The Phnom Penh Post - KHMER: “រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ កញ្ចប់ថវិកាថ្មីផ្តោតលើការជំរុញសន្ទុះការងារ” plus 9 more |
- រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ កញ្ចប់ថវិកាថ្មីផ្តោតលើការជំរុញសន្ទុះការងារ
- បុរសម្នាក់ជាប់ចោទរំលោភនារីម៉ាស្សា ត្រូវបានដោះលែងវិញ
- កូរ៉េបង្កើនការនាំចូលឥន្ធនៈធម្មជាតិ៦,៣ភាគរយនៅខែមេសាកន្លងមក
- មនុស្ស៦នាក់ស្លាប់ដោយសាររន្ទះបាញ់មួយសប្តាហ៍ ពលរដ្ឋព្រួយបារម្ភពីសុវត្ថិភាព
- ខិតប័ណ្ណច្រើនរយសន្លឹកវាយប្រហារលើបុគ្គលសំខាន់ៗក្នុងបក្សប្រឆាំង
- ពលរដ្ឋខ្មែរ៤នាក់ត្រូវថៃចាប់ខ្លួន ខណៈឡាវដោះលែងខ្មែរ៤នាក់ឲ្យមានសេរីភាព
- Sony ដាក់ឲ្យដំណើរការឡើងវិញសេវាកម្មកម្សាន្តតាមអ៊ីនធើណិតនៅអាមេរិក និងអឺរ៉ុប
- មន្ត្រីដោះមីន៣នាក់បាត់បង់ជីវិតនៅពេលគ្រាប់ផ្ទុះនៅកំពង់ស្ពឺ
- លោក លី ក្វាន់យូ ប្រកាសចូលនិវត្តន៍
- អ.ស.ប.៖ កូរ៉េខាងជើង និងអ៊ីរ៉ង់ផ្លាស់ប្តូរបច្ចេកវិទ្យាមីស៊ីលទៅវិញទៅមក
រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ កញ្ចប់ថវិកាថ្មីផ្តោតលើការជំរុញសន្ទុះការងារ Posted: 15 May 2011 02:47 AM PDT ប្រ៊ីស្បេន៖ លោកស្រី ផេន្នី វ៉ាង រដ្ឋមន្ត្រីហិរញ្ញវត្ថុអូស្រ្តាលី បានឲ្យដឹងថា កញ្ចប់ថវិកាត្រូវបានរៀបចំឡើងនៅសប្តាហ៍នេះ គឺដើម្បីជំរុញដល់កំណើនការងារ ខណៈរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តធ្វើឲ្យហិរញ្ញវត្ថុរបស់ អូស្រ្តាលីមានអាតិរេកឡើងវិញ។ |
បុរសម្នាក់ជាប់ចោទរំលោភនារីម៉ាស្សា ត្រូវបានដោះលែងវិញ Posted: 15 May 2011 02:34 AM PDT ភ្នំពេញ៖ លោក ជួប សុខហេង អធិការរងនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា បុរសអាយុ ២៤ឆ្នាំម្នាក់ ដែលត្រូវបានចាប់ខ្លួនពីបទរំលោភនារីម៉ាស្សាអាយុ ១៦ឆ្នាំ ត្រូវបានដោះលែងនៅចុងសប្តាហ៍នេះ បន្ទាប់ពីជនរងគ្រោះបានដកពាក្យបណ្តឹងរបស់នាងប្រឆាំងនឹងបុរស នោះវិញ។ |
កូរ៉េបង្កើនការនាំចូលឥន្ធនៈធម្មជាតិ៦,៣ភាគរយនៅខែមេសាកន្លងមក Posted: 15 May 2011 02:07 AM PDT សេអ៊ូល៖ កូរ៉េខាងត្បូង ដែលជាប្រទេសទិញឧស្ម័នធម្មជាតិធំជាងគេទីពីររបស់ពិភពលោក បានបង្កើនការនាំចូលឥន្ធនៈ ៦,៣ភាគរយកាលពីខែមេសាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យរដ្ឋករគយរបស់កូរ៉េខាងត្បូង។ |
មនុស្ស៦នាក់ស្លាប់ដោយសាររន្ទះបាញ់មួយសប្តាហ៍ ពលរដ្ឋព្រួយបារម្ភពីសុវត្ថិភាព Posted: 15 May 2011 02:00 AM PDT ភ្នំពេញ៖ ក្រុមមន្ត្រីបានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃអាទិត្យនេះថា មនុស្ស ៦នាក់ បានស្លាប់បាត់បង់ជីវិតដោសាររន្ទះបាញ់នៅសប្តាហ៍នេះនៅក្នុងខេត្ត ពោធិ៍សាត់ បន្ទាយមានជ័យ និងកំពង់ចាម ហើយប្រជាពលរដ្ឋកម្ពុជាបានបង្ហាញនូវក្តីព្រួយបារម្ភអំពី សុវត្ថិភាពរបស់ពួកគាត់ដោយសារចំនួននៃការស្លាប់ដោយសារគ្រោះ ធម្មជាតិមួយនេះបានគំរាមកំហែងដល់ពួកគេ។ |
ខិតប័ណ្ណច្រើនរយសន្លឹកវាយប្រហារលើបុគ្គលសំខាន់ៗក្នុងបក្សប្រឆាំង Posted: 15 May 2011 01:33 AM PDT កណ្តាល៖ ខិតប័ណ្ណរាប់រយសន្លឹក ត្រូវបានគេបាចនៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃសុក្រ ទី១៣ ឧសភាកន្លងមកនេះ ដោយបានវាយប្រហារលើបណ្តាមេដឹកនាំសំខាន់ៗនៅក្នុងគណបក្សប្រឆាំង សម រង្ស៊ី ដែលបានធ្វើឲ្យគណបក្សមួយនេះចុះខ្សោយ និងនាំគណបក្សទៅរកការរលំរលាយ។ |
ពលរដ្ឋខ្មែរ៤នាក់ត្រូវថៃចាប់ខ្លួន ខណៈឡាវដោះលែងខ្មែរ៤នាក់ឲ្យមានសេរីភាព Posted: 15 May 2011 01:13 AM PDT បាត់ដំបង, ស្ទឹងត្រែង៖ ពលករខ្មែរ ៤នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសុក្រកន្លងមកនេះ បន្ទាប់ពីពួកគេដើរលក់ផ្កានៅក្នុងស្រុកបររៃ ខេត្តត្រាត ប្រទេសថៃ ខណៈពេលពលរដ្ឋខ្មែរ ៤នាក់ទៀត ត្រូវបានអាជ្ញាធរឡាវដោះលែងមកវិញ ក្រោយពីពួកគេបានជាប់ឃុំនៅក្នុងប្រទេសឡាវ ដោយសារតែឆ្លងដែនខុសច្បាប់ចូលទឹកដីឡាវ។ |
Sony ដាក់ឲ្យដំណើរការឡើងវិញសេវាកម្មកម្សាន្តតាមអ៊ីនធើណិតនៅអាមេរិក និងអឺរ៉ុប Posted: 15 May 2011 12:38 AM PDT តូក្យូ៖ ក្រុមហ៊ុន Sony បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយតាមអ៊ីម៉ែលដែលផ្ញើទៅកាន់ ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការបណ្តាញហ្គេមតាមអ៊ីនធឺណិត (PlayStation Network) និងសេវាកំសាន្ត Qriocity របស់ខ្លួននៅអាមេរិក និងអឺរ៉ុបឡើងវិញហើយ បន្ទាប់ពីបានផ្អាកដំណើរការជាងបីសប្តាហ៍កន្លងមកនេះ។ |
មន្ត្រីដោះមីន៣នាក់បាត់បង់ជីវិតនៅពេលគ្រាប់ផ្ទុះនៅកំពង់ស្ពឺ Posted: 15 May 2011 12:12 AM PDT កំពង់ស្ពឺ៖ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យភ្នំពេញ ប៉ុស្តិ៍ដឹងថា មន្ត្រីដោះមីន ៣នាក់ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយសារតែគ្រាប់បែកសំណល់ពីសម័យសង្គ្រាមបានផ្ទុះនៅស្រុកច្បារមន ខេត្តកំពង់ស្ពឺ។ |
លោក លី ក្វាន់យូ ប្រកាសចូលនិវត្តន៍ Posted: 14 May 2011 11:47 PM PDT សិង្ហបុរី៖ នាយករដ្ឋមន្ត្រីស្ថាបនិកនៃប្រទេសសិង្ហបុរី លោក លី ក្វាន់យូ បានថ្លែងកាលពីថ្ងៃសៅរ៍ ទី ១៤ ខែឧសភាថា លោកនឹងលាលែងពីគណៈរដ្ឋមន្ត្រី ខណៈរដ្ឋាភិបាលសម្រេចបានបំណងរបស់ប្រជាពលរដ្ឋក្រោយបានបាត់បង់ អាសនៈមួយចំនួនក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ។ |
អ.ស.ប.៖ កូរ៉េខាងជើង និងអ៊ីរ៉ង់ផ្លាស់ប្តូរបច្ចេកវិទ្យាមីស៊ីលទៅវិញទៅមក Posted: 14 May 2011 10:30 PM PDT ញូវយ៉ក៖ យោងតាមរបាយការណ៍សម្ងាត់មួយរបស់អង្គការសហប្រជាជាតិ ដែលរ៉យទ័រទទួលបាននៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា កូរ៉េខាងជើង និងអ៊ីរ៉ង់ ហាក់បានផ្លាស់ប្តូរបច្ចេកវិទ្យាគ្រាប់មីស៊ីលឆ្លងទ្វីបជាប្រក្រតី ដែលជាការរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |