|
- ពិរុទ្ធជនម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
- ឈុតនាងម៉ារីលីន ម៉ុនរ៉ូ ដាក់ដេញថ្លៃបាន4,6លានដុល្លារ
- តាមការប៉ាន់ស្មានសាលាក្តីខ្មែរក្រហមគ្រោងចំណាយសរុបប្រមាណ១៤៩,៨លានដុល្លារ សម្រាប់ដំណើរការឆ្នាំ២០០៦ ដល់ឆ្នាំ២០១១
- បណ្តាជម្លោះក្នុងឆ្នាំ2010 មានជនភៀសខ្លួនប្រហែល44លាននាក់
- កំលោះម្នាក់ផឹកថ្នាំពុលសង្ស័យមានវិបត្តិស្នេហា
- រយៈពេលមួយខែកន្លះ សមត្ថកិច្ចចម្រុះរកឃើញរថយន្តកុងតឺន័រមានកំហុស៧៤៩គ្រឿង
- ស្រ្តីជាម្តាយនៅអង់គ្លេសប្រមូលផ្តុំធ្វើបាតុកម្មបំផុសចលនាបំបៅដោះកូនជាក្រុម
- រដ្ឋាភិបាលអ៊ីតាលីទទួលទំនុកចិត្តពីសភាទៀត
- លោកស្រីហ៊ីលឡារី គ្លីនតុន គាំទ្រការទាមទារដ៏ក្លាហានរបស់នារីអារ៉ាប៊ី សាអូឌីត នូវសិទ្ធិបើករថយន្ត
- ឆែកឆេររថយន្តស៊ីទែនដឹកប្រេងសាំងប៉ះចំដឹកឈើគ្រញូង
- ស្រ្តីអង្គុយលក់ពោតស្ងោរនៅលើចិញ្ចើមផ្លូវម៉ូតូបុកស្លាប់
- កោះសន្តិភាពនាំក្រមា២០និងអំណោយ២០ម៉ឺនរៀលជូនគ្រួសារកូន១៧នាក់
- តារាបូលីវូដកំពូលសម្រស់អៃស្វារីយ៉ា រ៉ៃ មានផ្ទៃពោះកូនដំបូង
- ប្រធានាធិបតីអាហ្សង់ទីន លោកស្រីគ្រីស្ទីណា ហ្វ័រណង់ដេស ប្រកាសឈរឈ្មោះជាបេក្ខនារីប្រធានាធិបតីទៀត
- ដណ្តើមស្រីស្នេហ៍គ្នាជិះម៉ូតូតាមវាយនឹងដបបែកក្បាលកណ្តាលយប់
- កងកម្លាំងសន្តិសុខស៊ីរីបាញ់សម្លាប់បាតុករ7នាក់ទៀតខណៈលោកអាសាដ ប្រកាសផ្តល់ការលើកលែងទោសជាទូទៅថ្មីមួយ
- នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន នឹងលាលែងចេញពីតំណែង
- កម្មកររោងចក្រសាំងវ៉ូមកសាលាដំបូងទាមទារដោះលែងប្រធានសហជីព
- សាលាក្តីគ្រោងធ្វើសន្និសីទកាសែតសំណុំរឿង០០២ នៅថ្ងៃទី២៣ មិថុនា
- ម៉ូតូ២គ្រឿងទាក់ដៃចង្កូតគ្នាដួលសន្លប់៣នាក់
- រថយន្តឡិចស៊ីសបុកម៉ូតូណៃហតបាក់ប្រអប់ជើងរត់គេចបាត់ស្រមោល
- ជ្រកក្រោមដើមស្តៅរន្ទះបាញ់ស្លាប់បងមានផ្ទៃពោះ៨ខែ ឯប្អូនស្រីរបួសស្រាល
- ប្តីកំណាចវាយដំប្រពន្ធ និងកូនរហូតទ្រាំលែងបានប្តឹងប៉ូលិសឱ្យចាប់ខ្លួន
- ប្រធានាធិបតីយេម៉ែនលោកសាឡេហ៍ នឹងវិលត្រឡប់ទៅកាន់ប្រទេសវិញថ្ងៃទី24 មិថុនា
- អ្នកលក់ដូរក្បែរមាត់សមុទ្រសុំពន្យារពេល២ឆ្នាំខណៈអាជ្ញាធរត្រូវការធ្វើសួនច្បារ
- ស្អែកនេះយូណេស្កូនឹងលើកយកបញ្ហាប្រាសាទព្រះវិហារពិភាក្សា ផ្អែកលើសុទិដ្ឋិនិយម ថៃមិនអាចបង្អាក់ផែនការកម្ពុជាបានទេ
- ឥទ្ធិពលព្យុះបង្កឱ្យមានជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គហក់ឡើង
- សារជាតិថៃឬសៀម (បទពាក្យប្រាំពីរ)
- អាមេរិកដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុន9របស់លីប៊ី
- ខឹងគូប្រជែងនាំស្រីស្អាតទៅស្រស់ស្រូបរសស្នេហ៍បើករថយន្តដេញបុកយ៉ាងសាហាវ
ពិរុទ្ធជនម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ Posted: 22 Jun 2011 01:23 AM PDT ខេត្តបន្ទាយមានជ័យ ៖ ពិរុទ្ធជនម្នាក់ដែលជំងឺប្រចាំកាយបានរើឡើងវិញត្រូវបានមន្ត្រីអនុរក្សពន្ធនាគារដឹកតាមរថយន្តយកមកព្យាបាលភ្លាមៗផងដែរនៅមន្ទីរពេទ្យ តែអកុសលក្រោយពេលមកដល់មន្ទីរពេទ្យមួយសន្ទុះ ពិរុទ្ធជនរូបនោះបានដាច់ខ្យល់ស្លាប់នៅវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២១ មិថុនា ក្នុងមន្ទីរពេទ្យបង្អែកក្រុងសិរី |
ឈុតនាងម៉ារីលីន ម៉ុនរ៉ូ ដាក់ដេញថ្លៃបាន4,6លានដុល្លារ Posted: 22 Jun 2011 01:21 AM PDT តារាហូលីវូដអាមេរិកជើងចាស់ដែលបាត់បង់ជីវិតទៅហើយ គឺនាងម៉ារីលីន ម៉ុនរ៉ូ ពេលនេះឈុតរបស់នាងដែលស្លៀកត្រូវខ្យល់ ខណៈពេលនាងចេញពីផ្លូវក្រោមដី ក្នុងទីក្រុងញូវយ៉ក ប៉ើងឡើងលើរួចនាងយកដៃទៅខ្ទប់នោះ ត្រូវបានគេដេញថ្លៃបានចំនួន៤,៦លានដុល្លារ។ |
Posted: 22 Jun 2011 01:19 AM PDT រាជធានីភ្នំពេញ ៖ យោងតាមឯកសារពីសាលាក្តីខ្មែរក្រហមចុះថ្ងៃទី២០ មិថុនា ២០១១ ដែលកោះសន្តិភាពទទួលបានឱ្យដឹងថា សាលាក្តីគ្រោងចំណាយប្រមាណ១៤៩,៨លានដុល្លារ អាមេរិក សម្រាប់ដំណើរការសកម្មភាពរបស់ខ្លួនចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១១ ក្នុងនោះភាគីកម្ពុជាគ្រោងចំណាយប្រមាណ៣៤លានដុល្លារអាមេរិក |
បណ្តាជម្លោះក្នុងឆ្នាំ2010 មានជនភៀសខ្លួនប្រហែល44លាននាក់ Posted: 22 Jun 2011 01:19 AM PDT តាមទីភ្នាក់ងារ AFP បង្ហើបឱ្យដឹងថា ទំនាស់ផ្នែកនយោបាយនៅក្នុងឆ្នាំ២០១០ ធ្វើឱ្យមានមនុស្សចំណាកស្រុកជិត៤៤លាននាក់ នៅទូទាំងពិភពលោក ជាចំនួនខ្ពស់បំផុតនៅក្នុងទសវត្ស តាមរយៈរបាយការណ៍ពីសមាគមជនភៀសខ្លួនន័រវេស។ |
កំលោះម្នាក់ផឹកថ្នាំពុលសង្ស័យមានវិបត្តិស្នេហា Posted: 22 Jun 2011 01:14 AM PDT ខេត្តកំពង់ធំ ៖ កំលោះវ័យក្មេងម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតដោយផឹកថ្នាំពុលកាលពីថ្ងៃទី២១ មិថុនា ។ ពាក់ព័ន្ធនឹងការធ្វើអត្តឃាតនេះ ត្រូវបាននគរបាលស្រុកប្រាសាទបល្ល័ង្កឱ្យដឹងថា យុវជនឈ្មោះអៀ សំអាត អាយុ២០ឆ្នាំ មានទីលំនៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ |
រយៈពេលមួយខែកន្លះ សមត្ថកិច្ចចម្រុះរកឃើញរថយន្តកុងតឺន័រមានកំហុស៧៤៩គ្រឿង Posted: 22 Jun 2011 01:04 AM PDT ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានរកឃើញរថយន្តកុងតឺន័រចំនួន៧៤៩គ្រឿង ក្នុងចំណោម៧៩១គ្រឿង ដែលបានធ្វើសកម្មភាពដឹកជញ្ជូននៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ដែលមានកំហុសបច្ចេកទេសសម្រាប់យានយន្តដឹកជញ្ជូនខ្នាតធំនេះ។ របាយការណ៍នេះបានបង្ហាញនៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២១ មិថុនា |
ស្រ្តីជាម្តាយនៅអង់គ្លេសប្រមូលផ្តុំធ្វើបាតុកម្មបំផុសចលនាបំបៅដោះកូនជាក្រុម Posted: 22 Jun 2011 12:55 AM PDT ទីភ្នាក់ងារបរទេសកាលពីថ្ងៃទី២១ មិថុនា ផ្សាយថា ស្រ្តីអង់គ្លេសជាច្រើននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដោយការបើកសុដន់បំបៅដោះកូនជាក្រុម នៅចំពោះមុខអ្នកទិញទំនិញតាមហាង ដែលមានឥរិយាបថលើកតម្កើងខ្លួននៅបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្ម «ដឹត្រាហ្វហ្វត» ក្នុងទីក្រុងម៉េនឆេស្ទ័រ ប្រទេសអង់គេ្លស ដើម្បី គាំទ្រសប្តាហ៍នៃការបំបៅដោះកូនរបស់ក្រសួងសុខាភិបាលអង់គ្លេស។ |
រដ្ឋាភិបាលអ៊ីតាលីទទួលទំនុកចិត្តពីសភាទៀត Posted: 22 Jun 2011 12:52 AM PDT ទោះបីជាមានការត្អូញត្អែរនានាក៏ដោយ ក៏បណ្តាសមាជិកសភាអ៊ីតាលីកាលពីថ្ងៃទី២១ មិថុនា បានផ្តល់នូវទំនុកចិត្តដល់រដ្ឋាភិបាលរបស់លោកស៊ីលវីយ៉ូ ប័រលូស្កូនី ដែលបង្ហាញពីវិធានការមួយចំនួនសំដៅជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ។ ញត្តិសម្តែងការទុកចិត្តត្រូវបានអនុម័តដោយ៣១៧សំឡេងទល់នឹង២៩៣សំឡេង |
Posted: 22 Jun 2011 12:48 AM PDT រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន កាលពីថ្ងៃទី២១ មិថុនា បានផ្តល់ការគាំទ្ររបស់លោកស្រីចំពោះចលនាដ៏អង់អាចក្លាហានរបស់ នារីអារ៉ាប៊ី សាអូឌីត ប្រឆាំងនឹងការហាមឃាត់មិនឱ្យនារីប្រទេសនេះបើកបររថយន្ត។ |
ឆែកឆេររថយន្តស៊ីទែនដឹកប្រេងសាំងប៉ះចំដឹកឈើគ្រញូង Posted: 22 Jun 2011 12:43 AM PDT ខេត្តបន្ទាយមានជ័យ ៖ រថយន្តស៊ីទែនដឹកប្រេងសាំងចំណុះ៦.០០០លីត្រ ដែលលួចបន្លំដឹកឈើគ្រញូងចេញពីភូមិសាស្រ្តខេត្តឧត្តរមានជ័យ បានមកជាប់អន្ទាក់សមត្ថកិច្ចប៉ូលិសខេត្តបន្ទាយមានជ័យ និងប៉ូលិសប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២០ មិថុនា លើផ្លូវជាតិលេខ៥ ត្រង់មុខអធិការដ្ឋាន |
ស្រ្តីអង្គុយលក់ពោតស្ងោរនៅលើចិញ្ចើមផ្លូវម៉ូតូបុកស្លាប់ Posted: 22 Jun 2011 12:36 AM PDT រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នឹងកន្លែង ដោយសារតែម៉ូតូ មួយគ្រឿង ជិះជ្រុលទៅបុកក្នុងខណៈពេលដែលគាត់កំពុងអង្គុយលក់ពោតស្ងោរនៅលើចិញ្ចើមផ្លូវ ពេលយប់ ហើយក្រោយពេលកើតហេតុអ្នកបើកបរម៉ូតូត្រូវបានប៉ូលិសឃាត់ខ្លួន ចំណែកសពស្រ្តីរងគ្រោះត្រូវក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅផ្ទះ |
កោះសន្តិភាពនាំក្រមា២០និងអំណោយ២០ម៉ឺនរៀលជូនគ្រួសារកូន១៧នាក់ Posted: 22 Jun 2011 12:29 AM PDT ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២១ មិថុនា ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំងបាននាំយកក្រមាចំនួន២០និងថវិកាចំនួន២០ម៉ឺនរៀលដែលជាអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារមួយមានកូន១៧នាក់ ដែលកំពុងជួបកង្វះខាតជីវភាព ដល់លំនៅឋានរបស់ពួកគាត់ ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ |
តារាបូលីវូដកំពូលសម្រស់អៃស្វារីយ៉ា រ៉ៃ មានផ្ទៃពោះកូនដំបូង Posted: 22 Jun 2011 12:11 AM PDT នាងអៃស្វារីយ៉ា រ៉ៃ ដែលជាតារាភាពយន្តបូលីវូដឥណ្ឌាល្បីឈ្មោះ ហើយមានសម្រស់ស្អាតគួរឱ្យទាក់ទាញ ពេលនេះកំពុងមានផ្ទៃពោះកូនដំបូង។ ព័ត៌មានពី នាងអៃស្វារីយ៉ា រ៉ៃ មានផ្ទៃពោះនេះ ត្រូវបានអះអាងបញ្ជាក់ដោយឪពុកក្មេករបស់នាង គឺលោក Amitabh Bachchan ជាតារាភាពយន្តបូលីវូដជើងចាស់ម្នាក់កាលពីថ្ងៃទី២១ មិថុនា កន្លងមក។ |
Posted: 22 Jun 2011 12:10 AM PDT ប្រធានាធិបតីអាហ្សង់ទីន លោកស្រីគ្រីស្ទីណា ហ្វ័រណង់ដេស បានប្រកាសអំពីផែនការរបស់លោកស្រីក្នុងការឈរឈ្មោះជាបេក្ខនារី សម្រាប់តំណែងប្រធានាធិបតីទៀត ។ លោកស្រីហ្វ័រណង់ដេស ថ្លែងកាលពីថ្ងៃទី២១ មិថុនា កន្លងមកថា លោកស្រីបានសម្រេចចិត្តបង្ហាញពីឆន្ទៈនិងផែនការរបស់លោកស្រី ជាសាធារណៈដើម្បីបញ្ចប់ការលេចឮពាក្យចចាមអារ៉ាមនានា។ |
ដណ្តើមស្រីស្នេហ៍គ្នាជិះម៉ូតូតាមវាយនឹងដបបែកក្បាលកណ្តាលយប់ Posted: 22 Jun 2011 12:09 AM PDT រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមចេញពីផឹកស៊ីនៅភោជនីយដ្ឋានមួយ ហើយឌុបនារីរត់តុទៅចូលក្លឹបរាំលេង ស្រាប់តែមានក្មេងទំនើងមួយក្រុមទៀតជិះម៉ូតូតាមក្រោយ រួចយកដបវាយក្បាលយុវជនដែលឌុបនារីនោះបែកក្បាល និងបណ្ដាលឱ្យដួលម៉ូតូនៅចំណុចក្រោយវិទ្យាល័យព្រះយុគន្ធរតាមផ្លូវលេខ១០៥ សង្កាត់បឹងកេងកងទី២ |
