Koh Santipheap Daily |
- ខិត្តប័ណ្ណវាយប្រហារមន្ត្រីគណបក្សសម រង្ស៊ីនៅក្រុងតាខ្មៅ
- សាលាក្តីខ្មែរក្រហមគ្រោងបើកសវនាការបឋមលើសំណុំរឿង០០២ ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ មិថុនា
- កាប់គេរបួសរត់ចោលផ្ទះជាងមួយឆ្នាំជាប់ជុងប៉ូលិស
- ត្រឡប់មកពីជប់លៀងមង្គលការវិញគេលបវាយប្រហាររងរបួស៣នាក់
- អ្នករកស៊ីដឹកឈើគ្រញូងត្រូវក្រុមមន្ត្រីអង្គការវាយអេតបាញ់ឱ្យរងរបួសធ្ងន់ ខណៈឃាត់រថយន្តឱ្យឈប់មិនព្រមឈប់
- ឆេះផ្ទះល្វែងនៅក្រុងម៉ូស្គូ ស្លាប់7នាក់
- រថយន្តកាមរី និងឡង់គ្រីស្ស័រដឹកគ្រញូងជាប់អន្ទាក់សមត្ថកិច្ច
- រដ្ឋមន្ត្រីការពារជាតិកម្ពុជា អាចនឹងលើកយកបញ្ហាសៀមឈ្លានពានទៅបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
- រថយន្តកូរ៉ូឡាជួបគ្រោះថ្នាក់ចរាចរណ៍បើករត់ប្លុងចោលនៅរង្វង់មូលចោមចៅ
- របបរបស់លោកកាដាហ្វីយល់ព្រមលើបទឈប់បាញ់មួយ
- បុរសអ៊ីតាលីម្នាក់អត់ដង្ហើមក្នុងទឹកបានរយៈពេលជាង20នាទី
- ភរិយាលោកមូបារ៉ាក់ប្រគល់ទ្រព្យសម្បត្តិមួយផ្នែកដល់រដ្ឋអេហ្ស៊ីប
- កូនជ្រូកចម្លែកមានមាត់2 និងច្រមុះ2កើតនៅចិន
- ស្ត្រីម្នាក់ដេកស្លាប់នៅខាងក្រោយផ្ទះគួរឱ្យសង្ស័យ
- ផ្លូវអភិវឌ្ឍន៍ទើបកសាងរួចត្រូវទឹកភ្លៀងច្រោះដាច់ជាច្រើនកន្លែង
- ចង.កសម្លាប់ខ្លួនខឹងញាតិថារស់ដោយសារប្រពន្ធចិញ្ចឹម
- បើកសន្និបាតសុខភាពពិភពលោកលើកទី64
- កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសមយុទ្ធឆ្មាំអង្គរជាមួយអាមេរិក ពង្រឹងវិស័យយោធា និងសន្តិសុខជាតិ
- ប្រមុខ IMF ត្រូវបដិសេធមិនផ្តល់ឱ្យនៅក្រៅឃុំតាមរយៈការបង់ប្រាក់ធានា
- សុន សូលីដា ពន្លកអ្នកសម្តែងកាយវិការនិងភាពយន្ត
- កុមារ៣នាក់បងប្អូនលោតតោងរានព្រះភូមិបាក់សង្កត់របួសធ្ងន់២ស្រាល១
- ក្រុមថៅកែប្រេងឥន្ធនៈតតាំងជាមួយក្រុមអេតចាយ
- ហុងដា សាកកម្លាំងជាមួយអាវីវ៉ា ម្ចាស់ដង្ហើមចង្រិត
- អាវុធហត្ថខេត្តបើកវគ្គបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០១១
- តម្លៃប្រេងឆៅធ្លាក់ចុះដល់97,37ដុល្លារមួយធុង
- យន្តហោះសិង្ហបុរីមួយគ្រឿងចុះចតបន្ទាន់ព្រះឆេះម៉ាស៊ីនមួយ
- លីប៊ី ៖ ក្រុមប្រឆាំងចង់ឱ្យលោកកាដាហ្វី ទទួលការកាត់ទោសក្នុងស្រុក
- ដើមប្រក់ផ្លែជាប្រភេទឱសថបុរាណព្យាបាលជំងឺ រួមមានគ្រុនក្តៅ រាករូស ទឹកនោមផ្អែម និងលើសឈាម
- សម្តេចហេង សំរិន ដឹកនាំពុទ្ធបរិស័ទ៣.០០០នាក់ ប្រារព្ធពិធីបុណ្យវិសាខបូជានៅភ្នំព្រះរាជទ្រព្យ
- អគារប៉ុស្តិ៍អូរល្ហុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខិត្តប័ណ្ណវាយប្រហារមន្ត្រីគណបក្សសម រង្ស៊ីនៅក្រុងតាខ្មៅ Posted: 17 May 2011 12:41 AM PDT ខេត្តកណ្តាល ៖ ខិត្តប័ណ្ណរាប់ពាន់សន្លឹក ត្រូវជនអនាមិកយកមកបាចចោលនៅក្រុងតាខ្មៅ ហើយត្រូវបានគេប្រទះឃើញកាលពីព្រឹកថ្ងៃទី១៣ ឧសភា ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ខិត្តប័ណ្ណទាំងនោះត្រូវបានគេឃើញនៅខាងមុខទីស្នាក់ការគណបក្សសម រង្ស៊ី ខេត្តកណ្តាល ស្ថិតក្នុងសង្កាត់ដើមមៀន និងនៅសួនច្បារមាត់ទន្លេ សង្កាត់តាខ្មៅ |
សាលាក្តីខ្មែរក្រហមគ្រោងបើកសវនាការបឋមលើសំណុំរឿង០០២ ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ មិថុនា Posted: 17 May 2011 12:30 AM PDT រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរសាលាក្រហមដែលបានផ្សាយជាសាធារណៈតាមរយៈគេហទំព័រ របស់សាលាក្តីចុះ ថ្ងៃទី១១ ឧសភា ឆ្នាំ២០១១ ឱ្យដឹងថា លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានចេញដីកាជូនដំណឹងទៅដល់ភាគីទាំងអស់នៃសំណុំរឿង |
កាប់គេរបួសរត់ចោលផ្ទះជាងមួយឆ្នាំជាប់ជុងប៉ូលិស Posted: 17 May 2011 12:29 AM PDT ខេត្តកណ្តាល ៖ យុវជនម្នាក់ជាប់ចោទពីបទបង្ករបួសស្នាមដោយចេតនាត្រូវប៉ូលិសស្រុកស្អាងចាប់ខ្លួនកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី១៥ ឧសភា នៅលើទូកដក្បាលកោះ នៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង។ មន្ត្រីប៉ូលិសឱ្យដឹងថា ជននោះឈ្មោះសុក បូឡា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកត្រែង ឃុំសិត្បូ |
ត្រឡប់មកពីជប់លៀងមង្គលការវិញគេលបវាយប្រហាររងរបួស៣នាក់ Posted: 17 May 2011 12:25 AM PDT រាជធានីភ្នំពេញ ៖ បុរស៣នាក់ជាបងប្អូនជីដូនមួយនឹងគ្នា ត្រូវបានមិត្ដភក្ដិហៅទៅហូបការនៅភូមិខ្សុំ ឃុំខ្សុំខាងលិច ស្រុកពារាំង ខេត្ដព្រៃវែង ខណៈពេលជិះម៉ូតូត្រឡប់មកវិញត្រូវគេលបវាយដោយចាក់នឹងផ្លែដែកឆាបបណ្ដាលឱ្យម្នាក់រងរបួសធ្លាយប្លោកនោម ម្នាក់ចាក់ចំកណ្ដាលដើមទ្រូង និងម្នាក់ទៀតត្រូវគេវាយនឹងដំបងចំក្បាលផ្នែក |
Posted: 17 May 2011 12:12 AM PDT ខេត្តកោះកុង ៖ អ្នករកស៊ីដឹកឈើគ្រញូងម្នាក់ក្នុងចំណោម២នាក់ត្រូវបានមន្ត្រីអង្គការអភិរក្សសត្វព្រៃ និងការពារព្រៃឈើ មានកងរាជអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត (វាយអេត) បាញ់បណ្តាលឱ្យរងរបួសធ្ងន់ ខណៈអ្នករកស៊ីដឹកឈើគ្រញូងនេះ ចេះតែព្យាយាមបើករថយន្តឡង់គ្រីស្ស័រ រត់រហូតមកដល់ភូមិសិលាម្នាង ឃុំស្រែអំបិល |
ឆេះផ្ទះល្វែងនៅក្រុងម៉ូស្គូ ស្លាប់7នាក់ Posted: 17 May 2011 12:01 AM PDT មនុស្ស៧នាក់បានស្លាប់បាត់បង់ជីវិត និង៧នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់អគ្គីភ័យឆេះអគារ ផ្ទះល្វែងមួយកន្លែងនៅតំបន់ប្រជុំមនុស្សរស់នៅច្រើននៃ ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃទី១៧ ឧសភា ។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA រាយការណ៍ថា គ្រោះអគ្គីភ័យនេះកើតឡើងនៅអគារផ្ទះល្វែងកម្ពស់៣ជាន់ ហើយមនុស្សជិត២០នាក់ត្រូវបានជម្លៀសចេញពីអគារនោះ។ អ្នកពន្លត់អគ្គីភ័យ១៥នាក់បានពន្លត់ភ្លើង។ គេមិនបានដឹងពីមូលហេតុ ដែលបណ្តាលឱ្យកើតគ្រោះអគ្គីភ័យនោះទេ ប៉ុន្តែអ្នកខ្លះថា ដោយសារទុស្សេខ្សែភ្លើង |
រថយន្តកាមរី និងឡង់គ្រីស្ស័រដឹកគ្រញូងជាប់អន្ទាក់សមត្ថកិច្ច Posted: 16 May 2011 11:53 PM PDT ខេត្តកំពង់ចាម ៖ រថយន្តកាមរីចង្កូតស្តាំចំនួន២គ្រឿង និងរថយន្តម៉ាកឡង់គ្រីស្ស័រ១គ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-9264 ដែលដឹកឈើគ្រញូងចេញមកពីខេត្តកំពង់ធំ ក្នុងគោលបំណងយកទៅលក់នៅព្រំដែនជាប់ប្រទេសវៀតណាមនោះ ត្រូវបានជាប់អន្ទាក់របស់រដ្ឋបាលព្រៃឈើត្រើយស្តាំ ជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី១២ ឧសភា និងព្រឹកថ្ងៃទី១៦ ឧសភា |
Posted: 16 May 2011 11:43 PM PDT រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃនឹងជួបពិភាក្សាទ្វេភាគីនៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលនឹងផ្តើមប្រារព្ធធ្វើនៅវេលាថ្ងៃពុធស្អែកនេះហើយ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។ នេះយោងតាមលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ ដែលថ្លែងតាមទូរស័ព្ទប្រាប់កោះសន្តិភាព |
រថយន្តកូរ៉ូឡាជួបគ្រោះថ្នាក់ចរាចរណ៍បើករត់ប្លុងចោលនៅរង្វង់មូលចោមចៅ Posted: 16 May 2011 11:37 PM PDT រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក មានពាក់ស្លាកលេខ ភ្នំពេញ 2J-2356 មួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាច្រើនកន្លែងនៅតាមផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយព្យាយាមបើករត់គេចខ្លួន និងយករថយន្តទៅប្លុងចោលនៅរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ |
របបរបស់លោកកាដាហ្វីយល់ព្រមលើបទឈប់បាញ់មួយ Posted: 16 May 2011 11:22 PM PDT របបរបស់មេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី កាលពីថ្ងៃទី១៦ ឧសភា បានស្ម័គ្រចិត្តផ្តល់បទឈប់បាញ់គ្នាមួយដើម្បីជាថ្នូរនឹងការ បញ្ឈប់ជាបន្ទាន់នូវការទម្លាក់គ្រាប់បែករបស់អង្គការអូតង់ ប្រឆាំងខ្លួនខណៈពេលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងពិចារណាមើលពីការចេញដីកាចាប់ខ្លួន ពីបទរំលោភបំពានសិទ្ធិមនុស្សនៅលីប៊ី ។ នាយករដ្ឋមន្ត្រីរបស់លោកកាដាហ្វី កាលពីថ្ងៃទី១៦ ឧសភា កន្លងមក បានស្នើឱ្យមានបទឈប់បាញ់មួយចំពោះបេសកជនពិសេសអង្គការ សហប្រជាជាតិដែលកំពុងបំពេញទស្សនកិច្ចនៅ ក្នុងប្រទេសនេះ |
បុរសអ៊ីតាលីម្នាក់អត់ដង្ហើមក្នុងទឹកបានរយៈពេលជាង20នាទី Posted: 16 May 2011 11:22 PM PDT បុរសជនជាតិអ៊ីតាលីម្នាក់កាលពីពេលថ្មីៗកន្លងមក បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនដោយអត់ដង្ហើមក្នុងទឹក ក្នុងជំរៅយ៉ាងជ្រៅក្នុងបឹងយ៉ាងធំមួយនៅទីក្រុង Zhangjiajie ខេត្តហ៊ូណាន់ ភាគកណ្តាល ប្រទេសចិន ។ បុរសរូបនេះគឺលោក David Murray អត់ដង្ហើមក្នុងទឹកបឹងនោះបានរយៈពេលជាង២០នាទី ធ្វើឱ្យលោកបំបែកបានឯតទគ្គកម្មពិភពលោកថ្មីមួយជាមនុស្ស ដែលអត់ដង្ហើមក្នុងទឹកបានរយៈពេលយូរបំផុត |
ភរិយាលោកមូបារ៉ាក់ប្រគល់ទ្រព្យសម្បត្តិមួយផ្នែកដល់រដ្ឋអេហ្ស៊ីប Posted: 16 May 2011 11:22 PM PDT លោកស្រីស៊ូហ្សាន មូបារ៉ាក់ ភរិយារបស់ប្រធានាធិបតីអេហ្ស៊ីបត្រូវផ្តួលរំលំកាលពីថ្ងៃទី១១ កុម្ភៈ ដោយបដិវត្តន៍ទន្លេនីល បានប្រគល់កាលពីថ្ងៃទី១៦ ឧសភា នូវទ្រព្យសម្បត្តិមួយផ្នែករបស់លោកស្រីដល់រដ្ឋអេហ្ស៊ីប។ កាលពីថ្ងៃទី១៣ ឧសភា កន្លងមកនេះ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយបង្កើតឡើងដោយរដ្ឋអំណាចយោធាបាន ចេញបញ្ជាឱ្យឃុំខ្លួនអតីតស្ត្រីទីមួយអេហ្ស៊ីបរូបនោះរយៈពេល១៥ ថ្ងៃសំរាប់ធ្វើការស៊ើបអង្កេតលើបទចោទប្រកាន់ទាំងឡាយដែលថា លោកស្រីអាចប្រើប្រាស់ឥទ្ធិពលរបស់ស្វាមីលោកស្រីដើម្បីប្រមូល ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ |
កូនជ្រូកចម្លែកមានមាត់2 និងច្រមុះ2កើតនៅចិន Posted: 16 May 2011 11:22 PM PDT កូនជ្រូកចម្លែកមួយក្បាលកើតមកមានមាត់ ២ និងច្រមុះ២ ហើយស៊ីច្រើនជាងកូនជ្រូកធម្ម តា។ កូនជ្រូកចម្លែកនេះកើតនៅក្នុងគ្រួសារអ្នកចិញ្ចឹមជ្រូកមួយ នៅតំបន់ភាគខាងត្បូងប្រទេសចិនកាលពីពេលថ្មីៗកន្លងមក ។ ម្ចាស់ជ្រូកនេះនិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលគាត់ឃើញកូនជ្រូកនេះកើត មានមកលក្ខណៈចម្លែកបែបនេះហើយគាត់និយាយថា គាត់បានចិញ្ចឹមជ្រូកអស់រយៈពេល១៥ឆ្នាំ ហើយមិនដែលឃើញកូនជ្រូកដូច្នេះទេ។ |
ស្ត្រីម្នាក់ដេកស្លាប់នៅខាងក្រោយផ្ទះគួរឱ្យសង្ស័យ Posted: 16 May 2011 11:18 PM PDT ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរអណ្តូងទឹកខាងក្រោយផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ឧសភា ឆ្នាំ២០១១នេះ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា ស្ត្រីដែលស្លាប់មិនទាន់ដឹងមូលហេតុពិតប្រាកដនេះ ឈ្មោះម៉ាន វ៉ាត អាយុ៤៩ឆ្នាំ មានកូន៣នាក់ រៀបការរួចទាំងអស់ |
ផ្លូវអភិវឌ្ឍន៍ទើបកសាងរួចត្រូវទឹកភ្លៀងច្រោះដាច់ជាច្រើនកន្លែង Posted: 16 May 2011 09:53 PM PDT ខេត្តស្ទឹងត្រែង ៖ ផ្លូវលំអភិវឌ្ឍន៍ក្រាលក្រួសក្រហមមួយខ្សែដែលកសាងដោយកងវិស្វកម្មចាប់ពីស្រុកថាឡាបរិវ៉ាត់ ទៅដល់ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ បានរងការខូចខាតជាច្រើនកន្លែងដោយសារទឹកភ្លៀងហូរច្រោះដាច់ ។ តាមព័ត៌មានបានឱ្យដឹងថា ផ្លូវលំមួយខ្សែនេះទើបតែកសាងរួចបានរយៈពេលជាង៧ខែប៉ុណ្ណោះ |
ចង.កសម្លាប់ខ្លួនខឹងញាតិថារស់ដោយសារប្រពន្ធចិញ្ចឹម Posted: 16 May 2011 09:00 PM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់មានមុខរបរដើររើសអេតចាយត្រូវបានប្រពន្ធប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងផ្ទះជួលលេខ១៣៨ ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ឧសភា ២០១១ ក្រោយពីបុរសនោះត្រូវបានសាច់ញាតិជិតខាងរិះគន់ថា រស់ដោយសារប្រពន្ធចិញ្ចឹម ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា |
បើកសន្និបាតសុខភាពពិភពលោកលើកទី64 Posted: 16 May 2011 08:59 PM PDT សន្និបាតសុខភាពពិភពលោកលើកទី៦៤ ត្រូវបានបើកធ្វើកាលពីថ្ងៃទី១៦ ឧសភា នៅទីក្រុងហ្សឺណែវ ដើម្បីពិនិត្យពីនយោបាយនានារបស់អង្គការសុខភាពពិភពលោក និងពីបញ្ហាទាំងឡាយនៃសុខភាពសាធារណៈ ។ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ឧសភា សន្និបាតប្រចាំឆ្នាំស្តីពីសុខភាពនេះនឹងពិភាក្សាគ្នាពីបញ្ហា ទាំងឡាយដូចតទៅការរៀបចំចំពោះការទប់ទល់នឹងការឆ្លងរាលដាល នៃជំងឺគ្រុនផ្តាសាយ ការផ្លាស់ប្តូរនៃវីរុសគ្រុនផ្តាសាយ និងការទទួលបានវ៉ាក់សាំងការពារជំងឺកញ្ជ្រិល និងការបំផ្លាញ វីរុសនៃជំងឺកញ្ជ្រិល |
Posted: 16 May 2011 08:56 PM PDT រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធយោធាឆ្មាំអង្គរផ្នែកមនុស្សធម៌ ប្រព្រឹត្តទៅនៅថ្ងៃទី១៨ ឧសភា ២០១១ ដោយមានទាហានប្រមាណ៥០០នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទ និងកងយោធាបរទេសមកពី៤ប្រទេសរួមមានសហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងនេប៉ាល់ |
ប្រមុខ IMF ត្រូវបដិសេធមិនផ្តល់ឱ្យនៅក្រៅឃុំតាមរយៈការបង់ប្រាក់ធានា Posted: 16 May 2011 08:32 PM PDT អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Dominique Strauss-Kahn ត្រូវបានតុលាការបដិសេធមិនផ្តល់ឱ្យនៅក្រៅឃុំតាមរយៈ ការបង់ប្រាក់ធានា ហើយត្រូវនាំខ្លួនទៅដាក់ពន្ធនាគារកាលពីថ្ងៃទី១៦ ឧសភា កន្លងមក ក្រោយពីរងការចោទប្រកាន់ជាផ្លូវការពីបទប៉ុនប៉ងរំលោភ បំពានផ្លូវភេទស្ត្រីជាអ្នកបម្រើមួយរូបនៅសណ្ឋាគារមួយនៅក្នុង ទីក្រុងញូវយ៉ក។ លោក Strauss-Kahn ត្រូវឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារមួយនៅក្រុងញូវយ៉ក ហើយនឹងត្រូវឃុំខ្លួនរហូតដល់តុលាការបើកសវនាការលើករណី ចោទប្រកាន់លោកម្តងទៀតនៅថ្ងៃទី២០ ឧសភា ខាងមុខនេះ ។ |
សុន សូលីដា ពន្លកអ្នកសម្តែងកាយវិការនិងភាពយន្ត Posted: 16 May 2011 08:22 PM PDT រាជធានីភ្នំពេញ ៖ សម្រាប់សិល្បករ-សិល្បការិនីគ្រប់រូបដែលមានមហិច្ឆតាចង់ទាក់ ទាញប្រជាប្រិយភាពពីមហាជនទូទៅនោះមិនមែនជាការងាយស្រួលទេ គឺទាមទារនូវការមានបទពិសោធន៍ ទេពកោសល្យខ្ពស់ និងរូបសម្ផស្សស្រស់ស្អាត ព្រមទាំងមានអ្នកជួយជ្រោមជ្រែងផងដែរ ។ ជាពិសេសនោះត្រូវមាននិស្ស័យស្រឡាញ់ ហើយចូលហាត់រៀនបន្ថែមទើបបានសម្រេច ។ |
កុមារ៣នាក់បងប្អូនលោតតោងរានព្រះភូមិបាក់សង្កត់របួសធ្ងន់២ស្រាល១ Posted: 16 May 2011 08:22 PM PDT ខេត្តព្រៃវែង ៖ កុមារ៣នាក់បងប្អូនបានត្រូវរានព្រះភូមិបាក់ធា្លក់សង្កត់បណ្តាលឱ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោង៥ និង៣០នាទី ល្ងាចថ្ងៃទី១៣ឧសភា ក្នុងដីភូមិដែលគេទិញទុកចោលខាងលិចផ្ទះកុមាររងគ្រោះប្រមាណ១០ម៉ែត្រ ស្ថិតក្នុងភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ។ កុមាររងគ្រោះទាំង៣នាក់ |
ក្រុមថៅកែប្រេងឥន្ធនៈតតាំងជាមួយក្រុមអេតចាយ Posted: 16 May 2011 08:06 PM PDT ខេត្តបន្ទាយមានជ័យ ៖ នេះគឺជាសកម្មភាពមួយដែលមិនគួរឱ្យកើតមានទាល់តែសោះ ខណៈក្រុមអ្នកមានទ្រព្យធន និងក្រុមអ្នកដើរទិញលក់អេតចាយកំប៉ិកកំប៉ុកប្រើអំពើហិង្សាដាក់គ្នាដូចជនទំនើងធ្វើឱ្យកក្រើកនាពេលរាត្រីថ្ងៃទី១៥ ឧសភា បណ្តាលឱ្យរងរបួស៥នាក់ ក្នុងនោះថៅកែស្ថានីយប្រេង និងគូទំនាស់៣នាក់របស់គាត់បានរងរបួសជាទម្ងន់ |
ហុងដា សាកកម្លាំងជាមួយអាវីវ៉ា ម្ចាស់ដង្ហើមចង្រិត Posted: 16 May 2011 08:00 PM PDT ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក HONDA C100 ពណ៌ខ្មៅ បុកគ្នាពេញទំហឹងជាមួយម៉ូតូម៉ាក VIVA បានបណ្តាលឱ្យមនុស្ស៣នាក់សន្លប់នៅនឹងកន្លែង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៥ ឧសភា វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចថ្នល់បំបែកជាបួនសួនតាឌី ស្ថិតក្នុងភូមិរោងបន្លៃ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង |
អាវុធហត្ថខេត្តបើកវគ្គបំប៉នជំនាញប្រចាំឆមាសទី១ ឆ្នាំ២០១១ Posted: 16 May 2011 07:46 PM PDT ខេត្តពោធិ៍សាត់ ៖ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០១១ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញដល់នាយ នាយរង និងពលអាវុធហត្ថចំនួន៦០នាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អន សុខុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីមេបញ្ជាការរងទាំងអស់ |
តម្លៃប្រេងឆៅធ្លាក់ចុះដល់97,37ដុល្លារមួយធុង Posted: 16 May 2011 07:45 PM PDT តម្លៃប្រេងឆៅកាលពីថ្ងៃទី១៦ ឧសភា នៅទីផ្សារប្រេងក្រុងញូវយ៉ក បានធ្លាក់ចុះដោយសារការព្រួយបារម្ភទាក់ទិនដល់វិបត្តិបំណុលនៅ អឺរ៉ុប និងការចាប់ខ្លួនអគ្គនាយករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ។ តម្លៃប្រេងឆៅនៅទីផ្សារប្រេងក្រុងញូវយ៉ក នាថ្ងៃទី១៦ ឧសភា បានធ្លាក់ចុះមួយធុង២,២៨ដុល្លារ ឬ២,២៩% មកនៅត្រឹម៩៧,៣៧ដុល្លារ ។ នៅទីក្រុងឡុងតម្លៃប្រេងឆៅធ្លាក់ចុះមកនៅត្រឹមកម្រិត១១៣ដុល្លារ មួយធុង |
យន្តហោះសិង្ហបុរីមួយគ្រឿងចុះចតបន្ទាន់ព្រះឆេះម៉ាស៊ីនមួយ Posted: 16 May 2011 07:45 PM PDT យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី CATHAIY PACIFIC បានធ្វើការចុះចតជាបន្ទាន់នៅព្រលានយន្តហោះ CHANGI ក្រោយពីម៉ាស៊ីនមួយរបស់វាមានភ្លើងឆេះមក ។ អ្នកនាំពាក្យម្នាក់របស់អាជ្ញាធរព្រលានយន្តហោះនិយាយ កាលពីថ្ងៃទី១៦ ឧសភា ថា យន្តហោះក្រោយការហោះឡើងបានហោះត្រឡប់ក្រោយវិញមកកាន់ ព្រលានយន្តហោះ CHANGI បន្ទាប់ពីមានភ្លើងឆាបឆេះក្នុងម៉ាស៊ីនមួយរបស់វា ។ អ្នកនាំពាក្យរូបនេះបន្តថា យន្តហោះនេះអាចចុះចតដោយស្រួល។ ពុំមានសេចក្តីរាយការណ៍លម្អិតជាងនេះឡើយ |
