The Phnom Penh Post - KHMER: “បញ្ជូន​ស្ត្រី​ថៃ​ម្នាក់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ក្រោយ​វង្វេង​ចូល​ទឹក​ដី​ខ្មែរ” plus 9 more

The Phnom Penh Post - KHMER: “បញ្ជូន​ស្ត្រី​ថៃ​ម្នាក់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ក្រោយ​វង្វេង​ចូល​ទឹក​ដី​ខ្មែរ” plus 9 more


បញ្ជូន​ស្ត្រី​ថៃ​ម្នាក់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ក្រោយ​វង្វេង​ចូល​ទឹក​ដី​ខ្មែរ

Posted: 17 May 2011 03:24 AM PDT

ប៉ោយប៉ែត៖ ស្ត្រី​ជន​ជាតិ​សៀម​ម្នាក់ ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេសកំណើត​វិញ នៅ​ថ្ងៃអង្គារ​នេះ បន្ទាប់​ពី​ស្រី្ត​រូប​នោះ​បាន​ដើរ​រង្វែង​ផ្លូវ ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់ នៅ​សង្កាត់​ប៉ោយប៉ែត  ខេត្ត​បន្ទាយមានជ័យ។

អតីត​ប្រមុខ​កង​ទ័ព​​រ៉្វាន់ដា ជាប់​គុក​៣០​ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍

Posted: 17 May 2011 03:03 AM PDT

ដាអេសសាឡាំ៖ តុលាការ​​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​សម្រាប់​ប្រទេស​រ៉្វាន់ដា បាន​និយាយ​ថា ​តុលាការ នៅ​ថ្ងៃ​អង្ការ​នេះ បាន​កាត់​ទោស​អតីត​ប្រមុខ​កង​ទ័ព​រ្វ៉ាន់ដា ឲ្យ​ជាប់​ពន្ធនាគារ​ ៣០​ឆ្នាំ សម្រាប់​ការ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ឆ្នាំ​១៩៩៤។

ចិន​​និយាយ​ថា ការ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ IMF គួរ​តែ​ផ្អែក​តាម​​​គុណ​សម្បត្តិ

Posted: 17 May 2011 02:52 AM PDT

ប៉េកាំង៖ ក្រសួង​ការ​បរទេស​ចិន បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ជ្រើស​ថ្នាក់​ដឹកនាំ​​ស្ថាប័ន​​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) គួរ​តែ​ផ្អែក​លើ​«តម្លា​ភាព​ សុចរិតភាព និង​គុណសម្បត្តិ» ប៉ុន្តែ ប្រទេស​នេះ​បាន​បដិសេធ​ថ្លែងអំពី​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ដូមីនីក ស្ត្រូស-កាន់ ប្រមុខ​ស្ថាប័ន​កម្ចី​អន្តរជាតិ​មួយ​នេះ។

អាជីវករ​លក់​ម៉ូតូ​ផ្តុះ​គិរីរម្យ​ចោទ​មន្ត្រី​សណ្តាប់​ធ្នាប់​រាជ​ធានី​ថា​បាន​​រំខាន​អាជីវកម្ម​របស់​ពួកគាត់

Posted: 17 May 2011 02:28 AM PDT

ភ្នំពេញ៖ ក្រុម​អាជីវករ​លក់​ម៉ូតូ​នៅ​តាម​បណ្តោយ​ដង​វិថី​ព្រះ​សីហនុ ស្ថិត​ក្នុង​សង្កាត់​អូរឡាំពិក ខណ្ឌ​ចំការមន កាល​ពី​ព្រឹក​មិញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា​ក្រុម​មន្ត្រី​នគរបាល​សណ្តាប់​ធ្នាប់​រាជ​ធានី​ភ្នំពេញ​មួយ​ចំនួន​ បាន​រំខាន​ការ​រក​ស៊ី​របស់​ពួក​គាត់ ដោយ​ប្រើ​លេស ចុះ​ចាប់​ផាក​ពិន័យ​ទៅ​លើ​ការ​ចត និង​ដាក់​តាំង​លក់​ម៉ូតូ​រំលោភ​លើ​ខឿន​ចិញ្ចើម​ផ្លូវ​សាធារណៈ។

ក្រុម​ឆ្វេង​និយម​បារាំង​ជួប​វិបត្តិ​ព្រោះ​តែ​​​ស្ត្រូស-កាន់ ជាប់​គុក​នៅ​បុរី​ញូវយ៉ក

Posted: 17 May 2011 02:14 AM PDT

ប៉ារីស៖ ក្រុម​សង្គម​និយម​បារាំង ដែល​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ផ្ទៃ​ក្នុង​ដោយ​សារ​តែ​ករណី​បៀត​បៀន​ កេរ្តិ៍​ភេទ​​ប្រឆាំង​នឹង​​បេក្ខជន​ប្រធានាធិបតី​របស់​ពួកគេ​នោះ នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ​នៅ​ថ្ងៃ​ពុធ​ស្អែក ដើម្បី​គិត​គូរ​អំពី​ផែនការ​ថ្មី​សម្រាប់​វាយ​លុក​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ ឆ្នាំ​២០១២។

កង​រាជ​អាវុធ​ហត្ថ​សៀមរាប​បង្ក្រាប​កន្លែង​លក់​ឈើ​ប្រណិត​២​កន្លែង ចាប់​ខ្លួន​​មនុស្ស​៣​នាក់

Posted: 17 May 2011 01:43 AM PDT

សៀមរាប៖ លោក ញឹម សីលា មេ​បញ្ជាការ​រង​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប បាន​ថ្លែង​ថា មនុស្ស​ ៣​នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​ហាង​លក់​ឈើ​ប្រណិត​ខុស​ច្បាប់​ ២​កន្លែង ត្រូវ​បាន​បង្ក្រាប​​ដោយ​កម្លាំង​ចម្រុះ​នៅ​ខេត្ត​សៀមរាប។

រក​ឃើញ​គ្រាប់​បែក​នៅ​ជិត​ក្រុង​ឌូប្លីន​មុន​ដំណើរ​ទស្សន​កិច្ច​ម្ចាស់​ក្សត្រី​អង់គ្លេស

Posted: 17 May 2011 01:34 AM PDT

ឌូប្លីន៖ ទាហាន​អៀឡង់ បាន​រក​ឃើញ​នូវ​គ្រាប់​បែក​កែ​ច្នៃ​មួយ​នៅ​ក្នុង​រថយន្ត​ក្រុង​នៅ​ខាង​ក្រៅ​ ទីក្រុង​ឌូប្លីន នៅ​មុន​ដំណើរ​ទស្សន​កិច្ច​ជា​ប្រវត្តិសាស្ត្រ​នៃ​ម្ចាស់​ក្សត្រី​អង់គ្លេស​ អេលីហ្សាបេត នៅ​ថ្ងៃ​អង្គារ​នេះ ចំពេល​មាន​ប្រតិបត្តិការ​សន្តិសុខ​យ៉ាង​ធំ​បំផុត​មិន​ធ្លាប់​មាន​ ត្រូវ​បាន​ប្រមូល​ផ្តុំ​ដោយ​រដ្ឋ​មួយ​នេះ។

ហ៊ីយ៉ាន់ដាយ​កំពុង​ពង្រីក​ផលិតកម្ម​​ម៉ាស៊ីន​រថយន្ត​ស៊ីឡាំង​បួន

Posted: 17 May 2011 01:18 AM PDT

ម៉ុងហ្កោមឺរី៖ ក្រុម​ហ៊ុន Hyundai Motor Co ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​របស់​កូរ៉េ​ខាង​ត្បូង នឹង​ចំណាយ​ប្រាក់​ចំនួន ១៧៣​លាន​ដុល្លារ​ និង​បង្កើត​ការ​ងារ​ចំនួន​ ២១៤​កន្លែង​នៅ​ក្នុង​រោង​ចក្រ​ផលិត​រថយន្ត​របស់​ខ្លួន​នៅ​រដ្ឋ​អាឡាបាម៉ា ដើម្បី​បង្កើន​ផលិតកម្ម​​ម៉ាស៊ីន​រថយន្ត​មាន​ស៊ីឡាំង​បួន (ប៊ីស្តុងបួន)​ នៅ​ពេល​មាន​កំណើន​តម្រូវ​ការ​ម៉ាស៊ីន​ប្រភេទ​នេះ​សម្រាប់​ផលិត​រថយន្ត​នៅ​ អាមេរិក។

ភិក្ខុ​សង្ឃ​២៦០០​អង្គ​ដង្ហែរ​ពុទ្ធ​រូប​រំលឹក​ការ​ត្រាស់​ដឹង​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់

Posted: 17 May 2011 12:57 AM PDT

ភ្នំពេញ៖ ព្រះ​សង្ឃ​ពុទ្ធ​សាសនា​រាប់​ពាន់​​អង្គ ក្នុង​នោះ​មាន​ទាំង​ដូន​ជី​តា​ជី​ផង និង​ក្រុម​មន្ត្រី​ជា​ច្រើន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​និមន្ត​ និង​ធ្វើ​ដំណើរ​តាម​ដង​វិថី​ព្រះសុធារស ដង្ហែរ​ទៅ​កាន់​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​ពិសាខ​បូជា​ប្រចាំ​ឆ្នាំ។

ចោទ​ប្រកាន់​មនុស្ស​៦​នាក់​ពី​បទ​ប្រើ​ប្រាស់​ និង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្រចេះ

Posted: 17 May 2011 12:47 AM PDT

ក្រចេះ៖ ឧត្តមសេនីយ៍​ត្រី ជួង សៀងហាក់ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា មនុស្ស ៦​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ពី​បទ​ប្រើ​ប្រាស់ និង​​ជួញ​ដូរ​គ្រឿង​ញៀន នៅ​ក្រុង​ក្រចេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!