|
- ឈ្មួញនាំឈើប្រណីតទៅលក់នៅប្រទេសវៀតណាមពុំមានអ្នកបង្ក្រាប
- មេវេដឌ័រកំពុងស្វែងរកការពន្យារពេលសវនាការបណ្តឹងប៉ាក់គីអាវ
- មុខរបរឡើងត្នោតជាការផ្សងនឹងគ្រោះថ្នាក់គ្រប់ពេលវេលា
- លទ្ធផលការប្រកួតប្រដាល់នៅរេញទូរទស្សន៍CTN-TV5 និង បាយ័ន
- កីឡាករវាយកូនបាល់ ប៊ុន កេន្នី រក្សាបានតំណែងជើងឯករបស់ខ្លួន
- ស្នូរផ្ទុះគ្រាប់ផ្លោងលាន់កក្រើកផ្អើលមនុស្សជុំវិញក្រុងច្បារមន
- ឃាត់ខ្លួនក្រុមជនសង្ស័យជិះម៉ូតូឆក់កាបូបកណ្តាលក្រុងស្ទឹងសែន៣នាក់
- ទាហាន៦នាក់របួសក្នុងការវាយប្រហាររបស់ពួកឧទ្ទាមនៅភាគខាងត្បូងហ្វ៊ីលីពីន
- ស្រីស្អាតមកពីរដ្ឋកាលីហ្វ័រនីញ៉ាឈ្នះតំណែងបវរកញ្ញាអាមេរិកប្រចាំឆ្នាំ2011
- កីឡាករខ្សែប្រយុទ្ធ Grafite ចាកចេញពីក្លឹប Wolfsburg
- យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្រុងប៉ោយប៉ែត
- គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកកង់ជិះឆ្លងថ្នល់របួសធ្ងន់២មធ្យម១
- កីឡាករម៉ៃឃើល បាឡាក់ ចង់លាឈប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់
- កីឡាករអៀរឡង់ខាងជើងឈ្នះជើងឯកវាយកូនហ្គោលU.S. Open
- ប៉េអឹមក្រុងបាត់ដំបងចាប់ខ្លួនយុវជន២នាក់ពីបទជួញដូរថ្នាំញៀន
- មនុស្សប្រុស-ស្រីជាង400នាក់ស្រាតចុះមុជទឹកត្រជាក់បំបែកឯតទគ្គកម្មពិភពលោក
- សង្សាររ៉ូណាល់ដូបង្ហាញឈុតប៊ីគីនីនៅមាត់សមុទ្រ
- ពលរដ្ឋអេស្ប៉ាញច្រើនពាន់នាក់ធ្វើបាតុកម្មប្រឆាំងវិបត្តិសេដ្ឋកិច្ចនិងការឥតការងារធ្វើ
- អេនចឺលីណា ជូលី មកទស្សនាជំរំជនភៀសខ្លួននៅកោះ LAMPEDUSA របស់អ៊ីតាលី
- រថយន្តវីហ្គោរេចង្កូតបុករះម៉ូតូ៥គ្រឿងនៅផ្សារ៧មករា
- សាលារាជធានីភ្នំពេញជូនដំណឹងស្តីពីបែបបទរយៈពេល និងតម្លៃសេវានៃការធ្វើនីត្យានុកូលកម្មលិខិតស្នាម ឬឯកសារផ្សេងៗ
- បុរសម្ចាស់យានដ្ឋានដែលឧក្រិដ្ឋចាប់ជំរិតបានមកដល់ផ្ទះវិញហើយបន្ទាប់ពីប្រពន្ធប្រគល់ប្រាក់តាមការចរចា
- តុលាការអីុស្រាអែលចេញបញ្ជាឱ្យប្រហារជីវិតដោយគប់ដុំថ្មឆ្កែមួយ ក្បាលព្រោះជឿថាជាអតីតមេធាវីមាក់ងាយតុលាការកាលពី20ឆ្នាំមុនទើប ចាប់ជាតិ
- ប៉ះទង្គិចគ្នាជាថ្មីនៅយេម៉ែនរវាងកងទ័ព និងពួកសកម្មប្រយុទ្ធស្លាប់21នាក់ខណៈអនុមន្ត្រី យេម៉ែនមួយរូបស្លាប់នៅអារ៉ាប៊ី សាអូឌីត
- នាយករដ្ឋមន្ត្រីសូម៉ាលី សុំលាលែងចេញពីតំណែង
- ម៉ូតូបុកជាមួយរថយន្តបែនដឹកខ្សាច់ស្លាប់២របួសធ្ងន់១នៅទន្លេបិទ
- អូតង់ទទួលស្គាល់ពីការទម្លាក់គ្រាប់បែកស្លាប់ជនស៊ីវិលនៅក្រុងទ្រីប៉ូលី
- រដ្ឋមន្ត្រីការពារប្រទេសអាមេរិកទទួលស្គាល់ការទាក់ទងជាមួយពួកតាលីបង់
- ចោរ៤នាក់ លីកាំភ្លើងវែងខ្លីចូលប្លន់ផ្ទះលក់អង្ករ
- ហិង្សា២ករណីដោយឡែកពីគ្នាម្នាក់ត្រូវបានចាប់ខ្លួនម្នាក់ទៀតរត់បាត់
ឈ្មួញនាំឈើប្រណីតទៅលក់នៅប្រទេសវៀតណាមពុំមានអ្នកបង្ក្រាប Posted: 20 Jun 2011 12:55 AM PDT ខេត្តមណ្ឌលគិរី ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា ឈ្មួញធំៗដែលរកស៊ីឈើប្រណីតនៅស្រុកពេជ្រាដា កំពុងតែដឹកជញ្ជូនឈើប្រណីតទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ព្រោះមិនមានសមត្ថកិច្ចណាមករំខានឡើយ។ ប្រភពបន្តថា មានអ្នកមានអំណាចមួយចំនួននៅក្នុងស្រុកពេជ្រាដា |
មេវេដឌ័រកំពុងស្វែងរកការពន្យារពេលសវនាការបណ្តឹងប៉ាក់គីអាវ Posted: 20 Jun 2011 12:52 AM PDT កីឡាករអាមេរិកហ្វ្លយ មេវេដឌ័រមិនចង់ប្រឈមមុខជាមួយប៉ាក់គីអាវនៅលើសង្វៀនក្នុងពេល ឥឡូវនេះទេ ហើយគេកំពុងតែសង្ឃឹមថានឹងអាចផ្អាកការតទល់គ្នានៅក្នុងក្រចកសេះ មុខតុលាការផងដែរ។ មេធាវីកីឡាករមេវេដឌ័របានដាក់សំណើសុំជាបន្ទាន់មួយសុំឱ្យតុលាការ U.S District Court នៅរដ្ឋនេវ៉ាដាដើម្បីឱ្យផ្អាកឬពន្យាពេលការកាត់ក្តីលើពាក្យ បណ្តឹងរបស់ប៉ាក់គីអាវចំពោះមេវេដឌ័រ។ |
មុខរបរឡើងត្នោតជាការផ្សងនឹងគ្រោះថ្នាក់គ្រប់ពេលវេលា Posted: 20 Jun 2011 12:49 AM PDT ខេត្តកំពង់ឆ្នាំង ៖ បុរសមានមុខរបរឡើងត្នោតម្នាក់ឈ្មោះជា សែតអាយុ៥៤ឆ្នាំ បានធ្លាក់ពីលើចុងត្នោតកម្ពស់១៨ម៉ែត្រស្លាប់កាលពីវេលាម៉ោង៣និង៥០នាទី រសៀល ថ្ងៃទី១៩ មិថុនា នៅខាងលិចផ្ទះ ក្នុងភូមិទ្រាខាងត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខណៈ ដែលរូបគាត់ឡើងដាក់ទឹកត្នោត |
លទ្ធផលការប្រកួតប្រដាល់នៅរេញទូរទស្សន៍CTN-TV5 និង បាយ័ន Posted: 20 Jun 2011 12:47 AM PDT អ៊ឹង បូរ៉ា ឈ្នះពិន្ទុពៅ ស៊ីយ៉េតនៅ CTN រាជធានីភ្នំពេញ ៖ អ៊ឹង បូរ៉ា អ្នកប្រដាល់ជើងខ្លាំងទម្ងន់៥៤គីឡូក្រាម មកពីក្លឹបសិង្ហកីឡា ធ្វើឱ្យពៅ ស៊ីយ៉េត មកពីក្លឹបក្រុងប៉ោយប៉ែត ចាញ់ការប្រកួតដោយពិន្ទុទាំងមិនអស់ចិត្តនៅលើសង្វៀន CTN កាលពីថ្ងៃអាទិត្យ ទី១៩ មិថុនា ។ |
កីឡាករវាយកូនបាល់ ប៊ុន កេន្នី រក្សាបានតំណែងជើងឯករបស់ខ្លួន Posted: 20 Jun 2011 12:45 AM PDT រាជធានីភ្នំពេញ ៖កីឡាករវាយកូនបាល់ជើងខ្លាំងប៊ុន កេន្នី នៅតែរក្សាបានតំណែងជាម្ចាស់ជើងឯកពានរង្វាន់ លោកចម ប្រសិទ្ធ លើក្របខណ្ឌបុរសក១ បន្ទាប់ពីបានយកឈ្នះកីឡាករជនជាតិបារាំង LAJOUS ២សិតទល់០កាលពីថ្ងៃអាទិត្យ ទី១៩ ខែមិថុនា នៅទីលាន ខេមបូឌាខុនទ្រី ក្លឹបក្នុងសង្កាត់ទឹកថ្លា។ ម្ចាស់ជើងឯកឆ្នាំ |
ស្នូរផ្ទុះគ្រាប់ផ្លោងលាន់កក្រើកផ្អើលមនុស្សជុំវិញក្រុងច្បារមន Posted: 20 Jun 2011 12:45 AM PDT ខេត្តកំពង់ស្ពឺ ៖ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរដេកននះននៀល ប្រកាច់ប្រកិនបន្ទាប់ពីពួកគេកាន់ដំបងឈើមួយទៅវាយដំគ្រាប់ DK75 លេង បណ្តាលឱ្យផ្ទុះកក្រើកដី ផ្អើលអស់អ្នកផ្សារកំពង់ស្ពឺ មន្ត្រីរាជការ សាលាខេត្ត ប៉ូលិស ប៉េអឹម ស្ទុះស្ទារត់ទៅពិនិត្យមើលកន្លែងកើតហេតុថា តើអ្នកណាបាញ់ផ្លោងអ្វី? មានរឿងអ្វី? |
ឃាត់ខ្លួនក្រុមជនសង្ស័យជិះម៉ូតូឆក់កាបូបកណ្តាលក្រុងស្ទឹងសែន៣នាក់ Posted: 20 Jun 2011 12:41 AM PDT ខេត្តកំពង់ធំ ៖ មុខសញ្ញាជិះម៉ូតូឆក់កាបូប៣នាក់ត្រូវបានឃាត់ខ្លួនដោយនគរបាលក្រុងស្ទឹងសែន កាលពីព្រលប់ថ្ងៃទី១៦ មិថុនា បន្ទាប់ពីពួកគេឆក់កាបូបលុយពីស្ត្រីជិះម៉ូតូម្នាក់កាលពីម៉ោង១៨និង៣០នាទី តាមបណ្តោយជាតិលេខ៦ មុខមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្ថិតក្នុងក្រុងស្ទឹងសែន |
ទាហាន៦នាក់របួសក្នុងការវាយប្រហាររបស់ពួកឧទ្ទាមនៅភាគខាងត្បូងហ្វ៊ីលីពីន Posted: 20 Jun 2011 12:40 AM PDT បណ្តាអ្នកទទួសខុសត្រូវរបស់ប៉ូលិស និងកងទ័ពហ្វីលីពីនគូសបញ្ជាក់កាលពីថ្ងៃទី២០ មិថុនា ថា ទាហានយ៉ាងតិច៦នាក់ បានត្រូវរបួសកាលពីថ្ងៃទី១៩ មិថុនា ក្នុងការប៉ះទង្គិចគ្នា នានារវាងពួកឧទ្ទាម និងកងទ័ពរដ្ឋាភិបាលនៅភាគខាងត្បូងប្រទេស ។ |
ស្រីស្អាតមកពីរដ្ឋកាលីហ្វ័រនីញ៉ាឈ្នះតំណែងបវរកញ្ញាអាមេរិកប្រចាំឆ្នាំ2011 Posted: 20 Jun 2011 12:33 AM PDT ការប្រកួតជ្រើសរើសបវរកញ្ញាអាមេរិកប្រចាំឆ្នាំ២០១១ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងឡាស់វេហ្គាស ដោយវគ្គប្រកួតផ្តាច់ព្រ័ត្រត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៩ មិថុនា កន្លងមក ។ ឆ្នាំនេះជ័យភាភីជាបវរកញ្ញាអាមេរិកគឺបានទៅលើស្រីស្អាតមកពីរដ្ឋ កាលីហ្វ័រនីញ៉ា នាង Alyssa Campanella អាយុ២១ឆ្នាំ កម្ពស់១,៧៥ម៉ែត្រ។ |
កីឡាករខ្សែប្រយុទ្ធ Grafite ចាកចេញពីក្លឹប Wolfsburg Posted: 20 Jun 2011 12:26 AM PDT តាមប្រភពព័ត៌មានពីអេ-ភីចេញផ្សាយកាលពី ថ្ងៃអាទិត្យ ទី២០ មិថុនា ឆ្នាំ២០១១ បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល ដែលកំពុងលេងឱ្យក្លឹប Wolfsburg ក្នុងក្របខណ្ឌអាល្លឺម៉ង់ប៊ុនដេសី្លហ្គា នឹងចាកចេញពីក្លឹបនេះ ហើយទៅលេងឱ្យក្លឹប Al-Ahli ក្នុងក្របខណ្ឌបាល់ទាត់អេមីរ៉ាតអារ៉ាប់រួមវិញ ។ |
យុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្រុងប៉ោយប៉ែត Posted: 20 Jun 2011 12:23 AM PDT ក្រុងប៉ោយប៉ែត ៖ កងកម្លាំងនគរបាលនៃអធិការដ្ឋានក្រុង បានរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយចុះត្រួតពិនិត្យម៉ូតូគ្រប់ប្រភេទតាមផ្លូវជាតិលេខ៥ ក្នុងភូមិក្បានស្ពាន សង្កាត់ប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៩ មិថុនា ។ ក្នុងប្រតិបត្តិការនេះ ម៉ូតូចំនួន៥៥គ្រឿងដែលអ្នកជិះមិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ និងគ្មានស្លាកលេខ |
គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកកង់ជិះឆ្លងថ្នល់របួសធ្ងន់២មធ្យម១ Posted: 20 Jun 2011 12:21 AM PDT ខេត្តកំពង់ឆ្នាំង ៖ កុមារីម្នាក់ និងស្រ្តីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងឧប្បត្តិហេតុ ម៉ូតូបុកកង់ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៩ មិថុនា នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខម៉ាស៊ីនទឹកកក ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ មន្រ្តីប៉ូលិសចរាចរក្រុងបាននិយាយថា នៅមុនពេលកើតហេតុមានបុរស-ស្រ្តី២នាក់ ប្តីប្រពន្ធ |
កីឡាករម៉ៃឃើល បាឡាក់ ចង់លាឈប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ Posted: 20 Jun 2011 12:21 AM PDT យោងទៅតាមប្រភពព័ត៌មានអេភីផ្សាយចេញពីទីក្រុងហ្វ្រែងហ្វឺត ប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា កីឡាករខ្សែបម្រើម៉ៃឃើលបាឡាក់ ចង់លាឈប់ពីក្រុមជម្រើសជាតិបន្ទាប់ពីទទួលរងការស្តីបន្ទោស និងការធ្វើព្រងើយកន្តើយពីគ្រូបង្វឹក Joachim Loew ។ |
កីឡាករអៀរឡង់ខាងជើងឈ្នះជើងឯកវាយកូនហ្គោលU.S. Open Posted: 20 Jun 2011 12:19 AM PDT កីឡាករអៀរឡង់ខាងជើងរ៉ូរី ម៉ាកអ៊ីលរ៉យបានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងបន្ទាប់ពីបានយក ឈ្នះពានជើងឯកវាយកូនហ្គោលU.S Openដែលមានទឹកប្រាក់រង្វាន់សរុបច្រើនមហាសាល៧លាននិង៥សែនដុល្លារ អាមេរិកកាលពីថ្ងៃអាទិត្យទី១៩មិថុនា។ ជ័យជម្នះរបស់អ៊ីលរ៉យបានកើតឡើងបន្ទាប់ពីរូបគេបានយកឈ្នះជុំទី |
ប៉េអឹមក្រុងបាត់ដំបងចាប់ខ្លួនយុវជន២នាក់ពីបទជួញដូរថ្នាំញៀន Posted: 19 Jun 2011 11:52 PM PDT ខេត្តបាត់ដំបង ៖ យុវជន២នាក់ត្រូវបានកម្លាំងប៉េអឹមក្រុងចាប់ខ្លួនជាបន្តបន្ទាប់ពីបទជួញដូរថ្នាំញៀន ហើយឈានដល់ការឆែកឆេរលំនៅឋានរកឃើញថ្នាំញៀនរាប់រយគ្រាប់ទៀតផង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៨ មិថុនា នៅផ្ទះ៣៥៦ ក្រុមទី១៥ ភូមិរតនៈ ក្រុងបាត់ដំបង ក្រោមការដឹកនាំផ្ទាល់ដោយតំណាងអយ្យការ |
មនុស្សប្រុស-ស្រីជាង400នាក់ស្រាតចុះមុជទឹកត្រជាក់បំបែកឯតទគ្គកម្មពិភពលោក Posted: 19 Jun 2011 11:51 PM PDT មនុស្សប្រុស-ស្រីជាង៤០០នាក់ កាលពីពេលថ្មីៗកន្លងមកបានប្រមូលផ្តុំគ្នានៅកន្លែងមួយរួច បង្កើតព្រឹត្តិការណ៍មួយគឺនាំគ្នាស្រាតសម្លៀកបំពាក់ចេញអស់ បន្ទាប់មកនាំគ្នារត់ចូលក្នុងទឹកសមុទ្រយ៉ាងត្រជាក់នៅឆ្នេរ សមុទ្រកោះវ៉ាលីស ។ ការនាំគ្នារត់ចូលទឹកសមុទ្រយ៉ាងត្រជាក់ ដែលមានមនុស្សចូលរួមក្នុងចំនួនដ៏ច្រើននេះធ្វើឡើង ដើម្បីបំបែកឯតទគ្គកម្មពិភពលោកថ្មីមួយ។ |
សង្សាររ៉ូណាល់ដូបង្ហាញឈុតប៊ីគីនីនៅមាត់សមុទ្រ Posted: 19 Jun 2011 11:47 PM PDT នាងអ៊ីរីណា សាអ៊ីក សង្សាររបស់កីឡាករគ្រីស្ទៀណូ រ៉ូណាល់ដូ ខ្សែបម្រើក្លឹប Real Madrid បានបង្ហាញដើមទ្រូង និងសុដន់ នៅតាមឆ្នេរសមុទ្រមុនពេលទៅចូលរួមក្នុងពិធីបុណ្យលាងបាបគ្រោះចង្រៃ ដល់កូនប្រុសរបស់សង្សារនៅប្រទេសព័រទុយហ្គាល់ ។ |
Posted: 19 Jun 2011 11:27 PM PDT ប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចព្រមទាំងការឥតការងារធ្វើ ពលរដ្ឋអេស្ប៉ាញគ្រប់វ័យជាច្រើនពាន់នាក់បាននាំគ្នាធ្វើបាតុកម្មកាលពីថ្ងៃទី១៩ មិថុនា នៅតាមវិថីទាំងឡាយនៃទីក្រុងម៉ាឌ្រីដ។ ពួកបាតុករបានលើកគ្នាចាកចេញពីសង្កាត់ទាំងឡាយនាជាយក្រុងម៉ាឌ្រីដ ដើម្បីមកប្រមូលផ្តុំគ្នានាវេលាម៉ោង១៤ ម៉ោងក្នុងស្រុកនៅជិតសភានាកណ្តាលរាជធានី |
អេនចឺលីណា ជូលី មកទស្សនាជំរំជនភៀសខ្លួននៅកោះ LAMPEDUSA របស់អ៊ីតាលី Posted: 19 Jun 2011 11:26 PM PDT នាងអេនចឺលីណាជូលីបានមកកាន់កោះ LAMPEDUSA របស់អ៊ីតាលីកាលពីថ្ងៃទី១៩ មិថុនា ហើយថ្លែងអំណរគុណដល់ប្រជាជននៃកោះតូចនោះរបស់អ៊ីតាលីដែលទទួលជនអន្តោប្រវេសន៍ប្រមាណជា២០.០០០នាក់មកពីប្រទេសទុយនីស៊ី និងលីប៊ីរយៈពេលប៉ុន្មានខែចុងក្រោយនេះ |
រថយន្តវីហ្គោរេចង្កូតបុករះម៉ូតូ៥គ្រឿងនៅផ្សារ៧មករា Posted: 19 Jun 2011 11:22 PM PDT រាជធានីភ្នំពេញ ៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ ម៉ូតូ៥គ្រឿងរងការខូចខាតដោយសារតែរថយន្តម៉ាកតូយ៉ូតា វីហ្គោ ពណ៌ទឹកមាស មានស្លាកលេខ ភ្នំពេញ 2G-7957 មួយគ្រឿងបើករេចង្កូតបុករះពេលកំពុងឈប់ចតនៅកន្លែងលក់ដូរ តាមដងផ្លូវពេលយប់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២០ មិថុនា ២០១១ |
Posted: 19 Jun 2011 11:07 PM PDT រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយក្នុងគេហទំព័ររបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ មិថុនា ២០១១ ឱ្យដឹងថា សាមីខ្លួនត្រូវនាំមកនូវលិខិតស្នាម ឬឯកសារសុំធ្វើនីត្យានុកូលកម្មច្បាប់ដើមចំនួនមួយច្បាប់ |
Posted: 19 Jun 2011 09:16 PM PDT ខេត្តកណ្តាល ៖ បុរសម្នាក់ដែលជាម្ចាស់យានដ្ឋានជួសជុលរថយន្តមួយកន្លែងត្រូវជន ប្រដាប់អាវុធមួយក្រុមយករថយន្តស្ទាក់ផ្លូវ និងភ្ជង់កាំភ្លើងអោយឡើងរថយន្តពួកគេចាប់យកទៅបាត់នោះ ឥឡូវត្រូវបានពួកឧក្រិដ្ឋជនដោះលែងមកវិញហើយ បន្ទាប់ពីពួកគេបង្ខាំងទុកមួយសប្តាហ៍ដើម្បីជំរិតទារប្រាក់។ តាមប្រភពមួយបានលួចខ្សឹបប្រាប់ឱ្យដឹងថា បុរសម្ចាស់យានដ្ឋានបានមកដល់ផ្ទះកាលពីយប់មិញគឺថ្ងៃទី១៩ មិថុនា |
Posted: 19 Jun 2011 08:43 PM PDT ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី១៩ មិថុនា ផ្សាយឱ្យដឹងថា មានកើតហេតុការណ៍ដ៏ចម្លែកមួយនៅឯតុលាការក្រុងហ្ស៊េរុយសាឡឹម ប្រទេសអ៊ីស្រាអែល ដោយតុលាការនេះបញ្ជាឱ្យប្រហារជីវិតឆ្កែមួយក្បាលដោយព្យួរ.ក ព្រោះមានជំនឿថា ជាអតីតមេធាវីធ្លាប់ប្រមាថមាក់ងាយតុលាការកាលពី២០ឆ្នាំមុន ត្រឡប់មកចាប់ជាតិជាថ្មី ។ ហេតុការណ៍ខាងលើកើតឡើងនៅពេលឆ្កែមួយក្បាលនេះដើរចូលទៅតុលា ការក្នុងតំបន់ |
Posted: 19 Jun 2011 08:40 PM PDT នៅប្រទេសយេម៉ែនកាលពីថ្ងៃទី១៩ មិថុនា កន្លងមក មានការប៉ះទង្គិចគ្នាជាថ្មីទៀតរវាងកងទ័ព និងពួកសកម្មប្រយុទ្ធដែលការប៉ះទង្គិចគ្នាលើកចុងក្រោយនេះកើតឡើង នៅភាគខាងត្បូងប្រទេសបណ្តាលឱ្យស្លាប់មនុស្ស២១នាក់ ក្នុងនោះមានពួកប្រយុទ្ធ១២នាក់ និងទាហាន៩នាក់។ |
នាយករដ្ឋមន្ត្រីសូម៉ាលី សុំលាលែងចេញពីតំណែង Posted: 19 Jun 2011 08:38 PM PDT នាយករដ្ឋមន្ត្រីសូម៉ាលី លោក Mohamed Abdullahi បានសុំលាលែងចេញពីតំណែងកាលពីថ្ងៃទី១៩ មិថុនា កន្លងមក ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលនឹងបង្ក្រាបការបះបោររបស់ពួកអ៊ិស្លាមជ្រុលនិយមមុនការ បោះឆ្នោតដែលត្រូវគ្រោងរៀបចំធ្វើឡើងនៅខែសីហា ឆ្នាំ២០១២ខាងមុខនេះ។ ការសុំលាលែងចេញពីតំណែងរបស់លោក Mohamed Abdullahi |
ម៉ូតូបុកជាមួយរថយន្តបែនដឹកខ្សាច់ស្លាប់២របួសធ្ងន់១នៅទន្លេបិទ Posted: 19 Jun 2011 08:36 PM PDT ខេត្តកំពង់ចាម ៖ ម៉ូតូសេ១០០មួយគ្រឿងផលិតនៅប្រទេសចិន ពណ៌ខ្មៅ មិនមានពាក់ស្លាកលេខ បានបុកជាមួយនឹងរថយន្តម៉ាកហ៊ីណូ១គ្រឿងប្រភេទបែនដឹកខ្សាច់ ពាក់ស្លាកលេខកំពង់ចាម3A-1151យ៉ាងពេញទំហឹងនៅ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិយាយ.ស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៨ មិថុនា |
អូតង់ទទួលស្គាល់ពីការទម្លាក់គ្រាប់បែកស្លាប់ជនស៊ីវិលនៅក្រុងទ្រីប៉ូលី Posted: 19 Jun 2011 08:32 PM PDT អង្គការអូតង់ទទួលស្គាល់កាលពីថ្ងៃទី១៩ មិថុនា ថា បានសម្លាប់បណ្តាជនស៊ីវិលក្នុងឱកាសនៃការវាយប្រហារតាមអាកាសមួយ នៅក្រុងទ្រីប៉ូលី ហើយនិយាយពីលទ្ធភាពនៃការភ្លាំងភ្លាត់គ្រឿងសព្វាវុធដែលប្រើ ប្រាស់។ ក្នុងសេចក្តីប្រកាសមួយអូតង់ពន្យល់ថា បណ្តាទីតាំងយោធាជាគោលដៅនៃការវាយប្រហារតាមអាកាសកាលពី |
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកទទួលស្គាល់ការទាក់ទងជាមួយពួកតាលីបង់ Posted: 19 Jun 2011 08:30 PM PDT រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោករ៉ូប៊ែត ហ្គេត អះអាងកាលពីថ្ងៃទី១៩ មិថុនា ថា ប្រទេសរបស់លោកពិតជាបានធ្វើការប្រាស្រ័យទាក់ទងដំបូងជាមួយ ពួកតាលីបង់ ដើម្បីចរចាសន្តិភាពនៅអាហ្វហ្គានីស្ថាន ។ លោកហ្គេតថ្លែងតាមទូរទស្សន៍អាេមរិក CNN ថា ការប្រាស្រ័យទាក់ទងទាំងនេះជាការប្រាស្រ័យទាក់ទងដំបូង ។ |
ចោរ៤នាក់ លីកាំភ្លើងវែងខ្លីចូលប្លន់ផ្ទះលក់អង្ករ Posted: 19 Jun 2011 08:28 PM PDT ខេត្តកំពត ៖ ចោរប្រដាប់អាវុធ៤នាក់បានចូលប្លន់ផ្ទះលក់អង្ករមួយកន្លែងដោយចាប់ម្ចាស់ផ្ទះ និងកម្មករចងស្លាបសេក រួចហើយប្រមូលយកប្រាក់គេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចទេ កាលពីវេលាម៉ោង៧និង១៥នាទី ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ហើយប្រហែលជាង១ម៉ោងក្រោយមក ទើបមានការភ្ញាក់ផ្អើល |
ហិង្សា២ករណីដោយឡែកពីគ្នាម្នាក់ត្រូវបានចាប់ខ្លួនម្នាក់ទៀតរត់បាត់ Posted: 19 Jun 2011 08:18 PM PDT ខេត្តបន្ទាយមានជ័យ ៖ មានអំពើហិង្សាចំនួន២ករណីដាច់ដោយឡែកពីគ្នា ហើយជនដៃដល់សុទ្ធតែប្រើពូថៅកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដូចគ្នា ។ ករណីទី១ បានកើតឡើងនៅវេលាម៉ោង១២យប់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១១ នៅភូមិវល្លិប្រេង ឃុំគោករមៀត ស្រុកថ្មពួក និងករណីទី២ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |