The Phnom Penh Post - KHMER: “លើក​គ្នា​ទៅ​ជួប​ចៅ​ហ្វាយ​ស្រុក​រឿង​ជម្លោះ​ដី​ធ្លី បែរ​ជា​តម្រូវ​ឲ្យ​ធ្វើ​អត្ត​សញ្ញាណ​កម្ម” plus 9 more

The Phnom Penh Post - KHMER: “លើក​គ្នា​ទៅ​ជួប​ចៅ​ហ្វាយ​ស្រុក​រឿង​ជម្លោះ​ដី​ធ្លី បែរ​ជា​តម្រូវ​ឲ្យ​ធ្វើ​អត្ត​សញ្ញាណ​កម្ម” plus 9 more


លើក​គ្នា​ទៅ​ជួប​ចៅ​ហ្វាយ​ស្រុក​រឿង​ជម្លោះ​ដី​ធ្លី បែរ​ជា​តម្រូវ​ឲ្យ​ធ្វើ​អត្ត​សញ្ញាណ​កម្ម

Posted: 17 Mar 2011 01:22 AM PDT

កំពង់ចាម៖ តំណាង​ពលរដ្ឋ​ម្នាក់ បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ចំនួន ២០០​នាក់ នៅ​ក្នុង​ស្រុក​មេមត់ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជា​មួយ​មន្ត្រី​យោធា​ បាន​បដិសេធ​ធ្វើ​អត្ត​សញ្ញាណកម្ម​លើ​ដី​ធ្លី​របស់​ពួកគាត់ ដោយ​បារម្ភ​ខ្លាច​អាជ្ញាធរ​រឹប​អូស​យក​ដី​របស់​ពួកគាត់ ដែល​កំពុង​អាស្រ័យ​ផល។

ចិន​ជំរុញ​ឲ្យ​ជប៉ុន​​ប្រាប់​ពិភព​លោក​ឲ្យ​បាន​ឆាប់ និង​ជាក់​លាក់​អំពី​វិទ្យុ​សកម្ម

Posted: 17 Mar 2011 12:55 AM PDT

ក្រុង​ប៉េកាំង៖ រដ្ឋាភិបាល​ចិន​បាន​ជំរុញ​ឲ្យ​ប្រទេស​ជប៉ុន ត្រូវ​ប្រាប់​ពិភព​លោក​​តាម​មធ្យោបាយ​«ដ៏​រហ័ស​ និង​គួរ​ឲ្យ​ជឿ​ជាក់» អំពី​ដំណើរ​វិវត្តន៍​ណា​មួយ​ពាក់​ព័ន្ធ​នឹង​គ្រោះ​ភ័យ​សារធាតុ​វិទ្យុ​សកម្ម ​កើត​ចេញ​ពី​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ។

អាជ្ញាធរ​​បង្កើន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ជាតិ​លេខ ៤ ក្រោយ​​សោកនាដកម្ម​ដ៏​ធំ

Posted: 17 Mar 2011 12:36 AM PDT

ភ្នំពេញ៖ អាជ្ញាធរ​ប្រទេស​កម្ពុជា បាន​កំណត់​យក​ផ្លូវ​ជាតិ​លេខ ៤ ជា​វិថី​គំរូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​របស់​ប្រទេស​នេះ ដោយ​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន AZ ដែល​បាន​ទទួល​សិទ្ធិ​ថែ​ទាំ​ផ្លូវ​ជាតិ​នេះ​ពី​រដ្ឋាភិបាល ត្រូវ​ពង្រីក​ទំហំ​ផ្លូវ​បន្ថែម​នៅ​តំបន់​ងាយ​គ្រោះ​ថ្នាក់ និង​ដាក់​សញ្ញា​ចរាចរណ៍​ ហើយ​បាន​ព្រមាន​ដល់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ និង​ដឹក​អ្នក​ដំណើរ​ទាំង​អស់ ឲ្យ​ប្រុង​ប្រយ័ត្ន និង​គោ​រព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹម​ត្រូវ។

កម្ពុជា​ស្នើ​ឲ្យ​អាមេរិក​បញ្ចុះ​អត្រា​ការ​ប្រាក់ និង​បង្វែរ​បំណុល​ទៅ​ជា​ជំនួយ

Posted: 17 Mar 2011 12:09 AM PDT

ភ្នំពេញ៖ ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ បាន​ស្នើ​ទៅ​សហ​រដ្ឋ​អាមេរិក តាម​រយៈ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​ការ​បរទេស​អាមេរិក ឲ្យ​បញ្ចុះ​អត្រា​ការ​ប្រាក់ និង​បង្វែរ​បំណុល​​ជាង​ពាក់​កណ្តាល​នា​សម័យ​របប​សាធារណ​រដ្ឋ​ខ្មែរ ទៅ​ជា​ជំនួយ​សម្រាប់​អភិវឌ្ឍន៍។

ធនាគារ​កណ្តាល​ជប៉ុន​ចាក់​បញ្ជូល​ប្រាក់​៧៤​ពាន់​លាន​ដុល្លារ​ចូល​ក្នុង​ទីផ្សារ

Posted: 16 Mar 2011 11:42 PM PDT

ក្រុង​តូក្យូ៖ ធនាគារ​កណ្តាល​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ មីនា​នេះ បាន​ស្នើ​ចាក់​បញ្ជូល​សាច់​ប្រាក់​បន្ថែម ៦​ពាន់​ពាន់​លាន​យ៉េន (៧៤​ពាន់​លាន​ដុល្លារ) ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ធនាគារ​ ដែល​ជា​ការ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​របស់​ខ្លួន​ដើម្បី​រក្សា​ស្ថានភាព​ ទីផ្សារ​ ដែល​​តម្លៃ​ប្រាក់​យ៉េន​កំពុង​តែ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ធៀប​នឹង​ប្រាក់​ ដុល្លារ​អាមេរិក។

ក្រុម​តំណាង​ដើម​បន្តឹង​រដ្ឋ​ប្បវេណី​​ស្តាប់​ដំណើរ​វិវត្តន៍​ចុង​ក្រោយ​នៃ​តុលាការ​ខ្មែរ​ក្រហម

Posted: 16 Mar 2011 09:50 PM PDT

ភ្នំពេញ៖ តំណាង​ដើម​បន្តឹង​រដ្ឋ​ប្បវេណី​ចំនួន ១២២​នាក់ មក​ពី​ទូទាំង​ប្រទេស​កម្ពុជា បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​មួយ​នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ រាជ​ធានី​ភ្នំពេញ ក្នុង​គោល​បំណង​ទទួល​ព័ត៌មាន​ថ្មីៗ និង​ដំណើរ​វិវត្តន៍​របស់​សាលា​ក្តី​ខ្មែរ​ក្រហម ដើម្បី​ត្រៀម​ចូល​រួម​ក្នុង​ដំណើរ​ការ​ជំនុំ​ជម្រះ​ក្តី​សំណុំ​រឿង​ ០០២​នា​ពេល​ខាង​មុខ។

ពលរដ្ឋ​កំពង់ស្ពឺ​ជាង​​៦០​នាក់​ស្វែង​រក​កិច្ច​អន្តរាគមន៍​នៅ​មុខ​ផ្ទះ​នាយក​រដ្ឋ​មន្ត្រី

Posted: 16 Mar 2011 09:29 PM PDT

តាខ្មៅ៖ ប្រជា​ពលរដ្ឋ​​ជាង ៦០​នាក់ ដែល​ជា​តំណាង​ឲ្យ​​ពលរដ្ឋ​ ៧៣​គ្រួសារ មក​ពី​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ មីនា​នេះ កំពុង​តែ​ឈរ​តវ៉ា​នៅ​មុខ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឯ​ក្រុង​តាខ្មៅ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​មេដឹកនាំ​កម្ពុជា ជុំ​វិញ​ជម្លោះ​ដី​ធ្លី​​រវាង​ពួក​គាត់ និង​តំណាង​ក្រុម​ហ៊ុន​សូគីម៉ិច។

កិច្ច​ប្រជុំ​ព្រំ​ដែន​កម្ពុជា-ថៃ​នៅ​ហ្សាការតា​ត្រូវ​ពន្យារ​ពេល​ទៅ​ដើម​ខែ​មេសា

Posted: 16 Mar 2011 08:30 PM PDT

ភ្នំពេញ៖ មន្ត្រី​នាំ​ពាក្យ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​ស្តី​ពី​បញ្ហា​ព្រំ​ដែន​កម្ពុជា-ថៃ ដែល​គ្រោង​រៀប​ចំ​ធ្វើ​ឡើង​នៅ​ចុង​ខែ​មីនា​នេះ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​ពន្យារ​ពេល​ទៅ​ដើម​ខែ​មេសា​វិញ។

តូយ៉ូតា​កំពុង​ព្យាយាម​បើក​ទ្វារ​រោង​ចក្រ​ឡើង​វិញ ខណៈ​ប្រឈម​មុខ​នឹង​កំណើន​ប្រាក់​យ៉េន

Posted: 16 Mar 2011 08:18 PM PDT

ក្រុង​តូក្យូ៖ បណ្តា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំ​ៗ​របស់​ជប៉ុន នាំ​មុខ​ដោយ​ក្រុម​ហ៊ុន​តូយ៉ូតា​ម៉ូទ័រ កំពុង​តែ​តស៊ូ​ចាប់​ផ្តើម​ផលិតកម្ម​ឡើង​វិញ ចំ​ពេល​មាន​កង្វះ​ខាត​គ្រឿង​បន្លាស់ និង​ពលករ ហើយ​ត្រូវ​ព្រួយ​បារម្ភ​ចំពោះ​កំណើន​នៃ​ការ​ខាត​បង់​ចំណូល​ជា​ប្រាក់​យ៉េន​ បន្ទាប់​ពី​កើត​មាន​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​បំផុត​នៅ​ប្រទេស​មួយ​នេះ​កាល​ ពី​សប្តាហ៍​មុន។

ឆាវ៉េស​បញ្ជា​ឲ្យ​ផ្អាក​កម្ម​វិធី​នុយក្លេអ៊ែរ​សិន​ដោយ​សារ​ឃើញ​មហន្តរាយ​នៅ​ជប៉ុន

Posted: 16 Mar 2011 04:54 AM PDT

ក្រុង​ការ៉ាកាស៖ ប្រធានាធិបតី ហ៊ូហ្កូ ឆាវ៉េស បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ប្រទេស​វេណាហ៊្សូអេឡា នឹង​​តែ​ពន្យារ​ពេល​អភិវឌ្ឍន៍​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ក្រោយ​ពី​កើត​មាន​មហន្តរាយ​នៅ​​ឯ​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​ ជប៉ុន។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!