Koh Santipheap Daily

Koh Santipheap Daily


ប្រធានាធិបតីថ្មី​​កូត​ឌី​វ័រ​អំពាវ​នាវ​ដល់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​កាត់​ទោស​លោក​ហ្សេ​បា​បូ​

Posted: 19 May 2011 01:01 AM PDT

ប្រធានាធិបតីថ្មីកូតឌឺវ័រ
ប្រធានា​ធិបតី​​កូត​ឌី​វ័រ​ លោក​​អាឡាស​ សាន​អ៊ូ​អាតារ៉ា បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​ CPI ដើម្បី​ស្នើ​ដល់​តុលាការ​នេះ​រ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រឿង​សម្លាប់​ រង្គាល។ ប្រធានា​ធិបតី​ថ្មី​កូត​ឌី​វ័រ​រូប​នោះ​បានសំរេច​ស្នើ​ដល់​តុលាការ​អន្តរ​ ជាតិ​​ឱ្យ​កាត់​ទោស​អតីត​គូ​ប្រជែង​របស់​លោក​។ ក្នុង​លិខិត​មួយ​លោក​អ៊ូ​អាតារ៉ា​បាន​ស្នើ​ដល់​លោក​ LUIS MORENO OCAMPO រដ្ឋ​អាជ្ញា​តុលាការ​CPI ឱ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​

លុបចោល​​បំរាមគោចរ​នៅ​ទុយនីស៊ី​

Posted: 19 May 2011 12:54 AM PDT

លោកនាយករដ្ឋមន្រ្តី​ទុយនីស៊ី
អាជ្ញាធរ​​​ទុយនីស៊ី​​ប្រកាស​​កាលពីថ្ងៃទី​​​១៨ ឧសភា ​​ពីការ​លុបចោល​​​បំរាម​គោចរ​ដែល​ដាក់​តាំង​​ពីថ្ងៃទី​​៧ ឧសភា មក​នៅ​​ក្នុង​ប្រទេស​​​ដើម្បី​​​រារាំង​​​ការធ្វើបាតុ​កម្ម​ដែល​បរិហារ​​​ ចំពោះ​​​ភាព​យឺត​​យ៉ាង​នៃ​ការកែទម្រង់​​​ចាប់តាំងពីកា​រផ្តួល​រំលំ​​​​ ប្រធានាធិបតី​លោក​ហ្ស៊ីនបេន ​​អាលី​ ពីខែ​មករា​មក ។​ ក្រសួង​មហាផ្ទៃ​​​អះអាង​​​ក្នុង​សេចក្តី​​​ប្រកាស​មួយ​ពីកា​រសម្រេច​​ចិត្ត​ ​លុបចោល​​​បំរាមគោចរ​ដែល​​បាន​សម្រាល​​​កាលពី​​ថ្ងៃទី​​១៤ ឧសភា ​​កន្ល​ង​មក នេះ ដោយ​​​សារ​ស្ថេរភាព​​​នៃ​​​សភាពការណ៍​សន្តិសុខ​​ក្នុងប្រទេស​។​

ប៉ូលិស​​ប្រឆាំងគ្រឿងញៀន​​ចាប់​ខ្លួន​ពី​បទ​ជួញ​ដូរគ្រឿងញៀន​

Posted: 19 May 2011 12:45 AM PDT

ជន​សង្ស័យ​ទាំង​២​នាក់​ត្រូវ​បានបញ្ជូន​ទៅ​​កាន់​​​សាលា​ដំបូង​ខេត្ត​ដើម្បីចាត់​ការ​តាម​នីតិ​វិធី
ខេត្តព្រះសីហនុ ៖ បុរស​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយា​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត ធ្វើ​ការ​​ឃាត់​​ខ្លួន​នៅ​​ចំណុច​​ផ្សេងគ្នា​​ ខណៈ​ពេល​ជន​សង្ស័យ​កំពុង​​ប្រព្រឹត្ត​​សកម្ម​ភាព​ល្មើស​​ជាក់​ស្តែង​ កាល​ពី​ថ្ងៃ​ទី១៨ ឧសភា ។ តាម​ព័ត៌​មាន​ពី​លោក​សាន់ ​ប៊ុន​ថន ​នាយ​ការិយា​ល័យ​ប្រឆាំងគ្រឿងញៀន​​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត បាន​ឱ្យ​ដឹង​ថា

ព័ទ្ធ​ផ្ទះ​មេប៉េ​អឹម​រង​​ស្រុក​​ដក​​ហូត​​សិប្បកម្ម​​កែ​ច្នៃ​​​និង​​ឈើ​ប្រណីត

Posted: 19 May 2011 12:26 AM PDT


ខេត្តពោធិ៍សាត់ ៖ ​មន្ត្រី​អធិការដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​ត្បូង​បឹងទន្លេសាបសហការ​ជា​មួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើភ្នំក្រវាញ និង​កង​រាជអាវុធ​​ហត្ថ​លើផ្ទៃ​​ប្រទេស​កាលពី​រសៀល​ថ្ងៃ​ទី១៧ ឧសភា ២០១១ ​បាន​ព័ទ្ធផ្ទះ​​ឈ្មោះ​ហួន ​ហាំង ​មេ​ប៉េ​អឹម ស្រុកភ្នំក្រវាញ ដើម្បី​ឆែកឆេរ​រក​បទ​ល្មើស​ព្រៃ​ឈើ ។ លោកមាស សម្បត្តិ​ មន្ត្រីព្រៃឈើ​ខាង​ត្បូង​បឹង​ទន្លេ​សាបឱ្យ​ដឹងថា

