|
- ភ្លៀងខ្យល់ខ្លាំងព្រិលភ្នែកម៉ូតូវីវ៉ាបុកម៉ូតូកង់៣ដឹកសិស្ស៨នាក់ បណ្តាលឱ្យក្រឡាប់
- អ៊ីរ៉ង់នឹងប្រឆាំាងចំពោះរាល់ការប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ
- ក្រុមក្មេងអនាថា២នាក់ទាញដំបងដេញវាយគ្នាយ៉ាងអនាធិបតេយ្យ
- សភារុស្ស៊ីពន្យារពេលសន្ធិសញ្ញាស្តីពីមូលដ្ឋានយោធានៅអាមេនី
- ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងទៅចូលរួមការបោះឆ្នោតជ្រើសរើសប្រទេសដែល ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវ រងាឆ្នាំ2018នៅអាហ្វ្រិកខាងត្បូងខែក្រោយ
- រឿងក្តីចោទប្រកាន់ជនជាតិបារាំងចាប់រំលោភស្ត្រីខ្មែរស្ថិតក្នុងការស៊ើបអង្កេត
- ប្រកាសសាលក្រមផ្តន្ទាទោសប្តីប្រពន្ធនិងប្អូនរឿងជះទឹកអាស៊ីត
- មនុស្សប្រុសពីរនាក់ស្លាប់ក្នុងពេលតែមួយដោយសារការលង់ទឹក
- ពួកអាល់កៃដាវាយប្រហារពន្ធនាគារមួយនៅយេម៉ែនរំដោះអ្នកទោស
- ការនាំចេញប្រេងកាតរបស់អ៊ីរ៉ាក់ឡើងដល់កំរិតខ្ពស់បំផុត
- អូបាម៉ា ៖ កិច្ចប្រជុំកំពូលអូតង់អំពីការឆ្លងកាត់នៅអាហ្វហ្គានីស្ថាននឹងធ្វើក្នុងខែឧសភា2012នៅស៊ីកាហ្គោ
- គ.ជ.ប ប្រកាសថា គ្រោងនឹងលែងប្រើប្រាស់ទម្រង់១០១៨ ការបោះឆ្នោតក្រុមប្រឹក្សា និងបោះឆ្នោតជាតិ
- អនិច្ចាកុមារតូច២នាក់លង់ទឹកឱបគ្នាស្លាប់ក្នុងអាងព្រះភូមិមុខផ្ទះ
- ជនសង្ស័យខ្មែរ-សៀម៤នាក់ត្រូវបានប៉េអឹមព្រំដែនគោក៩១១ ឃាត់ខ្លួនពីបទលួចម៉ូតូឆ្លងដែនខុសច្បាប់
- លោកកាដាហ្វី អំពាវនាវដល់ អ.ស.ប បើកការស៊ើបអង្កេតលើការវាយប្រហារតាមអាកាសរបស់អូតង់
- ក្រសួងមហាផ្ទៃប្តឹងឱ្យតុលាការផ្តន្ទាទោសមេគណបក្សចំនួន១៦នាក់
- ប៉ាគីស្ថានគាំទ្រកម្ពុជាចូលជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
- ខឹងគេអត់ហៅចូលផឹកដើរទៅវាយមួយដំបងប៉ូលិសឃាត់ខ្លួន
- អ្នកជំងឺខ្មែរទទួលបានការព្យាបាលដោយវេជ្ជបណ្ឌិតយោធាអាមេរិក
- រញ្ជួយដីកម្រិត៧រីស្ទ័រកើតឡើងនៅកោះហុនស៊ូ ជប៉ុនប្រកាសអាសន្នស៊ូណាមី
- ការបង្ហាញស្នាដៃភាពយន្តឯកសារខ្លីស្តីពីផលប៉ះពាល់នៃរបបខ្មែរក្រហមផលិតដោយនិស្សិត
- អ្នកជំងឺថ្លើមបាត់ខ្លួនពីមន្ទីរពេទ្យ ពីរថ្ងៃក្រោយឃើញសពអណ្តែតក្នុងស្រះទឹក
- ដំណឹងសម្រាប់ពលករចំណាកស្រុក ក្រុមហ៊ុនដំណាំកសិ-ឧស្សាហកម្ម ត្រូវការកម្មករ-កម្មការិនីរាប់ពាន់នាក់
- យក់ ឋិតរដ្ឋា ត្រៀមបង្ហាញមុខក្នុងផលិតកម្មថ្មី
- អនុវត្តសាលក្រមតុលាការសម្រេចប្រគល់ឧបករណ៍ សម្ភារ សារធាតុ និងឱសថសត្វទៅអង្គភាពជំនាញ
- នាយករដ្ឋមន្ត្រីបារាំងអញ្ជើញទស្សនកិច្ចនៅកម្ពុជាជួបសវនាការជាមួយឥស្សរជន និងយកចិត្តទុកដាក់លើប្រាសាទ
- សែលដឌៀម (បទពាក្យប្រាំពីរ)
- ក្មេងទំនើង២ក្រុមស្ទើរតែបង្ហូរឈាមគ្នានៅកោះពេជ្រ
- ប៉េអឹមត្រពាំងរពៅតាមចាប់រថយន្តដឹកក្តារ៧សន្លឹកទារលុយ១២ម៉ឺនរៀល
- បុរសកញ្ចាស់ចាប់ក្មួយស្រីអាយុ១០ឆ្នាំបំពេញចំណីតណ្ហារបស់ខ្លួន
ភ្លៀងខ្យល់ខ្លាំងព្រិលភ្នែកម៉ូតូវីវ៉ាបុកម៉ូតូកង់៣ដឹកសិស្ស៨នាក់ បណ្តាលឱ្យក្រឡាប់ Posted: 23 Jun 2011 12:58 AM PDT រាជធានីភ្នំពេញ ៖ ម៉ូតូវីវ៉ា បុកម៉ូតូកង់៣ដឹកសិស្សសាលាទៅរៀន បណ្តាលឱ្យម៉ូតូកង់៣ ក្រឡាប់ផ្ងារជើងចំហៀងច្រងាងៗកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២៣ មិថុនា ២០១១ ស្ថិតនៅលើបណ្តោយផ្លូវភ្នំពេញ-ហាណូយ ហៅផ្លូវ១០១៩ កែងផ្លូវម៉ុងឫទ្ធី ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មិនបណ្តាលឱ្យនរណាម្នាក់ |
Posted: 23 Jun 2011 12:55 AM PDT ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ FAR S រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងប្រេងកាតអីុរ៉ង់បានព្រមានកាលពីថ្ងៃទី២២ មិថុនា ថា ក្រុងតេហេរ៉ង់នឹងប្រឆាំងយ៉ាងម៉ឺងម៉ាតត់ចំពោះរាល់សកម្មភាពជាយ ថាហេតុរបស់បណ្តាប្រទេសអ្នកផលិតប្រេង ដើម្បីឱ្យមានការផ្លាស់ប្តូរតម្លៃប្រេងលើទីផ្សារអន្តរជាតិ ។ |
ក្រុមក្មេងអនាថា២នាក់ទាញដំបងដេញវាយគ្នាយ៉ាងអនាធិបតេយ្យ Posted: 23 Jun 2011 12:51 AM PDT ក្រុងប៉ោយប៉ែត ៖ រូបភាពដែលថតបានដោយចៃដន្យពីភ្នាក់ងារកោះសន្តិភាពនេះបានបង្ហាញពីក្មេងអនាថា២នាក់ ក្នុងនោះម្នាក់ទាញដំបង និងម្នាក់ទៀតមានកូនកាំបិតខ្លី១សស្ងាច ប្រទាញប្រទង់គ្នា និងវាយតប់គ្នាដោយពុំមានអាជ្ញាធរមានសមត្ថកិច្ចណាមួយជួយធ្វើអន្តរាគមន៍ទេ។ នេះមិនមែនជាការប្រទូស្តរ៉ាយមួយមិនធ្លាប់កើតមានទេ |
សភារុស្ស៊ីពន្យារពេលសន្ធិសញ្ញាស្តីពីមូលដ្ឋានយោធានៅអាមេនី Posted: 23 Jun 2011 12:31 AM PDT ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី(សភាជាន់ខ្ពស់) បានផ្តល់សច្ចាប័នកាលពីថ្ងៃទី២២ មិថុនា លើពិធីសារមួយដើម្បីពន្យារពេលវត្តមានមូលដ្ឋានយោធារុស្ស៊ីនៅអា មេនី។ ប្រទេសទាំង២បានចុះហត្ថលេខាលើការធ្វើវិសោធនកម្មឆ្នាំ២០១០សន្ធិ សញ្ញាទ្វេភាគីឆ្នាំ១៩៩៥ដែលពន្យារការប្រើប្រាស់ដោយរុស្ស៊ីនូវ មូលដ្ឋានយោធា GYUMRI |
Posted: 23 Jun 2011 12:22 AM PDT តាមមន្ត្រីដេញថ្លៃអូឡាំពិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោកលី ម្យុងបាក់ នឹងធ្វើដំណើរទៅកាន់អាហ្វ្រិកខាងត្បូងនៅខែក្រោយដើម្បីចូលរួម គាំទ្រទីក្រុងPyeongchangរបស់កូរ៉េខាងត្បូង ដែលបានចូលរួមប្រកួតប្រជែងក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ អូឡាំពិករដូវរងាឆ្នាំ២០១៨។ |
រឿងក្តីចោទប្រកាន់ជនជាតិបារាំងចាប់រំលោភស្ត្រីខ្មែរស្ថិតក្នុងការស៊ើបអង្កេត Posted: 23 Jun 2011 12:09 AM PDT ខេត្តកំពត ៖ ជនជាតិបារាំងម្នាក់ដែលជាវិស្វករបច្ចេកទេសធ្វើផ្លូវរថភ្លើងរបស់ក្រុមហ៊ុន TSO ក្រោយពីនគរបាលព្រហ្មទណ្ឌក្រុងកំពត បានកសាងសំណុំរឿងចោទប្រកាន់ពីស្ត្រីម្នាក់ក្នុងបទបង្ខាំងក្នុងបន្ទប់រំលោភសេពសន្ថវៈ រួចបញ្ជូនសំណុំរឿង និងនាំខ្លួនជនបរទេសរូបនេះមកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស |
ប្រកាសសាលក្រមផ្តន្ទាទោសប្តីប្រពន្ធនិងប្អូនរឿងជះទឹកអាស៊ីត Posted: 22 Jun 2011 11:58 PM PDT រាជធានីភ្នំពេញ ៖ ប្តី ប្រពន្ធ និងប្អូនដែលរួមគ្នាធ្វើសកម្មភាពជះទឹកអាស៊ីតដាក់កម្មការិនីកាត់ដេរ២នាក់ បានត្រូវសាលាដំបូងរាជធានីប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី២២ មិថុនា ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់៤ឆ្នាំ និង២នាក់ទៀតក្នុងម្នាក់ៗ៣ឆ្នាំ និងសងជំងឺចិត្តជនរងគ្រោះរួមគ្នាចំនួន៣០លានរៀល |
មនុស្សប្រុសពីរនាក់ស្លាប់ក្នុងពេលតែមួយដោយសារការលង់ទឹក Posted: 22 Jun 2011 11:55 PM PDT ខេត្តកំពង់ឆ្នាំង ៖ យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកដែលបានផ្តល់ព័ត៌មានមកស្នងការដ្ឋានខេត្តបានឱ្យដឹងថា យុវជនឈ្មោះឈៀង គង់ អាយុ២៣ឆ្នាំ បានលង់ទឹកស្លាប់តាំងពីថ្ងៃទី១៨ មិថុនា ប៉ុន្តែទើបប្រទះឃើញនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២០ មិថុនា នៅចំណុចមុខផ្ទះរបស់ខ្លួនស្ថិតនៅភូមិស្លូត |
ពួកអាល់កៃដាវាយប្រហារពន្ធនាគារមួយនៅយេម៉ែនរំដោះអ្នកទោស Posted: 22 Jun 2011 11:51 PM PDT យុទ្ធជនអាល់កៃដាប្រដាប់ដោយអាវុធធុនធ្ងន់កាលពីថ្ងៃទី២២ មិថុនា កន្លងមក បានវាយឆ្មក់លើពន្ធនាគារមួយនៅភាគខាងត្បូងប្រទេសយេម៉ែន ធ្វើឱ្យអ្នកទោសជាច្រើននាក់រត់គេចខ្លួនបាន ហើយយុទ្ធជនទាំងនោះបានបាញ់ស្លាប់សមាជិកកងកម្លាំងសន្តិសុខជាច្រើននាក់ ។ ការវាយឆ្មក់ចូលពន្ធនាគារនោះ ញ៉ាំងឱ្យមានការប្រយុទ្ធគ្នាដោយ |
ការនាំចេញប្រេងកាតរបស់អ៊ីរ៉ាក់ឡើងដល់កំរិតខ្ពស់បំផុត Posted: 22 Jun 2011 11:44 PM PDT ក្រសួងប្រេងកាតអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃទី២២ មិថុនា ថា អ៊ីរ៉ាក់បាននាំចេញប្រេងកាតរហូតដល់៦៩លានធុងក្នុងខែឧសភាដែលជាការនាំចេញកំរិតខ្ពស់បំផុតចាប់តាំងពីការលុកលុយរបស់អាមេរិកពីឆ្នាំ២០០៣មក។ ក្នុងសេចក្តីប្រកាសមួយក្រសួងនេះអះអាងថា ការលក់ប្រេងឆៅក្នុងតម្លៃគិតជាមធ្យម១០៨,២៦ដុល្លារអាមរិក |
Posted: 22 Jun 2011 11:31 PM PDT ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា គូសបញ្ជាក់កាលពីថ្ងៃទី២២ មិថុនា ថា សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំកំពូលមួយជាមួយសម្ព័ន្ធមិត្តអូតង់ និងបណ្តាដៃគូនៅខែឧសភា ឆ្នាំ ២០១២ខាងមុខនេះ នៅស៊ីកាហ្គោ ដើម្បីពិនិត្យពីដំណាក់កាលខាងមុខនៃការឆ្លងកាត់នៅអាហ្វហ្គានីស្ថាន |
Posted: 22 Jun 2011 11:03 PM PDT រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ មិថុនា ២០១១ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបជុំជាមួយតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ពិភាក្សាលើសេចក្តីព្រាងនីតិវិធីស្តីពីការរៀបចំបញ្ជីបោះឆ្នោតចុងក្រោយសម្រាប់ឃុំ-សង្កាត់កែប្រែព្រំប្រទល់ |
អនិច្ចាកុមារតូច២នាក់លង់ទឹកឱបគ្នាស្លាប់ក្នុងអាងព្រះភូមិមុខផ្ទះ Posted: 22 Jun 2011 09:07 PM PDT ក្រុងប៉ោយប៉ែត ៖ ពិតជាគួរឱ្យអនិច្ចា ខណៈកុមារតូចៗ២នាក់ជាបងប្អូនជីដូនមួយនឹងគ្នា បានលង់ទឹកស្លាប់ ដោយឱបគ្នាក្នុងពេលតែមួយក្នុងអាងទឹកព្រះភូមិមុខផ្ទះអ្នកស្រុក កាលពីល្ងាចថ្ងៃទី២២ មិថុនា ២០១១ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ កុមាររងគ្រោះទាំង២ ម្នាក់ឈ្មោះថុល មករា អាយុ៣ឆ្នាំ |
Posted: 22 Jun 2011 09:00 PM PDT ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យខ្មែរ-សៀម៤នាក់ ត្រូវបានកម្លាំងប៉ូលិសការពារព្រំដែនគោកវរសេនាតូចលេខ៩១១ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២២ មិថុនា ២០១១ នៅចំណុចភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពីបទលួចនាំម៉ូតូឆ្លងដែនខុសច្បាប់ចូលកម្ពុជា |
Posted: 22 Jun 2011 08:53 PM PDT មេដឹកនាំផ្តាច់ការលីប៊ី វរសេនីយ៍ឯកកាដាហ្វី នៅថ្ងៃទី២៣ មិថុនា បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យបើកបេសកកម្មស្វែងរកការពិតឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើការវាយប្រហារតាមអាកាសរបស់អង្គការអូតង់ លើទីក្រុង Surman ដែលបណ្តាលឱ្យស្លាប់ជនស៊ីវិលជាច្រើននាក់ |
ក្រសួងមហាផ្ទៃប្តឹងឱ្យតុលាការផ្តន្ទាទោសមេគណបក្សចំនួន១៦នាក់ Posted: 22 Jun 2011 08:50 PM PDT រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ មិថុនា ២០១១ បានបើកសវនាការជំនុំជម្រះលើពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានប្តឹងគណបក្សនយោបាយចំនួន១៦ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ តែមិនបានផ្តល់ឯកសារស្តីពីសកម្មភាព និងហិរញ្ញវត្ថុរបស់ខ្លួនទៅតាមច្បាប់កំណត់ |
Posted: 22 Jun 2011 08:44 PM PDT រាជធានីភ្នំពេញ ៖ ប្រទេសប៉ាគីស្ថាន បានគាំទ្របេក្ខភាពកម្ពុជាជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៣-២០១៤។ ការប្រកាសគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះគឺធ្វើឡើង ដោយឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា |
ខឹងគេអត់ហៅចូលផឹកដើរទៅវាយមួយដំបងប៉ូលិសឃាត់ខ្លួន Posted: 22 Jun 2011 08:13 PM PDT ខេត្តពោធិ៍សាត់ ៖ យុវជនទំនើងម្នាក់ស្រវឹងទឹកត្នោតជូរនៅកន្លែងផ្សេង ពេលដើរត្រឡប់ទៅផ្ទះវិញ ឃើញយុវជនមួយក្រុមទៀតកំពុងផឹកស្រាជុំគ្នា ស្រាប់តែកាន់ដំបងដើរចូលទៅវាយក្បាលគេដោយគ្មានមូលហេតុ ក៏ត្រូវបានគេប្តឹងសមត្ថកិច្ចឱ្យធ្វើការឃាត់ខ្លួនភ្លាមៗនោះដែរ |
អ្នកជំងឺខ្មែរទទួលបានការព្យាបាលដោយវេជ្ជបណ្ឌិតយោធាអាមេរិក Posted: 22 Jun 2011 07:47 PM PDT កម្មវិធីសកម្មភាពបម្រើពលរដ្ឋស៊ីវិលផ្នែកសុខាភិបាលរបស់កងយោធាមារីនសហរដ្ឋអាមេរិក (MEDCAP) បានដំណើរការសកម្មភាពរបស់ខ្លួននៅខេត្តកំពត ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១១ ដោយក្នុងនោះអ្នកជំងឺសរុបចំនួន២.៨០០នាក់បានទទួលការព្យាបាលនៅវិទ្យាល័យជុំគីរី ខេត្តកំពត |
រញ្ជួយដីកម្រិត៧រីស្ទ័រកើតឡើងនៅកោះហុនស៊ូ ជប៉ុនប្រកាសអាសន្នស៊ូណាមី Posted: 22 Jun 2011 07:34 PM PDT មជ្ឈមណ្ឌលសិក្សាភូមិសាស្ត្រជប៉ុន និងអាមេរិករាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត៧រីស្ទ័រ បានកើតឡើងនៅកោះហុនស៊ូជប៉ុន កាលពីវេលាម៉ោង៥និង៥០នាទីទៀបភ្លឺថ្ងៃទី២៣ មិថុនា ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានថា បាតុភូតរញ្ជួយដីនេះអាចបង្កឱ្យកើតមានរលកយក្សស៊ូណាមី ប៉ុន្តែលុបចោលការព្រមាននេះវិញរយៈ |
ការបង្ហាញស្នាដៃភាពយន្តឯកសារខ្លីស្តីពីផលប៉ះពាល់នៃរបបខ្មែរក្រហមផលិតដោយនិស្សិត Posted: 22 Jun 2011 07:23 PM PDT រាជធានីភ្នំពេញ ៖ និស្សិត១៨រូបមកពីដេប៉ាតឺម៉ង់ ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) បានបង្ហាញស្នាដៃភាពយន្តឯកសារខ្លីថ្មីមួយស្តីពីផលប៉ះពាល់នៃរបបខ្មែរក្រហម នៅ ក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១១ នៅអគារDMC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ |
អ្នកជំងឺថ្លើមបាត់ខ្លួនពីមន្ទីរពេទ្យ ពីរថ្ងៃក្រោយឃើញសពអណ្តែតក្នុងស្រះទឹក Posted: 22 Jun 2011 07:19 PM PDT ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលមួយនៅក្នុងមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅដោយសារតែគេប្រទះឃើញសពបុរសម្នាក់ហើមស្អុយអណ្តែតក្នុងស្រះទឹកនៅខាងកើតអគារសម្ភពកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ មិថុនា។ ក្រោយពីប្រទះឃើញនោះគ្រូពេទ្យរាយការណ៍ប្រាប់ប៉ូលិសឱ្យទៅពិនិត្យកន្លែងកើតហេតុ |
Posted: 22 Jun 2011 07:08 PM PDT ខេត្តរតនគិរី ៖ ភូមិភាគ|សានជាតំបន់ខ្ពង់រាបសំបូរជួរភ្នំ និងជ្រលងដងអូរហ៊ុមព័ទ្ធទៅដោយព្រៃឈើក្រាស់ៗដីមានជីជាតិល្អ មានអំណោយផលសម្រាប់ដំណាំកសិកម្ម ហើយក៏មានអំបូរប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចចំនួន១៣ជនជាតិ ដែលរស់នៅតាមជ្រលងដងអូរភ្នំឆ្ងាយៗដាច់ស្រយាលប្រកបរបរកសិកម្មដាំស្រូវ និងដំណាំគ្រប់ប្រភេទរួម |
យក់ ឋិតរដ្ឋា ត្រៀមបង្ហាញមុខក្នុងផលិតកម្មថ្មី Posted: 22 Jun 2011 07:02 PM PDT រាជធានីភ្នំពេញ ៖ បន្ទាប់ពីបាត់មុខមួយរយៈតារាចម្រៀងដែលធ្លាប់តែមានឈ្មោះល្បី កាលពីប៉ុន្មានឆ្នាំមុននាងយក់ ឋិតរដ្ឋា បានប្រាប់អ្នកសារព័ត៌មានថា នាងត្រៀមចេញអាល់ប៊ុមដំបូងក្នុងផលិតកម្មថ្មីនាដើមខែសីហា ខាងមុខនេះ បន្ទាប់ពីបានចាកចេញពីផលិតកម្មប៊ិកមែន ដោយស្ងាត់ៗដើម្បីស្តារកេរ្តិ៍ឈ្មោះឡើងវិញ លើវិស័យសិល្បៈ ។ កាលពីពាក់កណ្តាលឆ្នាំ២០១០ នាងយក់ ឋិតរដ្ឋា ចេញបទចម្រៀងជាច្រើនក្នុងផលិតកម្មប៊ិកមែន ហើយបទចម្រៀងទាំងនោះទទួលបានការគាំទ្រ និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងឡើងមួយកម្រិត។ ប៉ុន្តែក្រោយមកក៏ស្រាប់តែបាត់សំឡេងយក់ ឋិតរដ្ឋា ពីវិស័យសិល្បៈតែម្តង សូម្បីតែក្នុងផលិតកម្មប៊ិកមែន ក៏គ្មានបទចម្រៀងរបស់នាងដែរ ។ |
Posted: 22 Jun 2011 06:56 PM PDT រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២២ មិថុនា តំណាងអយ្យការសាលាដំបូងរាជធានី សហការជាមួយនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្តកណ្តាល បានអានប្រកាសសាលក្រមប្រគល់ឧបករណ៍ សម្ភារ សារធាតុ និងឱសថសត្វឱ្យទៅអង្គភាពជំនាញចាត់ការ ខណៈសាលក្រមនេះបានចូលជាធរមានហើយនោះ |
Posted: 22 Jun 2011 06:53 PM PDT រាជធានីភ្នំពេញ ៖ តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកហ្វ្រង់ស្វ័រ ហ្វីយ៉ុង (François FILLON) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២ ដល់ទី៣ កក្កដា ២០១១ |
Posted: 22 Jun 2011 06:51 PM PDT -សែលដឌៀមឯងឈ្លានពានខ្មែរ ស្រែកឮឡែៗប្រកាសថា បួនចុចប្រាំមួយជាដីវា លោភទាំងបំពារបំពានប្លន់ ។ -សែលដឌៀមឯងជិតបីឆ្នាំ ចំណងប្រេះស្រាំចោរជើងអន់ បំភ្លេចឡាអេតាំងខ្លួនគ្រាន់ ចរិតឯងអន់ចង់បំភ្លៃ ។ -សែលដឌៀមឯងបានបំភ្លេច រចនារំលេចឆ្នាំហុកពីរ គួរតែអនុវត្តច្បាប់ប្រពៃ ផ្តល់ឱ្យបានជ័យដល់ខេមរា ។ -សែលដឌៀមឯងបានដឹងទេ រំលោភវៀចវេរខែកក្កដា ពីរពាន់ប្រាំបីដប់ប្រាំណា៎ ឯងជាមហាចោរខុសច្បាប់ ។ |
ក្មេងទំនើង២ក្រុមស្ទើរតែបង្ហូរឈាមគ្នានៅកោះពេជ្រ Posted: 22 Jun 2011 06:30 PM PDT រាជធានីភ្នំពេញ ៖ យុវជនស្ទាវពីរក្រុមដែលស្ទើរតែផ្ទុះអំពើហិង្សាដាក់គ្នាទៅវិញទៅមក ទៅហើយ នៅកោះពេជ្រកាលពីព្រលប់ថ្ងៃទី២១ មិថុនា ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ និងនគរបាលខណ្ឌចំការមន សហការជាមួយក្រុមសន្តិសុខការពារនៅសួនកម្សាន្តកោះពេជ្រចាប់ឃាត់ខ្លួនបានចំនួន១៩នាក់នាំយកទៅញាត់ទ្រុងអស់មួយយប់ |
ប៉េអឹមត្រពាំងរពៅតាមចាប់រថយន្តដឹកក្តារ៧សន្លឹកទារលុយ១២ម៉ឺនរៀល Posted: 22 Jun 2011 04:20 AM PDT ខេត្តកំពត ៖ មន្ត្រីប៉េអឹម២នាក់ដែលឈរជើងនៅស្នាក់ការត្រពាំងរពៅ ស្រុកទឹកឈូ បានបើករថយន្តតាមចាប់រថយន្តដឹកក្តារ៧បន្ទះធ្វើឱ្យអ្នកជិះក្នុងនោះប្រមាណ១៥នាក់ព្រលឹងចុងសក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២១ មិថុនា លើផ្លូវជាតិលេខ៣ ត្រពាំងរពៅ-កំពត |
បុរសកញ្ចាស់ចាប់ក្មួយស្រីអាយុ១០ឆ្នាំបំពេញចំណីតណ្ហារបស់ខ្លួន Posted: 22 Jun 2011 03:58 AM PDT ខេត្តកំពង់ចាម ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទន្លូង បានសហការជាមួយកម្លាំងព្រហ្មទណ្ឌស្រុកមេមត់ ចាប់ខ្លួនបុរសចំណាស់ម្នាក់ឈ្មោះស៊ុំ អ៊ូច អាយុ៥៦ឆ្នាំ រស់នៅភូមិចង្គុំកណ្តាល ឃុំទន្លូង នាព្រឹកថ្ងៃទី២០ មិថុនា ២០១១ ដោយជាប់ចោទពីបទចាប់ក្មេងស្រីអាយុ១០ឆ្នាំ រំលោភសេពសន្ថវៈរហូតបានសំរេចនៅក្បែរគុម្ពឫស្សីខាងក្រោយផ្ទះ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |