Koh Santipheap Daily

Koh Santipheap Daily


អ៊ីស្រា​អែល​ពន្យា​រពេល​ហ៊ុមព័ទ្ធ​តំបន់​ស៊ីស​ហ្ស៊កដានី

Posted: 16 May 2011 01:20 AM PDT

ការ​ហ៊ុមព័ទ្ធ​​តំបន់​ស៊ីស​ហ្ស៊ក​ដានី
កង​ទ័ព​អ៊ីស្រាអែល​​បានប្រកាស​​ពីការ​ពន្យារ​ពេល​២៤ម៉ោងទៀត​​នូវ​ការ​ហ៊ុមព័ទ្ធ​​តំបន់​ស៊ីស​ហ្ស៊ក​ដានី រហូត​ដល់​ពាក់កណ្តាល​យប់​ថ្ងៃទី១៦ ឧសភា ក្រោយ​អំពើហិង្សា​​នានា​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់យ៉ាងតិច​១​២​នាក់ និង​ជា​ច្រើនរយ​នាក់​ត្រូវរបួស​កាលពីថ្ងៃទី១៥ ឧសភា ក្នុង​ឱកាស​​ខួប​ NAKBA (គ្រោះ​មហន្តរាយ) ​ជា​​ពាក្យ​​​ដែល​ពិភព​អារ៉ាប់​​

រថយន្ត​តាកូ​ម៉ា​បែក​កង់​មុខ​ក្រឡាប់​យក​ជើង​ទ្រមេឃគ្មាន​អ្នក​រង​របួស

Posted: 16 May 2011 01:07 AM PDT

រថយន្ត​តាកូ​ម៉ា​បែក​កង់​មុខ​ក្រឡាប់​យក​ជើង​ទ្រមេឃគ្មាន​អ្នក​រង​របួស
ខេត្តក្រចេះ ៖ រថយន្តទំនើប​ម៉ាក​តាកូម៉ា មួយគ្រឿង​ ខណៈ​ពេល​បោះពួយហួស​ល្បឿន ហើយបែក​កង់​ខាង​មុខ​​បណ្តាល​ឱ្យ​រេចង្កូត​ធ្លាក់​ស្នាមភ្លោះ​ក្រឡាប់​ផ្ងារ​ពោះ ប៉ុន្តែ​សំណាង​ល្អមិន​បង្ក​ឲ្យ​នរណា​ម្នាក់​ជិះក្នុងរថយន្ត​ដែល​សុទ្ធសឹង​ជា​​ជនជាតិចិនរង​របួស​ធ្ងន់ធ្ងរទេ

​កម្មការិនី​​ស្រស់សោភាម្នាក់​​​ត្រូវ​ខ្មាន់​កាំ ភ្លើង​​តាមបាញ់ប្រហារ​​​ ខណៈ​ដើរ​លេង​ជា​មួយ​មិត្ត​ប្រុស​

Posted: 16 May 2011 01:01 AM PDT

​កម្ម​ការិនី​រង​គ្រោះ​ខាង​លើ​ឈ្មោះ​អាត រដ្ឋា អាយុ​១៩​ឆ្នាំ ធ្វើ​ការ​នៅ​​រោង​ចក្រ​ពូយៀន
រាជធានីភ្នំពេញ ៖ កម្ម​ការិនី​ម្នាក់​ត្រូវ​បាន​​​បុរសខ្មាន់កាំភ្លើង​​ម្នាក់​តាម​​បាញ់​​ប្រហារ​​បណ្តាល​​ឱ្យ​រង​របួស​ជាទម្ងន់​​​​ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យយ៉ាង​ប្រញាប់​ប្រញាល់ ដើម្បី​​​សង្គ្រោះបន្ទាន់​​ ខណៈ​នាង​​​ដើរលេង​ជាមួយមិត្ត​ប្រុស​របស់នាង​​​ ។ ​ការ​បាញ់​ប្រហារ​​ទៅ​​លើ​កម្ម​ការិនី​ម្នាក់​​នេះ​ក្រុម​គ្រួសារ​​បាន​ព្យា​យាម​​លាក់​លៀម​​​ពី​សមត្ថ​កិច្ច​យ៉ាង​ខ្លាំង

លំហូរ​អាវុធ​​ពី​បស្ចិម​ប្រទេស​ចូល​ពិភព​​អារ៉ាប់​ពិសេស​យុទ្ធោ​បករណ៍​អាល្លឺ​ម៉ង់

Posted: 16 May 2011 12:50 AM PDT

កាំជ្រួច​ប្រឆាំង​​រថក្រោះ​​
ថ្នាក់​ដឹក​នាំ​អារ៉ាប់​ជា​ច្រើន​រូប​ ត្រៀម​ខ្លួន​​​ចាំ​​តែ​ទិញ​អ្វី​គ្រប់​យ៉ាង​ដែល​ខឿន​​ឧស្សាហ​​កម្ម​ការ​ពារ​ប្រទេស​រប​ស់​បស្ចិម​​ប្រទេស​បញ្ចេញ​​លក់ ពិសេស​ពី​ប្រទេស​អាល្លឺ​ម៉ង់ ។ ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​​​សន្តិ​ភាព​អន្តរ​ជាតិ​ស្តុក​ខុល (SIPRI) បាន​ឱ្យ​ដឹង​ថា ប៉ុន្មាន​​ឆ្នាំ​ថ្មីៗ​នេះ​អាល្លឺ​ម៉ង់​ក្លាយ​ជា​អ្នក​នាំ​ចេញ​អាវុធ​​លំដាប់​ទី​បី​ពិភព​លោក

អាជ្ញា​ធរ​​នឹង​​ជម្លៀស​​ប្រជា​ពល​រដ្ឋ​​ចេញ​ពី​​ស្ទឹង​​​ប្រវតិ្ត​សាស្ត្រ​​ពាក់​​កណ្តាល​ឆ្នាំ​នេះ​

Posted: 16 May 2011 12:42 AM PDT

សំណង់​មិន​រៀបរយ​របស់​ប្រជា​ពល​រដ្ឋ​រាប់រយ​ខ្នង​នៅ​អម​សងខាង​ស្ទឹង​ប្រ​វត្ដិ​សាស្ដ្រ​សៀមរាប
ខេត្តសៀមរាប ៖ ក្រុម​មន្ដ្រី​អា​ជា្ញ​ធរ​ខេត្ដ​បាន​អះអាង​ថា ​សំណង់​មិន​រៀបរយ​របស់​ប្រជា​ពល​រដ្ឋ​រាប់រយ​ខ្នង​នៅ​អម​សងខាង​ស្ទឹង​ប្រ​វត្ដិ​សាស្ដ្រ​សៀមរាប នឹង​តម្រូវ​​ឱ្យ​រុះរើ​ទៅ​រស់នៅ​ឯ​ជាយ​ក្រុង​សៀមរាប​ នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០១១​ នេះ ដើម្បី​យក​ដី​នោះ​រៀបចំ​ធ្វើ​ផ្លូវ​និង​សួនច្បារ​សម្រាប់​លើកកម្ពស់​វិស័យ​ទេសចរណ៍​

ស្លាប់៣នាក់​ក្នុងគ្រោះថ្នាក់​​​យន្តហោះ​​មួយ​នៅ​សាល់​​វ៉ាឌ័រ​

Posted: 16 May 2011 12:36 AM PDT

ផ្នែក​អគ្គិភ័យ​​សាល់​វ៉ាឌ័រ​រាយការណ៍​ថា ​​អ្នក​បើក​យន្តហោះជនជាតិ​​​សាល់វ៉ា​ឌ័រ​ម្នាក់ និង​​ជន​ជាតិចិន​​​២នាក់ បានត្រូវ​ស្លាប់​​​កាលពី​​​ថ្ងៃទី​​​១៥ ​ឧសភា កន្លង​​​មក​នេះ ​​ពេលយន្តហោះ​​​ធុនតូច​មួយ​គ្រឿង​​ដែលពួកគេ​ជិះ​បានធ្លាក់ក្នុង​​តំបន់ CHANGALLE នៅជិត​រដ្ឋធានី​​សាន់​សាល់​វ៉ា​ឌ័រ

ប្រជា​ពល​រដ្ឋ​​ពុះ​កញ្រ្ជោល​តវ៉ា​និង​ចោទ​ប្រកាន់​ថា ក្រុម​លោក​នួន មួន ​ប្រើ​ប្រាស់​ឯក​សារ​មិនប្រក្រតី​ក្នុង​ការ​ដណ្តើម​កាន់កាប់ដី

Posted: 16 May 2011 12:31 AM PDT

ប្រជាពល​រដ្ឋ​​​ជាង​៨០​គ្រួសារធ្វើការតវ៉ា​និង​ចោទ​ប្រកាន់​ថា
ខេត្តបាត់ដំបង ៖ ​លោក​នួន មួន មេបញ្ជា​ការ​ផ្នែកសឹករង​ស្រុក​រតនមណ្ឌល ​និង​កូន​ចៅ​​ក្រោម​ឱវាទ​របស់គាត់​ប៉ុន្មាននាក់ទៀត​ដែល​កំពុង​មានវិវាទ​ដីធ្លី​ជាមួយ​ប្រជា​ពល​រដ្ឋ​​ ត្រូវ​គេ​សង្ស័យថាបាន​ប្រើប្រាស់​ឯក​សារមិនប្រក្រតី​ដាក់បង្ហាញ​​ជូនទៅក្រុម​អធិការ​​កិច្ចខេត្ត ​ក្នុងការ​ប៉ុនប៉ង​​ដណ្តើម​កាន់កាប់​ដីចំការ​ដែល​មាន​ទំហំ​​ជាង​២០០ហិកតា

នាង​ក្រមុំ​​សរសៃ​ប្រសាទ​​ត្រូវ​​ក្មេង​ទំនើង​​កាប់​​មួយ​​ប៉័ង​តោ​​ផុង​​លលាដ៍

Posted: 16 May 2011 12:18 AM PDT

នារី​រងគ្រោះ​ត្រូវគ្រូពេទ្យ​ខេត្តស្វាយរៀង​​​ព្យាបាល​ និងផ្តល់​អាហារ
ខេត្តស្វាយរៀង ៖ ​នាង​ក្រមុំ​​សរ​សៃ​ប្រសាទ​ម្នាក់​ត្រូវ​ក្រុម​ក្មេង​ទំនើង​២នាក់ ស្ទាក់​កាប់មួយកាំ​បិត​ប៉័ងតោ​​​ចំកណ្តាល​ក្បាល​មុត​ផុងលលាដ៍​កាលពីថ្ងៃទី១២ ឧសភា ​២០១១ ​វេលា​ម៉ោង​៨យប់ នៅ​តាមផ្លូវ​លំ​ស្ថិត​នៅភូមិ​អន្លង់រាជ្យ ឃុំ​​កំពង់​ត្របែក​​​ ស្រុក​កំពង់ត្របែក ​ខេត្តព្រៃវែង

វាយប្រហារ​​បំផ្ទុះគ្រាប់បែក​​នៅ​ខេត្ត​យ៉ាឡា​ភាគខាង​ត្បូង​ថៃ​​​​សុគត​ព្រះ​សង្ឃ​២អង្គ​

Posted: 16 May 2011 12:08 AM PDT

រថយន្តរងការ​វាយប្រហារ
ព្រះ​សង្ឃ​ពុទ្ធ​សាសនា​​២អង្គ​ បានសុគត និង​ទាហាន​​​២នាក់​ទៀត​​រង​របួស​ធ្ងន់ធ្ងរ ក្នុងការ​វាយប្រហារ​​​ដោយការ​​បំផ្ទុះគ្រាប់បែក​​​ដែលកើត​ឡើង​​នៅស្រុក​​យ៉ា​​ហា ខេត្ត​យ៉ាឡា ​​ភាគខាង​ត្បូង​ថៃ កាលពីព្រឹកថ្ងៃទី​​១៦ ឧសភា ​​​​។ ​ការ​វាយ​ប្រហារ​​ដោយ​ការបំផ្ទុះគ្រាប់បែក​នេះ​​កើ​ត​ឡើង​​នៅ​​ពេលទាហាន​​​៦​នាក់​​ការពារ​ព្រះសង្ឃ​​និមន្ត​​​ពីវត្ត Suan Kaew

នគរបាល​​ចុះ​បង្ក្រាប​​ជនសង្ស័យ​ជួញដូរគ្រឿងញៀន​នៅសង្កាត់ស្រះចក​

Posted: 16 May 2011 12:04 AM PDT

ទីតាំង​ជួញដូរគ្រឿងញៀន ស្ថិ​តក្នុង​​​​ហាង​កាហ្វេ​​យីហោ​កាសា
រាជធានីភ្នំពេញ ៖ កម្លាំង​​នគរបាល​ការិ​យា​ល័យ​​ប្រឆាំងគ្រឿងញៀននៃស្នងការ​ដ្ឋាន​​នគរ​បាល​​រាជធានីភ្នំពេញ សហការ​ជាមួយនគរ​បាល​​ខណ្ឌ និង​អាជ្ញាធរ​ខណ្ឌ​​ដូនពេញ​បានចុះ​​បង្ក្រាប ទីតាំង​ជួញដូរគ្រឿងញៀន ស្ថិ​តក្នុង​​​​ហាង​កាហ្វេ​​យីហោ​កាសា​ ផ្ទះលេខ​​​០២AEo ផ្លូវ​លេខ​​​​៤៧ ភូមិទី​១១ ​សង្កាត់ស្រះចក ​​ខណ្ឌដូន​ពេញ​

អ៊ីស្រាអែល​យល់​ព្រម​ឱ្យ​ដក​យក​មូលនិធិ​របស់​ប៉ាឡេស្ទីន

Posted: 16 May 2011 12:02 AM PDT

​អ្នក​ទទួលខុសត្រូវ​​ប៉ាឡេស្ទីន​​​ម្នាក់​រាយ​ការណ៍​​កាលពីថ្ងៃទី១៥ ឧសភា ​ថា អ៊ីស្រាអែល ​បានយល់ព្រម​ឱ្យ​ដក​យកមូលនិធិ​ទាំង​ឡាយ​របស់ប៉ាឡេស្ទីន​ដែលមាន​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​​ដែលទឹកប្រាក់​ទាំងនោះ​ជាចំណូល​ពន្ធ​គយ​ ​និងពន្ធ​ដា​ដទៃៗទៀត​​ប្រមូល​ក្នុង​នាម​របស់​ប៉ាឡេស្ទីន

រថយន្ត​មែរសឺ​ដេស​​បោះ​ពួយ​​បុក​ដើម​គគីរ​​ពេញ​ទំហឹង​​​​ឆេះ​​ខ្ទេច​​ខ្លួន​​ឯង​

Posted: 15 May 2011 11:58 PM PDT


រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដេស ស៊េរី​​ S320 ពណ៌​ស មួយគ្រឿង ពុំ​មានស្លាក​លេខ បានឆេះ​ខ្ទេច​​ខ្ទី និង​​បង្ក​ឱ្យមាន​​កា​រ​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង ​កាលពីវេលាម៉ោង​​​២​និង​​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​១៦ ឧសភា ​​២០១១ ​ក្រោយ​ពីរថយន្ត​​​នោះ​បុក​ដើមគគីរ​​នៅ​លើ​ចិញ្ចើម​​​មហាវិថី​​ព្រះនរោត្តម ​មុខ​ស្ថាន​ទូត​​សិង្ហ​បុរី ​ស្ថិតក្នុង​សង្កាត់​​ចតុមុខ

សាលា​រាជធានី​​បង្កើត​​ទីលាន​​លំហាត់​ប្រាណ​​សាធារណៈ​មិនបង់លុយ​​​នៅមាត់​ទន្លេ​ខាងមុខវត្ត​​ឧណ្ណាលោម​

Posted: 15 May 2011 11:50 PM PDT

រាជធានីភ្នំពេញ ៖ ​យោងតាមព័ត៌មាន​​​​របស់​​សាលារាជធានីភ្នំពេញ ដែលបាន​ចេញ​ផ្សាយ​​​តាម​គេហទំព័រ​​របស់​ខ្លួន​ ​កាលពីថ្ងៃទី​​​១១ ឧសភា ​​២០១១ ​ឱ្យ​ដឹង​ថា ​សាលា​រាជធានី​ភ្នំពេញ​បាន​​​​​កំពុងនិង​​​សាង​សង់​​ទី​លាន​​លំហាត់​ប្រាណ​​​នៅ​តាម​​បណ្តោយ​មាត់​ទន្លេ​​​​ខាង​មុខវត្ត​​ឧណ្ណា​លោម ដើម្បី​​​បម្រើ​​ដល់​ការ​លើក​ស្ទួយ​សុខ​ភាព ប្រជា​ពលរដ្ឋ​

កញ្ញា ដានី អារីយា ពន្លកថ្មីដែល ទើបរះក្នុងពិភពសិល្បៈសម្តែង

Posted: 15 May 2011 11:24 PM PDT

​កញ្ញា​ដានី អារី​យា
រាជ​ធានី​ភ្នំពេញ​ ៖ ការ​​បោះ​ជំហាន​​លើ​វិថី​សិល្បៈ​សម្តែង​តាម​និស្ស័យ​ស្រឡាញ់​ចូល​ចិត្ត​សិល្បៈ​របស់​កញ្ញា​ដានី អារី​យា ពិត​ជា​មិន​ខុស​បំណង​ទេ គឺ​នាង​រីក​ចំរើន​ជា​លំដាប់​ ។ ​ក្នុង​ទឹក​មុខ​ញញឹម​ស្រស់​ នាង​​មាន​វ័យ​២១​ឆ្នាំ​ ​ជា​និស្សិត​ឆ្នាំ​ទី​២​​នៃ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ ផ្នែក​ទេស​ចរណ៍​

នាយករដ្ឋមន្ត្រី​​​ចិន​នឹង​​ទៅចូលរួមកិច្ចប្រជុំ​​របស់​មេដឹកនាំ​ចិន ជប៉ុន និង​​កូរ៉េ​ខាងត្បូង​

Posted: 15 May 2011 11:18 PM PDT

ស្ត្រីអ្នក​នាំ​ពាក្យ​​របស់ក្រសួង​​ការបរទេស​​ចិន លោកស្រី​យ៉ា​ង​យូ ថ្លែង​​​កាលពីថ្ងៃទី​​​១៥​ ឧសភា ថា នាយករដ្ឋមន្ត្រី​​​ចិន លោក​វេន ជា​បាវ នឹង​ទៅ​ចូលរួមក្នុង​កិច្ចប្រជុំ​​ត្រីភាគី​លើកទី​​៤​របស់​​​មេដឹក​នាំ​​ចិន​ ជប៉ុន និង​កូរ៉េ​ខាងត្បូង ​នៅទីក្រុង​​តូក្យូ​​​នា​ថ្ងៃ​ទី​​២១ និង​​​២២ ឧសភា ខាង​មុខនេះ

សង្សារ​ក្លាយជា​ប្រុស​ព្រាន​ ភ្លក្ស​រសជាតិ​​ឆ្អែត​​ហើយ​​បើក​ដៃ​ឱ្យ​​គូកន​​៨​នាក់​​ទៀត​​រំលោភ​​បន្តបន្ទាប់

Posted: 15 May 2011 09:05 PM PDT

ក្រុម​យុវជន​ស្ទាវ​ជាប់ចោទ​ចាប់រំលោភ
ខេត្ត​កំពត ៖ យុវ​ជន​ឈាម​​រាវ​តណ្ហា​ក្រាស់​៣​នាក់​ក្នុង​ចំណោម​បក្ស​ពួក​៩​នាក់ ត្រូវ​បាន​​ប៉ូលិស​ស្រុក​ទឹក​ឈូ ឃាត់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​ការិយា​ល័យ​ជួញ​ដូរ​ផ្លូវ​ភេទ និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពត ដោយ​មាន​ជាប់​ពាក់​ព័ន្ធ​ករណី​ចាប់​រំលោភ​សេព​សន្ថវៈ​រួម​គ្នា​លើ​ស្ត្រី​​​ម្នាក់​ កាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៣ ឧសភា

កាម​រី​ដឹក​ឈើ​គ្រញូង​បុក​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ស្លាប់​​អូស​ចម្ងាយ៣៥ម៉ែត្រ​

Posted: 15 May 2011 08:53 PM PDT

សពក្មេង​ប្រុសរងគ្រោះ​រៀបចំធ្វើបុណ្យតាម​ប្រពៃណី
ខេត្ត​កំពង់​ចាម​​ ៖ រថយន្តផ្តាច់ព្រលឹង​ប្រភេទ​​កាមរីគូទហើមចង្កូតស្តាំដឹកឈើ​គ្រញូង​បានបើកបុកក្មេងប្រុសម្នាក់​ឈ្មោះ ចាន់ ទិត្យ អាយុ៨ឆ្នាំ ពេញទំហឹងកាល​ពីវេលាម៉ោង១១ និង​៤៦នាទីព្រឹក​ ថ្ងៃទី១៤ ឧសភា នៅ​មុខ​ខ្លោង​ទ្វារ​ចូលវត្តនគរបាជ័យ ស្ថិតនៅ​ភូមិជង្ហុក ឃុំ​អំពិល ស្រុកកំពង់សៀមបណ្តាលឱ្យ​ររងរបួសជា​ទម្ងន់ រួចរថយន្តនោះ​បើករត់​

កងទ័ព​ស៊ីរី​​វាយប្រហារ​​ប្រឆាំង​ពួក​បះបោរ​​នៅក្រុង TEL KELAKH ស្លាប់​7នាក់​

Posted: 15 May 2011 08:49 PM PDT


ក្រុម​សកម្ម​ជន​រាយការណ៍​​ថា ជនស៊ីវិល​​​យ៉ាង​តិច​​៧​នាក់​​បានត្រូវ​ស្លាប់កាលពីថ្ងៃទី​​១៥ ឧសភា ​ក្នុងការ​វាយប្រហារ​​​របស់កង​ទ័ព​​ស៊ីរី​​នៅ TEL KELAKH ជិតព្រំដែន​​លីបង់​ដើម្បី​បង្ក្រាប​​​​ការ​បះបោរ​​​ទាមទារ​លទ្ធិប្រជាធិបតេយ្យ ។​ ការ​វាយ​​ប្រហារ​នានា​​​ប្រមូលផ្តុំ​​​ក្នុងសង្កាត់ AL BOURDJ សង្កាត់ GHALIOUN សង្កាត់ SOUK និងសង្កាត់ MAHATA

កុមារ​​មាន​ថាម​ពល​មេ​ដែក​ស្រូប​យក​លោ​ហៈ​និងព្យាបាលជំងឺ

Posted: 15 May 2011 08:40 PM PDT

ក្មេង​​​អ៊ីវ៉ាន់​​ស្តយ​កូវិច បង្ហាញសមត្ថភាពពិតៗ
ទី​ភ្នាក់​ងារ​ដេលី ម៉េល​​ផ្សាយថា ក្មេង​​​អ៊ីវ៉ាន់​​ស្តយ​កូវិច ​អាយុ​៦ឆ្នាំ រស់នៅ​ក្នុងទីក្រុង​​កូព្រី​ប​វីហ្គា ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ក្រូអាត ទទួល​រហស្ស​នាម​ថា «ក្មេង​ដ៏អស្ចារ្យ​​មានរាង​កាយ​ថាមពល​មេដែក» អាចបឺត​​យកគ្រឿង​ដែក​​បានច្រើន​ប្រភេទ​​ ប្រសិន​បើ​គេដោះ​អាវ​ចេញ។ ​រា​ងកាយ​របស់​គេ​អាចស្រូប​​យក​លោហៈ​ផ្សេងៗ​ដូច​ជា​ស្លាបព្រា សម ​ទូរស័ព្ទ​​ចល័ត ​និង​ខ្ទះ ។ ​ក្រៅពី​នេះ ​ក្រុមគ្រួសារ​​របស់គេបញ្ជាក់​ឱ្យ​​ដឹង​ថា គេ​អាចប្រើដង​ខ្លួន​ទទួល​យក​លោហៈ​បាន​ទម្ងន់​២៥​គីឡូក្រាម ។ ក្មេង​ប្រុសអ៊ីវ៉ាន់ មិន​ត្រឹមតែ​មានសមត្ថ​ភាព​ក្នុង​ការ​ស្រូប​យក​លោហៈ​ប៉ុណ្ណោះទេ ​ប៉ុន្តែ​គេ​ថែម​ទាំង​អាចព្យា​បាល​ជំងឺ​បានដោយប្រើដៃ​របស់គេ ។ តាមសំដី​របស់​អ្នកស្រុក​បញ្ជាក់​ឱ្យ​ដឹង​ថា ក្មេង​អ៊ីវ៉ាន់ធ្លាប់​ព្យាបាល​ជំងឺ​ដោយ​ការ​ដាក់ដៃ​លើពោះ​​ជីតារបស់គេ ហើយជំងឺ​គាត់បាន​ជា​សះស្បើយ​ភ្លាម ។

ប្រមុខ IMF ទទួលការចោទប្រកាន់​​​ជា​ផ្លូវការ​​ពីបទ​​រំលោភ​​បំពានផ្លូវភេទ​

Posted: 15 May 2011 08:38 PM PDT

ប្រមុខ​​របស់ IMF ត្រូវ​បានចាប់ខ្លួន​​
ប៉ូលិសក្រុង​​ញូវយ៉ក​​​គូសបញ្ជាក់​​កាលពីថ្ងៃទី​​​​១៥ ឧសភា ​ថា អគ្គនាយក​​របស់មូលនិធិ​​​រូបិយ​​វត្ថុ​អន្តរជាតិ IMF លោក DOMINIQUE STRAUSS KAHN អាយុ​​៦២​ឆ្នាំ ​ត្រូវ​ទទួល​ការ​​​ចោទប្រកាន់​​ជាផ្លូវការ​​ពីបទ​រំលោភ​បំពាន​​ផ្លូវ​ភេទ ​​ការប៉ុនប៉ង​​ចាប់រំលោភ និងការ​​ចាប់បង្ខាំង​​មនុស្សប៉ុន្មានម៉ោង​​បន្ទាប់ពីនារី​បម្រើ​​​នៅ​តាម​បន្ទប់​​សណ្ឋាគារ​ក្រុងញូវយ៉ក​​ម្នាក់​

ឡើង​ដាក់​ទឹក​ត្នោត​​ដល់​.ក​ហើយ​​បាក់​​បង្អោង​ធ្លាក់​ដល់​ដី​

Posted: 15 May 2011 08:34 PM PDT

ប្រញាប់​ប្រញាល់​​ដឹក​មក​ផ្ទះ​ដោយ​ហៅ​គ្រូ​ពេទ្យ​ឯ​ក​ជន​​មក​ព្យា​បាលបុរស​រង​គ្រោះ​
ខេត្តកំពង់ឆ្នាំង ៖ ​បុរ​សមុខ​របរ​ឡើង​ត្នោត​រំងាស់​​យក​ស្ករ​ម្នាក់​បាន​រង​របួស​ធ្លាក់​ពី​លើ​ចុង​ត្នោត​​ធ្វើ​ឱ្យ​មនុស្ស​​ម្នា​ក្នុងភូមិ​ផ្អើល​ឆោ​ឡោ​ឡើង​ ហើយ​ប្រញាប់​ប្រញាល់​​ដឹក​មក​ផ្ទះ​ដោយ​ហៅ​គ្រូ​ពេទ្យ​ឯ​ក​ជន​​មក​ព្យា​បាល​ ។ ហេតុ​ការណ៍​នោះ​​​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​​នាទី​ព្រឹក ​ថ្ងៃទី​១៥ ឧសភា ​នៅ​ចម្ងាយប្រមាណ​១០០​ម៉ែត្រ ​ពី​ក្រោយ​ផ្ទះ​ជន​រង​

ប្រកាស​តែង​តាំង ​និង​ផ្ទេរ​​ភារ​កិច្ច​​មន្ត្រី​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​ព្រះ​​សីហនុ

Posted: 15 May 2011 08:26 PM PDT

ក្រោម​អធិបតី​ភាព​​លោក​ឡាយ ឫទ្ធី អគ្គ​នាយក​​រង​គយ និង​រដ្ឋា​ករ​កម្ពុជា ​ជា​តំណាង​​លោក​បណ្ឌិត ​ប៉ែន ស៊ី​ម៉ន
ខេត្ត​ព្រះ​សីហនុ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​១១ ឧសភា ​ឆ្នាំ​២០១១ នៅ​សាល​ប្រជុំ​កំពង់​ផែ​ស្វយ័ត​​​ក្រុង​ព្រះ​សីហនុ មាន​ប្រារព្ធ​ពិធី​ប្រកាស​​តែង​តាំង​ និង​ផ្ទេរ​ភារ​កិច្ច​មន្ត្រី​សាខា​គយ និង​រដ្ឋា​ករ​ខេត្ត​​ព្រះ​សីហនុ ក្រោម​អធិបតី​ភាព​​លោក​ឡាយ ឫទ្ធី អគ្គ​នាយក​​រង​គយ និង​រដ្ឋា​ករ​កម្ពុជា ​ជា​តំណាង​​លោក​បណ្ឌិត ​ប៉ែន ស៊ី​ម៉ន ​ទេស​រដ្ឋ​មន្ត្រី ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​

តំបន់​ព្រៃ​​លិច​ទឹក​ព្រែក​​ស្លាប​គុក​រង​ការ​កាប់​បំផ្លាញ​​យ៉ាងដំណំ

Posted: 15 May 2011 08:19 PM PDT

ជន​ខិល​ខូច​លួច​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​​ត្រី​ពង​កូន​
ខេត្តកំពង់ឆ្នាំង ៖ លោក​ពេញ វិបុល ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ​បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​​ជល​ផល​ ក្នុង​នោះ​មាន​លោក​កែវ ​ថាយ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​​កំពង់ឆ្នាំង ព្រ​មទាំង​មន្ត្រី​ផ្នែក​​ និង​សង្កាត់​​ជល​ផល​ ចុះ​ត្រួត​ពិនិត្យ​ទីតាំង​​ភូមិ​សាស្ត្រ​​ព្រៃ​លិច​ទឹក​ នៅ​ចំណុច​ព្រែក​​ស្លាប​គុក ខាង​លិច បឹង​ដំរី​សម្រុត ស្ថិត​ក្នុង​ឃុំ​

បេសក​ជនពិសេស អ.ស.ប ​បើកការ​ចរចាអំពី​បទឈប់​បាញ់​​គ្នា​នៅលីប៊ី​

Posted: 15 May 2011 08:15 PM PDT

បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​​​
បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​​​ប្រចាំ​​ប្រទេស​លីប៊ី លោក Abdull Ilab al-Khatib កាលពីថ្ងៃទី​​១៥ ឧសភា ​កន្លង​មក ​​បាន​អញ្ជើញ​​​ទៅ​កាន់ទីក្រុង​​ទ្រីប៉ូលី ​រដ្ឋធានី​​លីប៊ី ដើម្បី​​​បើកការ​ចរចា​ស្តី​អំពីបទ​ឈប់​បាញ់​គ្នា​រវាង​​កង​កម្លាំង​​​របស់លោកកាដាហ្វី ជាមួយ​ពួកឧទ្ទាម​។ ​មន្ត្រី​រដ្ឋាភិបាល​​​លីប៊ី​និយាយ​ថា​ លោក al-Khabit បានបើក​ការ​ចរចា​​​

ការសម្លាប់​​រង្គាល​នៅ​ហ្គា​តេ​​ម៉ា​ឡា​ស្លាប់​27នាក់​

Posted: 15 May 2011 08:14 PM PDT

មនុស្សយ៉ាង​ហោច​ណាស់​​២៧នាក់ ​បាន​ស្លាប់​​បាត់បង់ជីវិត​​ កាលពីចុង​សប្តាហ៍​​មុននៅ ក្នុង​​ប្រទេស​​ហ្គាតេម៉ាឡា​នៅក្បែរ​​​ព្រំដែន​​ជា​មួយ​​ប្រទេសម៉ិចស៊ិក​​​ដែលរឿង​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​សម្លាប់​រង្គាល​​​យ៉ាង​​អាក្រក់មួយ​ក្នុងប្រវត្តិ​​សាស្ត្រ​​របស់ប្រទេស​​ហ្គាតេម៉ាឡា

រដ្ឋ​មន្ត្រី​ការ​បរទេស​អេហ្ស៊ីប​ជ្រើស​តាំង​ជាអគ្គ​លេខា​ធិការ​សម្ព័ន្ធអារ៉ាប់

Posted: 15 May 2011 08:09 PM PDT

អគ្គ​លេខាធិការ​របស់សម្ព័ន្ធ​អារ៉ាប់​​
​ប្រភព​មួយ​ពី​ទីស្នាក់​ការ​សម្ព័​ន្ធ​អារ៉ាប់​​នៅទី​ក្រុង​​គែរ​រាយការណ៍​ថា កាលពីថ្ងៃទី១៥ ឧសភា ​​ប្រទេស​អេ​ហ្ស៊ីប​​បានជ្រើស​​តាំង​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​របស់ខ្លួន​​លោក​ណាប៊ីល អែល​ អារ៉ាប៊ី ​ឱ្យ​កាន់​តំណែង​អគ្គ​លេខាធិការ​របស់សម្ព័ន្ធ​អារ៉ាប់​​សំដៅ​ឱ្យ​ទទួល​បាន​កុង​សង់ស៊ុសមួយ​របស់​​បណ្តា​​ប្រទេស​អារ៉ាប់

ប៉ះទង្គិចគ្នា​​នៅព្រំដែន​​អ៊ីស្រាអែល​​-លីបង់ស្លាប់12នាក់​

Posted: 15 May 2011 08:05 PM PDT

ការប៉ះទង្គិចគ្នា​​​​រវាង​ហ្វូងបាតុករ​​​គាំទ្រ​ប៉ាឡេ​ស្ទីន​ និង​កង​កម្លាំង​​សន្តិសុខ​​​អ៊ីស្រា​អែល
ការប៉ះទង្គិចគ្នា​​​​រវាង​ហ្វូងបាតុករ​​​គាំទ្រ​ប៉ាឡេ​ស្ទីន​ និង​កង​កម្លាំង​​សន្តិសុខ​​​អ៊ីស្រា​អែល​​​បានកើត​​​ឡើងនៅ​​តាមបណ្តោយ​ព្រំដែន​​របស់​ប្រទេស​អ៊ី​ស្រាអែលជាមួយ​លីបង់​​​កាលពី​​ថ្ងៃទី​​១៥ ឧសភា ​​កន្លង​មក ​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​​​​១២នាក់​ នៅ​ក្នុង​ទិវា​កាន់​​ទុក្ខ​របស់​​ប៉ាឡេស្ទីន ដែលរំឭក​ដល់​ការ​​​បង្កើត​​រដ្ឋ​​ជ្វីហ្វ

នាំយក​អំណោយ​របស់​សប្បុរសជន​ជូន​ដល់​លោក​យាយឯកោ​ តូច សុន

Posted: 15 May 2011 07:59 PM PDT

ភ្នាក់ងារ​កោះសន្ដិភាព​ប្រគល់​ថវិកា​សប្បុរសជន​ដល់​លោកយាយ
ខេត្តស្វាយរៀង​ ៖ អំណោយជា​ថវិកា​​​របស់​​សប្បុរសជន​​ដែលផ្តល់​​ជូនតាមរយៈ​សារ​ព័ត៌មាន​កោះសន្តិភាព​​ត្រូវ​បាន​ពាំនាំ​​ទៅប្រគល់​ដល់ដៃ​​​​លោក​យាយតូច សុន កាលពីវេលាម៉ោង​​​៨ព្រឹក​ ​ថ្ងៃទី​​​១៥ ឧសភា នៅ​ខាង​មុខ​​​ខ្ទម​​​លោក​យាយ​ដែលស្ថិត​​ក្នុង​​ភូមិថ្នា ឃុំ​​​គោកព្រីង ​ស្រុក​ស្វាយជ្រំ ​ព្រមទាំង​​មាន​វត្តមាន​​លោកមេភូមិ

លោក​សុន គន្ធរ អញ្ជើញ​ពិនិត្យ​គម្រោង​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​របស់​គ្រួសារ​កង​ទ័ព

Posted: 15 May 2011 07:56 PM PDT

លោក សុ​ន គន្ធរ រួម​ជាមួយ​មន្ដ្រី​ជំនាញ ព្រមទាំង​មន្ដ្រី​យោធា​ពិនិត្យ​តំបន់​គ្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម
ខេត្ត​ព្រះ​វិហារ ៖ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១១ លោក​សុន គន្ធរ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អគ្គ​នាយក​ធនា​គារ​អភិ​វឌ្ឍន៍​ជន​បទ​ រួម​ជា​មួយ​​ក្រុម​ការ​ងារ បាន​អញ្ជើញ​ទៅ​ពិនិត្យ​គម្រោង​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​របស់​សហ​គមន៍​​គ្រួសារ​​កង​ទ័ព​នៃ​បណ្តា​ភូមិ​អភិ​វឌ្ឍន៍​ថ្មី

អតីត​​ប្រពន្ធ​​កីឡា​ករ​ខូល​ ​បង្ហាញ​​រាង​សិចស៊ី​និង​សាក់​ ​បញ្ជាក់​​ពីក្តី​​អាឡោះ​​អាល័យ

Posted: 15 May 2011 07:45 PM PDT

 នាង​ឆ័រ​រីល អតីត​ប្រពន្ធ​កីឡា​ករ​អេចឈ្លី ខូល ខ្សែការពារ​ក្លឹប​តា​ខៀវ Chelsea
នាង​ឆ័រ​រីល អតីត​ប្រពន្ធ​កីឡា​ករ​អេចឈ្លី ខូល ខ្សែការពារ​ក្លឹប​តា​ខៀវ Chelsea ក្នុង​ក្រប​ខណ្ឌ​​បាល់ទាត់​ប្រឺមីញេលីកអង់គ្លេស​​បាន​បង្ហាញ ​មន្ត​ស្នេហ៍​ដល់​បុរស​​ជនជាតិ​បារាំង​ជាច្រើន​នាក់ ​ខណៈ​ពេលនាង​ស្លៀក​ពាក់​​​ឈុត​សិចស៊ី​បង្ហាញ​​ដើម​ទ្រូង​សខ្ចីនៅ​ក្នុង​ទិវា​បុណ្យ​ភាព​យន្ត​​ក្រុង​កាន ​កាលពី​ចុងសបា្តហ៍​កន្លងមក

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!