|
- Apple នឹងចេញលក់ទូរស័ព្ទ iPhone សេរីថ្មីនៅខែកញ្ញា
- ស ខេង៖ កង្វះសហការល្អនាំឲ្យការងារបង្ក្រាបអំពើជួញដូរមនុស្សបរាជ័យ
- ជម្រើសជាតិកម្ពុជានាំមុខក្លឹបមកពីវៀតណាមបណ្តោះអាសន្ន ៣-១នៅតង់ទី១
- NGOs ជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពប្រឆាំងលោក សួស ចន្ថា
- មន្ត្រីខេត្តក្រចេះប្រាប់ថា លុបចោលក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច៥
- កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរ៧លាន់នាក់នៅ១០ឆ្នាំក្រោយ
- អូបាម៉ាប្រកាសផែនការដកទ័ពចេញពីអាហ្វហ្កានីស្ថាន
- អឺរ៉ុបនឹងតស៊ូជាថ្មីលើវិបត្តិបំណុលក្រិកក្នុងកិច្ចប្រជុំកំពូល
- រ៉ុង ឈុន ស្នើក្រសួងអប់រំស៊ើបអង្កេតមន្ត្រីអប់រំពុករលួយនៅកំពង់ធំ
- JICA ជួយពង្រឹងសមត្ថភាពមន្ត្រីពន្ធដារកម្ពុជា៤ឆ្នាំទៀត
Apple នឹងចេញលក់ទូរស័ព្ទ iPhone សេរីថ្មីនៅខែកញ្ញា Posted: 23 Jun 2011 03:35 AM PDT កាលីហ្វ័រនីញ៉ា៖ ក្រុមហ៊ុន Apple គ្រោងនឹងដាក់បង្ហាញទូរស័ព្ទដៃ iPhone ស៊េរីថ្មីនៅខែកញ្ញាខាងមុខនេះ ដែលក្រុមហ៊ុននេះកំពុងអួតថា ទូរស័ព្ទស៊េរីថ្មីនេះ មានបន្ទះឈីបដំណើរការទិន្នន័យបានខ្លាំងជាងមុន និងភ្ជាប់មកជាមួយកាមេរ៉ាថតកាន់តែទំនើប។ នេះបើយោងតាមព័ត៌មានពីមនុស្សពីរនាក់ដែលបានដឹងពីផែនការនេះ។ |
ស ខេង៖ កង្វះសហការល្អនាំឲ្យការងារបង្ក្រាបអំពើជួញដូរមនុស្សបរាជ័យ Posted: 23 Jun 2011 03:23 AM PDT ភ្នំពេញ៖ មន្ត្រីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា កង្វះខាតកិច្ចសហការល្អរវាងសង្គមស៊ីវិល និងរដ្ឋាភិបាល បានធ្វើឲ្យការងារទប់ស្កាត់បទល្មើសជួញដូរមនុស្សពុំទទួលបាន ប្រសិទ្ធភាពខ្ពស់។ |
ជម្រើសជាតិកម្ពុជានាំមុខក្លឹបមកពីវៀតណាមបណ្តោះអាសន្ន ៣-១នៅតង់ទី១ Posted: 23 Jun 2011 02:52 AM PDT ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននាំមុខក្រុមបាល់ទាត់ Kien Giang FC មកពីប្រទេសវៀតណាម ក្នុងលទ្ធផល ៣-១ នៅក្នុងតង់ទីមួយ នៃការប្រកួតកម្តៅសាច់ដុំរវាងក្រុមទាំងពីរនៅឯពហុកីឡដ្ឋាន ជាតិអូឡាំពិក។
|
NGOs ជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពប្រឆាំងលោក សួស ចន្ថា Posted: 23 Jun 2011 02:34 AM PDT ភ្នំពេញ៖ អង្គការអន្តរជាតិចំនួន ៦ បានបញ្ជូនលិខិតចំហមួយទៅកាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃម្សិលមិញ ដោយបានសម្តែងនូវក្តីកង្វល់ជុំវិញដំណើរការស៊ើបអង្កេតមិនបាន គ្រប់ជ្រុងជ្រោយក្នុងសំណុំរឿងលោក សួស ចន្ថា នៅមុនពេលឃុំខ្លួនគាត់ ខណៈពេលតុលាការកម្ពុជានឹងលើកយកសំណុំរឿងមួយនេះមកជំនុំជម្រះនៅ ថ្ងៃស្អែកនេះ។ |
មន្ត្រីខេត្តក្រចេះប្រាប់ថា លុបចោលក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច៥ Posted: 23 Jun 2011 02:11 AM PDT ក្រចេះ៖ មន្ត្រីខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរខេត្តនេះបានសម្រេចលុបចោលក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចក្នុង ស្រុកចំនួន ៥ នាពេលថ្មីៗនេះ បន្ទាប់ពីក្រុមហ៊ុនទាំងនោះមិនអនុវត្តតាមកិច្ចសន្យាលើប្លង់មេ និងបង្កបញ្ហាដល់ប្រជាពលរដ្ឋមូលដ្ឋាន។ |
កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរ៧លាន់នាក់នៅ១០ឆ្នាំក្រោយ Posted: 23 Jun 2011 02:01 AM PDT ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិហូរចូលប្រទេសកម្ពុជាក្នុងរយៈពេល ៤ខែដើមឆ្នាំ២០១១នេះ បានកើនឡើងជាង ១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្រសួងរំពឹងថា ចំនួននឹងបន្តកើនឡើងជានិច្ចរហូតដល់ ៧លាននាក់នៅឆ្នាំ២០២០។
|
អូបាម៉ាប្រកាសផែនការដកទ័ពចេញពីអាហ្វហ្កានីស្ថាន Posted: 23 Jun 2011 01:16 AM PDT វ៉ាស៊ីនតោន, កាប៊ុល៖ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសពីជំហានឆ្ពោះទៅរកការដកកងទ័ព ១សែន ចេញពីប្រទេសអាហ្វហ្កានីស្ថាន ដើម្បីបញ្ចប់សង្គ្រាមចំណាយដ៏ច្រើនបំផុតមួយ ដែលបានចាប់ផ្តើមឡើងក្រោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១១ ដែលបានវាយប្រហារ និងប៉ះពាល់លើសេដ្ឋកិច្ចអាមេរិកដែលមានបញ្ហាស្រាប់។ |
អឺរ៉ុបនឹងតស៊ូជាថ្មីលើវិបត្តិបំណុលក្រិកក្នុងកិច្ចប្រជុំកំពូល Posted: 23 Jun 2011 12:53 AM PDT ព្រុចសែល/អាថែន៖ មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប នឹងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលក្រិក និងទីផ្សារហិរញ្ញវត្ថុ នៅពេលពួកគេជួបប្រជុំគ្នានាថ្ងៃព្រហស្បតិ៍ និងសុក្រនេះថា ពួកគេមានផែនការដែលអាចធ្វើទៅរួចដើម្បីជួយទីក្រុងអាថែនឲ្យគេច ផុតពីបរាជ័យក្នុងការសងការប្រាក់បំណុល និងវិលទៅរកស្ថិរភាពហិរញ្ញវត្ថុឡើងវិញ។ |
រ៉ុង ឈុន ស្នើក្រសួងអប់រំស៊ើបអង្កេតមន្ត្រីអប់រំពុករលួយនៅកំពង់ធំ Posted: 23 Jun 2011 12:45 AM PDT ភ្នំពេញ, កំពង់ធំ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់លិខិតមួយនៅថ្ងៃនេះ ស្នើសុំទៅលោក អ៊ឹម សិទ្ធិ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ស៊ើបអង្កេតករណីមន្រ្តីមន្ទីរអប់រំខេត្តកំពង់ធំ ប្រព្រឹត្តិអំពើពុករលួយ និងករណីអំពើពុករលួយក្នុងវិទ្យាល័យតេជោហ៊ុនសែនបារាយណ៍។ |
JICA ជួយពង្រឹងសមត្ថភាពមន្ត្រីពន្ធដារកម្ពុជា៤ឆ្នាំទៀត Posted: 23 Jun 2011 12:25 AM PDT ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា (GDT) នៅរសៀលថ្ងៃនេះ នឹងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការបច្ចេកទេស ៣ឆ្នាំបន្ថែមទៀតជាមួយអង្គការ JICA ស្តីពីការអភិវឌ្ឍសមត្ថភាពអគ្គនាយកដ្ឋានពន្ធដារ នៅរាជធានីភ្នំពេញ។
|
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |