The Phnom Penh Post - KHMER: “ហ៊ុន សែន ប្រាប់ឲ្យមន្ត្រីបិទទូរស័ព្ទពេលលោកថ្លែងជាសាធារណៈ” plus 9 more |
- ហ៊ុន សែន ប្រាប់ឲ្យមន្ត្រីបិទទូរស័ព្ទពេលលោកថ្លែងជាសាធារណៈ
- មេដវ៉េដេវ ព្រមានថារុស្ស៊ីនឹងបង្កើតអាវុធប្រហារសត្រូវ បើគ្មានកិច្ចព្រមព្រៀងខែលការពារមីស៊ីល
- អតីតកីឡាករអុំទូកមិនត្រូវបានតុលាការខ្មែរក្រហមទទួលស្គាល់ជាដើមបណ្តឹងរដ្ឋប្បវេណី
- ប្រធានាធិបតីរុស្ស៊ី នឹងប្រកាសឲ្យដឹងការសម្រេចចិត្តរបស់លោកក្នុងពេលឆាប់ៗ
- លោក កាន់៖ ត្រូវតែត្រួតពិនិត្យឡើងវិញថាមពលនុយក្លេអ៊ែរ
- ជាង៣០នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅសៀមរាប
- ពួកបះបោរជាង៧០នាក់វាយប្រហារទៅលើប៉ុស្តិសន្តិសុខប៉ាគីស្ថាន ស្លាប់១៧នាក់
- Canon នឹងជំរុញការលក់ផលិតផលរបស់ខ្លួនក្រោយស្តារសង្វាក់ផលិតកម្មឡើងវិញ
- អាជ្ញាធររាំងខ្ទប់កម្មករមិថុនាមិនឲ្យតវ៉ាខណៈពេលនាយករដ្ឋមន្ត្រីឆ្លងកាត់ទីនោះ
- គ្រូពេទ្យ៖ ១០នាក់ស្លាប់ រាប់សិបនាក់របួសក្នុងបាតុកម្មហិង្សានៅថ្ងៃនេះ
ហ៊ុន សែន ប្រាប់ឲ្យមន្ត្រីបិទទូរស័ព្ទពេលលោកថ្លែងជាសាធារណៈ Posted: 18 May 2011 03:27 AM PDT កំពង់ ស្ពឺ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបញ្ជាឲ្យមន្ត្រីរដ្ឋាភិបាលរបស់លោកបិទទូរស័ព្ទដៃ ឬបិទសំឡេងរោទិ៍ ខណៈពេលលោកមានប្រសាសន៍ជាសាធារណៈដើម្បីបញ្ចៀសកុំឲ្យមានការរំខាន។
|
Posted: 18 May 2011 03:21 AM PDT ស្កុលកូវ៉ូ, រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី មេដវ៉េដេវ នៅថ្ងៃពុធនេះ បានព្រមានថា រុស្ស៊ីនឹងកសាងអាវុធវាយប្រហារសត្រូវ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចឡើងជាមួយសហរដ្ឋអាមេរិកសម្រាប់កិច្ចសហ ប្រតិបត្តិការខាងប្រព័ន្ធការពារមីស៊ីលនោះ។ |
អតីតកីឡាករអុំទូកមិនត្រូវបានតុលាការខ្មែរក្រហមទទួលស្គាល់ជាដើមបណ្តឹងរដ្ឋប្បវេណី Posted: 18 May 2011 03:02 AM PDT ភ្នំពេញ៖ ចៅក្រមនៅសាលាក្តីកាត់ទោសខ្មែរក្រហមបានបដិសេធការស្នើសុំតាំង ខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីពីអតីតកីឡករអុំទូកព្រឹត្តិការណ៍ កីឡាអូឡាំពិក លោក រ៉ប់ ហាមីល ក្នុងសំណុំរឿងទីបីនៃតុលាការនេះ បណ្តាលឲ្យមានទស្សនៈបន្ថែមទៀតថា ការច្រានចោលរបស់តុលាការនេះត្រូវបានគ្រោងទុកជាមុនរួចទៅហើយ។
|
ប្រធានាធិបតីរុស្ស៊ី នឹងប្រកាសឲ្យដឹងការសម្រេចចិត្តរបស់លោកក្នុងពេលឆាប់ៗ Posted: 18 May 2011 02:50 AM PDT ស្កុលកូវ៉ូ៖ ប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេវ នៅថ្ងៃពុធនេះ បានថ្លែងថា វាដូចជាលឿនពេកហើយដែលត្រូវនិយាយថា តើគាត់នឹងឈរឈ្មោះសម្រាប់អាណត្តិទីពីរនៅក្នុងការបោះឆ្នោតខែ មីនា ឆ្នាំ២០១២នោះ ប៉ុន្តែ លោកថ្លែង លោកនឹងប្រកាសការសម្រេចរបស់លោកនៅពេលឆាប់ៗនេះ។ |
លោក កាន់៖ ត្រូវតែត្រួតពិនិត្យឡើងវិញថាមពលនុយក្លេអ៊ែរ Posted: 18 May 2011 02:35 AM PDT តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន ណាអូតូ កាន់ នៅថ្ងៃពុធនេះ បាននិយាយថា ជប៉ុនចាំបាច់ត្រូវត្រួតពិនិត្យឡើងវិញលើថាមពលនុយក្លេអ៊ែររបស់ ខ្លួន បន្ទាប់ពីកើតមានគ្រោះថ្នាក់នុយក្លេអ៊ែរនៅឯរោងចក្រថាមពល នុយក្លេអ៊ែរនៅឆ្នេរសមុទ្រភាគឦសានប្រទេស ដែលរងគ្រោះដោយសាររលកស៊ូណាមិ។ |
ជាង៣០នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅសៀមរាប Posted: 18 May 2011 02:28 AM PDT សៀមរាប៖ អ្នកដំណើរជាតិ និងអន្តរជាតិប្រមាណជាង ៣០នាក់ជិះក្នុងរថយន្តក្រុងមួយគ្រឿងំ បានរងរបួសធ្ងន់ និងស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៏មួយ ដែលបានកើតឡើងកាលពីម៉ោងប្រហែល ៥ព្រឹកព្រលឹមថ្ងៃពុធនេះ ដោយសាររថយន្តក្រុងនោះបានបុកជាមួយនឹងរថយន្តដែលខូចមួយគ្រឿងដឹក ស្រូវ ឈប់ស្ងៀមនៅលើដងផ្លូវ។ |
ពួកបះបោរជាង៧០នាក់វាយប្រហារទៅលើប៉ុស្តិសន្តិសុខប៉ាគីស្ថាន ស្លាប់១៧នាក់ Posted: 18 May 2011 02:15 AM PDT ប៉េសាវ៉ា៖ ក្រុមសកម្មប្រយុទ្ធជាង ៧០នាក់ ប្រដាប់ដោយកាំភ្លើងរ៉ុកកែត និងត្បាល់ បានវាយប្រហារលើប៉ុស្តិ៍សន្តិសុខមួយនៅជាយក្រុងប៉េសាវ៉ា នៅភាគពាយព្យប្រទេសប៉ាគីស្ថាន នៅថ្ងៃពុធនេះ ដែលនេះគឺជាវាយប្រហារដ៏បង្ហូរឈាមមួយចាប់តាំងពីមេខ្លោង ភេរវកម្មអន្តរជាតិ អូសាម៉ា ប៊ីនឡាដិន ត្រូវបានសម្លាប់នៅក្នុងប្រទេសនេះកាលពីដើមខែនេះ។ |
Canon នឹងជំរុញការលក់ផលិតផលរបស់ខ្លួនក្រោយស្តារសង្វាក់ផលិតកម្មឡើងវិញ Posted: 18 May 2011 01:51 AM PDT សៀងហៃ៖ អគ្គនាយកក្រុមហ៊ុនផលិតម៉ាស៊ីនថត និងម៉ាស៊ីនថតចម្លងម៉ាក Canon បានឲ្យដឹងថា ក្រុមហ៊ុនរំពឹងថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនដែលរងផលប៉ះពាល់ដោយសារការរញ្ជួយ ដីនៅប្រទេសជប៉ុន នឹងមានសន្ទុះឡើងវិញលឿនជាងការព្យាករ ដែលអាចបង្កើនការលក់ប្រចាំឆ្នាំរបស់ខ្លួនបានចំនួនប្រហែល ៥០ពាន់លានយ៉េន (៦០០លានដុល្លារ)។ |
អាជ្ញាធររាំងខ្ទប់កម្មករមិថុនាមិនឲ្យតវ៉ាខណៈពេលនាយករដ្ឋមន្ត្រីឆ្លងកាត់ទីនោះ Posted: 18 May 2011 01:47 AM PDT ភ្នំពេញ៖ កម្មករនៅរោងចក្រមិថុនាដែលតវ៉ាប្រមាណ ២០០នាក់ បានចោទប្រកាន់ថា នគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃពុធនេះ បានបិទទ្វារចាក់សោររបងរោងចក្រ និងយករថយន្តនគរបាលទៅពាំងពីមុខក្លោងទ្វារ មិនឲ្យកម្មករចេញចូលធ្វើការតវ៉ាបាន ក្នុងថ្ងៃដែលក្បួនរថយន្តលោកនាយករដ្ឋមន្ត្រីធ្វើដំណើរឆ្លងកាត់ តាមផ្លូវសហព័ន្ធរុស្ស៊ី។ |
គ្រូពេទ្យ៖ ១០នាក់ស្លាប់ រាប់សិបនាក់របួសក្នុងបាតុកម្មហិង្សានៅថ្ងៃនេះ Posted: 18 May 2011 01:41 AM PDT តូឡូហ្កាន, អាហ្វហ្កានីស្ថាន៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់នៅក្នុងតំបន់ បាននិយាយថា មនុស្ស ១០នាក់ត្រូវបានសម្លាប់ និង ៥០នាក់ទៀតរងរបួសនៅក្នុងបាតុកម្មហិង្សាមួយប្រឆាំងនឹងការសម្លាប់ បុរស ២នាក់ និងស្ត្រី ២នាក់ នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយនៅភាគខាងជើងប្រទេស អាហ្វហ្កានីស្ថាន។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |