The Phnom Penh Post - KHMER: “ឧក្រិដ្ឋ​ជន​ទឹក​អាស៊ីត​ពីរ​នាក់​ជាប់​គុក​បួន​ឆ្នាំ និង​ម្នាក់​បី​ឆ្នាំ” plus 9 more

The Phnom Penh Post - KHMER: “ឧក្រិដ្ឋ​ជន​ទឹក​អាស៊ីត​ពីរ​នាក់​ជាប់​គុក​បួន​ឆ្នាំ និង​ម្នាក់​បី​ឆ្នាំ” plus 9 more


ឧក្រិដ្ឋ​ជន​ទឹក​អាស៊ីត​ពីរ​នាក់​ជាប់​គុក​បួន​ឆ្នាំ និង​ម្នាក់​បី​ឆ្នាំ

Posted: 22 Jun 2011 02:56 AM PDT

110622_b09

ភ្នំពេញ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ បាន​កាត់​ទោស​យុវជន​ពីរ​នាក់​ឲ្យ​ជាប់​គុក​ម្នាក់ ៤​ឆ្នាំ និង​យុវតី​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជះ​ទឹក​អាស៊ីត​លើ​ស្ត្រី​ពីរ​នាក់ បង្ក​ឲ្យ​មាន​របួស​ធ្ងន់​ធ្ងរ​កាល​ពី​ខែ​មករា នៅ​រាជ​ធានី​ភ្នំពេញ។

នាយក​រដ្ឋ​មន្ត្រី​បារាំង​នឹង​មក​ចូល​រួម​បិទ​ការដ្ឋាន​ជួ​ស​ជុល​ប្រាសាទ​បាពួន

Posted: 22 Jun 2011 02:38 AM PDT

110622_b08

ភ្នំពេញ៖ លោក​នាយក​រដ្ឋ​មន្ត្រី​បារាំង Francoise Fillon នឹង​ចូល​រួម​ក្នុង​ពិធី​​បិទ​បញ្ចប់​ការ​ជួស​ជុល​ប្រាសាទ​បាពួន នៅ​ខេត្ត​សៀមរាប នៅ​អំឡុង​​ដំណើរ​ទស្សន​កិច្ច​​ផ្លូវ​ការ​របស់​លោក​រយៈ​ពេល ២​ថ្ងៃ​នៅ​ដើម​ខែ​ក្រោយ​នេះ។

កម្ពុជា​សាទរ​ បាន គីមូន ជាប់​​ជា​ប្រមុខ​ អ.ស.ប.ជា​ថ្មី​ទៀត

Posted: 22 Jun 2011 02:19 AM PDT

110622_b07

ភ្នំពេញ៖ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​នេះ បាន​ប្រកាស​អបអរ​សាទរ​ដល់​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ បាន គីមូន ដែល​ត្រូវ​បាន​ជ្រើស​តាំង​​ឲ្យ​កាន់​តំណែង​ស្ថាប័ន​ពិភព​លោក​នេះ​ជា​ថ្មី​ ម្តង​ទៀត សម្រាប់​អាណត្តិ ៥​ឆ្នាំ ដែល​នឹង​ចាប់​ផ្តើម​ពី​ខែ​មករា​ឆ្នាំ​២០១២ រហូត​ដល់​ឆ្នាំ​២០១៦។

ដាក់​គុក​បុរស​​ម្នាក់​៨​ឆ្នាំ​ពី​បទ​រំលោភ​សេព​សន្ធវៈ​នារី​គរ

Posted: 22 Jun 2011 02:08 AM PDT

ភ្នំពេញ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ បាន​សម្រេច​ដាក់​ទោស​​បុរស​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ ៨​ឆ្នាំ និង​ចេញ​បញ្ជា​ឲ្យ​បង់​សំណង​ជំងឺ​ចិត្ត​ ៨​លាន​រៀល​ទៅ​ឲ្យ​នារី​​គរ​ម្នាក់ ដែល​រង​ការ​ចាប់​រំលោភ​ពី​បុរស​ម្នាក់​នេះ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​រាជ​ធានី​ភ្នំពេញ។

សំណុំ​រឿង​​ក្តី​គ្រឿង​ញៀន​ចម្រុះ​ជាតិ​សាសន៍​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​ក្រោយ

Posted: 22 Jun 2011 01:42 AM PDT

110622_b05

ភ្នំពេញ៖ មន្ត្រី​តុលាការ​កំពូល បាន​ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​នេះ​ថា សំណុំ​រឿង​ក្តី​​គ្រឿង​ញៀន​ដ៏​ធំ ដែល​មាន​ពាក់​ព័ន្ធ​នឹង​ក្រុម​មនុស្ស​​ចម្រុះ​ជាតិ​សាសន៍​ នៅ​ខេត្ត​កំពង់ស្ពឺ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ខែ​កក្កដា​ខាង​មុខ បន្ទាប់​ពី​តុលាការ​បាន​បញ្ចប់​សវនការ​នៅ​ថ្ងៃ​នេះ។

សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ប៉ោយប៉ែត​បដិសេធ​ចូល​រួម​ជ្រើស​រើស​មេ​ភូមិ

Posted: 22 Jun 2011 01:30 AM PDT

ប៉ោយប៉ែត៖ សកម្ម​ជន​គណ​បក្ស​ប្រឆាំង​នៅ​ឯ​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា សមាជិក​គណ​បក្ស​ សម រង្ស៊ី នៅ​មូលដ្ឋាន​នេះ នឹង​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ភូមិ​​នៅ​ក្រុង​នេះ ដែល​គ្រោង​រៀប​ចំ​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ។

ចិន​ព្រមាន​អាមេរិក​ឲ្យ​ដក​ខ្លួន​ចេញ​ពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

Posted: 22 Jun 2011 01:15 AM PDT

ប៉េកាំង៖ ប្រទេស​ចិន នៅ​ថ្ងៃ​ពុធ​នេះ បាន​ជំរុញ​ឲ្យ​អាមេរិក​​ចាក​ចេញ​ពី​​ជម្លោះ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ ត្បូង ទុក​ឲ្យ​បណ្តា​រដ្ឋ​ពាក់​ព័ន្ធ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង ដោយ​រដ្ឋ​ធានី​ប៉េកាំង​និយាយ​ថា ការ​ចូល​មក​ពាក់​ព័ន្ធ​របស់​អាមេរិក​ អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់ ដែល​នេះ​គឺ​ជា​ការ​ព្រមាន​ដោយ​ផ្ទាល់​របស់​រដ្ឋ​ធានី​ប៉េកាំង​ចំពោះ​រដ្ឋ​ ធានី​វ៉ាស៊ីនតោន​នៅ​អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

តុប ច័ន្ទសេរីវុធ នឹង​នៅ​ក្រៅ​ឃុំ​ឬ​យ៉ាង​ណា រង់​ចាំ​ដល់​ខែ​កក្កដា​ទើប​ដឹង​លទ្ធ​ផល

Posted: 22 Jun 2011 01:07 AM PDT

110622_b06

ភ្នំពេញ៖ មន្ត្រី​តុលាការ​បាន​ប្រកាស​នៅ​​ព្រឹក​ថ្ងៃ​នេះ​ថា លទ្ធផល​នៃ​ការ​សម្រេច​ថា​តើ​លោក តុប ច័ន្ទសេរីវុធ អតីត​ព្រះ​រាជ​អាជ្ញា​ខេត្ត​ពោធិ៍សាត់ នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​យ៉ាង​ណា​នោះ នឹង​ត្រូវ​បាន​តុលាការ​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​ខែ​កក្កដា។

ចិន​ថា ការ​ចូលមក​ពាក់​ព័ន្ធ​របស់​អាមេរិក​នឹង​ធ្វើ​ឲ្យ​ជម្លោះ​កាន់​តែ​ស្មុគ​ស្មាញ

Posted: 22 Jun 2011 12:51 AM PDT

ប៉េកាំង៖ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក គ្វី ធៀនខៃ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា រដ្ឋាភិបាល​រដ្ឋ​ធានី​ប៉េកាំង បាន​និយាយ​ថា បញ្ហា​នឹង​ប្រសើរ​ឡើង​​នៅ​ពេល​អាមេរិក​មិន​ចូល​ពាក់​នៅ​ក្នុង​ជម្លោះ​នៅ​ តំបន់​សមុទ្រ​ចិន​ខាង​ត្បូងជា​មួយ​បណ្តា​រដ្ឋ​នៅ​ក្នុង​ជម្លោះ​នេះ ហើយ​ការ​ជាប់​ពាក់​ព័ន្ធ​ណា​មួយ​របស់​អាមេរិក អាច​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ស្មុគ​ស្មាញ​ឡើង។

ឥណ្ឌា និង​ប៉ាគីស្ថាន​ចាប់​ផ្តើម​ពិភាក្សា​ដំណើរការ​សន្តិភាព

Posted: 22 Jun 2011 12:39 AM PDT

អ៊ីស្លាម៉ាបាដ៖ ឥណ្ឌា និង​ប៉ាគីស្ថាន នឹង​ចាប់​ផ្តើម​ពិភាក្សា​សន្តិភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ដែល​​ជា​លទ្ធភាព​នៃ​សុវត្ថិភាព​ដ៏​សំខាន់​រវាង​ប្រទេស​បំពាក់​ដោយ​អាវុធ​ នុយក្លេអ៊ែរ​ទាំង​ពីរ​នេះ ដែល​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ វា​នឹង​ជួយ​រក្សា​ស្ថិរភាព​តំបន់ ខណៈ​អាមេរិក​ត្រៀម​ខ្លួន​ដក​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!