លីប៊ី ៖ ក្រុមប្រឆាំងចង់ឱ្យលោកកាដាហ្វី ទទួលការកាត់ទោសក្នុងស្រុក Posted: 16 May 2011 07:45 PM PDT ក្រុមប្រឆាំងលីប៊ីនិយាយកាលពីថ្ងៃទី១៦ ឧសភា កន្លងមកថា លោកមូអាម៉ា កាដាហ្វី គួរតែទទួលការកាត់ទោសក្នុងស្រុកមុនពេលត្រូវបញ្ជូនខ្លួនទៅ ឱ្យអន្តរជាតិជាអ្នកសម្រេច ។ អ្នកនាំពាក្យក្រុមប្រឹក្សាបណ្តោះអាសន្នជាតិរបស់ក្រុមប្រឆាំង លីប៊ី លោក Abdel-hafed Ghoga ថ្លែងក្នុងសន្និសីទកាសែតមួយថា យើងគួរតែចាប់ខ្លួន និងកាត់ទោសលោកកាដាហ្វីក្នុងប្រទេសជាមុនសិនមុនពេលយើងកាត់ទោស លោកដោយផ្អែកលើមូលដ្ឋានអន្តរជាតិ ។ លោកបានបន្តថា លោកកាដាហ្វី គួរតែទទួលការកាត់ទោសនៅក្នុងប្រទេសលីប៊ិ សម្រាប់បទឧក្រិដ្ឋទាំងអស់ដែលលោកបានប្រព្រឹត្ត ។ |
Posted: 16 May 2011 07:34 PM PDT ដើមប្រក់ផ្លែ ឬអម្ពិលប្រក់ផ្លែជាប្រភេទរុក្ខជាតិឱសថបុរាណ ។ ដើមប្រក់ផ្លែមានបែកមែកធាងសាខា មានស្លឹកតូចៗ ផ្លែរាងមូលដុះជាជួរនៅតាមធាង និងមានដុះនៅតាមបណ្តាប្រទេសជាច្រើននៅអាស៊ី ពិសេសនៅប្រទេសកម្ពុជា។ គុណប្រយោជន៍របស់វាមានច្រើនប្រភេទ ប្រក់ផ្លែជាឱសថបុរាណសម្រាប់ទទួលទាន ព្យាបាលជំងឺគ្រុនក្តៅ រួមទាំងបំបាត់អាការរាករូស ។ អ្នកស្រុកនិយមហាលប្រក់ផ្លែឱ្យក្រៀមស្ងួតទុកសម្រាប់ឆុង ជាតែ ដើម្បីទទួលទានបំបាត់គ្រុនក្តៅ។ នៅក្នុងរបាយកាណ៍ស្រាវជ្រាវរកឃើញថា ប្រក់ផ្លែអាចព្យាបាលគ្រុនក្តៅ បំបាត់អាការរលាកបាន ។ ក្រៅពីនេះថែមទាំងមានប្រយោជន៍ដល់ថ្លើមផងដែរ ប្រសិនបើដាំប្រក់ផ្លែពិសាឱ្យជាប់គ្នារយៈពេល១សប្តាហ៍នឹង ជួយកម្ចាត់ពិសចេញពីថ្លើម មានគុណប្រយោជន៍ធ្វើឱ្យភ្នែកភ្លឺច្បាស់ ប៉ូវថ្លើម រួមទាំងអាចព្យាបាល ជំងឺថ្លើមប្រភេទ B បានលទ្ធផលល្អ ។ |
Posted: 16 May 2011 07:31 PM PDT រាជធានីភ្នំពេញ ៖ ថ្ងៃនេះ (ថ្ងៃទី១៧ ឧសភា ២០១១) គឺជាថ្ងៃ បុណ្យវិសាខបូជាត្រូវនឹងថ្ងៃទី១៥កើត ខែវិសាខ ជាថ្ងៃរំឭកដល់ព្រះសមណគោត្តម ដែលទ្រង់ប្រសូត-ត្រាស់ដឹង និងព្រះបរិនិព្វាន ។ សម្រាប់ពិធីបុណ្យវិសាខបូជា ដែលជាពិធីដ៏ធំនៃព្រះពុទ្ធសាសនានៅក្នុងឆ្នាំ២០១១នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធធ្វើធំខុសពីឆ្នាំមុនៗ |
អគារប៉ុស្តិ៍អូរល្ហុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Posted: 16 May 2011 07:24 PM PDT ខេត្តបន្ទាយមានជ័យ ៖ អគារប៉ុស្តិ៍អូរល្ហុងមួយខ្នង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ឹម សុផល អគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីលោកអ៊ុក វណ្ណនី តំណាងក្រុមហ៊ុនលី ឈួង សំណង់អាហរ័ណ នីហរ័ណ ព្រមទាំងអស់លោកឧត្តមសេនីយ៍ វរសេនីយ៍ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |