The Phnom Penh Post - KHMER: “បក្សប្រឆាំងស្នើក្រសួងមហាផ្ទៃចាត់ការអភិបាលស្រុកជុំគិរី” plus 9 more |
- បក្សប្រឆាំងស្នើក្រសួងមហាផ្ទៃចាត់ការអភិបាលស្រុកជុំគិរី
- បុរសបារាំង និងស្រីស្នេហ៍ជាប់ទោស៦ឆ្នាំពីបទថតរូបអាសអាភាស
- ក្រុមហ៊ុនបច្ចេកវិទ្យាធំរបស់ចិនបង្ហាញកុំព្យូទ័រខ្នាតតូច
- អាជ្ញាធររឹបអូសឈើក្រញូងប្រណិតរាប់រយដុំនៅខេត្តបន្ទាយមានជ័យ
- សាលាក្តីខ្មែរក្រហមស្ថិតក្រោមមន្ទិលពីសង្គមស៊ីវិល ខណៈសវនការបឋមសំណុំរឿង០០២កាន់តែខិតចូលមកដល់
- អាភីស៊ីតចង់ឲ្យយីងឡាក់បង្ហាញជំហរករណីពួកអាវក្រហម
- កម្ពុជាកំពុងស្វះស្វែងជួយរំដោះពលករ៥នាក់ទៀតនៅម៉ាឡេស៊ី
- យីងឡាក់រៀបចំខួបកំណើតអាយុ៤៤ឆ្នាំ
- ជាង៥លាននាក់រងផលប៉ះពាល់ដោយទឹកជំនន់នៅចិន
- បំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់សម្លាប់យ៉ាងតិច២១នាក់
បក្សប្រឆាំងស្នើក្រសួងមហាផ្ទៃចាត់ការអភិបាលស្រុកជុំគិរី Posted: 21 Jun 2011 03:34 AM PDT ភ្នំពេញ៖ សមាជិកសភាគណបក្ស សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំចាត់វិធានការទៅតាមច្បាប់ប្រឆាំងនឹងអភិបាលស្រុកជុំគិរី ក្រោយពេលអភិបាលស្រុករូបនោះ បានកោះហៅប្រជាពលរដ្ឋពីររូបមកធ្វើការសាកសួរបន្ទាប់ពីពួកគេ បានចូលរួមវេទិកាសាធារណៈមួយរៀបចំឡើងដោយវិទ្យាស្ថានប្រជា ធិបតេយ្យជាតិ(NDI)។
|
បុរសបារាំង និងស្រីស្នេហ៍ជាប់ទោស៦ឆ្នាំពីបទថតរូបអាសអាភាស Posted: 21 Jun 2011 03:11 AM PDT ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានសម្រេចដាក់ទោសជនជាតិបារាំង និងមិត្តស្រីរបស់គាត់ ម្នាក់ៗឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ និងបញ្ជាឲ្យបង់សំណងដល់ជនរងគ្រោះម្នាក់ៗ ៥លានរៀល នៅក្នុងចំណោមជនរងគ្រោះ ៨នាក់។ |
ក្រុមហ៊ុនបច្ចេកវិទ្យាធំរបស់ចិនបង្ហាញកុំព្យូទ័រខ្នាតតូច Posted: 21 Jun 2011 02:52 AM PDT សិង្ហបុរី៖ ក្រុមហ៊ុន Huawei Technologies របស់ចិន បានដាក់បង្ហាញកុំព្យូទ័រខ្នាតតូចដែលប្រើកម្មវិធី Android និងមានអេក្រង់ទំហំ ៧អ៊ីញនៅប្រទេសសិង្ហបុរីកាលពីថ្ងៃចន្ទ និងបានឲ្យដឹងថា ក្រុមហ៊ុននេះក៏កំពុងតែផលិតកុំព្យូទ័រខ្នាតតូចដែលមានអេក្រង់ ទំហំ ១០អ៊ីញមួយ ដែលអាចឲ្យក្រុមហ៊ុននេះប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung Electronics។ |
អាជ្ញាធររឹបអូសឈើក្រញូងប្រណិតរាប់រយដុំនៅខេត្តបន្ទាយមានជ័យ Posted: 21 Jun 2011 02:40 AM PDT បន្ទាយមានជ័យ៖ ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានរឹបអូសឈើប្រណិតជាង ៥ម៉ែត្រគូប និងឃាត់ខ្លួនមនុស្ស ២នាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសដឹកឈើក្រញូងខុសច្បាប់មួយនៅ ថ្ងៃអង្គារនេះ។ |
