Koh Santipheap Daily

Koh Santipheap Daily


បាញ់់​បង្អួត​ស្រី​ស្នេហ៍​នៅ​​ព្រែក​លៀប​​ត្រូវ​​អាវុធ​ហត្ថ​​ខណ្ឌ​​ដូន​ពេញ​ឃាត់​ខ្លួន

Posted: 21 Jun 2011 01:08 AM PDT

ជន​សង្ស័យជាមន្រ្តី​យោ​ធា​ដែល​បាញ់​អនា​ធិប​តេយ្យ
រាជធានីភ្នំ​ពេញ ៖ មន្រ្តីយោ​ធា​ម្នាក់​បម្រើ​ការ​នៅអគ្គនាយ​កដ្ឋាន​សំភារ​បចេ្ចកទេស​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​​ដេញ​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​១២​និង​៣០នាទី​រំលង​អធ្រាត្រ ឈាន​ចូលថ្ងៃ​ទី​២១ មិថុនា នៅ​​ផ្លូវ​លេខ​១៣៤ ស្ថិត​ក្នុង​​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា បន្ទាប់​ពី​យោ​ធា​រូប​នេះ ដក​កាំ​ភ្លើង​បាញ់​ពី​រ​គ្រាប់ ​បង្អួតស្រីស្នេហ៍​លើ​កំណាត់​

ឯកអគ្គ​រាជ​ទូត​ថៃ​ថ្មី​​គ្រោង​ចូល​ជួប​សវនាការ​​ជាមួយសម្តេច​ហេង សំរិន

Posted: 21 Jun 2011 01:01 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោង​តាមមន្ត្រី​​នាយកដ្ឋាន​​ព័ត៌មាន​​ និងឃោសនា​​នៃ​រដ្ឋ​សភា​បាន​ឱ្យ​ដឹងនៅ​​វេលាម៉ោង​​៩ព្រឹក​​​ថ្ងៃទី​​​២១ មិថុនា ​​២០១១ ថា ​សម្តេចអគ្គមហា​ពញាចក្រីហេង សំរិន ​ប្រធានរដ្ឋសភា ​នឹងអនុញ្ញាត​​ឱ្យ​លោកពង្ស​​សាមឿន ប៊ុន ​ឯកអគ្គ​រាជ​ទូត​ថៃថ្មី ដែលទើប​ត្រូវ​​បានតែ​ងតាំង​​​ចូលជួប​សវនាការ​​ការងារ​​នៅ​ព្រឹកថ្ងៃទី​​​២២ មិថុនា ស្អែក​នេះ​​

កម្មករ​សំណង់​​​ធ្លាក់​ពី​លើ​អគារ​​Yellow Tower ​ជាន់ទី​៦ស្លាប់

Posted: 21 Jun 2011 01:01 AM PDT


រាជធានីភ្នំពេញ ៖ ​កម្មករ​សំណង់​​​ម្នាក់​​​បាន​​ធ្លាក់​​ពីលើ​​អគារ​​ Yellow Towerជាន់​ទី៦ បណ្តាល​​​ឱ្យ​បោក​ក្បាល​​ស្លាប់​​នៅនឹងកន្លែង​​ ។ គ្រោះ​ថ្នាក់​​​ដោយ​ចៃដន្យ​​​នេះ​បាន​កើត​ឡើង​​​ កាលពី​​​វេលា​​ម៉ោង​​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែមិថុនា ​នៅពេល​កម្មករ​​រងគ្រោះ​​រូបនោះ​កំពុង​​ធ្វើ​ការ​នៅ​ក្នុង​ការដ្ឋាន​សំណង់​​ខាង​លើ​​ស្ថិត​នៅ​​​ក្នុង​ភូមិ​ទី១

ខណ្ឌ​ដូន​ពេញ​​ដាក់​​ដេញ​ថ្លៃ​​គំរោង​​អភិវឌ្ឍ​​សង្កាត់​​ទាំង​​១១​​សម្រាប់​​ឆ្នាំ​២០១១

Posted: 21 Jun 2011 12:53 AM PDT

រាជ​ធានី​ភ្នំពេញ ៖នៅព្រឹកថ្ងៃទី២១ ​មិថុនា ​២០១១ សាលាខណ្ឌដូនពេញបាន​រៀប​ចំ​ដាក់​ដេញ​ថ្លៃគំរោងអភិវឌ្ឍន៍ទាំង១១​សង្កាត់​ក្រោម​អធិបតីភាពលោកត្រាក់ ថៃសៀង អភិបាលរង​រាជ​ធានីភ្នំពេញ និងមាន​​ការអញ្ជើញ​ចូលរួមពី​លោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ លោក​ហែម អាន ប្រធាន​ក្រុមប្រឹក្សាខណ្ឌដូន​ពេញ

វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ប​ង្ក​ប់​ក្នុង​​រថយន្ត​​២​លើកនៅ​​អ៊ីរ៉ាក់ស្លាប់​ជិត​​៣០នាក់​

Posted: 21 Jun 2011 12:46 AM PDT


​មន្ត្រីក្រសួង​​ការពារ​ប្រទេស​អ៊ីរ៉ាក់​​​និយាយ​ថា ការ​វាយប្រហារ​​​ដោយការ​បំផ្ទុះ​គ្រាប់បែក​​បង្កប់​ក្នុង​រថយន្ត​​​២គ្រឿង បានកើតឡើង​​នៅ​តំបន់​​មួយ​ក្បែរ​​ភូមិ​គ្រឹះ​​របស់​អភិបាល​ខេត្ត​មួយ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​​​ជិត​​៣០នាក់ ​និងមនុស្ស​​ជាង​​៣០នាក់ទៀត​រង​របួសធ្ងន់ធ្ងរ ។ ​ការ​វាយ​ប្រហារ​​នេះកើត​ឡើងនៅ​​​តំបន់​​មួយក្នុងទីក្រុង​ Diwaniyah ភាគកណ្តាល​

ចិន​បាញ់​បង្ហោះ​ផ្កាយរណប​គមនាគមន៍មួយ

Posted: 21 Jun 2011 12:44 AM PDT

ពេល​បាញ់​បញ្ជូនផ្កាយ​រណប
​ប្រទេស​ចិន​បាន​បាញ់បង្ហោះប្រកប​ដោយ ​ជោគជ័យកាលពី​ព្រឹក​ថ្ងៃ​ទី២១ ​មិថុនា ​នូវ​ផ្កាយ​​រណប​​​គមនា​គមន៍​​មួយឈ្មោះ​ «ZHONGXING-10 » ចេញ​​ពីមជ្ឈមណ្ឌល​​បាញ់​បង្ហោះ​ផ្កាយ​រណប​​ស៊ី​ចាង​ក្នុង​​ខេត្ត​​ស៊ីឈួន (ភាគ​និរតី) ។

​សម្តេច​តេជោ​​ព្រមាន​​ចាប់ខ្លួន​មន្ត្រី​ក្រសួង​សង្គម​កិច្ច​​ ហើយ​​ថា កម្ពុជា​ស្រឡាញ់​​សន្តិភាព​​​ទុក​ឱ្យសៀមបាញ់​​​៤​ថ្ងៃ​

Posted: 21 Jun 2011 12:40 AM PDT

សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បានព្រមាន​​​ខ្លាំង​ៗ​ថា
រាជធានីភ្នំពេញ​​ ៖ ​សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បានព្រមាន​​​ខ្លាំង​ៗ​ថា អា​រឿង​​ទិញ​របប​គោល​នយោបាយ​​​របស់អតីត​​​យុទ្ធជន សូម​មន្ត្រី​​​សង្គមកិច្ច​​​ត្រូវបញ្ឈប់​ជា​បន្ទាន់ បើ​មិ​ន​ដូច្នោះ​​ទេ នឹង​ចាប់ខ្លួន​​ផ្តន្ទាទោស​​​ ហើយ​​ឥឡូវ​នេះ ​យើង​ឱ្យ​​អង្គភាព​ប្រឆាំង​​អំពើ​ពុករលួយ​​ស៊ើប​អង្កេត​​រឿងនេះ​​ហើយ​

ប៉ា​គី​ស្ថាន​ ៖ ស្លាប់​12​នាក់​ក្នុង​ការ​វាយ​ប្រហារ​របស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​

Posted: 21 Jun 2011 12:37 AM PDT

កន្លែងរងការវាយប្រហារ
បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​ប៉ា​គី​ស្ថាន​រាយ​ការណ៍​ថា ការ​វាយ​ប្រហារ​នានា​របស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​អាមេរិក​បណ្តាល​ឱ្យ​ មនុស្ស​ស្លាប់​១២​នាក់​កាល​ពី​ថ្ងៃ​ទី​២០ មិថុនា នៅ​ភាគ​ពាយ័ព្យ​ប៉ា​គីស្ថាន​ជា​តំបន់​លាក់​ខ្លួន​របស់​ពួក​សកម្ម​ប្រយុទ្ធ​ អ៊ិស្លាម​។

អ្នកបើក​បរ​រថយន្ត​​ស្រវឹង​ជោក​ជាំបុក​ក្បាល​​របាំងថ្ម​​ពុះចែក​​ទ្រូងផ្លូវ

Posted: 21 Jun 2011 12:29 AM PDT


រាជ​ធានីភ្នំពេញ ៖ ​រថយន្ដ​កូ​រ៉ូ​ឡាពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខភ្នំពេញ 2F-2209 មួយ​គ្រឿងបាន​​បោះពួយ​បុក​ក្បាល​របាំងថ្មពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​ដួល​បាក់បែក​​​​អស់៤​កង់​​ ខណៈ​រថយន្ត​បើកបរតាម​បណ្ដោយ​ផ្លូវលេខ​​២៧១ ភូមិ​៧ សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌទួល​គោក កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ មិថុនា

នគរ​បាល​ក្រសួង​​មហា​ផ្ទៃ​​​បង្ក្រាប​​អ្នក​ជក់​​គ្រឿងញៀន​​នៅប្លុក​​បឹងកក់

Posted: 21 Jun 2011 12:25 AM PDT

រាជ​ធានីភ្នំពេញ ៖ ​កាលពីល្ងាច​ថ្ងៃ​ទី២០ មិថុនា ឆ្នាំ២០១១​ កម្លាំងនគរបាលមន្ទីរ​ប្រឆាំង​គ្រឿងញៀនក្រសួងមហាផ្ទៃប្រមាណជា៣០នាក់ប្រដាប់ដោយកាំភ្លើងខ្លី​គ្រប់ដៃបានឆ្មក់​ចូល​ប្លុកបឹងកក់ (ក្រោយស្ថានទូតបារាំង)​ ភូមិ​២០ ​សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួន​ជន​សង្ស័យប្រើប្រាស់ថ្នាំញៀនចំនួនពីរនាក់​ដោយ​មិន​រំខានអាជ្ញាធរមូល​

ទឹកបរិសុទ្ធម៉ាក​ណាមធីប​​ដែល​​​ហាម​ឃាត់​​​​នៅតែ​មាន​ការ​​លួច​នាំ​ចូល​ពីសៀម

Posted: 20 Jun 2011 11:56 PM PDT


​ក្រុង​ប៉ោយ​ប៉ែត​ ៖ ទឹក​បរិសុទ្ធ​​ម៉ាក​ណាម​ធីប​​ ផលិតនៅ​ប្រទេស​​​សៀម ​ដែល​ដឹក​តាម​រថ​យន្ត​​​សៀម​ធុន​ធំ​ប្រភេទ​​​​យីឌុប​​ ពាក់​​ស្លាក​លេខ​​៧៥-៧៣៧៣​ ​ត្រូវ​បាន​លោក​អ៊ុក សុភាព​ ប្រធាន​​សាខាកាំកុងត្រូល​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ប្រកាសប្រាប់​​ដល់​សាធារណជន​ថា ជាទឹក​បរិ​សុទ្ធ​​​ខូចគុណ​ភាព​ និង​​មាន​​មេរោគ​​​​មិន​អនុញ្ញាត​​ឱ្យ​នាំចូល​ឡើយ​​

ប្រទេស​ក្រិច​លក់​ទ្រព្យសម្បត្តិ​​រដ្ឋ​ដើម្បី​​ទទួលបាន​ប្រាក់​កម្ចី​

Posted: 20 Jun 2011 11:52 PM PDT

​តាមប្រភព័ត៌មាន​​​ពីបរទេស​​​ឱ្យ​​ដឹង​ថា ​​ប្រទេស​ក្រិច​​​ពេលនេះកំពុង​​ត្រៀម​​​លក់ទ្រព្យ​សម្បត្តិ​​រដ្ឋ ដែល​មាន​តម្លៃ​​​រាប់​ពាន់​​លាន​ដុល្លារ ​ក្នុងនោះ​មាន​ដូចជា​ព្រលាន​យន្តហោះ​​ ផ្លូវ​​ហាយ​វេ ​ក្រុមហ៊ុន​រដ្ឋ ធនាគារ​​ អចលនទ្រព្យ រួមទាំង​​​ការ​ផ្តល់​​អាជ្ញាប័ណ្ណ​​ឱ្យបើក​​​បន​ល្បែង​​ ដើម្បី​ឆ្លើយ​តប​​តាមការ​ទាមទារ​​របស់​អ្នក​ផ្តល់​​ប្រាក់កម្ចី​​​អន្តរ​ ជាតិ ។​

វគ្គបណ្តុះបណ្តាល​​​ពីរបៀប​​ធ្វើ​​ជី​ធម្មជាតិ​ឬ​ជីEMដល់​​មន្ត្រី​ប៉ូលិស​​​ក្នុង​ខេត្ត

Posted: 20 Jun 2011 11:42 PM PDT


ខេត្តបន្ទាយ​មានជ័យ​ ៖ ​ទន្ទឹមនឹងការ​ងារ​ការពារសន្តិសុខសណ្តាប់ធា្នប់សង្គម មន្ត្រីប៉ូលិស​ខេត្ត​ចំនួន៦៣នាក់ត្រូវបានចូលរៀនវគ្គបណ្តុះ​បណ្ដាលពីរបៀបធ្វើជី​ធម្មជាតិឬជីEM​នៅស្នង ការដ្ឋាននគរបាលខេត្តកាលពីពេលថ្មីៗនេះ។ លោកវរសេនីយ៍ឯកពូន សានិត ស្នងការរង នគរបាលខេត្តបានមានប្រសាសន៍ស្វាគមន៍ថា

ជប៉ុន​​​ចាប់​ខ្លួន​​បុរស​​អាសអាភាស​​សន្សំ​​ទឹក​មាត់​ក្មេង​​​ស្រី​​សម្រាប់​តម្រូវការ​ផ្លូវ​ភេទ

Posted: 20 Jun 2011 11:40 PM PDT


ប៉ូលិស​​ជប៉ុន​​​បាន​ចាប់​ខ្លួន​បុរស​៥៥ឆ្នាំ​​​ម្នាក់​​ ពីបទ​ប្រព្រឹត្ត​អំពើ​អាសអាភាស​ ដោយ​ជនជាប់​ចោទ​​បាន​​សន្សំ​​​ទឹក​មាត់​​របស់​​សិស្ស​ស្រីចំនួន​​៣​នាក់​​ និង​បាន​​ថត​ខ្សែអាត់​​វីដេអូ​ខណៈ​​​ពេល​​​ពួក​នាង​​កំពុង​ស្តោះ​ទឹក​មាត់​​ ដើម្បី​តម្រូវ​ការ​​ផ្លូវ​ភេទ។ លោក​​ថូឈី​ហ៊ីកូ​ មីស៊ូណូ ត្រូវ​​​បាន​ចាប់​​ខ្លួន​​នៅ​​ទីក្រុង​​តូក្យូ​ កាលពី​ថ្ងៃទី​១៣ មិថុនា ដោយ​សមត្ថ​កិច្ច​​ប៉ូលិស​​ចោទ​ប្រកាន់​​ពីបទ​ប្រព្រឹត្ត​​អំពើ​​អាស​អាភាស​ អាច​មាន​ទោស​​ខ្ពស់​ជាប់ពន្ធនាគារ​​​រយៈ​ពេល​១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​​​ប្រហែល​ជា​១​លាន​យេន​ ឬជាង​​១ម៉ឺន​​ដុល្លារ​​អាមេរិក ។

សិស្ស​វិទ្យា​ល័យ​បាក់​ទូក​បង្ហាញ​ខ្លួន​ក្នុង​ពិភព​សិល្បៈ​សម្តែង​

Posted: 20 Jun 2011 11:30 PM PDT

កញ្ញា​ឡេង ស៊ុន​លី ហៅ​ស្រី​ណុច​ក្នុង​វ័យ១៨​ឆ្នាំ​
រាជធានី​ភ្នំពេញ​ ៖ កញ្ញា​ឡេង ស៊ុន​លី ហៅ​ស្រី​ណុច​ក្នុង​វ័យ១៨​ឆ្នាំ​ ជា​សិស្ស​វិទ្យា​ល័យ​បាក់​ទូត​ម្នាក់​ដែល​កំពុង​ខិត​ខំ​សិក្សា​រៀន​សូត្រ​ តែ​ដោយ​សារ​មាន​និស្ស័យ​ស្រឡាញ់ចូល​ចិត្ត​សិល្បៈ​សម្តែង​ពី​ក្មេង​មក​មិន​ អាច​កាត់​ផ្តាច់​បាន ​នៅ​ឆ្នាំ​២០០៩ នាង​បាន​​ឆ្លៀត​ពេល​​ចូល​ហ្វឹក​ហាត់​រៀន​សម្តែង​នៅ​ក្នុង​ក្លឹប​សិល្បៈ​មួយ​ បន្ទាប់​មក​​ចូល​ប្រឡង​ជា​កញ្ញា​ឯក​ទូរ​ទស្សន៍​​ខ្មែរ​ប៉ុស្តិ៍​លេខ​៩​ តែ​នាង​មិន​បាន​ជាប់​ចំណាត់​ថ្នាក់​ទេ​។ កញ្ញា​ឡេង ស៊ុន​លី ហៅ​​ស្រី​ណុច​ឱ្យ​ដឹង​ថា ទោះ​ជា​មិន​ជាប់​ចំណាត់​ថ្នាក់​ជា​កញ្ញា​ឯក​ក៏​ដោយ​ក្រោយ​ពី​ប្រឡង​រួច​នាង​ ត្រូវ​​ផលិត​កម្ម​ក្រៅ​​ស្រុក​ និង​ក្នុង​ស្រុក​មួយ​ចំនួន​ផ្តល់​ឱកាស​ឱ្យ​នាង​បាន​ចូល​​រួម​សម្តែង​​ កាយវិការ​ខារ៉ា​អូខេ​​ ដូច​ជា​ផលិត​កម្ម​M ផលិត​កម្ម​រស្មី​ហង្ស​មាស សាន់​ដេ និង​ផលិត​កម្ម​ SL ជា​ពិសេស​​នោះ​កន្លង​មកនាង​​ធ្លាប់​​​ចូល​រួម​សម្តែង​ភាព​យន្ត​ភាគ​ឱ្យ​ ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ៥ ក្នុង​រឿង​ ល្មម​ហើយ​លោក​ប្តី​ និង​រឿង​នាង​ឈូក​ស ដែល​​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​រួច​មក​ហើយ​។

អគ្គិភ័យ​​​ឆាបឆេះ​​​ភោជនីយដ្ឋាន​រស្មីរីក​រាយ​ធ្វើ​ឱ្យ​​ភ្ញៀវ​​រត់​ចេញ​ប្រសាច​

Posted: 20 Jun 2011 11:27 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​បន្ទប់ឡៅ​តឿភោជ​នី​យ​ដ្ឋាន​​​រស្មី​រីករាយ​​ ស្ថិត​នៅ​តាមផ្លូវ​​លេខ​​១៣៤ ក្រោយ​សណ្ឋាគារ​​​ឡឺប្រេ​ស៊ីដង់ ​​ក្នុងស​ង្កាត់​​ផ្សារ​ដេប៉ូ​ទី​​​២ ត្រូវអគ្គិ​ភ័យ​​​ឆាបឆេះ បង្ក​​ការ​ភ្ញាក់​ផ្អើល​​​ដល់ភ្ញៀវ​​​រត់ប្រសាចចេញ​ទៅក្រៅ​​​ តែ​ត្រូវ​បានប្រជា​ពល​រដ្ឋ​​​​រួម​ជា​មួយ​ម្ចាស់ភោជនីយ​ដ្ឋាន​នាំ​​គ្នា​ជួយ​ពន្លត់​​​​ទាន់ មិន​រាលដាល​ធំដុំទេ គឺភ្លើង​ឆេះ​តែ​​ខោអាវ

លោក​ហូស្នី​មូបារ៉ាក់​ពិត​ជា​កើត​ជំងឺមហារីក

Posted: 20 Jun 2011 11:24 PM PDT

មុន​ពេល​បើកសវនាការ​កាត់​ទោស​​អតីត​ ប្រធានាធិបតី​អេហ្ស៊ីប សេចក្តីប្រកាសនានា​អំពី​សុខភាព​របស់​លោកហូស្នី​ បូបារ៉ាក់ ក៏​បាន​ចេញ​ផ្សាយ​ច្រើន​ដែរ ។ សេចក្តី​ប្រកាស​ចុង​ក្រោយ​អះ​អាង​ថា លោកហូស្នី​ មូបារ៉ាក់​​កើតជំងឺមហារីក​មួយ ។

អតីត​ប្រធានាធិបតី​​បារាំង លោកហ្សាក់ស៊ី​រ៉ាក់ នឹង​​ទទួលការកាត់ទោស​​ពីបទ​ពុករលួយនៅខែ​កញ្ញា​

Posted: 20 Jun 2011 11:21 PM PDT

លោកហ្សាក់​ស៊ីរ៉ាក់​អតីតប្រធានាធិបតីបារាំង
​អតីតប្រធានាធិបតី​​បារាំង លោកហ្សាក់​​ស៊ី​រ៉ាក់ ​នឹង​ទទួលការ​កាត់ទោស​នៅខែកញ្ញា ខាង​មុខ​នេះ ​ពីបទ​​ពុករលួយនៅ​​​​​ពេលលោកកាន់​តំណែង​​ជា​​​អភិបាល​ក្រុងប៉ារីស ​​ក្នុង​​ទសវត្ស​​​ឆ្នាំ​១៩៩០ ជា​ការកាត់ទោស​​លើក​ដំបូង​​មិនធ្លាប់​មាន​ពីមុន​​មក​​សម្រាប់អតីត​ ប្រធានាធិបតី​​រូបនេះ​។​ នេះបើ​តាម​ការ​​ឱ្យ​ដឹង​ដោយចៅក្រម​​តុលា​ការ​ក្រុង​​​ប៉ារីស​​​មួយរូប​។​

នារីវ័យ​ក្មេង​ត្រូវ​គេ​ល្បួង​​ក្រេប​ព្រហ្ម​ចារី ទៅប្តឹ​ងប៉ូលិស​​ចាប់ប្រុស​ព្រាន ​ចាប់​បាន​ហើយ ស្រាប់តែ​...

Posted: 20 Jun 2011 11:20 PM PDT

នារីវ័យក្មេង​​​រងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ​​យុវនារីម្នាក់​បាន​លួង​លោម​​​ប្រុសព្រាន​​​មកដល់​ប៉ុស្តិ៍​ប៉ូលិស​​បឹង​ទំពុន ​ហើយប្តឹង​​​ចោទប្រកាន់​​ពីបទចាប់​រំលោភសេព​សន្ថវៈ​ ​និង​​ពេល​​ឃើញ​ប៉ូលិស​​​ឃាត់ខ្លួន​ប្រុស​ព្រាន ​នាង​ក៏ត្រឡប់​ទៅផ្ទះ​មួយ​ភ្លែត ​​ដើម្បី​ប្រាប់​​សាច់​ញាតិ​ និង​រកមេធាវី​​​ឱ្យ​ចាត់​ការ​​​តាមផ្លូវ​ច្បាប់ លុះ​​​ពេលត្រឡប់​មក​​ដល់​ប៉ុស្តិ៍​​វិញ ស្រាប់តែ​​​​ប៉ូលិស​ដោះលែង​ប្រុសព្រាន​​​

លែង​ប្រ​ពន្ធនៅ​កំពង់ចាម​មក​វាយ​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​បង​ប្អូន​នៅ​​ពោធិ៍សាត់

Posted: 20 Jun 2011 10:34 PM PDT

បុរស​ម្នាក់​បាន​ត្រូវ​បង​ប្អូន​​ប្តឹង​សមត្ថកិច្ចឱ្យ​ឃាត់​ខ្លួន
ខេត្ត​​ពោធិ៍សាត់ ៖ ​បុរស​ម្នាក់​បាន​ត្រូវ​បង​ប្អូន​​ប្តឹង​សមត្ថកិច្ចឱ្យ​ឃាត់​ខ្លួន​ដោយ​សារ​វាយ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​ប៉ុន​ប៉ង​ប្រើ​អំពើ​ហិង្សា។ ករណីនេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា វេលាម៉ោង​៣​និង​៣០​នាទី រសៀល នៅ​ភូមិអូរថ្កូវ សង្កាត់រលាប ក្រុង​ពោធិ៍សាត់។ ជន​​ជាប់​ចោទឈ្មោះឈន​ សំណាង អាយុ​៣៦​ឆ្នាំ

សមត្ថកិច្ច​​​​ឆ្មក់​ចូលបង្ក្រាប​​ទីតាំង​​ផលិ​ត​គ្រឿងញៀន ឃាត់ជន​បរទេស​​​២នាក់​

Posted: 20 Jun 2011 09:21 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​ទីតាំង​ផលិត​​​គ្រឿង​​​ញៀនលួចលាក់​មួយកន្លែង​​ ស្ថិត​នៅ​​ផ្ទះលេខ​​​​៥៧០ ​ក្រុមទី​៧ ​ផ្លូវ​​​​លេខ​៧០ ​ភូមិទួលសង្កែ ​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ ​​ត្រូវសមត្ថកិច្ច​​​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក្រសួង​មហា​​ផ្ទៃ ​​សហ​ការ​​ជា​មួយ​ព្រះរាជអាជ្ញារង និង​សមត្ថកិច្ច​​​មូល​ដ្ឋាន​​​ឆ្មក់​ចូល​​ឆែកឆេរ​​​កាលពីវេលាម៉ោង​​​៦ល្ងាច​​ថ្ងៃទី​​២០ មិថុនា ​​២០១១

តុល្យ​ការ​អ្នកស្លាប់​ដោយ​ទឹកជំនន់​នៅភាគ​ខាង​ត្បូង​​ចិន​ពី​ដើម​ខែ​មិថុនា​មកឡើង​ដល់​175នាក់

Posted: 20 Jun 2011 08:46 PM PDT

ទឹកជំនន់​នៅក្រុង​វូហាន​របស់​ចិន
ក្រសួង​​កិច្ច​ការ​ស៊ីវិល​ចិន​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី២០ មិថុនា ថា ​គ្រោះ​ទឹកជំនន់​​បណ្តាល​មក​ពី​​​ភ្លៀង ​​ធ្លាក់ខ្លាំង​នៅភាគ​ខាងត្បូង​ប្រទេស​​ចាប់​តាំង​ពី​ដើម​ខែ​​​​មិថុនា ​មក ចំនួន​អ្នកស្លាប់​ឡើង​ដល់​១៧៥​នាក់ ​ហើយ​មនុស្ស​៨៦​នាក់បាត់ខ្លួន ។

លីប៊ីចោទប្រកាន់​អូតង់​ថា ​​ទម្លាក់​គ្រាប់បែក​សម្លាប់​ប្រជាជន​មួយ​លើក​ថ្មីទៀត​

Posted: 20 Jun 2011 08:27 PM PDT

អគាររងការវាយប្រហារ
​រដ្ឋាភិបាល​​​លីប៊ី បានចោទប្រកាន់​អូតង់​​ថា បាន​​សម្លាប់​​ជន​ស៊ីវិល​​១៥​នាក់​ទៀតក្នុង​ការ​វាយ​ប្រហារ​តាមអាកាស​ មួយកាលពីព្រឹកថ្ងៃទី​​២០ មិថុនា ​ប្រឆាំង​នឹង​​​​និវេសនដ្ឋាន​​មនុស្ស​​ជំនិត​ម្នាក់​របស់​​​លោកមូអាម៉ា កាដាហ្វី ​នៅស៊ូរម៉ាន ចម្ងាយ​​៧០គីឡូម៉ែត្រ ​ខាង​លិច​ក្រុងទ្រីប៉ូលី​។​

គ្រោះថ្នាក់​​​​ចរាចរណ៍​​​ពីរ​ករណី​​​របួស​ធ្ងន់​​​៣នាក់ក្នុង​ថ្ងៃ​តែមួយ​

Posted: 20 Jun 2011 08:20 PM PDT


​ខេត្ត​ស្ទឹង​ត្រែង​​​ ៖ ​​យ៉ាង​ហោចណាស់​​​មនុស្ស​​​​៣នាក់​​បានរង​របួស​ធ្ងន់ធ្ងរ​ បន្ទាប់ពីគ្រោះ​ថ្នាក់​ចរាចរណ៍​​​២ករណី​​ផ្សេង​គ្នា ​ដែលម្នាក់​​​របួស​ដោយ​​ក្រឡាប់​​​រថយន្ត​​ ខណៈ​ពេលដឹក​​ស៊ីម៉ង់ត៍​​លើស​ទម្ងន់​ និងករណី​មួយទៀត​​រថយន្ត​​ឡង់​គ្រីស្ស័រ​​លោកប្រធាន​នគរបាល​​​វរ​ការ​ពារ​​ព្រំ​ដែន​​​៧០១ បុកម៉ូតូ​ C125 ក្នុង​​ពេលធ្វើដំណើរ​​​ក្នុង​ទិស​ដៅ​​​បញ្ច្រាស​គ្នា ​

កំពុង​រាំ​ធុង​​បាស់បុណ្យ​​ឡើង​អ្នកតា​​គូបដិបក្ស​កាប់​ធ្លាយខួរ​​ទាំងថ្ងៃ

Posted: 20 Jun 2011 08:06 PM PDT

យុវ​ជន​រងគ្រោះ
ខេត្តពោធិ៍សាត់ ៖ ​យុវ​ជន​ម្នាក់​ខណៈ​ពេល​កំពុង​​រាំធុង​បាស់​សប្បាយ​​ជាមួយមិត្តភក្តិ​ និង​អ្នក ស្រុក​អ្នក​ភូមិ​ ស្រាប់​តែ​​​​ក្មេងទំនើង​​មួយ​ក្រុម​​​កាន់​ពូថៅ​​ដើរ​ចូលទៅកាប់​ចំថ្ងាសមុត​ធ្លាយ​ដល់​ខួរ​បណ្តាល​ឱ្យរបួស​យ៉ាង​ធ្ងន់​ធ្ងរត្រូវបញ្ជូនទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យ​ខេត្ត ។ ​​ហេតុការណ៍​កាប់​គ្នា​ដ៏​សាហាវ​​នេះ​បាន​កើត​ឡើង​​​កាលពី​ថ្ងៃ​ទី១៨ ​មិថុនា ​ឆ្នាំ២០១១ ​

អតីត​ប្រធានា​ធិបតី​ទុយ​នី​ស៊ី និង​ភរិយា​កាត់​ទោស​កំបាំង​មុខ​ដាក់​គុក​ម្នាក់​35ឆ្នាំ​

Posted: 20 Jun 2011 08:03 PM PDT

លោក​អតីតប្រធានាធិបតី​ទុយ​នេស៊ី និងភរិយា
អតីត​ប្រធានា​ធិបតី​ទុយ​នី​ស៊ី លោក​ហ្ស៊ីន អែល​ អា​ប៊ី​ឌីន​បេន អាលី​ និង​ភរិយា​លោក​ស្រី​ឡីអ៊ីឡា ត្រា​បែល​ស៊ី ដែល​រស់​នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​អារ៉ា​ប៊ី​ សា​អូ​ឌីត​ ត្រូវ​កាត់​ទោស​ដាក់​គុក​ក្នុង​ម្នាក់​ៗ​៣៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤៥​លាន​អឺរ៉ូ​ពី​បទ​ពង្វាង​យក​មូល​និធិ​សាធារណៈ។

លោកស្រី​ស៊ូជី ថ្លែង​ទៅកាន់​សភាអាមេរិក​ស្តីអំពី​ស្ថានការណ៍ភូមា​

Posted: 20 Jun 2011 07:53 PM PDT

លោកស្រូស៊ូជី
​ជ័យលាភី​​​​ពានរង្វាន់​​ណូបែល​​សន្តិភាព​ និង​ជា​មេដឹកនាំ​​​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​​​ភូមា ​​លោក​ស្រី​អ៊ួង សាន់ស៊ូជី ​​​ក្នុងសប្តាហ៍​នេះ​​នឹង​ថ្លែង​​ទៅ​កាន់​សមាជិក​សភាអាមេរិក ស្តីអំពី​ស្ថានការណ៍​​​បច្ចុប្បន្ន​​នៅក្នុងប្រទេស​​​លោកស្រី ។ សុន្ទរកថា​​នេះ​ជា​​សុន្ទរកថា​​ដ៏កម្រ​បំផុត​​​របស់លោកស្រី​​ស៊ូជី ​ដើម្បី​​ធ្វើ​ឱ្យអ្នក​​នយោបាយ​​​អាមេរិក​បាន​​ដឹង​ច្បាស់​អំពីស្ថានការណ៍​ ក្នុងប្រទេស​របស់​លោក​ស្រី ។​

ឆ្នាំនេះ​ជំងឺ​​គ្រុន​ឈាម​កើន​​ខ្លាំង​ជាង​ឆ្នាំ​មុន​៣០​​ភាគ​រយ​

Posted: 20 Jun 2011 07:44 PM PDT


រាជធានីភ្នំពេញ ៖ លោក​ម៉ម ប៊ុន​ហេង​ រដ្ឋ​​មន្ត្រី​ក្រសួង​​សុខា​ភិបាល​​បាន​ថ្លែង​ថា ឆ្នាំ​នេះ​អ្នក​​កើត​ជំងឺ​គ្រុន​ឈាម​​មាន​ចំនួន​ជិត​២​ពាន់​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​​ចំនួន​១១​នាក់ គឺជា​ចំនួន​មួយ​ដែល​កើន​ជាង​ឆ្នាំ​មុន​៣០​ភាគ​រយ ។ ​លោក​ម៉ម ប៊ុន​ហេង បាន​ថ្លែង​បែបនេះ​ ខណៈ​ពេល​ដែល​លោក​​បាន​អញ្ជើញ​ជា​អធិបតី​​ជា​មួយ​លោក​អ៊ឹម ​សិទ្ធី រដ្ឋ​មន្ត្រី​

ខ្ញុំអ្នកមុខមាត់ (បទកាកគតិ)

Posted: 20 Jun 2011 07:37 PM PDT


-ខ្ញុំអ្នកមុខមាត់ ខ្លាំងគ្មានអ្នកឃាត់ ខ្ញុំអាងគោលការណ៍ គ្មានការយោគយល់ រវល់មេត្តា ព្រោះខ្ញុំនេះណា​៎ អ្នកប៉ិនឫកហំ ។ -ម៉្យាងជាមេផ្នែក បើហ៊ានប្រកែក ពិតត្រូវដំណំ ខ្ញុំស្តីឱ្យស្ពឹក ធ្វើឫកឱ្យហំ ស្តីថាចំៗ គ្មានអធ្យាស្រ័យ ។ -ខ្ញុំគិតតែម៉្យាង ក្រោមគ្មានសំណាង អាចមកតថ្លៃ ព្រោះរឿងការងារ គឺជាតម្លៃ ប្រឹងសាងស្នាដៃ មុខមាត់តែខ្ញុំ ។

រឿង​គ្រោះថ្នាក់​​​ចរាចរណ៍បង្ក​​​ឱ្យ​ផ្ទុះ​អាវុធ​បាក់ជើង​​​ម្នាក់ ខ្មាន់កាំភ្លើង​​គេច​ខ្លួន​បាត់​

Posted: 20 Jun 2011 07:36 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​រឿង​គ្រោះថ្នាក់​ចរាច​រណ៍​​បន្តិច​បន្តួច​សោះ មិន​ចេះ​យោគ​យល់​គ្នា​​ខ្មាន់កាំភ្លើង​​​​បាន​បាញ់​​៣ទៅ​៤គ្រាប់ បណ្តាល​ឱ្យ​​មនុស្ស​ម្នាក់រ​ង​របួស​​​បាក់ជើង​ឆ្វេង ហើយជន​ល្មើស​​គេចខ្លួនបាត់ ។ ​ហេតុការណ៍​​នេះ​​បានកើត​ឡើង​ កាលពីវេលាម៉ោង​​៦​និង​​១០នាទីថ្ងៃ​ទី​២០ មិថុនា ២០១១​ នៅ​ចំណុច​​មុខហាង​គោដុត​ឌុយ​មិច​​៥០ ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!