|
- យុវជនជាកម្លាំងជំរុញការអភិវឌ្ឍតំបន់ និងពិភពលោក
- យីងឡាក់ជំរុញឲ្យអាភីស៊ីតឃោសនាក្នុងន័យស្ថាបនា
- ពលករចំណាកស្រុកកម្ពុជា៤នាក់រួចផុតពីទាសភាពនៅម៉ាឡេស៊ី
- បញ្ហាបីអាចនាំឲ្យរុស្ស៊ីខកខានចូលជាសមាជិក WTO នៅចុងឆ្នាំនេះ
- ចោទប្រកាន់មេខ្យល់ម្នាក់ និងកំពុងស្វែងរកម្នាក់ទៀតនាំពលករខុសច្បាប់ទៅថៃ
- ពលករកម្ពុជា៤នាក់នឹងចូលបង្ហាញខ្លួននៅតុលាការថៃ
- តម្លៃស្បៀងនឹងបន្តកើនឡើងខ្ពស់នៅ១០ឆ្នាំក្រោយ
- ចិននឹងបង្កើនកម្លាំងការពារឆ្នេរចំពេលមានភាពតានតឹង
- ផ្ទះ៦ខ្នងនៅក្រុងតាខ្មៅក្លាយជាចំណីព្រះអគ្គីកាលពីយប់មិញ
- ប្រជាពលរដ្ឋវៀតណាមធ្វើបាតុកម្មប្រឆាំងចិននៅចុងសប្តាហ៍ទីបី
យុវជនជាកម្លាំងជំរុញការអភិវឌ្ឍតំបន់ និងពិភពលោក Posted: 19 Jun 2011 03:02 AM PDT ភ្នំពេញ៖ ក្រុមអ្នកឃ្លាំមើលពីដំណើរវិវត្តន៍នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «អាស៊ាន» បាននិយាយថា យុវជនគឺជាធនធានដ៏មានសារៈសំខាន់ និងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព ដែលទាមទារឲ្យរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ រួមទាំងវិស័យឯកជន ផ្តោតការយកចិត្តទុកដាក់ជាចាំបាច់ក្នុងការវិនិយោគចំពោះធនធាន នេះប្រកបដោយប្រសិទ្ធិភាព។ |
យីងឡាក់ជំរុញឲ្យអាភីស៊ីតឃោសនាក្នុងន័យស្ថាបនា Posted: 19 Jun 2011 02:44 AM PDT បាងកក៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បេក្ខនារីលំដាប់លេខ ១ នៃគណបក្សភឿថៃ បានថ្លែងនៅថ្ងៃអាទិត្យនេះថា លោកស្រីមិនព្រួយបារម្ភនឹងគណបក្សប្រជាធិបតេយ្យ គូប្រជែងដ៏សំខាន់របស់គណបក្សលោកស្រី ដែលមានផែនការធ្វើយុទ្ធនាការនៅតំបន់ពាណិជ្ជកម្មរ៉ាត់ចាប្រាសុង នៅរាជធានីបាងកកនោះឡើយ ដោយលោកស្រីជំរុញថា គណបក្សប្រជាធិបតេយ្យគួរតែធ្វើយុទ្ធនាការរបស់ខ្លួនក្នុងន័យ ស្ថាបនា។ |
ពលករចំណាកស្រុកកម្ពុជា៤នាក់រួចផុតពីទាសភាពនៅម៉ាឡេស៊ី Posted: 19 Jun 2011 02:10 AM PDT ភ្នំពេញ៖ ពលរដ្ឋកម្ពុជា ៤នាក់ ក្នុងចំណោមពលករ ១២នាក់ ដែលត្រូវបានថៅកែទូកនេសាទថៃលក់ទៅឲ្យថៅកែទូកនេសាទម៉ាឡេស៊ីកាល ពីឆ្នាំ២០១០នោះ ត្រូវបានគេជួយសង្គ្រោះនៅសប្តាហ៍នេះ នៅប្រទេសម៉ាឡេស៊ី នេះបើយោងតាមមន្ត្រីនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)។ |
បញ្ហាបីអាចនាំឲ្យរុស្ស៊ីខកខានចូលជាសមាជិក WTO នៅចុងឆ្នាំនេះ Posted: 19 Jun 2011 01:39 AM PDT សាំងពីទែស្ពឺក៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍នេះថា ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)របស់ប្រទេសរុស្ស៊ី អាចត្រូវពន្យាពេលរយៈពេលប៉ុន្មានឆ្នាំទៀត ប្រសិនបើពុំមានកិច្ចព្រមព្រៀងស្តីពីបញ្ហាសំខាន់ៗនៅចុងខែ កក្កដាខាងមុខនេះទេ។ |
ចោទប្រកាន់មេខ្យល់ម្នាក់ និងកំពុងស្វែងរកម្នាក់ទៀតនាំពលករខុសច្បាប់ទៅថៃ Posted: 19 Jun 2011 01:33 AM PDT ពោធិ៍សាត់៖ មន្ត្រីតុលាការខេត្តពោធិ៍សាត់ បានឲ្យដឹងថា សាលាដំបូងខេត្ត បានចោទប្រកាន់ និងឃុំខ្លួនបុរសម្នាក់ និងកំពុងស្វែងរកចាប់ខ្លួនបុរសម្នាក់ទៀត ពីបោកប្រាស់ពលករកម្ពុជា ១១នាក់ នៅក្នុងប្រទេសថៃ។ |
ពលករកម្ពុជា៤នាក់នឹងចូលបង្ហាញខ្លួននៅតុលាការថៃ Posted: 19 Jun 2011 01:20 AM PDT បាត់ដំបង៖ ពលករខ្មែរ ៤នាក់ ក្នុងចំណោម ២៩នាក់ បានត្រៀមខ្លួនធ្វើដំណើរទៅប្រទេសថៃជាថ្មីម្តងទៀត ដើម្បីធ្វើជាសាក្សីបំភ្លឺក្នុងតុលាការនៅខែកក្កដាខាងមុននេះ ទាក់ទិននឹងការសំណុំរឿងក្តីមួយ ដែលក្រុមពលករកម្ពុជាបានចោទប្រកាន់ថៅកែក្រុមហ៊ុនផលិតប្រហិតថៃ ម្នាក់ ពីបទប្រើអំពើហិង្សាខុសច្បាប់មកលើពួកគាត់កាលពីឆ្នាំមុន នៅឯស្រុកមហាឆៃ ខេត្តសមុទសាខន។
|
តម្លៃស្បៀងនឹងបន្តកើនឡើងខ្ពស់នៅ១០ឆ្នាំក្រោយ Posted: 19 Jun 2011 12:48 AM PDT រ៉ូម៖ អង្គការដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ (OECD) និងអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍រួមមួយនៅថ្ងៃនេះថា តម្លៃស្បៀងអាហារនៅរយៈពេល ១០ឆ្នាំខាងមុខ នឹងបន្តឡើងខ្ពស់ជាងកាលពីរយៈពេល ១០ឆ្នាំមុន ដោយសារផលិតកម្មកសិកម្មថយចុះ ហើយតម្រូវការកើនឡើង។ |
ចិននឹងបង្កើនកម្លាំងការពារឆ្នេរចំពេលមានភាពតានតឹង Posted: 19 Jun 2011 12:28 AM PDT ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងបង្កើនកម្លាំងការពារឆ្នេរសមុទ្ររបស់ខ្លួនតាមរយៈ ការបន្ថែមនាវា និងបុគ្គលិក ៦០០០នាក់នៅត្រឹមឆ្នាំ២០២០ ដែលនេះគឺជាដំណើរវិវត្តន៍មួយហាក់បង្កើនភាពតានតឹងជាមួយបណ្តា ប្រទេសជិតខាងពាក់ព័ន្ធនឹងជម្លោះដែនទឹក ដែលត្រូវបានគេចាត់ទុកជាប្រភពថាមពលដ៏ច្រើនអនេកនោះ។ |
ផ្ទះ៦ខ្នងនៅក្រុងតាខ្មៅក្លាយជាចំណីព្រះអគ្គីកាលពីយប់មិញ Posted: 19 Jun 2011 12:10 AM PDT កណ្តាល៖ ប្រភពពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៦ខ្នង បានត្រូវបំផ្លិចបំផ្លាញទាំងស្រុងនៅក្នុងគ្រោះថ្នាក់អគ្គិភ័យមួយ កាលពីយប់មិញ នៅក្រុងតាខ្មៅ។ |
ប្រជាពលរដ្ឋវៀតណាមធ្វើបាតុកម្មប្រឆាំងចិននៅចុងសប្តាហ៍ទីបី Posted: 18 Jun 2011 11:34 PM PDT ហាណូយ៖ ជនជាតិវៀតណាមរាប់សិបនាក់ បានចេញតវ៉ានៅមុខស្ថានទូតចិន និងបានដង្ហែរក្បួនពេញរដ្ឋធានីហាណូយ នៅសប្តាហ៍ទីបី បន្ទាប់ពីរដ្ឋធានីប៉េកាំងបានបញ្ជូននាវាល្បាតជើងទឹកដ៏ធំរបស់គេ ចូលទៅក្នុងដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |