The Phnom Penh Post - KHMER: “ចោរ​ចាប់​ជំរិត​​ដោះ​លែង​ម្ចាស់​​យានដ្ឋាន​បន្ទាប់​ពី​ទទួល​បាន​ប្រាក់” plus 9 more

The Phnom Penh Post - KHMER: “ចោរ​ចាប់​ជំរិត​​ដោះ​លែង​ម្ចាស់​​យានដ្ឋាន​បន្ទាប់​ពី​ទទួល​បាន​ប្រាក់” plus 9 more


ចោរ​ចាប់​ជំរិត​​ដោះ​លែង​ម្ចាស់​​យានដ្ឋាន​បន្ទាប់​ពី​ទទួល​បាន​ប្រាក់

Posted: 20 Jun 2011 03:01 AM PDT

ភ្នំពេញ៖ លោក អ៊ីវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​នេះ​ថា ថៅកែ​យានដ្ឋាន​ អ៊ឹង គៀងមា ២ ដែល​ត្រូវ​បាន​ចាប់​ជំរិត​ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម​កាល​ពី​ថ្ងៃ​ ចន្ទ​សប្តាហ៍​មុន ត្រូវ​បាន​គេ​ជន​ដៃ​ដោះ​ដល់​ដោះ​លែង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ក្រុម​គ្រួសារ​បាន​ផ្តល់​ប្រាក់ ១៥​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជន​រង​គ្រោះ។

ប្រេង​ធ្លាក់​ថ្លៃ​ពីរ​ថ្ងៃ​ជាប់​គ្នា​ព្រោះ​តែ​វិបត្តិ​បំណុល​អឺរ៉ុប

Posted: 20 Jun 2011 02:48 AM PDT

មែលប៊ន៖ ប្រេង​ធ្លាក់​ថ្លៃ​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​បុរី​ញូវយ៉ក ដោយ​សារ​ការ​វាយ​តម្លៃ​​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក នឹង​ធ្លាក់​ចុះ រី​ឯ​​វិបត្តិបំណុល​របស់​​​ប្រទេស​ក្រិក នឹង​នាំ​ឲ្យ​មាន​តម្រូវ​ការ​ប្រេងទាប​ជាង​មុន។

មន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង​ប្តឹង​ផ្តល់​គ្នា​រឿង​ដោះ​លែង​ពេទ្យ​ឆ្មប់​ម្នាក់

Posted: 20 Jun 2011 02:36 AM PDT

បាត់ដំបង៖ មន្ត្រី​តុលាការ​នេះ បាន​និយាយ​ថា ព្រះ​រាជ​អាជ្ញា​រង​ម្នាក់ នៃ​តុលាការ​ខេត្ត​បាត់ដំបង បាន​ប្តឹង​ចោទ​ប្រកាន់​ចៅក្រម​ស៊ើប​អង្កេត​ម្នាក់​ ពី​បទ​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​លែង​ជន​សង្ស័យ​ម្នាក់ ដែល​ជាប់​ចោទ​ពី​បទ​ឃាតកម្ម​កាល​ពី​ខែ​មុន​នៅ​ខេត្ត​នេះ។

តុលាការ​កំពុង​ស៊ើប​អង្កេត​ក្រុមហ៊ុន​រុក​រក​រ៉ែ​ចិន

Posted: 20 Jun 2011 02:16 AM PDT

ភ្នំពេញ៖ លោក គ្រី សុខអ៊ី ព្រះ​រាជ​អាជ្ញា​រង​ នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តុលាការ​​បច្ចុប្បន្ន​នេះ កំពុង​តែ​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត​​ក្រុម​ហ៊ុន​ Hong Tung Resources ដែល​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។

ការ​ប្រយុទ្ធ​គ្នា​ឆាប​ឆេះ​ឡើង​ក្រោយ​កិច្ច​ពិភាក្សា​សន្តិភាព​បរាជ័យ

Posted: 20 Jun 2011 02:02 AM PDT

បាងកក៖ ទាហាន​រដ្ឋាភិបាល​ភូមា និង​ក្រុម​ផ្តាច់​ខ្លួន​ជន​ជាតិ​ភាគ​តិច​កាជីន បាន​វាយ​ប្រយុទ្ធ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​ពី​បរាជ័យ​នៃ​កិច្ច​ពិភាក្សា​ក្នុង​បំណង​បញ្ចប់​ជម្លោះ​មួយ​នេះ ដែល​បាន​គំរាម​កំហែង​ដល់​ផល​ប្រយោជន៍​របស់​ចិន​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ នេះ។

ជំងឺ​គ្រុន​ឈាម​ផ្តាច់​ជីវិត​​១១​នាក់ មន្ត្រី​បើក​យុទ្ធនាការ​លុប​បំបាត់

Posted: 20 Jun 2011 01:41 AM PDT

ភ្នំពេញ៖ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជំងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​លើ​មនុស្ស​ជិត ២​ពាន់​នាក់ និង​បាន​ផ្តាច់​ជីវិត​មនុស្ស ១១​នាក់​នៅ​ក្នុង​រយៈ​ពេល​ ៦​ខែ​នៃ​​ឆ្នាំ​នេះ។

សេង គុណការ មាន​សេរីភាព​ឡើង​វិញ​នៅ​ថ្ងៃ​នេះ

Posted: 20 Jun 2011 01:19 AM PDT

ភ្នំពេញ៖ លោក សេង គុណការ បុគ្គលិក​របស់​អង្គការ​ស្បៀង​អាហារ​ពិភព​លោក ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ៦​ខែ ពី​បទ​ញុះ​ញង់​នោះ បាន​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃ​នេះ។

FIFA បណ្តុះ​បណ្តាល​​អាជ្ញា​កណ្តាល និង​គ្រូ​បង្វឹក​បាល់​ទាត់​ហ៊ុត​សាល​ដល់​កម្ពុជា

Posted: 20 Jun 2011 01:03 AM PDT

110620_b05

ភ្នំពេញ៖ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​អាជ្ញា​កណ្តាល និង​គ្រូ​បង្ហាត់​ហ៊ុតសាល ក្រោម​ការ​សហការ​ពី​សហព័ន្ធ​កីឡា​បាល់​ទាត់​អន្តរជាតិ (FIFA) ដែល​បាន​បញ្ជូន​គ្រូ​ជំនាញ​មក​ពី​ប្រទេស​ជប៉ុន និង​អេស្ប៉ាញ។

កម្មករ​រោង​ចក្រ​ឃីង​ហ្វេស៊ិន​​រាប់​រយ​នាក់​ពុល​ក្លិន​គីមី​ជាប់​ក្រណាត់

Posted: 20 Jun 2011 12:30 AM PDT

110620_b04

ភ្នំពេញ៖ លោក មឿន តុលា​ ប្រធាន​ផ្នែក​កម្ម​វិធី​ការងារ​ នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្លិន​ភាយ​ចេញ​ពី​ក្រណាត់​ គឺ​ជា​មូល​ហេតុ​នៃ​ការ​ដួល​សន្លប់​របស់​កម្មករ​ជាង ៤០០​នាក់ នៅ​រោង​ចក្រ​ឃីង​ហ្វេស៊ិន ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ កាល​ពី​សប្តាហ៍​មុន។

អគ្គ​រដ្ឋ​ទូត​អាមេរិក​ព្រមាន​លោក កាហ្សៃ រឿង​រិះ​គន់​ពួក​បស្ចិម​លោក

Posted: 20 Jun 2011 12:19 AM PDT

110620_b05

កាប៊ុល៖ អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​រដ្ឋ​ធានី​កាប៊ុល បាន​ចេញ​ផ្សាយ​នូវ​​ការ​ព្រមាន​ដ៏​តូច​មួយ​ទៅ​ដល់​ប្រធានាធិបតី​ អាហ្វហ្កានីស្ថាន លោក ហាមីដ កាហ្សៃ ថា ការ​រិះ​គន់​ដ៏​ខ្លាំង​ក្លា​ទៅ​លើ​បស្ចិម​លោក អាច​បង្ក​ឲ្យ​មាន​ការ​គំរាម​កំហែង​ដល់​ទាហាន និង​ការ​ផ្តល់​មូលនិធិ​ដ៏​ចាំ​បាច់​សម្រាប់​​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ អាហ្វហ្កានីស្ថាន​រស់​រាន​ត​ទៅ​ទៀត។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!