The Phnom Penh Post - KHMER: “ចិនសង្ឃឹមថា បុរីវ៉ាទីកង់អាចមើលទិដ្ឋភាពជាក់ស្តែងនៃសេរីភាពសាសនា” plus 9 more |
- ចិនសង្ឃឹមថា បុរីវ៉ាទីកង់អាចមើលទិដ្ឋភាពជាក់ស្តែងនៃសេរីភាពសាសនា
- អ្នកភូមិបឹងកក់ចោទអាជ្ញាធរភ្នំពេញថាយកលេសដើម្បីពន្យារពេលដោះស្រាយជាអ្នកភូមិ
- ដំគ្រាប់សំណល់លេង ផ្ទុះរបួសធ្ងន់ ៤នាក់នៅខេត្តបាត់ដំបង
- ប្រធានសភាប្រទេស G-20 ពិភាក្សាពីវិធានការប្រឆាំងភេរវកម្ម និងបញ្ហាអភិវឌ្ឍន៍ដទៃទៀត
- ហ៊ុន សែន៖ កងទ័ពកម្ពុជាមិនខ្វះស្បៀង ហើយក៏មិនរត់ចោលសមរភូមិដែរ
- CIMB ម៉ាឡេស៊ី អះអាងថាមិនបានដេញថ្លៃទិញភាគហ៊ុន RHB
- ពលរដ្ឋសៀមរាបស្ម័គ្រចិត្តប្រគល់អាវុធកែច្នៃជូនសមត្ថកិច្ច
- បំផ្ទុះគ្រាប់បែក២គ្រាប់នៅអ៊ីរ៉ាក់សម្លាប់យ៉ាងតិច១៥នាក់
- ចិនថា ថ្នាក់ដឹកនាំថ្មី IMF គួរត្រូវជ្រើសរើសផ្អែកលើគុណសម្បត្តិ និងសុចរិតភាព
- សហភាពសហជីពកម្ពុជាអំពាវនាវឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញលើទីផ្សារ
ចិនសង្ឃឹមថា បុរីវ៉ាទីកង់អាចមើលទិដ្ឋភាពជាក់ស្តែងនៃសេរីភាពសាសនា Posted: 19 May 2011 02:49 AM PDT ប៉េកាំង៖ ក្រសួងការបរទេសចិន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនសង្ឃឹមថា បុរីវ៉ាទីកង់អាចយល់ដឹងពីទិដ្ឋភាពនៃសេរីភាពសាសនានៅក្នុងប្រទេស មួយនេះ បន្ទាប់ពីសម្តេចប៉ាប បានថ្លែងថា ក្រុងប៉េកាំងកំពុងតែដាក់សម្ពាធលើមនុស្សទាំងឡាយដែលចង់រក្សា ភក្តីភាពចំពោះបុរីវ៉ាទីកង់។ |
អ្នកភូមិបឹងកក់ចោទអាជ្ញាធរភ្នំពេញថាយកលេសដើម្បីពន្យារពេលដោះស្រាយជាអ្នកភូមិ Posted: 19 May 2011 02:22 AM PDT ភ្នំពេញ៖ អ្នកភូមិបឹងកក់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា អាជ្ញាធរក្រុងភ្នំពេញបានប្រើលេសពន្យារពេលដោះស្រាយសំណើរសុំ អភិវឌ្ឍន៍លំនៅដ្ឋាននៅនឹងកន្លែងម្តងហើយម្តងទៀត ដើម្បីឆ្លៀតឱកាសបណ្តេញពួកគាត់ម្តងមួយៗចេញពីភូមិ និងយកដីទៅឲ្យក្រុមហ៊ុនសូកាគូអ៊ីន។ |
ដំគ្រាប់សំណល់លេង ផ្ទុះរបួសធ្ងន់ ៤នាក់នៅខេត្តបាត់ដំបង Posted: 19 May 2011 02:12 AM PDT បាត់ដំបង៖ អាជ្ញាធរស្រុកមោងឬស្សី ខេត្តបាត់ដំបង បានឲ្យដឹងថា មនុស្ស ៤នាក់បានរងរបួសធ្ងន់និង ស្រាលកាលពីរសៀលថ្ងៃពុធម្សិលមិញ បន្ទាប់ពីពួកគេយកក្បាលគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ពីសម័យ សង្គ្រាម មកដំលេង។ |
ប្រធានសភាប្រទេស G-20 ពិភាក្សាពីវិធានការប្រឆាំងភេរវកម្ម និងបញ្ហាអភិវឌ្ឍន៍ដទៃទៀត Posted: 19 May 2011 02:02 AM PDT សេអ៊ូល៖ តំណាងសភានៃប្រទេសសេដ្ឋកិច្ចរីកលូតលាស់ G-20 បានបើកសន្និសីទនៅរដ្ឋធានីសេអ៊ូលនៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែឧសភានេះ ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនដែលសហគមន៍អន្តរជាតិកំពុងប្រឈម មុខ ដែលក្នុងនោះរួមមានវិធានការប្រឆាំងអំពើភេរវកម្ម និងការរីកចម្រើនប្រកបដោយចីរភាពផងដែរ។ |
ហ៊ុន សែន៖ កងទ័ពកម្ពុជាមិនខ្វះស្បៀង ហើយក៏មិនរត់ចោលសមរភូមិដែរ Posted: 19 May 2011 01:34 AM PDT ភ្នំពេញ៖ មេដឹកនាំកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា កងទ័ពកម្ពុជានៅតាមព្រំដែនមានជម្លោះកម្ពុជា-ថៃ មិនដាច់ស្បៀងនោះឡើយនៅអំឡុងពេលមានការប្រយុទ្ធគ្នាយ៉ាងបង្ហូរ ឈាមកាលពីខែមេសាកន្លងមកនេះ។
|
CIMB ម៉ាឡេស៊ី អះអាងថាមិនបានដេញថ្លៃទិញភាគហ៊ុន RHB Posted: 19 May 2011 01:19 AM PDT គួឡាឡុំពួរ៖ លោក ណសៀរ រ៉ាហ្សាក់ អគ្គនាយកក្រុមហ៊ុន CIMB ដែលផ្តល់សេវាធនាគារធំជាងគេទីពីរបស់ម៉ាឡេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន មិនបានដេញថ្លៃទិញភាគហ៊ុនរបស់ក្រុមហ៊ុន RHB នោះទេ ហើយផ្ទុយទៅវិញ ក្រុមហ៊ុននេះបែរជាចាប់អារម្មណ៍លើការទិញភាគហ៊ុនអាស៊ីនៅក្រៅ ប្រទេសរបស់ខ្លួនទៅវិញ។ |
ពលរដ្ឋសៀមរាបស្ម័គ្រចិត្តប្រគល់អាវុធកែច្នៃជូនសមត្ថកិច្ច Posted: 19 May 2011 01:10 AM PDT សៀមរាប៖ អ្នកភូមិមួយចំនួនក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានស្ម័គ្រចិត្តប្រគល់អាវុធកែច្នៃចំនួន ៦ដើម និងកាំភ្លើងវែងចំនួនបីដើម ទៅឲ្យសមត្ថកិច្ចគ្រប់គ្រង បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានបើកយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលមានន័យថា គ្មានការប្រើប្រាស់អាវុធនៅតាមភូមិ-ឃុំនានា។
|
បំផ្ទុះគ្រាប់បែក២គ្រាប់នៅអ៊ីរ៉ាក់សម្លាប់យ៉ាងតិច១៥នាក់ Posted: 19 May 2011 01:01 AM PDT អ៊ីរ៉ាក៖ មន្ត្រីនគរបាលម្នាក់ និងប្រភពពីសន្តិសុខដទៃទៀត បាននិយាយថា យ៉ាងណាស់គ្រាប់បែក ២គ្រាប់ បានផ្ទុះនៅទីក្រុងគៀគួកភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់។ |
ចិនថា ថ្នាក់ដឹកនាំថ្មី IMF គួរត្រូវជ្រើសរើសផ្អែកលើគុណសម្បត្តិ និងសុចរិតភាព Posted: 19 May 2011 12:50 AM PDT ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ថ្នាក់ដឹកនាំស្ថាប័ន IMF គួរតែត្រូវបានជ្រើសរើសដោយផ្អែកលើ «សុចរិតភាព តម្លាភាព និងគុណសម្បត្តិ» បន្ទាប់ពីលោក ដូមីនីក ស្ត្រូស-កាន់ បានលាលែងពីតំណែងជាប្រមុខ IMF ក្រោយពីគាត់ត្រូវបានចាប់ខ្លួននៅបុរីញូវយ៉ក ក្រោមបទចោទប្រកាន់ប៉ុនប៉ងរំលោភនារីបម្រើសណ្ឋាគារម្នាក់។ |
សហភាពសហជីពកម្ពុជាអំពាវនាវឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញលើទីផ្សារ Posted: 19 May 2011 12:32 AM PDT ភ្នំពេញ៖ ប្រធានសហភាពសហជីពកម្ពុជា អំពាវនាវឲ្យរដ្ឋាភិបាល ចាត់វិធានការដោះស្រាយតម្លៃទំនិញ ដែលកំពុងតែហក់ឡើងខ្ពស់ មកតម្លៃសមរម្យវិញ ដើម្បីឲ្យកម្មករនិយោជិក មន្រ្តីរាជការ និងគ្រូបង្រៀនរស់នៅក្នុងភាពថ្លៃថ្នូរជាមនុស្ស។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |