អង្រែ​ក្រោម​​​

Posted: 11 Jul 2011 08:37 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​សមាជិក សមាជិកា គណបក្សសម រង្ស៊ី ​​បាននិយាយ​ថា ​​ស្នាក់ការ​​​របស់​គណបក្ស​ប្រឆាំង​មួយនេះ​នឹង​​ត្រូវ​​​រើ​​​​តោក​​ រើ​ហ៊ឹង ​ទៅកាន់​​កន្លែង​ថ្មីនៅ​ក្នុងសង្កាត់​​​​ចាក់​អង្រែ​​​ក្រោម ​​ខណ្ឌ​​​មានជ័យ​ នៅថ្ងៃទី​​​​២៣ កក្កដា ​​២០១១ ខាង​មុខនេះ ​បន្ទាប់ពីស្នាក់ការ​​​ចាស់​ដែល​​​ស្ថិត​​ក្នុងសង្កាត់ទន្លេ​​​​បាសាក់ ខណ្ឌ​​ចំការ​មន ​​ត្រូវ​

រថយន្ត​ស៊ុយ​ហ្ស៊ុយគី​កញ្ចាស់​​​បុក​បង្គោល​ភ្លើង​​បាក់ដល់គល់​

Posted: 11 Jul 2011 08:37 PM PDT

រថយន្ត​ដែល​បើក​បុក​បង្គោល​ភ្លើង
រាជធានីភ្នំពេញ​​ ៖ ​​រថយន្តស៊ុយហ្ស៊ុយគី​​​កញ្ចាស់មួយគ្រឿង​​​ ពាក់ស្លាកលេខ ​ភ្នំពេញ 2E-6304 បើកបរ​ដោយ​​ជនស្រវឹង​ខួប​​ បាន​បុក​បង្គោល​​​ភ្លើង​​​បំភ្លឺ​ផ្លូវ​​មួយដើម​បាក់​ដល់គល់​​នៅ​ចំណុច​​ មុខសណ្ឋាគារ​​​​កូហ្ស៊ី​ណា មានទីតាំង​​​លេខ​​​២៧៧Eo វិថី​ព្រះស៊ីសុវត្ថិ​ សង្កាត់ផ្សារ​កណ្តាល​ទី​១ ខណ្ឌ​ដូនពេញ កាលពីវេលាម៉ោង​​​២​និង​​៣០នាទី​​

រុស្ស៊ី ​៖ យន្ត​ហោះ​​ចុះ​បន្ទាន់​​ក្នុង​ស្ទឹង​​មួយ​ស្លាប់​៥នាក់​

Posted: 11 Jul 2011 08:21 PM PDT


មនុស្ស​៥​នាក់​ត្រូវ​ស្លាប់​ ហើយ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​១១ កក្កដា ក្នុង​ពេល​ចុះ​បន្ទាន់​ក្នុង​ស្ទឹង​មួយ​នៅ​ស៊ី​បេ​រី​របស់​យន្ត​ហោះ​រុស្ស៊ី​មួយ​គ្រឿង​។ រដ្ឋ​មន្ត្រី​ក្រសួង​​សភាព​ការណ៍​បន្ទាន់​រុស្ស៊ី លោក SERGEI SHOIGU ថ្លែង​ថា មាន​អ្នក​ដំណើរ​៣៣​នាក់​ ក្នុង​នោះ​មាន​កុមារ​ម្នាក់​ផង​ ព្រម​ទាំង​សមា​ជិក​ក្រុម​យានិក​៤​នាក់​ស្ថិត​ក្នុង​យន្ត​ហោះ​ធុន AN-24 នោះ​

រញ្ជួយ​ដី​៤​លើក​​ធ្វើ​ឱ្យ​រង្គើ​​ខេត្ត​មួយ​​នា​ភាគ​កណ្តាល​​ហ្វ៊ី​លី​ពីន​

Posted: 11 Jul 2011 08:18 PM PDT

មាន​ការ​រញ្ជួយ​ដី​៤​លើក​មាន​កម្លាំង​ពី​៥​ទៅ​៦,២​រី​ស្ទ័រ​ធ្វើ​ឱ្យ​ញ័រ​រង្គើ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ក្នុង​ខេត្ត​ណឺ​ហ្គ្រោស ខាង​លិច​នា​ភាគ​កណ្តាល​ហ្វ៊ីលី​ពី​ន​។ ការ​រញ្ជួយ​ដី​លើក​ចុង​ក្រោយ​គេ​កើត​មាននា​វេលា​ម៉ោង​៦,៤​៩​នាទីម៉ោង​ក្នុង​ស្រុក​ក្នុង​ជម្រៅ​៣៣,៩​គីឡូ​ម៉ែត្រ​ក្រោម​ដី​

តម្លៃ​​​ប្រេង​ឆៅ​​​របស់ ​OPEC ​ឡើង​ដល់​​109,14​ដុល្លារ​​មួយធុង

Posted: 11 Jul 2011 08:01 PM PDT

ក្រោយ​ពីធ្លាក់​​ថ្លៃ​៣​សបា្តហ៍​​ជាប់ៗគ្នា តម្លៃ​ប្រេង​​ឆៅ​​ជា​មធ្យម​ប្រចាំ​សបា្តហ៍​​របស់​អង្គ​ការ​​​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ​​ហៅ​កាត់​ថា OPEC បានឡើង​ថ្លៃ​​​៤,០៧​ដុល្លារ​ ​ដល់​១០៩,១៤​ដុល្លារ​​​ក្នុងមួយធុង​​កាលពីសបា្តហ៍​មុន ។​​ នេះ​ជា​​ការ​​​ប្រកាស​​​កាល​ពីថ្ងៃទី១១ កក្កដា ​​របស់ OPEC នៅ​ឯ​ទី​ស្នាក់ការ​​​ធំរបស់ខ្លួន​​ក្នុង​ទីក្រុង​វីយែន​​ ប្រទេស​អូទ្រីស

​ស្ពាន​​ឆ្លង​សមុទ្រ​ទៅកាន់​កោះពស់ ត្រូវ​បាន​សម្ពោធ​​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​អធិបតី​ភាព​​សម្តេច​តេជោហ៊ុន​ សែន ​

Posted: 11 Jul 2011 07:50 PM PDT

សម្តេច​តេជោ និង​លោក​ជំទាវ​ជាអធិបតី
​​ខេត្តព្រះសីហនុ​​​ ៖ ​​វេលាព្រឹក​នេះ​​ថ្ងៃទី​​​១២ កក្កដា ​២០១១ ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​នៃព្រះរាជា​ណា​ច​ក្រ​កម្ពុជា ​​អម​ដោយ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិ​បាល ​​បាន​អញ្ជើញ​​ជាអធិបតី​ក្នុងពិធីសម្ពោធ​​បើក​​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ​​នូវ​ស្ពានបេ​តុង​​​ថ្មី​​​មួយ​ទៀត​​ឆ្លង​សមុទ្រ​​ទៅ​កាន់កោះពេជ្រ​ដែល​​ជា ​កោះ​​លំហែ

អុល សិរីរ័ត្ន អ្នក​បង្ហាញ​ម៉ូដ​​ក្លាយ​ជាតារា​​សម្តែង​

Posted: 11 Jul 2011 07:49 PM PDT

​កញ្ញា​អុល ​សិរី​រ័ត្ន
រាជធានីភ្នំពេញ ៖ ​ក្នុង​វ័យ​​១៨​ឆ្នាំ ​កញ្ញា​អុល ​សិរី​រ័ត្ន ​គឺ​ជា​អ្នក​​បង្ហាញ​​ម៉ូដ​មាន​ទឹក​មុខ​ញញឹម​​ជានិច្ច​​​ដុះ​ដាល​ចេញ​​​ពី​ សាលា​បង្ហាញ​​ម៉ូដ​​សាពណ៌រិនដល ។ ​គេ​តែង​តែ​​ឃើញ​នាង​និង​ក្រុម​បង្ហាញ​​ម៉ូដ​​របស់​សាពណ៌​ជា​ច្រើន​ទៀត​ បង្ហាញ​ខ្លួន​ក្នុង​កម្ម​វិធី ​ផ្សេងៗ​​នៅ​​តាម​មជ្ឈ​មណ្ឌល​​ពាណិជ្ជ​កម្ម​ធំៗ​​នា​ទីក្រុងភ្នំពេញ ពេល​រៀបចំ​កម្ម​វិធី​បង្ហាញ​ផលិត​ផល​​ផ្សេងៗ ។ ​កញ្ញា អុល សិរីរ័ត្ន ​​ឱ្យ​ដឹងថា ដោយ​សារ​មាន​និស្ស័យ​​ស្រឡាញ់​សិល្បៈ​​នៅ​ឆ្នាំ២០១០ ក្រៅពី​​ខិត​ខំ​ប្រឹង​ប្រែង​​សិក្សានាង​ចំណាយ​ពេល​វេលា​មួយ​ចំនួន​ហាត់​រៀន​ ផ្នែកបង្ហាញ​​ម៉ូដ។ ​​មិន​យូរ​ប៉ុន្មាន​​នាង​បាន​ក្លាយ​​ជា​តារា​បង្ហាញ​​ម៉ូដ​ដូច​បំណង។

ព្យាករណ៍បាល់ទាត់​កូប៉ាអាមេរិក​វគ្គបញ្ចប់​ក្នុងពូលC​សម្រាប់​ថ្ងៃនេះ​ ក្រុមស៊ីលី​រីករាយ​ត្រឹម​ស្មើប៉េរូ ​ខណៈអ៊ុយរូហ្គាយ​ត្រូវការ​ឈ្នះ​ម៉ិកស៊ិក

Posted: 11 Jul 2011 07:48 PM PDT

កីឡាករក្រុមអ៊ុយរូហ្គាយ
ការ​ប្រកួត​បាល់​ទាត់​កូប៉ា​​អាមេរិក​​វគ្គ​បញ្ចប់​ក្នុង​ពូល C ​នៅ​​រាត្រី​ថ្ងៃ​​អង្គារ​នេះ មាន​​2ប្រកួត ​។ ក្រុម​អ៊ុយ​រូហ្គាយ​ត្រូវ​ការ​ឈ្នះ​ម៉ិក​ស៊ិក ខណៈ​​​ពេល​ដែលប៉េរូ​​រីករាយ​​ត្រឹមស្មើ​​ស៊ីលី ។ Chile ចំណាត់ថ្នាក់​លេខ 27 របស់ FIFA ។ ​វត្ត​មាន​នៅក្នុង​ការប្រកួត​បាល់​ទាត់​កូប៉ាអាមេរិក មានចំនួន 8 ដង ។ ក្រុមនេះ​មិនធ្លាប់​ជាប់​ជើង​ឯក​​ តែ​ធ្លាប់​ជាប់ចំណាត់ថ្នាក់​លេខ​

ព័ត៌​មាន​​​ទាក់​ទងនឹង​​ការ​ដោះ​ដូរ​កីឡា​ករ​នៅ​រដូវ​កាល​​2011-​2012​ ក្នុង​បន់​អឺរ៉ុប

Posted: 11 Jul 2011 07:22 PM PDT


ទី​​ភ្នាក់​ងារ «​RAI» ​របស់អ៊ីតាលីបានឱ្យ​ដឹង​ថា ​នៅរដូវ​​កាល​ក្រោយ​កីឡាករ​​​អាហ្គូ​​អេរ៉ូ ​ខ្សែប្រយុទ្ធ​​ក្លឹប At-Madrid នឹង​ផ្លាស់ទៅ​​លេង​​ឱ្យ​ក្លឹប Juventus ។ តាម​​វ៉េបសាយ​ Tutto.Juve .com របស់​ក្លឹប Juventus ឱ្យ​ដឹង​ថា ​«ក្នុង​​ពេល​ឆាប់ៗ​​នេះ កីឡាករ​អាហ្គូ​អេរ៉ូនឹង​ក្លាយ​ជា​កីឡា​ករ​ ថ្មី​របស់ Juventus ព្រោះ​​បច្ចុប្បន្ន​​មានការ​សម្រេច​​កិច្ច​ព្រមព្រៀងបាន​​ល្អ

ផ្ទុះ​ចលាចល​រវាង​កម្មករ​ខ្មែរ-សៀម​នៅ​មណ្ឌល​សត្តឃាត​មាន់​តំណាង​ស្ថាន​ទូត​កម្ពុជា​ទៅពិនិត្យ​ស្ថានការណ៍​ហើយ

Posted: 11 Jul 2011 07:06 PM PDT

ស្ថាន​ភាព​ក្រោយ​ពេល​ផ្ទុះ​ចលាចល​រវាង​កម្មករ​ខ្មែរ-សៀម
​ឈុន​បូរី ថៃ ៖ មន្ត្រី​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​បាន​ឱ្យ​ដឹង​ថា ​មាន​ការ​ផ្ទុះ​​ឡើង​នូវ​ជម្លោះ​រវាង​កម្ម​ករ​ខ្មែរ-សៀម​នៅ​មណ្ឌល​​សត្ត​ឃាត ​មាន់​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ឈុន​បូរី​ប្រទេស​សៀម កាល​ពី​យប់​ថ្ងៃ​ទី​១០ កក្កដា។ មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹងថា ចលាចលនោះ​បាន​កើត​ឡើង​​ពី​ជម្លោះ​​តូច​តាច​ទេ តែ​វា​បាន​

ការប្រកួតបាល់ទាត់​ក្លឹបមិត្តភាព ​និងអូទ្រីសD1​ ​Dortmund,​Bursaspor​(ក្លឹបមិត្តភាព)​ ឯ​ St Polten​(អូទ្រីសD1) ​គឺជាក្រុមរំពឹងឈ្នះ

Posted: 11 Jul 2011 06:32 PM PDT

ការប្រជែងដណ្តើម​បាល់គ្នារវាង​កីឡាករក្រុម ​Bursaspor និង​ឡាករក្រុម ​Rangers
ការ​ប្រកួត​បាល់​ទាត់​ច​ម្រុះ​អូ​ទ្រីស​D1 បើក​រដូវ​កាលថ្មី​(ប្រវត្តិ​ក្នុង​ផ្ទះ និង​ក្រៅ​ផ្ទះ​យក​តាម​តារាង​ចាស់​)និង​បាល់​ទាត់​ក្លឹប​មិត្ត​ភាព​សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​9ប្រកួត​។ ក្រុមជម្រើស​ ល្អ​មាន St Polten (អូទ្រីស​D1), Dortmund និង Bursaspor(ក្លឹប​មិត្ត​ភាព​) ។ St Polten បញ្ចប់​រដូវ​កាល​ចាស់​លេខ​5ក្នុង​តារាង​។​18ប្រកួត​ក្នុង​ផ្ទះគឺ​ 9-7-2 ទាត់​បាល់​​បាន​26គ្រាប់​ និង​របូត​វិញ​15គ្រាប់​។

ពិធី​អប​អរ​សាទ​រការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមាជិក​ក្លឹប​ដែល​ស្អាត​បំផុត​ក្នុង​ពិភព​លោក

Posted: 11 Jul 2011 06:22 PM PDT

សម្តេច​តេជោ​ និងលោក​ជំទាវ​ប្រគល់​ទង់​ដល់​អភិបាល​ខេត្ត​មាន​ឆ្នេរ​សមុទ្រ
ខេត្តព្រះសីហនុ ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​មាន​​ប្រសាសន៍ថា ​ការ​ចូល​ជា​សមាស​ជិក​ក្លឹប​​​លំដាប់​ពិភព​លោក​​ គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត ​សម្រាប់​កម្ពុជា ​ដែល​នឹង​ផ្តល់​​កាលា​នុវត្ត​ដ៏ធំធេង​បន្ថែម​​ទៀត ក្នុងការ​ចូលរួម​​ចំណែក​​ជំរុញ​ការ​អភិវឌ្ឍ​​តំបន់​​ឆ្នេរ​​

បង្ក្រាប​​ឈើ​គ្រញូង​​3​​ករណី​ឃាត់​រថយន្ត​​ខ.ម និង​អ្នក​បើក​​បរ​ម្នាក់​

Posted: 11 Jul 2011 06:16 PM PDT

ឈើ​ដែល​រឹបអូសបាន
ខេត្តពោធិ៍សាត់ ៖ ​ឈើ​គ្រញូង​​ចំនួន៥៨៩​ដុំ ដឹក​​តាម​​រថយន្ត​ហ្ស៊ីប ពណ៌​ត្រេអ៊ីមួយ​គ្រឿង ផលិត​នៅ​ប្រទេស​ចិន ​ ពាក់​ស្លាក​លេខ​ ខ.ម​០២-២-៩៣៧៧ និង​អ្នក​បើក​បរ​ម្នាក់​ បាន​​ត្រូវ​សមត្ថ​កិច្ច​ចម្រុះ​​ស្ទាក់​ចាប់​ និង​ចូល​ឆែក​ឆេរ​​ក្នុង​លំនៅ​ឋាន​ធ្វើ​ការ​​រឹប​អូស​ និង​ឃាត់​ខ្លួន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!