Koh Santipheap Daily

Koh Santipheap Daily


ផ្អើល​បុរសកើតកូន មនុស្ស​ម្នា​​ទាំង​ប្រុស ទាំងស្រី​នាំគ្នា​​ទៅចោម​រោម​​មើល​នៅមន្ទីរពេទ្យ​រុស្ស៊ី

Posted: 20 May 2011 04:38 AM PDT

​​ឃើញ​មាន​កំភួន​ដៃ ម្រាម​៤​ដុះ​ក្រចក​ មាន​សក់​ តែ​អត់​លលាដ៍​ក្បាល និង​កំទេច​ឆឹ្អង​ដូច​ធ្មេញ​
រាជ​ធានី​ភ្នំពេញ​ ៖ រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ​ដែល​សូម្បី​តែ​និយាយ​ប្រាប់​នរណា​ក៏​គេ​មិន​ជឿ​ដែរ​ នោះ​គឺ​រឿង​រ៉ាវ​ដែល​កើត​មាន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ហៅ​ពេទ្យ​រុស្ស៊ី​ដោយ​ផ្អើល​ថា មាន​មនុស្ស​ប្រុស​កើត​កូន​ គឺ​​វេជ្ជ​បណ្ឌិត​ប្រចាំ​មន្ទីរ​ពេទ្យ​បាន​វះ​កាត់​យក​កូន​ចេញ​។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ផ្អើល​ឆោ​ឡោ​​ដល់​មនុស្ស​ម្នា​រាប់​រយ​នាក់​នាំ​

ស្ត្រីមេម៉ាយ​មេឆ្នោត​ធ្វើ​អត្តឃាត​ស្លាប់​ហើម​ក្នុង​អាង​

Posted: 20 May 2011 04:35 AM PDT

​​មន្ត្រី​ជំនាញ​​កង​​រាជ​អាវុធ​ហត្ថ​​ក្រុង​​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​ករណី​នេះ
ក្រុង​ប៉ោយ​ប៉ែត ៖ ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​អាង​​ទឹក​រយៈ​ពេល​៣​ថ្ងៃ​ ទើប​គេ​ដឹង ហើយ​​មន្ត្រី​ជំនាញ​​កង​​រាជ​អាវុធ​ហត្ថ​​ក្រុង​​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​ករណី​នេះ។ តាម​ការ​បំភ្លឺ​ពី​កូន​ស្រី​ឈ្មោះ​យឹម ណៃគីម អាយុ​១៦​ឆ្នាំ បាន​រៀប​រាប់​​ថា ម្តាយ​របស់​នាង​ដែល​ស្លាប់​​នេះ​ឈ្មោះ​យឹម សុឃីម អាយុ​៣៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូរ​រាំង​ឪ

បាល់​​ទាត់​​អង់​​គ្លេស​​ប្រឺមី​ញេ​លីក​​បញ្ចប់​​រដូវ​កាល​Arsenal និង Man City ប្រជែង​​គ្នា​​យក​​តំណែង​​លេខ​​3

Posted: 20 May 2011 04:24 AM PDT

កីឡាករ Man City និងកីឡាករ​ Arsenal
សម្រាប់ការ​ប្រកួត​បញ្ចប់​រដូវ​កាល​បាល់​ទាត់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ នៅ​ថ្ងៃ​អាទិត្យ​ក្រុម​ Man City និង Arsenal ត្រូវ​ការ​ឈ្នះ​​គូ​ប្រកួត​ដូច​គ្នា​ដើម្បី​យក​កៅ​អី​១​លេង​ឆេម​ពាន​លីក​​ ដោយ​ស្វ័យ​ប្រវត្តិ​ ខណៈ​ពេលដែល​ក្រុម​​ម្ចាស់​ផ្ទះ​ Wolves និង​ភ្ញៀវ​Wigan, Blackpool និង​ Birming ham ត្រូវ​​ការ​ជ័យ​ជម្នះ​ដើម្បី​រស់​។ Aston Villa(13) V Liverpool(6) Aston Villa ឈ្នះ​ ឬ​ចាញ់ក៏​​​អត់​បញ្ហា​ដែរ​ពីព្រោះ​ពុំ​មាន​តំណែង​លេង​នៅ​ឆេម​ពាន​លីក​ឬ​យូ​ ហ្វា​ខាប់​នោះ​ទេ​។ 18ប្រកួត​ក្នុង​ផ្ទះ គឺ 7-7-4 ទាត់​បាល់​បាន​25គ្រាប់ និង​របូតវិញ​​19គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​ គឺ​លេង​ចាញ់ West Brom 2-1 ក្រៅ​ផ្ទះ​ស្មើ Wigan 1-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​ឈ្នះ Arsenal 2-1 ក្រៅ​ផ្ទះ​។

Udinese និង Lazio ប្រជែង​គ្នា​យក​​កៅ​អី​1វគ្គ​ជម្រុះ​ឆេម​ពាន​លីក ខណៈ Inter, Roma ប៉ះភ្ញៀវខ្សោយ​​នៅ​អ៊ីតាលីស៊េរី A ថ្ងៃអាទិត្យ

Posted: 20 May 2011 04:21 AM PDT

កីឡាករ​ Roma និង ក្រុម Inter
រាត្រី​នេះ​គឺ​ជា​ការ​ប្រកួត​បញ្ចប់​រដូវ​កាល​សម្រាប់​បាល់​ទាត់​អ៊ីតាលី​ ស៊េរី​A។ ក្រុម Udinese និង Lazio ប្រជែង​គ្នា​យក​តំណែង​លេខ​4​ក្នុង​តារាង បាន​លេង​ជម្រុះ​យូហ្វា​ឆេម​ពាន​លីក​ ខណៈ​ដែល​ក្រុម Roma និង Inter ទទួល​ភ្ញៀវ​ខ្សោយ​ៗ។ Bologna(16) v Bari(20) Bologna ក្នុង​ផ្ទះ​18​ប្រកួត​គឺ 7-7-4 ទាត់​បាល់​បាន​17​គ្រាប់ និង​របូត​វិញ​16​គ្រាប់។ 3​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់ Milan 1-0 ក្រៅ​ផ្ទះ, ស្មើ Parma 0-0 ក្នុង​ផ្ទះ, និង​ស្មើ Fiorentina 1-1 ក្រៅ​ផ្ទះ។ Bari ក្រៅ​ផ្ទះ​18​ប្រកួត​គឺ 2-3-13 ទាត់​បាល់​បាន​11​គ្រាប់ និង​របូត​វិញ​28​គ្រាប់។ 3​ប្រកួត​ចុង​ក្រោយ​គឺ​ចាញ់

សមត្ថកិច្ច​​​បិទទ្វារ​កន្លែង​​ពិគ្រោះ​​ជំងឺ​​ច្រាំង​សេង​ត្រាយ​ និង​​ព្រមាន​​ឱសថស្ថាន​សេរីភាព

Posted: 20 May 2011 04:20 AM PDT


ខេត្តសៀមរាប ៖ ​សមត្ថ​កិច្ច​បាន​ចាប់ផ្ដើម​បើក​ការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រ៉ឹងទៅ​លើ​ឱសថ​ស្ថាន​ និង​កន្លែង​ពិគ្រោះ​ជម្ងឺ​នានាក្នុង​ក្រុង​សៀម​រាប​ ដែល​លួច​បន្លំ​ដាក់​តាំង​លក់់​ឱសថ​ហួសកាល​កំណត់ និង​ពុំ​មាន​បិទ​តែម​អនុញ្ញាត​ពី​ក្រសួង​សុខាភិ​បាលនាំ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។ ​កាលពី​ព្រឹក​ថ្ងៃ​ទី២០ ឧសភា ប៉ូលិស​ការិ​យាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​សៀម​រាប

គណៈបញ្ជាការ​​​​ខណ្ឌសែនសុខ​​​​ចុះ​​ឆែក​​ឆេរទី​តាំង​​ហ្គេម​​​អ៊ីនធើរណេត​​​​ក្បែរ​​សាលា​

Posted: 20 May 2011 04:17 AM PDT

គណៈបញ្ជា​ការ​ខណ្ឌ​សែន​សុខ​បានចុះ​ត្រួតពិនិត្យ​​​ទីតាំង​​​បើកអ៊ីនធើរ​ណេត​ និង​លេង​ហ្គេម​​ពង្វក់​ក្មេងៗ
រាជធានីភ្នំពេញ ៖ ​គណៈបញ្ជា​ការ​ខណ្ឌ​សែន​សុខ​បានចុះ​ត្រួតពិនិត្យ​​​ទីតាំង​​​បើកអ៊ីនធើរ​ណេត​ និង​លេង​ហ្គេម​​ពង្វក់​ក្មេងៗ និងសិស្ស​សាលា​ ​​​​​តាម​​បណ្តោយ​​ផ្លូវ​​លេខ​​​១០១៩ ហៅ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ​​ស្ថិត​ក្នុងសង្កាត់​​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ព្រោះទីតាំង​អ៊ីនធើរណេត​នេះ​ស្ថិតនៅ​​ក្បែរ​សាលា​ក្មេ​ងរៀន

ក្រប​ខណ្ឌ​បារាំង​​ឡឺ​​សំ​ផ្ចូ​ណា​​ជុំ​​ទី​37​ថ្ងៃ​​អាទិត្យ​​Paris SG ជួប Lille ខណៈ​ Lyon, Marseille រំពឹង​ឈ្នះ

Posted: 20 May 2011 04:08 AM PDT

ការប្រកួតរវាងក្រុម Marseille និងក្រុម Brest
ការ​ប្រកួត​បាល់​ទាត់​បារាំង​ឡឺសំផ្លូណា​នៅ​រាត្រី​ថ្ងៃ​អាទិត្យ​នេះ​មាន​10 ​ប្រកួត។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង​គឺ Lille ទៅ​ផ្ទះ Paris SG ខណៈ​ពេល​ដែល Lyon និង Marseille នឹង​ឈ្នះ​គូប្រកួត​ក្នុង​ទឹក​ដី។ Auxerre(11) v Brest(15) Auxerre ក្នុង​ផ្ទះ​18​ប្រកួត​គឺ 6-10-2 ទាត់​បាល់​បាន​26​គ្រាប់ និង​របូត​វិញ​17​គ្រាប់។ 3​ប្រកួត​ចុង​ក្រោយ​គឺ​ឈ្នះ Lyon 4-0, ឈ្នះ Montpellier 1-0 ក្នុង​ផ្ទះ, បន្ទាប់​មក​លេង​ស្មើ Valenciennes 1-1 ក្រៅ​ផ្ទះ ។

សម័យប្រជុំ​ពេញអង្គ​​​គណៈរដ្ឋមន្ត្រី​​​​​សម្តេច​តេជោ​​​ថ្លែង​​​អំណរគុណ​​ពលរដ្ឋ​​ទាំង​អស់​​ដែល​គាំទ្រ​​​ទាហាន​​ការពារទឹកដី​

Posted: 20 May 2011 03:53 AM PDT

​សម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រីក្រោមអធិបតីភាព​សម្តេច​តេជោហ៊ុន សែន
រាជធានីភ្នំពេញ ៖ ​សម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រីក្រោមអធិបតីភាព​សម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន ​នាយក​រដ្ឋម​ន្ត្រី​​​ បាន​ចាប់ផ្តើម​​​​ឡើងកាលពីវេលា​ម៉ោង​​៨​និង​​៣០​នាទី​​ព្រឹក ថ្ងៃទី​​​២០ ឧសភា ​​២០១១ ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​​​ដែល​មាន​​របៀប​វារៈ​​ដូចខាង​ក្រោម ៖

បាល់​ទាត់​​អេ​ស្ប៉ាញ​​ព្រី​មេ​​រ៉ា​លី​​ហ្គា​​បញ្ចប់​​រដូវ​​កាល​​នៅ​ថ្ងៃ​អាទិត្យ​ 10​ប្រកួត​ក្រុ​មភ្ញៀ​វ​បី Sevilla, Atleticoនិង Bilbao ប្រជែងគ្នា​យក​កៅអី​1នៅយូ​ហ្វា​ខាប់

Posted: 20 May 2011 03:53 AM PDT

ការប្រកួតរវាងក្រុម Sevilla និង​ Real M
​នេះ​​គឺ​​ជា​ការ​ប្រកួតបញ្ចប់​រដូវ​កាល​សម្រាប់​​បាល់​ទាត់​អេស្ប៉ាញ​​ ព្រីមេរ៉ា​លីហ្គានៅ​រាត្រី​ថ្ងៃ​អាទិត្យនេះ​មាន​ 10ប្រកួត ។ ក្រុម Real M, Barcelona និង Villareal ប្រកួត​​កំដរគូ​ប្រកួត, ក្រុម Sevilla, Bilbao, និង Atletico ប្រជែង​គ្នា​យក​កៅអី លេង​យូហ្វា​ខាប់​ចំណែក​​ឯ Deportivo, Sociedad ត្រូវ​ការ​ឈ្នះគូ​ប្រកួតដើម្បី​រស់ ។ Malaga (9) V Barcelona (1) Malaga 18ប្រកួត​ក្នុង​ផ្ទះ​គឺ 7-3-8 ទាត់​​បាល់​បាន​ 28គ្រាប់ និងរបូតវិញ 26គ្រាប់ ។

សិស្ស​​វិទ្យាល័យ​​​ទួលទំពូង ​​លួច​ថត​​សិស្សស្រី​ចូល​ក្នុង​បន្ទប់ទឹក​

Posted: 20 May 2011 03:19 AM PDT

រាជធានីភ្នំពេញ ៖ ​មានការភ្ញាក់ផ្អើល​​​​​ឆោ​ឡោ​​​ដល់​អាណាព្យាបាល​​​សិស្ស​​​វិទ្យាល័យ​​ទួល​ទំពូង ​​នៅ​​វេលាព្រឹកថ្ងៃទី​​​​២០ ឧសភា ​​​​២០១១ ​បន្ទាប់ពី​​មានយុវសិស្ស​​ប្រុស​​​​ម្នាក់​យកទូរស័ព្ទ​​​​ដៃ​លួចថត​រូប​ភាពសិស្ស​ស្រី​ដែលចូល​ក្នុង​បង្គន់​អនាម័យ ។​ រឿង​រ៉ាវ​អសីលធម៌​​​នៅក្នុងសាលា​រៀន​​​​​បែប​នេះ​​មិនមានការ​​ប្តឹង​ប្តល់​គ្នា​វែងឆ្ងាយ​​​ឡើយ

ជន​មិន​ស្គាល់​មុខ​​ស្ទាក់​​បាញ់​​ប្រហារ​​មន្ត្រី​​សុរិយា​ដី​​សង្ស័យ​​​គំនុំ​​ស្នេហ៍​​ត្រី​កោណ

Posted: 20 May 2011 03:09 AM PDT


ខេត្ត​កំពង់​ឆ្នាំង​​ ៖ មន្ត្រី​សុរិយោ​ដី​ស្រុក​បរិ​បូណ៌ម្នាក់​ត្រូវ​ជន​ពុំ​ស្គាល់មុខ​បាញ់​ដោយ​កាំ​ភ្លើង​ខ្លី​​ត្រូវ​ចំ​ត្រគាក​ខាង​ឆ្វេង​បៀម​ក្បាល​គ្រាប់​ ខណៈ​​កំពុង​បើក​រថ​យន្តត្រឡប់​ទៅ​ផ្ទះវិញ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៤ទៀប​ភ្លឺ​ ថ្ងៃ​ទី​២០ ឧសភា នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ចំណុចមុខ​វត្ត​ផ្សារ ​ក្នុង​ភូមិ​ផ្សារ​ ឃុំ​ផ្សារ​ ស្រុក​បរិ​បូណ៌

លោកគីម ជុង​​អ៊ីល ​ខ្លួន​ឯង​​​ទៅចិន​

Posted: 20 May 2011 03:07 AM PDT

​​គឺជន​លេខ​​១កូរ៉េ​ខាងជើង លោកគីម ជុង​អ៊ីល ​ខ្លួនឯង​​​ដែល​បច្ចុប្បន្ន​​​កំពុងបំពេញ​​ទស្សន​កិច្ច​​នៅចិន​​ហើយ​​ពុំ​មែន​​​កូនប្រុស​ពៅ​របស់​លោក​ គឺ​លោក​​គឹម ជុង​អ៊ុន ​​ដែល​ជាអ្នក​នឹង​​ឡើង​​បន្ត​វេន​​ពីលោក​ឡើយ ។ ​នេះជា​​សេចក្តី​​រាយការណ៍​​កាលពីថ្ងៃទី​​​​២០ ឧសភា ​​របស់ទូរទស្សន៍កូរ៉េ​ខាង​ត្បូង MBC ដែលដកស្រង់​​ប្រភពព័ត៌​មាន​​​មួយរបស់​រដ្ឋាភិបាល

សម្តេច​ក្រុម​ព្រះ​គ្រោងយាង​​ជួបសំណេះ​សំណាល​​​​ជាមួយ​សកម្មជន​

Posted: 20 May 2011 02:39 AM PDT

រាជធានីភ្នំពេញ ៖ ​យោង​តាមសេចក្តី​ជូន​ដំណឹង​​​របស់អគ្គលេខាធិការ​​ដ្ឋាននៃ​គណបក្ស​​នរោត្តម រណឫទ្ធិ ​​ចុះថ្ងៃទី​​​២០ ឧសភា ​​​​២០១១ ​ដែលចុះហត្ថលេខា​​ដោយ​លោកជា​ ច័ន្ទ​​​បរិបូរណ៍ ​​​អគ្គលេខាធិការ​រង​នៃ​​គណបក្ស​​​នរោត្តម រណឫទ្ធិ ​​បាន​ឱ្យដឹង​ថា ​នាយកដ្ឋាន​​​ឃោសនាការ​​​ ព័ត៌មាន និង​​​ទំនាក់ទំនង​​សាធារណៈនៃគណបក្ស​​​នរោត្តម ​​រណឫទ្ធិ ​

គណបក្ស​​សិទ្ធិ​មនុស្ស​​​ស្នើ​បន្ត​សុពល​ភាព​​​ដល់អត្តសញ្ញាណ​​​​​ប័ណ្ណ​​ពលរដ្ឋ​ដែល​ផុត​កំណត់​

Posted: 20 May 2011 02:14 AM PDT

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី​​១៨ ឧសភា​​​២០១១ ​​​សម្តេចអគ្គ​មហា​​ពញា​ចក្រី​​​ហេង សំរិន ​ប្រធានរដ្ឋសភា​ បាន​​បញ្ជូន​​លិខិត​មួ​យ​ច្បាប់​​របស់​គណ​បក្ស​​សិទ្ធិមនុស្ស​​ស្នើសុំ​​​ទៅ​ក្រសួង​មហា​ផ្ទៃ​​​​​ឱ្យ​បន្តសុពល​ភាព​​ដល់អត្តសញ្ញាណ​​​ប័ណ្ណ​ពលរដ្ឋ​​​ដែល​ផុត​​សុពល​ភាព​ចុះថ្ងៃទី​​​១៤ ​ឧសភា ២០១១ ចុះហត្ថលេខា​​ដោយលោក​ញ៉ែម ​ប៉ុញ្ញារិទ្ធ តំណាង​​​រាស្ត្រ​​​

វាយប្រហារ​​ប្រឆាំង​​រថយន្ត​​ស្ថានកុងស៊ុល​​អាមេរិក​​នៅក្រុង​​ប៉េសាវ៉ា​​របស់ប៉ាគីស្ថាន​

Posted: 20 May 2011 02:11 AM PDT

រថយន្ត​​ស្ថានកុងស៊ុល​​អាមេរិក​​នៅក្រុង​​ប៉េសាវ៉ា​​របស់ប៉ាគីស្ថាន​
មនុស្សយ៉ាង​​ហោចណាស់ម្នាក់បាន​ត្រូវ​​​ស្លាប់ និង​​​​១០នាក់​​​ទៀត​ត្រូវរបួស​​ ក្នុងនោះ​​មានជន​ជាតិ​អាមេរិក​​​២នាក់ ក្នុងការ​​​ផ្ទុះ​មួយ​ដែលកើត​​មាន​កាលពីព្រឹកថ្ងៃទី​​២០ ឧសភា នៅក្រុង​ប៉េសា​វ៉ា​​​ ជាទីក្រុង​​​មួយនៅ​ភាគពាយ័ព្យ​​ប៉ាគីស្ថាន​

បោះពួយ​ម៉ូតូ​ដូច​ហោះ​បុកថ្ម​ខណ្ឌ​ចែក​ផ្លូវ​ខ្ទាត​ចម្ងាយ​៣៦ម៉ែត្រ​សន្លប់ធំ

Posted: 20 May 2011 02:05 AM PDT


ខេត្តព្រះសីហនុ ៖ ​យុវជនម្នាក់​បានសន្លប់​ស្តូកស្តឹង​ដេកដួលនៅលើដី បន្ទាប់ពី​យុវ​ជន​នោះជិះម៉ូតូបុកថ្មចែក​ទ្រូងផ្លូវខ្ទាតចម្ងាយ​៣៦ ម៉ែត្រ​នៅវេលាម៉ោង១០ និង១០នាទី​យប់ថ្ងៃ​ទី​១៩ ឧសភា ២០១១នៅចំណុចក្រោយ​ការដ្ឋាន​សំណង់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង​ព្រះ​សីហនុ

ប្រធាន​ក្រុម​ហ៊ុន TEPCO ជប៉ុន​សុំ​លា​លែង​ចេញ​ពី​តំណែង​

Posted: 20 May 2011 02:05 AM PDT

ប្រធាន​ក្រុម​ហ៊ុន TEPCO ជប៉ុន​សុំ​លា​លែង​ចេញ​ពី​តំណែង​
ប្រធាន​ក្រុម​ហ៊ុន TEPCO ដែល​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ី​ម៉ា​ដែល​មាន​បញ្ហា​ធ្លាយ​វិទ្យុ​សកម្ម​យ៉ាង​អាក្រក់​ក្រោយ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​បានសុំ​លា​លែង​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា បន្ទាប់​ពី​ប្រកាស​ពី​ការ​ខាត​យ៉ាង​ច្រើន​បំផុត​ជា​ប្រវត្តិ​សាស្ត្រ​របស់​សហ​គ្រាស​នោះ​មក​ ប្រធាន​របស់​ក្រុម​ហ៊ុន TOKYO ELECTRIC POWER CO. (TEPCO) លោក​មី​សា​តា​កា​ ស៊ី​មី​ស៊ូ​ បាន​សុំ​ទោស​នៅ​ឯ​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​​ក្នុង​ទី​ក្រុង​តូ​ក្យូ

លោកអូបាម៉ា​ចង់​គាំទ្រ​ចលនា​​ប្រជាធិបតេយ្យ​របស់​​ពិភព​អារ៉ាប់

Posted: 20 May 2011 01:57 AM PDT

ប្រធានាធិបតី​អាមេរិក​លោកបារ៉ាក់អូបាម៉ា ​វាយតម្លៃ​កាលពីថ្ងៃទី១៩ ឧសភា ថា ការ​ស្លាប់​របស់អូសាម៉ា​ ប៊ីនឡា​ដេន គឺ​ជាឱកាស​ល្អ​មួយ​សម្រាប់​សើរើ​ពិនិត្យ​​ឡើងវិញ ដោយស៊ីជម្រៅ​ពី​ទំនាក់ទំនង​​រវាង​សហ​រដ្ឋ​អាមេរិក និង​ពិភព​អា រ៉ាប់​​ ហើយ​អាទិភាព​សម្រាប់​ក្រុងវ៉ាស៊ីនតោន​គឺ​លើកទឹកចិត្ត​​​ដល់ការ​ផ្លាស់ប្តូរ​​ប្រជាធិបតេយ្យ​​ក្នុង​ប្រទេស​

តូចចិត្ត​​ឪពុក​ស្តីបន្ទោស​ចង.កធ្វើអត្តឃាត​ចោលប្រពន្ធ​មាន​ផ្ទៃពោះ

Posted: 20 May 2011 01:48 AM PDT

សពបុរសដែលបានធ្វើអត្តឃាតដោយ​ចង.ក
ខេត្តកំពង់ចាម ៖ ​ដោយសារតែការ​ស្តី​បន្ទោសពីឪពុកបន្តិចបន្តួច បុរស​ឈ្មោះបឿន វិបុល អាយុ២២ឆ្នាំ រស់នៅ​ភូមិគក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានធ្វើអត្តឃាតដោយ​ចង.ក​នៅ​មែកស្វាយ​ចន្ទីកម្ពស់៣ម៉ែត្រកាលពីវេលា​ម៉ោង​៩យប់ថ្ងៃទី១៨ ឧសភា ចោល​ប្រពន្ធ​មាន​ផ្ទៃ​ពោះជិតគ្រប់ខែ ។ នៅម៉ោងជាង៦ព្រឹក ថ្ងៃទី​១៩​ ឧសភា ២០១១

បើក​រថយន្ត​ជ្រែគ្នា​ជ្រុល​បុក​របាំង​ថ្ម​ចែក​ផ្លូវ​​ក្រឡាប់ផ្ងារពោះ

Posted: 20 May 2011 01:29 AM PDT


រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី មួយ​គ្រឿង​​​​ ពណ៌​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​​​ភ្នំពេញ​ 2J-1572 អ្នក​បើក​បរមិន​ស្គាល់​អត្ត​​សញ្ញាណ​​បាន​បុករបាំង​ថ្ម​ចែកទ្រូង​​ផ្លូវ​​ ក្រឡាប់​ផ្ងារ​ពោះ​​ច្រងាង​ នៅ​លើ​​កំណាត់​​មហា​​វិថី​ព្រះ​​​សីហនុ​​ សង្កាត់​​​បឹង​កេង​កង​​ទី២ ខណ្ឌ​ចំការ​មន កាលពី​​វេលា​​ម៉ោង​​១០​និង​​២០​នាទី​​យប់​​​ថ្ងៃទី​​១៩ ឧសភា ឆ្នាំ២០១១

លោក​រ៉ុង ឈុន ប្រាប់​កម្មករ​រោង​ចក្រ​មិថុនា​ឱ្យ​បន្ត​ធ្វើ​បាតុ​កម្ម​​ទារ​ប្រាក់​បំណាច់​ឆ្នាំ​

Posted: 20 May 2011 01:15 AM PDT

កម្មករ​រោង​ចក្រ​មិថុនា​​​ប្រមាណ​២០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​ស្តាប់​ការ​ប្រកាស​របស់​លោក​រ៉ុង ឈុន
រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​ឧសភា​ ឆ្នាំ​២០១១ កម្មករ​រោង​ចក្រ​មិថុនា​​​ប្រមាណ​២០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​​ស្តាប់​ការ​ប្រកាស​របស់​លោក​រ៉ុង ឈុន ​ប្រធាន​សហ​ភាព​សហ​ជីព​ដែល​ឱ្យ​​កម្មករ​បន្ត​ធ្វើ​បាតុ​កម្ម​ដើម្បី​ប្រឆាំង​តវ៉ា​ចំពោះ​និយោ​ជក​ដែល​បាន​បើក​ប្រាក់​បំណាច់​ឆ្នាំ​២០​ដុល្លារ​ ដោយ​​បំផុស​ថា និយោជក​គួរ​បើក​ប្រាក់​ដល់​កម្មករ​១០០​ដុល្លារ

លីប៊ី ៖ ​លោកកាដាហ្វី ​ថានឹង​ដក​​ទ័ពចេញ​ពីទីក្រុង​​​​នានា​ប្រសិន​បើ​​ពួក​ឧទ្ទាម​​​យល់ព្រម​​ធ្វើ​ដូច្នេះ​ដែរ​

Posted: 20 May 2011 01:08 AM PDT


រដ្ឋាភិបាល​លីប៊ី​និយាយកាលពីថ្ងៃទី​​​១៩ ឧសភា ​កន្លង​មក​​ថា ​​ខ្លួននឹង​​ដកទ័ព​​​ចេញពី​​ទី​ក្រុង​​​នានា ក្នុងប្រទេស​ប្រសិន​បើ​ពួក​ឧទ្ទាម​​​យល់ព្រម​​​ធ្វើ​ដូច្នេះ​​​​ដែរ ។ ​ការផ្តល់​នូវការ​ដកទ័ព​​​របស់​រដ្ឋា​ភិបាល​​លោក​កាដាហ្វី ​​នេះធ្វើឡើង​​ផងដែរ ​ក្នុង​លក្ខខណ្ឌ​ដែល​​អង្គការ​អូតង់​​បញ្ឈប់​​ការ​វាយ​ប្រហារ​​​តាមអាកាស​​ប្រឆាំង​ទីតាំង​កង​កម្លាំង​​របស់​លោក

ផ្សង​គ្រោះ​ថ្នាក់​ចូល​ដី​សៀម​កណ្តាល​យប់​រាល់​ថ្ងៃ​ទិញ​បន្លែ​ផ្លែឈើ​ដើរ​លក់​

Posted: 20 May 2011 12:50 AM PDT

​​ដោយ​ខ្លះ​ទូល​​ ខ្លះ​រែក ខ្លះ​លី​ចេញ​ពី​ច្រក​របៀង​​មួយ​ចំនួន​នៅក្បែរ​កា​ស៊ីណូ​ផ្កាយ​៥
ក្រុង​ប៉ោយ​ប៉ែត​ ៖ ដើម្បី​​ក្រពះ​អ្វី​ក៏​ហ៊ាន​ធ្វើ​ដែរ​ បើ​ទោះ​ជា​ដឹង​ថា ការ​ឆ្លង​ព្រំ​ដែន​ពេល​យប់​​ចូល​ដី​សៀម​ខុស​ច្បាប់​នឹង​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ​ក៏​ដោយ​សំរាប់​កម្មករ​​ក៏​ដូច​ជា​អ្នក​លក់​ដូរ​បន្លែ​ ត្រី​សាច់​ នៅ​ក្រុង​ប៉ោយ​ប៉ែត​តូច​តាចនៅ​តែ​ចូល​ទៅ​ដី​សៀម​នា​វេលា​​រំលង​អធ្រាត្រ​រៀង​រាល់​យប់ ​ដើម្បី​ទិញ​បន្លែ​ ផ្លែ​ឈើ ឬ​ត្រី សាច់​យក​មក​លក់​ដែរ​ ​​ដោយ​ខ្លះ​ទូល​​ ខ្លះ​រែក

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!