ប្រមុខ ​IMF យល់ព្រម​លាលែង​ចេញពីតំណែង​

Posted: 19 May 2011 12:16 AM PDT

ប្រមុខ IMF
អគ្គ​នាយក​​មូលនិធិ​​​រូបិយវត្ថុ​​​អន្តរជាតិ (IMF) លោក Dominique Strauss-Kahn បាន​​​សម្រេច​សុំ​លាលែង​​ចេញពីតំណែង​​ហើយ​​​​ ចំ​ពេល​មាន​​ការអំពាវ​នាវ​​​​ជា​បន្ត​​ឱ្យលោក​​លាលែង​​​ចេញពីតំណែង​​ក្រោយពី ​​លោកត្រូវ​​នាំខ្លួន​​​ដាក់​ពន្ធនា​គារ​ពីបទ​​ចោទប្រកាន់​​រំលោភ​ បំពានផ្លូវ​ភេទ​​លើស្ត្រី​​អ្នកបម្រើ​​​​មួយរូបនៅ​​​សណ្ឋាគារ​មួយ​​ ក្នុងទីក្រុង​​ញូវយ៉ក ។ ​ក្នុងលិខិត​​ខ្លី​មួយ​ច្បាប់​ផ្ញើ​​​ជូនក្រុម​ប្រឹក្សា​​ប្រតិបត្តិការ​​​ IMF កាលពីល្ងាច​ថ្ងៃទី​​​១៨ ឧសភា ​​លោក Dominique Strauss-Kahn ​អះអាង​ថា លោក​មិ​នបាន​​ប្រព្រឹត្ត​​អ្វី​ខុស​​នោះទេ

ម៉ូតូ​​ក្តៅ​​នៅ​តែ​នាំ​ចូល​​ពី​ប្រទេស​សៀម​​តាម​​​ច្រក​​​របៀង​ក្បែរ​​ច្រក​​តំបន់​​បឹងត្រកួន

Posted: 19 May 2011 12:16 AM PDT

ក្រុម​ឈ្មួញ​​នៅតែ​បន្តការ​រក​ស៊ីនាំម៉ូតូ​ខុស​ច្បាប់​​​ពី​ប្រទេស​​សៀម
ខេត្ត​​បន្ទាយ​មានជ័យ ៖ ក្រោយពី​​សភាព​​ការណ៍​​នៅ​តាម​បន្ទាត់​ព្រំដែន​​​មាន​ភាព​ធូរ​ស្រាល​​​ក្រុម​ឈ្មួញ​​នៅតែ​បន្តការ​រក​ស៊ីនាំម៉ូតូ​ខុស​ច្បាប់​​​ពី​ប្រទេស​​សៀម​តាម​​ច្រក​របៀង​ក្បែរ​​ច្រក​​តំបន់​​​បឹង​ត្រកួន​​​ ស្រុកថ្មពួក​ ដោយ​ពួកឈ្មួញ​​​បង់​លុយ​​​ឱ្យ​កម្លាំង​សមត្ថ​កិច្ច​​ដែលឈរ​ជើងតាម​​បន្ទាត់​​ព្រំដែន ​​​​តាម​ដងផ្លូវ​ និង​​បន្ត​បង់ប្រាក់​​​វិន័យ​​​​ហើយ​នាំចេញ​ទៅ​លក់​​នៅ​

សម្តេច​​ក្រុមព្រះ​​នរោត្តម ​រណឫទ្ធិ ​​យាង​ចុះ​​​ជួបសំណេះ​សំណាល​​ជាមួយសមាជិក ​សមាជិកា​​ក្នុង​ខេត្ត​ព្រៃ​វែង និង​ខេត្ត​ស្វាយ​រៀង

Posted: 19 May 2011 12:10 AM PDT

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តី​​ប្រកាស​ព័ត៌មាន​​​របស់​គណបក្ស​​នរោត្តម ​រណឫទ្ធិ បាន​ឱ្យ​ដឹង​ថា ​កាល​ពីព្រឹកថ្ងៃទី​១៩ ​ឧសភា​​​ ២០១១ ​​​​សម្តេច​​ក្រុម​ព្រះ​​នរោត្តម ​​រណឫទ្ធិ ​​ព្រះប្រធាន​​​គណបក្ស​​​នរោត្តម រណឫទ្ធិ ​​ព្រះអង្គ​​​បានយាង​ចុះ​ជួប​សំណេះ​សំណាល​ ជាមួយ​សមាជិក សមាជិកា ​របស់​ព្រះអង្គ​​នៅក្រុង​ស្វាយ​រៀង​​ ខេត្តស្វាយ​រៀង

បាតុកម្មប្រឆាំង​វិបត្តិ​​សេដ្ឋកិច្ច​​ និង​អត្រា​អ្នក​​អត់ការងារធ្វើ​​​​​ខ្ពស់​​​នៅអេស្ប៉ាញ​

Posted: 19 May 2011 12:01 AM PDT

ពួកបាតុករអេស្ប៉ាញ
បាតុកម្មប្រឆាំង​​​វិបត្តិ​សេដ្ឋកិច្ច​​​​ និងអាត្រា​​​អ្នក​អត់ការងារធ្វើ​ខ្ពស់​នៅប្រទេស​​​អេស្ប៉ាញ​​បាន​ផ្ទុះ​ឡើង​ ​​ជាថ្មីទៀត​​កាលពីថ្ងៃទី​​១៨ ឧសភា ​កន្លង​មក ​​នៅពេល​បណ្តាញព័ត៌​មាន​​​សង្គម​បាន​បញ្ឆេះ​​​ឱ្យហ្វូងបាតុករ​​​ ចេញធ្វើបាតុកម្ម​នៅ​តាមផ្លូវ​​មុន​ពេល​​រៀបចំការបោះឆ្នោត​​តំបន់ដែល​​នឹង​ រៀប​ចំ​ឡើង​រយៈ​ពេល​២-៣ថ្ងៃ​ទៀត​ ។ ​ក្នុងអំឡុងពេល​នោះ មនុស្សជាច្រើន​​​ពាន់​នាក់​​​​បាន​ប្រមូល​ផ្តុំគ្នា​នៅទីលាន​ភាគកណ្តាល​ ក្រុង​​ម៉ាឌ្រីដ ​​ដែលជា​កន្លែង​​មាន​បាតុកម្ម​​ទ្រង់​ទ្រាយ​ធំ​មួយ កាលពី​ថ្ងៃ​ទី​​១៥ ឧសភា ​កន្លងមក។