Posted: 22 Jun 2011 12:07 AM PDT នៅប្រទេសស៊ីរីមានការប៉ះទង្គិចគ្នាជាថ្មីទៀត កាលពីថ្ងៃទី២១ មិថុនា កន្លងមក ដោយកងកម្លាំងសន្តិសុខបាញ់សម្លាប់បាតុករ៧នាក់ ។ ការប៉ះទង្គិចគ្នានេះកើតឡើងនៅក្នុងទីក្រុងនានារវាងហ្វូងបាតុករ ដែលមានភក្តីភាពចំពោះប្រធានាធិបតី លោកបាចាអាល់ អាសាដ និងហ្វូងបាតុករប្រឆាំងលោក។ |
នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន នឹងលាលែងចេញពីតំណែង Posted: 22 Jun 2011 12:06 AM PDT នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូ កាន ត្រូវគេរំពឹងថា នឹងសុំលាលែងចេញពីតំណែងនៅចុងខែសីហាខាងមុខនេះ ។ នេះបើតាមការរាយការណ៍ឱ្យដឹងដោយទីភ្នាក់ងារព័ត៌មាន ជប៉ុនក្យូដូដោយដកស្រង់សម្តីប្រភពក្នុងគណបក្សរបស់លោក ។ កាលបរិច្ឆេទសម្រាប់ការលាលែងចេញពីតំណែងរបស់លោកណាអូតូ កាន ត្រូវ |
កម្មកររោងចក្រសាំងវ៉ូមកសាលាដំបូងទាមទារដោះលែងប្រធានសហជីព Posted: 22 Jun 2011 12:02 AM PDT ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី២១ មិថុនា នៅមុខសាលាដំបូងខេត្ត កម្មករ កម្មការិនីរោងចក្រកាត់ដេរសាំងវ៉ូ ដែលមានទីតាំងនៅខាងលិចផ្សារថ្នល់ទទឹង ក្នុងទឹកដីស្រុកសំរោងទង មិនតិចជាង៤០០នាក់ បានជិះរថយន្តទួរីសជាង២០គ្រឿង មកជួបជុំគ្នានៅមុខសាលាដំបូង ដើម្បីស្នើដល់តុលាការសុំការដោះលែងប្រធានសហជីពរបស់ខ្លួនម្នាក់ដែលជា |
សាលាក្តីគ្រោងធ្វើសន្និសីទកាសែតសំណុំរឿង០០២ នៅថ្ងៃទី២៣ មិថុនា Posted: 22 Jun 2011 12:02 AM PDT រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមបានឱ្យដឹងថា ផ្នែកកិច្ចការសាធារណៈនៃសាលាក្តីគ្រោងនឹងរៀបចំសន្និសីទកាសែតមួយនៅថ្ងៃទី២៣ មិថុនា ២០១១ នេះ ស្តីពីនីតិវិធីក្នុងសំណុំរឿង០០២ និងជុំវិញការបើកសវនាការ |
ម៉ូតូ២គ្រឿងទាក់ដៃចង្កូតគ្នាដួលសន្លប់៣នាក់ Posted: 21 Jun 2011 11:56 PM PDT រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ មិថុនា នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុចភ្លើងស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានម៉ូតូ២គ្រឿង បើកបញ្ច្រាសទិសគ្នា ប៉ះទាក់ដៃចង្កូត បណ្តាលឱ្យដួលច្រងាប់ច្រងិលបោកខ្លួនលើថ្នលក់ដេកសន្លប់រដូករណែល |
រថយន្តឡិចស៊ីសបុកម៉ូតូណៃហតបាក់ប្រអប់ជើងរត់គេចបាត់ស្រមោល Posted: 21 Jun 2011 11:49 PM PDT រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ មិថុនា តាមបណ្តោយផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ត្រង់ចំណុចផ្លូវបំបែកមុខសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មានរថយន្តមួយគ្រឿងបើកពីទិសខាងជើងទៅត្បូង បានបុកម៉ូតូមួយគ្រឿងបើកពីទិសខាងកើត |
ជ្រកក្រោមដើមស្តៅរន្ទះបាញ់ស្លាប់បងមានផ្ទៃពោះ៨ខែ ឯប្អូនស្រីរបួសស្រាល Posted: 21 Jun 2011 11:45 PM PDT ខេត្តពោធិ៍សាត់ ៖ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុឯប្អូនស្រីម្នាក់ទៀតរបួសស្រាល ខណៈពេលកំពុងជ្រកភ្លៀងក្រោមដើមស្តៅ។ បាតុភូតរន្ទះបាញ់នេះកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២១ មិថុនា នៅចំណុចទួលសម្តេច ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ |
ប្តីកំណាចវាយដំប្រពន្ធ និងកូនរហូតទ្រាំលែងបានប្តឹងប៉ូលិសឱ្យចាប់ខ្លួន Posted: 21 Jun 2011 11:42 PM PDT ខេត្តកណ្តាល ៖ បុរសម្នាក់ឈ្មោះខាយ ហួរ អាយុ៤២ឆ្នាំ រស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ត្រូវសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌស្រុកលើកដែកចាប់ខ្លួនកាលពីថ្ងៃទី១៥ មិថុនា ពីបទវាយប្រពន្ធឈ្មោះចាន់ ស៊ីនឿន អាយុ៣២ឆ្នាំ និងកូនប្រុសឈ្មោះហួរ សេងហ៊ាង អាយុ៧ឆ្នាំ ។ កូនប្រុសត្រូវបុរសជាឪពុកវាយបែកបបូរមាត់ |
ប្រធានាធិបតីយេម៉ែនលោកសាឡេហ៍ នឹងវិលត្រឡប់ទៅកាន់ប្រទេសវិញថ្ងៃទី24 មិថុនា Posted: 21 Jun 2011 11:34 PM PDT ប្រធានាធិបតីយេម៉ែន លោកអាលី អាប់ឌុលឡាហ៍ សាឡេហ៍ ដែលកំពុងសម្រាកព្យាបាលរបួសនៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត ក្រោយពីមានការវាយប្រហារដោយរ៉ុក្កែតប្រឆាំងវិមានរបស់លោក នឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវិញ នៅថ្ងៃទី២៤ មិថុនា ខាងមុខនេះ ។ នេះបើតាមការឱ្យដឹងដោយទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក។ |
Posted: 21 Jun 2011 11:31 PM PDT ខេត្តកោះកុង ៖ កាលពីថ្ងៃទី២០ មិថុនា អាជីវករលក់ដូរដូចជាគុយទាវ បាយ ភេសជ្ជៈ ទឹកកក គ្រឿងទេស ឬគ្រឿងឧបភោគ បរិភោគផ្សេងៗចំនួន១៥ទីតាំងតំណាងឱ្យ១៥គ្រួសារបានធ្វើលិខិតសុំពន្យារពេលបន្តការលក់ដូររយៈពេល២ឆ្នាំទៀត ខណៈដែលមន្ទីរពាណិជ្ជកម្មខេត្តកោះកុងចេញសេចក្តីជូនដំណឹងយោងតាមមតិណែនាំ |
Posted: 21 Jun 2011 11:24 PM PDT រាជធានីភ្នំពេញ ៖ ផែនការអភិវឌ្ឍន៍ និងអភិរក្សប្រាសាទព្រះវិហារ ដែលស្ថិតក្នុងរបៀបវារៈទី៦២ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣៥ របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំងនោះ នឹងត្រូវគេលើកយកមកពិភាក្សា និងអនុម័តនៅវេលាថ្ងៃស្អែក ទី២៣ មិថុនា ២០១១ នេះ ហើយ ។ អ្នកនាំពាក្យក្រសួងការបរទេស |
ឥទ្ធិពលព្យុះបង្កឱ្យមានជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គហក់ឡើង Posted: 21 Jun 2011 08:53 PM PDT រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មិថុនា ២០១១ នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីព្យុះមួយឈ្មោះហៃម៉ា ដែលបានកើតឡើងនៅសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមរបស់ប្រទេសកម្ពុជា ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២១ មិថុនា នេះ |
សារជាតិថៃឬសៀម (បទពាក្យប្រាំពីរ) Posted: 21 Jun 2011 08:44 PM PDT -ថៃជាតិស្លូតបូតសៀមយង់ឃ្នង អាក្រក់កន្លងសែនគម្រក់ ពិសេសអាប់ភីស៊ីតនាយក រដ្ឋមន្ត្រីងក់ងុយមីងមាំង ។ -ឡប់ៗឡេឡឺហាក់ពុលផ្សិត ចរិតចរិយាប្រៀបមោហ៍បាំង តតេះតតះស្មារតីភាំង ឡប់ៗតែតាំងថាខ្លួនគ្រាន់ ។ -តាមតែខ្សែញាក់កន្ត្រាក់រេ ដៃជើងផស់គេញ័រដូចស្កន់ ស្ទើរងាប់ស្ទើររស់ប្រឹងបំភាន់ ដកស្លាបនិងជាន់ដោយអាវលឿង ។ |
អាមេរិកដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុន9របស់លីប៊ី Posted: 21 Jun 2011 08:37 PM PDT សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ មិថុនា កន្លងមក បានអនុម័តដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុប្រឆាំង រដ្ឋាភិបាលលីប៊ី និងក្រុមហ៊ុនដែលត្រូវចុះក្នុងបញ្ជីខ្មៅចំនួន៩ ដោយសារការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនេះជារបស់មេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី ។ |
ខឹងគូប្រជែងនាំស្រីស្អាតទៅស្រស់ស្រូបរសស្នេហ៍បើករថយន្តដេញបុកយ៉ាងសាហាវ Posted: 21 Jun 2011 08:32 PM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនអ្នកលេងបើករថយន្តដេញបុកយ៉ាងប៉ផាប់ពភីង បណ្តាលឱ្យប៉ើងខ្ទាត និងបោកខ្លួនស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូឌុបស្រីស្នេហ៍ស្រស់ស្អាតចេញពីភោជនីយដ្ឋាន និងខារ៉ាអូខេ យីហោព្រះចន្ទពេញវង់ សំដៅទៅរកផ្ទះសំណាក់ព្រែកលៀប ដើម្បីស្រស់ស្រូបរសស្នេហ៍ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |