The Phnom Penh Post - KHMER: “គណ​បក្ស​ភឿ​ថៃ​ជ្រើស​រើស​អ្នក​ស្រី យីងឡាក់ សម្រាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី” plus 9 more

The Phnom Penh Post - KHMER: “គណ​បក្ស​ភឿ​ថៃ​ជ្រើស​រើស​អ្នក​ស្រី យីងឡាក់ សម្រាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី” plus 9 more


គណ​បក្ស​ភឿ​ថៃ​ជ្រើស​រើស​អ្នក​ស្រី យីងឡាក់ សម្រាប់​តំណែង​នាយក​រដ្ឋ​មន្ត្រី

Posted: 16 May 2011 02:47 AM PDT

បាងកក៖ អ្នក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា​ ប្អូន​ស្រី​ពៅ​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវ​បាន​​ជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ឲ្យ​ឈរ​ឈ្មោះ​ជា​ បេក្ខជន​លេខ​មួយ​នៅ​ក្នុង​បញ្ជី​គណ​បក្ស​ភឿ​ថៃ។

សេដ្ឋកិច្ច​ម៉ាឡេស៊ី​អាច​នឹង​កើន​ឡើង​លឿន​នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ

Posted: 16 May 2011 02:21 AM PDT

គូឡាឡាំពួរ៖ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី ប្រហែល​ជា​បាន​កើន​ឡើង​លឿន​កាល​ពី​ត្រីមាស​ទី​មួយ​ក្នុង​ឆ្នាំ​នេះ ក្នុង​គ្រា​ដែល​មាន​កំណើន​វិនិយោគ និង​តម្រូវ​ការ​ទំនិញ​នានា ដោយ​សារ​តែ​កំណើន​សេដ្ឋកិច្ច​អាស៊ី ដែល​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​បង្កើន​អត្រា​ការ​ប្រាក់​​គោល។

សប្តាហ៍​ដំបូង​ មន្ត្រី​ CMAC កម្ទេច​គ្រាប់​សំណល់​របស់​ទាហាន​សៀម​ជាង​​៣០​គ្រាប់

Posted: 16 May 2011 01:58 AM PDT

ភ្នំពេញ៖ មន្ត្រី​​មជ្ឈ​មណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ឲ្យ​ដឹង​ថា គ្រាប់​ផ្លោង​មិន​ទាន់​ផ្ទុះ​ជាង ៣០​គ្រាប់ ដែល​ជា​សំណល់​ក្រោយ​ការ​បាញ់​ផ្លោង​របស់​ទាហាន​ថៃ​ចូល​មក​ក្នុង​ទឹក​ដី​ កម្ពុជា​នៅ​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​គ្នា​នៅ​ចន្លោះ​ថ្ងៃ​ទី​២២ មេសា ដល់​ថ្ងៃ​ទី​០៣ ឧសភា ឆ្នាំ​២០១១ ត្រូវ​បាន​មន្ត្រី​ CMAC កម្ទេច​ចោល​នៅ​ស្រុក​បន្ទាយអម្ពិល ខេត្ត​ឧត្តរមានជ័យ។

ពលរដ្ឋ​ជប៉ុន​២/៣​គាំ​ទ្រ​ការ​សម្រេច​ចិត្ត​របស់​លោក កាន់ ឲ្យ​បិទ​រោង​ចក្រ​នុយក្លេអ៊ែរ

Posted: 16 May 2011 01:44 AM PDT

តូក្យូ៖ ការ​ស្ទាប​ស្ទង់​មតិ​មួយ​បង្ហាញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អ្នក​បោះ​ឆ្នោត​ជន​ជាតិ​ជប៉ុន ២​​/៣ បាន​គាំ​ទ្រ​​នូវ​ការ​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ណាអូតូ កាន់ ឲ្យ​បិទ​រោង​ចក្រ​នុយក្លេអ៊ែរ ដែល​បាន​គេ​មើល​ឃើញ​ថា​ងាយ​រង​ហានិភ័យ​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី ប៉ុន្តែ ដំណើរ​វិវត្តន៍​ថ្មី​នេះ​មិន​បាន​បង្កើន​ប្រជា​ប្រិយភាព​ច្រើន​ដល់​លោក​នាយក ​រដ្ឋ​មន្ត្រី​​កំពុង​អាប់​ប្រជា​ប្រិយ​នោះ​ឡើយ។

មនុស្ស​បី​នាក់​ក្នុង​ចំណោម​៩​នាក់​ជាប់​ចោទ​រំលោភ​នារី​ម្នាក់​ជា​ក្រុម

Posted: 16 May 2011 01:27 AM PDT

កំពត៖ លោក ចិន អៅ ប្រធាន​ការិយាល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ នៅ​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា មនុស្ស ៣​នាក់ ក្នុង​ចំណោម​ជន​សង្ស័យ ៩​នាក់ ដែល​បាន​ចាប់​រំលោភ​លើ​នារី​អាយុ ២០​ឆ្នាំ​ម្នាក់​កាល​ពី​សប្តាហ៍​មុន​នៅ​ស្រុក​ទឹកឈូ​នោះ ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ចន្ទ​នេះ​ពី​បទ​រំលោភ​ជា​ក្រុម ​​លើ​នារី​រង​គ្រោះ​នៅ​ខេត្ត​កំពត។

​មន្ត្រី​នគរបាល​អសកម្ម​ជិត​៦០០​នាក់ ត្រូវ​បាន​លុប​ចេញ​ពី​ក្រប​ខណ្ឌ

Posted: 16 May 2011 01:06 AM PDT

ភ្នំពេញ៖ អគ្គ​ស្នងការ​នគរបាល​ជាតិ​កកម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រកាស​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ជិត ៦០០​នាក់ ត្រូវ​បាន​លុប​ចោល​ពី​ក្រប​ខណ្ឌ​នគរបាល​ជាតិ បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា មន្ត្រី​ទាំង​នោះ​អសកម្ម​ក្នុង​ការងារ​។

បំផ្ទុះ​គ្រាប់​បែក​ផ្តាច់​ព្រះ​ជន្ម​សង្ឃ​ពុទ្ធ​សាសនា​ពីរ​អង្គ​នៅ​ភាគ​ខាង​ត្បូង​ថៃ

Posted: 16 May 2011 12:44 AM PDT

យ៉ាឡា៖ ការ​បំផ្ទុះ​គ្រាប់​បែក​​ដ៏​ខ្លាំង​មួយ​នៅ​តាម​ចិញ្ចើម​ផ្លូវ បាន​ផ្តាច់​ជីវិត​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ ២​អង្គ ហើយ​បង្ក​ឲ្យ​ទាហាន ២​នាក់​រង​របួស​ នៅ​ឯ​តំបន់​មូស្លីម​ភាគ​ខាង​ត្បូង​​ប្រទេស​ថៃ នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​នេះ​គឺ​ជា​វាយ​ប្រហារ​ចុង​ក្រោយ​​គេ​នៅ​ក្នុង​តំបន់​មួយ​ដែល​ញាំ​ញី​ដោយ ​​អំពើ​ហិង្សា​បំបែក​ខ្លួន​អស់​រយៈ​ពេល ៧​ឆ្នាំ​មក​ហើយ។

ការ​បញ្ជា​ទិញ​គ្រឿង​ម៉ាស៊ីន​របស់​ជប៉ុន​កើន​ឡើង​ហួស​ការ​រំពឹង​ទុក​នៅ​ខែ​មីនា

Posted: 16 May 2011 12:15 AM PDT

តូក្យូ៖ ការ​បញ្ជា​ទិញ​គ្រឿង​ម៉ាស៊ីន​របស់​ជប៉ុន បាន​កើន​ឡើង​ហួស​ពី​ការ​រំពឹង​ទុក​ បើ​ទោះ​ជា​ស្ថិត​ក្នុង​គ្រា​ដែល​​រោង​ចក្រ​បិទ​ទ្វារ​ មាន​កង្វះ​ថាមពល​ និង​ការ​កាត់​ផ្តាច់​​សង្វាក់​ផ្គត់​ផ្គង់ ដែល​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី​​​កម្រិត​ខ្លាំង​បំផុត​នៅ​ប្រទេស​ជប៉ុន​​ក្តី។

វិចិត្រករ​​ជាប់​ឃុំ​ អៃ ជួប​ភរិយា​លោក​បាន​មួយ​ភ្លែត​នៅ​៦​សប្តាហ៍​ក្រោយ​ឃុំ​ខ្លួន

Posted: 15 May 2011 11:50 PM PDT

ប៉េកាំង៖ ម្តាយ​របស់​​លោក អៃ បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា វិចិត្រករ​ និង​ជា​សកម្ម​ជន​ចិន​ជាប់​ឃុំ​​ អៃ វៃវៃ ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជួប​នឹង​ភរិយា​របស់​លោក​នៅ​ចុង​សប្តាហ៍​កន្លង​មក ​នេះ បន្ទាប់​ពី​ការ​​បំបែក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​គាត់​អស់​រយៈ​ពេល ៦​សប្តាហ៍​កន្លង​មក​នេះ ហើយ​លោក​បាន​ប្រាប់​ភរិយា​លោក​ថា លោក​មិន​ត្រូវ​បាន​គេ​ប្រព្រឹត្ត​មិន​សមរម្យ​ដាក់ ឬ​ធ្វើ​ទារុណកម្ម​​នោះ​ឡើយ។

ការ​សិក្សា​បង្ហាញ​ថា គេង​មិន​គ្រប់​គ្រាន់​នាំ​ឲ្យ​ឡើង​ទម្ងន់

Posted: 15 May 2011 11:26 PM PDT

ញូវយ៉ក៖ តាម​ការ​សិក្សា​នៅ​អឺរ៉ុប​មួយ បាន​បង្ហាញ​ថា គេង​មិន​គ្រប់​គ្រាន់​​ធ្វើ​ឲ្យ​មនុស្ស​ងោក​ងុយ​នៅ​ពេល​ថ្ងៃ និង​មាន​អារម្មណ៍​ធីង​ធោង​ផង​ដែរ ដែល​បណ្តាល​ឲ្យ​រាង​កាយ​របស់​មនុស្ស​ប្រើ​ប្រាស់​ថាមពល​​តិច​តួច។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!