Posted: 21 Jun 2011 02:06 AM PDT ភ្នំពេញ៖ តុលាការកូនកាត់គាំទ្រដោយអង្គការសហប្រជាជាតិ ដែលកំពុងតែនាំខ្លួនក្រុមមេខ្លោងនៅពីក្រោយបដិវត្តន៍«វាលពិឃាត» ដ៏បង្ហូរឈាមរបស់ខ្មែរក្រហម កំពុងតែស្ថិតក្នុងស្ថានភាពក្តៅគគុកនៅក្នុងជម្លោះផ្ទាល់របស់ តុលាការនេះ ខណៈពេលតុលាការកូនកាត់មួយនេះ រៀបចំខ្លួនបើកសវនការករណីដ៏ស្មុគស្មាញ និងកាត់ក្តីមេដឹកនាំជាន់ខ្ពស់របស់របបខ្មែរក្រហមនៅសប្តាហ៍ ក្រោយ។ |
អាភីស៊ីតចង់ឲ្យយីងឡាក់បង្ហាញជំហរករណីពួកអាវក្រហម Posted: 21 Jun 2011 01:17 AM PDT បាងកក៖ នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ អាភីស៊ីត វេចាជីវ៉ា នៅថ្ងៃនេះ បានអំពាវនាវឲ្យបេក្ខនារីលំដាប់លេខ ១ នៃគណបក្សភឿថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បញ្ជាក់ឲ្យច្បាស់ថាតើលោកស្រីគាំទ្រក្រុមអាវក្រហម (UDD) ឬយ៉ាងណា។ |
កម្ពុជាកំពុងស្វះស្វែងជួយរំដោះពលករ៥នាក់ទៀតនៅម៉ាឡេស៊ី Posted: 21 Jun 2011 12:55 AM PDT ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងនៅថ្ងៃនេះថា អាជ្ញាធរកម្ពុជាកំពុងតែមមាញឹកជាមួយអាជ្ញាធរពាក់ព័ន្ធនៅម៉ាឡេស៊ី ដើម្បីជួយរំដោះពលករកម្ពុជា ៥នាក់ ដែលត្រូវបានគេជួញដូរនៅក្នុងប្រទេសមួយនេះ។ |
យីងឡាក់រៀបចំខួបកំណើតអាយុ៤៤ឆ្នាំ Posted: 21 Jun 2011 12:24 AM PDT បាងកក៖ បេក្ខនារីលេខ ១ សម្រាប់តំណែងនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅព្រឹកថ្ងៃនេះ បានរៀបចំពិធីសូត្រមន្តដើម្បីគម្រប់ខួបកំណើត ៤៤ឆ្នាំរបស់លោកស្រី នៅឯគេហដ្ឋានលោកស្រីនៅរាជធានីបាងកក។ |
ជាង៥លាននាក់រងផលប៉ះពាល់ដោយទឹកជំនន់នៅចិន Posted: 21 Jun 2011 12:04 AM PDT ប៉េកាំង៖ ប្រជាជនចិនជាង ៥លាននាក់ ត្រូវបានគេជឿថា បានរងគ្រោះដោយសារតែទឹកជំនន់ខ្លាំងក្លានៅភាគខាងកើតនៃប្រទេស ចិន ខណៈដែលមានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ថែមទៀតនៅប៉ុន្មាន ថ្ងៃខាងមុខនេះ។ |
បំផ្ទុះគ្រាប់បែកនៅអ៊ីរ៉ាក់សម្លាប់យ៉ាងតិច២១នាក់ Posted: 20 Jun 2011 11:59 PM PDT បាដាដ៖ អាជ្ញាធរមូលដ្ឋាន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២១នាក់ ត្រូវបានគេសម្លាប់នៅថ្ងៃនេះ នៅពេលដែលគ្រាប់បែកបានផ្ទុះឡើងនៅច្រកឆែកឆេរមួយកន្លែងនៅខាង ក្រៅអគារអភិបាលខេត្តមួយនៅភាគកណ្តាលប្រទេសអ៊ីរ៉ាក់ ដែលនេះគឺជាការប្រហារចុងក្រោយដោយផ្តោតលើអគាររដ្ឋាភិបាល។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |