|
- កម្សាន្តចុងសប្តាហ៍
- ហាមីដ កាហ្សៃ ៖សហរដ្ឋអាមេរិកចរចាជាមួយពួកតាលីបង់
- អាថ៍កំបាំងសម្រាប់ស្ត្រីមេផ្ទះ
- សាលាក្តីខ្មែរក្រហមគ្រោងបើកសវនាការបឋមសំណុំរឿង០០២ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ មិថុនា
- រថយន្តដឹកកុងតឺន័របើកថយក្រោយបុកបង្គោលភ្លើងគោមបាក់ដល់ដី
- បះបោរនៅពន្ធនាគារខេត្តណារ៉ាធីវ៉ាត់ភាគខាងត្បូងថៃរបួសមន្ត្រី25នាក់
- ភាគខាងកើតជប៉ុនកើតមានការរញ្ជួយដីមួយ
- ប្រើប្រេងអូលីវក្នុងការចម្អិនអាហារនិងក្នុងអាហារ ជួយកាត់បន្ថយការកើតជំងឺស្រ្តូកបាន41ភាគរយ
- ប្រាក់អំណោយសប្បុរសធម៌តាមរយៈកោះសន្តិភាពជូនដល់បុរសអភ័ព្វកើតទាចទឹក
- ចិនរក្សាទុកការប្រកាសអាសន្នទឹកជំនន់
- រថយន្តបើកលឿនចុះពីចំណោតផ្លូវយាយម៉ៅពេលភ្លៀងបុកបង្គោលភ្លើង
- ចាក់វ៉ាក់សាំងការពារគោក្របីជាង១ម៉ឺនក្បាលក្នុងស្រុកសៀមប៉ាង
- កិច្ចប្រជុំរៀបចំយន្តការចុះបញ្ជីដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ
- អ្នកសារព័ត៌មាន «កោះសន្តិភាព» ២រូបបញ្ចប់វគ្គបណ្តុះបណ្តាលផ្នែកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសឥណ្ឌា
- ពិភពលោកអំពាវនាវឱ្យមានដំណោះស្រាយនយោបាយបញ្ចប់ជម្លោះ នៅលីប៊ីខណៈលោកកាដាហ្វី សច្ចាយកឈ្នះប្រតិបត្តិការរបស់អូតង់
- កងកម្លាំងសន្តិសុខស៊ីរីបាញ់សម្លាប់បាតុករ12នាក់ទៀត
- ទិញរថយន្តបាន៣ម៉ោងនាំប្តីជិះសាកឆ្លងចរន្តភ្លើងឆេះហ៊ុយផ្សែងទ្រលោម
- អំណាចស្កន់ជាន់ (បទកាកគតិ)
- អាជីវករលក់ដូរលើផ្លូវលេខ១១ ក្នុងផ្សារកណ្តាលសាលារាជធានីភ្នំពេញឱ្យរុះរើចេញ
- បងប្អូនកាស្ត្រូទៅសាកសួរសុខទុក្ខប្រធានាធិបតីវេណេស៊ុយអេឡា
- ប្រធានាធិបតីចិនលោកហ៊ូ ជីនតាវ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ុយក្រែន
- វាយប្រហារលើស្នងការដ្ឋានប៉ូលិសក្រុងកាប៊ុលស្លាប់១២នាក់
- កូរ៉េខាងជើងសន្យាធ្វើឱ្យសំរេចការបង្រួបបង្រួមជាតិ
- លំនៅឋាន៦ខ្នងជាអ្នកលក់ដូរត្រូវអគ្គិភ័យលេបត្របាក់ខ្ទេច
- ចោរពីរនាក់ជិះម៉ូតូតាមឆក់ខ្សែ.កនាងក្រមុំម្នាក់បានដោយសុវត្ថិភាព
- ភូតច្រើនចាញ់អាត្មា មេដឹកនាំសៀមពូកែកុហកបំភ្លៃដំរីឱ្យក្លាយជាមូសឬពីមូសឱ្យទៅជាដំរី
- អាជ្ញាធរខណ្ឌឫស្សីកែវស្នើឱ្យម្ចាស់ស្ថានីយប្រេងគោរពតាមស្តង់ដាសុវត្ថិភាព និងបចេ្ចកទេស
- LUXES បោះពួយលឿនពេកចូលដេកក្នុងប្រឡាយ
- ជំពាក់លុយ៣ម៉ឺនរៀលបងប្រុសវាយប្អូនស្រីពោះធំ៦ខែ ត្រូវចាប់ខ្លួន
- ផ្លាស់ប្តូរអធិការរងប៉ូលិសខណ្ឌសែនសុខ ជំនួសដោយមេប៉ូលិសប៉ុស្តិ៍ជ័យជំនះ
Posted: 19 Jun 2011 12:58 AM PDT ផ្សាយពាណិជ្ជកម្ម អ្នកជំនួញធំម្នាក់ជួបរឿងអកុសលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ មួយ ។ ពេលស្លាប់ភ្លាមព្រលឹងគាត់បានឡើងដល់ឋានសួគ៌ និងបានជួបទេវតាមួយអង្គឈរស្ទាក់ផ្លូវ ។ ទេវតាអង្គនោះនិយាយប្រាប់គាត់ ៖ -ចាំយើងបង្ហាញរូបភាពឱ្យមើលសិន, មើលរួចអ្នកឯងមានសិទ្ធិជ្រើសរើសដោយខ្លួនឯង យើងនឹងជួយបំពេញបំណងតាមក្រោយ ។ ប្រាប់រួចទេវតានាំឈ្មួញដើរទៅឈរខាងមុខអេក្រង់ធំមួយ ហើយយកតេឡេកុម្មង់ចុចបន្តិច ស្រាប់តែរូបភាពបង្ហាញឱ្យឃើញទេវតារាប់រយអង្គផ្លុំខ្លុយអត់ បទអត់ន័យ និងមានមនុស្សរាប់ពាន់នាក់ដើរទៅដើរមកយ៉ាងខ្ជិលច្រអូស មិនតែប៉ុណ្ណោះដើរបណ្តើរស្ងាបបណ្តើរ ហាក់បីដូចជាពួកគេមួយណាក៏ងងុយដេក ។ ទេវតាសួរព្រលឹងឈ្មួញ ៖ |
ហាមីដ កាហ្សៃ ៖សហរដ្ឋអាមេរិកចរចាជាមួយពួកតាលីបង់ Posted: 19 Jun 2011 12:55 AM PDT ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកហាមីដ កាហ្សៃ ថ្លែងកាលពីថ្ងៃទី១៨ មិថុនា ថា សហរដ្ឋអាមេរិក ដែលត្រូវចាប់ផ្តើមក្នុងខែកក្កដា ដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថាន នោះបានប្រាស្រ័យទាក់ទងជាមួយពួកតាលីបង់ដែលទាក់ទិនដល់លទ្ធភាព មួយនៃការដោះស្រោយសង្គ្រាម ដែលមានរយៈពេលចាប់តាំងពីជិត១០ឆ្នាំមកហើយ ក្នុងប្រទេសនេះ។ |
Posted: 19 Jun 2011 12:53 AM PDT ដើម្បីរក្សាសាច់ឲ្យនៅស្រស់ល្អសម្រាប់ដំណើរកម្សាន្តយើងត្រូវយកវាទៅប្រលាក់ជាមួយទឹកសណ្តែកខាប់ |
Posted: 19 Jun 2011 12:48 AM PDT រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម ចុះថ្ងៃទី១៦ មិថុនា ២០១១ ដែលកោះសន្តិភាពបានទទួលឱ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម បានប្រកាសថា សវនាការបឋមនៃសំណុំរឿង០០២ នឹងប្រព្រឹត្តទៅពីម៉ោង៩ព្រឹកដល់ម៉ោង៤រសៀលរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ មិថុនា |
រថយន្តដឹកកុងតឺន័របើកថយក្រោយបុកបង្គោលភ្លើងគោមបាក់ដល់ដី Posted: 19 Jun 2011 12:38 AM PDT រាជធានីភ្នំពេញ ៖ បង្គោលភ្លើងគោមបំភ្លឺផ្លូវនៅមុខផ្សារហេងលី ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ត្រូវរថយន្តដឹកកុងតឺន័របើកថយក្រោយបុកបាក់ដល់ដី ។ រថយន្តដឹកកុងតឺន័រដែលបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិនេះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1285 និងកន្ទុយសណ្តោងក្រោយមានស្លាកលេខ |
បះបោរនៅពន្ធនាគារខេត្តណារ៉ាធីវ៉ាត់ភាគខាងត្បូងថៃរបួសមន្ត្រី25នាក់ Posted: 19 Jun 2011 12:35 AM PDT នៅខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងថៃ កាលពីថ្ងៃទី១៨ មិថុនា កន្លងមក កើតមានការបះបោរក្នុងពន្ធនាគារមួយ បណ្តាលឱ្យរបួសមនុស្ស២៥នាក់ ។ ការបះបោរនេះកើតឡើងនៅវេលាម៉ោង៧ព្រឹកនៅពេលអភិបាលរងខេត្ត លោក Dejrat Simsiri បានដឹកនាំប៉ូលិសមួយក្រុមពួកយោធា និងជនស៊ីវិលសរុប១៥០នាក់ ឆែកឆេរ |
ភាគខាងកើតជប៉ុនកើតមានការរញ្ជួយដីមួយ Posted: 19 Jun 2011 12:27 AM PDT ទីភ្នាក់ងារឧតុនិយមជប៉ុនរាយការណ៍ថា ការរញ្ជួយដីមួយមានកម្លាំង៥,៩រីស្ទ័រ កើតមានកាលពីថ្ងៃទី១៨ មិថុនា នៅភាគខាងកើតជប៉ុនដែលធ្វើឱ្យប៉ះពាល់តំបន់មួយក្នុងចំណោមតំបន់ដែល ធ្លាប់រងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការរញ្ជួយដីកាលពីថ្ងៃទី១១ មីនា បណ្តាលឱ្យមានស៊ូណាមី ក៏ប៉ុន្តែការរញ្ជួយដីលើកនេះពុំមានការប្រកាសអាសន្នស៊ូណាមីឡើយ ។ |
Posted: 19 Jun 2011 12:22 AM PDT អ្នកដែលចម្អិនអាហារដោយប្រើប្រេងអូលីវ បន្តក់ប្រេងអូលីវបន្តិចទៅលើអាហារ បន្លែស្រស់ ឬក៏ជ្រលក់នំប៉័ងជាមួយប្រេងអូលីវ អាចកាត់បន្ថយការប្រឈមនឹងការកើតជំងឺស្ត្រូកបាន៤១% ធៀបនឹងអ្នកដែលមិនធ្លាប់ទទួលទានសោះ ។ បណ្តាអ្នកស្រាវជ្រាវដែលបានធ្វើការសិក្សាលើមនុស្សជិត៨.០០០នាក់ បាននិយាយថា មនុស្សដែលមានវ័យចាស់ទាំងអស់នឹងមានអាយុយ៉ឺនយូរប្រសិនជាគេ ទទួលទានប្រេងអូលីវ ច្រើន។ |
ប្រាក់អំណោយសប្បុរសធម៌តាមរយៈកោះសន្តិភាពជូនដល់បុរសអភ័ព្វកើតទាចទឹក Posted: 19 Jun 2011 12:21 AM PDT ក្រុងព្រះសីហនុ ៖ លោកឈុន សារុំ ជាអនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំរាម រួមជាមួយលោកលិន សារិន មេឃុំរាម និងលោកគុយ សម្បត្តិ អនុប្រធានភូមិស្មាច់ដែងបានពាំនាំអំណោយរបស់សប្បុរសជនទៅជូនបុរសអភ័ព្វកើតជំងឺទាចទឹកធ្ងន់ធ្ងរ ហើយដេករង់ចាំតែ |
ចិនរក្សាទុកការប្រកាសអាសន្នទឹកជំនន់ Posted: 19 Jun 2011 12:07 AM PDT មជ្ឈមណ្ឌលឧតុនិយមជាតិចិនកាលពីថ្ងៃទី១៨ មិថុនា បានរក្សាទុកការប្រកាសអាសន្នពណ៌ទឹកក្រូច(ការប្រកាសអាសន្នកំរិត ខ្ពស់ទី៣)ពីទឹកជំនន់ក្រោយពីភ្លៀងបន្តធ្លាក់ខ្លាំងធ្វើឱ្យជន់ លិចតំបន់ជាច្រើនក្នុងបណ្តាខេត្តភាគខាងត្បូង និងភាគខាងកើតប្រទេសបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់រួចមក។ |
រថយន្តបើកលឿនចុះពីចំណោតផ្លូវយាយម៉ៅពេលភ្លៀងបុកបង្គោលភ្លើង Posted: 18 Jun 2011 11:54 PM PDT ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៧ មិថុនា ឆ្នាំ២០១១ខណៈពេលមេឃកំពុងភ្លៀងខ្លាំង នៅតាមបណ្តោយវិថីកំពង់ផែចំណុចស្តុបកែងស្ថានីយរថភ្លើង ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តក្រុងធុនមធ្យមរបស់ក្រុមហ៊ុនមួយបុកបង្គោលភ្លើង |
ចាក់វ៉ាក់សាំងការពារគោក្របីជាង១ម៉ឺនក្បាលក្នុងស្រុកសៀមប៉ាង Posted: 18 Jun 2011 11:39 PM PDT ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី១៦ មិថុនា ប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង បាននាំគ្នាដឹកគោក្របីរបស់ខ្លួនជាបន្តបន្ទាប់មកចាក់វ៉ាក់សាំងការពារជំងឺសាទឹកនិងជំងឺអុតក្តាមដែលកើតលើសត្វពាហនៈនាដើមរដូវវស្សា និងចុងរដូវ។ លោកសៀង ម៉េងហ័ង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានថ្លែងថា |
កិច្ចប្រជុំរៀបចំយន្តការចុះបញ្ជីដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ Posted: 18 Jun 2011 11:34 PM PDT ខេត្តស្ទឹងត្រែង ៖ នៅសាលាខេត្ត កាលពីថ្ងៃទី១៦ មិថុនា កន្លងមកនេះ មានបើកកិច្ចប្រជុំរៀបចំយន្តការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកឡូយ សុផាត អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីអភិបាលរង អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត |
Posted: 18 Jun 2011 11:22 PM PDT រាជធានីភ្នំពេញ ៖ អ្នកសារព័ត៌មានកម្ពុជា បានវិលត្រឡប់មកដល់ប្រទេសវិញ កាលពីថ្ងៃទី១២ មិថុនា កន្លងទៅនេះ បន្ទាប់ពីបានបញ្ចប់ការសិក្សាលើវគ្គបណ្តុះបណ្តាលផ្នែកសារព័ត៌ មាន និងប្រព័ន្ធផ្សព្វផ្សាយនៅវិទ្យាស្ថាន India Institute of Mass Communication ក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា អស់រយៈពេល២សប្តាហ៍កន្លងមក |
Posted: 18 Jun 2011 11:11 PM PDT បណ្តាអង្គការអន្តរជាតិកាលពីថ្ងៃទី១៨ មិថុនា កន្លងមក បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយមួយ ដើម្បីបញ្ចប់ជម្លោះនៅប្រទេសលីប៊ិ ដែលនៅទីនោះរដ្ឋាភិបាលកំពុងតស៊ូជាមួយការវាយប្រហារតាមអាកាស របស់អង្គការអូតង់ ខណៈមេដឹកនាំផ្តាច់ការប្រទេសនេះលោកមូអាម៉ា កាដាហ្វី សច្ចាថា លោកនឹងធ្វើឱ្យប្រតិបត្តិការយោធារបស់អង្គការអូតង់បរាជ័យ ។ បណ្តាអង្គការអន្តរជាតិ ក្នុងនោះមានអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប និងសម្ព័ន្ធអារ៉ាប់បានជួបប្រជុំគ្នា |
កងកម្លាំងសន្តិសុខស៊ីរីបាញ់សម្លាប់បាតុករ12នាក់ទៀត Posted: 18 Jun 2011 11:07 PM PDT នៅប្រទេសស៊ីរីមានការប៉ះទង្គិចគ្នាជាថ្មីទៀត កាលពីថ្ងៃទី១៨ មិថុនា កន្លងមក ដោយកងកម្លាំងសន្តិសុខបាញ់រះលើហ្វូងបាតុករ បណ្តាលឱ្យស្លាប់បាតុករ១២នាក់ ញ៉ាំងឱ្យអន្តរជាតិបង្កើនសម្ពាធបន្ថែមលើការដាក់ទណ្ឌកម្ម ប្រឆាំងមេដឹកនាំប្រទេសនេះ លោកបាចាអាល់អាសាដ ។ ប្រទេសបារាំងបានទទូចឱ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្ម ធ្ងន់ធ្ងរប្រឆាំងស៊ីរី ខណៈអាមេរិក និងរុស្ស៊ី ពិភាក្សាអំពីចំណាត់ការរបស់អង្គការសហប្រជាជាតិ សម្រាប់ស៊ីរី។ |
ទិញរថយន្តបាន៣ម៉ោងនាំប្តីជិះសាកឆ្លងចរន្តភ្លើងឆេះហ៊ុយផ្សែងទ្រលោម Posted: 18 Jun 2011 09:25 PM PDT រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រៀងម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-8216 បានបើកមកដល់កែងមហាវិថីព្រះនរោត្តម និងវិថីព្រះសុរាម្រឹត ខាងជើងវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែហ៊ុយផ្សែងទ្រលោម និងមានអណ្តាតភ្លើងបង្កឱ្យមានការភ្ញាក់ផ្អើលកកស្ទះចរាចរណ៍កាលពីវេលាម៉ោង៧ |
Posted: 18 Jun 2011 08:53 PM PDT -រាល់មនុស្សក្នុងលោក ពេលមានទុក្ខសោក ព្រោះពាលលាបពណ៌ តែងដង្ហោយហៅ រកយុត្តិធម៌ ឱ្យឃើញខ្មៅស តាមក្រឹត្យក្រមច្បាប់ ។ -រីឯរាស្ត្រខ្មែរ ឈឺចាប់ឥតល្ហែ រឿងសៀមមិនស្តាប់ នូវកិច្ចព្រមព្រៀង ព្រំដែនមានស្រាប់ សៀមមិនត្រងត្រាប់ ខ្មែរប្តឹងសកល ។ -ថាសៀមបាញ់ប្លន់ ម៉ឺនគ្រាប់លឺលាន់ ឆេះភូមិគ្មានសល់ ទឹកភ្នែកស្រែកប្រាប់ លោកាឱ្យយល់ ថាសៀមពិសពុល ប្លន់ប្រាសាទខ្មែរ ។ |
អាជីវករលក់ដូរលើផ្លូវលេខ១១ ក្នុងផ្សារកណ្តាលសាលារាជធានីភ្នំពេញឱ្យរុះរើចេញ Posted: 18 Jun 2011 08:50 PM PDT រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យអាជីវករចំនួន១៦១នាក់ ដែលកំពុងប្រកបអាជីវកម្មលើកំណាត់ផ្លូវលេខ១១ ជាផ្លូវទាល់ ក្នុងផ្សារកណ្តាល ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ លក់ដូរបន្តទៀតនោះទេ។ នេះបើយោងតាមលិខិតលេខ២៦០ ឆត.ចសម.ខ ចុះថ្ងៃទី២៦ ឧសភា ២០១១ របស់សាលារាជធានី |
បងប្អូនកាស្ត្រូទៅសាកសួរសុខទុក្ខប្រធានាធិបតីវេណេស៊ុយអេឡា Posted: 18 Jun 2011 08:37 PM PDT កាសែតផ្លូវការគុយបា GEANMA រាយការណ៍ថា ប្រធានាធិបតីគុយបា លោករ៉ាអ៊ុល កាស្ត្រូ និងបងប្រុសរបស់លោក គឺលោកហ្វីដែលកាស្ត្រូ កាលពីថ្ងៃទី១៧ មិថុនា កន្លងមកនេះ បានទៅសាកសួរសុខទុក្ខប្រធានាធីបតីវេណេស៊ុយអេឡា លោកហ៊ូ ហ្គោឆាវេស ដែលកំពុងសម្រាកព្យាបាលខ្លួនក្រោយការវះកាត់មួយនៅក្រុងឡាហាវ៉ាន |
ប្រធានាធិបតីចិនលោកហ៊ូ ជីនតាវ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ុយក្រែន Posted: 18 Jun 2011 08:35 PM PDT ប្រធានាធិបតីចិន លោកហ៊ូ ជីនតាវ កាលពីថ្ងៃទី១៨ មិថុនា កន្លងមក បានអញ្ជើញទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ នៅប្រទេសនេះ ។ លោកហ៊ូ បានអញ្ជើញទៅដល់ទីក្រុង Simferpool តាមយន្តហោះពិសេសមួយ ។ លោកហ៊ូ ជាប្រធានាធិបតីចិនដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេស |
វាយប្រហារលើស្នងការដ្ឋានប៉ូលិសក្រុងកាប៊ុលស្លាប់១២នាក់ Posted: 18 Jun 2011 08:32 PM PDT ជនអត្តឃាត៣នាក់បន្លំខ្លួនជាទាហានបានវាយប្រហារកាលពីថ្ងៃទី១៨ មិថុនា លើស្នងការដ្ឋានប៉ូលិសក្រុងកាប៊ុលរដ្ឋធានីអាហ្វហ្គានីស្ថានបណ្តាលឱ្យមនុស្សស្លាប់១២នាក់ និងរបួស១២នាក់។ ក្នុងសេចក្តីប្រកាសមួយក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានអះអាងថា ការវាយប្រហារនេះដែលកើតមាននារសៀលថ្ងៃទី១៨ មិថុនា |
កូរ៉េខាងជើងសន្យាធ្វើឱ្យសំរេចការបង្រួបបង្រួមជាតិ Posted: 18 Jun 2011 08:27 PM PDT ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA កាលពីថ្ងៃទី១៨ មិថុនា បានដកស្រង់សំដីរបស់អ្នកទទួលខុសត្រូវម្នាក់នៃគណបក្សពលករកូរ៉េដែលអះអាងថា កូរ៉េខាងជើងសន្យាធ្វើឱ្យសម្រេចការបង្រួបបង្រួមជាតិ។ លោកគីម គីណាម សមាជិកការិយាល័យនយោបាយ និងជាលេខាធិការគណៈកម្មាធិការកណ្តាលរបស់បក្សពលករកូរ៉េខាងជើងគូសបញ្ជាក់ថា |
លំនៅឋាន៦ខ្នងជាអ្នកលក់ដូរត្រូវអគ្គិភ័យលេបត្របាក់ខ្ទេច Posted: 18 Jun 2011 08:22 PM PDT ក្រុងតាខ្មៅ ៖ លំនៅឋានប្រជាពលរដ្ឋ៦ខ្នង ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង នៅសល់តែគ្រោងឆ្អឹងបន្តិចបន្តួច និងគំនរផេះផង់តែប៉ុណ្ណោះ បង្កឱ្យមានការតក់ស្លុត និងផ្អើលមនុស្សម្នាទាំងកណ្តាលរាត្រី ដោយសារតែអណ្តាតភ្លើងក្រហមច្រាលជះខ្ជោលៗឡើងទៅលើអាកាស វេហាស៍ និងសំឡេងស្រែករន្ថើនឱ្យជួយ |
ចោរពីរនាក់ជិះម៉ូតូតាមឆក់ខ្សែ.កនាងក្រមុំម្នាក់បានដោយសុវត្ថិភាព Posted: 18 Jun 2011 08:17 PM PDT រាជធានីភ្នំពេញ ៖ នាងក្រមុំម្នាក់ត្រូវ ចោរមួយក្រុមធ្វើសកម្មភាពជិះម៉ូតូតាមឆក់ខ្ស.កយកអស់១ខ្សែ នៅក្នុងខណៈពេលដែលនាង កំពុងជិះម៉ូតូជាមួយបងស្រីដោយមិនដឹងខ្លួន។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៧ មិថុនា ឆ្នាំ២០១១ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី |
Posted: 18 Jun 2011 08:12 PM PDT រាជធានីភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះប្រាសាទព្រះវិហារនារសៀលថ្ងៃទី១៦ មិថុនា ឆ្នាំ២០១១ នៅសាលសន្និសីទចតុមុខ មានចំណុច៣ ដែលពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ |
Posted: 18 Jun 2011 08:07 PM PDT រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌឫស្សីកែវបានអំពាវនាវ និងសំណូមពរដល់ម្ចាស់ស្ថានីយចែកចាយប្រេងឥន្ធនៈទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួនត្រៀមសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ និងគោរពតាមស្តង់ដាសុវត្ថិភាពបចេ្ចកទេស។ នេះជាប្រសាសន៍របស់លោក នុត ពុធដារ៉ា អភិបាលរងខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី១៧ មិថុនា |
LUXES បោះពួយលឿនពេកចូលដេកក្នុងប្រឡាយ Posted: 18 Jun 2011 08:03 PM PDT រាជធានីភ្នំពេញ ៖ រថយន្តម៉ាក LUXES 300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-1076 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណក្នុងល្បឿនលឿន តាមដងផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រថយន្តនេះបានក្រឡាប់ផ្ងារពោះ ព្រោះយកចង្កូតមិនទាន់ត្រង់ផ្លូវកោង |
ជំពាក់លុយ៣ម៉ឺនរៀលបងប្រុសវាយប្អូនស្រីពោះធំ៦ខែ ត្រូវចាប់ខ្លួន Posted: 18 Jun 2011 07:26 PM PDT ខេត្តកណ្តាល ៖ បុរសម្នាក់បានក្លាយជាអ្នកទោស ហើយត្រូវបានកម្លាំងប៉ូលិសស្រុកអង្គស្នួលចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល បន្ទាប់ពីរូបគាត់កាន់ជើងប្រពន្ធហួសហេតុ ខ្វះការពិចារណាទាញដំបងមែកសង្កែ១កំណាត់ទៅវាយសំពងប្អូនស្រីបង្កើតដែលមានផ្ទៃពោះ៦ខែ បណ្តាលឱ្យរបួសស្នាម |
ផ្លាស់ប្តូរអធិការរងប៉ូលិសខណ្ឌសែនសុខ ជំនួសដោយមេប៉ូលិសប៉ុស្តិ៍ជ័យជំនះ Posted: 18 Jun 2011 07:12 PM PDT រាជធានីភ្នំពេញ ៖ អធិការរងប៉ូលិសខណ្ឌសែនសុខ មួយរូបត្រូវបានផ្ទេរទៅកាន់តំណែងថ្មី និងជំនួសមកវិញដោយនាយប៉ុស្តិ៍ជ័យជំនះ ខណ្ឌដូនពេញ ហើយពិធីផ្ទេរនេះ ត្រូវបានធ្វើឡើងជាមួយនឹងពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់សញ្ញាបត្រជាន់ខ្ពស់នគរបាលយុត្តិធម៌ជូនដល់នាយនគរបាលជាតិនៃស្នងការដ្ឋាន |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |