Koh Santipheap Daily

Koh Santipheap Daily


លីប៊ី​ប្រកាស​ថា ខ្លួននឹង​ដោះ​លែង​អ្នកកាសែត​បរទេស​​4នាក់

Posted: 18 May 2011 12:34 AM PDT

អ្នកកាសែតអេស្ប៉ាញដែលចាប់ខ្លួននៅលីប៊ី
លោក​មូសា អ៊ីប្រាហ៊ីម ​អ្នក​នាំពាក្យ​របស់​​រដ្ឋាភិបាល​លីប៊ី រាយការណ៍​ថា អ្នកកាសែត​​៤​នាក់​ ដែលត្រូវចាប់ខ្លួន​នៅលីប៊ី កាលពី​​ដើម​ខែ​​មេសា ក្នុងនោះ​មាន​អ្នកកាសែត​​ជន​ជាតិ​អាមេរិក ​២នាក់​ និង​អេស្ប៉ាញ​​ម្នាក់​ត្រូវដោះ​លែង​នា​ថ្ងៃទី១៧ ឬ ១៨ ឧសភា ។ ​លោកមូសា អ៊ីប្រា ហ៊ីម បញ្ជាក់​កាលពី​ថ្ងៃទី​១៧ ឧសភា ថា អ្នកកាសែត​ទាំង៤​នាក់នោះ​​ដែល​ទទួលការចោទប្រកាន់​​ពីបទ​ចូលប្រទេស​លីប៊ី​ ដោយខុសច្បាប់ ត្រូវបាន​នាំមកកាន់​​តុលា​ការ​រដ្ឋបាល​មួយ ហើយបន្ទាប់មក​នឹងត្រូវដោះ​លែង​​។ អ្នកនាំពាក្យ​រូបនេះ​បាន​បង្ហាញ​អត្ត​សញ្ញាណ​អ្នកកាសែត​៣នាក់

បាតុករប្រឆាំង​​​រដ្ឋាភិបាល​​យេម៉ែន​​បិទ​​​អគារ​រដ្ឋាភិបាល​​ជាច្រើន​

Posted: 18 May 2011 12:33 AM PDT

ក្រុមបាតុករយេម៉ែន
ហ្វូង​បាតុករ​​​ប្រឆាំង​រដ្ឋាភិបាល​​​យេម៉ែន ​ដែល​កំពុង​​ធ្វើបាតុកម្ម​​​ទាមទារ​ឱ្យ​លោកប្រធា​នា​ធិបតី​​អាលី​ អាប់ឌុលឡាហ៍ សាឡេហ៍ ​​លា​លែង​​ចេញពីតំណែង​ជា​បន្ទាន់​កាលពីថ្ងៃទី​​១៧ ឧសភា ​កន្លង​មក ​​បាន​បិទ​​អគារ​រដ្ឋាភិបាល​​​​មួយចំនួន​​ដោយ​កម្លាំង​​​នៅ​បណ្តា​ខេត្ត​​​ ភាគខា​ងត្បូង​ប្រទេស​។​ សាក្សី​​​បានប្រាប់ទីភ្នាក់ងារ​​​ព័ត៌មាន​ស៊ីនហួ​​​របស់ចិន​ថា ​​ហ្វូង​បាតុករ​​ក្នុង​​ចំនួន​ដ៏ច្រើន​​កាលពី​ថ្ងៃទី​​​១៧ ឧសភា ​​បានបិទ​​អគារ​រដ្ឋាភិបាល​​ជា​ច្រើន​។​ នៅក្នុងទីក្រុង​កំពង់ផែ Aden ហ្វូង​បាតុករ​​​ដែល​ពោរពេញ​​ដោយកំហឹង​​​បាន​បិទ​​​អគារការិ​យា​ល័យ​​​ក្រសួងអប់រំ ​​ចំណែក​​​នៅខេត្ត​

រុស្ស៊ី​ត្រៀម​ផ្តល់​ប្រាក់​កម្ចី​6ពាន់​លាន​ដុល្លារ​ដល់​បេឡា​រុស

Posted: 18 May 2011 12:31 AM PDT

លោកពូទីន និងប្រធានាធិបតីបេឡារុស
ប្រធានា​ធិបតី​បេឡា​រុស​ លោក​អាឡិច​ សាន់​ដ្រ៏លូ​កា​ឆេន​កូ គូស​បញ្ជាក់​កាល​ពី​ថ្ងៃទី​១៧ ឧសភា ថា ប្រទេស​រុស្ស៊ីត្រៀម​ផ្តល់​​ប្រាក់​ជាង​៦​ពាន់​លាន​ដុល្លារ​ក្រោម​រូប​ភាព​ ជា​ប្រាក់​កម្ចី​ដល់​ប្រទេស​របស់​លោក​ដែល​ប្រឈម​មុខ​នឹង​វិបត្តិ​​ហិរញ្ញ​ វត្ថុ​ចំបង​មួយ​។ លោក​លូកា​ឆេន​កូ ថ្លែង​ថា ខ្ញុំ​ទើប​នឹង​ពិភាក្សា​ជាមួយ​ប្រធានា​ធីបតី​រុស្ស៊ី​ លោក​ឌី​មី​ទ្រី​ម៉េដ​វេ​ដេវ​។ យើង​ចរចា​គ្នា​ជាមួយ​រុស្ស៊ី​ស្តី​ពី​ឥណ​ទាន​សំរាប់​ទ្រ​ទ្រង់​ឱ្យ​មាន​ ស្ថេរ​ភាព​​ហិរញ្ញ​វត្ថុ​សំដៅ​ទ្រ​ទ្រង់​ដល់​តម្លៃ​ប្រាក់​រូប្លិ៍​បេឡា​រុស ​។

មនុស្សពីង​ពាង​​បារាំង​​​តោ​ងឡើង​អគារ​ខ្ពស់​បំផុត​នៅតួកគី

Posted: 18 May 2011 12:30 AM PDT

មនុស្សពីងពាងពេលឡើងអគារ
អ្នកដែល​​​​ពូកែ​​ខាង​តោង​ឡើង​​អគារ​ខ្ពស់ៗ កប់ពពក​​ លោកអាឡាំង រ៉ូប៊ែត ​ដែលមាន​រហស្ស​នាម​ថា​ «មនុស្ស​ពីង​ពាង​​បារាំង» កាលពី​ថ្ងៃទី​​១៧ ឧសភា ​កន្លង​មក ​​បាន​ទៅកាន់​​ប្រទេស​តួកគី ​​ហើយ​តោ​ងឡើង​​អគារ​មានកម្ពស់ខ្ពស់​បំផុត​របស់​ប្រទេស​នេះ​នៅក្នុងទីក្រុង​ ​អ៊ីស្តង់​​ប៊ុល។ ការ​តោង​ឡើងអគា​រ​កម្ពស់​​ជិត​​​៣០០​ម៉ែត្រ ​​លើក​ចុងក្រោយ​​​នេះ​របស់​លោក​អាឡាំង រ៉ូប៊ែត ​គឺ​ធ្វើឡើង​ក្នុង​​គោលបំណង​​​បង្ហាញពី​​ភាពអស្ចារ្យ​​របស់លោក

លឹម រដ្ឋា​ តារា​ភាព​យន្ត​ទើប​រះ​ថ្មី​ទទួល​បាន​មេដាយ​ប្រាក់​ និង​មាស​

Posted: 18 May 2011 12:14 AM PDT

លោក​លឹម រដ្ឋា​ តារា​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ និង​ភាព​យន្ត
រាជ​ធានី​ភ្នំពេញ​ ៖​ លោក​លឹម រដ្ឋា​ តារា​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ និង​ជា​តារា​ភាព​យន្ត​ថ្មី​​ទើប​រះ​ឡើង​កាល​ពី​ឆ្នាំ​២០០៧​។ ទោះ​បី​​ជា​មិន​ទាន់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​​ តែ​ភាព​លេច​ធ្លោ​ខាង​ទេព​កោសល្យ​សម្តែង​​ ជាមួយ​បទ​ពិសោធន៍​ដ៏​សំបូរ​បែប​រយៈ​ពេល​ជាង​៤​ឆ្នាំ​មក​នេះ​​ លោក​បាន​ចូល​រួម​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ឱ្យ​ផលិត​កម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជា​ច្រើន​ មិន​តែ​ប៉ុណ្ណោះបាន​ចូល​រួម​សម្តែង​ក្នុង​ខ្សែភាព​យន្ត​ប្រមាណ​ជាង​១០​រឿង​ ហើយ​ ក្នុង​នោះ​លោក​មាន​កិត្តិ​យស​​​ចូល​រួម​​សម្តែង​​ថ្វាយ​ព្រះ​មហា​ក្សត្រ​​ បាន​ជា​ច្រើន​រឿង​ ដូច​ជា​រឿង​លាហើយ​បូកគោ​ ជា​ដើម។

​ម្តាយ​ផ្ញើប្រាក់​​ជាង​​២ម៉ឺនដុល្លារ​​មក​ពី​​ក្រៅ​ប្រទេស​​ ពេលចូល​​ហូប​ស៊ុប​​ចោរ​ប្លន់​​យកទៅ​បាត់​

Posted: 17 May 2011 11:50 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖​ តាម​ប្រភព​ព័ត៌​មាន​ដែល​មិន​ទាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​១៧​ ឧសភា មាន​មនុស្ស​៤​នាក់​បង​ប្អូន​ជិះ​រថ​យន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX 300 នាំ​គ្នា​ចូល​ហូប​ស៊ុប​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​​មួយ​កន្លែង​ស្ថិត​នៅ​ផ្លូវ​លេខ​២៩ កែង​​មហាវិថី​​ព្រះ​សីហនុ សង្កាត់​​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​

​សម្តេចតេជោហ៊ុន សែន ៖ មិត្ត​​គឺ​មាន​មិត្ត​ល្អ និងមិត្ត​អាក្រក់​...​បើថៃ​វ៉ៃ​កម្ពុជា​​​​បាន គឺ​គេ​វ៉ៃ​​ឡាវ, មីយ៉ាន់​ម៉ា និង​ម៉ាឡេស៊ី​ទៀត​​ហើយ​

Posted: 17 May 2011 11:40 PM PDT

​ខេត្តកំពត ៖ ​សម្តេច​​​តេជោហ៊ុន សែន ​​នាយករដ្ឋមន្ត្រី​​​បាន​លើកឡើង​ថា ​​បណ្តា​​ប្រទេស​មួយ​ចំនួន​​គេ​ថា កម្ពុជា​-ថៃ​​ជាមិត្ត​នឹង​​គ្នា ប៉ុន្តែ​គេ​ភ្លេច​​គិត​ថា ​មិត្ត​វា​មានអាក្រក់ មានល្អ ​ដូច្នេះ​​មិនចាំបាច់​​​និយាយ​សម្រួល​​ឱ្យថៃ​​ទេ អ្នក​ណា​អាក្រក់​​ អ្នកណា​​ល្អ គេ​បាន​ដឹ​ងអស់​ទៅហើយ​​..​.​ជា​ធម្មតាទេ ​​ប្រទេស​ដែលឈ្លាន​ពាន​​គេ គឺ​វា​ត្រូវ​​តែអាក្រក់​​អញ្ចឹង​ហើយ ​

