The Phnom Penh Post - KHMER: “អង្គការ​សុខភាព ​ពិភពលោក​(WHO) ជំរុញឲ្យ​​កម្ពុជា ដំឡើងពន្ធ​លើ​បារី” plus 7 more

The Phnom Penh Post - KHMER: “អង្គការ​សុខភាព ​ពិភពលោក​(WHO) ជំរុញឲ្យ​​កម្ពុជា ដំឡើងពន្ធ​លើ​បារី” plus 7 more


អង្គការ​សុខភាព ​ពិភពលោក​(WHO) ជំរុញឲ្យ​​កម្ពុជា ដំឡើងពន្ធ​លើ​បារី

Posted: 20 May 2011 01:04 AM PDT

ភ្នំពេញ : ការ​ស្រាវជ្រាវ​ថ្មី​នៅ​កម្ពុជា​បាន​បង្ហាញ​ថា ចំនួន​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ជក់​របស់​មនុស្ស​ពេញ​វ័យនៅ​​​កម្ពុជា នៅ​តែ​មាន​ចំនួន​ច្រើនមិន​ថម​ថយ​ឡើយ​ ទោះ​បី​ជា​ការ​រកឃើញ​​ក្នុង​ពេល​ថ្មី​ៗ​នេះ បង្ហាញ​ថា អត្រា​អ្នក​ប្រើ​ប្រាស់​ បាន​ថយ​ចុះ​ពី​៤៨ភាគរយ​ ឆ្នាំ​២០០៦ មក​ ៤២,៥ ភាគរយ​នៅ​ឆ្នាំ​២០១១។

តារា​ចម្រៀង​ ប៊ុន ចាន់​ថន ទទួល​មរណ​ភាព

Posted: 19 May 2011 09:25 PM PDT

bun-chanthornតារា​ចម្រៀង​មនោ​សញ្ចេត​នា​អន្លង់​អន្លោច​លោក ប៊ុន ​ចាន់ថន ​ដែល​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​ជា​ច្រើន​មុខ​នោះ បាន​ទទួល​មរណ​ភាព​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១១ ក្នុង​វ័យ​៥៤​ឆ្នាំ​។

ព័ត៌មាន​សន្តិសុខ ​សង្គម​​ និង​ឧក្រិដ្ឋកម្ម ​ដែល​កើន​ឡើង​ពី​ថ្ងៃ​ទី ​១៥ ​ដល់ ​១៩​ឧសភា ​ឆ្នាំ ២០១១​

Posted: 19 May 2011 08:14 PM PDT

ប៉ូលិស​ឃាត់​ខ្លួន​ម្ចាស់​ផ្ទះ​រាយ​ខ្សែ​ភ្លើង​ដាក់​ចោរ ​តែ​ឆក់​អ្នក​រក​ត្រី​ស្លាប់

បន្ទាយមានជយ័៖​ប៉ូលិស​កាល​ពី​ថ្ងៃ​ពុធ​បាន​ឃាត់​ខ្លួន​បុរស​អាយុ​ ៤០​ឆ្នាំ​ម្នាក់​បន្ទាប់​ពី​គាត់​រាយ​ខ្សែ​ភ្លើង​ជុំវិញ​ផ្ទះ​ដែល​ធ្វើ​អោយ​ ឆក់​អ្នក​រក​ត្រី​ម្នាក់​អាយុ​៤៣​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​វេលា​ម៉ោង​៥​និង​ ៣០​ព្រឹក​នៅ​ក្នុង​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយ​មាន​ជយ័​។​ប៉ូលិស​បាន​អោយ​ដឹង ​ថា​ ជន​រង​គ្រោះ​​បាន​ទៅ​រក​ត្រី​នៅ​ត្រពាំង​មួយ​ជាប់​នឹង​របង​ផ្ទះ​នោះ​។​

យុទ្ធនាការ​​បោះ​ឆ្នោត​ថៃ​បាន​ចាប់​ផ្តើម​ឡើង​ចំ​ពេល​​គម្រប់​ខួប​១​ឆ្នាំ​ក្រោយ​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម​

Posted: 19 May 2011 04:56 AM PDT

បាងកក៖ គណ​បក្ស​នយោបាយ​ចំនួន ២៦​ បាន​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​នេះ​ដើម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​ កក្កដា​ខាង​មុខ​នេះ​ នៅ​ក្នុង​ប្រទេស​ថៃ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​ការ​បិទ និង​អា​ច​ជា​ការ​បើក​នូវ​​ទំព័រ​ថ្មី​ប្រកប​ដោយ​ចលា​ចល​ នៅ​ក្នុង​ការ​ដណ្តើម​អំណាច​គ្នា ដែល​បាន​យា​យី​ប្រទេស​មួយ​នេះ​អស់​រយៈ​ពេល​ជាង ៥​ឆ្នាំ​មក​ហើយ​នោះ។

តុលាការ​បើក​សវនការ​ប្រឆាំង​ជន​ជាតិ​ចិន​៣​នាក់ពី​បទ​លក់​គ្រឿង​សម្អាង​ក្លែង​ក្លាយ

Posted: 19 May 2011 04:06 AM PDT

ភ្នំពេញ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បើក​សវនាការ​ក្តី​ប្រឆាំង​បុរស​ជន​ជាតិ​ចិន ៣​នាក់ ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​ផលិត​ និង​លក់​​គ្រឿង​សម្អាង​ក្លែង​ក្លាយ​នៅ​កម្ពុជា។

អឺរ៉ុប​​ចង់​ឲ្យ​រដ្ឋ​សមាជិក​ឯកភាព​លើ​បេក្ខជន ដ៏​ខ្លាំង​ក្លា​មួយ​សម្រាប់​បន្ត​តំណែង​ជា​ប្រមុខ IMF

Posted: 19 May 2011 03:55 AM PDT

ប្រ៊ុចសែល៖ គណៈ​កម្មការ​អឺរ៉ុប នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​និយាយថា រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប គួរ​តែ​ឯកភាព​គ្នា​លើ​បេក្ខជន​ដ៏​ខ្លាំង​ក្លា​មួ​យ​សម្រាប់​ដាក់​ជំនួស​លោក ដូមីនីក ស្ត្រូស-កាន់ ជា​ប្រមុខ​ស្ថាប័ន​​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF)។

កម្មករ​ម្នាក់​ទៀត​ស្លាប់​នៅ​រោង​ចក្រ​ស្រា​បៀរ​អង្គរ ក្រោយ​ស្លាប់​៣​នាក់​កាល​ពី​សប្តាហ៍​មុន

Posted: 19 May 2011 03:38 AM PDT

ព្រះសីហនុ៖ កម្មករ​ដែក​ម្នាក់​របស់​រោង​ចក្រ​ស្រា​បៀរ​អង្គរ នៅ​ខេត្ត​ព្រះ​សីហនុ បាន​ស្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​នៅ​ក្នុង​ករណី​នេះ ជន​រង​គ្រោះ​មាន​អាការៈ​រាក​រូស ក្អួត​ចង្អោ​​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ករណី​មរណភាព​របស់​កម្មករ​សំណង់ ៣​នាក់​ផ្សេង​ទៀត​ ដែល​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ការដ្ឋាន​ថ្មី​មួយ​នៅ​រោង​ចក្រ​ ស្រាបៀរ​អង្គរ​ការ​ពី​សប្តាហ៍​មុន។

លទ្ធ​ផល​អង្កេត​៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​នៅ​ចិន​ប្រឈម​ស្ថានភាព​កាន់​តែ​អាក្រក់

Posted: 19 May 2011 03:25 AM PDT

ប៉េកាំង៖ យោង​តាម​​លទ្ធផល​រក​ឃើញ​ដំបូង​របស់​ក្លឹប​អ្នក​ឆ្លើយ​ ឆ្លង​ព័ត៌មាន​បរទេស​នៅ​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​កាសែត​បរទេស​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ ជឿ​ជាក់​ថា ស្ថានភាព​រាយការណ៍​ព័ត៌មាន​ បាន​ប្រែ​ជា​អាក្រក់​ឡើង​នៅ​មួយ​ឆ្នាំ​កន្លង​មក​នេះ ហើយ​អ្នក​កាសែត​ ៧០​ភាគ​រយ ដែល​ឆ្លើយ​​នឹង​ការ​ស្ទង់​មតី​មួយ​បាន​និយាយ​ថា ពួកគេ​ត្រូវ​បាន​គេ​ឆា​ឆៅ​រំខាន។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!