Koh Santipheap Daily

Koh Santipheap Daily


លោក​យាយ​​​ប្រេស៊ីល​​ម្នាក់​​​ជាប់​​ឯតទគ្គ​កម្ម​​​ពិភព​​លោក​​ជា​​មនុស្ស​​​​អាយុ​ច្រើន​​​បំផុត​

Posted: 20 May 2011 12:46 AM PDT

 លោក​យាយ​​​ជនជាតិ​ប្រេស៊ីល​​ម្នាក់ឈ្មោះ Maria Gomes Valentin
លោក​យាយ​​​ជនជាតិ​ប្រេស៊ីល​​ម្នាក់ឈ្មោះ Maria Gomes Valentin អាយុ​​១១​៤​ឆ្នាំ និង​​៣១៣​ថ្ងៃ ​​ទទួលបាន​តំណែងឯតទគ្គ​កម្ម​​ពិភព​លោក​ជា​មនុស្ស​​​មាន​អាយុច្រើន​បំផុត ។ ​នេះបើ​តាម​ការអះអាង​បញ្ជាក់​​ដោយ​អង្គការ​កំណត់​​ហេតុ​ឯត​ទគ្គ​​កម្ម​​ពិភពលោក (ហ្គីណេសប៊ុក) ​កាលពី​ថ្ងៃ​ទី​​១៩ ឧសភា ​កន្ល​ងមក ។ ​​តាមសៀវ​ភៅ​​​កំណើត​របស់​គាត់បង្ហាញ​​

មន្ត្រី​សាខា​កាំកុង​ត្រូល​​ទប់​ស្កាត់​​ការ​ប្រើ​គីមី​ហ្វ័រ​ម៉ូលីន​​ក្នុង​ផលិត​ផល​នេសាទ​សមុទ្រ​

Posted: 20 May 2011 12:37 AM PDT

​​មន្ត្រីតំណាង​​មន្ទីរ​ពាណិជ្ជ​កម្ម​​ខេត្ត និង​អាជ្ញា​ធរ​មូល​ដ្ឋាន ​ចុះ​ត្រួត​ពិនិត្យ​​រក​មើល​​សារ​ធាតុ​គី​មី​ហ្វ័រ​ម៉ូលីន ឬ​ហ្វ័រ​ម៉ុល
ខេត្តព្រះសីហនុ ៖ ម្ហូប​អាហារ​​ស្រស់​ដែល​ជា​ផលិត​ផល​នេសាទ​ពី​សមុទ្រ​​មាន​ដូច​ជា​មឹក និង​បង្គា​ជា​ដើម​ កំពុង​ដាក់​លក់​ក្នុង​ទី​ផ្សារ ​​ត្រូវ​បាន​មន្ត្រី​ជំនាញ​​កាំកុង​ត្រូល​ប្រចាំ​ខេត្ត​ព្រះ​សីហនុ ​សហ​ការ​ជា​មួយ​​មន្ត្រីតំណាង​​មន្ទីរ​ពាណិជ្ជ​កម្ម​​ខេត្ត និង​អាជ្ញា​ធរ​មូល​ដ្ឋាន ​ចុះ​ត្រួត​ពិនិត្យ​​រក​មើល​​សារ​ធាតុ​គី​មី​ហ្វ័រ​ម៉ូលីន ឬ​ហ្វ័រ​ម៉ុល។ ​កន្លង​មក​នេះ មាន​អាជីវ​ករ​

លេចឮ​ព័ត៌មាន​​​ថា កូន​ប្រុសពៅ​​លោក​គីម ជុង​អ៊ីល ​​លោក​គីម ជុង​អ៊ុន ​​​ទៅ​កាន់​​​ប្រទេស​​ចិន​ស្ងាត់​ៗ

Posted: 20 May 2011 12:35 AM PDT

ទីភ្នាក់ងារ​​ព័ត៌មាន​យ៉ុនហាប់​​​របស់កូរ៉េ​ខាង​ត្បូង​​រាយការណ៍​ថា ​​កូនប្រុសពៅ​​របស់មេ​ដឹកនាំ​​​ជាន់ខ្ពស់​​​កូរ៉េ​ខាងជើង ​លោក​​គីម ជុងអ៊ីល ​គឺ​លោក​​គីម ជុង​អ៊ុន ​ដែល​នឹង​​​បន្តវេនពី​ឪពុក​​លោក​​​បានធ្វើ​ដំណើរ​​​ទៅកាន់​ប្រទេស​ចិន​​កាល​ពី​ព្រឹក​​ថ្ងៃទី​​​២០ ឧសភា ​ដែលជា​​​ដំណើរទស្សនកិច្ច​​​នៅក្រៅ​​ប្រទេស​ជា​​លើក​ដំបូង​​​របស់លោក​ក្នុង​នាម​​ជា​​​មេដឹកនាំ​កូរ៉េ​ខាង​

រាំធុង​បាស់​ថ្ងៃបុណ្យវិសាខបូជា​ក្រុម​ក្មេង​ទំនើង​វាយកាប់ចាក់គ្នាស្លាប់ម្នាក់

Posted: 20 May 2011 12:23 AM PDT

ខេត្តស្ទឹងត្រែង ៖ សពយុវជន​ម្នាក់បានត្រូវ​​ប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹក​ទន្លេចម្ងាយ​​ប្រមាណ៣០០ម៉ែត្រពីវត្តស្រែគរ ក្រោយ​ពី​យុវ​ជនម្នាក់នេះ រួមនឹងមិត្តភក្តិ​ប៉ុន្មាន​នាក់មាន​ទំនាស់​ជាមួយក្រុមម្ខាងទៀត​ ខណៈរាំធុងបាស់ក្នុង​វត្ត​ស្រែគរនាថ្ងៃបុណ្យ​វិសាខបូជា ហើ​យដេញ​វាយ​គ្នាប្រសេចប្រសាច និង​បាត់​ខ្លួន​មួយ​យប់​រួច​មក

កិច្ច​ព្រម​ព្រៀង​ផ្ទេរ​អំណាច​នៅ​យេ​ម៉ែន​នឹង​ចុះ​ហត្ថ​លេខា​នា​ថ្ងៃ​ទី២២ ឧសភា​

Posted: 20 May 2011 12:21 AM PDT


អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​គណ​បក្ស​ប្រធា​នា​ធិបតី​ លោក​សូល​តាន​​ អាល់​បារ៉ា​កា​នី​ អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ថា កិច្ច​ព្រម​ព្រៀង​រវាង​ប្រធានា​ធិបតី​យេ​ម៉ែន​ លោក​អាល់​ អាប់​ដាល់​ឡាហ៍​ សា​ឡេហ៍ និង​ពួក​ប្រឆាំង​ស្តី​​ពី​ការ​ផ្ទេរ​អំណាច​នឹង​ត្រូវ​ចុះ​ហ​ត្ថ​លេខា​នា​ថ្ងៃ​ទី​២២ ឧសភា​ ខាង​មុខ​នេះ​នៅ​ទី​ក្រុង​សា​ណា

លោកប៊ុន ចាន់ថន ​​​ទទួល​​មរណ​ភាព​​ដោយ​ជំងឺ​លើស​ឈាម ទឹកនោម​ផ្អែម និង​មហារីក​ថ្លើម​

Posted: 20 May 2011 12:17 AM PDT


រាជធានីភ្នំពេញ ៖ ​លោក​ប៊ុន ចាន់ថន​ ​តារា​ចម្រៀង​​ល្បីឈ្មោះ​ក្នុង​ទសវត្ស​ឆ្នាំ​៨០ ​ដែល​​ត្រូវ​​បានគេស្គាល់​​​គាត់ជា​​​ច្រើននាក់ តាម​រយៈ​វេទិកា​តន្ត្រី និង​កញ្ចក់​ទូរទស្សន៍​​ ឬ​ពិធី​​តារា​​ ផ្សេងៗ​នោះ ​បានទទួលមរណភាព​ហើយ ​នៅ​ក្នុង​​​វ័យ​​៥៥ឆ្នាំ កាល​ពី ​​វេលាម៉ោង​​៩​​​យប់​​ថ្ងៃទី​​១៨ ឧសភា ​២០១១ ​​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ហៅ​មន្ទីរ​ពេទ្យ​ធំ ដោយរោគា​ពាធ

ខេត្ត​ជាយ​ដែន​មាន​ក្រុម​​ហ៊ុន៥នាំ​ជ្រូក​ចូល​មួយ​ថ្ងៃពី​៧០០​ទៅ​១.០០០​ក្បាល​

Posted: 20 May 2011 12:07 AM PDT

ការនាំជ្រូក​​ក្រហម​​ចូល​ពី​ថៃ
ខេត្តបន្ទាយមានជ័យ ៖ ​ថ្វីដ្បិត​ជា​ខេត្ត​មួយ​​នៅ​ជាប់​ព្រំ​ប្រទល់​ប្រទេស​សៀម​​ ហើយ​មាន​ច្រក​សេដ្ឋ​កិច្ច​មួយ​ដ៏​ធំ​ និង​​​មាន​ក្រុម​ហ៊ុន​​ចំនួន​៥​នាំ​ជ្រូក​ក្រហម​​ចូល​ក្នុង​១​​ថ្ងៃ​ពី​៧០០​ទៅ​១.០០០​ក្បាល ក្តី​តែ​សាច់​​ជ្រូក​នៅ​ខេត្ត​បន្ទាយ​​មាន​ជ័យ​នៅតែ​​ឡើង​ថ្លៃ ។ ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​និយាយថា ចាប់​​តាំង​ពី​​ពេល​បុណ្យ​​ចូល​ឆ្នាំ​​ថ្មីប្រពៃណី​​​ជាតិ​​រហូត​

អាណុល ផ្អាក​​អាជីព​ជា​តារា​​សម្តែង​​ក្រោយ​​លែង​លះ​​ជាមួយភរិយា​

Posted: 19 May 2011 11:39 PM PDT

 អាណុល ​​ជាមួយភរិយា​
លោក Arnold Schwarzenegger ដែល​គេ​ស្គាល់​​​ជាទូទៅ​តាម​​រយៈ​ឈ្មោះ​​អាណុល ជា​អតីត​អភិបាល​រដ្ឋ​​កាលីហ្វ័រនីញ៉ា ​និង​ជា​តារា​ភាព​យន្ត​ហូលីវូដ​ល្បីឈ្មោះ​​​ ពេលនេះ​បាន​សម្រេច​ផ្អាក​​អាជីព​ជា​តារាសម្តែង​​​វិញ គឺ​​លោក​អត់​ចូល​រួម​​​ថត​ភាពយន្ត​​ទៀតទេ ដោយ​សារ​រឿង​​អាស្រូវ​របស់​លោក​ដែល​កើត​ឡើង​កាលពីពេលថ្មីៗ​កន្ល​ង​មក

លោកប៊ុន ចាន់ថន ​​តារាចម្រៀង​​​ល្បី​ឈ្មោះ​​ក្នុងទសវត្ស​ឆ្នាំ​៨០ ទទួល​​មរណ​ភាព​ហើយ​

Posted: 19 May 2011 09:01 PM PDT

រាជធានីភ្នំពេញ ៖ ​លោក​ប៊ុន ចាន់ថន​ ​តារា​ចម្រៀង​​ល្បីឈ្មោះ​ក្នុង​ទសវត្ស​ឆ្នាំ​៨០ ​ហើយ​ត្រូវ​​បានគេស្គាល់​​​គាត់ជា​​​ច្រើននាក់ តាម​រយៈ​វេទិកា​តន្ត្រី និង​កញ្ចក់​ទូរទស្សន៍​​ ឬ​ពិធី​​តារា​​ផ្សេងៗ​នោះ ​បានទទួលមរណភាព​ហើយ កាល​ពី ​​វេលាម៉ោង​​៩​និង១៥​នាទី​យប់​​ថ្ងៃទី​​១៨ ឧសភា ​២០១១ ​​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ហៅ​មន្ទីរ​ពេទ្យ​ធំ

សម័យប្រជុំ​ពេញអង្គ​​​គណៈរដ្ឋមន្ត្រី​​​​បានពិភាក្សា​​​របៀប​វារៈ​ចំនួន​២

Posted: 19 May 2011 09:00 PM PDT

សម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រីក្រោមអធិបតីភាព​សម្តេច​តេជោហ៊ុន សែន
រាជធានីភ្នំពេញ ៖ ​សម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រីក្រោមអធិបតីភាព​សម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន ​នាយក​រដ្ឋម​ន្ត្រី​​​ បាន​ចាប់ផ្តើម​​​​ឡើងកាលពីវេលា​ម៉ោង​​៨​និង​​៣០​នាទី​​ព្រឹក ថ្ងៃទី​​​២០ ឧសភា ​​២០១១ ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​​​ដែល​មាន​​របៀប​វារៈ​​ដូចខាង​ក្រោម ៖

យន្តហោះ​​ចម្បាំង​​​អូតង់​​​ទម្លាក់​​​គ្រាប់ត្រូវនាវា​​ចម្បាំង៨​គ្រឿង​​​​របស់​កង​កម្លាំង​​​កាដាហ្វី ខណៈ​អ្នក​​នាំ​ពាក្យ​​រដ្ឋាភិបាល​​​បដិសេធ​​​របាយការណ៍​ថា ភរិយា ​និង​​កូនស្រី​​កាដាហ្វី ទៅកាន់​​​ទុយនីស៊ី​

Posted: 19 May 2011 08:50 PM PDT

យន្តហោះចម្បាំង​​​អូតង់បានទម្លាក់​​​គ្រាប់ត្រូវ​​នាវាចម្បាំង​​៨​គ្រឿង ​​នៅកំពង់ផែ​ទីក្រុង​ទ្រីប៉ូ​លី
អង្គការ​អូតង់និយាយ​ថា យន្តហោះចម្បាំង​​​របស់ខ្លួន​​បានទម្លាក់​​​គ្រាប់ត្រូវ​​នាវាចម្បាំង​​៨​គ្រឿង ​របស់កង​កម្លាំង​​មេដឹកនាំ​ផ្តាច់ការ​​​លីប៊ី លោកមូអាម៉ា កាដាហ្វី ​​នៅកំពង់ផែ​ទីក្រុង​ទ្រីប៉ូ​លី ​​កាលពីរំលងអធ្រាត្រ​​ឈានចូលថ្ងៃទី​​២០ ឧសភា ​។ សម្ព័ន្ធមិត្ត​​​អាត្លង់​ទិក​និយាយ​ក្នុង​សេច​ក្តី​​ថ្លែង​ការណ៍​​មួយ​ថា ​អង្គការអូតង់​​​ និង​ពួក​សម្ព័ន្ធ​មិត្ត​​​នៅ​បន្ត​​​ការវាយប្រហារ​​​

មេការ​​បុកគ្រឹះ​ធ្លាក់​ពីលើ​​បង្គោល​​​​​កម្ពស់​​​៩​ម៉ែត្រ​​ស្លាប់​

Posted: 19 May 2011 08:49 PM PDT

 មេការ​​​ម្នាក់​នោះ​​បាន​បោកក្បាល​​ និងបាក់ដៃ​​ស្លាប់​យ៉ាង​អាណោច​អាធ័មបំផុត
រាជធានីភ្នំពេញ ៖ មេការ​​​បុក​គ្រឹះ​​​ម្នាក់បាន​របូត​ដៃ​ធ្លាក់​ពីលើ​បង្គោល​​​ជើងរ៉ៃ​កម្ពស់​៩​ម៉ែត្រ ​​​បោក​​​ក្បាលប៉ះនឹង​ថ្ម​​ស្លាប់​​​​នៅ​កន្លែង ​​​​កាលពី​វេលាម៉ោង​​​​៦ល្ងាច​​​ថ្ងៃទី​​​១៩ ​ឧសភា ​​​​២០១១ ខណៈ​​មេការ​​ម្នាក់​នេះ​​​ រួមទាំង​​កម្ម​ករ​​ដទៃទៀ​តនាំគ្នា​​​បុក​គ្រឹះ​​​ធ្វើ​សំណង់​​​មួយ​​កន្លែង​​​​ស្ថិតនៅ​​​ភូមិទួល​គោក សង្កាត់​ទួលសង្កែ ​​ខាង​ជើង​ភោជ​នីយ​ដ្ឋាន​​​​បុប្ផា​​រាជធានី

ប្រធានា​ធិបតី​រុស្ស៊ី​ប្រកាស​ថា លោក​អាច​ឈរ​ឈ្មោះ​បេក្ខ​ជន​ទៀត​

Posted: 19 May 2011 08:42 PM PDT

ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ឌី​មី​ទ្រី​ ម៉េដ​វេ​ដេវ
ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​ RIA NOVOSTI រាយ​ការណ៍​ថា ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ឌី​មី​ទ្រី​ ម៉េដ​វេ​ដេវ​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ថា លោក​ពុំ​បដិ​សេធ​ឡើយ​នូវ​លទ្ធ​ភាព​នៃ​ការ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានា​ធិបតី​ក្នុង​ឆ្នាំ​​២០១២​ទៀត។ លោកម៉េដ​វេ​ដេវ ដែល​ឆ្លើយ​តប​នឹង​សំនួរ​មួយ​សួរ​ដោយ​អ្នក​កាសែត​ម្នាក់​ក្រោយ​លោក​ជួប​ជាមួយ​ប្រធានា​ធិបតី​អូទ្រីស​

កម្សាន្តចុងសប្តាហ៍

Posted: 19 May 2011 08:40 PM PDT


១. ​បានចុះ​កាសែត ប្រពន្ធ​​និយាយ​បង្អាប់​ប្តី ៖ -ខ្ញុំ ​​ឃើញ​បងថ្ងៃ​ណា​ក៏​សរសេរ​​អត្ថ​បទ តែ​មិន​ដែលឃើញ​មាន​អត្ថ​បទ​ចុះ​កាសែត​ទេ, ចាញ់​អាច្រមក់​ចុង​ភូមិ​ ជិះម៉ូតូ​​ប៉ុន្មាន​​ជុំ​មាន​​អត្ថ​បទ​ចុះ​កាសែត​ភ្លាម, ឃើញ​​ទាំង​រូប​​ថត​វាលើ​ទំព័រ​​កាសែត​ច្បាស់ទៀត ។​ -ចុះ​​វា​ធ្វើ​​អីដែរ? -វា ​ជិះ​​ម៉ូតូ​អត់ពាក់​មួក​សុវត្ថិភាព ហើយ​ជិះ​​ប្រណាំង​គ្នា​ពេញថ្នល់​, ដល់​ត្រូវប៉ូលិស​​​ចាប់​តដៃ​​ជា​មួយ​ប៉ូលិស​ទៀត​, មិន​ឱ្យ​​ឆាប់​បាន​ចុះកាសែត​​ម៉េច​កើត? ២.ដូច​ព្រះ​អាទិត្យ​ ស្ត្រី​​ម្នាក់​​ត្អូញ​ត្អែរ​​ប្រាប់មិត្ត​​របស់ខ្លួន ៖ -ប្តីខ្ញុំ​​សព្វ​ថ្ងៃ​​មិន​ខុស​ពី​ព្រះអាទិត្យ​​​ទេ ។​ -​គាត់យ៉ាង​ម៉េច​​បានជា​ថា​ដូចព្រះអាទិត្យ? -​ព្រលប់ៗ បាយទឹក​​រួច​បាត់​ឈឹង​ពេញ​​មួយ​យប់ រហូត​ដល់​ភ្លឺ​​ស្រាងៗ ទើប​​ឃើញ​មុខ​​ត្រឡប់​​មក​ផ្ទះវិញ ។ ​យប់​ណាក៏អ៊ីចឹង ៕

អាល់​កៃ​ដា​ផ្សាយ​​សារ​របស់​​ប៊ីនឡាដេន​មានចំណងជើងថា «ព្រះអាទិត្យ​បដិវត្តន៍រះនៅ MAGHREB»

Posted: 19 May 2011 08:35 PM PDT

សារមួយ​របស់ខ្មោច​អូសាម៉ា ​ប៊ីនឡា​ដេន បានចេញផ្សាយ​​តាមបណ្តាញ​អ៊ីនធើរ​ណេត ជីហាដ
​មជ្ឈមណ្ឌល​​ត្រួតពិនិត្យ​​បណ្តាញ​អ៊ីនធើរ​ណេតអ៊ិស្លាម​រាយ​ការណ៍ថា ​កាលពី​ថ្ងៃទី១៨ ឧសភា ​កន្លងមក​នេះ បណ្តាញ​ភេរវកម្ម​អាល់​កៃ​ដា​​​បានចេញផ្សាយ​​តាមបណ្តាញ​អ៊ីនធើរ​ណេត ជីហាដ នូវសារមួយ​របស់ខ្មោច​អូសាម៉ា ​ប៊ីនឡា​ដេន មានបំណងជើង​ថា «ព្រះ​អាទិត្យ​នៃ​បដិ​វត្តន៍​រះនៅ​តំបន់ MAGHREB »

អតីតប្រមុខ​ IMF ត្រូវដោះលែង​​​នៅក្រៅ​ឃុំ​ដោយ​បង់​ប្រាក់ធានា​

Posted: 19 May 2011 08:35 PM PDT

អតីតប្រមុខ​ IMF ត្រូវដោះលែង​​​នៅក្រៅ​ឃុំ​ដោយ​បង់​ប្រាក់ធានា​
អតីតអគ្គ​នាយក​​មូលនិធិ​​​រូបិយ​វត្ថុ​អន្តរជាតិ​​IMF លោក Dominique Strauss-Kahn កាលពី​ថ្ងៃ​ទី​​១៩ ឧសភា ​​កន្លង​មក​ ត្រូវ​តុលាការ​​​ក្រុងញូវ​យ៉ក​ផ្តល់​​​ឱ្យ​​​នៅក្រៅឃុំ​​តាមរយៈ​ការ​បង់​ប្រាក់​​​ធានា ​ក្រោយ​ពី​​ត្រូវជាប់​ការ​​​​ចោទ​ប្រកាន់​​​ពីបទ​ប៉ុន​ប៉ង​​​​រំលោភ​​​​​​បំពាន​ផ្លូវ​​ភេទ​លើ​ស្ត្រី​​​អ្នក​បម្រើ​​​ម្នាក់​នៅ​​​សណ្ឋាគារមួយ​ក្នុង​ទីក្រុង​ញូវយ៉ក

វាយ​ប្រហារ​​​​បំផ្ទុះ​​គ្រាប់បែក​​​​២លើក​​​នៅ​ភាគ​ខាងជើង​​អ៊ីរ៉ាក់​​​ស្លាប់​ជិត​​៣០​ម្នាក់​

Posted: 19 May 2011 08:32 PM PDT

មនុស្សយ៉ាង​​ហោចណាស់​ជិត​​​៣០នាក់ ​បាន​ស្លាប់​​​បាត់បង់ជីវិត​ និង​ជិត​​​៧០នាក់​​​ទៀត​​រង​​របួស
មនុស្សយ៉ាង​​ហោចណាស់​ជិត​​​៣០នាក់ ​បាន​ស្លាប់​​​បាត់បង់ជីវិត​ និង​ជិត​​​៧០នាក់​​​ទៀត​​រង​​របួស​នៅក្នុង​​ការវាយប្រហារ​ដោយការ​​បំផ្ទុះ​គ្រាប់បែក​​​​​២លើក ក្នុងពេល​​ដំណាលគ្នា​​នៅ​​ទីក្រុង Kirkuk ភាគខាង​ជើង​អ៊ីរ៉ាក់ កាលពី​​យប់​​​ថ្ងៃទី​១៩ ឧសភា កន្ល​ងមក ។ ​ប្រភព​មួយនិយាយ​ថា តាមរបាយការណ៍​​​ចុងក្រោយ​​មួយ​​មនុស្ស​​​២៧​​នាក់​​​បានត្រូវ​​ស្លាប់

អង្គការ​​លើក​លែង​ទោស​អន្តរជាតិ ៖ ​​ការ​ធ្វើ​​បដិវត្តន៍​​នៅអេហ្ស៊ីប​ ​អំឡុង​​ពេល​​​ក្រាញ​​អំណាច​​​​របស់​​លោក​មូបារ៉ាក់ ​ស្លាប់​​ជាង​​៨០០នាក់​

Posted: 19 May 2011 08:27 PM PDT


អង្គការ​​លើកលែង​ទោស​អន្តរជាតិ​​និយាយ​ក្នុង​​របាយការណ៍​​​មួយ​ចេញផ្សាយ​​កាលពីថ្ងៃទី​​​​១៩ ឧសភា ​កន្លង​មកថា ​​មនុស្ស​​ដល់ទៅ​​​៨៤០​នាក់ បានស្លាប់បាត់​​បង់ជីវិត និង​ជាង​​៦.០០០​នាក់ទៀត​ រង​របួស​ក្នុង​អំឡុង​​ពេលនៃ​​ការ​ធ្វើ​​បដិ​វត្តន៍​​នៅប្រទេស​​អេហ្ស៊ីប​ចាប់តាំង​ពី​ដើម​​​ឆ្នាំ​នេះ​នៅពេលអតីត​ប្រធានាធិបតី​​ប្រទេស​នោះ​ លោក​ហូស្នី​​ មូបារ៉ាក់

អាហ្វហ្គានីស្ថាន ៖ ពួក​តាលីបង់​ស​ម្លាប់​និយោជិត​៣៦នាក់​របស់សហគ្រាស​សាងសង់មួយ

Posted: 19 May 2011 08:25 PM PDT


លោក​​ណូអូ ​តុលឡាហ៍ ​ប៊ីដា នាយក​របស់​សហគ្រាស​សាងសង់​​ផ្លូវ​ថ្នល់ GALAXY SKY បញ្ជាក់​ថា ពួកតាលីបង់​បានសម្លាប់​កាលពីថ្ងៃទី​១៩ ឧសភា ​នូវនិយោជិត​របស់ខ្លួនជា​ជន​ជាតិ​​អាហ្វ​ហ្គានីស្ថាន​​៣៦នាក់ និង​ជន​ជាតិ​​ប៉ាគីស្ថាន​ម្នាក់​ក្នុង​ការវាយ​ប្រហារមួយ​ដែលមានរយៈ​ពេល​ជា​ច្រើន​ម៉ោង​នា​ពេលយប់​នៅភាគ​ខាង​កើត​​អាហ្វ​ហ្គានីស្ថាន

រញ្ជួយដី​​​កម្លាំង​៥,៦រីស្ទ័រ​​នៅតួកគី

Posted: 19 May 2011 08:20 PM PDT

​ការរញ្ជួយដី​​​មួយមាន​កម្លាំង​​​៥,៩រីស្ទ័រ​កើត​មាន​កាលពីយប់ថ្ងៃទី​​​១៩ ឧសភា ​នៅភាគ​ពាយ័ព្យ​​​តួកគី ។​ ទីភ្នាក់ងារ​​​សារ​ព័ត៌មាន​​​ផ្លូវការ​​ប្រទេស​នេះ ANATOLIE រាយការណ៍​​​ដំបូង​​ពីមនុស្ស​​​ស្លាប់​ម្នាក់ និង​ការ​​ខូចខាត​នានា ។​ ចំណុចកណ្តាល​នៃការ​រញ្ជួយដី​​​នេះ​ដែលកើត​មាន​​កាលពីវេលាម៉ោង​​​២២​និង​​១៥នាទី​​ ម៉ោង​នៅ​​ក្រុងប៉ារីស

អភិបាល​ខេត្ត​​ព្រះសីហនុ​​​​ដឹក​នាំ​​ប្រតិភូ​​ចុះ​​សួរសុខទុក្ខ​​កងទ័ព​សមរ​​ភូមិ​មុខ

Posted: 19 May 2011 08:15 PM PDT

លោក​អភិបាលខេត្ដ ស្បោង សា​រ៉ាត ផ្ដល់​អំណោយ​ដល់​ពលរដ្ឋ និង​កងទ័ព​សមរភូមិ​មុខ
ខេត្តព្រះ​វិហារ​ ៖ គណៈ​​ប្រតិភូ​​ខេត្ត​ព្រះ​សីហនុ​​ដឹកនាំដោយ​​លោក​ស្បោង សារ៉ាត់ ទី​ប្រឹក្សា​ផ្ទាល់​​សម្តេច​អគ្គ​មហា​សេនាបតី​​តេជោ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​​កម្ពុជា​ អភិបាល​ខេត្ត​ព្រះ​សីហនុ​ រួម​ដំណើរ​​ដោយ​​​អស់​លោក​ លោក​ស្រី​​ មេបញ្ជាការ ​មេ​បញ្ជា​​ការ​រង តំបន់​សឹករង​​ខេត្ត​ ប្រធាន​​ អនុប្រធាន​​​មន្ទីរ​ អង្គ​ភាពជុំ​វិញ​ខេត្ត​ជា​ច្រើន​រូប​ទៀត

ក្រុមហ៊ុន​បង្កក​ដី​ចាំ​ម៉ូយ ​អាជ្ញាធរ​​ថា​​បាន​​ផ្តល់​​សិទ្ធិ​​ឱ្យ​​អភិវឌ្ឍ ​តែ​​រហូត​​ដល់​​ពេល​​នេះ​​មាន​​តែ​​ដី​​ទទេ

Posted: 19 May 2011 08:06 PM PDT

ដីសម្បទាន​សេដ្ឋកិច្ចមួយកន្លែង​នេះ ត្រូវ​ក្រុម​ហ៊ុនបូណារីតា ដេញ​ថ្លៃ​បានពីរដ្ឋ កាលពី​ឆ្នាំ​២០០៧
ខេត្តស្ទឹងត្រែង ៖ ក្រុមហ៊ុនបូណារីតា ដែល​ជាក្រុម​ហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយកន្លែង ស្ថិត​នៅចំ​ណុចដុងក្រឡ ក្នុងសង្កាត់សាមគ្គី ក្រុង​ស្ទឹង​ត្រែង គេពុំឃើញ​មានការ​អភិវឌ្ឍអ្វីទេ សូម្បីតែ​ដើមល្ហុងមួយដើមក៏គ្មាន​ដែរ។ ដីសម្បទាន​សេដ្ឋកិច្ចមួយកន្លែង​នេះ ត្រូវ​ក្រុម​ហ៊ុនបូណារីតា ដេញ​ថ្លៃ​បានពីរដ្ឋ កាលពី​ឆ្នាំ​២០០៧ ប៉ុន្តែ​រហូត​មក​ដល់​​បច្ចុប្បន្ន​

នីស្សាន់​​ដឹក​​ដើម​ដំឡូង​​ធ្លាក់​​សង្កត់​​ម៉ូតូ​​២គ្រឿង​​សំណាងល្អ​ម្ចាស់​​គេច​​ទាន់

Posted: 19 May 2011 07:39 PM PDT

 រថយន្ត​នីស្សាន់ដឹក​ដើម​ដំឡូង​មី​សំពីង​សំពោង​​​
ខេត្តកំព​ង់ចាម ៖ រថយន្ត​នីស្សាន់​មួយ​គ្រឿង​ចំណុះ​៥​តោន ពាក់​ស្លាក​លេខ​កំពង់ចាម 3A-0595 ដឹក​ដើម​ដំឡូង​មី​សំពីង​សំពោង​​​ពេល​បើក​ចុះ​ពី​លើ​ស្ពាន​​គីហ្ស៊ុ​ណា​មក​ត្រើយ​ខាង​លិច ជាន់​ហ្វ្រាំង​មិន​ស៊ី​​ក៏​រក​​បុក​ស្ថានីយ​ប្រេង​កាល់​តិច ដែល​ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​វាល​វង់ ក្រុង​កំពង់​ចាម ​។ ប៉ុន្តែ​ដោយ​សារ​​អ្នក​បើក​បរ​​មាន​ស្មារតី​​រឹង​មាំ​​បាន​ប្រឹង​បួង​

ស្ត្រីពេស្យា​​កូរ៉េ​ខាង​ត្បូង​​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការរបស់ប៉ូលិសដែល បិទសណ្ឋាគារ​​ឬផ្ទះសំណាក់​វាំងនន​មិន​ឱ្យ​អតិថិជន​ចូលរក​សេវា​បម្រើ

Posted: 19 May 2011 07:32 PM PDT

ទិដ្ឋភាពនៃការធ្វើបាតុកម្មរបស់ស្រ្តីពេស្យាកូរ៉េខាងត្បូង
ស្ត្រី​​ពេស្យា​​ និង​បុរស​​ដែល​ស្វែង​រក​ស្ត្រី​ពេស្យា​ ឬអ្នក​​​រកកម្រៃជើង​សា ​ឱ្យ​ភ្ញៀវ​ជា​ច្រើន​នាក់ បាន​​ប្រមូល​ម្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​​តំបន់​ ភ្លើង​ក្រហម​ ក្នុង​ទីក្រុង​សេអ៊ូល​ កាលពី​​ថ្ងៃទី​​១៧ ឧសភា កន្លងមក ដើម្បី​ប្រឆាំង​​នឹង​ប៉ូលិសដែល​​​​បិទ​​​សណ្ឋាគារ​ ឬផ្ទះសំណាក់​វាំងនន​បិទជា​ច្រើន​កន្លែង​ ខណៈ​​មនុស្ស​ជា​ច្រើន​នាក់​ព្យាយាម​​​ប្រឆាំង​​ដោយការ​​ដុត​​ខ្លួន​ ប៉ុន្តែ​មិន​បាន​​ទទួល​​ជោគជ័យ ។ បាតុករ​ប្រហែល​៤០០​នាក់​ ភាគ​ច្រើន​ជា​ស្ត្រី​​ដោយ​​ពាក់​មួក​ពណ៌​​ក្រហម ស្រោមមុខ​​ និង​វ៉ែន​តា​ ការពារ​​កម្តៅ​​ថ្ងៃ​ បាននាំគ្នា​ស្រែក​​​ទាមទារ​​សិទ្ធិ​ក្នុង​ការ​​ប្រកប​មុខរបរ​ពេស្យា​ កាលពី​ថ្ងៃទី​១៧ ឧសភា កន្លងទៅ និង​​មាន​ការ​ប៉ះទង្គិច​​គ្នា​តិចតួច​រវាង​ក្រុម​បាតុករ និង​ប៉ូលិស​​ ប៉ុន្តែ​​មិន​​មាន​អ្នក​ណា​ម្នាក់​រងរបួស​ធ្ងន់​ធ្ងរ​​ឡើយ។​

បង្កាត់​ភ្លើង​ដាំទឹក ​ចាក់​អាល់កុល​ឆាបឆេះ​ឪពុកក្មេក​និងកូន​ប្រសា

Posted: 19 May 2011 07:31 PM PDT

បុរស​ជា​ឪពុក​ក្មេក​បាន​រង​គ្រោះ​ឆេះ​រោល​ពេញ​រាងកាយ​ដោយ​សារ​​ភ្លើង​​អាល់​កុល
រាជធានីភ្នំពេញ ៖ ​បុរស​ជា​ឪពុក​ក្មេក​ និង​កូន​ប្រសា​បាន​រង​គ្រោះ​ឆេះ​រោល​ពេញ​រាងកាយ​ដោយ​សារ​​ភ្លើង​​អាល់​កុល​​ ខណៈ​​យក​ទៅ​បង្កាត់​ភ្លើង​ដាំ​ទឹក​យក​ឆុងតែ ។​ តាមប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹងថា ​នៅវេលាម៉ោង​៦​ព្រឹក​​ថ្ងៃ​ទី​១៩ ឧសភា ​បុរស​ជា​កូន​ប្រសា​បាន​ព្យា​យាម​បង្កាច់​ភ្លើង​ដាំ​ទឹក​ឆុងតែ​​ជូន​ឪពុក​ក្មេក​ ។ ដោយ​សារតែ​ការ​បង្កាត់​ភ្លើង​​នោះ​​មិន​ឆេះ​

ស្ត្រី​សុដន់​​​ធំ​ជន​ជាតិ​អាមេរិក​​រង់ចាំ​​ការ​​​កត់​​ត្រា​​​ក្នុង​សៀវ​ភៅ​​​ហ្គីណេស​ប៊ុក

Posted: 19 May 2011 07:22 PM PDT

នាង​ឆេលស៊ី ឆាម នារីដែលមានសុដនធំបំផុត
កាលពី​ថ្ងៃទី​១៨ ឧសភា ​​ទីភ្នាក់ងារ​​ព័ត៌មាន​បរទេស​ផ្សាយ​​ថា នាង​ឆេលស៊ី ឆាម ​បាន​​និយាយ​ក្នុង​ក្តី​​​​សប្បាយ​រីករាយ​ថា ​​​នាង​​មានសុដន់​ដ៏ធំ​បំផុត​​​នៅលើពិភពលោក គឺ​មានទំហំ​​ដល់ទៅ​​​១៦៤XXX ដោយ​ដើមទ្រូង​​នាង​រីកធំជា​បន្ត​បន្ទាប់​​ជាមធ្យម​​ក្នុងមួយខែ​​​១អ៊ីញ ​(ប្រហែល​២,៥៤សង្ទី​ម៉ែត្រ) ។​ នៅក្នុង​របាយការណ៍​បានបញ្ជាក់​ថា ​កន្លង​មក​​ នាង​ឆេល​ស៊ី ​មានអាជីព​ជាអ្នក​រាំ​របាំ និង​រក​ចំណូល​​​បានយ៉ាង​ច្រើន​​​ ។

មនុស្ស​៥.០០០​នាក់​​​ចូល​រួម​​ប្រារព្ធ​​ទិវា​​ចង​​កំហឹង​​នៅ​​សារ​មន្ទីរ​​ប្រល័យ​​ពូជ​សាសន៍​​ជើង​ឯក អ្នក​​ខ្លះ​​ទប់​​ទឹក​ភ្នែក​​មិន​​បាន

Posted: 19 May 2011 07:15 PM PDT

ប្រារព្ធ​​ទិវា​​ចង​​កំហឹង​​នៅ​​សារ​មន្ទីរ​​ប្រល័យ​​ពូជ​សាសន៍​​ជើង​ឯក
រាជធានីភ្នំពេញ ៖ ទិវា​ចង​​កំហឹង​ថ្ងៃ​ទី​២០ ​ឧសភា ​២០១១ ​ដើម្បី​ប្រឆាំង​​នឹង​ការ​វិល​​ត្រឡប់​​របស់​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​រៀប​ចំ​ឡើង​​​នៅ​វាល​សារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​ សង្កាត់​​ជើង​ឯក ខណ្ឌ​ដង្កោ​ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​​ក្រោម​អធិបតី​ភាព​លោក​ម៉ប់ ​សារិន ​ប្រធាន​​ក្រុម​ប្រឹក្សា​រាជ​ធានី​ និង​លោក​ជំទាវ ជុំ សាមីន កែប ជុតិមា

កាតព្វ​កិច្ច​​ការពារ​​​ត្រូវ​​តែ​ហាម​​ឃាត់ ​និង​បំផ្លាញ​​ចោល​​​អាង​ដែល​ធ្វើ​ឱ្យ​គោក​រាក់​ដល់​ផ្ទៃ​បឹង​ទន្លេ​សាប

Posted: 19 May 2011 07:14 PM PDT

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន មាន​ប្រសាសន៍​​​ថា
ខេត្ត​កំពង់ធំ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា​ មាន​ប្រសាសន៍​​​ថា ប្រជាជន​កម្ពុជា​រាប់​លាននាក់​ពឹង​ពាក់​រស់រាន​នៅលើ​​បឹង​ទន្លេ​សាប​ ដូច្នេះ​​យើង​ត្រូវ​រួមគ្នា​ការពារ​ទន្លេ​សាប​ ហើយ​មិន​​មែន​ការពារ​​សម្រាប់​​​​តែ​ប្រជា​ជន​​នៅតំបន់​​បឹង​ទន្លេសាប​​ទេ គឺ​សម្រាប់​ប្រជា​ជន​ទូទាំង​ប្រទេស​ និង​ប្រជាជន​ដែល​

តៃវ៉ាន់​​គ្រោង​បង្ក្រាប​​មន្ទីរ​ពេទ្យ​​ ឬ​គ្លី​និក​​រំលូត​កូន​ដើម្បី​​ជ្រើស​យក​ភេទ

Posted: 19 May 2011 07:09 PM PDT

ទារកក្នុងមន្ទីរពេទ្យ
តាម​ទីភ្នាក់​​ងារ​​បរទេសផ្សាយ​​ឱ្យ​ដឹង​យោង​តាម​​សេច​ក្តី​ប្រកាស​របស់​ ​ក្រសួង​សុខា​ភិបាល​តៃវ៉ាន់ ​ថា មន្ទីរ​​ពេទ្យ ឬ​គ្លីនិក​​​នឹង​ត្រូវ​ដាក់​ទោស​ប្រសិន​បើ​យល់​​ព្រម​ឱ្យ​មាន​​ការ​រំលូត​ កូន​សម្រាប់​ជ្រើស​យក​ទារក (កូន​ប្រុស) ​ក្រោយ​ពី​ប្រទះ​ឃើញ​​មាន​ការ​​រំលូតទារិកា (កូន​ស្រី) ច្រើន​ដល់​ទៅ​៣.០០០​នាក់​កាលពី​ឆ្នាំ​មុន (២០១០) ។ ​លោក​ជៀង ​ហុង​ជឺ រដ្ឋ​មន្ត្រី​​ក្រសួង​សុខា​ភិបាល​តៃវ៉ាន់​​បាន​ថ្លែង​កាល​ពី​ថ្ងៃ​​ទី​១៧ ឧសភា ថា ​​​ក្រសួង​កំពុង​ធ្វើ​ការ​ស៊ីប​អង្កេត​​មន្ទីរ​ពេទ្យ​ដែល​ទទួល​រង​ការ​ចោទ​ ប្រកាន់​ថា ​មាន​ចំណែក​ពាក់​ព័ន្ធ​នឹង​ការ​​រំលូត​កូន ដោយ​អ្នក​ល្មើស​​ច្បាប់​​ខាងលើ នឹង​ត្រូវ​ដក​ហូត​​លិខិត​អនុ​ញ្ញាត​ ឬ​​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវ​កម្ម ។ ​​

ឆ្លើយតបទៅនឹងទាហាន​សៀមថា ​ទ័ពកម្ពុជា​ខ្វះស្បៀង ​សម្តេច​ហ៊ុន សែន ៖ ​ខ្ញុំ​ធានា​ថា​កង​ទ័ពកម្ពុជា​គឺ​មិន​ខ្វះខាត

Posted: 19 May 2011 07:07 PM PDT

សម្តេចតេជោហ៊ុន សែន ​មានប្រសាសន៍​​​ជាការ​តប​​ទៅខាង​ទាហាន​​សៀម
​ខេត្តកំពង់ធំ​ ៖ ​សម្តេចតេជោហ៊ុន សែន ​មានប្រសាសន៍​​​ជាការ​តប​​ទៅខាង​ទាហាន​​សៀម​ពាក់ព័ន្ធ​នឹង​​ការ​និយាយ​ថា​ កងទ័ព​​របស់​​សម្តេច​ហ៊ុន សែន ​ខ្វះស្បៀងនោះ​ថា ​​បើកង​ទ័ព​​របស់​អ្នក​ឯង​​​​ជារឿង​របស់​អ្នកឯង ចំពោះទ័ព​​ខ្ញុំជា​រឿង​​របស់​ខ្ញុំ ។ សម្តេច​តេជោហ៊ុន សែន ​បានបញ្ជាក់​ថា ​​កង​ទ័ព​​ចាប់​​​តាំងពី​​ប្រាសាទ​តាមាន់​​​ តាក្របី ​ចាក់​ច្រែង​ ​តាសឹម ​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!