ស៊ីរី ៖ ​​ស្លាប់យ៉ាង​តិច8​​នាក់​នៅ​​​ភាគខ​ាង​លិចប្រទេស​

Posted: 19 May 2011 12:00 AM PDT

ការអំពាវ​នាវ​​ឱ្យមាន​កូដ​កម្ម​ទូទៅនៅស៊ីរី​​មានការធ្វើ​តាម​​​តិច ក៏ប៉ុន្តែ​​​​ការស្លាប់​​​ជនស៊ីវិល​​ជា​ច្រើន​​​នាក់ត្រូវ​​បានរាយការណ៍​​​ នៅភាគខាង​លិច​ប្រទេស ខណៈ​ដែល​ប្រធានាធិបតី​ប្រទេសនេះ​​លោក​បាចា​ អាល់​អាសាដ ​​អះអាង​ថា ​វិបត្តិ​​​​កំពុង​​ឈានទៅ​បញ្ចប់ ។​ ប្រឈមមុខ​​ចំពោះ​​​ការបន្តបង្ក្រាប​​ចលនា​​​តវ៉ា​ដែល​​​ចាប់តាំងពីថ្ងៃទី​​ ១៥ មីនា មក ​បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាង​​​តិច​​​៨៥០​នាក់ ​​(យោងតាម​​​បណ្តាអង្គការ​ក្រៅរដ្ឋាភិបាល និង​ អ.ស.ប) ហើយ​មនុស្ស​​ជាង​​​៨.០០​០នាក់ ​ត្រូវចាប់ខ្លួន​​​​ រួច​ពល​​រដ្ឋ​​​ស៊ីរី​​ច្រើនពាន់នាក់រត់​ភៀសខ្លួន​​​​ សហរដ្ឋ​អាេមរិក​​​ និង​សហភាពអឺរ៉ុប ប្រកាស​ពី​​ការ​ដាក់​ទណ្ឌ​កម្ម​​ថ្មីៗ​ប្រឆាំង​​របបស៊ីរី ។​

ជីដូន​​រង​របួស​​ដោយ​​​ចៅ​​ប្រសា​​ស្រវឹង​​​ស្រា​​កាប់​៣​កាំបិត

Posted: 19 May 2011 12:00 AM PDT

លោក​យាយ​​ត្រូវ​បាន​បញ្ជូន​​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ
រាជ​ធានី​ភ្នំពេញ ៖ លោក​យាយ​ម្នាក់​ត្រូវ​ចៅ​ប្រសា​ដែល​ស្រវឹង​ស្រា​យក​កាំបិត​ត្នោត​កាប់​ចំនួន​៣​កាំបិត បណ្តាល​ឱ្យ​បាក់​ស្មង​ជើង​ស្តាំ និង​រយះ​កំភួន​ដៃ​ខាង​ឆ្វេង កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៧ ឧសភា ​នៅ​ភូមិ​តាញ៉ោក ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ។ ​ស្ត្រី​ឈ្មោះ​សឿន ឡៃ អាយុ​២៥​ឆ្នាំ ​ជា​ចៅ​ស្រី​​រៀប​រាប់​ឱ្យ​ដឹង​ថា

សំណុំរឿង​០០៣បន្ត​ចម្រូង​ចម្រាស​ខណៈ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ព្រមាន​សហ​ព្រះ​រាជ​អាជ្ញា​

Posted: 18 May 2011 11:50 PM PDT

សហព្រះរាជ​អាជ្ញា​អន្តរជាតិលោក Andrew Carley
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាស​ព័ត៌​មានចុះផ្សាយតាមគេហ​ទំព័រ​របស់​សាលាក្តី​​ខ្មែរ​ក្រហម​ (អ.វ.ត.ក) ចុះថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ បានឲ្យ​ដឹង​ថា សហព្រះរាជ​អាជ្ញា​អន្តរជាតិលោក Andrew Carley ត្រូវ​បាន​សហចៅក្រមស៊ើប​អង្កេត​ព្រមានថា ខ្វះមូល​ដ្ឋានច្បាប់ក្នុង​ការ​ចេញសេច​ក្តីប្រកាសព័ត៌មាន និងបានរំលោភ​លើ​វិធាននៃ​ភាពសម្ងាត់

ធ្លាក់​​យន្តហោះ​​មួយគ្រឿង​​នៅភាគខាង​ត្បូង​​​អាហ្សង់ទីន​ស្លាប់​​អ្នកជិះ​​​ទាំងអស់​

Posted: 18 May 2011 11:50 PM PDT

យន្តហោះ​​​ធុន​តូចមួយគ្រឿង​​បានធ្លាក់​នៅ​តំបន់​​​ភាគខាង​ត្បូង​​​ ប្រទេស​អាហ្សង់ទីន កាលពី​ល្ងាច​ថ្ងៃទី​​​១៨ ឧសភា​​​ កន្លង​មក ​​បណ្តាល​ឱ្យ​​​​ស្លាប់​អ្នកជិះ​​ទាំងអស់ ។ ​​មន្ត្រីក្រុមហ៊ុន​​អាកាស​ចរណ៍​​ក្នុងស្រុក​មួយ​​​និយាយ​ថា ​យន្តហោះ​​នោះ​ប្រភេទ Saab 340 ដឹកអ្នក​ដំណើរ​​​១៩​នាក់ និង​​​ក្រុម​យានិក​៣នាក់ ​ហោះ​​​​ចេញពី​ទីក្រុង Neu-quento ទៅកាន់ទីក្រុង​ Comodoro Riva-davia ។ តាម​របាយការណ៍​​​របស់​បណ្តាញព័ត៌​មាន​​​ក្នុង​​ស្រុក​​ថា​ យន្តហោះ​​​នោះធ្លាក់​​ដោយ​សារ​​មាន​បញ្ហា​​​ខូចម៉ាស៊ីន​​ខណៈ​មាន​​​ អាកាសធាតុ​​​ត្រជាក់ ។

ដំណើរការ​​​ចុះហត្ថលេខា​​​លើកិច្ចព្រមព្រៀង​​​ផ្ទេរអំណាច​​​នៅ​យេម៉ែន​​​ត្រូវ​បរាជ័យ​​ទៀត​

Posted: 18 May 2011 11:49 PM PDT

​មន្ត្រីយេម៉ែន​​​និយាយ​ថា អគ្គលេខាធិការ​​ក្រុម​ប្រឹក្សា​​​​កិច្ច​​​សហប្រតិបត្តិការ​​ឈូងសមុទ្រ ​(GCC) លោក Abdulafif al-Zayani បាន​ចាកចេញ​ពី​ទីក្រុង​​សាណា រដ្ឋ​​ធានី​យេម៉ែន វិញ ហើយ​កាល​ពី​​​ថ្ងៃទី​​​១៨ ឧសភា កន្លង​មក ​ក្រោយ​​ពីទទួល​​បរា​ជ័យ​ទៀត ​ក្នុងអំឡុងពេល​ដំណើរ​​​ទស្សនកិច្ច​​​នៅ​ក្នុងប្រទេស​​​នេះ ដើម្បី​​សម្របសម្រួល​​​​ឱ្យមានកិច្ច​​ព្រមព្រៀង​​ផ្ទេរអំណាច​​​​រវាង​ លោកប្រធានាធិប​តី​​អាលី​​អាប់​ឌុលឡាហ៍ ​​សាឡេហ៍ ​និង​ក្រុម​ប្រឆាំង។​

ជន​រង​គ្រោះ​ម្នាក់​ដេក​សន្លប់​នៅ​មាត់​សមុទ្រ​សង្ស័យ​ញៀន​ថ្នាំ​

Posted: 18 May 2011 11:27 PM PDT

ការ​ភ្ញាក់​ផ្អើល​ ដោយ​ប្រទះ​ឃើញ​ជន​បរទេស​ម្នាក់​ដេក​​សន្លប់​នៅ​ក្នុង​ទឹក​​ចន្លោះ​ដុំ​ថ្ម​
ខេត្ត​ព្រះ​សីហនុ​ ៖​ ការ​ភ្ញាក់​ផ្អើល​បាន​កើត​ឡើង​បន្ទាប់​ពី​អ្នក​ស្ទូច​ត្រី​តាម​មាត់​សមុទ្រ​ម្នាក់​ប្រទះ​ឃើញ​ជន​បរទេស​ម្នាក់​ដេក​​សន្លប់​នៅ​ក្នុង​ទឹក​​ចន្លោះ​ដុំ​ថ្ម​ដោយ​មាន​សឺរាំង​នៅ​ជាប់​ដៃ​ចាក់​ត្រង់​កញ្ចឹង​ក​​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា​ វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃ​ត្រង់​ នៅ​ក្រុម​ទី​១៤​ ភូមិ​៤​ សង្កាត់​៤ ក្រុង​ព្រះ​សីហនុ​

ក្មេងទំនើងសក់​មនុស្ស​ព្រៃ​​ប្រើដាវកាប់ប្រហាររបួស៣នាក់

Posted: 18 May 2011 11:03 PM PDT

ជនសង្ស័យ
ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី១៧ ឧសភា ២០១១ ចៅក្រម​ទិតសុទ្ធី បូរ៉ាល័ក្ខ បាន​ចេញដីកាឃុំខ្លួនជនសង្ស័យឈ្មោះ​អេង សំរេច ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខ្ពប ​ឃុំមហា​ខ្ញូង ស្រុកកោះសូទិន ដោយចោទពីបទ​​ប្រព្រឹត្ត​ហិង្សាដោយ​ប្រើដាវកាប់​ទៅលើបុរសចំនួន៣​នាក់ បណ្តាលឲ្យរងរបួស ក្នុងខណៈ​​​ពេល​កំពុង​​ជិះម៉ូតូ​កាល​

ក្រុម​​អ្នក​​គាំទ្រ​​​របស់​ប៊ីន​ឡា​ដេន​​វាយ​ប្រហារ​កីឡាក​រ​រ៉ូណាល់​ឌីនញ៉ូ​​មាន​មុខ​ដូច​ជាមនុស្ស​ពិភពផ្កាយ

Posted: 18 May 2011 10:03 PM PDT

កីឡាកររ៉ូណាឌឺញ៉ូ
​កីឡា​ករ​​រ៉ូណាល់​ឌីនញ៉ូ ខ្សែប្រយុទ្ធ​ជន​ជាតិ​ប្រេស៊ីល​របស់ក្លឹប Flamengo ត្រូវ​បាន​បក​អា​ក្រាត​ដោយវាយប្រហារ​​ក្នុងគេហទំព័រ​ផ្ទាល់​ខ្លួន​ ​ដោយប្តូរ​រូប​ភាព​មុខមាត់​របស់គេ​ជា​រូបមុខ​មាត់​របស់ «​ចា​ ចា​ ប៊ីង» ឬ​មនុស្ស​ពិភព​ផ្កាយ​​ក្នុង​​ខ្សែភាពយន្ត​ដ៏ល្បីល្បាញ​នៅលើ​ពិភព​លោក។ លើសពីនេះ​ក្នុងរូបភាព​វាយប្រហារ​ក្នុង​គេ​ហ​ទំព័រ​របស់កីឡាករ​រ៉ូ​ណាល់​ឌីនញ៉ូនោះ ​រួម​​មាន​ទាំង​រូបភាពទម្រង់​មុខ​របស់​លោកប៊ីនឡាដេន

ប្រជា​ពល​រដ្ឋ​​តវ៉ា​ការ​បិទ​ផ្លូវ​​របស់​ក្រុម​ហ៊ុន​​វារី​អគ្គិ​សនី​កំចាយ​មិន​ឱ្យ​ឡើង​ភ្នំ

Posted: 18 May 2011 09:48 PM PDT

ប្រជា​ពល​រដ្ឋ​​តវ៉ា​ការ​បិទ​ផ្លូវ​​របស់​ក្រុម​ហ៊ុន​​វារី​អគ្គិ​សនី​កំចាយ​មិន​ឱ្យ​ឡើង​ភ្នំ
ខេត្តកំពត ៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ​ប្រជា​ពល​រដ្ឋ​​អ្នក​រក​ស៊ី​​ឡើង​ភ្នំ​ចំនួន​ជាង​១០០​នាក់ ​ក្នុង​ចំណោម​ជាង​២០០​គ្រួសារ​ បាន​នាំគ្នា​​ទៅ​តវ៉ា​នៅ​មុខ​កុង​ត្រូល​​ការ​ដ្ឋាន​ទំនប់​​វារី​អគ្គិ​សនី​កំចាយ របស់​ក្រុម​ស៊ីណូ​ហាយ​ត្រូ (ចិន) ​ដើម្បី​សំណូម​ពរ​សុំ​ឱ្យ​ក្រុម​ហ៊ុន​​នេះ​​បើក​ផ្លូវ​ឱ្យ​ពួក​គេ​បាន​ឡើងភ្នំតាម​​ផ្លូវដែល​ពួក​គាត់​ធ្លាប់​ឡើង​នេះ​ផង ពីព្រោះកន្លង​មក​ពួក​

ប្រធានាធិបតីរុស្ស៊ី​​​ លោកម៉េដ​វេដេវ ​​ព្រមានពី​​​​សង្គ្រាម​​​ត្រជាក់​ថ្មី​មួយ​

Posted: 18 May 2011 08:52 PM PDT

ប្រធានាធិបតីរុស្ស៊ី
​ប្រធានាធិបតី​​​រុស្ស៊ី​​​លោកឌីមីទ្រី ​ម៉េ​ដវេដេវ ​កាលពីថ្ងៃទី​​​១៨ ឧសភា ​កន្លង​មក បានព្រមាន​​​ថា នឹង​មានយុគ​សម័យ​​​សង្គ្រាម​ត្រជាក់​ថ្មីមួយ ប្រសិនបើ​​រុស្ស៊ី​​ និងប្រទេស​​លោកខាង​លិចបរា​ជ័យក្នុង​​​ការ​ឯកភាព​គ្នាលើ​​ប្រព័ន្ធ​​ការពារ​ មីស៊ីល។ ​លោកម៉េដវេ​ដេវ ​​​បាន​ព្រមាន​ដូច្នេះ​​ក្នុងសន្និសីទ​​កាសែត​​​ ដែលរៀបចំ​​ឡើងក្នុង​ទ្រង់ទ្រាយយ៉ាង​ធំ​មួយ​។ ប្រទេស​​​​រុស្ស៊ី​កំពុង​​មានការព្រួយបារម្ភ​​​​យ៉ាង​ខ្លាំង​​អំពីផែនការ​ របស់​អាមេរិក ​​ដើម្បី​បង្កើត​ប្រព័ន្ធ​​ការពារមីស៊ីល​នៅអឺរ៉ុបខាង​កើត ​ហើយ​បាន​លើក​ឡើង​ថា ​​អង្គការ​អូតង់​ហាក់​ដូចជា​​​ព្រងើយ​កន្តើយ​​ចំពោះ​​​សំណើរបស់ខ្លួន​ ដែលស្នើ​​សុំ​ឱ្យមាន​ខែល​ការពារមីស៊ីលរួមគ្នា​។​

ក្រុង​វ៉ា​ស៊ីន​តោន​ ៖ ប៉ា​គី​ស្ថាន​ពិត​ជា​មិន​ដឹង​ថា ប៊ីន​ឡា​ដេន​ស្ថិត​នៅ​ទី​ណា​

Posted: 18 May 2011 08:51 PM PDT

ភូមិគ្រិះដែលប៊ីនឡាដេន​រស់​នៅក្នុង​ប្រទេសប៉ាគីស្ថាន
រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​​អាមេរិក​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ថា អាជ្ញា​ធរ​ប៉ា​គី​ស្ថាន​ពិត​ជា​មិន​ដឹង​ពី​វត្ត​មាន​របស់​អូសា​ម៉ា​ ប៊ីន​ឡា​ដេន​ នៅ​លើ​ផែន​ដី​​របស់​ខ្លួន​ឡើយ។ ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ឯ​មន្ទីរ​ប៉ង់​តា​ហ្គោន​លោក​រ៉ូ​ប៊ែត ហ្គេត អះ​អាង​ថា គ្មាន​ភស្តុ​តាង​​អ្វី​ទាំង អស់​ ហើយ​តាម​ពិត​ខ្ញុំ​ឃើញភស្តុ​តាង​ទាំង​ឡាយ​ផ្ទុយ​ពី​នេះ​ទៅ​វិញ​។ ប្រមុខ​អាល់​កៃ​ដា​ត្រូវ​​សម្លាប់​កាល​ពី​​ថ្ងៃ​ទី​២ ឧសភា ដោយ​កង​កុំម៉ង់​ដូ​អាមេរិក​មួយ​កង​ក្នុង​និវេសន​ដ្ឋាន​របស់​គេ​ក្នុង​ទី​ ក្រុង ABBOTTABAD

រថយន្តហ្ស៊ីប​​​បុកម៉ូតូ​​​កង់បី និង​​បោល​​ចូល​ផ្ទះជួសជុលម៉ូតូ​

Posted: 18 May 2011 08:45 PM PDT


រាជធានីភ្នំពេញ ៖ រថយន្តហ្ស៊ីប (JEEP) ស៊េរីចាស់មួយគ្រឿង​ពាក់ស្លាកលេខ 2M-6730 បានបើកទៅ​បុកម៉ូតូកង់បី​ពីក្រោយ​​ បណ្តាល​ឱ្យ​ក្រឡាប់​បះកង់និង​ធ្វើឱ្យ​អ្នកបើកម៉ូតូរបួសធ្ងន់ ក៏​ប៉ុន្តែ​បន្ទាប់ពីបុកម៉ូតូហើយ​រថយន្តនោះបានជ្រុល​​ឡើង​លើចិញ្ចើមទៅបុកចូល​ហាង​ជួស​ជុល​ម៉ូតូ​ទើប​ឈប់។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​

ជនជាតិវៀតណាម​​​ដើរលក់​​ថ្នាំញៀន​​ត្រូវ​ចាប់ខ្លួន​

Posted: 18 May 2011 08:41 PM PDT

ស្ត្រីជនជាតិវៀតណាម​​ដែលត្រូវ​ចាប់​ខ្លួន
រាជធានីភ្នំពេញ ៖ ​ស្ត្រីជនជាតិវៀតណាម​​ម្នាក់​​​ត្រូវ​កម្លាំង​​​ប៉ូលិសប៉ុស្តិ៍​​​​ស្វាយប៉ាក​​ ខណ្ឌ​ឫស្សីកែវ ​ចាប់ខ្លួនកាលពី​វេលាម៉ោង​​​៩​និង​​​​៣០​នាទី​​យប់ថ្ងៃទី​​១៨ ឧសភា ២០១១ ខណៈ​​ធ្វើ​សកម្ម​ភាព​​​ដើរលក់​ថ្នាំញៀន​នៅ​​ក្នុងភូមិ​លូ សង្កាត់​​​ស្វាយប៉ាក ​ខណ្ឌ​​ឫស្សីកែវ ​ហើយ​​​សមត្ថ​កិច្ច​​ដក​ហូត​បាន​ថ្នាំញៀន​​​ប្រភេទយ៉ា​ម៉ា​​ចំនួន​​​​៣​គ្រាប់​​ និង​​ម៉ា​ទឹកកក​ចំនួន​៣កញ្ចប់​​តូច​

បងថ្លៃ​កាប់​ប្រហារ​លើ​ប្អូន​ថ្លៃ ​ប្រពន្ធ​ស្ទុះ​ក្រាប​លើ​ប្តី​ក៏​របួស​ ហិង្សា​ផ្អើល​អ្នក​ជិត​ខាង​ទាំងព្រឹក

Posted: 18 May 2011 08:05 PM PDT

បុរសជាប្អូនថ្លៃ និងនាងប្រពន្ធរងរបួស
រាជធានីភ្នំពេញ ៖ រឿង​វិវាទ​គ្នា​មួយ​រវាង​បុរស​ជា​បង​ថ្លៃ​​និង​ប្អូន​ថ្លៃ​​ បាន​ក្លាយ​ជា​អំពើ​ហិង្សា​បណ្តាល​ឱ្យ​បុរស​ជា​ប្អូន​ថ្លៃ​​រងរបួស កាល​ពីវេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១៨ ឧសភា នៅ​ក្នុង​ផ្ទះ​ជួល​លេខ​១០៦ ផ្លូវ​លេខ​១៤៦ សង្កាត់​ផ្សារ​ដេប៉ូ​២ ​ខណ្ឌ​ទួល​គោក។ ​ក្នុង​អំពើ​ហិង្សា​នេះ​បុរស​ជា​បង​ថ្លៃ​ បាន​កាប់​​ប្អូន​ថ្លៃ​៥​កាំបិត​ប៉័ង​តោ បណ្តាល​ឱ្យ​​ផុង​លលាដ៍​ក្បាល

វាយ​ប្រហារ​អត្ត​ឃាត​មួយ​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​14នាក់​

Posted: 18 May 2011 07:57 PM PDT

កន្លែង​វាយ​ប្រហារ​អត្តឃាតមួយនៅ​អាហ្វហ្គានីស្ថាន
មន្ត្រី​ម្នាក់​រាយ​ការណ៍​ថា មនុស្ស​១៤​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​១៩​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ពេល​ជន​អត្ត​ឃាត​២​នាក់​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ក្នុង​ខេត្ត​ណាន់​ហ្គា​ហា​ ចម្ងាយ​១២០​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​ក្រុង​កា​ប៊ុល​។ មន្ត្រី​រូប​នោះ​ លោក​អាម៉ាដ ហ្ស៊ី​យ៉ា​អាប់​ ឌុល​ឡាហ្សៃ​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ក្នុង​ឱកាស​នៃ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ ថា នោះ​ជា​ការ​វាយ​ប្រហារ​ដោយ​ប្រើ​រថ​យន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ​នា​វេលា​ ម៉ោង​ប្រមាណ​ជា​១៧​ម៉ោង​ក្នុង​ស្រុក​ ហើយ​ក្នុង​ការ​វាយ​ប្រហារ​នេះ​នាយ​ប៉ូលិស​១៤​នាក់​បាន​ត្រូវ​ស្លាប់​ ក្នុង​នោះ​​មាន​គ្រូ​បង្ហាត់​ប៉ូលិស​នៃ​បណ្ឌិត​សភា​​ប៉ូលិស​ខេត្តផង​។

បង្ក្រាប​ទី​តាំង​ស្តុក​ឈើ​គ្រញូង​តាមដងព្រែកកំពត

Posted: 18 May 2011 07:57 PM PDT

មន្ត្រីរដ្ឋបាលព្រៃឈើពិនិត្យកន្លែងលាក់ឈើគ្រញូង
ខេត្ត​កំពត​ ៖​ កម្លាំង​សមត្ថ​កិច្ច​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​ និង​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ និង​នគរ​បាល​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​ប្រតិ​បត្តិ​ការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​មួយ​កន្លែង​ដែល​លាក់​ទុក​ក្នុង​គុម្ព​ចាក​សមុទ្រ​​នៅ តាម​បណ្តោយ​ដៃ​ព្រែក​កំពត ​

ភរិយា និង​កូនស្រី​​លោកកាដាហ្វី ​​អាចភៀស​ខ្លួនទៅកាន់​ទុយនីស៊ី​

Posted: 18 May 2011 07:48 PM PDT

កូនស្រីរបស់លោក​ កាដាហ្វី
ប្រភព​មួយ​​​ជិត​​ដិត​នឹង​​ភ្នាក់​​ងារ​​សន្តិសុខ​​​ទុយនីស៊ី​​ថ្លែង​​ កាលពីថ្ងៃទី​​​១៨ ឧសភា ​​ថា ភរិយា​​និង​កូនស្រីរបស់​លោកមូអាម៉ា កាដាហ្វី ​បានឆ្លង​កាត់​​ព្រំដែន​​​ទុយនីស៊ី​​កាលពី​​ច្រើនថ្ងៃ​មុន ។​ ប្រភពនេះ​​​​បញ្ជាក់​ថា លោកស្រី​​សាហ្វីយ៉ា ​​កាដាហ្វី ​និង​កូនស្រី​​នាង​អៃ​អ៊ីចា ​អាច​មក​កាន់​ទុយនីស៊ី​​​ជាមួយ​គណៈ​ប្រតិភូ​​​​លីប៊ីមួយ ។ ការ​ចាក​ចេញ​​នេះប្រសិន​បើ​​មានការ​អះអាង​បញ្ជាក់​ច្បាស់​​​នឹង​ជា​​អន្លូង​ ​មួយយ៉ាង​ធ្ងន់​​​​​សម្រាប់​​របប​​លោក​កាដាហ្វី​ បន្ទាប់ពី​​​ការត់ចោលជួរ​​​របស់​ប្រធាន​​ក្រុមហ៊ុន​​​ប្រេង​ជាតិលីប៊ី លោក CHOUKRI GHANEM ។ ប្រមុខ​​ក្រុមហ៊ុន​​ប្រេង​លីប៊ី​រូបនេះ​​ជាអ្នក​​​​រក​ចំណូល​​​ឱ្យលីប៊ី​​​ មាន​វត្តមាន​​​នៅលើដែនដីទុយនីស៊ី​​ក្នុងទីក្រុង DJERBA ​។​

នៅព្រំដែន​​​ព្រះវិហារ​​មក​ទល់ពេល​នេះ ​ស្ងប់ស្ងាត់​​ដោយ​សារ​ទាហាន​សៀម​​ជាប់​ការ​ពារ​​​ការបោះឆ្នោត​

Posted: 18 May 2011 07:46 PM PDT

ទាហាន​កម្ពុជា​​​នៅតែ​​ត្រៀម​​​ការពារ​បូរណភាពទឹកដី​ដោយគ្មាន​​ធ្វេស​ប្រហែស​​​​​​១វិនាទីណាឡើយ
​ពីព្រំដែន​​កម្ពុជា-ថៃ​​​​តំបន់ប្រាសាទ​ព្រះវិហារ​​​មានសេចក្តីរាយការណ៍​មក​ថា ​​ស្ថានភាពយោធា​​មានសភាពស្ងប់​ស្ងាត់​​​​ជាង​​១ខែមកហើយ ​​​គិត​រហូតមក​ទល់នឹង​វេលា​​ថ្ងៃទី​​១៩ ឧសភា នេះ ។ នេះបើ​យោង​តាម​​​អ្នក​ឆ្លើយ​ឆ្លង​​​​ព័ត៌មានកោះ​សន្តិភាព ​ដែលបានស្រង់​សម្តី​លោក​​ឧត្តមសេនីយ៍​​ស្រី ឌឹក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី​១៩ ឧសភា នេះ

អាមេរិក​ដាក់​ទណ្ឌ​កម្ម​​ធ្ងន់ធ្ងរ​​ប្រឆាំង​​ប្រធានាធិបតី​​ស៊ីរី និង​មន្ត្រី​ជាន់​ខ្ពស់​​ច្រើនរូប​

Posted: 18 May 2011 07:44 PM PDT

ប្រធានាធិបតីស៊ីរី
​ប្រធានាធិបតី​​​សហរដ្ឋអាមេរិក​​​ លោក​បារ៉ាក់​អូបាម៉ា ​កាលពីថ្ងៃទី​​​១៨ ​ឧសភា ​កន្លង​​មក បាន​​អនុម័ត​​ដាក់ទណ្ឌ​កម្មធ្ងន់ធ្ងរ​ប្រឆាំង​ប្រធានាធិប​តី​ស៊ីរី​​ លោក​បា​ចា ​អាល់​​អាសាដ ​និង​មន្ត្រីជាន់ខ្ពស់​​ស៊ីរី​​​​៦រូបទៀត​ ក្នុងកិច្ច​ខិតខំប្រឹងប្រែង​​ដើម្បី​បញ្ឈប់​​​ការបង្ក្រាប​យ៉ាង​សាហាវ​​របស់ ​​របប​​​លោក​​បាចា ប្រឆាំង​​ហ្វូង​បាតុករ ។ ​នេះបើ​តាម​​ការ​​ឱ្យ​ដឹង​ដោយ​​​ក្រសួង​​រតនាគារ​អាមេរិក ។ ​ទណ្ឌ​កម្ម​នេះក៏សំដៅ​ប្រឆាំង​​មន្ត្រី​​ជាន់ខ្ពស់​​​​អ៊ីរ៉ង់​​​​២រូបផងដែរ ​​ដោយ​សារ​បានផ្តល់​​ការគាំទ្រ​ផ្នែក​​​សម្ភារ​ដល់​​ភ្នាក់ងារ​​​ចារ​កម្ម​​ ស៊ីរី ។​

កូរ៉ូឡា​បោះពួយ​​ទៅបុក​ដើម​​អំពិលទឹក​​​ក្បែរមាត់​​ស្រះ​

Posted: 18 May 2011 07:29 PM PDT

​​​រថយន្ត​កូរ៉ូឡា​​​ ពណ៌​​សំបក​ឪឡឹកជ្រុល​​ចង្កូត​​​បុក​ដើម​​​អំពិលទឹក​​១​ដើម ក្បែរ​មាត់​ស្រះ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​​បាន​បោះពួយទៅ​បុកដើម​​អំពិល​ទឹក​ក្បែរ​មាត់​​ស្រះ បណ្តាល​ឱ្យ​​​ខូចខាត​​​ផ្នែក​ខាង​មុខ​ក្រពឹត​យ៉ាង​ដំណំ​​​កាលពីវេលា​ម៉ោង​​៤​និង​​៣០នាទី​​​ជិត​ភ្លឺ​ថ្ងៃ​ទី​​​១៩ ឧសភា ២០១១ ​​លើផ្លូវ​​​ភ្នំពេញ​-​ហា​ណូយ ហៅផ្លូវ​​១០១៩ ស្ថិត​​ក្នុង​សង្កាត់​​ឃ្មួញ ខណ្ឌ​​សែនសុខ

ដើរ​ចាប់​ហ៊ីង​ពេល​ភ្លៀង​ក្បែរ​ជញ្ជាំង​ផ្ទះ​​ត្រូវ​ចរន្ត​អគ្គិ​សនី​​ឆក់​ស្លាប់

Posted: 18 May 2011 07:27 PM PDT


ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​​ស្លាប់​​​ដោយ​សារ​ចរន្ត​អគ្គិ​សនី​ឆក់​ពេល​​កំពុង​ដើរ​ចាប់​ហ៊ីង​ក្បែរ​ជញ្ជាំង​ផ្ទះ​គេ ​កាល​ពី​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ឧសភា នៅ​ភូមិ​ថ្នល់​បំបែក ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​​ជ័យ។ មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​គោក​រមៀត​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​រ័ត្ន សៅ ​អាយុ​៤៥​ឆ្នាំ ជា​កម្ម​ករ​លីសែង

រថយន្តដឹកអ្នកដំណើរ៤៥កៅអី​ និង​រថយន្តហ៊ីណូ​ដឹកស្រូវ​បុកគ្នា លើ​កំណាត់​ផ្លូវ​ជាតិលេខ៦ ​របួសជន​បរទេស​៥នាក់ ​ខ្មែរម្នាក់

Posted: 18 May 2011 07:21 PM PDT

រថយន្តលំដាប់យក្សទាំង២គ្រឿងបុកគ្នាខ្ទេចមុខ
ខេត្តសៀមរាប ៖ ​ភ្ញៀវ​ទេសចរប​រទេស​ចំនួន៥នាក់ និងខ្មែរ​ម្នាក់​រង​របួសធ្ងន់​ និងស្រាល ​​នៅ​លើ​ដង​ផ្លូវជាតិ​លេខ៦ ដោយសារ​រថយន្ដ​​ធុន​៤៥កៅ​អីរបស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ «​វី​រៈ​ប៊ុ​ន ថាំ​អេ​ច​ប្រេស» ជ្រុល​ទៅបុក​​រថយន្ដ​ហ៊ី​ណូភ្លៅ​៥ ដឹកស្រូវចំ​ពីមុខ​ពេញទំហឹង​។ ប៉ូលិស​ជំនាញ​ឱ្យ​ដឹងថា ឧបទ្ទវ​ហេតុនេះ​​កើត​ឡើង​កាលពី​វេលា​ម៉ោង៦ និង១០នាទី​ព្រឹក​ថ្ងៃ​ទី១៨​ ឧសភា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!