រថយន្ត​​កាមរី​ឆ្លាម​​ដឹកឈើ​គ្រញូង​​បោល​​លឿន​ទៅ​​បុក​រថយន្ត​​ដឹក​ផ្លែ​​ឈើ​​​ចត​ស្ងៀម​​ស្លាប់​​​២នាក់ ​គឺ​​​១កៀប​ជាប់​​ ១ផ្លោង​ចេញ​

Posted: 17 May 2011 11:33 PM PDT


​ខេត្ត​ពោធិ៍សាត់​ ៖ ​បុរស​​២នាក់​បានស្លាប់​​គួរ​ឱ្យរន្ធត់​​បំផុត​​​ដោយ​ម្នាក់​​​ខ្ទាត​​​ទម្លាយកញ្ចក់​​​រថយន្ត​ខាង​មុខធ្លាក់​​មក​លើ​ថ្នល់​ និង​ម្នាក់​ទៀត​​​​កៀប​​ជាប់​នឹង​​ចង្កូត​​រថយន្ត​​ទម្រាំ​​គាស់​យក​សព​​ចេញ​បាន​គឺ​​តាំង​ពី​​យប់​​រហូត​​ដល់​​ព្រឹក ដែលហេតុ​ការណ៍​​នេះ​កើតឡើង​​​តាំង​ពី​​វេលាម៉ោង​​​៣​និង​​៤៥នាទី​រំលង​​អធ្រាត្រ​ឈាន​​ចូលថ្ងៃទី​​​​​១៨ ឧសភា ២០១១ នៅ​​ភូមិ​​​ខ្សាច់​ល្អិត

ប៉ាគីស្ថាន​​ប្រកា​សពី​ការ​ចាប់ខ្លួន​មេ​បញ្ជា​ការ​​អាល់កៃ​ដា​​​​ម្នាក់​

Posted: 17 May 2011 08:20 PM PDT

ប្រទេសប៉ាគីស្ថាន​​បានប្រកាស​​កាលពីថ្ងៃទី​​​១៧ ឧសភា ​ពីការចាប់ខ្លួន​​មេ​បញ្ជាការ​​សំខាន់​ម្នាក់​​របស់អាល់កៃ​ដា​​ សញ្ជាតិ​​​យេម៉ែន លោកម៉ូ​ហា​ម៉េដ​​​អាលី កាស៊ីម ​យ៉ា​គូប ហៅ​​​អាប៊ូ​សូហៃ​អ៊ីប អាល់​​ម៉ាកគី ​នៅទីក្រុង​​​ការ៉ាជីភាគខាង​ត្បូង​​ប្រទេស​។​ ក៏ប៉ុន្តែ​​បុរសរូបនេះ​​ពុំ​មានឈ្មោះ​​ក្នុងបញ្ជី​​សមាជិក​​អាល់កៃដា​​ដែល​ តាម​​​រក​ចាប់ខ្លួន​បំផុត​លើ​ពិភពលោក​ឡើយ ​ហើយ​​កង​ទ័ព​ប៉ាគីស្ថាន​​ចាត់ទុក​​​ការ​ចាប់ខ្លួន​ជន​នេះ​ថា ជា​ព្រឹត្តិការណ៍​​ចម្បង​មួយ​​ដើម្បី​តាមកម្ទេច​​​បណ្តាញ​​អាល់កៃ​ដា​​​​ដែល ​​​ធ្វើប្រតិបត្តិការ​ក្នុង​តំបន់ ។​

សភាអ៊ីរ៉ង់​​​ដាក់​ពាក្យបណ្តឹង​​​ប្រឆាំង​លោកប្រធានាធិបតី​​អាម៉ា​ឌីណឺហ្សាដ​

Posted: 17 May 2011 08:19 PM PDT

ទូរទស្សន៍​ខ្សែ​កាប Press TV រាយ​ការណ៍​ថា ​សមា​ជិក​​សភាមួយ​ចំនួន​បានដាក់​ពាក្យ​ប្តឹង​​​ប្រឆាំង​​រដ្ឋាភិ​បាល​ របស់លោកប្រធា​នាធិបតី​​ម៉ាមូដ អាម៉ាឌី​ណឺ​ហ្សាដ ពីបទ​ចោទប្រកាន់​​​​រំលោភ​បំពាន​​​រដ្ឋ​ធម្មនុញ្ញ ។ ​សភាអុីរ៉ង់​​មួយ​រូប​ត្រូវ​​បានដកស្រង់​​សម្តីដែល​​និយាយ​ថា ​កាល​ពី​ចុង​ខែ​​កុម្ភៈ​កន្លង​មក ​​សមាជិក​សភាមួយ​​ចំនួន​​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​ក្រុម​​ប្រឹក្សា​​ អង្គចៅក្រម​ប្តឹង​​រដ្ឋាភិបាលរបស់​លោក​​អាម៉ា​ឌីណឺហ្សាដ ​ពី​បទ​​​មិនអនុវត្ត​​​​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ។​

ឪពុករបស់​​លោកសាកូហ្ស៊ី​អះអាង​​ពីកា​រមានផ្ទៃពោះ​​របស់ស្ត្រីទី​មួយ​បារាំង​

Posted: 17 May 2011 08:10 PM PDT

ភរិយាលោកប្រធានាធិបតីបារាំង
កាសែតអាល្លឺម៉ង់​​​ឈ្មោះ BILD ក្នុង​​លេខ​ចេញ​ផ្សាយ​​កាលពីថ្ងៃទី​​​១៧ ឧសភា ​អះអាង​ពី​ការ​មានផ្ទៃពោះ​របស់លោកស្រី​​កាឡា​ប្រូនី ​ភរិ​យា​​របស់ប្រធានាធិបតី​បារាំង ​លោកនីកូឡាស់ ​សាកូហ្ស៊ី ​ដោយ​​ផ្អែក​​​លើការ​​​លាតត្រដាង​​​របស់​ឪពុក​​ប្រធានាធិបតី​។​ ឪពុក​​​លោក​សាកូហ្ស៊ី លោក​​ប៉ាល់ ​​សាកូហ្ស៊ី ​​ថ្លែង​​​ទៅកាន់​កាសែត​​​អាល្លឺម៉ង់​​​នោះ​ថា ​ខ្ញុំ​រីក​រាយ​​ណាស់ ដែល​​​ខ្ញុំ​មានចៅ​​​ម្នាក់ទៀត ។ លោកនីកូ​ឡាស់​​​ សាកូហ្ស៊ី ​និង​ភរិយា​ពុំទាន់​ចង់ឱ្យគេ​ដឹង​​​ពី​​ភេទរ​បស់​កូន​​មុនពេល​​វាកើត​ឡើយ ​ក៏ប៉ុន្តែ​​ខ្ញុំ​ប្រាកដ​​​​ក្នុង​ចិត្ត​ថា ​កូននោះ​នឹងជា​កូនស្រី​ ហើយ​ពិត​ជា​ស្អាត​ដូចម្តាយ​របស់គេ ។​

ក្រុម​ភេរ​វកម្មអាល់កៃដា​​មាន​មេដឹកនាំ​​​ថ្មីជាជនជាតិអេហ្ស៊ីប

Posted: 17 May 2011 08:10 PM PDT

ជនដែល​ត្រូវ​ជ្រើស​តាំង​ជា​ប្រមុខ​ថ្មី​អាល់​កៃដា
​បុរសជនជាតិ​​អេហ្ស៊ីបម្នាក់​ដែល​​ធ្លាប់ធ្វើ​ជា​​​​មន្ត្រី​កង​កម្លាំង​​ ពិសេស​​ត្រូវបាន​ជ្រើសតាំង​ជាមេ​ដឹកនាំ​​​ចាំផ្ទះរបស់ក្រុម​ភេរ​វកម្ម​​​ អាល់កៃដា​​​ក្រោយ​ពី​​​ការស្លាប់​​របស់អូសាម៉ា ប៊ីនឡាដេន ​​។ នេះ​បើតាម​​ការ​ឱ្យដឹង​​​ដោយ​​ប្រភព​ផ្ទៃ​​ក្នុង​មួយ។ ប្រភពដដែល​បាន​ឱ្យដឹងទៀតថា មេដឹកនាំ​ក្រុម​អាល់កៃ​ដា​​​​បណ្តោះអាសន្ន​​រូបនេះឈ្មោះ Saif al-Adel ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​​ក្រុមអាល់​កៃដា​។​ ជនម្នាក់ឈ្មោះ Noman Benotman ប្រាប់​ទូរទស្សន៍​ CNN ថា ផ្អែក​លើ​​ទំនាក់ទំនង​​ជា​មួយ​​ពួក​សកម្មប្រយុទ្ធ​​​ និងការ​​​​យល់ដឹង​​អំពីវេទិកា​​របស់ជីហាដ ​al-adel សម​នឹង​ត្រូវ​ជ្រើសតាំង​​​ជា​េមដឹកនាំ​​​បណ្តោះអាសន្ន​​របស់ក្រុម​​អាល់កៃដា ​។​

បុរស​ជន​ជាតិ​អាមេរិក​ម្នាក់​ចំណាយ​ប្រាក់​ជាង​១សែន​ដុល្លារ​​ធ្វើ​ស្លាក ឃោស​នា​ពី​ហេតុ​ការណ៍​រលំ​រលាយ​ផែន​ដី​ថ្ងៃទី​២១ ឧសភា ខាង​មុខ​

Posted: 17 May 2011 08:05 PM PDT

រូបភាព​នៃ​ការ​រវើរវាយ​ពី​គ្រោះ​មហន្ដរាយ​លើ​ផែនដី
តាម​សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថ្ងៃ​ទី​១៦ ឧសភា ថា បុរស​វ័យ​ចំណាស់​ម្នាក់​ក្នុង​ក្រុង​ញូវ​យ៉ក​ សហ​រដ្ឋ​អាមេរិក​ បាន​បង្កើត​នូវ​រឿង​រ៉ាវ​ល្បី​រន្ទឺ​មួយ​ដោយ​យក​ប្រាក់​ផ្ទាល់​ខ្លួន​ដែល​សន្សំ​បាន​ជាង​១៤០.០០០​ដុល្លារ​ ទៅ​ចំណាយ​ក្នុង​ការ​ធ្វើ​ស្លាក​ឃោសនា​ដើម្បី​ប្រកាស​ឱ្យ​សាធា​រណ​ជន​ដឹង​ថា ពិភព​លោក​​នឹង​សាប​សូន្យ​នៅ​​ថ្ងៃ​ទី​២១ ឧសភា​ ខាង​មុខ​

ក្រសួង​ព័ត៌​មាន ​ឱ្យ​ទម្លាក់ប៉ា​ណូ​ គេហ​ទំព័រ​ familyradio.com

Posted: 17 May 2011 07:55 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖​ លោក​រដ្ឋ​មន្ត្រី​​ខៀវ កាញារីទ្ធ ​បាន​ធ្វើ​លិខិត​ផ្លូវ​ការ​មួយដល់​លោក​ស្នង​ការ​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​-​ខេត្ត​ កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ដោយ​ស្នើ​ឱ្យ​មាន​ការ​ទំលាក់​ជា​បន្ទាន់​ប៉ាណូ​ផ្សាយ​របស់​គេហ​ទំព័រ​ www.familyradio.com តាម​ទី​សា​ធារណៈ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​-ខេត្ត​

ព្រឹកនេះ​សម្តេចតេជោ​ហ៊ុន សែន អញ្ជើញ​​​​សម្ពោធ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​​​៤១ ឆ្លង​កាត់​ច្រើនខេត្ត​

Posted: 17 May 2011 07:28 PM PDT

​ខេត្តកំពត ៖ ​សម្តេចតេជោនាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បាន​ដឹក​នាំ​​មន្ត្រីជាន់​ខ្ពស់ មន្ត្រី​​ស្ថាប័ន​​​ពាក់ព័ន្ធ​ និងដៃ​គូ​​​អភិវឌ្ឍន៍​​​ជាច្រើននាក់​​អញ្ជើញ​​សម្ពោធ​បើកការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​​ជាតិលេខ​​៤១ មានប្រវែង​​​​៩៥,២៨គីឡូម៉ែត្រ ​ចាប់​​ពី​​ថ្នល់​ទទឹង​ចំណុច​ប្រសព្វ​លើ​ផ្លូវជាតិលេខ​​៤ ខេត្ត​កណ្តាល ដល់​​ល្អាង​ចំណុច​ប្រសព្វ​លើ​ផ្លូវជាតិ​លេខ​៣ ស្រុក​​​ដង​ទង់

ភរិយា​​អតីត​ប្រធានាធិបតី​​អេហ្ស៊ីប​​លោ​ក​មូបារ៉ាក់ត្រូវដោះលែង​

Posted: 17 May 2011 07:27 PM PDT

ភរិយាលោក​មូបារ៉ាក់
អាជ្ញាធរ​​អេហ្ស៊ីប​​​កាលពីថ្ងៃទី​​១៧ ឧសភា បាន​ដោះលែង​​​លោកស្រីស៊ូ​ហ្សាន ​​មូបារ៉ាក់ ​​ភរិ​យា​​ប្រធានាធិបតី​​អេហ្ស៊ីប ​ដែលត្រូវ​ទម្លាក់​ចេញ​ពីតំណែង​​​លោកហូស្នី មូបារ៉ាក់ ​​តាមរយៈ​ការ​បង់​ប្រាក់​​ធានា​ក្រោយពី​លោកស្រី​​បានសម្រេច​​​ផ្តល់​ទ្រព្យ​ ​សម្បត្តិ​​​មួយផ្នែក​របស់​លោកស្រី​​ឱ្យទៅរដ្ឋ​។ អ្នកនាំពាក្យ​​​នាយកដ្ឋាន​​ត្រួត​ពិនិត្យ​​​ការស៊ើប​អង្កេតអំពើ​​​​​ពុករលួយ ​​​អេហ្ស៊ីប លោក​​​ Aly Hassan និយាយ​​ឱ្យ​ដឹង​ថា​​ លោកស្រី​​ស៊ូហ្សាន ​មូបា​រ៉ាក់ អាយុ​៧០​ឆ្នាំ ​បាន​ផ្តល់គណនី​​ធនាគារ​ដែល​មាន​​ទឹកប្រាក់​​​៣,៤លាន​ដុល្លារ​​អាមេ​រិក​ទៅ​ ឱ្យ​រដ្ឋ។​ ​លោកស៊ូហ្សាន

លោក​ជំទាវ​ឧកញ៉ា យីន ផាន្នី ឧបត្ថម្ភ​កញ្ចប់អាហារជូនអ្នកជំងឺ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ និងមន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត

Posted: 17 May 2011 07:17 PM PDT

អ្នកកំដរ​បានមកទទួលយក​ការ​ចែក​កញ្ចប់​អាហារ​នៅមន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត​
រាជ​ធានី​ភ្នំពេញ ៖ អ្នក​​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​ចំនួន​៦២​នាក់ រួម​ជា​មួយ​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត ហៅ​ពេទ្យ​រុស្ស៊ី​ចំនួន​៣៥០នាក់ ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ដែល​ជា​ថ្ងៃ​ពេញ​បូណ៍មី​ ចំថ្ងៃ​បុណ្យវិសាខ​ បូជា បាន​ទទួល​ការ​ឧបត្ថម្ភ​កញ្ចប់​អាហារ​​ថ្ងៃត្រង់​​ម្នាក់​មួយ​​កញ្ចប់​ពី​សំណាក់

បុណ្យវិសាខបូជាតាមបវេណីព្រះពុទ្ធសាសនានៅកោះពេជ្រ

Posted: 17 May 2011 07:13 PM PDT


រាជធានីភ្នំពេញ ៖ ​នារសៀល​ថ្ងៃទី១៧ ឧសភា ​ឆ្នាំ២០១១ នៅមជ្ឈ​មណ្ឌល​កោះពេជ្រ ​​មានប្រាព្ធ​ពិធីបុណ្យវិសាខ​បូជា​ដ៏អធិក​អធម ​ដោយ​មាន​ដង្ហែ​​បុស្បុក​ចេញពីវត្ត​​បទុម​វតី ​ឆ្ពោះ​​ទៅ​កាន់មជ្ឈមណ្ឌល​​កោះពេជ្រ ក្រោម​អធិបតី ​ភាពលោក​ជំទាវ​បណ្ឌិត ម៉ែន ​សំអន ឧបនាយក​រដ្ឋ​មន្ត្រី​​ប្រចាំ​ការ ​តំណាង​ដ​៏​ខ្ពង់ខ្ពស់​​សម្តេច​អគ្គ​មហាសេនាបតី​តេជោ

ម៉ូតូសង់​កូរ៉េ​​​មួយគ្រឿង​​​ខូច​ម្ចាស់​ជួស​ជុល​​ ពេល​ធាក់​បញ្ឆេះ​​គឺឆេះ​​ខ្ទេច​តែ​ម្តង​

Posted: 17 May 2011 07:09 PM PDT

រាជធានីភ្នំពេញ ៖ ​ម៉ូតូសង់កូរ៉េ​​ ពណ៌​​ក្រហម ​មួយគ្រឿង បានឆាប​ឆេះ​​ច្រាល​អណ្តាត​ភ្លើង​ឡើង​​​​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល ​ហើយម៉ូតូ​​បាន​រួញ​ក្រញង់​​សល់តែឆ្អឹង​​​ដែក ត្រូវ​បានម្ចាស់​នាំយក​ទៅបាត់​កាលពីវេ​លាម៉ោង​​៥​និង​​១៥នាទី​​ព្រលឹម​​ស្រាងៗ ​ថ្ងៃ​ទី​១៨ ឧសភា ​២០១១ ដែល​ការ​ឆាប​ឆេះ​​នេះ​បាន​​កើតឡើង​​នៅមុខ​មណ្ឌល​​វប្ប​ធម៌​​​រាជធានី​​ភ្នំពេញ​

មេទ័ព​​កម្ពុជា​-​សៀម​​ជួប​គ្នា ​សភាពការណ៍​​ធូរ​ស្រាល​​ដោយ​​ការ​​ព្រម​ព្រៀង​​ដក​​កងកម្លាំង​​និង​​លុប​​លេណដ្ឋាន

Posted: 17 May 2011 06:48 PM PDT

ខេត្ត​កោះ​កុង ៖ បន្ទាប់​ពី​មាន​សភាព​ការណ៍​តាន​តឹង​គួរ​ឱ្យ​កត់​សម្គាល់​​នៅតាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​​ខេត្ត​កោះ​កុង កម្ពុជា​ និង​ខេត្ត​ត្រាត រប​ស់​សៀម ​ជា​ពិសេស​នៅ​ចំណុច​លេខ​៣២៩ ​ដែល​ទាហាន​​ឈុត​​ខ្មៅ​សៀមបាន​​មក​បោះ​ទីតាំង​​រំលោភ​លើ​តំបន់​ស តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ​រហូត​មក​ ហើយ​​កង​ទ័ព​កម្ពុជា​​​បាន​ធ្វើ​ការ​ទាក់​ទង​​យ៉ាង​អត់​ធ្មត់​ជា​​ច្រើន​ថ្ងៃ​​

រត់តាក់ស៊ីកណ្តាលក្រុងលាក់បាំងជំនួញគ្រឿងញៀន

Posted: 17 May 2011 06:35 PM PDT

សមត្ថកិច្ចបង្ហាញជនសង្ស័យទាំង២នាក់​
រាជធានីភ្នំពេញ ៖ ​សមត្ថកិច្ច​​​នគរបាល​​ការិ​យា​ល័យ​​ប្រឆាំងគ្រឿងញៀន​​​រាជធានី​​នៅ​ថ្ងៃ​ទី​​១៨ ឧសភា នេះ ​បាន​បញ្ជូន​​​ជនសង្ស័យ​​​​៦​នាក់​​ទៅ​​កាន់​​សាលាដំបូង​​រាជធានីភ្នំពេញ ​​ក្នុងនោះ​​មាន​​២​នាក់ជាប់ពាក់ព័ន្ធ​​​នឹងអំពើ​​ជួញដូរគ្រឿង​ញៀន​ និងមនុស្ស​​​​៤​នាក់ទៀតពាក់ព័ន្ធ​​​ក្នុងការ​បិទ​​បាំងបទល្មើស​

ផ្អើល​​អាជ្ញា​ធរ​​ជុំវិញ​​កំណប់​​មាស​​សម័យ​ខ្មែរ​​ក្រហម​​ដែល​​ល្បី​​ថា​​គេ​​កប់​​នៅ​​ភ្នំដាក់ព្រះ ​ក្រុង​ពោធិ៍សាត់

Posted: 17 May 2011 04:14 AM PDT

សមត្ថ​កិច្ច​​​ដឹង​​ទៅ​ទប់ស្កាត់​​ កន្លែង​ជីកកំណប់​នោះនៅ​ម្តុំ​​​​ភ្នំ​ដាក់​ព្រះ ស្ថិត​ក្នុងភូមិអូរ​ថ្កូវ សង្កាត់រលាប ​ក្រុង​ពោធិ៍​សាត់
ខេត្តពោធិ៍សាត់ ៖ ​រយៈពេល​២​ថ្ងៃ​កន្លង​មក​នេះ ​មានការ​ភ្ញាក់​ផ្អើល​ពីរឿង​ជីកកំណប់​​មាស​ដោយ​​ជនមកពី​​ចម្ងាយ​​មួយក្រុម ប៉ុន្តែបានផ្អាក​​​សកម្ម​ភាព​ទៅវិញ ដោយ​សារតែ​​សមត្ថ​កិច្ច​​​ដឹង​​ទៅ​ទប់ស្កាត់​​ ព្រោះ​ពុំ​បានសុំ​ច្បាប់ពី​អាជ្ញា​ធរ​ដែន​ដី ។ កន្លែង​ជីកកំណប់​នោះនៅ​ម្តុំ​​​​ភ្នំ​ដាក់​ព្រះ ស្ថិត​ក្នុងភូមិអូរ​ថ្កូវ សង្កាត់រលាប ​ក្រុង​ពោធិ៍​សាត់ ​​ដែលពាក្យចចាមអារ៉ាម​​ថា

​ឃើញ​អ្នក​មេម៉ាយ​រូប​ស្អាត​អាត្មា​ជួយ​លុយ​រហូត លុះ​ដល់​អ្នក​មេម៉ាយ​រៀបការ​អាត្មា​ទារ​លុយវិញ

Posted: 17 May 2011 03:51 AM PDT

ប្តី​​ប្រពន្ធ​មួយគូនេះ ត្រូវព្រះសង្ឃ ​ប្តឹង​​ទារលុយ​
ក្រុងប៉ោយ​ប៉ែត ៖ ​រឿង​​ក្តី​មួយ​ស្ទើរ​តែ​​​មិន​គួរ​ឱ្យ​ជឿ​​ ខណៈ​ដែល​ភាគី​​ម្ខាង​ជាស្ត្រី​ភេទ ​និង​ម្ខាងជា​សង្ឃ​ ព្រោះ​តែ​ពាក់ព័ន្ធ​រឿង​លុយ ។ ​ភាគី​ដើម​បណ្តឹង​​គឺជា​​សង្ឃ​​បាន​ប្តឹង​ភាគី​​ស្ត្រី​ទារ​លុយ​វិញ​ជាង​១ពាន់​​ដុល្លារ​ដោយសំអាង​ថា ​ជា​លុយ​​ជំពាក់​​ តែភាគីស្ត្រី​​អះ​អា​ង​ថា ​ជា​លុយ​ដែល​ឱ្យ​មិន​មែន​​ជា​លុយ​ខ្ចីទេ

ដឹក​ជញ្ជូន​ឈើ​ប្រណីត​​​​កក្រើក​ព្រៃ​​នៅ​ស្រុក​​សំឡូត

Posted: 17 May 2011 03:46 AM PDT

​រទេះ​គោ​ទាំងនេះ​​​ផ្ទុកទៅ​​ដោយ​​​​​ឈើ​ប្រភេទ​ធ្នង់​​​ និងបេង
​ខេត្តបាត់ដំបង​ ៖ ​ការកាប់​បំផ្លាញព្រៃ​​ឈើ​ត្រូវ​បាន​ចាត់ទុកថា ជា​​អំពើ​​​ល្មើសច្បាប់​​ ហើយ​​​សម្តេចតេជោ​​​ហ៊ុន សែន ​​នាយក​​​រដ្ឋ​មន្ត្រីនៃ​​​ព្រះ​រាជាណាចក្រ​​​​​កម្ពុជា បានចេញ​​សេចក្តី​​ប្រកាស​​ជា​បន្ត​បន្ទាប់​​​បញ្ជា​​ឱ្យក្រសួង​ពាក់ព័ន្ធ​​​​ អាជ្ញា​ធរ​ខេត្ត ឬ​សមត្ថកិច្ច​​​គ្រប់ស្ថាប័ន ជាពិសេស​រដ្ឋ​បាល​ព្រៃ​ឈើ​ ត្រូវ​តែ​មាន​វិធានការ​​​ឱ្យខាង​តែ​បាន ចំពោះ​​ការ​កាប់បំផ្លាញ​​

រថយន្ត​ឡិច​ស៊ីស​បើក​លឿន​ដូច​ហោះ​បុក​បង្កាន់​ដៃ​ស្ពាន

Posted: 17 May 2011 03:27 AM PDT


ខេត្ត​​កណ្តាល ៖ រថយន្ត​ឡិច​ស៊ីស​ RX470 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-9008 បើក​បោះ​ពួយ​លឿន​ដូច​ហោះ​វ៉ា​រថយន្ត​កាមរី ​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រថយន្ត​ក្រពឹត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ រីឯ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៦ ឧសភា

ភូមាដោះលែង​​អ្នកទោស​​ដល់ទៅ​17.000នាក់​

Posted: 17 May 2011 03:23 AM PDT

អ្នកទទួលខុសត្រូវ​​​ភូមា​ម្នាក់​​​គូស​បញ្ជាក់​​​កាល​ពីថ្ងៃទី​​១៧ ឧសភា ​​​ថា​ អ្នកទោស​​​ភូមាប្រមាណ​​ជា​១៧.០០០នាក់ ​នឹង​ត្រូវ​​ដោះលែង​​​ចេញពី​ពន្ធនាគារ​​ក្នុង​​នាម​​នៃការ​លើក​លែង​​ទោស​ជា​ សមូហភាពមួយក្នុង​នោះ​រួមមាន​ទាំង​បណ្តា​​អតីត​​សមាជិក​​របស់ពួកភ្នាក់ងារ​​ ស៊ើប​ការណ៍​យោធា​ដែលទទួល​ទោស​កាលពីប៉ុន្មាន​​ឆ្នាំ​មុននេះផង ។​ រដ្ឋាភិបាល​​​ស៊ីវិល​ថ្មីរបស់​​ភូមា​​ធ្លាប់​បាន​​ប្រកាស​កាលពីថ្ងៃទី​​​១៦ ឧសភា ​​ពីការកាត់​​បន្ថយ​ទោស​​​១​ឆ្នាំ ​សម្រាប់​គ្រប់​​អ្នកទោស​ទាំង​​អស់ ក្នុង​​សារ​មួយអានតាមទូរទស្សន៍រដ្ឋ ​ក៏​ប៉ុន្តែ​​ពុំមាន​​ការលើកឡើង​​ណាមួយឡើយ ពី​ការ​ដោះ​លែង​​​ពួកអ្នក​​​ទោសនយោបាយ​ដូច​ការទាម​ទារ​​របស់​ពួក​លោក​ខាងលិច ។​

១ថ្ងៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​៣ករណី​ស្លាប់​២​នាក់​ និង​របួស​៦នាក់

Posted: 17 May 2011 03:17 AM PDT


ខេត្ត​កំពង់​ចាម​ ៖ ​ក្នុង​រយៈ​ពេល​១​ថ្ងៃ​ទី​​១៦ ​ឧសភា​ ២០១១​ នៅ​​តំបន់​​ត្រើយ​ខាង​លិច​​ទន្លេ​មេគង្គ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​៣លើក ​នៅ​ស្រុក-​ក្រុង​ចំនួន៣ ​គឺ​ស្រុក​​បាធាយ​​ស្រុក​ព្រៃឈរ ​និង​ក្រុង​កំពង់ចាម ​ដោយ​​ឆក់​យក​អាយុ​ជីវិត​មនុស្ស​ចំនួន​២នាក់ ​និង​រង​របួស​ចំនួន​៦​នាក់

សិស្ស​សាលា​អាយុ​១០ឆ្នាំ​មក​ពី​រៀន​ងូត​ទឹក​ទន្លេ​លង់​ស្លាប់​

Posted: 17 May 2011 02:57 AM PDT

សពក្មេងប្រុស​នេះ​ត្រូវបាន​ឪពុក​ម្តាយ​នាំ​យកទៅ​បូជានៅវត្តដីដុះតាមប្រពៃណីខ្មែរ
ខេត្ត​កំពង់​ចាម​ ៖ សិស្ស​​សាលា​​បឋម​​សិក្សា​​ទួល​ថ្ម​​ម្នាក់​​ឈ្មោះ​ ខឿន រតនៈ ​អាយុ១០ឆ្នាំ​ ដែល​​មាន​ផ្ទះ​នៅ​ខាង​ក្រោយ​បន្ទាយ​​ទាហាន​​ ក្នុង​ភូមិ​បឹង​កុក​ទី២ ​សង្កាត់​បឹងកុក​ ក្រុង​កំពង់​ចាម​ ប្រាប់​ម្តាយ​ថា​​ទៅ​រៀន​គួ​នៅ​វេលា ​ម៉ោង​១​រសៀល ​ថ្ងៃ​ទី១៦​ ឧសភា ​២០១១​ តែ​តាម​​ពិត​​បែរ​ជា​ទៅ​ងូត​ទឹក​ទន្លេ​មេ​គង្គ​លេង​ក្បែរ​​ប្រដឹស​កោះ​ប៉ែន​ជា​មួយ​មិត្ត​ភក្តិ​

ស្តេច​​ប្រដាល់​​ហ្វ៊ី​លី​​ពីន​​ប៉ាក់​​គី​អាវ​​បដិ​សេធ​ការ​ចោទ​​ប្រកាន់​​ពី​មេ​​វេដឌ័រ​និង​​សេន ម៉ូស្ល៊ី ថា​​ប្រើ​​ថ្នាំ

Posted: 17 May 2011 02:55 AM PDT

គ្រួសារកីឡាករម៉ានី​ ប៉ាក់គីអាវ​
បន្ទាប់​ពី​មក​ដល់​ប្រទេស​ហ្វ៊ីលីពីន​វិញ​នៅ​ព្រលាន​យន្តហោះ​ក្រុងម៉ានីល​ ម៉ានី​ ប៉ាក់គីអាវ​បាន​ជួប​ជា​មួយ​បណ្តា​អ្នក​សារ​ព័ត៌​មាន​ដើម្បី​ធ្វើ​ការ​បំ​ភ្លឺ​ក៏​ដូចជា​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​កីឡាករ​អាមេរិក​ហ្វ្លយ មេវេដឌ័រ​និង​សេន ម៉ូ​ស្ល៊ី។ តាម​រយៈ​គេ​ហទំ​ព័រ​Twitter មេវេដឌ័រ​និង​សេន ម៉ូ​ស្ល៊ីបាន​សរសេរ​ចោទ​ប្រកាន់​ប៉ាក់គីអាវ​ថា​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​(ថ្នាំប៉ូវ​កម្លាំង​)​

សាលា​រាជធានី​​បង្កើត​​ទីលាន​​លំហាត់​ប្រាណ​​សាធារណៈសម្រាប់​​​មនុស្ស​ចាស់​ដោយ​​​​មិន​បង់​លុយ​​​

Posted: 17 May 2011 02:34 AM PDT


រាជធានីភ្នំពេញ ៖ ​ក្នុងរយៈ​ពេលប៉ុន្មាន​ឆ្នាំ​​ចុងក្រោយនេះ​​​នៅ​​រាជធានីភ្នំពេញ ​មានការអភិ​វឌ្ឍន៍​​​​ខ្លាំង​​គួរ​ឱ្យកត់សម្គាល់​​​ ជា​ពិសេស​​ការ​រៀប​ចំ​​កែលំអ​​​សួនច្បារ ​ដែលមាន​​ចាស់​ៗ​​ពីមុន និង​ស្ថាបនា​​​ជាថ្មី​ស្ទើរគ្រប់​​​សួនដែលពេលនេះ​​នៅ​ភ្នំពេញ​​​រកដីទំនេរ​សាធា​រណៈ​​ស្ទើរ​ពុំមាន ។ ​ហើយ​អ្វីដែល​ជា​ការ​កត់សម្គាល់​​ទៀតនោះ ​​សាលា​រាជធានី​​​ភ្នំពេញ​បង្កើត​​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!